Home Blog Page 191

សិប្បកម្មដែក STK អ្នកឯកទេស ប្រក តម្លើង សាងសង់ ដំបូល ក្បឿង និងស័ង្កសី អាចបំពេញ តម្រូវការ​ លោកអ្នក គ្រប់ទីកន្លែង

រាល់បញ្ហា ដែលលោកអ្នក ធ្លាប់បានជួបប្រទះ នឹងមិនមានទៀតនោះទេ ជាមួយអ្នកឯកទេស ធ្វើឃ្លាំង រោងចក្រ ដំបូលផ្ទះវីឡា ផ្ទះល្វែង សំយ៉ាប ប្រកក្បឿង និងស័ង្កសី ទ្វារ បង្អួច របង បង្កាន់ដៃ ជណ្តើរ អំពីដែក ជាមួយសិប្បកម្មដែក STK ដោយបានត្រៀមរួចជាស្រេច ក្នុងការបំពេញតម្រូវការ និងដោះស្រាយបញ្ហានានា ជូនលោកអ្នក គ្រប់ទីកន្លែង ។

សិប្បកម្មដែក STK មានសេវាកម្មជាច្រើន ដោយជាងមានបទពិសោធន៍ និងជំនាញច្បាស់លាស់ រងចាំផ្តល់ជូនអ្នក ជាមួយការធ្វើ ឃ្លាំង រោងចក្រ ដំបូលផ្ទះវីទ្បា ផ្ទះល្វែង សំយ៉ាប ក្រក់ក្បឿង និង ស័ង្កសី ទ្វារ បង្អួច របង បង្កាន់ដៃ ជណ្តើរ អំពីដែក នៅទូទាំង រាជធានី ខេត្ត ក្រុង ។

សិប្បកម្មដែក STK មានអាស័យដ្ឋាន ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ។ ឬអាចជួបជជែកប្រឹក្សា ពិភាក្សា និងព័ត៌មានលម្អិត តាមរយៈទូរស័ព្ទទំនាក់ទំនង 015 32​ 7000 ឬ 012 41 41 11៕

This image has an empty alt attribute; its file name is 44-1-1024x682.jpg
This image has an empty alt attribute; its file name is 40-1024x682.jpg
This image has an empty alt attribute; its file name is 39-1024x682.jpg
This image has an empty alt attribute; its file name is 35-1024x682.jpg
This image has an empty alt attribute; its file name is 36-1024x682.jpg
This image has an empty alt attribute; its file name is 43-1-1024x574.jpg
This image has an empty alt attribute; its file name is 42-1-1024x574.jpg
This image has an empty alt attribute; its file name is 41-2-1024x682.jpg
This image has an empty alt attribute; its file name is 38-1024x682.jpg
This image has an empty alt attribute; its file name is 37-1024x682.jpg
This image has an empty alt attribute; its file name is 34-1024x682.jpg
This image has an empty alt attribute; its file name is 33-1024x682.jpg
This image has an empty alt attribute; its file name is 11-1-1024x767.jpg
This image has an empty alt attribute; its file name is 10-3-1024x767.jpg
This image has an empty alt attribute; its file name is 9-4-1024x767.jpg
This image has an empty alt attribute; its file name is 8-4-1024x767.jpg
This image has an empty alt attribute; its file name is 7-6-1024x767.jpg

វត្តមានស្មាតហ្វូន ជំនាន់ចុងក្រោយ ស៊េរី Galaxy A01 Core តម្លៃត្រឹមតែ $89 និងពណ៌ថ្មី Galaxy A51& Galaxy A71 បានដាក់លក់ផ្លូវការក្នុងទីផ្សារ ព្រះរាជាណាចក្រកម្ពុជាហើយ…!!

(ភ្នំពេញ) ថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២០៖ ស្មាតហ្វូនស៊េរី A ម៉ូដែលចុងក្រោយ Galaxy A01 Core, និងពណ៌ថ្មី Galaxy A51, Galaxy A71 ពណ៌ប្រាក់ (Metallic Silver) ដែលកំពុងស៊ីផ្លូវអារម្មណ៍…អង្រួនចិត្ត…និងសណ្តំបេះដូងអ្នកប្រើប្រាស់ឱ្យមកចាប់កាន់ផ្ទាល់ជាមួយនឹងរូបរាងដ៏ទាក់ទាញ ទំនើប ទាន់សម័យ និងមានតម្លៃសមរម្យបំផុតសឹងតែមិនគួរឱ្យជឿ នៅពេលនេះបានដាក់លក់ផ្លូវការ ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាហើយ!

ការផ្លាស់ប្តូរនៃការអភិវឌ្ឍ បច្ចេកវិទ្យានៃពិភពស្មាតហ្វូនសម្រាប់ អនាគតរបស់ក្រុមហ៊ុន សាមសុង គឺពិតជាផ្តល់នូវភាពអស្ចារ្យ និងភាពរីករាយដល់ អតិថិជនដែលនិយមប្រើប្រាស់ស្មាតហ្វូនរបស់ខ្លួនមែន! ក្រៅពីដាក់លក់ Galaxy A01 Core ក្នុងតម្លៃត្រឹមតែជាង $80 ជាមួយនឹងសមត្ថភាព មិនធម្មតាដែលអាចផ្តល់ការកម្សាន្ត និងអនុស្សាវរីយ៍ រីករាយជាច្រើនតាមរយៈកាមេរ៉ាថតរូបបានច្បាស់ល្អ និងអាចលេង Facebook បានម៉ាអេម, Galaxy A51 តម្លៃត្រឹមតែជាង $300 មានលក្ខណៈពិសេសថតស្អាតដូចតារា, និង Galaxy A71 តម្លៃត្រឹមតែជាង $400 ដែលមានលក្ខណៈពិសេសម្រាប់ហ្វេនៗ ចូលចិត្តលេងហ្គេមដោយផ្តល់នូវភាព រលូនឥតទាក់…ជក់អារម្មណ៍អស់ស្ទះតែម្តង!

ជាមួយនឹងការមិនផ្តោតលើប្រាក់ចំណេញ សំខាន់ធ្វើយ៉ាងណាឱ្យអតិថិជនគ្រប់លំដាប់ថ្នាក់ របស់ខ្លួន… រាល់ការជាវ Galaxy A01 Core, និងពណ៌ថ្មី Galaxy A51,Galaxy A71 អតិថិជនទាំងអស់នឹងទទួលបាន ការថែមជូន យ៉ាងពិសេសពីក្រុមហ៊ុន សាមសុង ជាច្រើនដូចជា៖

  • Galaxy A01 Core
  • បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មីក្នុងរយៈពេល 1ឆ្នាំចាប់ពីថ្ងៃដែលបានទិញ!
  • ផ្តល់ការធានាជូនរយៈពេល 1 ឆ្នាំ ពេញតែម្តង…!!
  • Galaxy A51 & Galaxy A71
  • ថែមជូន ស៊ីមកាត Smart ធំហ្ម៎ង តម្លៃ 54 ដុល្លារ!
  • បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មីក្នុងរយៈពេល 1ឆ្នាំចាប់ពីថ្ងៃដែលបានទិញ!
  • ផ្តល់ការធានាជូនរយៈពេល 1 ឆ្នាំ ពេញតែម្តង…!!

ម៉េចដែរប៉ុណ្ណឹង…? តើមួយណាជាជម្រើសដ៏ល្អស័ក្តិសមបំផុត សម្រាប់លោកអ្នកទៅ? កាមេរ៉ាថតរូបបានច្បាស់ល្អ និងអាចលេង Facebook បានម៉ាអេម? ឬ ចង់ថតស្អាតដូចតារា ឬក៏ចូលចិត្តលេងហ្គេម?

សម្រាប់ព័ត៌មានលម្អិត សូមអញ្ចើញមកទស្សនាផលិតផល ដោយផ្ទាល់ នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជន តាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800 203 232 !

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!

This image has an empty alt attribute; its file name is photo_2020-08-04_11-14-42-1024x1024.jpg
This image has an empty alt attribute; its file name is photo_2020-08-04_11-14-39-1024x1024.jpg
This image has an empty alt attribute; its file name is photo_2020-08-04_11-14-36-1024x1024.jpg

TNAOT APP ប្រមូលផ្តុំ ​ស្នាដៃកម្សាន្ត ចំណេះដឹង និងព័ត៌មាន បែបឌីជីថលថ្មីបំផុត នៅកម្ពុជា

ស្របពេលពិភពលោក កាន់តែធ្វើទំនើបកម្ម ទៅលើប្រព័ន្ធផ្សព្វផ្សាយ បែបឌីជីថល “កម្ពុជា” ទោះជាប្រទេសតូច ជាមួយចំនួនពលរដ្ឋ ប្រមាណ ១៦លាននាក់ ក៏កំពុងស្រូបយកបច្ចេកទេស និងគំហើញថ្មីៗពីបរទេស ដើម្បីពង្រឹងសក្តានុពល ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ឆ្ពោះទៅដល់ស្តង់ដា បែបឌីជីថលដែរ។

គិតត្រឹមពាក់កណ្តាល ឆ្នាំ២០២០ ពលរដ្ឋកម្ពុជាប្រមាណ ១០លាននាក់ ស្មើប្រមាណ ៦៣% នៃប្រជាជនកម្ពុជាសរុប កំពុងរស់នៅជាមួយ បច្ចេកវិទ្យាឌីជីថល ពិសេសការប្រើប្រាស់ កម្មវិធីទំនាក់ទំនងសង្គម និងកម្មវិធីផ្សេងៗទៀត លើទូរសព្ទ។ តួលេខនេះ ក៏រំពឹងថានឹងកើនឡើង យ៉ាងឆាប់រហ័ស បន្ថែមទៀតពីមួយឆ្នាំ ទៅមួយឆ្នាំ ស្របទៅនឹងការវិវត្តន៍ នៃវិស័យបច្ចេកវិទ្យា។

ផ្អែកលើកំណើនយ៉ាងលឿន ក្នុងបរិបទប្រើប្រាស់បច្ចេកវិទ្យា នៅកម្ពុជា ដូចនេះ TNAOT APP ក៏កំពុងបោះជំហានជាមួយ ចក្ខុវិស័យដ៏រឹងមាំ នៅលើទឹកដីកម្ពុជា ក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយឌីជីផល បែបថ្មីដ៏ធំមួយ ពោលគឺ TNAOT APP មានទស្សនវិស័យចម្បង ក្នុងការផ្សារភ្ជាប់ ការរស់នៅប្រចាំថ្ងៃ របស់ប្រជាជនកម្ពុជា ជាមួយនឹងបច្ចេកវិទ្យាទំនើប តាមរយៈកម្មវិធីទូរសព្ទវ័យឆ្លាត ដោយបើកទូលាយនូវ ការទទួល និងផ្ដល់ព័ត៌មាន ទាន់ហេតុការណ៍ថ្មីៗ ដែលកំពុងកើតឡើង ទាំងក្នុងស្រុក និងអន្ដរជាតិ រួមទាំងមាតិកាសម្បូរបែប ពីការចូលរួមបញ្ចេញគំនិតមតិ និងបង្ហោះស្នាដៃ របស់អ្នកប្រើប្រាស់ក្នុង TNAOT APP ផ្ទាល់តែម្តង។

ចាប់តាំងពីឆ្នាំ ២០១៧ មកដល់បច្ចុប្បន្ននេះ អ្នកប្រើប្រាស់ TNAOT APP តែងបានចូលរួមកម្មវិធីថ្មីៗ និងទទួលបាននូវមាតិកា ប្រចាំថ្ងៃដ៏សម្បូរបែប ទាំងព័ត៌មាន ការកម្សាន្ត និងចំណេះដឹងទូទៅ នៅលើទូរសព្ទដៃរបស់ពួកគាត់។ យើងខ្ញុំអាចចាត់ទុកបានថា នេះជាការបោះជំហាន ទៅមុខមួយរបស់ TNAOT APP ក្នុងប្រតិបត្តិការប្រមាណជាង ២ ឆ្នាំមកនេះ ។

ដោយសម្លឹងឃើញតម្រូវការ និងឈរលើគោលជំហរវឌ្ឈនភាព TNAOT APP មានក្រុមការងារជំនាញ សកម្ម និងមានភាពច្នៃប្រឌិតខ្ពស់ ធ្វើយ៉ាងណា បំពេញតម្រូវការ របស់អ្នកប្រើប្រាស់។ ដើម្បីបង្កើតមាតិកាប្រចាំថ្ងៃ ឲ្យកាន់តែសម្បូរបែប និងមានអត្ថប្រយោជន៍ ការចូលរួមបង្ហោះស្នាដៃ របស់មិត្តអ្នកប្រើប្រាស់ ទាំងអ្នកធម្មតា អ្នកមានចំណេះដឹងវិជ្ជាជីវៈ និងស្ថាប័នផ្សេងៗ គឺជាការរួមចំណែក យ៉ាងសំខាន់ដល់ TNAOT APP ដោយក្នុងនោះ មានដូចជា ការចែករំលែកតាមរយៈ News Feed, Wemedia ជាដើម។ អ្វីកាន់តែអស្ចារ្យទៀតនោះ News Feed និង Wemedia របស់ TNAOT APP ដែលជាវេទិកាថ្មីមួយ មិនត្រឹមបើកទូលាយ សម្រាប់សាធារណជន បង្ហោះស្នាដៃប៉ុណ្ណោះទេ តែអ្នកបង្ហោះស្នាដៃទាំងនោះ ក៏នឹងទទួលបានអ្នកគាំទ្រ រួមនិងរង្វាន់ពី TNAOT APP ទៀតផង។

ដូចនេះ បន្ថែមលើមាតិកា សារព័ត៌មានប្រចាំថ្ងៃទាំងភាសាខ្មែរ និងភាសាចិន នៅលើ TNAOT APP យើងមានក្រុមការងារជំនាញ ដែលសកម្ម និងមានភាពច្នៃប្រឌិតខ្ពស់ ធ្វើយ៉ាងណា ឲ្យមានការចូលរួមឲ្យបានច្រើន និងសកម្មពីសាធារណជន គ្រប់គ្នា គ្រប់ស្ថាបនផ្សេងៗ ដើម្បីមកបង្កើត នូវវេទិការបង្ហាញពី ស្នាដៃរបស់ខ្លួន។

ទន្ទឹមនេះ TNAOT APP ក៏កំពុងសហការជាមួយ បណ្តាប្រព័ន្ធផ្សព្វផ្សាយ តារាល្បីៗ Influencers លើបណ្តាញសង្គម តារា TikTok និង YouTuber ជាដើម ដើម្បីជួយផ្សព្វផ្សាយ ដល់អ្នកដែលចង់ មានវេទិកាស្នាដៃផ្ទាល់ខ្លួន មកបង្កើតនូវកម្មវិធីថ្មីៗ ប្លែកៗចែករំលែកក្នុង TNAOT APP នឹងជំរុញឲ្យកម្មវិធី ទូរសព្ទនេះ ពោរពេញទៅដោយព័ត៌មាន និងមាតិកាកាន់សម្បូរបែប និងមានតម្លៃ។

ចំណុចដែលមិនអាចមើលរំលងបាន ក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយ បែបឌីជីថលឈានមុខគេ TNAOT APP ក៏តែងចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការមនុស្សធម៌ កិច្ចការសង្គម និងការការពារធម្មជាតិ ទៀតផង ដោយមានកិច្ចសហការ ជាមួយស្ថាប័នរាជរដ្ឋាភិបាល អង្គការ និងសមាគម ក្រៅរដ្ឋាភិបាលជាដើម។ កន្លងមក TNAOT APP បានបរិច្ចាគថវិកា សម្ភារៈដល់យោធិនពិការ អតីតយុទ្ធជន ក៏ដូចជាការដាំកូនឈើជាដើម។

ថ្មីៗនេះ TNAOT APP ក៏បង្កើតយុទ្ធនាការផ្តល់ ម៉ាស់ការពារវីរុសកូវីដ ១៩ រាប់ម៉ឺនម៉ាស់ ទៅដល់ប្រជាជនកម្ពុជា ទាំងទីសាធារណៈ សមាគម អង្គភាព ក្រសួងស្ថាប័ននានា ដែលសកម្មភាពទាំងនេះបង្ហាញថា ទោះជាស្ថិតក្នុងវិស័យឯកជនក្តី TNAOT APP នៅតែយកចិត្តទុកដាក់ជាខ្លាំង ក្នុងការចូលរួមជាមួយវិស័យរដ្ឋ និងវិស័យសាធារណៈ។

ជារួម ឈរលើទស្សនវិស័យរឹងមាំ និងការប្តេជ្ញារួមគ្នា TNAOT APP នឹងក្លាយជាវេទិកា ប្រព័ន្ធផ្សព្វផ្សាយ បែបឌីជីថលឈានមុខគេ ក្នុងការប្រមូលផ្តុំស្នាដៃ និងបង្ហាញមាតិកាល្អៗ សម្រាប់កម្ពុជា៕

អម្រឹត ចុះអនុស្សរណៈ យោគយល់ ជាមួយ Vivo និង Metfone ក្នុងការលើកកម្ពស់ ប្រតិបត្តការធនគារ តាមយរយៈទូរស័ព្ទ

0

ភ្នំពេញ៖ នៅថ្ងៃទី៣ សីហា ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានចុះហេត្ថលេខលើ អនុស្សរណៈយោគយល់ ជាមួយ ក្រុមហ៊ុនvivo និងក្រុមហ៊ុន Metfone ក្នុងការលើកកម្ពស់ និងបង្កើនការប្រើ ប្រាស់ប្រព័ន្ធធនាគារចល័ត ទៅកាន់អតិថិជន របស់អម្រឹត។

នាឱកាសនោះ លោក តាន់ យូហៃ នាយកអង្គភាពផ្នែកលក់ នៃគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុអម្រឹត មានប្រ សាសន៍ថា «ដោយមានការកើនឡើង នៃការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យា រយៈប៉ុន្មានឆ្នាំនេះ អម្រឹតរំពឹង ថា នឹងមានការកើនឡើង នៃការប្រើប្រាស់ ប្រព័ន្ធធនគារចល័ត របស់អម្រឹត (Amret Mobile) តាមរយៈ ការចែកជូនឥតគិតថ្លៃ នូវទូរស័ព្ទស្មាតហ្វូនវីវូ ទៅកាន់អតិថិជនអម្រឹត ដែលស្នើឥណទានពីអម្រឹត ចាប់ពី ថ្ងៃទី១ ខែសីហា រហូតថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០»។

លោកបន្ដថា សម្រាប់ការស្នើឥណទានចាប់ពី ៤,000 ដុល្លារ រហូត ៩,៩៩៩ ដុល្លារ នឹងទទួលបានឥត គិតថ្លៃនូវទូរស័ព្ទ vivo Y1s មួយគ្រឿងដែលមានតម្លៃ ១០៩ដុល្លារ និង កម្ចីលើសពី ១0,000 ដុល្លារ នឹងទទួលបានទូរស័ព្ទ vivo Y11 ដែលមានតម្លៃ ១៣៩ដុល្លារ។ ដើម្បីធ្វើឲ្យការ ផ្តល់ជូននេះកាន់តែ ពិសេស វាពិតជាមិនអាចអត់បាន ជាមួយបណ្តាយប្រព័ន្ធទូរស័ព្ទ សម្រាប់ការប្រើប្រាស់ អ៊ិនធឺណែត និងការទំនាក់ទំនង។

លោក អាលែន វី នាយកអង្គភាពពាណិជ្ជកម្ម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ក៏បានមានប្រសាសន៍ ផងដែរថា «អតិថិជនគោលដៅរបស់យើង ដែលទទួលបាន សម្រាប់ការផ្តល់ជូន ពិសេសនេះ គឺភាគច្រើនជាកសិករ ខ្នាតតូច និងមធ្យម និង ម្ចាស់អាជីវកម្មផ្នែកកសិកម្ម នៅតាមជនបទ។ យើងជឿជាក់ថា នេះជាការ ច្នៃប្រឌិតថ្មីមួយ ដើម្បីធ្វើឲ្យអតិថិជនរបស់យើង ទទួលបានការប្រើប្រាស់ ប្រព័ន្ធធនាគារចល័តបានលឿន និងមានសុវត្ថិភាព ដែលស្របជាមួយ នឹងការជំរុញពី ធនាគារជាតិ នៃកម្ពុជា អោយមានការប្រើប្រាស់ ប្រតិបត្តិការគ្មានប្រាក់សុទ្ធផងដែរ»។

ចំណែកលោក បួយ មិញ បិញ អគ្គនាយករងនៃក្រុមហ៊ុន Metfone បានឲ្យដឹងថា ក្រុមហ៊ុន Metfone បានធ្វើការបន្ថែមឥតគិតថ្លៃនូវ ស៊ីមកាត ដែលមានទិន្ន័យ ១ជីកាបៃ និង ការហៅទូរស័ព្ទ ១០០នាទីក្នុងប្រព័ន្ធ ដើម្បីសម្រួលដល់អតិថិជន របស់អម្រឹត ងាយស្រួលក្នុង ការធ្វើ ប្រតិបត្តិការ ធនគារដោយមិនប្រើប្រាស់ ប្រាក់សុទ្ធ តាមរយៈទូរស័ព្ទដៃ។ វាពិតជាពិសេសណាស់ សម្រាប់យើងក្នុងការ សហការជាមួយអម្រឹត និង vivo។

ក្នុងនាមជាក្រុមហ៊ុន បណ្តាញទំនាក់ទំនងឈានមុខគេ នៅកម្ពុជា ក្រុមហ៊ុន Metfone បានពង្រីកវិសាលភាព បណ្តាញទំនាក់ទំនង យ៉ាងទូលំទូលាយ ទៅកាន់សហគមន៍ ដែលដាច់ស្រយ៉ាល ដែលវាបានផ្តល់ នូវភាពងាយស្រួល ទៅដល់អតិថិជនរបស់អម្រឹត ក្នុងការធ្វើប្រតិបត្តិការ ដោយមិនមានការបារម្មណ៍ ពីភាពរអាក់រអួល នៃសេវ៉ាទំនាក់ទំនងឡើយ។

លោក ចាង ថោវ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន vivo បានឲ្យដឹងថា Vivo គឺជាម៉ាកទូរស័ព្ទល្បី ដែល ត្រូវបានគេទទួលស្គាល់ថា ជាទូរស័ព្ទឆ្លាតវៃមួយ នៅក្នុងប្រទេសកម្ពុជា។ Vivo Y1s គឺម៉ូដែលទូរស័ព្ទ ជំនាន់ចុងក្រោយបង្អស់ ដែលគ្រោងនឹងដាក់លក់ នៅពាក់កណ្តាលខែសីហាខាងមុខ នៅក្នុងប្រទេស កម្ពុជា។

សូមរំលឹកថា អម្រឹតគឺជាគ្រឹះស្ថាន ហិរញ្ញវត្ថុឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន ពេញលេញរបស់ Advans Group ដែលជាម្ចាស់ភាគហ៊ុន ដែលមានកេរ្តិ៍ឈ្មោះ និងការទទួលស្គាល់ ពីស្ថាប័ន្ថអន្តរជាតិ ដែលរួមមាន ធនាគារអភិវឌ្ឍន៍ សហគ្រិនភាព FMO, ក្រុមហ៊ុន La Fayette Participations និងសាជីវកម្មហិរញ្ញវត្ថុ អន្តរជាតិ (IFC) ដែលជាសមាជិក របស់ធនាគារ ពិភពលោក។

ជាងនេះទៅទៀត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានផ្តល់ជូនសេវាឥណទាន និង ប្រាក់បញ្ញើទៅកាន់ អតិថិជនជាង ៥00,000នាក់ ដែលមានចាប់ពី កសិករ មានប្រាក់ចំណូលទាប និងសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម។ អម្រឹតមានសាខាចំនួន ១៥៨ទូទាំងប្រទេស មានបុគ្គលិកជាង ៤,៥00នាក់ និងមានទ្រព្យសកម្ម ច្រើនជាង១ពាន់លានដុល្លារ និង ប្រាក់បញ្ញើច្រើនជាង ៥00លានដុល្លារ៕

WB Finance និង លី ហួរ ផេប្រ៉ូ ចុះអនុស្សរណៈ យោគយល់គ្នា ជាផ្លូវការ លើសេវាហិរញ្ញវត្ថុ ទូទាត់កម្ចី សម្រាប់អតិថិជន

0

ភ្នំពេញ៖ ដាប់ប៊ែលយូប៊ី ហ្វាយនែន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ ទទួលប្រាក់បញ្ញើ ឈានមុខគេមួយ នៅកម្ពុជា និងក្រុមហ៊ុន លី ហួរ ផេប្រ៉ូ (លី ហួរ វេរលុយ) ដែលជាក្រុមហ៊ុន ផ្តល់សេវាទូទាត់ប្រាក់ ដ៏ធំមួយនៅកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះ បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់ នៃការសហការគ្នា ជាផ្លូវការ ដែលអនុញ្ញាត​ ឱ្យអតិថិជនទាំងអស់ របស់ដាប់ប៊ែលយូប៊ី ហ្វាយនែន ទូទាត់ប្រាក់កម្ចី ប្រកបដោយភាពងាយស្រួល តាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ទូទាំងប្រទេស ដោយមិនគិត កម្រៃសេវា ។

លោក គីម ស៊ុនឃ្យូ អគ្គនាយកប្រតិបត្តិ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានមានប្រសាសន៍ថា “ដាប់ប៊ែលយូប៊ី ហ្វាយនែន ប្តេជ្ញាអភិវឌ្ឍន៍សេវាហិរញ្ញវត្ថុ ឱ្យកាន់តែមានភាព ងាយស្រួលបន្ថែមទៀត សម្រាប់អតិថិជន តាមរយៈការផ្តល់ នូវជម្រើសសម្បូរបែប ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងដើម្បីបំពេញតម្រូវការ របស់អតិថិជន បានកាន់តែប្រសើរ។ ភាពជាដៃគូនេះបានពង្រឹង និងពង្រីកបណ្តាញ ទូទាត់ប្រាក់កម្ចី ឱ្យកាន់តែមាន ភាពងាយស្រួល និងមានសុវត្ថិភាព សម្រាប់អតិថិជន របស់ដាប់ប៊ែលយូប៊ី ហ្វាយនែន ក្រៅពីការទូទាត់ប្រាក់កម្ចី តាមរយៈបណ្តាយសាខា ទាំង១៣៦ ទូទាំងប្រទេស សេវាធនាគារចល័ត និងភាគីដៃគូដទៃទៀត។

យើងកំពុងរង់ចាំការចាប់ផ្តើមធ្វើ ប្រតិបត្តិការសេវាហិរញ្ញវត្ថុ ជាមួយ លី ហួរ វេរលុយ ដែលនេះជាការផ្តល់ នូវសេវាហិរញ្ញវត្ថុដ៏ប្រសើរមួយ ដល់អតិថិជនរបស់យើង។ យើងនឹងបន្តចាប់ដៃគូ លើកិច្ចសហប្រតិបត្តិការ សេវាហិរញ្ញវត្ថុថ្មីៗ បន្ថែមទៀត នាពេលខាងមុខ។”

ដោយឡែក លោក ឧកញ្ញ៉ា លី សុភាព ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លី ហួរ វេរលុយ និងជាអនុប្រធានក្រុមហ៊ុន លីហួរគ្រុប មានប្រសាសន៍ថា “លី ហួរ វេរលុយ គឺជាក្រុមហ៊ុនផ្ទេរប្រាក់ ដ៏ធំមួយ នៅកម្ពុជា ដែលត្រូវបានបង្កើតឡើង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ដោយឈរលើចក្ខុវិស័យ ច្បាស់លាស់ និងរឹងមាំ ដើម្បីជួយលើកកម្ពស់ជីវភាព ប្រជាជនកម្ពុជា តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុ ក្រៅប្រព័ន្ធធនាគារ មានដូចជា សេវាផ្ទេរប្រាក់ ដាក់ប្រាក់ ដកប្រាក់ បង់ទឹក បង់ភ្លើង សំរាម បសស បញ្ចូលទឹកប្រាក់ ក្នុងទូរសព្ទទូទាត់វិក្កយបត្រ សេវាបើកប្រាក់បៀវត្ស និងសេវាទូទាត់ជាច្រើនទៀត ជាមួយកម្រៃសេវាសមរម្យ ។

លីហួរ វេរលុយ មានបំណងពង្រីកភ្នាក់ងារ ឱ្យបានចំនួន ១០.០០០ ទីតាំង នៅទូទាំងប្រទេស ក្នុងឆ្នាំ២០២១។ លើសពីនេះ យើងមានគម្រោង ដាក់ឱ្យដំណើរការកម្មវិធី លី ហួរ ផេ (APP) ដើម្បីឱ្យអតិថិជន និងអ្នកប្រើប្រាស់ដទៃទៀត មានជម្រើសសម្បូរបែប និងមានភាពងាយស្រួល ក្នុងកាប្រើប្រាស់ សេវារបស់យើង តាមរយៈទូរសព្ទដៃផ្ទាល់ខ្លួន។ យោងតាមចក្ខុវិស័យ និងបេសកម្មនេះ យើងជឿជាក់ថា លី ហួរ ផេប្រ៉ូ និងដាប់ប៊ែលយូប៊ី ហ្វាយនែន នឹងសហការគ្នា លើផ្នែកដទៃទៀត នៃសេវាហិរញ្ញវត្ថុ ដែលខ្លួនមាន ក្នុងន័យជួយសន្សំសំចៃ នឹងផ្តល់ភាពងាយស្រួល ជូនអតិថិជន”។

គួរបញ្ជាក់ថា ដើម្បីអបអរសាទរ ការចាប់ផ្តើម​ កិច្ចសហប្រតិបត្តិការ ភាពជាដៃគូនេះ អតិថិជនរបស់ដាប់ប៊ែលយូប៊ី ហ្វាយនែន ដែលធ្វើការទូទាត់ប្រាក់កម្ចី​ តាមរយៈភ្នាក់ងារលី ហួរ វេរលុយ នឹងមានឱកាសឈ្នះរង្វាន់ ទូរសព្ទស្មាតហ្វូន ជាច្រើនគ្រឿង រយៈពេលបីខែ ចាប់ពីខែសីហា រហូតដល់ ខែតុលា ឆ្នាំ ២០២០៕

អំពី ដាប់ប៊ែលយូប៊ី ហ្វាយនែន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ជាគ្រឹះស្ថានទទួលបាន អាជ្ញាប័ណ្ណ ទទួលប្រាក់បញ្ញើ ដែលកំពុងប្រតិបត្តិការនៅ ២៥ ខេត្ត ក្រុង តាមរយៈ ១៣៦ សាខាទូទាំងប្រទេស។ ដាប់ប៊ែលយូប៊ី ហ្វាយនែន គឺជាសមាជិកគ្រួសាររបស់ ធនាគារ អ៊ូរី ដែលជាធនាគារឈានមុខគេមួយ នៅប្រទេសកូរ៉េខាងត្បូង។ ដាប់ប៊ែលយូប៊ី ហ្វាយនែន បាននឹងកំពុងបម្រើសេវាហិរញ្ញវត្ថុ ដល់ប្រជាជនកម្ពុជាជាង 20 ឆ្នាំ មកហើយ ជាមួយនឹងការផ្តល់ ជូនផលិតផល និងសេវាហិរញ្ញវត្ថុ ដ៏សម្បូរបែប រួមមាន ប្រាក់កម្ចី ប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ សេវាធនាគារចល័ត សេវាទូទាត់វិក្កយបត្រ និងសេវាអេធីអឹម។ គិតត្រឹមខែមិថុនា ឆ្នាំ២០២០ ដាប់ប៊ែលយូប៊ី ហ្វាយនែន មានទ្រព្យសកម្មសរុបមានចំនួន ៦១២.៩៨ លានដុល្លារអាមេរិក និងផលប័ត្រឥណទាន សរុបចំនួន ៥០៦.៣១ លានដុល្លារ អាមេរិក។

អំពី លី ហួរ ផេប្រ៉ូ
ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន លី ហួរ គ្រុប ដែលមានលោក ឧកញ៉ា លី ហួរ ជាប្រធាន។ នៅឆ្នាំ ២០១៥ លោកបានទទួល ពានរង្វាន់អន្តរជាតិ “ISQ” ស្តីពីភាពជាអ្នកដឹកនាំ និងគុណភាព អន្តរជាតិ ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស និងពានរង្វាន់ “សហគ្រាសឆ្នើម” ពីចក្រភពអង់គ្លេស។ ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ក្រោមនិមិត្តសញ្ញាពាណិជ្ជកម្ម “លី ហួរ វេរលុយ” ទទួលបានអាជ្ញាប័ណ្ណ ពីធនាគារជាតិ នៃកម្ពុជាលេខ ២០-០១-១៦ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ដើម្បីផ្តល់សេវាផ្ទេរប្រាក់ ដាក់ប្រាក់ ដកប្រាក់ សេវាបើកប្រាក់បៀវត្ស សេវាទូទាត់វិក្កយបត្រ និងសេវាទូទាត់ជាច្រើនផ្សេងទៀត។ លី ហួរ វេរលុយ គឺជាក្រុមហ៊ុនផ្តល់សេវាទូទាត់ ប្រាក់ឈានមុខគេមួយ ដែលបាននឹងកំពុងបម្រើអតិថិជន ប្រកបដោយសុវត្ថិភាព និងគួរឱ្យទុកចិត្តទ្វេដង តាមរយៈភ្នាក់ងារ ទូទាំងប្រទេសកម្ពុជា។

បណ្តាញទូរស័ព្ទចល័ត 4GLTE របស់ សែលកាត ត្រូវបានទទួលស្គាល់​ ដោយស្ថាប័ន Opensignal ជាជ័យលាភី ពានរង្វាន់ បទពិសោធន៍ នៃការលេងហ្គេម

ក្នុងថ្ងៃនេះ ក្រុមហ៊ុនសែលកាត ត្រូវបានប្រកាសទទួលស្គាល់ ដោយស្ថាប័ន OpenSignal ជាជ័យលាភីពានរង្វាន់ បទពិសោធន៍ នៃការលេងហ្គេម (Games Experience) ដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា។

សេចក្តីប្រកាសនេះ បានបញ្ជាក់ឱ្យកាន់តែច្បាស់ នូវភាពនាំមុខគេ របស់ក្រុមហ៊ុន សែលកាត ទៅលើវិស័យកីឡាអេឡិចត្រូនិច នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបង្ហាញ ឱ្យឃើញថា យុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ក្នុងការផ្តល់ជូនបទពិសោធន៍ ប្រើប្រាស់បណ្តាញទូរស័ព្ទចល័ត ប្រកបដោយគុណភាពខ្ពស់ ដល់អ្នកស្នេហា វិស័យហ្គេម ត្រូវបានទទួលស្គាល់ យ៉ាងទូលំទូលាយនៅក្នុងតំបន់ និងទូទាំងពិភពលោកផងដែរ។

Opensignal គឺជាស្ថាប័នឯករាជ្យមួយ ដែលបានបង្កើតស្តង់ដារពិភពលោក សម្រាប់ការវិភាគ ទៅលើបទពិសោធន៍ ប្រើប្រាស់ទូរស័ព្ទចល័ត របស់អតិថិជន។

តាមរយៈរបាយការណ៍ចុងក្រោយ របស់ស្ថាប័ននេះ ស្តីអំពីប្រទេសកម្ពុជា បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុនសែលកាត គឺជាប្រតិបត្តិករថ្នាក់ជាតិ តែមួយគត់ ដែលអ្នកប្រើប្រាស់ទទួលបាន បទពិសោធន៍ នៃការលេងហ្គេម កម្រិតខ្ពស់ជាងគេបំផុត ក្នុងបណ្តាញ4G។

បទពិសោធន៏ នៃការលេងហ្គេម របស់សែលកាត នៅលើបណ្តាញ 4GLTE ទទួលបានពិន្ទុ 47.2 ក្នុងចំណោមពិន្ទុផ្តល់ជូន 100 ខណៈក្រុមហ៊ុនមិត្តហ្វូន ទទួលបានពិន្ទុ 39.9 ហើយក្រុមហ៊ុន Smart Axiata ទទួលបាន 38.8 ពិន្ទុ ។ (ពិន្ទុក្រោម 40 ត្រូវបានចាត់ទុកថា ស្ថិតនៅក្នុងកម្រិត “អន់បំផុត”។)

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ ឱ្យដឹងថា ប្រទេសកម្ពុជា ត្រូវតែខិតខំបង្កើន កម្រិតគុណភាពបន្តទៀត ទើបអាចឈានទៅដល់ កម្រិតប្រដំប្រសងគ្នា ជាមួយនឹងទីផ្សារកីឡាអេឡិចត្រូនិច ឈានមុខគេផ្សេងទៀត ដូចជាប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ជាដើម ដែលទីផ្សារទាំងពីរនេះ ទទួលបានពិន្ទុ សម្រាប់បទពិសោធន៍ នៃការលេងហ្គេម ច្រើនជាង 70 (ពោលគឺឋិតនៅ ក្នុងកម្រិត “បង្គួរ”) ។

លោក វ៉ាតសុន បានមានប្រសាសន៍ បន្តទៀតថា៖ “សែលកាតបានចាប់ផ្តើម ផ្តោតទៅលើវិស័យ កីឡាអេឡិចត្រូនិច ចាប់តាំងពីឆ្នាំ 2018 មកម្ល៉េះ ហើយទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏បានរៀបចំ កម្មវិធីប្រកួត ក៏ដូចជាចាប់ដៃគូសហការ ដើម្បីជួយបំពេញ សេចក្តីត្រូវការ របស់សហគមន៍ កីឡាអេឡិចត្រូនិច នៅក្នុងប្រទេសកម្ពុជា ដែលតាមរយៈការប៉ាន់ស្មាន គឺមានប្រហែលជាង 2 លាននាក់ ក្នុងពេលបច្ចុប្បន្ននេះ។

“ខណៈដែលសែលកាត អាចទទួលបានពិន្ទុ 47.2 សម្រាប់បទពិសោធន៍ នៃការលេងហ្គេម4Gនេះ គឺយើងអាចសន្មត់បានថា វាជាសមិទ្ធិផល ដ៏អស្ចារ្យបំផុតមួយ ព្រោះថាបើពិនិត្យមើល ទៅកាន់ប្រទេសថៃ និងម៉ាឡេស៊ី ឯណោះវិញ ទីផ្សារឈានមុខគេ ទាំងពីរនេះ មានអ្នកលេងហ្គេម ប្រហែលជាង 20 លាននាក់ ហើយប្រតិបត្តិករ បណ្តាញទូរស័ព្ទចល័ត របស់ពួកគេ ដែលមានដូចជា AIS និង Maxis វិញទៀតសោត ក៏សុទ្ធតែមានសមត្ថភាពខ្ពស់ ទៅលើការរៀបចំកម្មវិធី សម្រាប់វិស័យកីឡាអេឡិចត្រូនិច របស់ពួកគេផងដែរ។

ក្រុមហ៊ុនសែលកាត នឹងនៅតែបន្តគាំទ្រ ក៏ដូចជាជួយអភិវឌ្ឍ សហគមន៍វិស័យ កីឡាអេឡិចត្រូនិច នៅក្នុងប្រទេសកម្ពុជា រួមទាំងជួយផ្សាភ្ជាប់ កីឡាករក្នុងស្រុក ជាមួយនឹងវិស័យ កីឡាអេឡិចត្រូនិចអន្តរជាតិ ដែលកំពុងរីកលូតលាស់ជាខ្លាំង ដើម្បីចូលរួមជម្រុញទឹកចិត្ត ដល់អ្នកសេ្នហា វិស័យហ្គេមទាំងអស់ ដែលមានបំណង ចង់ក្លាយខ្លួន ជាកីឡាករអាជីព នៅក្នុងវិស័យកីឡាមួយនេះ។

លោក វ៉ាតសុន បានមានប្រសាសន៍ បន្ថែមថា លោកសូមកោតសរសើរជាខ្លាំង ចំពោះស្ថាប័នឯករាជ្យអន្តរជាតិ ដែលក្នុងនោះរួមមានស្ថាប័ន Opensignal ជាដើម ដែលបានខិតខំប្រឹងប្រែង ក្នុងការស្វែងយល់ពីតម្រូវការ និងអាកប្បកិរិយា របស់អ្នកប្រើប្រាស់ ក្នុងសម័យដ៏ជឿនលឿន បំផុតបែបនេះ ដើម្បីណែនាំនូវកម្រិត វាស់ស្ទង់ថ្មី តួយ៉ាងដូចជា បទពិសោធន៍ នៃការលេងហ្គេមនេះជាដើម។

កម្រិតវាស់ស្ទង់ថ្មីនេះ ដែលត្រូវបានបង្កើត ផ្អែកលើស្តង់ដាររបស់ ITU (សហភាពទូរគមនាគមន៍អន្តរជាតិ) នឹងចូលរួមវិភាគទៅលើ បទពិសោធន៍ នៃការលេងហ្គេមជាលក្ខណៈ បណ្តាញលើទូរស័ព្ទចល័ត ថាតើវានឹងមានឥទ្ធិពល បែបណាខ្លះ ទៅលើលក្ខខណ្ឌបណ្តាញ ទូរស័ព្ទចល័ត ដែលក្នុងនោះរួមមាន ទាំងល្បឿននៃការបញ្ជូនទិន្នន័យ និងបញ្ហារួមទាំងភាពយឺតយ៉ាវ នៃការបញ្ចូនរលកសញ្ញាផងដែរ។

លោក វ៉ាតសុន បានឱ្យដឹងទៀតថា៖ “ក្នុងចំណោមកីឡាករ ហ្គេមទាំងអស់ ពិតជាមិនមាននរណា ដែលចង់ចាញ់ការប្រកួត ដោយសារ តែបណ្តាញអ៊ីនធើណិត ដំណើរការយឺតនោះឡើយ”។

“ជាពិសេសសម្រាប់ កីឡាអេឡិចត្រូនិច ដែលជាប្រភេទហ្គេមទាមទារ ឱ្យប្រើប្រាស់ជំនាញ ខ្លាំងនេះតែម្តង គឺបណ្តាញអ៊ីនធើណិត មានតួនាទីសំខាន់ ខ្លាំងណាស់ ពោលគឺវាអាចមានឥទ្ធិពល កំណត់ជោគវាសនា អ្នកនាំមុខគេ នៅក្នុងតារាងចំណាត់ថ្នាក់តែម្តង”។

ដើម្បីអបអរសាទរ នូវសមិទ្ធិផលដែលទទួលបាននេះ ក្រុមហ៊ុនសែលកាត នឹងធ្វើការរៀបចំកម្មវិធី ផ្សាយរយៈពេលពេញមួយថ្ងៃ នាថ្ងៃទី 14 ខែសីហាខាងមុខនេះ ដើម្បីឱ្យអ្នកលេងហ្គេម អាចស្វែងយល់បន្ថែម អំពីកីឡាអេឡិចត្រូនិច ក៏ដូចជាដើម្បីឱ្យពួកគាត់ បានទស្សនា នូវការប្រកួតប្រជែងគ្នា ដោយផ្ទាល់ របស់កីឡាករ ហ្គេមអាជីព នៅលើបណ្តាញទូរស័ព្ទចល័ត សែលកាតផងដែរ។

ព្រឹត្តិការណ៍ប្រកួតប្រជែងនេះ នឹងមានផ្សាយផ្ទាល់ នៅលើទំព័រហ្វេសប៊ុកថ្មី របស់សែលកាត ដែលមានឈ្មោះថា PlayGame ដោយក្នុងនោះ នឹងមានការចូលរួម ពីសំណាក់កីឡាករ និងអ្នកអត្ថាធិប្បាយល្បីៗ រួមមានដូចជា ក្រុម Orange Esports, Henaa, Ice Frogz, Ream Angkor, Private Plork និងក្រុមកីឡាករផ្សេងៗ ជាច្រើនទៀតផងដែរ។

ព័ត៌មានបន្ថែម ស្តីអំពីការវាស់ស្ទង់ និងការផ្តល់ពិន្ទុទៅលើ បទពិសោធន៍ នៃការលេងហ្គេម របស់ស្ថាប័ន OpenSignal (2020)៖
សម្រាប់ការវាស់ស្ទង់ទៅលើ បទពិសោធន៍ នៃការលេងហ្គេមលើទូរស័ព្ទចល័ត ជាលក្ខណៈបណ្តាញ គឺប្រទេសសិង្ហបុរី ជាជ័យលាភីមេដាយមាស ដែលទទួលបានពិន្ទុ 84.5។

កីឡាករនៅតាមបណ្តាប្រទេស ក្នុងទ្វីបអាស៊ីមានកម្រិត បទពិសោធន៍ នៃការលេងហ្គេម ច្រើនសណ្ឋានជាងតំបន់ផ្សេងៗ ដទៃទៀត ដោយក្នុងនោះ៖
31 ភាគរយនៃបណ្តាប្រទេស ក្នុងទ្វីបអាស៊ី បានស្ថិតនៅក្នុងចំណាត់ថ្នាក់ ខ្សោយ 27 ភាគរយ បានឋិតនៅ ក្នុងកម្រិតបង្គួរ 15 ភាគរយ ទទួលបានចំណាត់ថ្នាក់ល្អ និង 8 ភាគរយទៀត ទទួលបានចំណាត់ថ្នាក់ល្អបំផុត។

ទីផ្សារហ្គេមសំខាន់ៗ នៅក្នុងអាស៊ី ដែលទើបតែឈានដល់កម្រិត ពាក់កណ្តាល នៃតារាងសម្រាប់បទពិសោធន៍ នៃការលេងហ្គេមមានដូចជា៖ ទីក្រុងហុងកុង ប្រទេសម៉ាឡេស៊ី ថៃ និង វៀតណាម ដែលបទពិសោធន៍ នៃការលេងហ្គេម មានកម្រិតបង្គួរ ខណៈប្រទេសឥណ្ឌូណេស៊ី បានធ្លាក់ចូល ទៅក្នុងចំណាត់ថ្នាក់ខ្សោយ ដោយទទួលបាន ពិន្ទុត្រឹមតែ 63.6 ប៉ុណ្ណោះ៕

ពិព័រណ៍រូបថត DMC 2020 តាមរយៈ ប្រព័ន្ធឌីជីថល​ លើកទី២ ចាប់ផ្តើមហើយ

ភ្នំពេញ​៖ និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍(DMC) នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ នឹងសម្ភាធពិព័រណ៍រូបថត លើកទីពីររបស់ខ្លួន តាមរយៈប្រព័ន្ធឌីជីថលជំនួសវិញ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ១៩។

ពិព័រណ៍រូបថតនេះ នឹងប្រព្រឹត្តទៅចាប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០ តាមរយៈគេហទំព័រ www.dmcphotofest.com ទំព័រហ្វេសប៊ុក DMC Photo Festival (https://www.facebook.com/DmcPhotoFestival) និងទំព័រហ្វេសប៊ុក របស់ដេប៉ាតឺម៉ង់ ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (https://www.facebook.com/DMC.CCI)។

ពិព័រណ៍រូបថតលើកទីពីរនេះ ត្រូវបានផលិត និងរៀបចំ ដោយនិស្សិតឆ្នាំទីពីរ ជំនាន់ទី១៨ ក្រោមការដឹកនាំ ​របស់លោក ផន ភារិទ្ធ (Miller) ដែលជាគ្រូបង្រៀនថតរូប នៃដេប៉ាតឺម៉ង់ផ្ទាល់។

លោក ផន ភារិទ្ធ បានឲ្យដឹងថា ពិព័រណ៍នេះ ត្រូវបានរៀបចំឡើង ដើម្បីបង្ហាញស្នាដៃថតរូប របស់និស្សិត បន្ទាប់ពីពួកគេ បានសិក្សា អំពីរបច្ចេកទេសថតរូប រយៈពេលមួយឆមាសរួមមក។ គ្រប់រូបថត ដែលនឹងបង្ហាញនោះ នឹងមិនត្រឹមតែឆ្លុះបញ្ចាំង ពីការខិតខំប្រឹងប្រែង របស់និស្សិតប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងឆ្លុះបញ្ចាំង ពីស្ថានភាពសង្គម នាពេលបច្ចុប្បន្នផងដែរ។

លោកបានបន្ថែមថា «យើងប្រើរូបភាពជំនួសវីដេអូ ជាសារដើម្បីពញ្ញាក់អារម្មណ៍ អ្នកទស្សនាពីសកម្មភាព ដែលពួកគាត់ជួបប្រទះរាល់ថ្ងៃ។ បើទោះបីស្នាដៃ របស់និស្សិតមិនសូវជាល្អ ដូចអ្នកថតរូបអាជីព ក៏ដោយ ក៏យើងបានព្យាយាម សម្រិតសម្រាំង ឲ្យស្នាដៃទាំងនោះឆ្លុះបញ្ចាំងពីសង្គមវិញ ដោយរូបថត មានលក្ខណៈជាស៊េរីបណ្ដាក់ ទៅតាមសាច់រឿង ឲ្យអ្នកចូលរួមបានយល់។»

លោក អ៊ុង ប៊ុនអ៊ី ប្រធានដេប៉ាតឺម៉​ង់ ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បាននិយាយថា «ពិព័រណ៍រូបថត DMC Photo Festival នេះ បានផ្សារភ្ជាប់ទ្រឹស្តី ទៅនឹងការអនុវត្ត ជាក់ស្តែងរបស់និស្សិត ក្នុងន័យលើកកម្ពស់ ចំណេះដឹង និងចំណេះធ្វើ របស់និស្សិតDMCផ្ទាល់។ លោកលើកឡើងថា ដេប៉ាតឺម៉ង់ក៏ចង់ជំរុញ ឲ្យនិស្សិតយកឱកាសនេះ សិក្សាស្រាវជ្រាវ ពីបញ្ហាប្រឈម ក៏ដូចជាវឌ្ឍនភាពនានា ក្នុងសង្គម ហើយយកមកឆ្លុះបញ្ចាំង តាមរយៈជំនាញ ដែលខ្លួនបានសិក្សា។

លោកបន្តថា «តាមរយៈការពិព័រណ៍រូបថតនេះ សាធារណជនក៏មានឱកាស បានដឹងឮ ក៏ដូចជាយល់ដឹង ពីរឿងរ៉ាវសង្គមទាំងនោះ និងចូលរួមជាផ្នែកមួយ នៃដំណោះស្រាយ ព្រោះថាពួកគេ ក៏ជាផ្នែកមួយ នៃរឿងរ៉ាវសង្គមទាំងនោះដែរ។»

ជានិស្សិតឆ្នាំទីពីរ នៃដេប៉ាតឺម៉ង់ និងជាផលិតករម្នាក់ នៃកម្មវិធីតាំងពិព័រណ៌ រូបថតនេះ កញ្ញា សុខ ស្រីលុច បាននិយាយថា៖ «ពួកយើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង បើទោះបីពេលខ្លះ ត្រូវនៅហាលថ្ងៃ ចុះទូកកណ្ដាលទន្លេ និងត្រូវចុះទៅទីតាំងឆ្ងាយៗ ក៏ដោយ ក៏យើងនៅទ្រាំ ដើម្បីបានរូបមួយៗ។» កញ្ញាសង្ឃឹមថា ពិព័រណ៍រូបថតលើកទីពីរ ដែលនឹងត្រូវប្រារព្វធ្វើ នៅពេលខាងមុខនេះ នឹងមានអ្នកចូលរួមគាំទ្រច្រើន។

លោក នូ វិរៈ ជានិស្សិតឆ្នាំទីពីរ នៃដេប៉ាតឺម៉ង់ និងអ្នករៀបចំកម្មវិធី បាននិយាយថា៖ «ពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍ ពិព័រណ៍រូបថតDMCនេះ កាលពីមុនយើងចង់ឲ្យមាន ការរៀបចំដាក់តាំងបង្ហាញ នៅក្នុងបរិវេណ នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ក៏ប៉ុន្តែដោយសារ តែជំងឺកូវីដ១៩ យើងអត់អាចបើកកម្មវិធីនេះ ជាសាធារណៈ បាននោះទេ ដោយយើងគោរពតាម គោលការណ៍រក្សាគម្លាតសង្គម របស់ក្រសួងសុខាភិបាល យើងក៏បានសម្រេចចិត្ត ជាមួយនឹងគណៈគ្រប់គ្រង ដេប៉ាតឺម៉ង់ រៀបចំកម្មវិធីនេះ ទៅតាមប្រព័ន្ធឌីជីថលវិញ។

មានន័យថា រូបភាពរបស់ក្រុមនិស្សិត ដែលបានផលិត ទាំង៩ប្រធានបទ ស្មើនឹងប្រមាណជាង ២០០សន្លឹក នឹងត្រូវបានដាក់បង្ហាញ នៅលើគេហទំព័រ ផ្លូវការរបស់យើង ដើម្បីអាចឲ្យសាធារណជន បានទស្សនា។»

លោក នូ វីរៈ បាននិយាយថា ក្រៅពីការទស្សនារូបថត សាធារណជន ក៏អាចតាមដានកម្មវិធី កិច្ចពិភាក្សារវាងវាគ្មិន និងទស្សនីយភាព ផ្សេងទៀតរួមមាន៖
សប្តាហ៍ទី១ ៖ ជួបជាមួយកិច្ចពិភាក្សា តាមក្រុមរបស់គម្រោង នៃពិព័រណ៍ រួមទាំងការបង្ហាញក្បាច់របាំខ្មែរ របស់អ្នកគ្រូ វុធ ច័ន្ទម៉ូលី និងកិច្ចពិភាក្សាអំពីការថតរូប បែបកំសាន្តដោយលោក សួង ម៉ារឌី (Suong Mardy)។

សប្តាហ៍ទី២ ៖ កិច្ចពិភាក្សា តាមក្រុមរបស់គម្រោង នៃពិព័រណ៍ រួមទាំងការពិភាក្សាអំពីការថតរូប ក្នុងវិស័យសារព័ត៌មាន ដោយលោក លោក លន ហ្សាឌីណា (Lon Jadina) និងកិច្ចពិភាក្សា អំពីការថតរូបបែប Travel Photography ដោយលោក ឡា ម៉ូ (La Mo)។

សប្តាហ៍ទី៣ ៖ កិច្ចពិភាក្សា តាមក្រុមរបស់គម្រោង នៃពិព័រណ៍ រួមទាំងការពិភាក្សា អំពីការអប់រំផ្លូវចិត្ត តាមរយៈការសមាធិ ដោយលោកគ្រូ នឹម ឈុន្នី (Noem Chhunny) និងការពិភាក្សាអំពីការថតរូប បែបពាណិជ្ជកម្ម ដោយលោក ថៃ វ៉ាន់ថា (Jerry Thai) ។

សប្តាហ៍ទី៤ ៖ កិច្ចពិភាក្សា តាមក្រុមរបស់គម្រោង នៃពិព័រណ៍ រួមទាំងការពិភាក្សា អំពីស្រ្តីជាអ្នកថតរូប ក្នុងវិស័យសារព័ត៌មាន ដោយលោកស្រី Lim Jessica។

សប្តាហ៍ទី៥ ៖ ការបង្ហាញសិល្បៈ របស់តារាចម្រៀងលោក ម៉ា ច័ន្ទបញ្ញា។»

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង តាមរយៈទំព័រ ហ្វេសប៊ុកផ្លូវការ របស់យើង (DMC Photo Festival) ឬទំនាក់ទំនងកញ្ញា សួន ស្រីដែត តាមរយៈលេខទូរស័ព្ទ ០១៧ ៥៦៦ ៩២៦និងលោក ជា តារាពេជ្រ តាមរយៈលេខទូរស័ព្ទ ០៧០ ៩៩ ៣៩ ៦០៕

ទិញ ១…បានដល់ទៅ ២…! SAMSUNG Exclusive Day មហាប្រូម៉ូសិនធំបំផុតប្រចាំឆ្នាំពី សាមសុង បានមកដល់ហើយ…!! តោះ…មកទទួលយកភាពរីករាយពី កម្មវិធីប្រូម៉ូសិន ដ៏ធំសម្បើមអស្ចារ្យពី សាមសុង!

(ភ្នំពេញ) ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០៖ ពិតជាអស្ចារ្យ…! ឱកាសប្រូម៉ូសិនទិញថែមៗ…! ទិញបញ្ចុះតម្លៃពិសេស…! ទិញជូនប្រាក់មកវិញ… បានមកដល់ទៀតហើយ!! អេមអស់ស្ទះម៉ង…! ចំណាយរឹតតែតិច… ចំណេញមកវិញកាន់តែច្រើនបំផុតនឹកស្មានមិនដល់…!!

ចាប់ពីថ្ងៃទីនេះរហូតដល់ ៣១ ខែសីហា ឆ្នាំ ២០២០ អតិថិជនទាំងអស់នឹងទទួលបានការថែមជូនកាដូពិសេស និងការបញ្ចុះតម្លៃដ៏សម្បើមអស្ចារ្យប្រចាំឆ្នាំពីក្រុមហ៊ុន សាមសុង យ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា៖

  • ទិញទូរទស្សន៍៖ ជូនប្រាក់វិញចាប់ពី ($10 ដល់ $200) + ថែមជូន ម៉ាស៊ីនបន្សុទ្ធខ្យល់ សាមសុង 1គ្រឿង!
  • ទិញម៉ាស៊ីនបោកខោអាវ៖ ជូនប្រាក់វិញចាប់ពី ($15 ដល់ $20) + ថែមជូន ម៉ាស៊ីនបូមធូលី សាមសុង 1 គ្រឿង!
  • ទិញទូទឹកកក៖ ជូនប្រាក់វិញចាប់ពី ($20 ដល់ $50)!
  • ទិញទូទឹកកក៖ ថែមជូន ម៉ាស៊ីនបន្សុទ្ធខ្យល់ សាមសុង 1 គ្រឿង!

មិនតែប៉ុណ្ណោះ យើងនៅមានប្រូម៉ូសិនពិសេសៗ និងកាដូយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើផលិតផលផ្សេងៗ ទៀតរបស់ សាមសុង ផងដែរ!

សូមរំឮកម្តងទៀតថា “១ ឆ្នាំ មានតែម្តងប៉ុណ្ណោះ!” ចំណាយកាន់តែតិចបានបរិក្ខារអេឡិចត្រូនិចប្រើប្រាស់ ដ៏ទំនើបទាន់សម័យពេញផ្ទះកាន់តែច្រើនតែម្តង! ចំណេញខប់ៗម៉ង!! ទាន់ឱកាសដ៏ល្អ និងកម្រនេះបានមកដល់… អ៊ីចឹងសូមប្រញាប់មកទទួលយកការផ្តល់ជូន ដ៏អស្ចារ្យនេះទាំងអស់គ្នាភ្លាមទៅ!

  • បញ្ជាក់៖ ការផ្តល់ជូនដ៏ធំប្រចាំឆ្នាំនេះ គឺសម្រាប់តែការជាវផលិតផល សាមសុង ចាប់ពីថ្ងៃទី ០១ ដល់ ៣១ ខែសីហា ឆ្នាំ ២០២០ តែប៉ុណ្ណោះ និងសម្រាប់តែនៅហាងដែលមាន បដាប្រូម៉ូសិននេះតែប៉ុណ្ណោះ!!

សម្រាប់ព័ត៌មានលម្អិតសូមអញ្ចើញមកទស្សនា ផលិតផលដោយផ្ទាល់ នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយបន្ត ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជន តាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800 203 232 !

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

សិប្បកម្មដែក STK អ្នកឯកទេស ប្រក តម្លើង សាងសង់ ដំបូល ក្បឿង និងស័ង្កសី អាចបំពេញ តម្រូវការ​ លោកអ្នក គ្រប់ទីកន្លែង

រាល់បញ្ហា ដែលលោកអ្នក ធ្លាប់បានជួបប្រទះ នឹងមិនមានទៀតនោះទេ ជាមួយអ្នកឯកទេស ធ្វើឃ្លាំង រោងចក្រ ដំបូលផ្ទះវីឡា ផ្ទះល្វែង សំយ៉ាប ប្រកក្បឿង និងស័ង្កសី ទ្វារ បង្អួច របង បង្កាន់ដៃ ជណ្តើរ អំពីដែក ជាមួយសិប្បកម្មដែក STK ដោយបានត្រៀមរួចជាស្រេច ក្នុងការបំពេញតម្រូវការ និងដោះស្រាយបញ្ហានានា ជូនលោកអ្នក គ្រប់ទីកន្លែង ។

សិប្បកម្មដែក STK មានសេវាកម្មជាច្រើន ដោយជាងមានបទពិសោធន៍ និងជំនាញច្បាស់លាស់ រងចាំផ្តល់ជូនអ្នក ជាមួយការធ្វើ ឃ្លាំង រោងចក្រ ដំបូលផ្ទះវីទ្បា ផ្ទះល្វែង សំយ៉ាប ក្រក់ក្បឿង និង ស័ង្កសី ទ្វារ បង្អួច របង បង្កាន់ដៃ ជណ្តើរ អំពីដែក នៅទូទាំង រាជធានី ខេត្ត ក្រុង ។

សិប្បកម្មដែក STK មានអាស័យដ្ឋាន ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ។ ឬអាចជួបជជែកប្រឹក្សា ពិភាក្សា និងព័ត៌មានលម្អិត តាមរយៈទូរស័ព្ទទំនាក់ទំនង 015 32​ 7000 ឬ 012 41 41 11៕

This image has an empty alt attribute; its file name is 44-1-1024x682.jpg
This image has an empty alt attribute; its file name is 40-1024x682.jpg
This image has an empty alt attribute; its file name is 39-1024x682.jpg
This image has an empty alt attribute; its file name is 35-1024x682.jpg
This image has an empty alt attribute; its file name is 36-1024x682.jpg
This image has an empty alt attribute; its file name is 43-1-1024x574.jpg
This image has an empty alt attribute; its file name is 42-1-1024x574.jpg
This image has an empty alt attribute; its file name is 41-2-1024x682.jpg
This image has an empty alt attribute; its file name is 38-1024x682.jpg
This image has an empty alt attribute; its file name is 37-1024x682.jpg
This image has an empty alt attribute; its file name is 34-1024x682.jpg
This image has an empty alt attribute; its file name is 33-1024x682.jpg
This image has an empty alt attribute; its file name is 11-1-1024x767.jpg
This image has an empty alt attribute; its file name is 10-3-1024x767.jpg
This image has an empty alt attribute; its file name is 9-4-1024x767.jpg
This image has an empty alt attribute; its file name is 8-4-1024x767.jpg
This image has an empty alt attribute; its file name is 7-6-1024x767.jpg

ឧកញ៉ា​ ទៀ​ វិចិត្រ ឧបត្ថ​ម្ភ សម្ភារៈ និងថវិកា ដល់ប្រជាការពារ សង្កាត់លេខ៣ ក្នុងការរក្សាសុវត្ថិភាព ជូនប្រជាពលរដ្ឋ

0

ភ្នំពេញ៖ កម្លាំងប្រជាការពារចំនួន ១៦២នាក់ នៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ទទួលបាន​ នូវវិទ្យុទាក់ទងម្នាក់មួយ ខោអាវមួយសម្រាប់ ថវិកា ៨ម៉ឺនរៀល ជាការលើកទឹកចិត្ត ពីលោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមអូរបី និងជាប្រធានសមាគម ទេសចរណ៍ ខេត្តព្រះសីហនុ សម្រាប់ឲ្យប្រើប្រាស់​ និងបំពេញ ភារៈកិច្ច រក្សាសន្តិសុខ​ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ។

ពិធីប្រគល់ជូននេះ ធ្វើឡើងតាមរយៈ អ្នកតំណាងរបស់លោកឧកញ៉ា ទៀ វិចិត្រ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលាសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

ជាការឆ្លើយតប នៅក្នុងឱកាសនោះ លោក កាន់ ឡឹង ចៅសង្កាត់លេខ៣ តំណាងឱ្យបងប្អូន កងកម្លាំងប្រជាការពារ ទាំង ១៦២នាក់ បានថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា ទៀ វិចិត្រ ដែលបានយកចិត្តទុកដាក់ និងបានឧបត្ថម្ភ នូវសម្ភារៈ ថវិកា សម្រាប់ចែកជូន ដល់បងប្អូន ប្រជាការពារ ដែលពួកគាត់បាននិងកំពុង បម្រើការងារនៅក្នុងមូលដ្ឋាន ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ជាមួយនឹងអាជ្ញាធរ សង្កាត់លេខ៣។

ដោយមើលឃើញ ពីការខិតខំរបស់បងប្អូន កម្លាំងប្រជាការពារ ក្នុងការរក្សាសន្តិសុខ ជាមួយរដ្ឋបាលប៉ុស្តិ ជូនបងប្អូននៅក្នុងមូលដ្ឋាន និងមានការខ្វះខាត នូវសម្ភារៈប្រើប្រាស់ ក្នុងការទំនាក់ទំនងនោះ ទើបលោកឧកញ៉ា ជួយឧបត្ថម្ភ ទៅដល់ពួកគាត់នាពេលនេះ។

អាជ្ញាធរសង្កាត់ ក៏បានកោតសរសើរចំពោះ ទឹកចិត្តសប្បុរសធម៌ របស់ លោកឧកញ៉ា ដែលផ្តល់នៅ សំលៀកបំពាក់ វិទ្យុទាក់ទងសម្រាប់ ប្រើប្រាស់និងថវិការ ជូនបងប្អូនកម្លាំងការពារ ជាការលើកទឹកចិត្ត ដល់ពួកគាត់ ដែលបានយកកម្លាំងកាយចិត្ត ស្មារតី ដូចនេះ ក្នុងនាមអាជ្ញាធរសង្កាត់ និងយកសម្ភារៈទាំងអស់នេះ ប្រគល់ជូន បងប្អូនប្រជាការពារ យកទៅប្រើប្រាស់ ឲ្យចំគោលដៅ និងមានប្រសិទ្ធភាព ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។

ជាមួយគ្នានោះដែរ រដ្ឋបាលក្រុងព្រះសីហនុ​ បានប្រគល់លិខិតសរសើរ​ និងថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា ទៀ វិចិត្រ ដែលបានផ្ដល់នូវសម្ភារៈ សម្លៀកបំពាក់ និងថវិកា ជូនដល់កម្លាំងប្រជាការពារ ស្ថិតក្នុងសង្កាត់លេខ៣ និងជូនពរឲ្យលោកឧកញ៉ា មានសុខភាពល្អ និងទទួលជោគជ័យ គ្រប់ភារកិច្ច៕