Home Blog Page 192

ក្រុមហ៊ុន ថានី ដានី គ្រឿងសង្ហារឹម ចែកជែល និងអាកុលលាងដៃ ៥ម៉ឺនដប នៅគ្រប់សាខា ក្នុងភ្នំពេញ ដោយឥតគិតថ្លៃ ដើម្បីរួមចំណែក បង្ការការរីករាលដាល ជំងឺកូវីដ១៩

ដោយមើលឃើញស្ថានភាពកូវីដ១៩ មិនទាន់ផុតរលត់ និងនៅតែជាកិច្ចការ ដែលគួរតែត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាភាព ប្រជាពលរដ្ឋកម្ពុជា ក្រុមហ៊ុនពូកសុខភាព ថានី ដានី គ្រឿងសង្ហារឹម ដែលជាក្រុមហ៊ុន ចែកចាយពូកសុខភាព និងគ្រឿងសង្ហារឹម គ្រប់ប្រភេទធំជាងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា បានរួមចំណែក ជួយដល់ការទប់ស្កាត់ និងបង្ការ នៃការរាលដាលជំងឺកូវីដ១៩ ដោយបានចែក ជែលលាងដៃ សំលាប់មេរោគ ៥០០០០ដប នៅគ្រប់សាខា របស់ក្រុមហ៊ុន ថានី ដានី គ្រឿងសង្ហារឹម រយៈពេល៣ថ្ងៃ ដោយឥតគិតថ្លៃ ។

ដើម្បីការពារការឆ្លងមេរោគកូវីដ១៩ ពីក្រុមហ៊ុនពូកសុខភាព ថានីដានី នឹងនៅតែបន្តចែក Free ដែលមានចំនួនជាង ៥០០០០ដប។ សម្រាប់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលត្រូវការ អាកុលសំរាប់ប្រើប្រាស់ សុទ្ធតែអាចមកទទួលយក បាននៅគ្រប់សាខា៤ របស់ក្រុមហ៊ុនពូកសុខភាព ថានីដានីរួមមាន៖

1/.សាខាសែនសុខ
ទីតាំងហាង៖ ផ្ទះលេខ 1, 2, 3, 4, ផ្លូវសែនសុខ (1986) កែងផ្លូវ 1003, សង្កាត់ភ្នំពេញថ្មី, ខណ្ឌសែនសុខ, រាជធានីភ្នំពេញ ។
ទំនាក់ទំនង តាមរយៈទូរស័ព្ទ097 511 7777, 096 78 33336 និង099 669 995

2/.សាខាស្ទឹងមានជ័យ
ទីតាំងហាង៖ នៅលើផ្លូវមុន្នីរ៉េត (ជាប់ផ្សារទំនើប Fairplus), សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ
ទំនាក់ទំនង តាមរយៈទូរស័ព្ទ096 82 11119 និង 096 8888 018 (លេខក្រុមហ៊ុន)

3/.សាខាច្បារអំពៅ
ទីតាំងហាង៖ ចុះពីស្ពានច្បារអំពៅប្រមាណ 300ម៉ែត្រ នៅខាងស្តាំដៃ , ផ្ទះលេខ 31, សង្កាត់ច្បារអំពៅទី1, ខណ្ឌច្បារអំពៅ, រាជធានីភ្នំពេញ
ទំនាក់ទំនង តាមរយៈទូរស័ព្ទ096 86 11119 និង 096 8888 018 (លេខក្រុមហ៊ុន)

4/.សាខាកៀនស្វាយ
ទីតាំងហាង៖ ជិតផ្សារទំនើបរតនាផ្លាសាកៀនស្វាយ ។

នេះជាកិច្ចការមនុស្សធម៌មួយ ដែលជាការរួមចំណែក ក្នុងការជួយដល់សង្គមជាតិ ដើម្បីប្រយុទ្ធប្រឆាំង និងការរីករាលដាល នៃជំងឺកូវីដ១៩ ដែលកំពុងញាំញី ពិភពលោក រួមទាំងកម្ពុជាផងដែរ៕

ថែម…ថែម…ថែម…ម៉ាអស់ស្ទះម៉ង…! កម្ម៉ង់ទុកមុនស្មាតហ្វូនជំនាន់ចុងក្រោយ ស៊េរី Galaxy A01 Core ត្រឹមតែ $89 ទទួលបានការថែមជូន ដ៏អស្ចារ្យម៉ាពេញចិត្ត…!!

(ភ្នំពេញ) ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២០៖ រីករាយជាមួយកម្មវិធីប្រូម៉ូសិនថែមជូន…ថែមថែមពីក្រុមហ៊ុន សាមសុង ឥឡូវនេះ! ចាប់ពីថ្ងៃទី 28 កក្កដា ឆ្នាំ 2020 រហូតដល់ថ្ងៃទី 01 សីហា ឆ្នាំ 2020 អតិថិជនទាំងអស់គ្រាន់តែធ្វើការកម្ម៉ង់ទុកមុននូវស្មាតហ្វូនស៊េរី A ជំនាន់ចុងក្រោយបំផុតដែលមានតម្លៃតែជាង 80 ដុល្លារ ម៉ូឌែល Galaxy A01 Core ឬ Galaxy A51 ពណ៌ប្រាក់ថ្មី ឬ Galaxy A71 ពណ៌ប្រាក់ថ្មីដែលនឹងមកដល់ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាឆាប់ៗខាងមុខនេះនឹងទទួលបានការថែមជូនយ៉ាងច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានដូចជា៖

  • Samsung Galaxy A01 Core
  • ថែមជូន អាវភ្លៀងគុណភាពខ្ពស់ដ៏ស្រស់ស្អាត 1 ភ្លាមៗ!
  • ថែមជូនលេខពិសេស Smart ធំហ្ម៎ង…តម្លៃ 29 ដុល្លារ!
  • បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មីក្នុងរយៈពេល 1ឆ្នាំ!
  • ផ្តល់ការធានាជូនរយៈពេល 1 ឆ្នាំ ពេញតែម្តង…!!!
  • Samsung Galaxy A51
  • ថែមជូន កាតាប ដែលមានគុណភាពខ្ពស់ដ៏ស្រស់ស្អាត 1 ភ្លាមៗ!
  • ថែមជូន Power Bank ហ្ស៊ីន របស់ សាមសុង ដែលមានសមត្ថភាពខ្លាំ និងសាកថ្មទូរស័ព្ទលឿន 1 គ្រាប់ភ្លាម!
  • បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មីក្នុងរយៈពេល 1ឆ្នាំ!
  • ថែមជូនលេខពិសេស Smart ធំហ្ម៎ង…តម្លៃ 29 ដុល្លារ!
  • ផ្តល់ការធានាជូនរយៈពេល 1 ឆ្នាំ ពេញតែម្តង…!!!
  • Samsung Galaxy A71
  • ថែមជូន កាតាប ដែលមានគុណភាពខ្ពស់ដ៏ស្រស់ស្អាត 1 ភ្លាមៗ
  • ថែមជូន ដបទឹក គុណភាពល្អដ៏ស្រស់ស្អាត 1 ភ្លាម!
  • បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មីក្នុងរយៈពេល 1ឆ្នាំ!
  • ថែមជូនលេខពិសេស Smart ធំហ្ម៎ង…តម្លៃ 29 ដុល្លារ!
  • ផ្តល់ការធានាជូនរយៈពេល 1 ឆ្នាំ ពេញតែម្តង…!!!

វ៉ាវ…វ៉ាវ…! ពិតជាអស្ចារ្យ និងរំភើបអស់ស្ទះ! នៅចាំអីទៀត…? បើស្រឡាញ់ប្រញាប់ទិញភ្លាមទៅ! អាចទិញឱ្យខ្លួនឯង, ទិញជូនក្រុមគ្រួសារ, ឬអាចទិញជូនមនុស្សជាទីស្រឡាញ់ក៏បាន!! បើជ្រុលនឹងទិញហើយ…សូមទិញឱ្យទាន់មានកម្មវិធីប្រូម៉ូសិនតែម្តងទៅ បានចំណេញកប់ៗម៉ងណា៎!!

ចង់លេងហ្វេសប៊ុក មើលរឿងម៉ាអេម និងតម្លៃសមរម្យបំផុតនោះសូមកុំភ្លេច Galaxy A01 Core! ចង់ថតរូបស្អាតដូចតារា សូមជ្រើសរើស Galaxy A51! និងចង់លេងហ្គេមជក់ចិត្តម៉ាស៊ីន រត់លឿនដូចរន្ទះ សូមជ្រើសរើសយក Galaxy A71 ចុះពិតជាមិនខកបំណងឡើយ…!! សូមធានា!!

បញ្ជាក់៖ កម្មវិធីប្រូម៉ូសិនដ៏វិសេសវិសាលនេះគឺសម្រាប់តែការកម្ម៉ង់ទុកមុន និងសម្រាប់តែពណ៌ប្រាក់ចាប់ពីថ្ងៃទី 28 កក្កដា ឆ្នាំ 2020 រហូតដល់ថ្ងៃទី 01 សីហា ឆ្នាំ 2020 តែប៉ុណ្ណោះ!

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!

ធ្លាប់ជាស្ត្រីមេផ្ទះ គ្មានចំណូល ប្តូរប្លែកស្រឡះ ក្រោយប្រឡូករបរអនឡាញ

គេតែងតែនិយាយថា “មនុស្សកុំមើលងាយមនុស្ស ថ្ងៃនេះគេក្រមិនប្រាកដថា ថ្ងៃក្រោយគេក្រទៀតនោះទេ” តួយ៉ាងដូចជាអ្នកនាង ហ៊ុង ជីវិរីឌីយ៉ាម៉ង់ ដែលតាំងពីដើមចម មកគាត់គ្រាន់តែជាស្ត្រីមេផ្ទះ គ្មានចំណូល និងគ្មានលុយដូចគេ តែពេលនេះគាត់ប្រឹងប្រែង រហូតមានលុយទិញផ្ទះ ទិញឡាន ក្រោយចូលរកស៊ី ជាមួយក្រុមហ៊ុន Rouy Infinity។

អ្នកនាងហ៊ុង ជីវិរីឌីយ៉ាម៉ង់ បាននិយាយថា តាំងពីដើមឡើយ គាត់គឺជាស្រ្តីមេផ្ទះម្នាក់ ហើយក៏ជាក្មេងកំព្រាម្នាក់ មានតែឪពុកអត់ម្ដាយ ជីវិតតែលតោល អត់ដែលមានបទពិសោធន៍ ក្នុងការរកស៊ី ទាល់តែសោះ ប៉ុន្តែដោយសារ តែមុខរបររបស់ប្ដី ត្រូវទទួលរងការខាតបង់ ជាហេតុធ្វើអោយគាត់ ដាច់ចិត្តចង់ចូលខ្លួន ប្រកបរបរជាអ្នក លក់អនឡាញ។

អ្នកនាងបានបន្តទៀតថា ការចាប់ផ្ដើមដំបូង គឺមិនដឹងចាប់ផ្ដើមពីទីកន្លែងណាទៅណាទេ ក៏ទិញផលិតផល តាមអនឡាញម្ដងកន្លះឡូ យកមកលក់ លក់យូរៗទៅ អស់ដើមអស់ចុង ក៏ទៅទិញខោអាវ យកមកលក់ផង លក់ស្បែកជើងផ្ទាត់ផង បានដើមខ្លះក៏ទៅទិញឡេគីឡូ មកធ្វើប្រេនខ្លួនឯង លក់យូរៗទៅ សល់តែឥវ៉ាន់ មិនដឹងថាត្រូវធ្វើម៉េច បន្តទៀត ព្រោះមុខរបរប្ដី រកលែងបាន ហើយត្រូវសងលុយ ធនាគាររាល់ខែ ជីវភាពកាន់តែលំបាកៗ ក៏សម្រេចចិត្តលួចទៅខ្ចីលុយគេ ដើម្បីមកដាក់ទុនរកស៊ី ជាមួយក្រុមហ៊ុន ដើម្បីជួយដោះបំណុលប្ដី។

អ្នកនាងបានបង្ហើបទៀតថា គ្រប់យ៉ាងមិនដូចការរំពឹងទុក្ខ ដោយសារតែកាធ្វេសប្រហែស ហើយគ្មានបទពិសោធន៍ ក្នុងការលក់ និងមើលមិនបាន សព្វជ្រុងជ្រោយ របស់ធ្វើអោយគាត់ ទទួលរងនូវការបរាជ័យ យ៉ាងធ្ងន់ធ្ងរខ្លាំង ជាងមុនទៀត ។

អតីតស្រ្តីមេផ្ទះរូបនេះ បានលួចខ្សឹមទៀតថា តើនរណាយល់អារម្មណ៍មួយនេះ បំណុលកាន់តែកើនឡើង មុខរបរក៏ដួល ក្នុងស្ថានការណ៍ ខ្ញុំពិតជាលំបាកខ្លាំងណាស់ ណាមួយខ្មាសគេ គេពេបជ្រាយសើចចំអក ណាមួយបំណុល ដែលខ្ចីគេ ត្រូវលាក់អត់អោយប្ដីដឹង គឺបំណុលជាន់លើបំណុល ហើយពេលនេះ អារម្មណ៍ពេលនោះ គឺចង់សម្លាប់ខ្លួនម្ដងៗ ដើម្បីគេចចេញពីបញ្ហា។

តែគ្រប់យ៉ាងក៏ចាប់ផ្តើម ល្អឡើងវិញ ក្រោយពេលមួយនោះ គាត់បានឃើញ គេស៊ែរអំពីការបង្រៀន របស់ម៉ែរួយ ពីការផ្លាស់ប្ដូរជីវិត ទើបគាត់ក៏ចាប់ផ្ដើម មានសង្ឃឹមឡើងវិញ ហើយក៏ចូលជា តំណាងចែកចាយ ក្រុមហ៊ុនរួយអ៊ីនហ្វីនីធីត្រឹមតែ ១៥៦ដុល្លារទេ ក៏ទទួលបានក្ដីស្រលាញ់ ពិតប្រាកដហើយកក់ក្ដៅ ជាទីបំផុត ពីម្ចាស់ក្រុមហ៊ុនគឺម៉ែរួយ ការលក់កាន់តែរីកចម្រើនទៅ ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំក៏សាងបានកូនក្រុម ជិត៣ពាន់នាក់ ទិញបានផ្ទះវិឡាភ្លោះមួយ មានតំលៃ ១៨០ ០០០ដុល្លារ និងទិញបានផ្ទះល្វែង នៅចំផ្លូវតំលៃ ១៥០ ០០០ដុល្លារ សល់បានហាងមួយ នៅផ្សារឈូកមាស ដែលរៀបចំ អស់ជាង២ម៉ឺនដុល្លារ និងមានឥវ៉ាន់ ក្នុងហាងប្រហែល ៣០ម៉ឺនដុល្លារ អ្វីដែលសំខាន់ គឺមនុស្សដែលខ្ញុំស្រលាញ់ លែងពិបាកទៅធ្វើការ កណ្ដាលហាលថ្ងៃ ដូចមុនទៀតហើយ គ្រប់យ៉ាងដែលខ្ញុំមាន គឺសាងជាមួយក្រុមហ៊ុនរួយ ត្រឹមតែរយៈពេល មួយឆ្នាំកន្លះទេ។ អ្នកនាងក៏បានអរគុណម៉ែរួយ អរគុណម៉ានេជឺរដេវីត និងអរគុណ គ្រប់ផលិតផលក្រុមហ៊ុនរួយ ដែលផ្លាស់ប្ដូរជីវិត គ្រួសារខ្ញុំទាំងមូលផងដែរ៕

សិប្បកម្មដែក STK អ្នកឯកទេស ប្រក តម្លើង សាងសង់ ដំបូល ក្បឿង និងស័ង្កសី អាចបំពេញ តម្រូវការ​ លោកអ្នក គ្រប់ទីកន្លែង

រាល់បញ្ហា ដែលលោកអ្នក ធ្លាប់បានជួបប្រទះ នឹងមិនមានទៀតនោះទេ ជាមួយអ្នកឯកទេស ធ្វើឃ្លាំង រោងចក្រ ដំបូលផ្ទះវីឡា ផ្ទះល្វែង សំយ៉ាប ប្រកក្បឿង និងស័ង្កសី ទ្វារ បង្អួច របង បង្កាន់ដៃ ជណ្តើរ អំពីដែក ជាមួយសិប្បកម្មដែក STK ដោយបានត្រៀមរួចជាស្រេច ក្នុងការបំពេញតម្រូវការ និងដោះស្រាយបញ្ហានានា ជូនលោកអ្នក គ្រប់ទីកន្លែង ។

សិប្បកម្មដែក STK មានសេវាកម្មជាច្រើន ដោយជាងមានបទពិសោធន៍ និងជំនាញច្បាស់លាស់ រងចាំផ្តល់ជូនអ្នក ជាមួយការធ្វើ ឃ្លាំង រោងចក្រ ដំបូលផ្ទះវីទ្បា ផ្ទះល្វែង សំយ៉ាប ក្រក់ក្បឿង និង ស័ង្កសី ទ្វារ បង្អួច របង បង្កាន់ដៃ ជណ្តើរ អំពីដែក នៅទូទាំង រាជធានី ខេត្ត ក្រុង ។

សិប្បកម្មដែក STK មានអាស័យដ្ឋាន ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ។ ឬអាចជួបជជែកប្រឹក្សា ពិភាក្សា និងព័ត៌មានលម្អិត តាមរយៈទូរស័ព្ទទំនាក់ទំនង 015 32​ 7000 ឬ 012 41 41 11៕

This image has an empty alt attribute; its file name is 44-1-1024x682.jpg
This image has an empty alt attribute; its file name is 40-1024x682.jpg
This image has an empty alt attribute; its file name is 39-1024x682.jpg
This image has an empty alt attribute; its file name is 35-1024x682.jpg
This image has an empty alt attribute; its file name is 36-1024x682.jpg
This image has an empty alt attribute; its file name is 43-1-1024x574.jpg
This image has an empty alt attribute; its file name is 42-1-1024x574.jpg
This image has an empty alt attribute; its file name is 41-2-1024x682.jpg
This image has an empty alt attribute; its file name is 38-1024x682.jpg
This image has an empty alt attribute; its file name is 37-1024x682.jpg
This image has an empty alt attribute; its file name is 34-1024x682.jpg
This image has an empty alt attribute; its file name is 33-1024x682.jpg
This image has an empty alt attribute; its file name is 11-1-1024x767.jpg
This image has an empty alt attribute; its file name is 10-3-1024x767.jpg
This image has an empty alt attribute; its file name is 9-4-1024x767.jpg
This image has an empty alt attribute; its file name is 8-4-1024x767.jpg
This image has an empty alt attribute; its file name is 7-6-1024x767.jpg

១០ចំណុច គួរពិចារណា មុនពេលទិញរថយន្ត យកមកប្រើប្រាស់

0

ក្នុងយុគសម័យថ្មីនេះ មនុស្សភាគច្រើនតែងតែប្រាថ្នា ចង់បានរបស់របរ​ ប្រើប្រាស់មួយចំនួន ដែលមានតម្លៃសមរម្យ និងមានបច្ចេកវិទ្យាទំនើបៗ ដើម្បីជួយសម្រួល ដល់កិច្ចការងារប្រចាំថ្ងៃរបស់ខ្លួន ហើយមធ្យោបាយធ្វើដំណើរ គឺជាកត្តាដ៏សំខាន់មួយ សម្រាប់ជួយដល់លោកអ្នក អោយឈានទៅដល់គោលដៅ និងសម្រេច នូវគ្រប់ភារៈកិច្ច។

បច្ចុប្បន្ននេះ យើងសង្កេតឃើញថា ប្រជាជនខ្មែរមួយចំនួនធំ បានងាកមកប្រើប្រាស់ នូវរថយន្តថ្មីជាមធ្យោបាយ សម្រាប់ធ្វើដំណើរ ហើយមុននឹងសម្រេចចិត្ត ទិញរថយន្ត យកមកប្រើប្រាស់ មនុស្សភាគច្រើន មានការគិតគូរ និងពិចារណាលើកត្តា ច្រើនយ៉ាងដូចជា៖

• កម្រិតប្រាក់ចំណូល និងចំណាយប្រចាំថ្ងៃ
• គោលបំណង និងតម្រូវការ នៃការប្រើប្រាស់ប្រចាំថ្ងៃ ថាតើរថយន្តនេះ ជិះសម្រាប់ធ្វើការក្នុងក្រុង ចុះខេត្ត ឬដំណើរកំសាន្តផ្សេងៗជាដើម។
• រថយន្តនេះ មានកម្ពស់ខ្ពស់ អាចធន់នឹងស្ថានភាព ពេលមេឃភ្លៀង បានដែរឬទេ
• បើសិនជាប្រាក់ចំណូល នៅមានកម្រិត តើអាចបង់រំលស់ បានដែរឬទេ
• តម្លៃសមរម្យ ក្នុងទីផ្សារ ដែលស័ក្តិសម នឹងកម្រិតជីវភាពរបស់ខ្លួន
• សេវាបង់រំលស់ ដែលផ្តល់នូវការប្រាក់ និងប្រាក់បង់ដំបូងទាប ប្រកបដោយទំនុកចិត្ត
• មានបច្ចេកវិទ្យាទំនើប និងប្រព័ន្ធសុវត្ថិភាពខ្ពស់
• សេវាទទួលទិញរថយន្តចាស់ ផ្លាស់ប្តូរយករថយន្តថ្មី (Trade-In Service)
• គ្រឿងបន្លាស់សម្បូរបែប និងមានតម្លៃធូរថ្លៃ
• សេវាថែទាំផ្សេងៗ និងការធានា ជូនពីរោងចក្រ

ដូចនេះយើងសង្កេតឃើញថា មនុស្សសម័យឥឡូវ មានការយល់ដឹងច្រើន និងមានការវិភាគថ្លឹងថ្លែង គ្រប់ជ្រុងជ្រោយ មុននឹងសម្រេចចិត្ត ទិញរថយន្តយកទៅប្រើប្រាស់។

បើសិនជាលោកអ្នកគិតដល់រថយន្ត ដែលអាចធ្វើដំណើរ ទៅតាមផ្លូវដែលមាន ឧបសគ្គបាននោះ លោកអ្នកនឹងគិត ទៅដល់រថយន្ត ដែលមានកម្ពស់ខ្ពស់ ឬរថយន្ត Pick Upជាដើម។

តែប្រសិនបើអ្នកត្រូវការ រថយន្តដែលអាចជិះ ទៅធ្វើការប្រចាំថ្ងៃ ក្នុងទីក្រុងដែលចំណាយតិច អាចបត់បែនក្នុងស្ថានភាពផ្លូវស្ទះ ឬចង្អៀត និងអាចបើកបរ ទៅតាមបណ្តាខេត្តនានានោះ អ្នកនឹងគិតដល់ រថយន្តប្រភេទ SUV មុនគេ។

ហើយថ្មីៗនេះ យើងសង្កេតឃើញថា មានរថយន្ត SUV ខា្នតតូចមួយប្រភេទ ដែលកំពុងពេញនិយម និងចរាចរណ៍យ៉ាងច្រើនកុះករ នៅលើដងវិថីនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយរថយន្តនេះ មានសមត្ថភាព អាចបើកបរ បានគ្រប់ស្ថានភាពផ្លូវ មិនចាញ់រថយន្តធុនធំ ប៉ុន្មាននោះទេ នោះគឺរថយន្ត Ford Ecosport។

រថយន្ត Ford Ecosport នេះមានតម្លៃត្រឹមតែ $29,900 លោកអ្នកបង់មុន ត្រឹមតែ $5,980 និងបង់ប្រចាំខែ ត្រឹមតែ $397 ប៉ុណ្ណោះ នោះលោកអ្នក នឹងអាចក្លាយទៅជា ម្ចាស់រថយន្តនេះបានតែម្តង។

ហើយកាន់តែពិសេស រាល់ការទិញរថយន្ត Ford Ecosport អតិថិជននឹងទទួលបាន ការចាក់ប្រេង 2ឆ្នាំ ដោយឥតគិតថ្លៃ ឬបញ្ចុះតម្លៃ $1,500 ភា្លមៗ។

រថយន្ត Ford Ecosport មួយនេះ មានសមត្ថភាពអាចបើកបរ បានគ្រប់ស្ថានភាពផ្លូវ ដូចជា ផ្លូវរាបស្មើក្នុងក្រុង ផ្លូវជាតិនានា និងផ្លូវតាមជនបទ ស្រុកស្រែចម្ការនានា ជាដើម ព្រោះរថយន្ត Ford Ecosport មានកម្ពស់ខ្ពស់ រហូតដល់ទៅ 209mm ពីដី ដែលអាចអោយរថយន្តនេះ បើកបរបានយ៉ាងរលូន ទោះជាស្ថិត ក្នុងស្ថានភាព ពេលភ្លៀង ផ្លូវរអិល ពេលឡើងទួល ឬខឿនចិញ្ចើមផ្លូវក៏ដោយ។

រថយន្ត Ford Ecosport បានរចនាម៉ូដយ៉ាងល្អប្រណិត ខុសប្លែកពីរថយន្តដ៏ទៃ ដែលស័ក្តិសមជាមួយ មនុស្សគ្រប់វ័យ ទាំងសុភាពបុរសនិងសុភាពនារី។ ជាមួយនឹងរូបរាងដ៏ទាក់ទាញ របស់រថយន្តមួយនេះ ដោយផ្នែកខាងមុខ មានរូបរាងទំនើប និងស៊ីវិល័យ ផ្នែកចំហៀង មើលទៅរឹងមាំហាប់ណែន ផ្នែកខាងក្នុងធំទូលាយ បំពាក់ដោយពូកស្បែកប្រណិត ទន់ងាយស្រួល ក្នុងការអង្គុយ និងប្រកបដោយផាសុកភាព ផ្នែកខាងក្រោយធំល្មម អាចដាក់ឥវ៉ាន់បានច្រើន រហូតដល់២៥កន្លែង មិនចាញ់រថយន្ត SUV ខ្នាតធំដ៏ទៃទៀតនោះទេ។

ក្រៅពីរូបរាងនិងការឌីហ្សាញ ដែលបានរៀបរាប់ខាងលើ រថយន្ត Ford Ecosport ក៏បានបំពាក់នូវបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពឆ្លាតវៃ ដែលជួយសម្រួល ដល់ការបើកបរ របស់លោកអ្នកដូចជា សេនសឺជុំវិញ រថយន្តចំនួន៨គ្រាប់ កាមេរ៉ាជំនួយ ក្នុងការចូលចត ដែលអាច Zoom បាននិងមានខ្សែគំនូស ពណ៍លឿង រ៉េតាមចង្កូត ប្រព័ន្ធចុចបញ្ឆេះរថយន្ត ឬ Smart Key បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មី និងអេក្រង់ Touchscreen 8 អ៊ីញដែលមានភាពរស់រវើក និងងាយស្រួល ក្នុងការបញ្ជាដោយសម្លេង សម្រាប់វិទ្យុ តន្រ្តីនិងការកម្សាន្តផ្សេងៗ។

លើសពីនេះទៅទៀត រថយន្តនេះក៏អាចភ្ជាប់ជាមួយ នឹង Apple CarPlay ដើម្បីភ្ជាប់ទៅកាន់ផែនទី Google Map សម្រាប់នាំ អ្នកទៅដល់គោលដៅផ្សេងៗ។ ចំណែកឯប្រព័ន្ធសុវត្ថិភាពវិញ រថយន្តនេះមានបំពាក់ ជាមួយនឹងពោងសុវត្ថិភាព ជុំវិញរថយន្តចំនួន៦ ប្រព័ន្ធហ្រ្វាំង ABS ប្រព័ន្ធទប់លំនឹង រថយន្តពេលបើកបរ លើផ្លូវកោងឬរអិល និងប្រព័ន្ធទប់លំនឹង ពេលឡើងចំណោត។ល។

ចំណុចពិសេស ដែលក្រុមហ៊ុនលក់រថយន្តដ៏ទៃ មិនមានការផ្តល់ជូននោះ គឺ រាល់ការទិញរថយន្ត Ford Ecosport ពីក្រុមហ៊ុន លោកអ្នកនឹងទទួលបាន ការចូលរួមដំណើរកំសាន្ត Ford Ecosport Family Trip ដែលធ្វើឡើង ដោយក្រុមហ៊ុន Ford ផ្ទាល់ហើយការផ្តល់ជូននេះ គឺមានសម្រាប់តែអតិថជន Ford Ecosport តែប៉ុណ្ណោះ ដែលដំណើរកំសាន្តនេះ ខាងក្រុមហ៊ុន ធ្លាប់បានរៀបចំរួចមកហើយ គឺដំណើតកំសាន្ត ទៅកាន់ខេត្តបុរីរ៉ាម ដែលជាខេត្តមួយដ៏ល្បី ក្នុងប្រទេសថៃ។

លើសពីនេះទៅទៀត លោកអ្នកថែមទាំងអាចចូលរួម ដំណើរកំសាន្ត Ford Adventure ដែលប្រារព្ធឡើង ជារៀងរាល់ឆ្នាំ ដោយក្រុមហ៊ុន Ford ដែលវាមិនមែនត្រឹមតែ ដំណើរកំសាន្តធម្មតា តែប៉ុណ្ណោះទេ តែថែមទាំងមានសកម្មភាព សប្បុរសធម៍ដូចជា ចែកអំណោយ ដល់គ្រួសារក្រីក្រ ការផ្តល់សម្ភារះជូនក្មេងៗ កុមារកំព្រា និងមានកម្មវិធីសប្បាយៗ ជាច្រើន នៅក្នុងដំណើរកំសាន្តមួយនេះ៕

ជួយអរអ្នកសៀមរាបផង! ថ្ងៃទី១សីហានេះ​ នឹងទទួលបាន រថយន្តទំនើប Porsche ពីស្រាបៀរ កម្ពុជា ហើយ

តាមរយៈកម្មវិធីប្រគំតន្រ្តី Cambodia Brew The Beat ស្រាបៀរ កម្ពុជា នឹងរៀបចំការប្រគល់រង្វាន់ធំ រថយន្តទំនើប ស៊េរីចុងក្រោយ Porsche Macan ដល់អ្នកឈ្នះទីបួន នៅរាត្រីថ្ងៃសៅរ៍ ទី ១ សីហា នេះហើយ។

លោក ធា ថុល ពលរដ្ឋរស់នៅ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានគាស់ឈ្នះរង្វាន់ រថយន្ត Porsche កាលពីថ្ងៃទី១៩ កក្កដា នៅពេលជួបជុំពិសាអាហារ ជាមួយសាច់ញាតិ បងប្អូនក្រោយជួសជុលផ្ទះរួច។

កម្មវិធីប្រគល់ជូនរថយន្តទំនើប ស៊េរីចុងក្រោយ Porsche Macan នេះ នឹងប្រព្រឹត្តទៅ នៅវេលាម៉ោង ៨យប់តទៅ តាមកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ដែលការប្រគល់ជូននេះ នឹងមានការចូលរួម អបអរសាទរតាមរយៈ ការបកស្រាយចម្រៀង ពីសំណាក់តារាចម្រៀងល្បីៗ ដែលនឹងញំាងបរិយាកាស ដ៏គួរឲ្យចងចាំ និង រំភើបនេះមិនអាច បំភ្លេចបានមានដូចជា៖ អ្នកនាង ឱក សុគន្ធកញ្ញា លោកឆន សុវណ្ណារាជ លោក ថែល ថៃ កញ្ញា កែវ សុបញ្ញា និង តារាចម្រៀងលោក នូ ឧសភាជាអ្នកតំណាង ពាណិជ្ជកម្មស្រាបៀរ កម្ពុជា ផងដែរ។ ។

ស្រាបៀរ កម្ពុជា សូមអញ្ជើញពលរដ្ឋកម្ពុជាទាំងអស់ រីករាយទស្សនាការប្រគំតន្រ្តី Cambodia Brew The Beat តាមកញ្ចក់ទូរទស្សន៍ ព្រមទាំងចូលរួមសាទរ និងធ្វើជាសាក្សី ដល់ការប្រគល់រង្វាន់ធំ ដល់អ្នកសៀមរាបទាំងអស់គ្នា៕

ឧកញ៉ា ទៀ វិចិត្រ នាំយក សត្វអណ្តើកសមុទ្រ ២ក្បាល និង សត្វក្រាស់ ១ក្បាល ព្រលែងចូល​ ក្នុងសមុទ្រធម្មជាតិ

ភ្នំពេញ៖លោក ឧកញ៉ា ទៀ វិចិត្រ កាលពីពេលថ្មីៗនេះ បានយកសត្វល្មិច ឬអណ្តើកសមុទ្រ​​​ ២ក្បាល និង សត្វក្រាស់១ក្បាល ទៅព្រលែងចូលក្នុង សមុទ្រធម្មជាតិវិញ ដែលសត្វទាំងនេះ បានពីការចូលរួមសហការ ពីប្រជានេសាទសមុទ្រ ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការនាំយកទៅសត្វសត្វល្មិច​ ឬអណ្តើកសមុទ្រនិង សត្វក្រាស់ មកព្រលែងក្នុងសមុទ្រធម្មជាតិ លើកនេះ គឺជាការព្រលែងលើកទី១១៨ ហើយ បើសរុបសត្វសមុទ្រកម្រ ប្រភេទនេះ ដែលលោកឧកញ៉ា បានព្រលែង។

ជាមួយគ្នានេះ លោកឧកញ៉ាទៀ វិចិត្រ ក៏បានថ្លែងអំណរគុណ ដល់បងប្អូន អ្នកនេសាទសមុទ្រ​មួយចំនួន ដែលសហការផ្តល់សត្វល្មិច ឬអណ្តើកសមុទ្រ និងសត្វក្រាស់ទាំងអស់នេះ ក្រោយនេសាទបាន ដើម្បីយកទៅព្រលែងវិញ និងបានអំពាវនាវ អោយគ្រប់សហគមន៌ ប្រជាពលរដ្ឋពិសេស អ្នកនេសាទសមុទ្រ ជួយការពារអភិរក្ស័ សត្វល្មិចឬអណ្តើកសមុទ្រ ដោយកុំសម្លាប់យកធ្វើជាអាហារ ឬយកទៅធ្វើអាជីវកម្ម ណាមួយឡើយ៕


ទទួលបានទស្សនីយភាព និងការកម្សាន្តដ៏មហស្ចារ្យ នឹកស្មានមិនដល់ពី កំពូលបច្ចេកវិទ្យា ថ្មីចុងក្រោយបំផុតនៃកំពូលទូរទស្សន៍ ដ៏អច្ឆរិយល្អផ្តាច់គេ SAMSUNG QLED 8K ស៊េរីឆ្នាំ 2020!!

(ភ្នំពេញ) ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២០៖ ខ្ញុំគិតថា FHD, QHD, UHD, និង 4K លោកអ្នកប្រាកដជាធ្លាប់បានភ្លក្សនូវរសជាតិនូវការមើលឃើញកម្រិតភាពច្បាស់រួចមកហើយ…ត្រូវអត់? ចុះ 8K វិញ…? លោកអ្នកធ្លាប់បានសាកភ្លក្សហើយឬនៅ…? ខ្ញុំសូមឆ្លើយជំនួសចុះ…គឺប្រាកដជាមិនទាន់បាននៅឡើយទេ!!

ឥឡូវនេះក្រុមហ៊ុន សាមសុង បាននាំយកនូវស្តេចកំពូលទូរទស្សន៍ដ៏ល្អឯកផ្តាច់គេនៃពិភពទូរទស្សន៍ក្នុងលោកប្រចាំប្រវត្តិសាស្ត្រ SAMSUNG QLED 8K ស៊េរីឆ្នាំ 2020 សម្រាប់អតិថិជនក្នុងព្រះរាជាណាចក្រកម្ពុជាហើយ! លោកអ្នកអាចរីករាយទស្សនារូបភាពកំពូលច្បាស់…ដ៏សែនរស់រវើក…ត្រជាក់ភ្នែកជាទីបំផុតសូម្បីតែនៅក្នុងឈុតឆាកខ្សែភាពយន្តដែលងងឹត និងភ្លឺបំផុតបានផងដែរព្រោះ SAMSUNG QLED 8K ស៊េរីឆ្នាំ 2020 នេះបំពាក់នូវបច្ចេកវិទ្យាចុងក្រោយបំផុត Quantum Dot ក្នុងការបង្ហាញបរិមាណពណ៌ 100% ពេញតែម្តង!

ទោះជាទស្សនាក្បែរអេក្រង់ទូរទស្សន៍យ៉ាងណាក៏ស្ទើរតែមើលមិនឃើញគែមព័ទ្ធជុំវិញ ធ្វើឱ្យផ្ទៃអេក្រង់ទូរទស្សន៍លាតត្រដាងរហូតដល់ 99% អាចឱ្យលោកអ្នកផ្តោតអារម្មណ៍ទៅលើរូបភាពបានច្រើនជាងមុនដោយមិនមានការរំខានភ្នែកពីគែមស៊ុមពណ៌ខ្មៅឡើយ ជាមួយការឌីហ្សាញបែប Infinity Screen ! និយាយពីកម្រាស់វិញស្តើងស៊ីចស៊ីតែម្តង !
https://www.youtube.com/watch?v=eiNWYp_egeU

និយាយទៅ OTS+ (Object Tracking Sound Plus) របស់ សាមសុង ធ្វើឱ្យសំឡេងកាន់តែពិរោះ…ព្រឺព្រួចអស្ចារ្យជាទីបំផុត! ធានាថាលោកអ្នកប្រាកដជាជក់ចិត្ត…អណ្តែតអណ្តូង…ស្លុងអារម្មណ៍ជាមួយនឹងសំឡេងដ៏ពិរោះរណ្តំនៃ Speaker បំពងសំឡេងចំនួន 6 គ្រាប់ ដែលបំពាក់នៅខាងលើ…ចំហៀង… និងខាងក្រោម ដោយធ្វើប្រតិបត្តិការតាមលំញ័រសំឡេងគ្រប់ប្រភេទវីឌីអូដែលអាចបង្កើតអារម្មណ៍ក្នុងការទស្សនាកាន់តែអស្ចារ្យជាមួយនឹងសំឡេងដ៏ពិរោះរណ្តំ!! ជាពិសេសម្រាប់លោកអ្នកដែលចូលចិត្តលេងហ្គេម…មើលកុន…ច្រៀងខារ៉ាអូខេ វិញគឺត្រូវម៉ាច់តែម្តង…!!

អ្វីដែលកាន់តែពិសេសអស្ចារ្យខ្លាំងបំផុតក្រៅពីការទស្សនា និងការកម្សាន្តនានាលោកអ្នកនឹងប្លែកភ្នែក…ប្លែកអារម្មណ៍បំផុតនោះគឺលោកអ្នកអាចកែប្រែអេក្រង់ស្តេចកំពូលទូរទស្សន៍ SAMSUNG QLED 8K ស៊េរីឆ្នាំ 2020 ដ៏ល្អឯកនេះឱ្យទៅជាផ្ទាំងគំនូរសិល្បៈវេទមន្តដ៏រស់រវើកបានផងដែរ …!!
https://www.youtube.com/watch?v=eiNWYp_egeU

អតិថិជនទាំងអស់អាចរកជាវទូរទស្សន៍ SAMSUNG QLED 8K ស៊េរីឆ្នាំ 2020 ដ៏ល្អឥតខ្ចោះនេះបាននៅតាមហាងចែកចាយផលិតផល សាមសុង ដូចជា៖ ស៊ុនស៊ីម៉ិចកូ, KLD 3, ផ្សារទំនើប AEON, K4 និងហាងលក់គ្រឿងអេឡិចត្រូនិច សាមសុង នានា ទូទាំងប្រទេស!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយផលិតផលរបស់ សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ៖ 1800-203232!

បញ្ជាក់៖ រាល់ការជាវទូរទស្សន៍ SAMSUNG QLED 8K ស៊េរីឆ្នាំ 2020 ដ៏ល្អឥតខ្ចោះនេះសូមកុំភ្លេចសួររកប័ណ្ណធានាណា៎!!

សិប្បកម្មដែក STK អ្នកឯកទេស ប្រក តម្លើង សាងសង់ ដំបូល ក្បឿង និងស័ង្កសី អាចបំពេញ តម្រូវការ​ លោកអ្នក គ្រប់ទីកន្លែង

រាល់បញ្ហា ដែលលោកអ្នក ធ្លាប់បានជួបប្រទះ នឹងមិនមានទៀតនោះទេ ជាមួយអ្នកឯកទេស ធ្វើឃ្លាំង រោងចក្រ ដំបូលផ្ទះវីឡា ផ្ទះល្វែង សំយ៉ាប ប្រកក្បឿង និងស័ង្កសី ទ្វារ បង្អួច របង បង្កាន់ដៃ ជណ្តើរ អំពីដែក ជាមួយសិប្បកម្មដែក STK ដោយបានត្រៀមរួចជាស្រេច ក្នុងការបំពេញតម្រូវការ និងដោះស្រាយបញ្ហានានា ជូនលោកអ្នក គ្រប់ទីកន្លែង ។

សិប្បកម្មដែក STK មានសេវាកម្មជាច្រើន ដោយជាងមានបទពិសោធន៍ និងជំនាញច្បាស់លាស់ រងចាំផ្តល់ជូនអ្នក ជាមួយការធ្វើ ឃ្លាំង រោងចក្រ ដំបូលផ្ទះវីទ្បា ផ្ទះល្វែង សំយ៉ាប ក្រក់ក្បឿង និង ស័ង្កសី ទ្វារ បង្អួច របង បង្កាន់ដៃ ជណ្តើរ អំពីដែក នៅទូទាំង រាជធានី ខេត្ត ក្រុង ។

សិប្បកម្មដែក STK មានអាស័យដ្ឋាន ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ។ ឬអាចជួបជជែកប្រឹក្សា ពិភាក្សា និងព័ត៌មានលម្អិត តាមរយៈទូរស័ព្ទទំនាក់ទំនង 015 32​ 7000 ឬ 012 41 41 11៕

This image has an empty alt attribute; its file name is 44-1-1024x682.jpg
This image has an empty alt attribute; its file name is 40-1024x682.jpg
This image has an empty alt attribute; its file name is 39-1024x682.jpg
This image has an empty alt attribute; its file name is 35-1024x682.jpg
This image has an empty alt attribute; its file name is 36-1024x682.jpg
This image has an empty alt attribute; its file name is 43-1-1024x574.jpg
This image has an empty alt attribute; its file name is 42-1-1024x574.jpg
This image has an empty alt attribute; its file name is 41-2-1024x682.jpg
This image has an empty alt attribute; its file name is 38-1024x682.jpg
This image has an empty alt attribute; its file name is 37-1024x682.jpg
This image has an empty alt attribute; its file name is 34-1024x682.jpg
This image has an empty alt attribute; its file name is 33-1024x682.jpg
This image has an empty alt attribute; its file name is 11-1-1024x767.jpg
This image has an empty alt attribute; its file name is 10-3-1024x767.jpg
This image has an empty alt attribute; its file name is 9-4-1024x767.jpg
This image has an empty alt attribute; its file name is 8-4-1024x767.jpg
This image has an empty alt attribute; its file name is 7-6-1024x767.jpg

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ចាប់ផ្តើមទទួលការចុះឈ្មោះសិក្សា និងការធ្វើទស្សនកិច្ចសិក្សា

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន (អតីតសាកលវិទ្យាល័យ ហ្សាម៉ាន់) ដែលជាសាកលវិទ្យាល័យឈានមុខគេមួយ នៅប្រទេសកម្ពុជា កំពុងត្រៀមខ្លួន ដើម្បីចាប់ផ្តើមទទួល ការចុះឈ្មោះសិក្សា កម្រិតបរិញ្ញាបត្រសម្រាប់ឆ្នាំសិក្សាថ្មី ២០២០-២០២១ ចាប់ពីថ្ងៃទី០១ ខែសីហានេះតទៅ។

ស.ផារ៉ាហ្គនមានផ្តល់នូវមុខជំនាញសិក្សាចំនួន ៩ សម្រាប់កម្រិតបរិញ្ញាបត្រ ដែលស្ថិតក្រោមមហាវិទ្យាល័យចំនួន ៣ រួមមាន៖
មហាវិទ្យាល័យ វិស្វកម្ម
•ស្ថាបត្យកម្ម
•វិស្វកម្មសំណង់ស៊ីវិល
•វិស្វកម្មឧស្សាហកម្ម

មហាវិទ្យាល័យព័ត៌មាន និងបច្ចេកវិទ្យាកុំព្យូទ័រ
•វិទ្យាសាស្ត្រកុំព្យូទ័រ
•គ្រប់គ្រងប្រព័ន្ធព័ត៌មាន
មហាវិទ្យាល័យសង្គម និងសេដ្ឋកិច្ច
•ធនាគារ និងហិរញ្ញវត្ថុ
•គ្រប់គ្រងពាណិជ្ជកម្ម
•ភ័ស្តុភារ និងពាណិជ្ជកម្មអន្តរជាតិ
•ទំនាក់ទំនងអន្តរជាតិ

ស្របពេលជាមួយគ្នាផងដែរ សាកលវិទ្យាល័យមួយនេះ ក៏កំពុងផ្តល់ឱកាសជូនដល់សាធារណៈជន មាតាបិតា ឬ សិស្សានុសិស្សដែលមាន បំណងចង់ចុះឈ្មោះសិក្សា មកធ្វើទស្សនកិច្ចនៅក្នុងបរិវេណរបស់សាកលវិទ្យាល័យផ្ទាល់ ដើម្បីទទួលបាននូវបទពិសោធន៍ជាក់ស្តែង ជាមួយនឹងការធ្វើបទបង្ហាញ នៃបរិក្ខារទំនើបៗដូចជា ថ្នាក់រៀន បន្ទប់សិក្ខាសាលា សាលសន្និសីទ និងបណ្ណាល័យ ជាដើម។

ដោយសារតែមានការយកចិត្តទុកដាក់ ពីការអនុវត្តគោលការណ៍សុវត្ថិភាព និងអនាម័យខ្ពស់ដើម្បីទប់ស្កាត់ការរាលដាលនៃវីរុសកូវីដ១៩ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបានកំណត់ចំនួនអ្នកមកធ្វើទស្សនកិច្ច ដោយចែកជាក្រុមតូចៗដែលមានចំនួនមនុស្សយ៉ាងច្រើនបំផុតត្រឹម៣នាក់ តែប៉ុណ្ណោះក្នុងមួយក្រុម។

សិស្សានុសិស្ស អាណាព្យាបាល និងសាធារណៈជន ទាំងអស់អាចទាក់ទងដោយផ្ទាល់ទៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនដើម្បីធ្វើការណាត់ជួប តាមរយៈលេខទូរសព្ទខាងក្រោមទុកជាមុន ឬអាចតាមដានព័ត៌មានថ្មីៗពី សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនតាមរយៈ៖
គេហទំព័រដោយចូលទៅកាន់ https://www.paragoniu.edu.kh/
ទំព័រហ្វេសប៊ុកផ្លូវការដោយចូលទៅកាន់ https://www.facebook.com/ParagonIU.edu.kh
លេខទូរស័ព្ទ ០១៧ ៩៩៦ ១១១ ឬ ០១៥ ៩៩៦ ១១១។