Home Blog Page 193

សិប្បកម្មដែក STK អ្នកឯកទេស ប្រក តម្លើង សាងសង់ ដំបូល ក្បឿង និងស័ង្កសី អាចបំពេញ តម្រូវការ​ លោកអ្នក គ្រប់ទីកន្លែង

រាល់បញ្ហា ដែលលោកអ្នក ធ្លាប់បានជួបប្រទះ នឹងមិនមានទៀតនោះទេ ជាមួយអ្នកឯកទេស ធ្វើឃ្លាំង រោងចក្រ ដំបូលផ្ទះវីឡា ផ្ទះល្វែង សំយ៉ាប ប្រកក្បឿង និងស័ង្កសី ទ្វារ បង្អួច របង បង្កាន់ដៃ ជណ្តើរ អំពីដែក ជាមួយសិប្បកម្មដែក STK ដោយបានត្រៀមរួចជាស្រេច ក្នុងការបំពេញតម្រូវការ និងដោះស្រាយបញ្ហានានា ជូនលោកអ្នក គ្រប់ទីកន្លែង ។

សិប្បកម្មដែក STK មានសេវាកម្មជាច្រើន ដោយជាងមានបទពិសោធន៍ និងជំនាញច្បាស់លាស់ រងចាំផ្តល់ជូនអ្នក ជាមួយការធ្វើ ឃ្លាំង រោងចក្រ ដំបូលផ្ទះវីទ្បា ផ្ទះល្វែង សំយ៉ាប ក្រក់ក្បឿង និង ស័ង្កសី ទ្វារ បង្អួច របង បង្កាន់ដៃ ជណ្តើរ អំពីដែក នៅទូទាំង រាជធានី ខេត្ត ក្រុង ។

សិប្បកម្មដែក STK មានអាស័យដ្ឋាន ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ។ ឬអាចជួបជជែកប្រឹក្សា ពិភាក្សា និងព័ត៌មានលម្អិត តាមរយៈទូរស័ព្ទទំនាក់ទំនង 015 32​ 7000 ឬ 012 41 41 11៕

This image has an empty alt attribute; its file name is 44-1-1024x682.jpg
This image has an empty alt attribute; its file name is 40-1024x682.jpg
This image has an empty alt attribute; its file name is 39-1024x682.jpg
This image has an empty alt attribute; its file name is 35-1024x682.jpg
This image has an empty alt attribute; its file name is 36-1024x682.jpg
This image has an empty alt attribute; its file name is 43-1-1024x574.jpg
This image has an empty alt attribute; its file name is 42-1-1024x574.jpg
This image has an empty alt attribute; its file name is 41-2-1024x682.jpg
This image has an empty alt attribute; its file name is 38-1024x682.jpg
This image has an empty alt attribute; its file name is 37-1024x682.jpg
This image has an empty alt attribute; its file name is 34-1024x682.jpg
This image has an empty alt attribute; its file name is 33-1024x682.jpg
This image has an empty alt attribute; its file name is 11-1-1024x767.jpg
This image has an empty alt attribute; its file name is 10-3-1024x767.jpg
This image has an empty alt attribute; its file name is 9-4-1024x767.jpg
This image has an empty alt attribute; its file name is 8-4-1024x767.jpg
This image has an empty alt attribute; its file name is 7-6-1024x767.jpg

ទិញ Samsung Galaxy S20+ S20 Ultra ថែមជូន ថេប៊្លែត 1 គ្រឿង… ឱ្យលឿនឡើងនៅសល់តែ ១ សប្តាហ៍ ទៀតទេ…!! មហាប្រូម៉ូសិនទិញ 1 បានដល់ទៅ 2 ពី សាមសុង បែបនេះ មិនងាយមានទេ…! អ៊ីចឹងសូមកុំខកខានឱ្យសោះ…!!

(ភ្នំពេញ) ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២០៖ ឱកាសល្អបែបហ្នឹងកម្រ នឹងមានខ្លាំងណាស់…! លោកអ្នកសាកគិតមើល…លោកអ្នកនឹងបានទាំងកំពូលស្មាតហ្វូន ដែលល្បីកក្រើកពិភពលោកប្រើក្នុងដៃផង…បានទាំងថេប៊្លែត ដ៏ទំនើបទាន់សម័យតម្លៃ 169 ដុល្លារ ដោយឥតគិតថ្លៃ 1 គ្រឿង ភ្លាមផង! រកឯណាបានទៅលោកព្រះអើយ…!! និយាយទៅកម្មវិធីប្រូម៉ូសិន ដ៏ពិសេសអស្ចារ្យនេះសម្រាប់ អតិថិជនទាំងអស់គឺដឹងតែ ចំណេញកប់ៗតែម្តង!

សូមបញ្ជាក់ម្តងទៀតថា រាល់ការជាវកំពូលស្មាតហ្វូន Samsung Galaxy S20+ ឬ S20 Ultra ពីថ្ងៃនេះរហូតដល់ថ្ងៃទី31 ខែកក្កដា ឆ្នាំ ២០២០ អតិថិជនទាំងអស់នឹងទទួលបានការថែមជូនដ៏ពិសេស និងរំភើបភ្ញាក់ផ្អើលជាទីបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រដូចជា៖

  • ថែមជូន Galaxy Tab A 8” ដែលមានតម្លៃ $ 169 (1 គ្រឿង) ដោយឥតគិតថ្លៃភ្លាម!!
  • បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំគិតចាប់ពីថ្ងៃជាវ)
  • បង់រំលស់ដោយឥតការប្រាក់ (0%) រយៈពេល 9 ខែ ជាមួយមីក្រូហិរញ្ញវត្ថុ អ៊ីអន!

រួសរាន់ឡើង…! នៅចាំអីទៀត… សូមធ្វើជាម្ចាស់កំពូលស្មាតហ្វូនក្នុងក្តីស្រមៃរបស់លោកអ្នកឥឡូវនេះភ្លាមទៅណា៎…ព្រោះនៅសល់តែ 1 សប្តាហ៍ទៀតប៉ុណ្ណោះ! បើបម្រុងនឹងទិញដដែល…អ៊ីចឹងត្រូវទិញឱ្យទាន់មានកម្មវិធីប្រូម៉ូសិនម៉ងទៅ!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅសាកសួរដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

This image has an empty alt attribute; its file name is photo_2020-07-24_09-10-43-1024x1024.jpg
This image has an empty alt attribute; its file name is photo_2020-07-24_09-10-59-1-1024x1024.jpg

សិប្បកម្មដែក STK អ្នកឯកទេស ប្រក តម្លើង សាងសង់ ដំបូល ក្បឿង និងស័ង្កសី អាចបំពេញ តម្រូវការ​ លោកអ្នក គ្រប់ទីកន្លែង

រាល់បញ្ហា ដែលលោកអ្នក ធ្លាប់បានជួបប្រទះ នឹងមិនមានទៀតនោះទេ ជាមួយអ្នកឯកទេស ធ្វើឃ្លាំង រោងចក្រ ដំបូលផ្ទះវីឡា ផ្ទះល្វែង សំយ៉ាប ប្រកក្បឿង និងស័ង្កសី ទ្វារ បង្អួច របង បង្កាន់ដៃ ជណ្តើរ អំពីដែក ជាមួយសិប្បកម្មដែក STK ដោយបានត្រៀមរួចជាស្រេច ក្នុងការបំពេញតម្រូវការ និងដោះស្រាយបញ្ហានានា ជូនលោកអ្នក គ្រប់ទីកន្លែង ។

សិប្បកម្មដែក STK មានសេវាកម្មជាច្រើន ដោយជាងមានបទពិសោធន៍ និងជំនាញច្បាស់លាស់ រងចាំផ្តល់ជូនអ្នក ជាមួយការធ្វើ ឃ្លាំង រោងចក្រ ដំបូលផ្ទះវីទ្បា ផ្ទះល្វែង សំយ៉ាប ក្រក់ក្បឿង និង ស័ង្កសី ទ្វារ បង្អួច របង បង្កាន់ដៃ ជណ្តើរ អំពីដែក នៅទូទាំង រាជធានី ខេត្ត ក្រុង ។

សិប្បកម្មដែក STK មានអាស័យដ្ឋាន ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ។ ឬអាចជួបជជែកប្រឹក្សា ពិភាក្សា និងព័ត៌មានលម្អិត តាមរយៈទូរស័ព្ទទំនាក់ទំនង 015 32​ 7000 ឬ 012 41 41 11៕

This image has an empty alt attribute; its file name is 44-1-1024x682.jpg
This image has an empty alt attribute; its file name is 40-1024x682.jpg
This image has an empty alt attribute; its file name is 39-1024x682.jpg
This image has an empty alt attribute; its file name is 35-1024x682.jpg
This image has an empty alt attribute; its file name is 36-1024x682.jpg
This image has an empty alt attribute; its file name is 43-1-1024x574.jpg
This image has an empty alt attribute; its file name is 42-1-1024x574.jpg
This image has an empty alt attribute; its file name is 41-2-1024x682.jpg
This image has an empty alt attribute; its file name is 38-1024x682.jpg
This image has an empty alt attribute; its file name is 37-1024x682.jpg
This image has an empty alt attribute; its file name is 34-1024x682.jpg
This image has an empty alt attribute; its file name is 33-1024x682.jpg
This image has an empty alt attribute; its file name is 11-1-1024x767.jpg
This image has an empty alt attribute; its file name is 10-3-1024x767.jpg
This image has an empty alt attribute; its file name is 9-4-1024x767.jpg
This image has an empty alt attribute; its file name is 8-4-1024x767.jpg
This image has an empty alt attribute; its file name is 7-6-1024x767.jpg

ទិញឡានថ្មី តែ២ម៉ឺនជាង! លែងឈឺក្បាល ជាមួយឡានមួយទឹក ដែលមានប្រវត្តិ មិនច្បាស់លាស់

សព្វថ្ងៃនេះមានរថយន្តជាច្រើនដែលកំពុងចរាចរណ៍ នៅលើដងវិថីនានាក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះដែរយើងសង្កេតឃើញថា ភាគច្រើន នៃរថយន្តទាំងនោះសុទ្ធសឹងតែជារថយន្តមួយទឹកដែលភាគច្រើនមាន​ ប្រភពមកពីប្រទេស អាមេរិក អឺរ៉ុប ជប៉ុន កូរ៉េ អារ៉ាប់ជាដើម។ល។

ជាក់ស្តែងអ្នកប្រើប្រាស់រថយន្តមួយចំនួន ជ្រើសរើសជិះរថយន្តមួយទឹកដោយសារ ពួកគាត់យល់ឃើញថា រថយន្តមួយទឹកមានតម្លៃ ធូរថ្លៃជាងរថយន្តថ្មី។ ក៏ប៉ុន្តែមុននឹងយើងសម្រេចចិត្តទិញរថយន្តមួយទឹកយកទៅប្រើប្រាស់ យើងត្រូវជួបផលវិបាកដោយត្រូវពិនិត្យមើលឲ្យបានម៉ត់ចត់សឹងគ្រប់ចំណុច ព្រោះរថយន្តមួយទឹក មិនមែនជារថយន្តថ្មី វាអាចមានការខូចខាតនៅកន្លែងណាមួយដែលយើងមើលមិនឃើញ ហើយក៏គ្មានការធានាច្បាស់លាស់ ពីក្រុមហ៊ុនដែរ។

ការទិញរថយន្តមួយទឹក ដែលមិនស្គាល់ប្រវត្តិច្បាស់លាស់ អាចប្រឈមមុខនឹងហានិភ័យផ្សេងៗមួយចំនួនដូចជា រថយន្តកាត់តឬស្ងោរពណ៍ រថយន្តធ្លាប់មានប្រវត្តិបុកប៉ះ ឬ ប្រវត្តិលិចទឹក និងជួបប្រទះនូវការផ្លាស់ប្តូរគ្រឿងបន្លាស់ ក្លែងក្លាយដែលគ្មានគុណភាពជាដើម។ ហេតុនេះហើយទើបធ្វើអោយប្រជាជនមួយចំនួន បានងាកមកប្រើប្រាស់នូវរថយន្តថ្មី ដែលចេញពីរោងចក្រផ្ទាល់ ដើម្បីកាត់បន្ថយនិងជៀសវាងនូវហានិភ័យនានា ដែលកើតឡើងជាយថាហេតុ។

ការប្រើប្រាស់រថយន្តថ្មីបានផ្តល់នូវសុវត្ថិភាព ទំនុកចិត្ត ការជឿជាក់ ផាសុកភាព ទទួលបានការថែទាំនិងការធានាផ្ទាល់ពីរោងចក្រដែលជាហេតុជម្រុញអោយប្រជាជនខ្មែរមួយចំនួនបានងាកមកប្រើប្រាស់នូវរថយន្តថ្មីវិញ។ ទន្ទឹមនឹងនេះដែរ ទីផ្សាររថយន្តថ្មីក្នុងប្រទេសកម្ពុជាក៏កំពុងមានសន្ទុះកើនឡើងគួរអោយកត់សម្គាល់ ក្នុងនោះយើងសង្កេតឃើញថាមានរថយន្ត SUV ខ្នាតតូចមួយប្រភេទដែលកំពុងចរាចរណ៍យ៉ាងច្រើនកុះករនៅក្នុងព្រះរាជាណាចក្រកម្ពុជានោះគឺរថយន្ត Ford Ecosport ហើយរថយន្តនេះដែរត្រូវបាននំាចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា។

This image has an empty alt attribute; its file name is photo_2020-07-23_14-44-16-1024x683.jpg

រថយន្ត Ford Ecosport មានតម្លៃត្រឹមតែ 29,900 ដុល្លារតែប៉ុណ្ណោះបូករួម ជាមួយការធានាផ្ទាល់ពីរោងចក្ររយះពេល 3ឆ្នាំ ឬ 100,000គីឡូម៉ែត្រ ព្រមទាំងមានគ្រឿងបន្លាស់សម្រាប់ជួសជុលយ៉ាងសម្បូរបែប ហើយមានតម្លៃធូរថ្លៃ និងអាចស្វែងរកបាននៅគ្រប់មជ្ឃមណ្ឌលជួសជុលរថយន្ត Ford ទូទាំងប្រទេស។ជាពិសេសមានសេវាជួសជុលរថយន្តចល័ត២៤ម៉ោងទូទាំងប្រទេស សេវាយករថយន្តចាស់ មកផ្លាស់ប្តូររថយន្តថ្មី (Trade-In Service) និងសេវាបង់រំលស់គ្រប់ខេត្តក្រុងប្រកបដោយទំនុកចិត្ត។

This image has an empty alt attribute; its file name is photo_2020-07-23_14-44-22-1024x544.jpg

រថយន្ត Ford Ecosport មាន7ពណ៍សម្រាប់ជ្រើសរើសរួមមាន ពណ៍ស ខ្មៅ ខៀវ ក្រហម ទឹកប្រាក់ ប្រផេះ និងទឹកក្រូចក្រម៉ៅ។ រថយន្តនេះបានបំពាក់មកជាមួយនូវម៉ាស៊ីនសាំងប្រភេទ Ecoboost 1.0L ជំនាន់ថ្មីដែលមានកម្លាំងសេស125HP កម្លាំងរមួល170 Nm មានកំលាំងខ្លាំងស៊ីប្រេងតិច ដែលអាចជួយលោកអ្នកបើកបរគ្រប់ស្ថានភាពផ្លូវដូចជា ការបើកបរលើផ្លូវរាបស្មើក្នុងទីក្រុង ផ្លូវជាតិ ផ្លូវតាមស្រុកស្រែចម្ការ និង ផ្លូវដែលមានឧបសគ្គ ម្យ៉ាងវិញទៀតលោកអ្នកចំណាយត្រឹមតែ ១៦ម៉ឺនរៀលប៉ុណ្ណោះសម្រាប់ពន្ធផ្លូវប្រចាំឆ្នាំ។

រីឯការរចនាផ្នែកខាងក្រៅមានភាពទាក់ទាញ និងស៊ីវិល័យ ផ្នែកខាងមុខត្រូវបាន រចនាថ្មី ស្រស់ស្អាតទំនើបទាន់សម័យ ចង្កៀងភ្លឺច្បាស់ល្អជាមួយភ្លើង LED បំភ្លឺនៅពេលថ្ងៃ ផ្លិតទឹកអូតូ ផ្នែកខាងក្នុងរចនាម៉ូដថ្មីស្រឡាង ធំទូលាយប្រកបដោយផាសុកភាពជាមួយនឹងកៅអីស្បែកទំនើបទាន់សម័យ មិនតែប៉ុណ្ណោះកៅអីជួរទី២ អាចបត់បាន ងាយស្រួលក្នុងការផ្ទុកសម្ភារះបានកាន់តែច្រើន។

This image has an empty alt attribute; its file name is photo_2020-07-23_14-44-25-1024x516.jpg

លើសពីនេះទៅទៀតរថយន្ត Ford Ecosport បានបំពាក់នូវបច្ចេកវិទ្យាដ៏ទំនើបដូចជា ចុចបញ្ឆេះរថយន្តនិងប្រព័ន្ធសោរឆ្លាតវៃ ចង្កូតបូមអេឡិចត្រូនិច(EPAS)ធូរងាយស្រួលបើកបរ បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីដែលអាចភ្ជាប់ Apple Car Play បានយ៉ាងងាយស្រួលនិងអេក្រង់ Touchscreen 8 អ៊ីញ ហ្វាកូដអូតូ សេនសឺមុខក្រោយ៨គ្រាប់សម្រាប់ជំនួយចូលចត កាមេរ៉ាក្រោយជំនួយចូលចត អាច zoom បាន ពោងសុវត្ថិភាពជុំវិញរថយន្តចំនួន៧ ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្តិ ប្រព័ន្ធហ្រ្វាំង ABS និងប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោងនិងរអិល និងមានកន្លែងដាក់ឥវ៉ាន់២៥កន្លែង ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត ។ល។

This image has an empty alt attribute; its file name is photo_2020-07-23_14-44-28-1024x440.jpg

អូហូ៎…កាន់តែអស្ចារ្យហើយនែ៎ក…! កាន់តែរំភើបជាមួយ ប្រូម៉ូសិន ពាក់កណ្តាលឆ្នាំ វគ្គទី 2 ពីការជាវស្មាតហ្វូន Galaxy ស៊េរី A ប្រចាំឆ្នាំ 2020 ពី សាមសុង…!! ជាវស្មាតហ្វូន Galaxy ស៊េរី A ជំនាន់ចុងក្រោយ ថែមជូន Power Bank 10000 mAh ហ្ស៊ីន របស់ក្រុមហ៊ុន សាមសុង 1 គ្រឿង ភ្លាម …!!

(ភ្នំពេញ) ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០៖ ឱកាសប្រូម៉ូសិនពាក់កណ្តាលឆ្នាំ វគ្គទី ២ ថែមជូន Power Bank 10000 mAh ហ្ស៊ីន ពីក្រុមហ៊ុន សាមសុង បានមកដល់ម្តងទៀតហើយ!!
ដោយសារតែមានការគាំទ្រខ្លាំង លើសលុបពេក ទើបធ្វើឱ្យកម្មវិធីនៃការថែមជូន វគ្គមុនអស់ ពីស្តុកមុនកាលកំណត់! ឥឡូវនេះអតិថិជនដែលខកខានមិនទាន់ កម្មវិធីប្រូម៉ូសិនកាលពីវគ្គមុនអាចរីករាយ ជាមួយការថែមជូនលើកទី ២ នេះបានហើយ!

រាល់ការជាវ Samsung Galaxy A31, A21s, និង A11 ដែលមានតម្លៃត្រឹមតែជាង $100 និងជាង $200 តែប៉ុណ្ណោះចាប់ពីថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០២០ នៅតាមហាង ដេប៉ូចែកចាយផលិតផល សាមសុង ទូទាំងប្រទេស អតិថិជនទាំងអស់នឹងទទួលបានការថែមជូន Power Bank កម្លាំង 10000 mAh ហ្ស៊ីន របស់ សាមសុង 1 គ្រាប់ តម្លៃ ($29)ដោយឥតគិតថ្លៃភ្លាមៗតែម្តង…!!

ឱ្យលឿនឡើង…!! ឱកាសប្រូម៉ូសិនដ៏ពិសេសនេះយូរៗមានម្តងតែប៉ុណ្ណោះ…! បានទាំងស្មាតហ្វូនជំនាន់ចុងក្រោយ ទំនើប ទាន់សម័យ តម្លៃសមរម្យហើយ បានទាំង Power Bank កម្លាំង 10000 mAh ហ្ស៊ីន ដែលមានសមត្ថភាពខ្លាំង ធន់ សាកទូរស័ព្ទពេញលឿនបំផុតដោយមុខងារសាកថ្មលឿន (Fast Charge) ដ៏ស្រស់ស្អាត របស់ក្រុមហ៊ុន សាមសុង ថែមទៀតផង!

សូមបញ្ជាក់ម្តងទៀតផងដែរថាការថែមជូននេះគឺសម្រាប់តែការទិញ Samsung Galaxy A31, A21s, និង A11 ចាប់ពីថ្ងៃទី ២៣ កក្កដា ដល់ថ្ងៃទី ៣១ កក្កដា ឆ្នាំ២០២០ នេះតែប៉ុណ្ណោះ…! នៅចាំអីទៀត…!! ប្រញាប់ឡើង…ព្រោះស្តុកមានកំណត់ណា៎…ប្រយ័ត្នទិញក្រោយគេអស់ទៀតទៅ…!!

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!

គិតដល់សុខភាពមនុស្សជាទីស្រលាញ់ សូមជ្រើសរើស យកម៉ាស៊ីន បោកសម្លៀកបំពាក់ សាមសុង Add-Wash ដែលមានមុខងារ បោកគក់ច្រើនជម្រើស ព្រមទាំងផ្តល់ អត្ថប្រយោជន៍ ជាច្រើនដល់អ្នកប្រើប្រាស់!

(ភ្នំពេញ) ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០៖ មិនមែនឱ្យតែម៉ាស៊ីនបោកសម្លៀកបំពាក់សុទ្ធតែដូចគ្នា និងគ្រាន់តែអាចបោកខោអាវបានដូចគ្នានោះទេ! ថ្ងៃនេះ សាមសុង សូមណែនាំ ម៉ាស៊ីនបោកសម្លៀកបំពាក់ Add-Wash ស៊េរីថ្មីចុងក្រោយបំផុតម៉ូឌែលWW90K54E0UW/ST ដែលបំពាក់មុខងារថ្មីៗ ទំនើបយ៉ាងច្រើនសម្បូរបែប និងមានសារៈសំខាន់បំផុតសម្រាប់ធានាជូននូវផាសុកភាពមនុស្សជាទីស្រឡាញ់ និងសមាជិកគ្រួសាររបស់លោកអ្នក!

ឥឡូវនេះ សាមសុង នឹងបង្ហាញជូននូវមុខងារមួយចំនួនដែលបំពាក់លើ ម៉ាស៊ីនបោក Add-Wash ម៉ូឌែល WW90K54E0UW/ST នេះដោយអាចផ្តល់នូវទំនុកចិត្ត និងភាពងាយស្រួលកាន់តែច្រើនជូនលោកអ្នកដូចជា៖

* Steam Cycles

នេះគឺជាមុខងារបោកដោយចំហាយទឹកក្តៅដែលអាចសម្លាប់មេរោគ, បាក់តេរី, អាឡែកហ្ស៊ីផ្សេងៗបាន 99.90% ដែលមុខងារនេះល្អបំផុតសម្រាប់៖

•    Baby Care សម្លៀកបំពាក់ក្មេង

មុខងារនេះគឺមានភាពឆ្លាតវៃបំផុតក្នុងការបោកសម្អាត និងថែរក្សាសម្លៀកបំពាក់កូនៗជាទីស្រឡាញ់បានស្អាតល្អ ដោយសម្លាប់អស់មេរោគ និងមិនធ្វើឱ្យខូចសាច់ក្រណាត់ និងមិនធ្វើឱ្យមានប្រតិកម្មស្បែកកូនរបស់លោកអ្នក!

•    Bedding

មុខងារនេះមានសមត្ថភាពអាចបោកសម្ភារៈបន្ទប់គេងដូចជា៖ កម្រាលពូក ស្រោមខ្នើយឱ្យមានអនាម័យស្អាតល្អ មានសុវត្ថិភាពក្នុងការប្រើប្រាស់ ។ល។

ងាយៗ…ដើម្បីប្រើប្រាស់នូវមុខងារទាំងអស់នេះលោកអ្នកគ្រាន់តែអនុវត្តតាមការណែនាំដូចខាងក្រោមជាការស្រេច!

* របៀបប្រើ៖

1. ចុចប៊ូតុងបើកភ្លើង (Power on)

2. មួលរើសយកមុខងារបោកណាមួយដែលលោកអ្នកត្រូវការ

(អាចរើសមុខងារបន្ថែមតាមការចង់បានដូចជា៖ សីតុណ្ហភាពទឹកក្តៅ, ចំនួនដងនៃការជម្រះទឹក, ប៊ូតុងរើសកម្លាំងពូត, ប៊ូតុងកំណត់រយៈពេលបោក, ប៊ូតុងបន្ថែមមុខងារត្រាំមុនបោកជាដើម……)

3. ចុចប៊ូតុង Start ឱ្យដំណើរការជាការស្រេច!

ថាលោកអ្នកទៅដែលគិតពីសុខភាព, ផាសុកភាព និងភាពងាយស្រួល តែបច្ចេកវិទ្យាក្រុមហ៊ុន សាមសុង គិតគូជាងលោកអ្នករាប់រយដងទៅទៀត!

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុងទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

បញ្ជាក់៖ រាល់ការជាវម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash ម៉ូឌែល ww90K54E0UW/ST តាមបណ្តាដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់កុំភ្លេចសួររកប័ណ្ណធានាផងណា៎…!

សិប្បកម្មដែក STK អ្នកឯកទេស ប្រក តម្លើង សាងសង់ ដំបូល ក្បឿង និងស័ង្កសី អាចបំពេញ តម្រូវការ​ លោកអ្នក គ្រប់ទីកន្លែង

រាល់បញ្ហា ដែលលោកអ្នក ធ្លាប់បានជួបប្រទះ នឹងមិនមានទៀតនោះទេ ជាមួយអ្នកឯកទេស ធ្វើឃ្លាំង រោងចក្រ ដំបូលផ្ទះវីឡា ផ្ទះល្វែង សំយ៉ាប ប្រកក្បឿង និងស័ង្កសី ទ្វារ បង្អួច របង បង្កាន់ដៃ ជណ្តើរ អំពីដែក ជាមួយសិប្បកម្មដែក STK ដោយបានត្រៀមរួចជាស្រេច ក្នុងការបំពេញតម្រូវការ និងដោះស្រាយបញ្ហានានា ជូនលោកអ្នក គ្រប់ទីកន្លែង ។

សិប្បកម្មដែក STK មានសេវាកម្មជាច្រើន ដោយជាងមានបទពិសោធន៍ និងជំនាញច្បាស់លាស់ រងចាំផ្តល់ជូនអ្នក ជាមួយការធ្វើ ឃ្លាំង រោងចក្រ ដំបូលផ្ទះវីទ្បា ផ្ទះល្វែង សំយ៉ាប ក្រក់ក្បឿង និង ស័ង្កសី ទ្វារ បង្អួច របង បង្កាន់ដៃ ជណ្តើរ អំពីដែក នៅទូទាំង រាជធានី ខេត្ត ក្រុង ។

សិប្បកម្មដែក STK មានអាស័យដ្ឋាន ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ។ ឬអាចជួបជជែកប្រឹក្សា ពិភាក្សា និងព័ត៌មានលម្អិត តាមរយៈទូរស័ព្ទទំនាក់ទំនង 015 32​ 7000 ឬ 012 41 41 11៕

This image has an empty alt attribute; its file name is 44-1-1024x682.jpg
This image has an empty alt attribute; its file name is 40-1024x682.jpg
This image has an empty alt attribute; its file name is 39-1024x682.jpg
This image has an empty alt attribute; its file name is 35-1024x682.jpg
This image has an empty alt attribute; its file name is 36-1024x682.jpg
This image has an empty alt attribute; its file name is 43-1-1024x574.jpg
This image has an empty alt attribute; its file name is 42-1-1024x574.jpg
This image has an empty alt attribute; its file name is 41-2-1024x682.jpg
This image has an empty alt attribute; its file name is 38-1024x682.jpg
This image has an empty alt attribute; its file name is 37-1024x682.jpg
This image has an empty alt attribute; its file name is 34-1024x682.jpg
This image has an empty alt attribute; its file name is 33-1024x682.jpg
This image has an empty alt attribute; its file name is 11-1-1024x767.jpg
This image has an empty alt attribute; its file name is 10-3-1024x767.jpg
This image has an empty alt attribute; its file name is 9-4-1024x767.jpg
This image has an empty alt attribute; its file name is 8-4-1024x767.jpg
This image has an empty alt attribute; its file name is 7-6-1024x767.jpg

ឧកញ៉ា ទៀ វិចិត្រ ថ្លែងអំណរគុណ ដល់លោក ហាស់ សុទ្ធា ​ចំពោះការប្រគល់​ អណ្តើកសមុទ្រ​ សម្រាប់យកទៅព្រលែង នៅសមុទ្រធម្មជាតិ

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បានសម្តែងនូវសេចក្តីត្រែកអរ និងថ្លែងអំណរគុណ ចំពោះកិច្ចសហការដ៏រីករាយ របស់លោក ហាស់ សុទ្ធា ដែលបានប្រគល់ សត្វល្មិច ឬអណ្តើកសមុទ្រ ទម្ងន់ធ្ងន់ ១ក្បាល ដល់លោកឧកញ៉ា ទៀ វិចិត្រ សម្រាប់នាំយក ទៅព្រលែង​ ក្នុងសមុទ្រធម្មជាតិវិញ ។

លោកឧកញ៉ា ទៀ វិចិត្រ ​បានបញ្ជាក់ថា នេះជាការព្រលែងសត្វល្មិច​ ឬអណ្តើកសមុទ្រ លើកទី១១៧ហើយ បើសរុបសត្វសមុទ្រ កម្រប្រភេទនេះ ដែលលោកឧកញ៉ា បានព្រលែង មានជិត ២០០ក្បាលហើយ ។

ជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់ លោក ហាស់ សុទ្ធា ដែលបានទទួល​ សត្វល្មិចឬអណ្តើកសមុទ្រ ពីប្រជានេសាទភ្លាម ក៏ប្រគល់មកជូន លោកឧកញ៉ា ដើម្បីយកទៅប្រលែង នៅសមុទ្រធម្មជាតិ នឹង ក៏អរគុណ ដល់បងប្អូន អ្នកនេសាទសមុទ្រ មួយចំនួន ដែលសហការ ផ្តល់សត្វល្មិច ឬអណ្តើកសមុទ្រនេះ ក្រោយនេសាទបាន ដើម្បីយកទៅព្រលែងវិញ និងបានអំពាវនាវ អោយគ្រប់សហគមន៌ ប្រជាពលរដ្ឋ ពិសេសអ្នកនេសាទសមុទ្រ ជួយការពារអភិរក្ស័ សត្វល្មិច ឬអណ្តើកសមុទ្រ ដោយកុំសម្លាប់ យកធ្វើជាអាហារ ឬយកទៅធ្វើអាជីវកម្ម ណាមួយឡើយ៕

គម្រោងខុនដូ Urban Village ប្រកាស ត្រៀមបើកលក់ អគារ Sky Prime Building H ជាអគារខ្ពស់ជាង គេបំផុត នៅតាមបណ្ដាយ មហាវិថីសម្ដេច​ ហ៊ុន សែន

0

ក្រុមហ៊ុន Urban Hub Cambodia ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យល្បីឈ្មោះ នៅពីក្រោយគម្រោង ខុនដូទំនើប ដែលឈ្នះពានរង្វាន់ជាច្រើន គឺគម្រោង Urban Village បានប្រកាសការត្រៀម បើកលក់ អគារ Sky Prime Building H នៅក្នុងព្រឹត្តិការណ៍មួយ ដែលបានធ្វើឡើង កាលពីថ្ងៃ សៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌល Factory Phnom Penh។

ព្រឹត្តិការណ៍នេះ បានទាក់ទាញ អ្នកចូលរួមជិត ២០០នាក់ ដែលចាប់អារម្មណ៍ ទៅលើគម្រោងខុនដូ Urban Village ដំណាក់កាលទី២ ហើយពួកគេក៏បានទស្សនា ផ្ទះគំរូរបស់គម្រោង Urban Village ដែលមានទីតាំង ស្ថិតនៅខាងក្នុង មជ្ឈមណ្ឌល Factory Phnom Penh ផ្ទាល់ផង​ដែរ ។

គម្រោងខុនដូស្ដង់ដារ ហុងកុង ធំជាងគេ នៅកម្ពុជា

ក្រុមហ៊ុន Urban Hub Cambodia គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យធំមួយ និងមានកេរ្តិ៍ឈ្មោះល្បីបំផុត នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Urban Hub Cambodia គឺជាការបណ្តាក់ទុន រួមគ្នារវាងក្រុមហ៊ុន Goldfame Group និង Urban Living Solutions។

លោកស្រី Catherine Chan នាយក​ប្រតិបត្តិ​ នៃគម្រោង Urban Village បាន​លើកឡើងថា ក្រុមហ៊ុនមានក្តី រំភើបរីករាយយ៉ាងខ្លាំង ក្នុងការបង្ហាញ និងត្រៀមបើកលក់នូវអគារ Sky Prime Building H ទៅកាន់ទីផ្សារអចលនទ្រព្យ ដែលកំពុងមានការរីកចម្រើន យ៉ាងលឿនបំផុតនៅកម្ពុជា។

លោកស្រី ក៏បានកត់សម្គាល់ផងដែរថា គម្រោង Urban Village កំពុងក្លាយជាគម្រោងខុនដូ ដែលលក់ ដាច់បំផុត និងពេញនិយមជាងគេ នៅក្នុងប្រទេសកម្ពុជា។ យូនីតរាប់ពាន់នៅក្នុងអគារ E, F និង G នៅក្នុងគម្រោង Urban Village ដំណាក់កាលទី២ បានលក់ជិតអស់ហើយ ក្នុងរយៈពេលដ៏ខ្លី។

“យើងគឺជាគម្រោង តែមួយគត់ និងដំបូងបង្អស់ នៅប្រទេសកម្ពុជា ដែលបានឈ្នះពានរង្វាន់គម្រោង ខុនដូល្អដាច់គេបំផុត នៅក្នុងទ្វីបអាស៊ី និងពានរង្វាន់ប្រាំផ្សេងទៀត ដែលផ្ដល់ជូនដោយ ក្រុមហ៊ុនរៀបចំ ការប្រកួតពានរង្វាន់ អចលនទ្រព្យដ៏ល្បី Asia Propery Guru។ ខ្ញុំមានទំនុកចិត្ត ក្នុងការនិយាយថា គម្រោង Urban Village គឺគម្រោងអភិវឌ្ឍន៍ចម្រុះ ដែលលក់ដាច់បំផុត នៅក្នុងប្រទេសកម្ពុជា ហើយវា គឺជាគម្រោង អភិវឌ្ឍន៍ដ៏ល្អបំផុត នៅក្នុងប្រទេសកម្ពុជា ជាមួយស្តង់ដារអន្តរជាតិ នៃគុណភាពសំណង់ និងការរចនាប្លង់” លោកស្រី Catherine បានមានប្រសាសន៍។

លោកស្រី Catherine Chan នាយកប្រតិបត្តិ នៃគម្រោង Urban Village បានបន្ថែមថា គម្រោង Urban Village មានទំហំវិនិយោគសរុប ចំនួន ១៥០០លានដុល្លារ ហើយក្នុងអំឡុងពេល២ឆ្នាំនេះ យើងបានលក់អស់យូនីត ច្រើនជាង ២០០០។ លោកស្រី ក៏បានបន្ថែមទៀតថាវិបត្តិនៃ Covid-19 មិនបានបង្កផលប៉ះពាល់ខ្លាំង ទៅដល់ការលក់គម្រោងនោះទេ ។

គម្រោងខុនដូតែមួយគត់ នៅកម្ពុជា ដែលឈ្នះពានរង្វាន់ប្រាំ ក្នុងពេលតែមួយ

កាលពីខែឧសភាឆ្នាំ ២០១៩ គម្រោង Urban Village បានឈានដល់កម្រិតថ្មីមួយ នៃភាពជោគជ័យ និងការទទួលស្គាល់ នៅក្នុងវិស័យអចលនទ្រព្យ របស់ប្រទេសកម្ពុជា ដោយសារគម្រោង Urban Village បាន​ឈ្នះពានរង្វាន់ចំនួន៥ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៩ ដែលរៀបចំឡើង ដោយក្រុមហ៊ុនរៀបចំ ការប្រគួតពានរង្វាន់ អចលនទ្រព្យ មកពីប្រទេសសិង្ហបុរី Asia Property Guru។

គម្រោង Urban Village បានឈ្នះពានរង្វាន់ “គម្រោងខុនដូល្អដាច់គេ នៅក្នុងប្រទេសកម្ពុជា”, “គម្រោងខុនដូល្អដាច់គេ នៅក្នុងទីក្រុងភ្នំពេញ”, “គម្រោងខុនដូ ដែលមានការចនា ផ្នែកស្ថាបត្យកម្ម ទេសភាពខាងក្រៅ ល្អដាច់គេ”, “គម្រោងខុនដូ ដែលមានការរចនា ផ្នែកស្ថាបត្យកម្ម ល្អដាច់គេ” និងពានរង្វាន់ចុងក្រោយគឺ “គម្រោងខុនដូ ដែលមានការរចនាប្លង់ ផ្នែកខាងក្នុងល្អដាច់គេ”

ក្នុងឆ្នាំដដែល ខែវិច្ឆិកា គម្រោង Urban Village បានបំបែកឯតទគ្គកម្ម ក្លាយជាគម្រោងដំបូងគេបង្អស់ នៅកម្ពុជា ដែលបានឈ្នះពានរង្វាន់ “គម្រោងខុនដូល្អដាច់គេនៅអាស៊ី” នៅឯកម្មវិធីប្រកួតពានរង្វាន់ គម្រោងអចលនទ្រព្យអាស៊ី វគ្គផ្តាច់ព្រ័ត្រឆ្នាំ២០១៩ ធ្វើឡើង នៅប្រទេសថៃ។

អគារលំនៅដ្ឋាន ទំនើបខ្ពស់ជាងគេបំផុត នៅតាមបណ្ដាយ មហាវិថីសម្ដេច ហ៊ុន សែន

អគារ Sky Prime H គឺជាអគារទីបួននៃគម្រោង Urban Village ដំណាក់កាលទី២។ វានឹងក្លាយជាអគារលំនៅដ្ឋាន ស្តង់ដារអន្តរជាតិ លំដាប់ខ្ពស់បំផុត នៅតាមបណ្តោយ មហាវិថីសម្តេច ហ៊ុនសែន ជាតំបន់មួយ ដែលកំពុងមានការ រីកចម្រើនខ្លាំងបំផុត នៅក្នុងរាជធានីភ្នំពេញ។

គម្រោង Urban Village ព័ទ្ធជុំវិញដោយ សាលារៀន មន្ទីរពេទ្យ អាជីវកម្ម និងផ្សារទំនើប រួមមាន៖ សាលាអន្តរជាតិភ្នំពេញ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ កាន់តែអស្ចារ្យ ថែមទៀតនោះ គម្រោង Urban Village មានចំងាយត្រឹមតែ ២០នាទីប៉ុណ្ណោះពី អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី។

“អគារ Sky Prime Building H នឹងក្លាយជាអគារខ្ពស់ជាងគេបំផុត នៅលើបណ្ដោយមហាវិថីសម្តេច ហ៊ុនសែន បែរមុខទៅរកសួនច្បារ ដ៏ស្រស់ស្អាត ទេសភាពទីក្រុងដ៏អស្ចារ្យ និងទេសភាព មាត់ទន្លេបាសាក់ ដ៏ស្រស់ឆើតឆាយ។ ក្នុងគម្រោង Urban Village អ្នកមិនចាំបាច់ចាកចេញ ពីអគារនោះទេ ហើយអ្នកនៅ តែអាចទទួលបានសេវាកម្ម និងផលិតផលផ្សេងៗ ដែលអ្នកត្រូវការ ពីហាងលក់រាយទាំងអស់ ដែលមាន ទីតាំង នៅក្នុងអគារផ្ទាល់” លោកស្រី Catherine មានប្រសាសន៍បន្ថែម។

គម្រោងដែលតម្លៃសមរម្យ ជាមួយការរចនាម៉ូតល្អឥតខ្ចោះ
យោងទៅតាមលោក David Cole ជាប្រធានផ្នែកស្ថាបត្យកម្ម នៃគម្រោង Urban Village បាន​មាន ប្រសាសន៍ថា គម្រោង Urban Village ត្រូវបានគូរប្លង់ដោយក្រុមហ៊ុនស្ថាបត្យកម្ម នៅក្នុងប្រទេស អង់គ្លេស ហើយ ក្រុមហ៊ុនអភិវឌ្ឍគម្រោង Urban Village មានគោលបំណងផ្ដល់ជូន នូវជម្រើសនៃការ រស់នៅថ្មីមួយ ដែលផ្ដោតសំខាន់ ទៅលើសហគមន៍ជាពិសេស ការលើកទើបចិត្ត ឲ្យមានការប្រាស្រ័យ ទាក់ទងគ្នារវាង អ្នករស់នៅក្នុងអគារ និងដើម្បីឆ្លើយតប ជាមួយតម្រូវការ លំនៅដ្ឋានយ៉ាងច្រើនសម្រាប់ ការកើនឡើងយ៉ាងឆាប់រហ័ស នៃចំនួនប្រជាជន នៅក្នុងរាជធានីភ្នំពេញ។

លោក David បាន​បន្ថែមទៀតថា គម្រោង Urban Village ត្រូវបានរចនា ដោយយកចិត្តទុកដាក់បំផុត តាមរយៈការរួមបញ្ចូលគ្នា នៃរបៀបរស់នៅបែបប្រពៃណី របស់ប្រជាជនកម្ពុជា ជាមួយការរស់នៅបែប សម័យទំនើប។

“ចំណុចសំខាន់ដើម្បីទាក់ទាញអតិថិជន ឲ្យចាប់អារម្មណ៍ជាមួយ គម្រោងនេះ គឺការបង្កើតឲ្យមានអារម្មណ៍ នៃការរស់នៅបែបសហគមន៍។ ដូច្នេះវាពិតជាសំខាន់ខ្លាំងណាស់ ក្នុងការបញ្ចូល ចំណុចពិសេសៗទៅក្នុង ការរចនាគម្រោង ឲ្យបានច្រើនតាមតែអាច ធ្វើទៅបានមានដូចជា៖ អាងទឹក ហាងលក់ទំនិញ ការិយាល័យ កន្លែងចតរថយន្ដ និងទីធ្លាសហគមន៍ជាច្រើន ដែលអាចអនុញ្ញាត ឲ្យអ្នករស់នៅក្នុង អគារអាចប្រាស័យទាក់ទងគ្នា ទៅវិញទៅមក បានកាន់តែប្រសើរ“ លោក David Cole មានប្រសាសន៍។

យូនីតនីមួយៗ នៅក្នុងគម្រោង Urban Village បានរចនាឡើង ដោយមានការគិតពិចារណាខ្ពស់ ដើម្បីផ្តល់ជូនអ្នករស់នៅ នូវបទពិសោធន៍ នៃការរស់នៅបែបប្រណីត ក្នុងមួយឆាកជីវិត របស់ពួកគេជាមួយ តម្លៃសមរម្យ។ គ្រប់យូនីតនីមួយៗ ត្រូវបានរចនាឡើង យ៉ាងល្អឥតខ្ជោះទាំងផ្នែកខាងក្នុង និងក្រៅ។ យូនីតនីមួយៗ មានទំហំធំ និងការរចនាជាមួយលក្ខណៈ បត់បែនដែលអនុញាត ឲ្យអតិថិជនអាចធ្វើ ការរៀបចំតាមការចង់បាន របស់ពួកគេ។

Urban Village គឺជាគម្រោងអភិវឌ្ឍន៍ បែបបៃតង ដែលមានផ្ទៃសួនច្បារ ធំជាងគេបំផុត។ ៤៥%នៃផ្ទៃអភិវឌ្ឍសរុប របស់គម្រោងត្រូវបាន ទុកធ្វើជាទីធ្លាបៃតង ដើម្បីផ្តល់ជូននូវអារម្មណ៍ នៃការរស់នៅជិតធម្មជាតិ ទោះបីជាគម្រោង ស្ថិតនៅក្នុងទីក្រុងក៏ដោយ។ រៀងរាល់ ៥ជាន់នៅក្នុងអគារមាន សួនច្បាររួមគ្នាមួយ ដែលអ្នករស់នៅអាចសម្រាក និងនិយាយគ្នាលេង ជាមួយអ្នកជិតខាងប្រសិន បើពួកគេមិនចង់ ទៅសួនច្បារធំខាងក្រៅ។

យូនីតនៅក្នុងអគារ Sky Prime Building H មានទំហំខុសៗពីគ្នា មានចាប់ពីប្រភេទ ស្ទូឌីយោ មួយបន្ទប់គេង ពីរបន្ទប់គេង បីបន្ទប់គេង និង ប្រភេទ Duplex Loft ជាមួយតម្លៃត្រឹមតែ ១៧៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលជាតម្លៃទាប ជាងគេបំផុត នៅក្នុងបំបន់។

គម្រោងខុនដូតែមួយគត់ នៅក្នងរាជធានីភ្នំពេញ ដែលមានបំពាក់ ប្រព័ន្ធខ្យល់ ចេញចូល និង ពន្លឺធម្មជាតិ១០០%

យោងទៅតាម លោកស្រី Catherine គម្រោង Urban Village ដំណាក់កាលទី២ គឺជាគម្រោងខុនដូទំនើប តែមួយគត់នៅក្នុងរាជធានីភ្នំពេញ ដែលមានបំពាក់ប្រព័ន្ធខ្យល់ ចេញចូល និងពន្លឺធម្មជាតិ ១០០% ទាំងនៅក្នុងបន្ទប់ទឹក និងផ្ទះបាយ។ ប្រព័ន្ធនេះនឹងមិនត្រឹមតែជួយ កាត់បន្ថយផលប៉ះពាល់ បរិស្ថាន នោះទេវាក៏នឹងជួយកាត់បន្ថយ ការចំណាយទៅលើ ការប្រើប្រាស់អគ្គសនី របស់អ្នករស់នៅ ខណៈដែល ពួកគេរស់នៅ យ៉ាងមានសេចក្ដីសុខ។ អ្វីដែលកាន់តែពិសេសនោះ គ្រប់យូនីតនីមួយៗ មានរានហាល យ៉ាងហោចណាស់មួយ។

“Urban Village គឺជាគម្រោងតែមួយគត់ នៅក្នុងប្រទេសកម្ពុជា ដែលមានបំពាក់ប្រព័ន្ធខ្យល់ចេញចូល និងពន្លឺធម្មជាតិ១០០%។ ក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើន ប្រហែលជាមិនបាន យកចិត្តទុកដាក់ខ្លាំង ត្រង់ចំណុចនេះទេ ហើយជាចុងក្រោយ វានឹងបង្កឲ្យមានផលប៉ះពាល់ ទៅដល់គុណភាព នៃការរស់នៅរបស់ ម្ចាស់យូនីត ” លោកស្រី Catherine បានបន្ថែម។

នៅជាប់មជ្ឈមណ្ឌល ឆ្នៃប្រឌិតតែមួយគត់ និងធំជាងគេ នៅក្នុងរាជធានីភ្នំពេញ

រស់នៅក្នុងគម្រោង Urban Village អ្នកនឹងមិនមានភាពអផ្សុកឡើយ។ អ្នករស់នៅក្នុងគម្រោង Urban Village អាចចូលទៅប្រើប្រាស់ សម្ភារបរិក្ខារផ្សេងៗ នៅក្នុងមជ្ឈមណ្ឌល Factory Phnom Penh ដែលជា មជ្ឈមណ្ឌលច្នៃប្រឌិត ធំជាងគេបំផុត នៅក្នុងអាស៊ី​អា​គ្នេ​យ៏។

មជ្ឈមណ្ឌល Factory Phnom Penh មានការិយាល័យធ្វើការរួម និងសាលសិល្បៈធំជាងគេ នៅក្នុងប្រទេស កម្ពុជា និងសួនលោតលេងកំសាន្ដ Trampoline ដំបូងគេនៅក្នុង ព្រះរាជណាចក្រកម្ពុជា។

មជ្ឈមណ្ឌល Factory Phnom Penh ក៏មាន ការិយាល័យទំនើប សាលាមត្តេយ្យអន្ដរជាតិ Montessori ទីធ្លារៀបចំព្រឹត្តិការណ៍ផ្សេងៗ កន្លែងរៀបចំពិធីជប់លៀង ក្លិបហាត់ប្រាណ ហាងកាហ្វេ ភោជនីដ្ឋាន ហាងលក់ទំនិញ កន្លែងលេងកីឡា ស្ទូឌីយោ កន្លែងក្មេងលេង កន្លែងកីឡាជិះក្ដារបន្ទះ តារាងបាល់ទាត់ តារាងបាល់បោះ និងបណ្ណាល័យផងដែរ។

“នៅក្នុងគម្រោង Urban Village អ្នកពិតជាអាច រស់នៅ ធ្វើការ និងលេងកំសាន្ដ នៅក្នុងកន្លែងតែមួយ ជាមួយលំនៅដ្ឋាន ដែលមានតម្លៃសមរម្យ រួមមានបរិក្ខារ យ៉ាងសម្បូរបែបជាច្រើន នៅក្នុងទីសម្គាល់ថ្មី នៃព្រះរាជាណាចក្រកម្ពុជា” លោកស្រី Catherine បានមានប្រសាសន៍។

សម្រាប់ព័ត៌មានបន្ថែម អំពីគម្រោង Urban Village សូមទាក់ទងទៅកាន់ ០១៧ ៩៩៩ ៥៣១ ឬ ០១៧ ៩៩៩ ៥៤១ ឬ អ៊ីម៉ែល live@villagephnompenh.com

បុរី Golden Key បញ្ចុះ​តម្លៃ​ពិសេសបំផុត ក្នុងពិធី​បញ្ចុះ បឋមសិលា​ បើក​ការដ្ឋាន​សាងសង់ គម្រោងដំបូង នៅភ្នំពេញ

0

ភ្នំពេញ​៖ បុរី Golden Key កាលពីនៅ​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ​២០២០ បានប្រារព្ធ​ពិធី​បញ្ចុះបឋមសិលា បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ ​នូវគម្រោង​លំនៅដ្ឋាន​ប្រណិត​ ​ដំបូងរបស់ខ្លួន ក្នុងរាជធានីភ្នំពេញ ដែលមាន​ទីតាំង​ ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានប្រកាស នូវការបញ្ចុះ តម្លៃពិសេសបំផុត សម្រាប់គម្រោងមួយនេះ ។

លំនៅដ្ឋានប្រណិត ក្នុង​គម្រោង​នេះ មានដូចជាប្រភេទផ្ទះអាជីវកម្ម (Shop House) និងលំនៅដ្ឋានសម្រាប់រស់នៅ (Link House) ដែលមាន​តម្លៃ​ចាប់ពី ១៨ម៉ឺនដុល្លារ ឡើងទៅ​។

លោកស្រី សុវណ្ណ តេម៉ា អគ្គនាយិកាបុរី Golden Key បាន​ថ្លែង​នៅក្នុងពិធី បញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់​នេះថា៖ គម្រោង លំនៅដ្ឋានប្រណិត បុរី Golden Key សាងសង់ឡើង គឺដើម្បីបង្កើតនូវក្តីស្រមៃ នៃការរស់នៅដ៏ស្រស់ស្រាយ សម្រាប់ទាំងអស់គ្នា តាមរយៈការរួមបញ្ចូល នូវបរិយាកាសបរិសុទ្ធ និងភាពទំនើប នៅក្នុងលំនៅដ្ឋាន ដែលសាងសង់ឡើង យ៉ាងយកចិត្តទុកដាក់ ដោយវិស្វករជំនាញ និងត្រឹមត្រូវតាមស្តង់ដា ស្ថាបត្យកម្មសំណង់អន្តរជាតិ ។

គម្រោងបុរី Golden Key មានផ្ទះចំនួន ៤០ល្វែង ដែលនឹងត្រូវបញ្ចប់ ការសាងសង់ ក្នុងរយៈពេល ១១ខែ។ គម្រោងនេះស្ថិតនៅក្នុង តំបន់មានសក្តានុពល និងកំពុងអភិវឌ្ឍន៍ខ្លាំង​​ លើវិស័យអចលនទ្រព្យ មានប្រជាជនរស់នៅច្រើន ហើយហ៊ុំព័ទ្ធ ដោយផ្សារ​ទំនើប សាលារៀន មន្ទីរពេទ្យ ធនាគារ ក៏ដូចជា ហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលផ្តល់នូវភាពងាយស្រួល បំផុតសម្រាប់ការរស់នៅ។

លោកស្រី អគ្គនាយិកា បានបញ្ជាក់បន្ថែម ពីគោលដៅចម្បងរបស់បុរី Golden Key ថា «យើងចង់ឲ្យប្រជាជនទូទៅ ទទួលបានលំនៅដ្ឋានមួយ ដែលប្រណិត​ រឹងមាំ មានតម្លៃសមរម្យសម្រាប់រស់នៅ និងអាចប្រកបរបរអាជីវកម្មបាន​។»

គួរបញ្ជាក់ផងដែរថា សម្រាប់អតិថិជនដែលធ្វើការទិញ ប្រភេទផ្ទះនៅក្នុងឱកាស​ បញ្ចុះបឋមសិលា​បើក​ការដ្ឋាន ​សាងសង់គម្រោងដំបូង របស់បុរី Golden Key នេះ ទទួលបាននូវប្រូម៉ូសិនភ្លាមៗ ដែលប្រូម៉ូសិន សម្រាប់ការបង់ផ្តាច់ ទៅលើប្រភេទ ផ្ទះអាជីវកម្ម (Shop House) ទទួលបានការបញ្ចុះតម្លៃ ១១,០០០ដុល្លារ ហើយសម្រាប់ប្រភេទ លំនៅដ្ឋានសម្រាប់រស់នៅ (Link house) ប្រូម៉ូសិន សម្រាប់ការបង់ផ្តាច់ គឺទទួលការបញ្ចុះតម្លៃ ៨,៨០០ដុល្លារ រួមនឹងបរិក្ខាបំពាក់ នៅក្នុងផ្ទះជាច្រើនមុខទៀត​។

​សម្រាប់​ព័ត៌មានលម្អិត របស់គម្រោង បុរី Golden Key លោកអ្នកអាចទំនាក់ទំនង៖ 087 288 688៕