Home Blog Page 199

ម៉ូសិនពិសេស! ជាវអ៊ិនធឺណិត EzeBiz បានអ៊ិនធឺណិត ទូរស័ព្ទ 35GB ឥតគិតថ្លៃ រៀងរាល់ខែ

តើលោកអ្នកកំពុងស្វែងរក អ៊ិនធឺណិតគុណភាពខ្ពស់ សម្រាប់អាជីវកម្មរបស់អ្នក មែនទេ? ឥឡូវនេះ គឺជាពេលវេលាដ៏ល្អបំផុត ក្នុងការជាវគម្រោង អ៊ិនធឺណិត EzeBiz ពីព្រោះអ្នកអាចទទួលបានទិន្នន័យ អ៊ិនធឺណិតទូរស័ព្ទ រហូតដល់ 35,000 MB ដោយឥតគិតថ្លៃ ជារៀងរាល់ខែ!

EzeBiz គឺគម្រោងអ៊ិនធឺណិត ល្បឿនលឿនពី EZECOM សម្រាប់អ្នកដែលត្រូវការ អ៊ិនធឺណិត គុណភាពខ្ពស់ សម្រាប់អាជីវកម្ម និងក្រុមហ៊ុន ដែលផ្តល់អោយ អ្នកប្រើប្រាស់ នូវអត្ថប្រយោជន៍ បន្ថែមជាច្រើន ដូចជា បន្ថែមល្បឿនយ៉ាងតិច 50 Mbps សម្រាប់មាតិកាពេញនិយម បន្ថែមល្បឿន 200% នៅពេលយប់ និងចុងសប្តាហ៍ ល្បឿនអ៊ិនធឺណិតពេញល្អ និងលឿនស្មើគ្នាសម្រាប់ការ download និង upload ការធានាមិនដាច់ 99.95% និងសេវាអតិថិជន ២៤ម៉ោង ជាដើម។

សូមអានព័ត៌មានលម្អិត ខាងក្រោមនេះ ដើម្បីស្វែងយល់បន្ថែម អំពីប្រូម៉ូសិនពិសេសមួយនេះ!

  • Data SIM 5 គឺជាស៊ីមកាត Cellcard SIM ពិសេសមួយ ដែលផ្តល់ទិន្នន័យ 5,000 MB សារ SMS ចំនួន 100 ដោយឥតគិតថ្លៃជារៀងរាល់ខែ
    ** Data SIM 6 គឺជាស៊ីមកាត Cellcard SIM ពិសេសមួយ ដែលផ្តល់ទិន្នន័យ 10,000 MB សារ SMS ចំនួន 100 ដោយឥតគិតថ្លៃជារៀងរាល់ខែ

បញ្ជាក់៖ អ្នកប្រើប្រាស់ស៊ីមកាត Cellcard Data SIM អាចបញ្ចូលទឹកប្រាក់តាមរយៈ Wing និងរាល់ដៃគូផ្សេងទៀតរបស់ក្រុមហ៊ុន Cellcard។ អ្នកប្រើប្រាស់ស៊ីមកាត Cellcard Data SIM អាចភ្ជាប់គម្រោង iNET500, iNET1000 និង iNET2000 តាមរយៈកម្មវិធី Cellcard App ដើម្បីទទួលបានទិន្នន័យ និងសុពលភាពប្រើប្រាស់ បន្ថែមទៀតតាមតម្រូវការ។

សម្រាប់ព័ត៌មានបន្ថែម អំពីគម្រោងអ៊ិនធឺណិត EzeBiz សូមចូលទៅកាន់គេហទំព័រ www.ezecom.com.kh/ezebiz របស់ក្រុមហ៊ុន EZECOM។

ក្រុមហ៊ុន អ៊ីស្ដ លែន អេន ហូម ឯ.ក ប្រកាស​​ បញ្ឈប់បុគ្គលិក ឈ្មោះ សុភ័ក រិទ្ធភោ និងឲ្យចូលខ្លួន ដោះស្រាយ រឿងកេងបន្លំប្រាក់

0

ក្រុមហ៊ុន អ៊ីស្ដ លែន អេន ហូម ឯ.ក (East Land And Home) សូមជម្រាបជូន សាធារណជន មេត្តាជ្រាបថា “ឈ្មោះ សុភ័ក រិទ្ធភោ” មានតួនាទីជាបុគ្គលិកផ្នែកឃ្លាំង ត្រូវបានបញ្ឈប់ពីការងារ ចាប់ពីថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២០ ដោយមូលហេតុ រំលោភលើសេចក្ដីទុកចិត្ត របស់ក្រុមហ៊ុន” ។

សេចក្តីដំណឹងនេះ បានសង្កត់ធ្ងន់ថា “អាស្រ័យហេតុនេះ សូមសារណជន​ ទទួលជ្រាបជាព័ត៌មាន ដោយរាល់ទង្វើរទាំងឡាយ ដែលបុគ្គលរូបនេះបានប្រព្រឹត្ត គឺមិនជាប់ពាក់ព័ន្ធ នឹងក្រុមហ៊ុនយើងខ្ញុំឡើយ និងសូមបុគ្គលឈ្មោះ សុភ័ក រិទ្ធភោ ចូលខ្លួនមកដោះស្រាយ ជាមួយក្រុមហ៊ុនចំពោះទឹកលុយ ដែលលោកបានកេងបន្លំ និងធ្វើឲ្យបាត់បង់ឲ្យបានឆាប់”៕

កំពូលស្មាតហ្វូន សាមសុង Galaxy S20+ | S20 Ultra ធ្វើឱ្យជីវិតអ្នក កាន់តែរស់រវើក…ស៊ីវីល័យ…ទាន់សម័យ និងរីករាយគ្រប់ពេល!!

(ភ្នំពេញ) ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០៖ ពេលមានកម្មវិធីជួបជុំគ្រួសារ កម្មវិធីនៅកន្លែងការងារ កម្មវិធីពិសេសផ្សេងៗ និងដំណើរកម្សាន្តនានាការថតរូប និងវីដេអូឱ្យបានស្អាតៗប្លែកដើម្បីទុកជាអនុស្សាវរីយ៍សម្រាប់ពេលវេលាដ៏រីករាយនេះគឺជារឿងមួយដែលមិនអាចខ្វះបាន! ជាមួយនឹងស្តេចកំពូលស្មាតហ្វូន

សាមសុង Galaxy S20+ និង S20 Ultra មិនថាថតរូបសន្លឹក ឬវីដេអូនោះទេគឺសុទ្ធតែអាចផ្តិតយករូបភាពបានស្អាតភ្លឺច្បាស់យ៉ាងល្អឥតខ្ចោះគ្រប់ពេលវេលា និងគ្រប់ទីកន្លែងទាំងអស់…! អ្នកថតរូបអាជីពសុំខ្មាស់តែម្តង…!!

សូមបញ្ជាក់ផងដែរថាស្តេចកំពូលស្មាតហ្វូន Galaxy S20+ ឬ S20 Ultra មានសមត្ថភាពអស្ចារ្យជាទីបំផុតក្នុងការថតរូបស៊ែលហ្វី (Selfie) ជាមួយកាមេរ៉ា 48 MP ដែលអាចថតរូបបានច្បាស់ស្អាតខប់ដាំដោយកាមេរ៉ាក្រោយទំហំ 108 MP និងបំពាក់នូវមុខងារ SPACE ZOOM បាន 100X ជាពិសេសអាចធ្វើការថតវីដេអូក្នុងកម្រិត 8K ជាមួយនឹងមុខងារ Super Steady បានយ៉ាងអស្ចារ្យផងដែរ!

ក្រៅពីការផ្តល់ជូននូវការថតរូបអស្ចារ្យថាតើ Galaxy S20+ ឬ S20 Ultra មានអ្វីពិសេសបន្ថែមទៀត? ថាមាន…ហើយមានច្រើនទៀត…និងពិសេសលើសគេគ្មានគូប្រៀបថែមទៀតផង!

ស្តេចកំពូលស្មាតហ្វូន Galaxy S20+ ឬ S20 Ultra មានអេក្រង់លាតធំពេញផ្ទៃទូរស័ព្ទទំហំ 6.9 អ៊ីញ (Quad HD+ 3200 x 1440), Dynamic AMOLED 2X ជាមួយនឹងសមត្ថភាពកំពូលអេក្រង់ដែលមានភាពរលូន (អូសលឿនយ៉ាងណាក៏មិនចេះទាក់ដែរ) ដល់ទៅ 120 Hz! (Refresh Rate) ដែលធ្វើឱ្យការលេងហ្គេម ឬការទស្សនាកម្សាន្តរបស់លោកអ្នក កាន់តែជក់ចិត្តដិតអារម្មណ៍បានថែមទៀតផង! គ្រប់គ្រាន់នៅ…? ចង់បានអីទៀត?

និយាយឱ្យខ្លី និងស្រួលយល់ទៅមាន សាមសុង Galaxy S20+ ឬ S20 Ultra គឺសឹងតែដូចមានអ្វីគ្រប់យ៉ាងក្នុងដៃអ៊ីចឹង…!! អរគុណ សាមសុង ដែលធ្វើឱ្យជីវិតរបស់យើងទាំងអស់គ្នាកាន់តែមានភាពងាយស្រួល… និងស៊ីវីល័យជាទីបំផុតបែបនេះ!  

ដូច្នេះមិនថាលោកអ្នកនៅទីណា ឬពេលណានោះទេស្តេចកំពូលស្មាតហ្វូន Galaxy S20+ ឬ S20 Ultra នឹងនៅជាមួយលោកអ្នកហើយកំដរលោកអ្នកបានគ្រប់ពេលវេលា…គ្រប់កាលៈទេសៈដោយរីករាយជាទីបំផុត!

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

កំពូលទូរស័ព្ទ ខេមហ្វូន ចុចប៊ូតុង CF 015 និង O7

អតិថិជនភាគច្រើនដែលធ្លាប់ប្រើប្រាស់ ទូរស័ព្ទចុចប៊ូតុងតែងតែចង់បាន ទូរស័ព្ទតម្លៃសមរម្យ មានគុណប្រយោជន៏ច្រើន ក៏ដូចជាសមត្ថភាពខ្ពស់ក្នុងការ ប្រាស្រ័យទាក់ទងគ្នា ព្រមទាំងប្រើប្រាស់ជួយដល់ការ ប្រកបការងារ និងការរស់នៅប្រចាំថ្ងៃ។ 

ហេតុនេះហើយ ក្រុមហ៊ុនខេមហ្វូន បានបញ្ចេញកំពូលទូរស័ព្ទចុចប៊ូតុងស៊េរីថ្មីៗ មានដូចជា CF 105 Pro ទស្សនាទូរទស្សន៍គ្រប់ទីកន្លែង ដោយមិនប្រើប្រាស់អ៊ីនធឺណិត និង O7 ជាទូរស័ព្ទមិនជ្រាបទឹក នឹងមានមុខងារទែម៉ូម៉ែត្រ ងាយស្រួល ក្នុងការវាស់កម្ដៅ ហើយមានមុខងារ និងគុណប្រយោជន៍ជាច្រើនទៀត ដើម្បីជាតំរូវការពុកម៉ែបងប្អូន ហើយឆ្លើយតបទៅនឹងទីផ្សារទូរស័ព្ទកម្ពុជា។ 

កំពូលទូរស័ព្ទចុចប៊ូតុងស៊េរីថ្មី CF 105 Pro មានលក្ខណៈសម្បត្តិដូចខាងក្រោមៈ

•  CF 105 Pro មានមុខងារទូរទស្សន៏ អាចទស្សនាបានច្រើនបុស្តិ៍ច្បាស់ត្រជាក់ភ្នែក ទស្សនាបានគ្រប់ទីកន្លែង ដោយមិនប្រើប្រាស់អ៊ីនធឺណិត

•  ថាមពលថ្មយក្ស 8000 mAh ខ្លាំងកាន់បាន65ថ្ងៃ

•  មានមុខងារPowerbank អាចសាកថ្មទៅទូរស័ព្ទដ៏ទៃទៀតបានច្រើនដង ច្រើនទូរស័ព្ទបានយ៉ាងលឿនហើយងាយស្រួល មានCF 105 Pro ដូចមានPowerbankតាមខ្លួនអញ្ចឹង 

•  មានspeakerយក្សលឺខ្លាំងច្បាស់ពិរោះ

•  មានមុខងារ Bluetooth Speaker  លោកអ្នកអាចភ្ជាប់ចាក់ចម្រៀងកំសាន្ត មានMP3 & MP4 ជាពិសេសមានភ្លើងLEDយ៉ាងស្រស់ស្អាតរត់តាមភ្លេងថែមទៀត 

•  នៅជិតកាមេរ៉ា យើងនិងឃើញមានពិលធំមួយ ពិលធំភ្លឺខ្លាំងឆ្លុះបាន30ម៉ែត្រ 

•  បើកវិទ្យុដោយមិនចាំបាច់ប្រើកាស 

•  អាចបន្ថែមmemory cardបាន32GB ថតសម្លេងកំពុងតេដោយស្វ័យប្រវត្តិ

•  CF 105 Pro តម្លៃ $38 ស៊ីម3 ថែមកូនកង្ហារមួយ

ចំនែកឯ O7 ជាទូរស័ព្ទមិនជ្រាបទឹក ថាមពលថ្មខ្លាំង សាកម្ដង ប្រើបាន7ថ្ងៃ ធន់រឹងមាំ ធ្លាក់មិនងាយ បែកបាក់ ធន់ធូលីដី ពិលភ្លឺ សេវាខ្លាំង ជាពិសេសមានមុខងារទែម៉ូម៉ែត្រ ងាយស្រួលក្នុងការវាស់សីតុណ្ហភាព វាស់ភ្លាម ដឹងភ្លាម។ មានការគាំទ្រច្រើនពីអតិថិជនបងប្អូននៅខាងទន្លេ និងសមុទ្រ។

អតិថិជនភាគច្រើនស្គាល់ខេមហ្វូនដោយសារថ្មខ្លាំងកាន់បានយូរ និងដាក់បានស៊ីមច្រើន សេវារឹតតែខ្លាំង។

“គិតពីទូរស័ព្ទដៃ គិតពីខេមហ្វូន”

ខេមហ្វូនជាក្រុមហ៊ុនផលិត និងចែកចាយទូរស័ព្ទដៃ ចល័តតែមួយគត់ របស់កម្ពុជា ចាប់តាំងពីឆ្នាំ2012មកម្ល៉េះ។

ក្រុមហ៊ុន ខេមហ្វូន បានទទួលពានរង្វាន់ BEST DOMESTIC MOBILE PHONE BRAND IN CAMBODIA ពីចក្រភពអង់គ្លេសផ្អែកលើការគាំទ្រខ្លាំង ពីសំណាក់ប្រជាជនកម្ពុជា និងលក់ដាច់បំផុត ក្នុងប្រទេសកម្ពុជា។

ដើម្បីទទួលបានព័ត៌មាន កាន់តែច្បាស់ ពីផលិតផល សូមទំនាក់ទំនង:

ផេកហ្វេសបុក: https://www.facebook.com/camfone/

លោកអ្នកអាចរកជាវបានតាមតំណាងចែកចាយទូទាំងប្រទេសបាន ឬ ទំនាក់ទំនងលេខ 015 76 82 82 / 092 259 259

ទីតាំងក្រុមហ៊ុនខេមហ្វូន តាមរយៈអាស័យដ្ឋាន ផ្ទះលេខ 89A, ផ្លូវលេខ ៣១០ (កែងផ្លូវមុន្នីរ៉េត), សង្កាត់ទួលស្វាយព្រៃ២, ខ័ណ្ឌចំការមន, ក្រុងភ្នំពេញ លេខទូរស័ព្ទ 081557558 / 0765557558 / 0713336225 ឬក៏ អាចមើល Map បាននៅទីនេះ http://camfonemobile.com/about-us

Google លុបចោល មតិ Reviews របស់កម្មវិធី TikTok នៅលើ Play-Store ដើម្បីឲ្យការវាយតម្លៃ មានតុល្យភាព

មុននឹង អោយអ្នកយល់ពីដំណឹងនេះ អ្នកត្រូវដឹងថា អ្វីទៅ ជាសញ្ញាក្នុងការណែនាំ អោយអ្នកយល់ពី Reviews (ការបញ្ចេញមតិ) នៅលើ Play-Store ។

សម្រាប់ប្រជាពលរដ្ឋខ្មែរយើង នៅមិនទាន់បានយល់ជ្រាបច្បាស់នោះទេ ចំពោះគោលគំនិត របស់អ្នកបង្កើតកម្មវិធី ដែលបានដាក់បញ្ចូល អោយអ្នកអាចប្រើបាន ត្រូវកំណត់តាមច្បាប់ របស់ ក្រុមហ៊ុន Play-Store ដោយ ត្រូវមានការ បញ្ជាក់ពី ការលើកឡើងជាមតិ ក្នុងការណែនាំ ទៅដល់អ្នកដទៃទៀត អោយទាញយក មកប្រើប្រាស់ ។

ជាការពិតណាស់ សម្រាប់ប្រជាពលរដ្ឋខ្មែរ មួយចំនួន​តែងតែ ធ្វើការពិនិត្យទៅលើ មតិលើកឡើងជាមុន មុននឹងធ្វើការទាញយកកម្មវិធីអ្វីមួយ កុំអោយខាតបង់ពេលវេលា និង ចង្អៀតដល់ទូរស័ព្ទដៃ ឬឧបករណ៍ផ្សេងៗបាន ដោយឡែក នៅមានអ្នកប្រើប្រាស់​មួយចំនួនទៀត អាចនឹងទាញយកកម្មវិធីអ្វីមួយ ដោយពុំបានពិនិត្យទៅលើ Reviews នោះទេ អាស្រ័យតាមការណែនាំ របស់មិត្តភក្តិផ្ទាល់ ឬអ្នកធ្លាប់បានប្រើប្រាស់ លើកសរសើរពីកម្មវិធីនោះតែម្តង (វាអាចនិយាយបានថា ការអានក្នុង Reviews ឬណែនាំដោយមនុស្សជុំវិញខ្លួន ប្រហាក់ប្រហែលនឹងគ្នាដែរ) ប៉ុន្តែសម្រាប់​ជនបរទេសវិញ ច្បាស់ណាស់ គេនឹងត្រួតពិនិត្យ មតិលើកឡើង និងការវាយតម្លៃជាសញ្ញាផ្កាយ នៅលើ Play Store ជាមុន មុននឹងគេធ្វើការទាញយកវា ។

យោងទៅតាម ការផ្សព្វផ្សាយ របស់ គេហទំព័រ indiatoday បានឲ្យដឹងថា មតិលើកឡើង របស់អ្នកប្រើប្រាស់ TikTok ត្រូវបានទម្លាក់ចោល ពី Play Store ពីចំនួន ២៧លាន មកត្រឹម២២លាន ត្រឹមរយៈពេល១សប្តាហ៍ ។​ នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ វាត្រូវបានបង្កជាបញ្ហា ដ៏អាក្រក់បន្តិចបន្តួច ចំពោះកម្មវិធី កម្សាន្ត ដ៏ពេញនិយម TikTok ។ ជនជាតិចិន ដែលបានបង្កើតកម្មវិធី ធ្វើវីដេអូ នេះឡើង បានធ្វើឲ្យមាន​ភាពចម្រូងចម្រាស បណ្តាលឲ្យប្រជាប្រិយភាពមានការធ្លាក់ចុះ ហើយវាត្រូវបាន​លើកមកជជែក ចំពោះការប្រើប្រាស់ ខុសគោលដៅ ។

ក្នុងនោះដែរ Hashtags (ហាសស្ថែក) ដែលជួយជម្រុញដល់ការ ចុចទៅកម្មវិធី TikTok ត្រូវបានហាមឃាត់ ដោយភ្នាកងារប្រឆាំ នៃប្រទេសឥណ្ឌា ដោយចាប់ផ្តើមមានទំនោរ និន្នាការទៅលើកម្មវិធី សម្សាន្ត Twitter វិញ ។

ការវាយតម្លៃ តាមរយៈការអោយសញ្ញាផ្កាយ (ពីផ្កាយ១ ដល់ផ្កាយ៥) ចំពោះកម្មវិធី កម្សាន្ត TikTok ត្រូវបានធ្លាក់ចុះផងដែរ ដោយគេសង្កេតឃើញថា ពីចន្លោះ ផ្កាយ៤ ធ្លាក់មកត្រឹម ផ្កាយ២ ហើយនឹងបន្តធ្លាក់បន្ថែមទៀត មកត្រឹម ១.២ផ្កាយ ។ ការវាយតម្លៃនេះ នឹងបន្តធ្លាក់ចុះ រហូតតែពួកគេទទួលបាន​ ការស្រោចស្រង់ឡើងវិញ​បន្តិចម្តងៗ ។

ស្ថិតក្នុង ការវិវត្តន៍ចុងក្រោយ ការវាយតម្លៃនៃកម្មវិធីនេះ ត្រូវបានកំណត់ ត្រឹម១.៥ផ្កាយ ជាមួយនឹង ការបញ្ចេញមតិ​ ២២លានអ្នកប្រើប្រាស់ ។ ហើយនេះក៏អាច ជាហេតុផលមួយ ដែលនាំអោយ Google ធ្វើការលុបចេញខ្លះ នៃចំនួន បញ្ចេញមតិនេះ ដើម្បីឲ្យការបញ្ចេញមតិ និងការវាយតម្លៃ មានតុល្យភាព ។

លោក Nobert Elekes ជាអ្នកប្រើប្រាស់ Twitter ទទួលបានការផ្ទៀងផ្ទាត់មួយរូប (Verified User) និងជាអ្នកគ្រប់គ្រង់ទិន្ន័យម្នាក់ បានអះអាងថា លោកបានគត់សម្គាល់ឃើញថា ” ជាក់ស្តែង Google បានលុបចោលចំនួន ការបញ្ចេញមតិ លើសពី១លានមតិ ត្រឹមមួយយប់ ដែលជាហេតុធ្វើឲ្យ កំណត់ត្រា ការវាយតម្លៃ មានការកើនឡើងវិញ ពី១.២ ទៅ ១.៦ផ្កាយ” ។

លោក Nobert Elekes បានបង្ហាញ រូបភាព ដែលលោកបានថតទុក ដែលបង្ហាញឲ្យឃើញថា នៅពេលដែរ Play Store បង្ហាញពីចំនួនបញ្ចេញមតិ រហូតដល់ ២៨លានមតិ នោះការវាយតម្លៃ មានត្រឹម ១.២ផ្កាយ ខណៈដែលរូបភាពមួយទៀត ដែលមានការបញ្ចេញមតិ បន្ថយត្រឹម ២៧លានមតិ នោះ ការវាយតម្លៃ បានកើនឡើង មកវិញ​នៅចំនួន ១.៦ផ្កាយ”

ជាក់ស្តែង Play Store លោត ការបញ្ចេញមតិ ត្រឹម២២លានមតិ ដើម្បីឲ្យកម្មវិធីកម្សាន្ត TikTok ទទួលបាន ១.៥ផ្កាយ ដែលមានន័យថា ចាប់ពីសប្តាហ៍មុន Google បានលុបចោលប្រមាណជាង ៥លានមតិអ្នកប្រើប្រាស់ ។ (ចំនួននេះ មានការថយចុះ​ជាបន្តបន្ទាប់ ដើម្បីទទួលបាន សញ្ញាផ្កាយកើនឡើងវិញ) ។

ទោះយ៉ាងណាក៏ដោយ​ក្រុមហ៊ុន Google មិនបានបញ្ជាក់​ពីមូលហេតុ នៃការដកចេញ នូវការបញ្ចេញមតិទាំងនេះទេ ប៉ុន្តែវាពិតជាបានធ្វើឱ្យប្រសើរឡើង នូវការវាយតម្លៃ នៃកម្មវិធី ទោះបីជាវាស្ថិតក្នុង កម្រិតណាក៏ដោយ ។

គួររំលឹកថា មានមនុស្សមួយចំនួន អាចនឹងពិចារណា ​ចំពោះការទាញយក​ កម្មវិធីណាមួយ តាមរយៈការមើល ការបញ្ចេញមតិ និងការវាយតម្លៃ ដោយផ្អែកទៅលើសញ្ញាផ្កាយ ដែលត្រូវបានគេកំណត់ថា ផ្កាយទាប មានន័យថា មិនសូវល្អ​ ក្នុងការប្រើប្រាស់ ប្រសិនបើមានផ្កាយច្រើន រហូតដល់ផ្កាយ៥ បង្ហាញអោយឃើញថា កម្មវិធីនេះ​កំពុងមានការពេញនិយម៕


ប្រភព៖ indiatoday.com / សម្រួលអត្ថបទដោយ៖ ម៉ៅ ដារាត់

Key សមាជិក SHINee បង្ហោះវីដេអូ កម្ររមួយ ជាមួយ Jonghyun ដែលបានស្លាប់បាត់ទៅ សម្រាប់អបអរខួប​ ១២ឆ្នាំ​ របស់ពួកគេ

បរទេស៖ វាស្ទើតែមិនគួរឲ្យជឿ ដែលវាបានកើតឡើង កាលពី១២ឆ្នាំមុន នៅពេលដែល ក្រុមចម្រៀងក្មេងៗមួយក្រុម បានបង្កើតឡើង ក្រោមឈ្មោះថា SHINee ហើយតែងតែប្រារព្ធពិធី អបអររៀងរាល់ឆ្នាំ ប៉ុន្តែសម្រាប់ឆ្នាំនេះ Key សមាជិកមួយរូប ក្នុងក្រុម SHINee បានធ្វើការបង្ហោះវីដេអូ ពិសេសមួយ ទាក់ទិនទៅនឹង មិត្តរួមក្រុមរបស់គេ គឺ Jonghyun ដែលបានធ្វើអត្តឃាត​ សម្លាប់ខ្លួនបាត់ទៅ ។

យោងតាមគេហទំព័រ Koreaboo បានចុះផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា វីដេអូ ដែល Key បានបង្ហោះនោះ គឺពិតជាមិនធ្លាប់បានឃើញ ទាល់តែសោះ ជាមួយសកម្មភាព សមាជិក នៃក្រុម SHINee បានជួបជុំញាំអាហារពេលល្ងាចរួមគ្នា ខណៈដែល Jongyun និង Minho បានលេងល្បែង ប៉ាវស៊ិងស៊ុម យ៉ាងសប្បាយរីករាយ ។

ក្នុងវីដេអូ ដែលបង្ហោះនៅលើ Instagram របស់ Key (Bumkeyk Instagram) បានភ្ជាប់ជាមួយសំណេរ សម្រាប់ផ្ញើជូនដល់អ្នកគាំទ្រ របស់ពួកគេ ឲ្យត្រឡប់ទៅពេលវេលា កាលពី១២ឆ្នាំមុនវិញជាមួយគ្នា ។ រូបគេ ថែមទាំងសង្ឃឹមថា នៅថ្ងៃមុខ នឹងនាំមកនូវភាពសប្បាយរីករាយ ដូចអ្វីដែលធ្លាប់បាន កើតឡើងកន្លងទៅ ជាមួយអ្នកគាំទ្រ ។

Key បានរៀបរាប់ថា “១២ឆ្នាំ នៃ SHINee ខ្ញុំដឹងថា វាមានអត្ថន័យច្រើនណាស់ សម្រាប់អ្នក និងពួកយើង ។ វាបានកើតឡើង ១២ឆ្នាំមកហើយ ចាំតាំងពីយើងបានចាប់ផ្តើម ក្នុងដំណើរនេះ ក្រោមឈ្មោះនេះ វាបានធ្វើឲ្យចង្វាក់បេះដូងរបស់ខ្ញុំ​ លោតមកដល់សព្វថ្ងៃ ។ អរគុណ អ្នកទាំងអស់គ្នា ចំពោះសេចក្តីស្រលាញ់ និងគាំទ្ររហូតមក” ។

រូបគេបានបន្តថា “ខ្ញុំបន្តរស់នៅ ដែលគ្មានការសោកស្តាយ ហើយនឹងការរំភើបរីករាយ ជាមួយការទន្ទឹងរងចាំជារៀងរាល់ថ្ងៃ ហើយខ្ញុំជឿជាក់ថា ខ្ញុំនឹបន្តរស់នៅបែបនេះ ទៅថ្ងៃមុខទៀត” ។

ពាក្យពេជន៍ចុងក្រោយ គេបាននិយាយថា “សម្រាប់ថ្ងៃនេះ ពួកយើងត្រឡប់ទៅ​ ពេលវេលាអតីតកាល ដ៏មានតម្លៃ ខ្ញុំពិតជាស្រលាញ់អ្នក” ។

ក្រោយពីបានឃើញ សំណេរនេះហើយ អ្នកគាំទ្រជាច្រើន បានយល់ឃើញថា នេះជាសារដ៏ក្តុកក្តួរមួយ ផ្ញើជូនដល់ Jonghyun ដែលបានចែកឋាន​ លាពិភពសិល្បៈ ពីក្រុមSHINee ក៏ដូចជាពិភពលោកតែម្តង ក្រោយរូបគេបានធ្វើអត្តឃាត ស្លាប់បាត់បង់ជីវិត គួរឲ្យស្រណោះស្រណោកជាទីបំផុត ។

សូមរំលឹកថា វាមានរឿងរ៉ាវច្រើនណាស់ សម្រាប់រយៈពេល១២ឆ្នាំមកនេះ មានទាំងហក់លោតខ្លាំង និងធ្លាក់ចុះជាដើម ប៉ុន្តែសម្រាប់ សមាជិក ដែលសេសសល់ នៃក្រុម SHINee មិនដែលឈប់នោះឡើយ ហើយនៅតែបន្តទៅមុខ​ យ៉ាងល្អប្រសើរ សម្រាប់ទៅថ្ងៃអនាគត ។

ក្រោយបានឃើញ វីដេអូនិងសំណេររបស់ Key អ្នកគាំទ្រ យល់ឃើញថា “នាពេលនេះ Jonghyun ក៏ប្រហែលជាកំពុងញញឹមចុះមក មិត្តរួមក្រុម របស់គេផងដែរ ក្នុង​ឱកាសអបអរសាទរ ខួប១២ឆ្នាំ នៃការបង្កើតក្រុម SHINee” ។

គួរបញ្ជាក់ផងដែរថា តារាងចម្រៀង Jonghyun សមាជិក SHINee អាយុ​២៨​ឆ្នាំ បានធ្វើអត្តឃាត ក្នុងបន្ទប់ស្នាក់នៅរបស់គេ កាល​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៧ នា​វេលា​ម៉ោងជាង​៦​ល្ងាច ​(​ម៉ោង​នៅ​ប្រទេស​កូរ៉េ​)​៕

ប្រភព៖ Koreaboo / សម្រួលអត្ថបទដោយ៖ ម៉ៅ ដារាត់

បែកធ្លាយ ទំនាក់ទំនងស៊ីជម្រៅ រវាងតារាចម្រៀង T.O.P សមាជិក Bigbang ជាមួយតារាសម្តែងស្រី Kim Gavin

បរទេស៖ T.O.P សមាជិក Bigbang ត្រូវបានលេចឮពាក្យចចាមអារាម ថាបានណាត់ជួប ជាមួយនឹងតារាសម្តែងស្រី ក្នុងផលិតកម្ម SM C&C, Kim Gavin បន្ទាប់ពីរូបភាពអ្នកទាំងពីរ ក្នុងចំណោមគូរស្នេហ៍ដទៃទៀត ត្រូវបានចែកចាយ ពាសពេញបណ្តាញអ៊ីនធើណេត ។

យោងតាមគេហទំព័រ Koreaboo បានចុះផ្សាយកាលពីពេលថ្មីៗនេះថា អ្នកគាំទ្រ ជនជាតិចិនម្នាក់ បានប្រមូលផ្តុំភស្តុតាង អំពីទំនាក់ទំនងដ៏ស៊ីជម្រៅ រវាង T.O.P និង Kim Gavin ចាប់ផ្តើមជាមួយរូបភាព អ្នកទាំងពីរជុំគ្នា ដែលត្រូវបានលុបភ្លាមៗ ចេញពីគណនី Instagram របស់ Kim Gavin ។

នៅក្នុងរូបភាពមួយសន្លឹកនោះ បង្ហាញថា ដៃរបស់ T.O.P បានឱប Kim Gavin យ៉ាងគៀកស្និទ ខណៈដែរ T.O.P ក៏បានលុបរូបភាព កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឱកាសអបអរសាទរ ខួបកំណើតរបស់ខ្លួន ដែលមានគ្រោងឈុតអាវក្រៅ ដូចទៅនឹងសម្លៀកបំពាក់តែមួយ ជាមួយរូបភាព របស់ Kim Gavin បង្ហោះ ចេញពី Instagram របស់គេ ភ្លាមៗផងដែរ ។

អ្នកគាំទ្រដដែរខាងលើនេះ ក៏បានចងក្រង នូវរូបភាពអ្នកទាំងពីរ បានចែករំលែករាងៗខ្លួន តែជាប្រភេទរូបភាព មានប្រាស្រ័យទាក់ទងគ្នា ជាច្រើនរវាងអ្នកពីរ៖

១.ចាប់ផ្តើមពីរូប ទេសភាពសមុទ្រធម្មតាមួយ

២.ឈុតគេងយប់ដូចគ្នា

៣.ស្បែកជើងស្ទើតែដូចគ្នា បានមកពី Kang Hyuk

៤. អំពូលភ្លើងដែល Kim Gavin បានបង្ហោះនៅក្នុង Story Instagram ក៏មាននៅក្នុងផ្ទះម្តាយ T.O.P ផងដែរ

៥. មិត្តភក្តិ Kim Gavin បានបង្ហោះរូបភាព ការញាំអាហារជាមួយ បុរស​ដែលមានឈុតសម្លៀកបំពាក់ ដូចសម្លៀកបំពាក់ T.O.P

សូមរំលឹកថា Kim Gavin បានបង្ហាញខ្លួន នៅលើកញ្ចក់ទូរទស្សន៍ ក្នុងកម្មវិធី Mnet’s Love Catcher2 ។ បន្ទាប់ពីបង្ហាញខ្លួន នាងបានចុះហត្ថលេខា ជាតារាសម្តែង អោយផលិតកម្ម SM C&C ។ យ៉ាងណាមិញ ប្អូនស្រី Kim Gavin ក៏បានធ្វើការបដិសេដ ចំពោះពាក្យចចាមអារាមនេះផងដែរ៕

ប្រភព៖ koreaboo /សម្រួលអត្ថបទដោយ៖ ម៉ៅ ដារាត់

ឧកញ៉ា ទៀ វិចិត្រ នាំយកសត្វពង្រូល ២ក្បាល ដែលពលរដ្ឋប្រគល់ជូន ទៅព្រលែងនៅព្រៃធម្មជាតិ

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វពង្រូល ២ក្បាល ទៅព្រលែងនៅព្រៃធម្មជាតិ ដើម្បីអោយសត្វនេះបាន រស់រានមានជីវិតឡើងវិញ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វពង្រូលទាំង២នេះ ត្រូវបានប្រជាពលរដ្ឋ២ផ្សេងគ្នា ចាប់បានដោយចៃដន្យ រួចបាននាំយកមកប្រគល់ ជូនលោកឧកញ៉ាដើម្បីព្រលែងចូលទៅក្នុងព្រៃ និងព្រែកធម្មជាតិវិញ ក្នុងនោះតាមពលរដ្ឋប្រាប់ដែរថា ការដែលនាំយកសត្វពង្រូល នេះមកជូនលោកឧកញ៉ា ដោយសារកន្លងមក ឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់សត្ វនិងលែងសត្វជាបន្តបន្ទាប់។

ក្រៅពីថ្លែងអំណរគុណ ដល់ពលរដ្ឋទាំង២នាក់ ដែលនាំយកសត្វពង្រូលទាំងនេះ មកអោយព្រលែងវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានអំពាវនាវ អោយពលរដ្ឋ គ្រប់សហគមន៍ចូលរួមជួយ ថែរក្សាការពារសត្វព្រៃ ឬសត្វកម្រគ្រប់ប្រភេទតាមរយៈ កុំប្រមាញ់កុំសម្លាប់ និងថាការព្រលែងសត្វ អោយរស់រាន មានជីវិតវិញក្រៅពីទទួល បាននូវបុណ្យកុសល ក៏បានរួមចំណែកជាមួយ សង្គមជាតិក្នុងការថែរក្សាសត្វ និងបរិស្ថានធម្មជាតិផងដែរ ៕

ឡូយកប់ស៊េរី …!! Galaxy A31 អេក្រង់ធំច្បាស់…ថតស្អាតកប់ស៊េរី ថ្មកាន់ប្រើឡើងហត់…!!

(ភ្នំពេញ) ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២០៖ ថ្មីៗនេះក្រុមហ៊ុន សាមសុង បានធ្វើការសម្ពោធទូរស័ព្ទ Samsung Galaxy A31 និងល្បីថាជាទូរស័ព្ទដែលមានអេក្រង់ធំច្បាស់ ថតស្អាតកប់ស៊េរី ថ្មវិញប្រើឡើងហត់!

ចំពោះលក្ខណៈលេចធ្លោនៃទូរស័ព្ទដៃ Samsung Galaxy A31 ម៉ូឌែលថ្មីនេះមកជាមួយនឹងអេក្រង់ Super AMOLED ទំហំ 6.4 អ៊ីញ ប្រភេទ Infinity-U ដាំដោយកាមេរ៉ាក្រោយចំនួន 4 គ្រាប់, កាមេរ៉ាមុខ 1 គ្រាប់ (មានសមត្ថភាពថត Selfie បានច្បាស់ស្អាតកប់ស៊េរី) ជាមួយនឹងកម្លាំងថ្ម 5,000 mAh (ប្រើឡើងហត់សឹងតែមិនបាច់សាកក្នុងរយៈពេលពេញ 1 ថ្ងៃ) ព្រមទាំងបំពាក់នូវមេម៉ូរីRAM ទំហំ 6 GB និង ROM ទំហំ 128 GB ហើយអាចបន្ថែមក្រៅបានរហូតដល់ 512 GB ថែមទៀតផង! រកឯណាបាន? លោកអ្នកអាចរកបានគ្រប់ហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ទូទាំងប្រទេសដែលនៅជិតលោកអ្នកបំផុត!

សម្រាប់ម៉ូឌែល Samsung Galaxy A31 ដែលមានរូបរាង និងការឌីហ្សាញបែបថ្មីដ៏ទាក់ទាញ ទំនើបនេះក្រុមហ៊ុនធ្វើការលក់ជូនអតិថិជនទាំងអស់ក្នុងតម្លៃត្រឹមតែ 279 ដុល្លារ ប៉ុណ្ណោះៗ!! អត់ទាន់ចប់ទេ…! នៅមានទៀត! អតិថិជនទាំងអស់នឹងទទួលបានការថែមជូនយ៉ាងពិសេសជាមួយនឹងកាដូអស្ចារ្យថែមទៀតផង! ម៉េចដែរ…ចង់បានអីទៀត?

ខាងក្រោមនេះគឺជាលក្ខណៈលម្អិតព្រមទាំងចំណុចពិសេសៗដែលអាចធ្វើឱ្យលោកអ្នកសម្រេចចិត្តបានកាន់តែច្បាស់ក្នុងការទទួលបានស្មាតហ្វូនស៊េរីទំនើបក្នុងចិត្តយកមកប្រើនឹងគេផងដែរ!

* Samsung Galaxy A31

– អេក្រង់ធំ៖ 6.4 អ៊ីញ Infinity-U លាតសន្ធឹងពេញផ្ទៃទូរស័ព្ទតែម្តង

– កម្រិតភាពច្បាស់៖ FHD+ Super AMOLED (1080 x 2400)

– កាមេរ៉ាក្រោយ 4 គ្រាប់៖ 48 MP (Wide, F2.0), 8 MP (Ultra-Wide, F2.2), 5 MP (Depth, F2.2), 5 MP     (Macro, F2.4)

– កាមេរ៉ាមុខ 1 គ្រាប់៖ 20 MP (F2.2)

– មេម៉ូរី/ RAM ៖ 6 GB

– អង្គផ្ទុក/ Storage ៖ 128 GB (អាចបន្ថែមក្រៅបានដល់ 512 GB)

– ថាមពលថ្មធំ៖ 5,000 mAh

– សាកថ្មបានលឿន៖ (15 W)

– ដោះសោរ៖ មុខងារស្កេនខ្ចៅដៃដោះសោរលើអេក្រង់ (លឿន និងមានសុវត្តិភាពខ្ពស់)

– មុខងារពិសេសផ្សេងទៀត៖ Scene Optimizer (មុខងារចាប់យកប្លង់រូបថតច្បាស់ល្អ និងបង្កើនកម្រិតពណ៌រូបថតស្រស់ស្អាតជាមួយនឹងមុខងារ AI, AR Sticker & Stamp (មុខងារដាក់ Sticker និង Stamp បែបកំប្លែង និងគួរឱ្យស្រឡាញ់លើរូបថតរបស់អ្នក), Smart Beauty (មុខងារបន្ថែមពន្លឺ និងសម្រស់ធ្វើឱ្យរូបថតរបស់អ្នកកាន់តែស្រស់ស្អាត)

– ទម្ងន់៖ 185 ក្រាម

* បញ្ជាក់៖ រាល់ការជាវ Samsung Galaxy A31 អតិថិជនទាំងអស់នឹងទទួលបានការថែមជូនដ៏ពិសេសដូចជា៖

– ការបញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មីក្នុងរយៈពេល 6 ខែ (ចាប់ពីថ្ងៃដែលបានជាវទូរស័ព្ទ)

– លេខពិសេសពី Smart Axiata តម្លៃ 54 ដុល្លារ ជាមួយនឹងកញ្ចប់ Smart ធំហ្មងចំនួន 12 សប្តាហ៍!

នៅចាំអីទៀត…! ខ្ញុំហ៊ាននិយាយថាស្មាតហ្វូន Samsung Galaxy A31 ថ្មីនេះក៏កប់ស៊េរីតែម្តង…តម្លៃវិញក៏កាន់តែពិសេស…ហើយការថែមជូនវិញរឹតតែអស់ស្ទះទៀត!!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនរបស់យើងតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

លោកឧកញ៉ា ទៀ វិចិត្រ បន្តយកសត្វអណ្តើកសមុទ្រ ទៅព្រលែង ចូលសមុទ្រធម្មជាតិវិញ ក្រោយការចូលរួម សហការ​ ពីប្រជានេសាទ

ព្រះសីហនុ​៖ លោកឧកញ៉ា ទៀ វិចិត្រ នៅក្នុងសប្តាហ៍នេះ បានបន្តនាំយកសត្វល្មិច ឬអណ្តើកសមុទ្រមួយក្បាលទៀត យកទៅលែងឲ្យរស់នៅ ក្នុងសមុទ្រធម្មជាតិវិញ នាប្រជុំកោះរ៉ុង ដែលនេះជាការចូលរួម​ សហការពីប្រជានេសាទនៅសមុទ្រ ប្រគល់ជូន ដើម្បីចូលរួមអភិរក្ស ប្រភេទសទ្វកម្ររ ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វល្មិច ឬអណ្តើកសមុទ្រមួយក្បាលនេះ មានទំងន់ជិត២០គីឡូ នេះជាលើកទី១១៦ ដែលលោកឧកញ៉ា​ បានព្រលែងសត្វល្មិចនេះ ចូលសមុទ្រ ដើម្បីអភិរក្ស។

ព្រមជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C, SPEED BOAT)ផងនោះ ក៏បានថ្លែងអំណរគុណ ដល់បងប្អូនប្រជានេសាទសមុទ្រ មួយចំនួន ដែលកន្លងមកបានចូលរួម សហការនាំយកសត្វល្មិច ឬអណ្តើកសមុទ្រ មកប្រគល់ជូនរូបលោក ក្រោយពេលពួកគាត់ នេសាទបាន ដើម្បីយកទៅលែង ឲ្យរស់នៅក្នុង សមុទ្រធម្មជាតិវិញ។

ចំពោះបញ្ហានេះ លោកឧកញ៉ា ទៀ វិចិត្រ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ គ្រប់សហគមន៍ មន្ត្រីរាជការគ្រប់ស្ថាប័ន ជាពិសេសអ្នកនេសាទសមុទ្រ សូមបន្តជួយការពារអភិរក្សសត្វល្មិច ឬអណ្តើកសមុទ្រ ឲ្យបានគង់វង្សទាំងអស់គ្នា ដោយកុំសម្លាប់ យកធ្វើជាអាហារ ឬកុំនាំយក ទៅធ្វើអាជីវកម្មផ្សេងៗ ជាដើម៕

លោកឧកញ៉ា ទៀ វិចិត្រ បន្តយកសត្វអណ្តើកសមុទ្រ ទៅព្រលែង ចូលសមុទ្រធម្មជាតិវិញ ក្រោយការចូលរួម សហការ​ ពីប្រជានេសាទ