Home Blog Page 200

ម៉ាស៊ីនបោក សម្លៀកបំពាក់ ទ្វារចំហៀងថ្មី Samsung Add-WashTM ជាកំពូលអ្នកឯកទេសបោកគក់ ដ៏ល្អឥតខ្ចោះសម្រាប់គ្រួសារ ដ៏ឆ្លាតវៃ!!

(ភ្នំពេញ)ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០៖ ការជ្រើសរើសម្លៀកបំពាក់ មកពាក់លើខ្លួនប្រាណ គឺជារឿងសំខាន់មួយ ក្នុងជីវិតប្រចាំថ្ងៃ! តែអ្វីដែលកាន់តែពិសេស និងសំខាន់ជាងនេះទៅទៀតនោះ គឺការជ្រើសរើស ម៉ាស៊ីនបោកដែល អាចថែរក្សាសម្អាតសម្លៀកបំពាក់ លោកអ្នកឱ្យនៅថ្មី ស្រស់ស្អាត និងមិនខូចសាច់ក្រណាត់ ព្រមទាំងសម្លាប់ មេរោគបានទៀតផង !

ថ្ងៃនេះខ្ញុំសូមណែនាំកំពូលអ្នកឯកទេស បោកគក់ដ៏ល្អឥតខ្ចោះ ដែលផ្តល់នូវភាពងាយស្រួល ចំណេញទាំងពេលវេលា…ថវិកា និងល្អស័ក្តិសមបំផុតសម្រាប់គ្រប់ក្រុមគ្រួសារដ៏ឆ្លាតវៃគឺ ម៉ាស៊ីនបោកសម្លៀកបំពាក់ ទ្វារចំហៀង Samsung Add-WashTM ថ្មី!

មិនថាសម្លៀកបំពាក់ប្រភេទណា…ចំនួនតិច ឬច្រើនប៉ុណ្ណា…ភ្លេចចង់បន្ថែមពេលណា…បោកញឹកញាប់យ៉ាងណា…ឬលោកអ្នកមមាញឹកយ៉ាងណា ក៏លែងជាបញ្ហាទៀតហើយ! ជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung Add-WashTM ថ្មី បំពាក់នូវមុខងារកាន់តែវៃឆ្លាត ងាយស្រួលប្រើ ជួយសន្សំសំចៃថាមពលបានយ៉ាងខ្ពស់បំផុតគ្មានគូប្រៀប! ចង់ដឹងណាស់ថាតើ ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung Add-WashTM ថ្មី នេះមានភាពអស្ចារ្យកម្រិតណានោះ…សូមមកមើលលក្ខណៈដ៏វៃឆ្លាត ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ សាមសុង ទាំងអស់គ្នា៖

  • ទ្វារបន្ថែម (AddWash)
    លោកអ្នកអាចថែម បានគ្រប់ពេលវេលា…ថែមសម្លៀកបំពាក់ ដែលភ្លេច ឬក៏ថែមទឹកក្រអូប !!
  • បច្ចេកវិទ្យា Digital Inverter
    ទោះជាបោកច្រើនដង ឬញឹកញាប់ប៉ុនណា ជាមួយនឹង បច្ចេកវិទ្យា Digital Inverter នេះពិតជាអាចជួយសន្សំសំចៃ ថាមពលបានខ្ពស់បំផុតពិតមែន!! ដូច្នេះការដែល ខ្លាចថាស៊ីថាមពលអគ្គិសនី ច្រើននោះលែងជាក្តីបារម្ភទៀតហើយ!
  • បញ្ជាម៉ាស៊ីនបោកតាមទូរស័ព្ទដៃ SmartThings, Q-rator
    កម្មវិធីនេះជួយឱ្យយើងអាចធ្វើការបញ្ជា និងតាមដានបញ្ហានានាតាមរយៈស្មាតហ្វូន បានយ៉ាងងាយស្រួលជាទីបំផុតដូចជា៖
  • ជួយកំណត់ការបោកគក់ ទៅតាមការចង់បានរបស់លោកអ្នក
  • កំណត់ចំណាំមុខងារដែល លោកអ្នកតែងតែប្រើញឹកញាប់ជាងគេ
  • បង្ហាញពេលវេលាដែលត្រូវលាង សម្អាតធុង និងតម្រង
  • តាមដានថាមពលនៃការប្រើប្រាស់ជា ដើមថាតើថ្ងៃនេះ សប្តាហ៍នេះ ឬខែនេះលោកអ្នកប្រើប្រាស់ អស់ថាមពលអគ្គិសនី ចំនួនប៉ុន្មាន! ឡូយអស់ស្ទះម៉ង…!!
  • បច្ចេកវិទ្យាបំលែងសាប៊ូទៅជាពពុះសាប៊ូ (Eco BubbleTM)

ជាបច្ចេកវិទ្យាចុងក្រោយរបស់ សាមសុង ក្នុងការធ្វើឱ្យសាប៊ូទឹក ឬម្សៅសាប៊ូបោកគក់ក្លាយជាពពុះសុទ្ធទាំងអស់ ហើយអាចជ្រាបចូលក្នុងសាច់ក្រណាត់ សម្លៀកបំពាក់បានយ៉ាងល្អបំផុត ជួយកម្ចាត់ស្នាមប្រឡាក់បានល្អជាពិសេស មិនបន្សល់ទុកនូវកំណកសាប៊ូ នៅលើសម្លៀកបំពាក់ និងមិនធ្វើឱ្យសម្លៀកបំពាក់ជាទីស្រឡាញ់ របស់លោកអ្នករួញខ្ញីវខ្ញូវឡើយ។

  • បច្ចេកវិទ្យា Digital Inverter
    នេះជាបច្ចេកវិទ្យា សាមសុង ចុងក្រោយដែលជួយសន្សំសំចៃថាមពលបំផុត និងធ្វើឱ្យម៉ាស៊ីនស្ងាត់ មិនមានសំឡេងរំខានដោយមានការធានាជូន លើម៉ូទ័ររហូតដល់ 11 ឆ្នាំ!!
  • បោកសម្អាតសម្លាប់មេរោគ ដោយប្រើ ចំហាយទឹកក្តៅ (Steam Cycles)
    នេះគឺជាបច្ចេកវិទ្យាទំនើបចុងក្រោយ ដែលមាននៅ លើម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung AddWashTM ដោយធ្វើការ សម្លាប់មេរោគ បាក់តេរី ដែលមាននៅលើសម្លៀកបំពាក់គ្រប់ ប្រភេទបាន រហូតដល់ 99.9% !!!

ចង់បានសុខភាពល្អ…ចំណេញពេលវេលា…ជីវិតកាន់តែស៊ីវីល័យ និងស្រឡាញ់ក្រុមគ្រួសារ…សូមកុំភ្លេចជ្រើសរើសយកម៉ាស៊ីនបោកសម្លៀក បំពាក់ទ្វារចំហៀង Samsung AddWashTM ថ្មីឥឡូវនេះភ្លាមទៅ!!

បើលោកអ្នកចង់ជ្រាប ឱ្យកាន់តែច្បាស់បំផុតនោះថា តើម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung AddWashTM នេះពិតជាទំនើបអស្ចារ្យប៉ុនណានោះសូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅ តាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងសេវាបម្រើអតិថិជន តាមរយៈលេខទូរស័ព្ទ៖ 1800-203232!

Samsung Galaxy Z flip រចនាបថដ៏ប្រណីតថ្មី…ពេលបត់ក៏ឡូយឆាយស្រស់ស្អាត…ពេលបើករឹតតែ សង្ហាទាន់សម័យ!!

(ភ្នំពេញ) ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០៖ បើនិយាយពីរសនិយមនៃ ពិភពស្មាតហ្វូនភាគច្រើនគឺមានភាពមិនខុសគ្នា ច្រើននោះទេ…គ្រាន់តែវាមានការកែប្រែតិចតួច…ដកនេះ…ថែមនោះ ប៉ុណ្ណោះ! ប៉ុន្តែជាមួយបច្ចេកវិទ្យាដ៏ជឿនលឿនបំផុតរបស់ ក្រុមហ៊ុន សាមសុង នាពេលបច្ចុប្បន្ននេះបានធ្វើឱ្យអ្នកនិយមស្មាតហ្វូនជាច្រើនទូទាំងពិភពលោក ងាកមកភ្លក់នូវរសជាតិថ្មីនៃកំពូលស្មាតហ្វូនអេក្រង់បត់ជំនាន់ ចុងក្រោយ Samsung Galaxy Z flip ដែលកំពុងទាញចំណាប់អារម្មណ៍ ការគាំទ្រ ការកោតសរសើរស្ញប់ស្ញែង និងប្រាថ្នាចង់ប៉ះកាន់ផ្ទាល់ក្នុងដៃធ្វើជាម្ចាស់គ្រប់គ្នាដោយគ្មានការស្ទាក់ស្ទើរចិត្តឡើយ!

Samsung Galaxy Z flip រចនាឡើងជាមួយ ប្រណិតភាព ទំនើប ទាន់សម័យ ទាក់ភ្នែកមែនទែនជាពិសេស រូបរាងដ៏ស្រស់ស្អាត ជាមួយនឹង រចនាបទមានភាពកាន់តែប្រណីតដោយរំលេចចេញនូវពណ៌ដ៏ទាក់ទាញ ចាំងផ្លេករលោងស្អាត ដូចកញ្ចក់អញ្ជឹង! ពិតជាស៊ីវីល័យមែនទែន…!!គ្រាន់តែឃើញក៏មានអារម្មណ៍ថា ឡូយបាត់ទៅហើយ…!

ម្យ៉ាងវិញទៀតសម្រាប់យុវវ័យសម័យថ្មី ជាពិសេសនោះសុភាពនារីដែលចូលចិត្តស្មាតហ្វូនមានលក្ខណៈតូចល្មមខ្យូតៗ…ពេលនេះគឺត្រូវម៉ាច់តែម្តង…!! ជាមួយ Samsung Galaxy Z flip នឹងផ្តល់ឲ្យអ្នកនូវបទពិសោធន៍ ដ៏ស័ក្តិសមតាមតម្រូវការ គ្រប់កាលៈទេសៈម៉ាឡូយតែម្តង!

សូមបញ្ជាក់ផងដែរថា កំពូលស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z flip មិនគ្រាន់តែមានរូបរាងស្រស់ស្អាត ទាក់ទាញ លេចធ្លោ និងឡូយប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានសមត្ថភាពមិនធម្មតាផងដែរ! ចង់ដឹងថាវាមានអ្វីដែលអស្ចារ្យ ដែលអាចក្តោបយកបេះដូងអ្នកប្រើប្រាស់ស្មាតហ្វូនទូទាំងពិភពលោកបាននោះ…សូមមកមើលទាំងអស់គ្នា!

  • Samsung Galaxy Z flip
  • តម្លៃ៖ 1,449 ដុល្លារ
  • មេម៉ូរី (RAM)៖ 8 GB
  • អង្គផ្ទុក (ROM)៖ 256 GB
  • ទម្ងន់ (Weight)៖ 183 g
  • ស៊ីមកាត៖ Nano Sim និង e-Sim (ស៊ីមអេឡិចត្រូនិច)
  • ទំហំអេក្រង់៖ 6.7”
  • ប្រភេទអេក្រង់៖ Foldable Dynamic AMOLED
  • ប្រព័ន្ធដំណើរការ៖ Android 10, One UI 2
  • CPU: Octa-core Qualcomm SM8150, Snapdragon 855+
  • កាមេរ៉ាមុខ៖ 10 MP
  • កាមេរ៉ាក្រោយ៖ 12 MP + 12 MP (Dual Primary Cameras)
  • ថាមពលថ្ម៖ Li-po 3300 mAh, សាកថ្មលឿន
  • ប្រព័ន្ធដោះសោរ៖ ស្កេនខ្ចៅដៃលើអេក្រង់
  • ពណ៌៖ ស្វាយ (រលោងចាំងភ្លឺផ្លេកដូចកញ្ចក់) និង ខ្មៅ(រលោងចាំងភ្លឺផ្លេកដូចកញ្ចក់)

នៅចាំអីទៀត…? អញ្ជើញទៅសាកសួរព័ត៌មាន បន្ថែមដោយផ្ទាល់ នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនរបស់យើងតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

ឱកាសការងារ​​​ សម្រាប់អ្នកបើកបរ! ក្រុមហ៊ុន សច្ចៈ ប្រូភើធីកម្ពុជា ត្រូវការជ្រើសរើស​​​ អ្នកបើករថយន្ត ប្រចាំក្រុមហ៊ុន ១រូប

ភ្នំពេញ៖ តាមការប្រកាស របស់ក្រុមហ៊ុន សច្ចៈ ប្រូភើធីកម្ពុជា ដែលជាក្រុមហ៊ុនឈានមុខ លើវិស័យអចលនទ្រព្យ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្រុមហ៊ុនត្រូវការជ្រើសរើស អ្នកបើកបររថយន្ត ប្រចាំក្រុមហ៊ុនចំនួន ០១រូប ជាមួយប្រាក់ខែសមរម្យ ស្របតាមតម្លៃពលកម្ម ការងារទីផ្សារបច្ចុប្បន្ន ។

បក្ខភាពដែលអាចចូល បម្រើការងារ​ ជាមួយ ក្រុមហ៊ុន សច្ចៈ ប្រូភើធីកម្ពុជា ត្រូវមាន៖

-ត្រូវមានអាយុចាប់ពី ៣០ ដល់ ៤០ ឆ្នាំ
-ត្រូវមានប័ណ្ណបើកបររថយន្ត(ដែលមានសុពលភាព)
-ត្រូវមានបទពិសោធន៍​​ ក្នុងការបើកបររថយន្ត យ៉ាងតិច ០៣ឆ្នាំឡើងទៅ
-ត្រូវយល់ដឹងពីច្បាប់ចររាចរណ៍ និងស្គាល់ពីរភូមិសាស្ត្រផ្លូវបានល្អ
-ត្រូវមានសុខភាពល្អ មាំមួន អត់ធ្មត់ ឧស្សាហ៍ព្យាយាម និង ស្មោះត្រង់
-បើចេះភាសាអង់គ្លេស និងភាសាចិនកាន់តែប្រសើរ
-ទទួលបានប្រាក់បៀរវត្តន៍ ចាប់ពី ២០០ដុល្លា ដល់ ៣០០ដុល្លាក្នុងមួយខែ
-ទទួលបាន ការបណ្តុះបណ្តាលបន្ថែម

សម្រាប់បេក្ខជន ដែលមានចំណាប់អារម្មណ៍ សូមរៀបចំឯកសារ និងប្រវត្តិរូបសង្ខេប ផ្ញើមកកាន់ការិយាល័យក្រុមហ៊ុន សច្ចៈ ប្រូភើធីកម្ពុជា ដែលមានអាសយដ្ឋាន អគារលេខ A១៥ ផ្លូវលេខ ៥៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬផ្ញើមកកាន់ អ៊ីម៉ែលadmin@sachakproperty.com ។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈទូរសព្ទលេខ ​០៨៧ ៧៧៦ ០០៩/០១៥ ៧៧៦ ០០៩៕

ប្រធាន CREA អំពាវនាវ ឱ្យទីភ្នាក់ងារ អចលនវត្ថុ ក្នុងស្រុក ពង្រឹងសមត្ថភាព ផ្នែក Digital Marketing

0

ភ្នំពេញ៖ លោកស្រី ចេវ សុឃុន ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) និងអ្នកជំនាញអចលនទ្រព្យអន្តរជាតិ នាថ្ងៃអាទិត្យទី១៧ ខែឧសភា ឆ្នាំ២០២០ បានអំពាវនាវឱ្យទីភ្នាក់ងារអចលនវត្ថុក្នុងស្រុក ពង្រឹងសមត្ថភាពផ្នែក Digital Marketing និងInformation technology (Instagram, Facebook, Whatsappp, Googlemap ។ល។) ក្នុងពេលសេដ្ឋកិច្ចនិងវិស័យអចលនទ្រព្យ កំពុងប្រឈមមុខនឹងវិបត្តិកូវីដ១៩។

លោកស្រី បានលើកឡើងថា ក្នុងស្ថានភាពប្រឈមបែបនេះ ភ្នាក់ងារអចនទ្រព្យ ត្រូវតែខិតខំព្យាយាមនិងស្រាវជ្រាវមើលទីតាំងដី និងណែនាំអតិថិជន តាមរយៈបច្ចេកវិទ្យាទំនើបទាំងនេះ ដើម្បីជួយកាត់បន្ថយហានិភ័យផ្សេងៗ ព្រមទាំងពេលវេលា និងកាត់បន្ថយការចំណាយលើថ្លៃមធ្យោបាយធ្វើដំណើរទៅជួបអតិថិជន ដោយខ្លួន អាចណែនាំអតិថិជន តាមGoogle mapជាដើម។

លោកស្រី សុឃុន ក៏បានឆ្លៀតឱកាសនេះ ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានចូលរួមទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបានជោគជ័យ និងធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនា អាចធ្វើការចរាចរណ៍ ទទួលទាននៅខាងក្រៅធម្មតា ទោះបីជាមានបញ្ហាប្រឈមខ្លះផ្នែកខាងសេដ្ឋកិច្ច (ប្រទេសនានាលើសាកលលោក កំពុងប្រឈម)។

ប្រទេសកម្ពុជា ដែលមានអ្នកឆ្លងកូវីដ១៩ ចំនូន១២២នាក់ បានព្យាបាលសះស្បើយ១០០ភាគរយ គិតត្រឹមថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២០នេះ។

ឧកញ៉ា ទៀ វិចិត្រ ចូលរួមជាមួយ រដ្ឋបាលសង្កាត់លេខ៣ នៃក្រុងព្រះសីហនុ ក្នុងការឧបត្ថម្ភសម្លៀកបំពាក់ និងវិទ្យុទាក់ទង ដល់ប្រជាការពារ

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភឈុតសម្លៀកបំពាក់ និងវិទ្យុទាក់ទង ដល់ប្រជាការពារ ចំនួន១៦២នាក់ ក្នុងសង្កាត់លេខ៣​ ក្រុងព្រះសីហនុ ដើម្បីប្រើប្រាស់ ក្នុងការបំពេញភារកិច្ច ជួយរក្សាសន្តិសុខ សណ្តាប់ធ្នាប់ទូទៅក្នុងមូលដ្ឋាន។

ក្នុងពេលអញ្ជើញប្រគល់ផ្ទាល់ នៅសាលាសង្កាត់លេខ៣ នាព្រឹកថ្ងៃ១៦ ខែឧសភា ឆ្នាំ២០២០ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្រៅពីឧបត្ថម្ភសម្លៀកបំពាក់ និងវិទ្យុទាក់ទង លោកឧកញ៉ាក៍បានឧបត្ថម្ភថវិកា ដល់ប្រជាការពារទាំងអស់ ម្នាក់ៗចំនួន ៨ម៉ឺនរៀលបន្ថែមទៀត ។

លោកឧកញ៉ាបញ្ជាក់បន្ថែមថា ក្រៅពីនេះលោកក៏បាន ឧបត្ថម្ភមួកសុវត្ថិភាព មួយចំនួនទៀត ជូនរដ្ឋបាលក្រុងព្រះសីហនុ ស្របពេលដែលថ្នាក់ជាតិ​ ក៏ដូចជាស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ កំពុងធ្វើយុទ្ធនាការរឹតបន្តឹង ការអនុត្តន៍ច្បាប់ចរាចរណ៍។

លោក កាន់ ឡឹង ចៅសង្កាត់លេខ៣ បានថ្លែងអំណរគុណ និងជូនពរគ្រប់ប្រការ ចំពោះលោកឧកញ៉ា ទៀ វិចិត្រ និងគ្រួសារ ដែលបានឧបត្ថម្ភជាឈុតសម្លៀកបំពាក់ សម្ភារៈនិងថវិកា ដល់កម្លាំងប្រជាការពារ ក្នុងសង្កាត់លេ៣ ជាការលើកទឹកចិត្ត បងប្អូនប្រជាការពារនៅមូលដ្ឋាន៕

ឧកញ៉ាទៀ វិចិត្រ ឧបត្ថម្ភ មួកសុវត្ថិភាព ៣០ ដល់កងកម្លាំងប្រជាការពារ ក្រុងព្រះសីហនុ

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ កាលពីពេលថ្មីៗនេះ បានចាត់អោយតំណាងរបស់ខ្លួន នាំយកនូវ មួកសុវត្ថិភាព ចំនួន ៣០ ឧបត្ថម្ភជូនដល់ កងកម្លាំងប្រជាការពារក្រុងព្រះសីហនុ សម្រាប់ការលើកទឹកចិត្ត និងរួមចំណែក គោរពច្បាប់ចរាចរណ៍ផ្លូវគោក ។

នាឱកាសនោះ រដ្ឋបាលក្រុងព្រះសីហនុ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ដល់លោកឧកញ៉ាទៀ វិចិត្រ និងលោកស្រី ដែលបានឧបត្ថម្ភ មួកសុវត្ថិភាព ចំនួន៣០ ដល់កម្លាំងប្រជាការពារក្រុងព្រះសីហនុ ដើម្បីលើកទឹកចិត្ត ក្នុងការខិតខំអនុវត្តការងារ ជូនដល់ប្រជាពលរដ្ឋកន្លងមក និងរួមចំណែកចូលរួម គោរពច្បាប់ ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ។ រដ្ឋបាលក្រុង ក៏បានជូនពរលោកឧកញ៉ា និងក្រុមគ្រួសារ ឲ្យជួបប្រទះ តែសេចក្តីសុខគ្រប់ប្រការផងដែរ៕

អូហូ៎…! នៅទីបំផុត…ស្តេចកំពូលទូរទស្សន៍ ដ៏ល្អឯក គ្មានគូប្រៀប SAMSUNG QLED 8K ឆ្នាំ 2020 ដាក់សម្ពោធលក់ ជាផ្លូវការក្នុង ប្រទេសកម្ពុជា យើងហើយ!!

(ភ្នំពេញ) ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២០៖ នេះគឺជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងជាទីមោទនបំផុតដោយកំពូលទូរទស្សន៍ សាមសុង ដែលឈានមុខគេ…លក់ដាច់បំផុត និងជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងរយៈពេល ១៤ ឆ្នាំជាប់ៗគ្នាត្រូវបានបំពាក់នូវកំពូលបច្ចេកវិទ្យា ដ៏ទំនើបថ្មីៗ បំផុតគ្មានគូប្រៀប និងល្អផ្តាច់គេក្នុងពិភពលោក!

បន្ថែមពីភាពអស្ចារ្យដែលនឹកស្មានមិនដល់​នៅពេលនេះគឺស្តេចកំពូល ទូរទស្សន៍ ដ៏ល្អឯកមានតែមួយគ្មានពីរ SAMSUNG QLED 8K ឆ្នាំ 2020 ទទួលបានការកោតសរសើរ និងស្ញប់ស្ញែងទូទាំងពិភពលោកឥឡូវនេះ មានវត្តមានជាផ្លូវការ ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើងហើយ!

សូមបញ្ជាក់ផងដែរថាស្តេចកំពូលទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ ២០២០ ជំនាន់ចុងក្រោយនេះត្រូវបានរចនា ឡើងយ៉ាងស្រស់ស្អាត…ផ្ចិតផ្ចង់ និងមានលក្ខណៈអស្ចារ្យបំផុតដោយបានបញ្ជាក់ និងទទួលស្គាល់ថាជាផលិតផលដែល មានគុណភាពល្អឥតខ្ចោះពីអ្នកជំនាញខាងបច្ចេកវិទ្យា ប្រកបដោយកិត្តិនាមដ៏ល្បីល្បាញដូចជា៖ ទស្សនាវដ្តី Forbes, Trusted Review, WHAT HI*FI, Pocket-Lint, HD Guru , Digital Trends, និងវេទិកា AVS ដែលជាវេទិកាធំជាងគេខាងត្រួតពិនិត្យសម្លេង និងវីដេអូបានធ្វើការកោតសរសើរដល់ទូរទស្សន៍ ស៊េរីចុងក្រោយ SAMSUNG QLED 8K នេះផងដែរ!

ខាងក្រោមនេះគឺជាបទពិសោធន៍ថ្មី ដែលធ្វើឱ្យស្តេចកំពូលទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ ២០២០នេះមានភាពកាន់តែអស្ចារ្យ និងគ្មានផលិតផលទូរទស្សន៍ណាអាចប្រៀប ជាមួយបានឡើយដូចជា៖

  1. Infinity Screen

ទោះជាទស្សនាក្បែរអេក្រង់ទូរទស្សន៍យ៉ាងណាក៏ស្ទើរតែមើលមិនឃើញគែមព័ទ្ធជុំវិញទូរទស្សន៍រហូតដល់ 99% អាចឱ្យលោកអ្នកផ្តោតអារម្មណ៍ទៅលើរូបភាពបានច្រើនជាងមុនដោយមិនមានការរំខានភ្នែកពីគែមស៊ុមពណ៌ខ្មៅឡើយ!!

  1. AI Quantum Processor 8K

ជាខួរក្បាលរបស់ទូរទស្សន៍ 8K ដែលអាចដំណើរការបានដោយស្វ័យប្រវត្តិដោយធ្វើការបញ្ចេញសំឡេង និងរូបភាពបានយ៉ាងល្អឥតខ្ចោះស្របទៅតាមឈុតឆាកនីមួយៗ!!
-Real 8K Resolution: ទទួលបាននូវរូបភាពច្បាស់ម៉ដ្ឋល្អកាន់តែលម្អិតបំផុតក្នុងកម្រិត 8K ពិតៗរហូតដល់ 33 លាន ភិចស៊ែល!!
-8K AI Upscaling: ជាបច្ចេកវិទ្យាជំនាន់ចុងក្រោយដែលបំពាក់នូវបច្ចេកវិទ្យា(AI) ដែលជួយបំលែងកម្រិតរូបភាព កាន់តែច្បាស់ រហូតដល់ 8K!
-Adaptive Picture & Adaptive Sound+: ទទួលបាននូវរូបភាពនិង សំលេងដ៏ល្អឥតខ្ចោះដែលសម្របបានគ្រប់ស្ថានភាព ពីបច្ចេកវិទ្យា AI
-Active voice Amplifier (AVA): រីករាយទស្សនាដោយគ្មានការរំខានពីសម្លេងមជ្ឈដ្ឋានខាងក្រៅ ដោយបច្ចេកវិទ្យាដ៏ឆ្លាតវៃក្នុងការតំម្លើងសម្លេងពីក្នុងទូរទស្សន៍បានដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ធ្វើការបញ្ជាលើទូរទស្សន៍។

  1. Object Tracking Sound+

ឥទ្ធិពលនៃឧបករណ៏បំពងសម្លេងចំនួន 6 គ្រាប់ ព័ទ្ធជុំវិញទូរទស្សន៍ពីចំហៀង ខាងលើ និងខាងក្រោមដោយធ្វើប្រតិបត្តិការតាមលំញ័រសម្លេងគ្រប់ប្រភេទវីឌីអូដែលអាចបង្កើតអារម្មណ៏ការទស្សនាកាន់តែអស្ចារ្យជាមួយនិងសម្លេងដ៏ពិរោះរន្តំ។

4.Voice Assistance & Khmer Voice Support for Youtube

ផ្តល់ជូននូវជំនួយការក្នុងដំណើរការតាម Voice សម្លេងទៅដល់៣ជម្រើសដូចជា Bixby, Alexa & Google assistance។លើសពីនេះទៅទៀតលោកអ្នកក៏អាច Voice សម្លេងជាភាសាខ្មែរដើម្បីស្វែងរកវីដីអូ ឬបទចំរៀងក្នុង Youtube ដែលលោកអ្នកត្រូវការបានផងដែរ!ឡូយនោះឡូយ…

  1. Easy Connection for Mobile and Computer:

លោកអ្នកក៏អាចធ្វើការតភ្ជាប់បានងាយស្រួលពីកុំព្យូទ័រ ឬទូរស័ព្ទដៃ ទៅកាន់ទូរទស្សន៍ SAMSUNG QLED 8K បានយ៉ាងឡូយផងដែរ ជាមួយAndriod និង iOS (Airplay 2) ដើម្បីធ្វើការចែករំលែក តន្ត្រី វីដេអូ ឬការកម្សាន្តនានា!

  1. Real Game Enhancer+

សម្រាប់លោកអ្នកដែលចូលចិត្តលេងហ្គេមនឹងទទួលបានបទពិសោធន៍នៃការលេងហ្គេមលើអេក្រង់ដ៏ធំ…ដ៏សែនច្បាស់ពីមុខងារ Real Game Enhancer+ របស់ទូរទស្សន៍ SAMSUNG QLED 8K ក្នុងការផ្តល់ឱ្យវីដេអូ ឬរូបភាពមានល្បឿនលឿន ដំណើរការបានកាន់តែរលូនល្អបំផុត!

  1. No Gap Wall-Mount & Ambien Mode+

អស់បញ្ហាជាមួយខ្សែរញ៉េរញ៉ៃព័ទ្ធជុំវិញទូរទស្សន៍ជាមួយ One Connect Box ហើយលោកអ្នកក៏អាចរីករាយនឹងការរចនានូវមុខងារតាំងរូបភាពផ្ទាល់ខ្លួន ឬរចនាផ្ទាល់លើ Wallpaper ដែលធ្វើឲ្យគេហដ្ឋានលោកអ្នកកាន់តែស្រស់ស្អាតនិងទាន់សម័យ។

នៅមានចំណុចអភិវឌ្ឍន៍ថ្មីៗជាច្រើនទៀតដែលក្រុមហ៊ុន សាមសុង នឹងធ្វើការជម្រាបជូនក្នុងពេលខាងមុខនេះជាបន្តទៀត! ទូរទស្សន៍ SAMSUNG QLED 8K កំពុងឈរបង្អួតខ្លួនរង់ចាំលោកអ្នកហើយ…នៅឡើយតែអតិថិជនទាំងអស់ទៅធ្វើជាម្ចាស់ និងធ្វើការទស្សនាដោយផ្ទាល់ប៉ុណ្ណោះ!

អតិថិជនទាំងអស់អាចរកជាវទូរទស្សន៍ SAMSUNG QLED 8K ដ៏ល្អឥតខ្ចោះនេះបាន នៅតាមហាងចែកចាយផលិតផល សាមសុង ដូចជា៖ ស៊ុនស៊ីម៉ិចកូ, KLD 3, ផ្សារទំនើប AEON, K4 និងហាងលក់គ្រឿងអេឡិចត្រូនិច សាមសុង នានា ទូទាំងប្រទេស! តែកុំភ្លេចសួររកប័ណ្ណធានាពីផលិតផលផ្លូវការរបស់ក្រុមហ៊ុនផងណា…

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញសាកសួរ ដោយផ្ទាល់តាមដេប៉ូចែកចាយ ផលិតផល របស់ សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងសេវាបម្រើអតិថិជន តាមរយៈលេខទូរស័ព្ទ៖ 1800-203232!

CREA នឹងរៀបចំនូវ ការពិភាក្សា​ជាអនឡាញ លើប្រធានបទ «ស្ថានភាពទីផ្សារអចលនទ្រព្យ ក្នុងពេលមាន​ មេរោគកូវីត១៩»

0

សមាគមអ្នកជំនាញ​ អចលនទ្រព្យកម្ពុជា(CREA) សូមគោរពអញ្ជើញសមាជិក សមាជិកាទាំងអស់ ចូលរួមកិច្ចប្រជុំអនឡាញ (zoom) លើប្រធានបទ «ស្ថានភាពទីផ្សារ អចលនទ្រព្យ ក្នុងពេលមានមេរោគកូវីត១៩» ដែលនឹងរៀបចំឡើង នៅថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ ខាងមុខនេះ។

Topic: CREA Membership E-Meeting
Time: May 15, 2020 10:00 AM Bangkok

ដើម្បីអាចចូលរួមជាមួយ Zoom Meeting នេះបាន លោកអ្នកអាច ចុចទៅលើ Link ខាងក្រោមដែលមានភ្ជាប់
https://us02web.zoom.us/j/84915886821?pwd=MTRDZld4RnJyQ2JlbkZpSnU4VFk2QT09

ខាងក្រោមនេះ លេខសំគាល់ និងលេខសំងាត់
Meeting ID: 849 1588 6821
Password: 670004

ស្វែងយល់ពី ក្រុមហ៊ុនផ្គត់ផ្គង់ សេវាកម្ម អ៊ិនធេីណេត វ៉ាយហ្វាយ នៅកម្ពុជា

ភ្នំពេញ៖ សព្វថ្ងៃនេះស្ទើរតែគ្រប់ផ្ទះទៅហើយ ដែលភ្ជាប់ Internet WiFi ដើម្បីទទួលបាន នូវសេវាកម្មអ៊ីនធើណេត ព្រោះថា សេវាអ៊ីនធើណេត ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ របស់មនុស្សមួយចំនួនធំ នាសង្គមបច្ចុប្បន្ន ក្នុងការទំនាក់ទំនងគ្នាទៅវិញទៅមក សម្រាប់បំពេញការងារ ឬការធ្វើអាជីវកម្មអនឡាញផ្សេងៗ។

ជាពិសេសនៅក្នុងអំឡុងពេល នៃការរីករាលដាល ជំងឺផ្លូវដង្ហើមប្រភេទថ្មី កូវីត-១៩ នេះតែម្តង សេវាកម្មអ៊ីនធើណេតកាន់តែ មានភាពចាំបាច់ ថែមមួយកម្រិតទៀត សម្រាប់អ្នកធ្វើការនៅតាមផ្ទះ ដែលអនុវត្តទៅតាម សេចក្តីណែនាំ របស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងនេះ គួរឲ្យដឹងផងដែរថា នៅក្នុងប្រទេសកម្ពុជា មានក្រុមហ៊ុនផ្គត់ផ្គង់ សេវាកម្មអ៊ីនធើណេត WiFi សរុបទាំងអស់ចំនួន ៣៦ក្រុមហ៊ុន និងមានចំនួនអ្នកប្រើប្រាស់ សេវាកម្មនេះ ប្រមាណជាង ២០ម៉ឺននាក់ នៅទូទាំងប្រទេស។

ក្នុងនោះផងដែរ បើយោងតាមការស្ទាបស្ទង់ បានបង្ហាញឲ្យឃើញថា ចំនួនអ្នកប្រើប្រាស់សរុបទាំង៣៦ក្រុមហ៊ុន មានរហូតទៅដល់ ៥២% ជាអ្នកប្រើប្រាស់សេវាកម្ម អ៊ីនធើណេតរបស់មិត្តហ្វូន។

ដោយ មិត្តហ្វូន នេះទៀតសោត មានសេវាកម្មគ្របដណ្តប់ទូទាំង ២៥ខេត្តក្រុង និងមានកញ្ចប់សេវាកម្មច្រើនប្រភេទ ទាំងការប្រើប្រាស់ លក្ខណៈបុគ្គល គ្រួសារ អាជីវកម្ម និងសម្រាប់ស្ថាប័ននានា។

សរុបសេចក្តីមក បើយោងតាមទិន្នន័យ ខាងលើបានឲ្យដឹងថា ចំនួនក្រុមហ៊ុនផ្គត់ផ្គង់ សេវាកម្មអ៊ីនធើណេត WiFi នៅក្នុងប្រទេសកម្ពុជា គឺមានច្រើនក្រុមហ៊ុន ចំណែកឯចំនួន អ្នកប្រើប្រាស់សេវាកម្មនេះ ក៏មានច្រើនគួរឲ្យកត់សម្គាល់ផងដែរ៕

កំពូលរថយន្ត Pick Up ខ្នាតធំ Ford F-150 Raptor 2020 បានមកដល់កម្ពុជាជាផ្លូវការហើយ!

ភ្នំពេញ៖ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០] ក្រុមហ៊ុន អ អិម អេ ខេមបូឌាដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីសម្ពោធជាផ្លូវការរថយន្ត F-150 Raptor ស៊េរីថ្មី2020 ដែលជាកំពូលរថយន្ត Pick Up Off-Road Performance ខ្នាតធំរបស់ក្រុមហ៊ុន Ford។ ពិធីសម្ពោធជាផ្លូវការនេះ ត្រូវបានធ្វើឡើងតាមប្រព័ន្ធឌីជីថល Digital តាមរយៈការផ្សាយផ្ទាល់នៅលើបណ្តាញសង្គមចេញពីហ្វេសប៊ុកផេក (Facebook Page) Ford Cambodia។

រថយន្ត Ford F-150 Raptor ស៊េរីថ្មី ឆ្នាំ2020នេះ គឺជារថយន្ត Pick Up ខ្នាតធំដែលលក់ដាច់បំផុត រយះពេល 43ឆ្នាំជាប់ៗគ្នានៅសហរដ្ឋអាមេរិច។ រថយន្តនេះបំពាក់ទៅដោយបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពទំនើបចុងក្រោយបំផុតពីក្រុមហ៊ុន Ford ហើយត្រូវបានធ្វើការរចនារូបរាង និងផលិតឡើងដោយយក DNA របស់ Ford Performance ចំនែកស៊ុមរថយន្តត្រូវបានផលិតពីដែកថែបរឹងមាំ ជាពិសេសតួរថយន្ត និងខ្លុបខាងក្រោយត្រូវបានផលិតឡើងពីអាលុយមីញ៉ូមដែលប្រើប្រាស់ក្នុងវិស័យយោធារបស់សហរដ្ឋអាមេរិច (High-Strengh Military Grade Aluminium Alloy for Body and Bed) ដែលមានលក្ខណៈធន់រឹងមាំ និងជួយការពារការប៉ះទង្គិចផ្សេងៗ។ ក្រុមវិស្វករ Ford Performance Team បានធ្វើតេស្តរថយន្តនេះយ៉ាងម៉ត់ចត់ជាទីបំផុត ដោយផ្តោតជាសំខាន់ទៅលើភាពធន់ រឹងមាំ សមត្ថភាពនៃការអូសសណ្តោង ផាសុកភាព ប្រណិតភាព សុវត្ថិភាព ការជំនះឧបសគ្គគ្រប់ស្ថានភាពផ្លូវ និងជាពិសេសការបើកបរលើផ្លូវប្រភេទ Off-road។

Ford F-150 Raptor ស៊េរីថ្មី2020 បានបំពាក់ជាមួយនឹងម៉ាស៊ីន 3.5L V6 Twin-Turbo EcoBoost® High Output (HO) ជំនាន់ថ្មី កម្លាំងខ្លាំង និងសន្សំសំចៃប្រេង ជួយកាត់បន្ថយចំហះ និងផលប៉ះពាល់ទៅលើបរិស្ថាន។ រថយន្តនេះ មានកម្លាំងសេស 450 PS កម្លាំង Torque 691Nm និងប្រើប្រអប់លេខថ្មី 10 លេខ ជំនួយដល់ការដាក់លេខឲ្យមានភាពរលូន និងងាយស្រួល។


ប្រព័ន្ធជើងក្រោមត្រូវបានបំពាក់ជាមួយនឹងបូម FOXTM 3.0 ជំនាន់ថ្មី (Internal Bypass Shocks with Live Vale) មានលក្ខណៈធន់ រឹងមាំ កាត់បន្ថយការរលាក់ ផ្តល់នូវផាសុកភាព មិនថាអ្នកបើកបរលើផ្លូវរលាក់ខ្លាំងក្នុងល្បឿនលឿនក៏ដោយ ដោយសារបូមនេះវាមានបំពាក់ទាំងផ្នែកខាងមុខ និងខាងក្រោយរបស់រថយន្ត។ ចំពោះផ្នែកខាងក្នុងរថយន្តត្រូវបានរចនាម៉ូដធំទូលាយ ទំនើបទាន់សម័យ និងប្រកបដោយផាសុកភាព និងបំពាក់ដោយកាបូនហ្វៃប័រ (Carbon Fiber) ដែលធ្វើឲ្យរថយន្តនេះកាន់តែមានភាពប្រណិត ស្រស់ស្អាត និងទាក់ទាញថែមមួយកំរិតទៀត។ ចំនែកកៅអីវិញ រចនាបែបស្ព័រធំទូលាយ និងបំពាក់ដោយប្រព័ន្ធបញ្ឆេះរថយន្តពីចំងាយ និងប៊ូតុងចុចបញ្ឆេះរថយន្ត (Smart Key) បច្ចេកវិទ្យា SYNC 3ជំនាន់ថ្មី និងអេក្រង់ Touchscreen 8 អ៊ីញសម្រាប់ស្ដាប់វិទ្យុ តន្ត្រី និងការកំសាន្តនានា។

ម្យ៉ាងវិញទៀត អ្វីដែលធ្វើឲ្យរថយន្ត Ford F-150 Raptor នេះកាន់តែពិសេស និងអស្ចារ្យនោះគឺ ការបំពាក់នូវប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវជំនាន់ថ្មី (All-New Terrain Management SystemTM) ដែលអាចកំណត់ការបើកបរបានរហូតដល់៧ជម្រើសខុសៗគ្នាដែលមានដូចជា៖ ១.ការបើកបរក្នុងស្ថានភាពផ្លូវធម្មតា (Normal Mode) ផ្ដល់ផាសុកភាព មិនស៊ីប្រេង ជួយសំន្សំសំចៃ និងងាយស្រួលក្នុងការបើកបរ ២. ការបើកបរនៅពេលដឹក ឬអូសសណ្តោង (Tow/Haul Mode) ជួយទប់លំនឹង និងរក្សាលំនឹងរថយន្តបានល្អក្នុងពេលអូសសណ្តោង ៣. ការបើកបរបែបស្ព័រ (Sport Mode) ផ្ដល់នូវសន្ទុះខ្លាំង សក្ដិសមសម្រាប់អ្នកដែលចូលចិត្តបើកបរល្បឿនលឿន ៤. ការបើកបរពេលមានបំរ៉ែបំរួលអាកាសធាតុ (Weather Mode) ជួយទប់លំនឹង ផ្តល់នូវទំនុកចិត្ត និងសុវត្ថិភាពក្នុងពេលបើកបរនៅពេលមេឃភ្លៀង ឬ ក្នុងស្ថានភាពផ្លូវរអិល ផ្លូវស្មៅ/គ្រួស/ព្រិល ជាដើម។ ៥. ការបើកបរលើផ្លូវដីភក់/ដីខ្សាច់ (Mud/sand Mode) សម្រួលការបើកបរជៀសវាងការផុងកង់ពេលបើកបរលើភក់ ឬខ្សាច់ ៦. (Baja Mode) ជួយទប់លំនឹងរថយន្តពេលបើកបរក្នុងល្បឿនលឿននៅលើផ្លូវ Off-road ៧.ការបើកបរលើផ្លូវថ្ម/គ្រួស (Rock/Crawl) សម្រួលការបើកបរឲ្យមានភាពរលូន មិនរលាក់ខ្លាំង ពេលបើកបរ លើគ្រួស ឬថ្ម។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុនអ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា៖ “មានតែក្រុមហ៊ុន អ អិម អេ ខេមបូឌាតែមួយគត់ដែលមានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទមកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺរថយន្ត Pickup ខ្នាតធំ Ford F-150 និង F-150 Raptor នេះតែម្តង ហើយរាល់ការទិញរថយន្តផ្ទាល់ពីក្រុមហ៊ុន អតិថិជននឹងទទួលបានការធានាផ្ទាល់ពីរោងចក្រចំនួន 3ឆ្នាំ ឬ 100,000Km រួមនឹងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ។”

ក្រៅពីនេះ ក្រុមហ៊ុន Ford ក៏បានធ្វើការអភិវឌ្ឍនូវបច្ចេកវិទ្យាថ្មីមួយទៀតដែលមានឈ្មោះថា “Ford Co-Pilot 360TM Technology” ដែលជាបច្ចេកវិទ្យាមួយផ្តល់នូវភាពឆ្លាតវៃ ជួយសំរួលដល់ការបើកបរ ផ្តល់នូវការការពារ និងសុវត្ថិភាពខ្ពស់ដល់អ្នកបើកបរ។ បច្ចេកវិទ្យាមួយនេះ ភ្ជាប់មកជាមួយនូវប្រព័ន្ធជំនួយការបើកបរចំនួន ១១ ដែលរួមមានៈ ១.ប្រព័ន្ធបន្ថយល្បឿននិងរក្សាគំលាតសុវត្ថិភាព ដោយឈប់ និងទៅមុខដោយស្វ័យប្រវត្តិ (Adaptive Cruise Control with Stop-and-Go) ២.ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Pre-Collision Assist with Autonomous Emergency Braking) ៣. ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង និងខាងក្រោយទាំងរថយន្ត និងឧបករណ៍អូសសណ្តោង (BLIS with Trailer Coverage) ៤. ប្រព័ន្ធបញ្ជា និងគ្រប់គ្រងការអូសសណ្តោង (Pro Trailer Backup Assist) ៥. ប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេ (ខាងមុខ ខាងក្រោយ និងសងខាងរថយន្ត) និងសេនសឺ៤គ្រាប់ជំនួយការចូលចត និងពេលធ្ពក់ឧបករណ៍អូសសណ្តោង ៦. ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង (Lane Keeping System) ៧. ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System) ៨. ប្រព័ន្ធកំណត់ល្បឿននៃការបើកបរលើផ្លូវ Off-Road ដោយស្វ័យប្រវត្តិ (New Trail Control System) ៩. ប្រព័ន្ធទប់លំនឹងរថយន្តពេលឡើងចំណោត និងចុះចំណោត (Hill Launch Assist and Hill Descent Control TM)។

ចំពោះរថយន្ត Ford F-150 Raptor ដែលនាំចូលជាផ្លូវការដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា ក៏មានផ្ដល់នូវជម្រើសព៌ណជាច្រើនសំរាប់អតិថិជនជ្រើសរើសដែលរួមមានដូចជា ព៌ណស ក្រហម ខៀវ ប្រផេះ និងខ្មៅផងដែរ៕