Home Blog Page 203

លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វពង្រូល និងសត្វបក្សីកេងកង ទៅព្រលែង នៅព្រៃធម្មជាតិ ក្រោយពលរដ្ឋប្រគល់ជូន

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ កាលពីពេលថ្មីៗនេះ បាននាំយកសត្វពង្រូល ១ក្បាល​ និងសត្វបក្សីកេងកង ១ក្បាល ទៅព្រលែងនៅព្រៃធម្មជាតិ ដើម្បីអោយសត្វទាំងនេះ បានរស់រានមានជីវិត ដោយមានសេរីភាពឡើងវិញ ។

លោកឧកញ៉ា​ ទៀ វិចិត្រ បានឲ្យដឹងថា សត្វពង្រូល និងសត្វបក្សីកេងកង ទាំងនេះ ត្រូវបានប្រជាពលរដ្ឋ យកមកប្រគល់ជូន ដើម្បីព្រលែង ចូលទៅក្នុងព្រៃធម្មជាតិវិញ ដោយសារប្រជាពលរដ្ឋយល់ឃើញថា ការដែលនាំយក សត្វពង្រូល និងសត្វបក្សីកេងកង នេះ មកជូនលោកឧកញ៉ា ដោយសារកន្លងមក ឃើញសកម្មភាព លោកឧកញ៉ាទៀ វិចិត្រ ស្រឡាញ់សត្វ និងលែងសត្វជាបន្តបន្ទាប់។

ក្រៅពីថ្លែងអំណរគុណ​ ដល់ពលរដ្ឋដែលនាំយកកូនសត្វពង្រូល និងសត្វកេងកង មកអោយព្រលែងវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានអំពាវនាវអោយពលរដ្ឋ គ្រប់សហគមន៍ចូលរួម ជួយថែរក្សាការពារ សត្វព្រៃឬសត្វកម្រគ្រប់ប្រភេទ តាមរយៈកុំប្រមាញ់ កុំសម្លាប់ នឹងរួមចំណែកជាមួយសង្គមជាតិ ក្នុងការថែរក្សាសត្វ និងបរិស្ថានធម្មជាតិផងដែរ៕

មានអីល្អម្យ៉ាងដែរតើ…! នៅផ្ទះមានសុវត្ថិភាព ហើយ ថែមទាំងទទួលបាន ការកម្សាន្ត ដ៏រីករាយជាមួយនឹងទូរទស្សន៍ ដ៏វៃឆ្លាត បំផុត សាមសុង Crystal UHD ថ្មី!!

(ភ្នំពេញ) ថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២០៖ ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន ក្នុងព្រះរាជាណាចក្រកម្ពុជាការបំពេញការងារ នៅផ្ទះ ឬក៏ការសិក្សាពីចម្ងាយត្រូវបាន អនុវត្តស្ទើរតែទូទាំងប្រទេសទៅហើយ! តែទោះជាបែបនេះ កី្តក៏អតិថិជនព្រមទាំងប្រជាជនកម្ពុជា នៅតែអាចឱ្យកូនៗបន្តការសិក្សាក៏ដូចជាទទួលបានការកម្សាន្ត ដ៏រីករាយក្នុងក្រុមគ្រួសារជា មួយនឹងទូរទស្សន៍ដ៏ឆ្លាតវៃ សាមសុង គ្រីស្តាល់ យូអេចឌី ថ្មី (New Samsung Crystal UHD TV) បានផងដែរ!

ទូរទស្សន៍វៃយឆ្លាតម៉ូឌែល សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) បំពាក់មកជាមួយបច្ចេកវិទ្យាថ្មីចុងក្រោយដែល អាចផ្តល់ជូននូវបទពិសោធន៍ថ្មីបានយ៉ាងពិតប្រាកដជាមួយនឹងលក្ខណៈពិសេសៗ របស់ សាមសុង ដែលបានធ្វើការអភិវឌ្ឍន៍ចុងក្រោយដូចជា៖

  • Crystal Processor 4K

បច្ចេកវិទ្យានេះបង្ហាញជូននូវចំណីអារម្មណ៍កាន់ តែប្លែកជាមួយនឹងរូបភាព កាន់តែលម្អិត កាន់តែច្បាស់ រស់រវើកត្រជាក់ ភ្នែកលើសកម្រិតរូបភាព Full HD ដល់ទៅ 4 ដង (4K Resolution) ឯណោះ!!

  • Mobile View (Mirroring Screen on TV)

បច្ចេកវិទ្យាថ្មីដ៏ទំនើប អស្ចារ្យបំផុតមួយនេះធ្វើឱ្យលោក អ្នកកាន់តែពេញចិត្តក្នុងការកម្សាន្តលើកញ្ចក់ទូរទស្សន៍ដ៏ធំ និងភ្លឺច្បាស់ត្រជាក់ភ្នែកដោយ ការភ្ជាប់ពីទូរស័ព្ទរបស់ លោកអ្នកទៅ! មានន័យថា លោកអ្នកអាចធ្វើការចែកអេក្រង់ លើកញ្ចក់ អេក្រង់ទូរទស្សន៍ (Split Screen on TV) ក្នុងពេល តែមួយ! ដូច្នេះលោកអ្នកនឹង មិនខកខាន ក្នុងការទស្សនាការកម្សាន្ត នូវកម្មវិធីនានាដូចជា៖

  • ច្រៀងខារ៉ាអូខេកម្សាន្ត ឬមើលភាពយន្តល្បីៗ…ជាដើម
  • អាចឆ្លើយតបសារបណ្តាញសង្គមពីកន្លែង ធ្វើការ របស់ចៅហ្វានាយ ឬមិត្តភក្តិរបស់លោកអ្នកដែលលោតមកបង្ហាញមកលើអេក្រង់ ទូរទស្សន៍បានទាន់ពេលវេលា! ឡូយហ្អេ៎…! ធ្វើការផង សប្បាយផង…បានទាំងសុវត្ថិភាពទៀត! រកឯណាបានទៅ…!!
  • របៀបប្រើសំឡេងបញ្ជាលើ YouTube ជាភាសារខ្មែរជាមួយ នឹងទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV)
  1. ភ្ជាប់ទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ជាមួយនឹងអ៊ិនធឺណេត ឬ (Wi-Fi Connected)
  2. ជ្រើសរើសកម្មវិធី YouTube
  3. ជ្រើសរើសយកពាក្យ “LANGUAGE”
  4. ផ្លាស់ប្តូរយកភាសារ “ខ្មែរ”
  5. បន្ទាប់មកជ្រើសរើសយកពាក្យ “CONFIRM CHANGE”
  6. បន្ទាប់មកលោកអ្នកត្រូវជ្រើសរើសយកពាក្យស្វែងរក “Search”
  7. ជ្រើសរើសយកនិមិត្តសញ្ញា “មាយក្រូហ្វូន”
  8. រួចចុចប៊ូតុង កណ្តាលនៃតេលាបញ្ជា
  9. បន្ទាប់មកចុចប៊ូតុង “មាយក្រូហ្វូន” ដែលមាននៅលើ One Remote Control ក្បែរមាត់របស់លោកអ្នកនូវបទចម្រៀងដែល លោកអ្នកចង់ស្តាប់ ឬចង់ច្រៀងជាការស្រេច!
    (លោកអ្នកក៏អាច Voice សំឡេងជាភាសារអង់គ្លេស បានផងដែរ)

ឧទាហរណ៍៖ “Samsung Global TV” វានឹងលោតទៅដល់ផ្ទាំងនោះភ្លាម!

ចង់ដឹងទិញមួយទៅ…ហើយសាកល្បងខ្លួនឯងទៅដឹង ហើយថាវាពិតជាឡូយ យ៉ាងណានោះ!! អ៊ីចឹងមិនបាច់ចំណាយពេល ចុចប្រកបអក្សរម្តងមួយៗ លើតេលាបញ្ជាទៀតទេ! ជីវិតពិតមានន័យណាស់! លាហើយ ស្ត្រេស (Stress)!! ទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ប្រចាំឆ្នាំ ២០២០ ពិតជាអាចបំពេញចិត្តលោកអ្នកបានច្រើនមែនជាពិសេសធ្វើឱ្យការជួបជុំគ្រួសារកាន់តែមាន សុភមង្គលបានថែមទៀតផង!

សម្រាប់ព័ត៌មានលម្អិត បន្ថែមសូមអញ្ជើញ មកទស្សនាផលិតផលដោយផ្ទាល់ តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិត លោកអ្នកបំផុត ទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែក សេវាបម្រើអតិថិជនតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium សំណព្វចិត្តដែលយល់ ពីតម្រូវការរបស់អ្នកកាន់តែច្បាស់ និងផ្តល់ឱ្យអ្នកកាន់ តែច្រើន…!!

(ភ្នំពេញ) ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០៖ ចង់បានភាពត្រជាក់ដែលមានផាសុកភាពតាមបែបធម្មជាតិ និងទាន់ៗចិត្តមែនទេ? មិនចង់ចំណាយច្រើនទេត្រូវអត់…? អ៊ីចឹងត្រូវហើយ…! សូមណែនាំសំណព្វចិត្ត ១ ជូនលោកអ្នកនោះគឺជា ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មី! ជាមួយនឹងអាកាសធាតុក្តៅបែកញើស ហប់ ក្នុងខែចេត្របែបនេះគឺមានតែ សាមសុង Wind-FreeTM Premium ប៉ុណ្ណោះដែលស័ក្តិសម និងអាចបំពេញចិត្តលោកអ្នកបានយ៉ាងល្អបំផុត!

សូមធានាថា ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ស៊េរីថ្មីនេះពិតជាមានភាពវៃឆ្លាត និងទំនើបអស្ចារ្យជាមួយ នឹងលក្ខណៈសម្បត្តិពិសេសដែល លោកអ្នកនឹកស្មានពុំដល់ដូចជា៖

  • Wind-Free AI Auto Cooling
  • ធ្វើឱ្យត្រជាក់ស្រួលខ្លួន
  • គ្មានខ្យល់ និងសំឡេងរំខាន
  • ផ្តល់ភាពត្រជាក់ដែលមាន ផាសុកភាពបំផុត
  • ផ្លាស់ប្តូរសីតុណ្ហភាពដោយស្វ័យ ប្រវត្តិជាមួយប្រព័ន្ធ AI
  • ភាយខ្យល់ត្រជាក់(មានសំណើម) តាមរន្ធតូចៗចំនួន 23,000 រន្ធ
  • វិភាគស្ថានភាពបន្ទប់ ឬការិយាល័យផ្ទាល់ខ្លួន របស់លោកអ្នកកាន់តែមានប្រសិទ្ធភាពខ្ពស់
  • Fast Cooling (Digital Inverter Boost)
  • ត្រជាក់លឿនជាងមុន 43% ត្រជាក់សព្វគ្រប់កន្លែង និងអាចបាញ់ខ្យល់ត្រជាក់បរិសុទ្ធបានកាន់តែឆ្ងាយជាងមុនរហូតដល់ 15 ម៉ែត្រ!
  • Eco Mode
  • មានប្រសិទ្ធភាពក្នុងការបញ្ចេញភាពត្រជាក់
  • ជួយសន្សំសំចៃថាមពល និងថវិកា 35% បន្ថែមទៀត (បើធៀបនឹងផលិតផលម៉ូឌែលធម្មតាផ្សេងទៀត)
  • រក្សាភាពត្រជាក់បានល្អ ស៊ីថាមពលតិចបំផុត!
  • Motion Detect Sensor (MDS)
  • ជួយសន្សំសំចៃខ្ពស់បំផុតរហូតដល់ 77% ដោយបត់បែនទៅ តាមវត្តមានរបស់លោកអ្នក! (ដោយវាធ្វើការវិភាគ និងចាប់យកវត្តមានរបស់មនុស្សហើយ វានឹងធ្វើការបិទ ឬបើកម៉ាស៊ីនដោយប្រវត្តិ ឬក៏វត្តមានសមាជិកកាន់តែច្រើន នោះភាពត្រជាក់ក៏សមស្របទៅតាមហ្នឹងដូចគ្នា) ពិតជាវៃឆ្លាតមែនទែន!
  • Easy Filter Plus
  • មានក្រឡាញឹកតូចៗបំផុតងាយស្រួលក្នុងកាដោះ និងដុសលាងសម្អាត ក៏ដូចជាដាក់ចូលទៅវិញផងដែរ!
  • PM10 Filter
  • ជួយការពារធូលីដី ឬភាគលិ្អតកំទេចកំទី រោមសត្វ ក្នុងបរិយាកាសបាន យ៉ាងល្អបំផុត!
  • Tri-Care Filter
  • បំពាក់នូវថ្នាំការពារ Zeolite មានសមត្ថភាពខ្ពស់បំផុត ក្នុងការចាប់យកមេរោគ បាក់តេរី វីរុស ដែលបង្កជាអាឡ័កហ្សី ឬជំងឺផ្សេងៗបានយ៉ាងល្អបំផុតរហូតដល់ 99%!!
  • Auto Clean
    មានមុខងារលាងសម្អាតដោយស្វ័យប្រវត្តិ 3 ដំណាក់កាល៖
    1- (10 នាទី) លាងសម្អាតដោយបើកនៅស្លាបព្រិល
    2- បន្ទាប់ពីត្រួតពិនិត្យលើសីតុណ្ហភាព និងសំណើមហើយ វានឹងដំណើរការបិទស្លាបព្រិលស្វ័យប្រវត្តិ 10 នាទី ទៀត!
    3- បើមិនទាន់ស្ងួតវានឹងត្រួតពិនិត្យសំណើម និងសីតុណ្ហភាពម្តងទៀតហើយបន្តទៅរយៈពេល 10 នាទីទៀត!
  • Triple Protector Plus
    1- ថែរក្សាការពារលើ Compressor (ការពារភ្លើងចុះទាបបំផុត)
    2- ថែរក្សាការពារលើ ប្រព័ន្ធបញ្ជា (ត្រួតពិនិត្យលើដំណើរការ)
    3- អាយុកាលប្រើប្រាស់ បានយូរ (Dura-Fin) ៖ ការពារច្រេះស៊ីពុកផុយផ្នែកខាងក្រោយបានយ៉ាងល្អបំផុត ដោយរចនាឡើងមានរាង សំប៉ែត ដែលអាចបញ្ចុះកម្តៅបានយ៉ាងល្អ និងបានឆ្លងកាត់ ការធ្វើតេស្តអាយុកាល ប្រើប្រាស់បាន យ៉ាងត្រឹមត្រូវតាមស្តង់ដារ!

មិនតែប៉ុណ្ណេះជាមួយនឹងម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មីនេះលោកអ្នកលែងបារម្ភពីវិកយប័ត្រ ភ្លើងដែលធ្វើឱ្យឈឺក្បាលទៀតហើយ! ហើយចាប់ពីពេលនេះតទៅ អាកាសធាតុក្តៅខ្លាំង ក្តៅស្អុះស្អាប់ បែកញើស្អិត និងខែចេត្រអែបកៀន!

សម្រាប់ព័ត៌មាន បន្ថែមលោក អ្នកអាចអញ្ជើញ ទៅសាកសួរផលិតផលដោយ ផ្ទាល់ ឬរកជាវបានតាមបណ្តាហាង ទំនើប និងដេប៉ូចែកចាយ ផលិតផល សាមសុង ទាំងអស់ទូទាំងប្រទេសបាន ឬធ្វើការទំនាក់ទំនង មកកាន់សេវាបម្រើអតិថិជន របស់យើងតាមរយៈលេខ៖ 1800 203

232 !!

ប្រពៃណាស់ ក្រុមសប្បុរសជន ខ្មែរជួយខ្មែរ បានចែកថវិកា សម្ភារៈ អង្ករ និងមីក្នុងពេល ចាំបាច់នេះ

ដោយឃើញពីភាពលំបាករបស់ អ្នកខ្វះខាតមួយចំនួន និងដើម្បីរួមចំណែកទប់ស្លាត់ការ រីករាលដាលនៃជំងឹCOVID-19ក្រុមសប្បុរសជនមួយក្រុមដែល ជាម្ចាស់ក្រុមហ៊ុនផ្សេងៗ បានចែកជូន ថវិកា ចែលលាងដៃ ទឹកអាកុល ម៉ាស់ មី និងអង្ករដល់កន្លែងមួយចំនួន៖
១. សហគមន៍ហ្គ្រីនបេកអែល
២. បន្ទីពេទ្យបង្អែកស្រុកស្អាង
៣. អ្នករត់ស៊ីក្លូ

ក្នុងការចុះចែកនេះផងដែរ បានជួយផ្សព្វផ្សាយប្រាប់ពីការរក្សាអនាម័យ ក្នុងការរស់នៅប្រចាំថ្ងៃ ជាពិសេសរបៀបការពារ បង្ការ មេរោគCOVID-19។ មានតែខ្មែរចេះជួយគ្នា និងសាមគ្គីគ្នាទេទើប ខ្មែរខ្លាំងបាន៕

ថ្នាក់ដឹកនាំ និងបុគ្គលិក មន្ទីរពេទ្យជោរៃភ្នំពេញ ចូលរួមបរិច្ចាគឈាម ដើម្បីសង្គ្រោះ ជីវិតមនុស្ស

0

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ទង ថាញ់ត្រា អគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ រួមទាំងបុគ្គលិកនៃមន្ទីរពេទ្យជាច្រើននាក់ បានចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ខណៈដែលតម្រូវការឈាម ក្នុងមួយថ្ងៃៗនៅតែមានការកើនឡើង ។

មន្ទីរពេទ្យជោរៃភ្នំពេញ ជាមន្ទីរពេទ្យលំដាប់ថ្នាក់អន្តរជាតិ ដែលទទួលព្យាបាលជំងឺទូទៅ ប្រកបដោយគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើបៗ និងមានវេជ្ជបណ្ឌិតល្បីៗ មកពីប្រទេសវៀតណាមផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះមន្ទីរពេទ្យជោរៃភ្នំពេញ ដែលចូលរួមក្នុងសកម្មភាព ជួយសង្គមជាច្រើនផងដែរ ជាក់ស្ដែងដូចកម្មវិធីដែលបានបង្កើតឡើង ដែលមានឈ្មោះថា «ទឹកចិត្ត មនុស្សធម៌ រួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស» ។ មន្ទីរពេទ្យជោរៃភ្នំពេញ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ក្នុងពិធីទឹកចិត្ត មនុស្សធម៌ រួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស ដែលសហការរៀបចំ ដោយមន្ទីរពេទ្យជោរៃភ្នំពេញ និងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៅថ្ងៃទី៧ មេសានេះ លោកវេជ្ជបណ្ឌិត ទង ថាញ់ត្រា អគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ បានមានប្រសាសន៍ថា ក្នុងមួយឆ្នាំ មន្ទីរពេទ្យជោរៃភ្នំពេញ រៀបចំកម្មវិធីបរិច្ចាគឈាម ២ដង ជូនដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស ។ នេះជាលើកទី៩ ហើយដែលមន្ទីរពេទ្យជោរៃ បានធ្វើកម្មវិធីបរិច្ចាគឈាម ដោយលើកទី១ មានអ្នកចូលរួម ៦០នាក់ លើកទី២ មាន ៧០នាក់ លើកទី៣ មាន៨០នាក់ លើកទី៤ មានជាង១០០នាក់ លើកទី៥ ជាង១០០នាក់ លើកទី៦ ក៏មានជាង ១០០នាក់ និងលើកទី៧ ក៏មានជាង ១០០នាក់ដែរ ។

លោកវេជ្ជបណ្ឌិតបន្តថា នេះជាលើកទី៣ហើយ ដែលលោកបានចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ។ លោកក៏បានអំពាវនាវ ឲ្យពលរដ្ឋស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ព្រោះឈាមមួយប្លោក អាចជួយសង្គ្រោះអ្នកជំងឺ និងអ្នករងគ្រោះបានម្នាក់ ។ ការបរិច្ចាគឈាមនេះ គឺពុំមានផលប៉ះពាល់ដល់រាងកាយ និងសុខភាពទេ តែផ្ទុយទៅវិញ គឺជួយឲ្យមានសុខភាពល្អ ។

ក្នុងឱកាសនោះដែរលោក សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានលើកឡើងថា បញ្ហាឈាមមិនមែនជាបញ្ហា របស់ក្រសួងសុខាភិបាល ឬមជ្ឈមណ្ឌលជាតិផ្ដល់ឈាមតែមួយទេ គឺជាបញ្ហាទាំងអស់គ្នា ដូច្នេះសូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ។

លោកបន្ថែមថា បើគិតជាតួលេខរួមមានប្រហែល ២៥% នៃប្រជាជនទូទាំងប្រទេសកម្ពុជា បានចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ។ ឆ្លៀតក្នុងឱកាសនេះ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមបរិច្ចាគឈាម ប្រកបដោយមនុស្សធម៌ ព្រោះជាកាយវិការមួយដ៏ថ្លៃថ្លា គួរឲ្យគោរពបំផុត ៕



កូនល្មិច​៣០ក្បាល បង្ហាញខ្លួនលើកដំបូង នៅឆ្នេរខ្សាច់ឋានសួគ៌កោះរ៉ុង ជាកន្លែងឧកញ៉ា ទៀ វិចិត្រ តែងតែប្រលែង​ ពពួកអំបូរសត្វនេះ

ព្រះសីហនុ៖ កូនល្មិច ឬអណ្តើសមុទ្រ ៣០ក្បាល បានបង្ហាញខ្លួនជាលើកដំបូង នៅឆ្នេរខ្សាច់ឋានសួគ៍កោះរ៉ុង មុខម៉ាហ្វីយ៉ារីសត ជាទីកន្លែង ដែលលោកឧកញ៉ា ទៀ វិចិត្រ តែងតែនាំយក ប្រភេទអំបូរសត្វទាំងនេះ ទៅប្រលែង អោយរស់រាន ក្នុងសមុទ្រធម្មជាតិ ជាច្រើនក្បាល កន្លងមក ។

លោកឧកញ៉ា​ ទៀ វិចិត្រ មានប្រសាសន៍ថា ជាធម្មជាតិ មេអណ្តើកសមុទ្រតែងឡើង មកពង នៅកន្លែងសុវត្ថិភាព ក្នុងពំនូកខ្សាច់លើឆ្នេរ ហើយការដែលសត្វនេះឡើងមកពង រហូតដល់ញាស់ នៅឆ្នេរឋានសួគ៍កោះរ៉ុងនេះ ដោយសារទីតាំងនេះ​ ជាទីកន្លែងសុវត្ថិភាពមួយ មិនមានអ្នករំខានដល់ការពងកូន ហើយមានសត្វល្មិច ឬអណ្តើកសមុទ្រតូចធំ ច្រើនក្បាលត្រូវបានលែង នៅខាងមុខម៉ាហ្វីយ៉ារីសត ឆ្នេរឋានសួគ៍កោះរ៉ុងកន្លងមក។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បន្ថែមថា ក្រោយកូនសត្វល្មិច ទាំង៣០ក្បាលញាស់ បង្ហាញខ្លួននៅលើឆ្នេរ ក្រុមការងាររបស់លោកឧកញ៉ា ក៍បានជួយប្រមូល យកទៅដាក់ក្នុងទឹកសមុទ្រ អោយកូនសត្វល្មិច ឬអណ្តើកសមុទ្រទាំងអស់នេះ រស់នៅជាមួយមេ និងហ្វូងអំបូររបស់ខ្លួន ក្នុងសមុទ្រធម្មជាតិ ដ៍សុខសាន្ត គ្មានអ្នករំខាន និងគ្មានអ្នកសម្លាប់។

ដំណឹងនេះ លោកឧកញ៉ាទៀ វិចិត្រក៍ជូនជាកុសល ដល់បងប្អូនប្រជាពលរដ្ឋ ដែលស្មគ្រ័ចិត្ត ប្រគល់សត្វអណ្តើកសមុទ្រ អោយលោកឧកញ៉ា យកមកលែង ក៍ដូចជាជូនដល់មន្ត្រី ផ្នែកពាក់ពន្ធ័ទាំងអស់ ដែលបានចូលរួមក្នុងការលែង សត្វកន្លងមក ទទួលយក នូវបុណ្យកុសលទាំងអស់គ្នា តាមរយៈការចូលរួមអភិរក្ស័ បន្តពូជអំបូរសត្វសមុទ្រកម្រ ៕



កាន់តែក្ដៅគគុក…កាន់តែរំភើប…រកឃើញអតិថិជនឈ្នះរង្វាន់ សប្តាហ៍ទី៣ ពីកម្មវិធី “មហាប្រូម៉ូសិន ឆ្នាំថ្មី ប្រពៃណីជាតិពី សាមសុង” !!! ស្មាតហ្វូនល្អពិត… ឈ្នះមហារង្វាន់ធំពិតៗ… ឈ្នះហើយឈ្នះទៀត… ឈ្នះអស់ស្ទះម៉ង!!

(ភ្នំពេញ) ថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២០៖ សូមចូលរួមអបអរសាទរ អតិថិជនដែលមានសំណាងកាលពីសប្តាហ៍ទី 1 និងទី 2!!! ហើយពេលនេះអតិថិជន មហាសំណាងរបស់យើងសម្រាប់សប្តាហ៍ទី ៣ ក៏ត្រូវបានបង្ហាញខ្លួនផងដែរ ។

សូមបញ្ជាក់ផងដែរថាសប្តាហ៍នេះ មានការអញ្ជើញចូលរួមចាប់ឆ្នោតផ្សងសំណាង ស្វែងរកអ្នកឈ្នះក៏ដូចជាធ្វើការប្រគល់រង្វាន់ពីសំណាក់ លោក ជា សុជាតិ ដែលជា ប្រធានគ្រប់គ្រង់ផ្នែកទីផ្សារ និងការផ្សព្វផ្សាយរបស់ សាមសុង ដើម្បីអបអរសាទរ ដល់អតិថិជនដែលឈ្នះមហារង្វាន់ សម្រាប់សប្តាហ៍ទី 3 នេះដោយរង្វាន់ធំ ម៉ូតូ Honda Zoomer X ២០២០ ចំនួនមួយគ្រឿងគឺ ត្រូវបានទៅលើអតិថិជនឈ្មោះ ម៉ុន ណារី មកពីខេត្ត រតនគីរី!

លោក ជា សុជាតិ ក៏បានបន្ថែមទៀតថា “តាងនាមឲ្យក្រុមហ៊ុន សាមសុង និងផ្នែកជម្រុងញទីផ្សារ យើងខ្ញុំសន្យានឹងខិតខំបង្កើតនូវកម្មវិធីថ្មីៗដើម្បីជម្រុញ ប្រជាប្រិយភាពផលិតផល សាមសុង និងជម្រុញការលក់ផលិតផលឲ្យបានច្រើន ដើម្បីជាប្រយោជន៍ ដល់អាជីវករ និងអតិថិជនយើងផងដែរ។ ហើយឆ្លៀតក្នុងឱកាសដ៏រំភើបរីករាយនេះខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ដែលបានគាំទ្រ និងជឿទុកចិត្តបំផុតលើគ្រប់ផលិតផលរបស់ក្រុមហ៊ុន សាមសុង! ជាពិសេសអតិថិជនដែលបានជាវស្មាតហ្វូន សាមសុង Galaxy A10s, A20s និង A30s ដើម្បីមានឱកាសឈ្នះ នូវរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងសប្តាហ៍ទី 3 នេះផងដែរ! ជាចុងក្រោយសូមជូនពរឱ្យអតិថិជន ដែលពុំទាន់បានឈ្នះក្នុងសប្តាហ៍នេះឱ្យមានសំណាងឈ្នះទាំងអស់គ្នានៅសប្តាហ៍ ក្រោយជាបន្តទៀត!” ។

សូមបញ្ជក់ម្តងទៀតថា កម្មវិធីនៃការចាប់រង្វាន់នេះ គឺប្រព្រឹត្តិទៅនៅស្ថានីយទូរទស្សន៍ MyTV ក្នុងកម្មវិធី A1 Twist វេលាម៉ោង 10:00-12:00 ថ្ងៃត្រង់! សូមរំឭកផងដែរថាកម្មវិធីដ៏រំភើបអស្ចារ្យនេះនឹងផ្តល់ជូនមហារង្វាន់ យ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា៖

  • ម៉ូតូ Honda ZOOMER X 2020 សរុប 4 គ្រឿង
  • នាឡិកា Galaxy Watch Active2 សរុប 8 គ្រឿង
  • ទូរស័ព្ទដៃ Galaxy A30s សរុប 12 គ្រឿង
  • ទូរទស្សន៍ Samsung 32 អ៊ីញ សរុប 16 គ្រឿង
  • ខាងក្រោមនេះគឺជាឈ្មោះអតិថិជនដែលបានឈ្នះក្នុងសប្តាហ៏ទី3៖

ប្រញាប់ឡើងណា៎…ឱកាសឈ្នះមហារង្វាន់នេះនៅសល់តែម្តង ទៀតប៉ុណ្ណោះ…! នរណាទៅដឹងថាអ្នកឈ្នះបន្ទាប់អាចជាលោកអ្នក! លឿនៗសូមប្រញាប់ទិញឥឡូវនេះភ្លាមទៅ…សូមឱ្យសំណាងល្អទាំងអស់គ្នាណា៎!!

បញ្ជាក់៖ ការចាប់រង្វាន់លើកទី 4 នឹងធ្វើឡើងនៅថ្ងៃទី 19 មេសា 2020!

សម្រាប់ព័ត៌មាន លម្អិតសូមអញ្ជើញ មកទស្សនាដោយផ្ទាល់ តាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយ ផលិតផល សាមសុង ដែលនៅជិតលោក អ្នកបំផុត ឬទំនាក់ទំនង ទៅកាន់ផ្នែកសេវាបម្រើអតិថិជន តាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

ការសិក្សា ពីចម្ងាយ (សិក្សាតាមអនឡាញ) នៅសាលារៀនអន្តរជាតិ ផារ៉ាហ្គន កម្ពុជា

ដើម្បីឆ្លើយតបទៅនឹង ការណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ជុំវិញបញ្ហាវីរុសកូវីដ១៩ សាលារៀនអន្តរជាតិ ផារ៉ាហ្គនយើងខ្ញុំ បានអនុវត្តគោលការណ៍ បង្រៀនពីចម្ងាយ។

ការបង្រៀននេះបានចាប់ផ្ដើម អនុវត្តចាប់តាំង ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០មកម្ល៉េះ។
ការសិក្សាអនឡាញ គឺត្រូវបានអនុវត្តទៅតាម កាលវិភាគសិក្សាធម្មតា របស់សិស្សនៅក្នុងថ្នាក់រៀនដែរ។

ដើម្បីកាត់បន្ថយបញ្ហានានា ពាក់ព័ន្ធនឹងការរៀន និងបង្រៀន ភាគីខាងសាលានឹងខិតខំធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហា បច្ចេកទេស និងភ័ស្តុភារកម្ម ព្រមទាំងផ្ដល់នូវព័ត៌មានទាន់ហេតុការណ៍ជុំវិញ ការវិវឌ្ឍទាំងនេះ។

យើងជឿថា ជោគជ័យលើការសិក្សា ពីចម្ងាយនេះ គឺអាស្រ័យទៅលើរចនាសម្ព័ន្ធ នៃការរៀន-បង្រៀនល្អ និងការបន្តដៃគូភាព រវាងសាលារៀន មាតាបិតា និងសិស្សានុសិស្សផ្ទាល់។

តាមរយៈការសហការរួមគ្នារវាង គ្រូបង្រៀន ការគាំទ្ររបស់មាតាបិតា និងការចូលរួមលើការសិក្សារបស់សិស្សយ៉ាងសកម្ម ការសិក្សាពីចម្ងាយនេះ គឺជាមធ្យោបាយមួយ ដើម្បីធានាបាននូវការបន្តអភិវឌ្ឍលើការអប់រំ និងសមិទ្ធផល លើការសិក្សារបស់សិស្សានុសិស្ស ខណៈពេលដែលយើងត្រូវស្ថិតក្នុងគ្រាដ៏លំបាកនេះ ដែលមិនអាចចៀសផុតបាន។

ការណែនាំអំពីកម្មវិធីសិក្សាពីចម្ងាយ របស់ សាលារៀនអន្តរជាតិផារ៉ាហ្គន គឺមានក្នុងតំណភ្ជាប់ខាងក្រោម៖ https://www.paragonisc.edu.kh/parent-guidance-on-distance-learning/

Distance Learning (Online Learning) at Paragon International School (Cambodia)

In response to MOEYS direction to the COVID 19 pandemic, Paragon International School, Cambodia, adopted Distance Learning.

The online instruction started Tuesday, March 17, 2020.

Online classes follow the same schedule as when students were present in the school.

To minimize disruption in teaching and learning, we make every effort to address the technical and logistic issues and provide the students and parents with timely updates on developments.

We believe that the success of Distance Learning lies in having a good teaching/learning structure, and the continuation of the tripartite partnership of school, parents and students.

Through collaboration by teachers, supportive endeavors by parents and active learning participation by students, Distance Learning is a mode through which we can all ensure continuity in the progression of students’ learning and academic achievement in the face of the challenging times we find ourselves inevitably in.

The guide to Paragon ISC‘s Distance Learning program can be accessed via this link: https://www.paragonisc.edu.kh/parent-guidance-on-distance-learning/

ឧញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា និងអាហារ ដល់ជនពិការម្នាក់ សម្រាប់ទ្រទ្រង់ជីវភាព ក្នុងស្ថានការ ការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩

ព្រះសីហនុ៖ លោកឧកញ៉ាទៀ វិចិត្រ បានឧបត្ថម្ភថវិកា និងអាហារមួយចំនួនទៀត ជូនបរុសពិការវយ័ ២៨ឆ្នាំមួយរូប ដែលស្វែងមករក ជួបលោកឧកញ៉ា ដោយផ្ទាល់ នៅខេត្តព្រះសីហនុ ដើម្បីសុំអោយលោកឧកញ៉ាជួយ ។

បុរសពិការដែលជិះលើរទេះរុញនេះ រៀបរាប់ថា ក្រោយពីមានរោគរាត្បាត(covid 19) គាត់មិនអាចរកប្រាក់ បានទៀតទេ ហើយជួបការខ្វះខាត ផ្នែកជីវភាព ក៏បានសុំរថយន្តគេជិះ ពីខេត្តផ្សេង មកខេត្តព្រះសីហនុ ដើម្បីស្កាត់រកលោកឧកញ៉ាដើម្បីសុំដោយត្រង់ នូវថវិកាតិចតួច សម្រាប់ទិញអាហារហូប ។

តាមរយៈការសាកសួរផ្លូវ និងការអន្តរាគមន៍ ពីមហាជនមួយចំនួន បុរសពិការរូបនេះ ក៍បានមកជួបលោកឧកញ៉ាទៀ វិចិត្រផ្ទាល់ នៅផ្ទះរបស់លោកឧញ៉ា ក្នុងក្រុងព្រះសីហនុ ហើយតាមរយៈសន្តានចិត្តសប្បុរស ។

លោកឧកញ៉ា ទៀ វិចិត្រ ក៍បានឧបត្ថម្ភ មានអាហារ និងថវិកាចំនួន៥០មុឺនរៀល ជូនបុរសពិការរូបនេះ ក្នុងនយ័មនុស្សធម៍ ហើយមុននឹងត្រឡប់ ទៅស្រុកកំណើតវិញ ។

ក្រោយទទួលបានអំណោយ ទាំងអស់នេះហើយ បុរសពិការរូបនេះ បានគោរពថ្លែងអំណរគុណ លោកឧកញ៉ាទៀ វិចិត្រ និងគ្រួសារ ចំពោះការទទួលបាន ជំនួយដ៍សប្បុរសនេះ៕

ចែកជូន ដោយចិត្តស្មោះ លក់ជូនដោយ ក្ដីស្រលាញ់

ដូចគ្រប់គ្នាបានដឹងមកហើយថា ក្រុមហ៊ុនខេមហ្វូនជា ក្រុមហ៊ុនផលិតនិងចែកចាយ ទូរស័ព្ទដែចល័ត ទូទាំងប្រទេស និង ទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់ ប្រជាជនកម្ពុជា។

ថ្មីៗនេះផងដែរ ក្រុមហ៊ុនខេមហ្វូន បានកំពុងដាក់ នូវប្រូម៉ូសិនថ្មី “ចែកជូនដោយចិត្តស្មោះ លក់ជូនដោយក្ដីស្រលាញ់” ។ ក្នុងប្រូម៉ូសិននេះផងដែរ គឺជាការចូលរួមទប់ស្ដាត់ និង ប្រយុទ្ធប្រឆាំងនឹងជំងឺរលាកផ្លូវដង្ហើមថ្មី ដោយមេរោគកូរ៉ូណា ឬ COVID-19 ដោយលោកអ្នកគ្រាន់តែធ្វើការជាវទូរស័ព្ទដៃម៉ាក ខេមហ្វូនម៉ូឌែលណាមួយ តម្លៃចាប់ពី 13$ ឡើងទៅ លោកអ្នកនឹងទទួលបានជែលលាងដែ GODTYA HAND SANITIZER មួយដបភ្លាម។

ឆ្លៀតពេលនេះផងដែរ ខេមហ្វូនសូមណែនាំ នូវម៉ូឌែល P7000 ដែលជាទូរស័ព្ទអាយកូម អាចប្រើជាទូរស័ព្ទ ក៏បានអាយកូមក៏បាន អាចហៅបានចំងាយពី ១គីឡូម៉ែត្រ ដល់ ៣គីឡូម៉ែត្រ ងាយស្រួលក្នុងការទាក់ទង។ ចំនែកឯ CF105 PRO វិញជាម៉ូឌែលកំពូលទូរស័ព្ទចុចប៊ូតុងប្រចាំឆ្នាំ ២០២០ ដែលមានមុខងារពិសេសៗ យ៉ាងច្រើនដូចជា អាចធ្វើជា Bluetooth Speaker អមដោយភ្លើង LED, មានមុខងារ Power bank អាចសាកថ្មទៅទូរស័ព្ទដ៏ទៃទៀតបាន, អាចទស្សនាទូរទស្សន៏គ្រប់ទីកន្លែង ដោយមិនចាំបាច់មាន អ៊ីនធើណេត លោកអ្នកអាចទស្សនាបាននៅក្នុងគេហដ្ឋាន ដោយរីករាយ។ មិនត្រឹមតែប៉ុណ្ណោះ ខេមហ្វូនក៏មានម៉ូឌែល Smart Phone គឺ HERO H12 តម្លៃសមរម្យ ជាមួយបច្ចេកវិទ្យាថ្មី Dual 4G VOLTE អាចតំណើរការស៊ីម 4G បានទាំងពីរស៊ីម អេក្រង់ពេញគែម 5.5 អ៊ីង កាមេរ៉ាថតច្បាស់ 13MP/8MP ថាមពលថ្មខ្លាំង 3500mAh មានមុខងារស្កែនមុខដោះសោរ។ ចំណាយតិចតែចំណេញបានច្រើន។

ជាចុងក្រោយ ក្រុមហ៊ុនខេមហ្វូនបាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ទាំងអស់អោយចូលរួម សំអាត និង ថែរក្សាអនាម័យ ដើម្បីចូលរួមទប់ស្ដាត់ និង ប្រយុទ្ធប្រឆាំងនឹងជំងឺ រលាកផ្លូវដង្ហើមថ្មីដោយ មេរោគកូរ៉ូណា ឬ COVID-19?។

“គិតពីទូរស័ព្ទដៃ គិតពីខេមហ្វូន”

ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់ ពីផលិតផល និង ប្រម៉ូសិនខាងលើ សូមទំនាក់ទំនង:
ទំព័រហ្វេសបុក: https://www.facebook.com/camfone/
គេហទំព័រ: http://www.camfonemobile.com/
ទំនាក់ទំនងលេខ: (+855) 81 557 558, 015 768 282, 076 555 7558.