Home Blog Page 204

សាកលវិទ្យាល័យ អន្តរជាតិ ផារ៉ាហ្គន ផ្គត់ផ្គង់នូវ មធ្យោបាយ ប្រើប្រាស់ទិន្នន័យ អ៊ីនធើណែត ដល់សិស្សនិស្សិតសម្រាប់ ការសិក្សាតាម ប្រព័ន្ធ អនឡាញ

ការរាតត្បាតនៃវីរុសប្រភេទថ្មី ហៅកាត់ថា កូវីដ១៩ «Covid-19» ដែលកំពុងរីករាលដាលពាសពេញ សាកលលោក បានធ្វើឱ្យមានផលប៉ះពាល់ ដល់គ្រប់វិស័យ រួមទាំងវិស័យ អប់រំផងដែរ ដោយសារតែសាលារៀន និងសាកលវិទ្យាល័យនានាត្រូវផ្អាកដំណើរការ ការបង្រៀនក្នុងថ្នាក់ក្នុងអំឡុងពេលនេះ ហើយភាគច្រើនត្រូវប្ដូរមកបង្រៀនតាម ប្រព័ន្ធអនឡាញវិញ។

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ដែលជាសាកលវិទ្យាល័យឈានមុខគេមួយ នៅប្រទេសកម្ពុជា ក៏បានធ្វើការសម្របខ្លូនដោយប្តូរពី កម្មវិធីសិក្សាក្នុងថ្នាក់រៀន មកអនុវត្តកម្មវិធីសិក្សាអនឡាញ ដោយតម្រូវឱ្យសាស្ត្រាចារ្យ និងនិស្សិតរបស់សាកលវិទ្យាល័យ ទាំងអស់ប្រាស្រ័យទាក់ទង និងធ្វើបទបង្ហាញពីមេរៀនតាម ការប្រជុំជាវីដេអូអនឡាញតាមរយៈ កម្មវិធី Google Meet ឬ Zoom ដើម្បីបន្តការអប់រំ បន្ថែមពីលើការប្រើប្រាស់ប្រព័ន្ធថ្នាក់រៀន «Online Classroom» របស់ខ្លួនដែលមានស្រាប់ សម្រាប់ការចែកចាយ ឯកសារផ្សេងៗ ទាក់ទិននឹងមុខវិជ្ជានីមួយៗ ការដាក់ពិន្ទុសិស្ស និងការកត់វត្តមាន សិស្សជាដើម។

ថ្វីត្បិតតែការអនុវត្តកម្មវិធី សិក្សាអនឡាញ តាមប្រព័ន្ធអ៊ីនធើណេតបានជួយ សម្រួលការបន្តការសិក្សា ក្នុងខណៈពេលនេះ ក៏ប៉ុន្តែសិស្សនិស្សិតមួយ ចំនួនក៏នៅជួបប្រទះ នូវបញ្ហាផ្សេងៗដូចជាបណ្តាញអ៊ីនធឺណែត មានភាពរអាក់រអួល ឬកង្វះទិន្នន័យ សម្រាប់ប្រើប្រាស់ អ៊ីនធើណេត សម្រាប់សិក្សា។

ជាការជួយសម្រាលបន្ទុកដល់ និស្សិត របស់ខ្លួន និងជួយដោះស្រាយបញ្ហាកង្វះអ៊ីនធើណេត ដើម្បី សិក្សាតាមប្រព័ន្ធអនឡាញ សាកលវិទ្យាល័យ អន្តរជាតិ ផារ៉ាហ្គន បានផ្គត់ផ្គង់នូវឧបករណ៍ តូចមាន បំពាក់នូវប្រព័ន្ធភ្ជាប់បណ្តាញ អ៊ីនធើណែតចល័ត ឥតខ្សែ (pocket wifi) ដែលអាចឱ្យសិស្សនិស្សិត ប្រើប្រាស់ទិន្នន័យអ៊ីនធឺណែត រហូតដល់ 156 Gb សម្រាប់សិស្សនិស្សិត រូបណាដែល មានបំណងចង់ខ្ចីសម្រាប់ ការប្រើប្រាស់ផ្ទាល់ខ្លួន៕

កំពូលស្មាតហ្វូន ជំនាន់ថ្មី Samsung Galaxy Z flip លក់ដាច់ស្តុកអស់គ្មាន សល់ក្នុងពេលមិនដល់ 5 ម៉ោង!!

(ភ្នំពេញ) ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២០៖ នេះជារឿងដែលនឹកស្មានមិនដល់ ទាល់តែសោះ! ហើយវាក៏ជារឿង ដ៏សែនរំភើបរីករាយ សម្រាប់កំពូលស្មាតហ្វូនជំនាន់ថ្មី ដែលមានរាងទាក់ទាញ គួរឱ្យស្រឡាញ់ និងចង់ប៉ះផ្ទាល់ក្នុងដៃ បំផុតនោះផងដែរ!

គិតទៅ Samsung Galaxy Z flip ប្រកាសចេញលក់ក្នុងទីផ្សារ ប្រទេសកម្ពុជា មិនទាន់បានប៉ុន្មានម៉ោងផងក៏លក់ដាច់អស់ពីស្តុករលីងគ្មានសល់! តាមទស្សនៈរបស់អតិថិជន ចំណុចពិសេសរបស់ Galaxy Z Flip គឺការរចនារូបរាងរបស់ ទូរស័ព្ទដែល មិនធ្លាប់មានក្នុងទីផ្សារ ជាមួយនឹងរូបរាងទំនើប ស៊ិវីល័យ សង្ហារ និងប្រណិតបំផុតក្នុងប្រវត្តិរបស់ទូរស័ព្ទចល័ត ។ យើងអាចឲ្យពិន្ទុកំពូលដល់ និងថានៈជាអ្នកនាំមុខ ទំរង់ទូរស័ព្ទសំរាប់អនាគត ។

ការណ៍នេះក្រុមហ៊ុន សាមសុង ក៏សូមអធ្យាស្រ័យ ដល់អតិថិជនទាំង អស់ដែលអញ្ជើញមកទិញពុំទាន់ផងដែរ! ជាមួយនឹងការគាំទ្រដែលលើសហួសពីការរំពឹងទុកបែបនេះក្រុមហ៊ុន សាមសុង សន្យាថានឹងធ្វើការផ្គត់ផ្គង់បន្ថែមឱ្យបានលឿនបំផុត តាមដែលអាចធ្វើទៅ បានមកក្នុងទីផ្សារកម្ពុជាហើយសំរាប់អតិថិជនមិនទាន់បានជាវ ឬជាវមិនទាន់ សូម កំភ្លេច LIKE page Samsung ដើម្បីទទួលបានព័ត៌មានអំពី ស្តុកថ្មីដែលនឹងមកដល់ក្នុងពេលឆាប់ៗ!

សូមបញ្ជាក់ផងដែរថារាល់ការជាវ Samsung Galaxy Z flip អតិថិជនទាំងអស់នឹងទទួលបានជាមួយនឹងការថែមជូនដ៏រំភើបអស្ចារ្យដូចជា៖

  • បញ្ចុះតម្លៃ ៥០% ពេលប្តូរអេក្រង់ថ្មី!
  • ស៊ីមកាត Smart លេខពិសេសតម្លៃ 129 ដុល្លារ + ប្រើអិនធឺណេត 52 សប្តាហ៍ដោយឥតគិតថ្លៃ!
    ខាងក្រោមនេះគឺជាតម្លៃ និងលក្ខណៈសម្បត្តិមួយចំនួនដែលធ្វើឱ្យមានការពេញនិយមគាំទ្រយ៉ាងសម្បើមអស្ចារ្យសម្រាប់ Samsung Galaxy Z flip នេះ៖
  • តម្លៃ៖ 1,449 ដុល្លារ
  • មេម៉ូរី (RAM)៖ 8 GB
  • អង្គផ្ទុក (ROM)៖ 256 GB
  • ពណ៌៖ ស្វាយ (រលោងចាំងផ្លេកដូចកញ្ចក់) និង ខ្មៅ(រលោងចាំងផ្លេកដូចកញ្ចក់)
    គ្រាន់តែប៉ុនហ្នឹងក៏អាចធ្វើឱ្យលោកអ្នកលង់ទៅហើយ? កុំភ្លេចណា៎…! ឧស្សាហ៍អញ្ជើញទៅសាកសួរព័ត៌មានបន្ថែមដោយផ្ទាល់តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនរបស់យើងតាមរយៈលេខទូរស័ព្ទ៖ 1800-203232 ! លក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត!

BUY/BOOK FROM HOME បញ្ចុះតំលៃ កប់ កប់ ពីអ័រគីដេវីឡា

0

ភ្នំពេញ៖ ឆ្នាំថ្មីចង់ធ្វើអ្វីថ្មី សម្រាប់ខ្លួនឯង និងក្រុមគ្រួសារ ប៉ុន្តែមិនអាចទៅណារួច ដោយសារព្រួយបារម្ភ ពីការឆ្លងជម្ងឺកូរ៉ូណា? ដូច្នេះមានតែសំរេចនៅផ្ទះ មិនអាចទៅណាបាន។ ប៉ុន្តែលោកអ្នកនៅផ្ទះ ក៏នៅតែមានឱកាសធ្វើអ្វីមួយ ជាពិសេស បានដូចគ្នា! គឺ BOOK FROM HOME និង BUY FROM HOME ជាមួយនឹងក្រុមហ៊ុន អ័រគីដេវីឡា។

មិនដែលឲ្យស្ងាត់ទេ អ័រគីដេវីឡា បានផ្តល់ជូនប្រ៉ូម៉ូសិនប្លែក! ពុំធ្លាប់មានពីមុនមកនោះ លោកអ្នកអាចទទួលបាន ការបញ្ចុះតម្លៃ យ៉ាងពិសេសរហូតដល់ ២០%។

ដោយគម្រោង អ័រគីដេវីឡា ដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ លោកអ្នកគ្រាន់តែ BUY FROM HOME “នៅផ្ទះក៏អាចទិញបាន” នឺងទទួលបានការបញ្ចុះតំលៃ10% សំរាប់តែ50ផ្ទះដំបូងប៉ុណ្ណោះ ដោយមិនចាំបាច់ប្រាក់កក់ និងបង់ប្រចាំខែ ដោយគ្មានការប្រាក់។ ក្នុងមានជំរើសច្រើនណាស់ មានគ្រប់ប្រភេទផ្ទះវីឡា ផ្ទះអាជីវកម្ម ដីឡូតិ៍ ផងដែរ។

រីឯ គម្រោង អ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម ផ្លូវ2004(ម៉ៃដា) លោកអ្នកគ្រាន់តែ BOOK FROM HOME “កក់ខុនដូ ពីគេហដ្ឋាន” លោកអ្នកទទួលបានការបញ្ចុះតំលៃ 20%រឹតតែពិសេស កប់កប់ ទៅលើគ្រប់ប្រភេទ ខុនដូយូនីតណាមួយ ដែលលោកអ្នកស្រលាញ់។ អ្វីកាន់តែពិសេស គឺមិនចាំបាច់ប្រាក់កក់ទុកមុនទេ គ្រាន់តែបង់ប្រចាំខែ ដោយគ្មានការប្រាក់ យកតែម្តង។

ប្រញ៉ាប់ឡើង ព្រោះការផ្តល់ជូននេះ មានកំណត់ ចាប់ពីថ្ងៃនេះតទៅ រហូតដល់ចុងខែនេះប៉ុណ្ណោះ ។ សូមកុំឱ្យការបញ្ចុះតំលៃដ៏អស្ចារ្យនេះ កន្លងផុតទៅ! មកមុន បានមុន!

លោកអ្នកគ្រាន់តែ ធ្វើការទំនាក់ទំនងមកផេកហ្វេកបុក Facebook ក្រុមហ៊ុនរបស់យើង ដែលមាន Orkide Villa https://www.facebook.com/orkidevilla/ រឺ Orkide The Royal Condominium https://web.facebook.com/Orkide.Royal.Condominium/ នោះក្រុមការងារយើងខ្ញុំ នឹងធ្វើការទំនាក់ទំនងទៅកាន់ លោកអ្នកវិញភ្លាម តាមអនឡាញ។ រឺលោកអ្នកអាច ទំនាក់ទំនងតាមរយៈ លេខទូរស័ព្ទ 098 733 333 ឬអាចផ្តល់ជាលេខទូរស័ព្ទ ទំនាក់ទំនងរបស់លោកអ្នក ទៅក្នុងប្រអប់សារ ផេកហ្វេសប៊ុកផ្លូវការ របស់ក្រុមហ៊ុនគឺ https://www.facebook.com/orkidevilla/

សូមបញ្ជាក់! ចំនួនមានកំណត់ សុទ្ធតែជាប្រភេទពិសេសៗ សំរាប់ជូនលោកអ្នកជាពិសេស។ សូមកុំឱ្យការបញ្ចុះតំលៃដ៏អស្ចារ្យនេះ កន្លងផុតពីដៃលោកអ្នក!



ធ្វើការលើអ៊ីនធឺណិត ដោយឥតគិតថ្លៃ ជាមួយកម្មវិធី Office 365 និង Microsoft Team

ពិតជាអស្ចារ្យណាស់ ដែល Microsoft អនុញ្ញាត អោយក្រុមហ៊ុន ប្រើសាកល្បង ដោយឥតគិតថ្លៃ នូវកម្មវិធី Office 365 និង Microsoft Team ។ បណ្តុំកម្មវិធីដ៏មានសក្តានុពលទាំងអស់នេះ អាចអោយអាជីវកម្ម និងសហគ្រិន ធ្វើការងារលើប្រព័ន្ធអ៊ីនធឺណិត ប្រកបដោយប្រសិទ្ធភាពខ្ពស់ ខណៈមនុស្សកាន់តែច្រើន ជ្រើសរើសការធ្វើការ ពីចម្ងាយ ដើម្បីការពារខ្លួន ពីវីរុស Covid-19។

លោកស្រី Yuni Lee Heathcote អគ្គនាយិកា ក្រុមហ៊ុនអ៊ីនធឺណិត EZECOM ដែលជាដៃគូផ្លូវការចែកចាយ ផលិតផលរបស់ Microsoft បានបញ្ជាក់ថា “EZECOM មានមោទនភាពធ្វើការ ជាមួយក្រុមហ៊ុន Microsoft ដើម្បីជួយដល់អតិថិជន របស់យើងទប់ទល់ នឹងផលប៉ះពាល់នៃវីរុស Covid-19។ យើងខ្ញុំសូមផ្តល់ជូនលោកអ្នក នូវប្រូម៉ូសិនពិសេសលើកញ្ចប់ Office 365 និងកម្មវិធី Microsoft Team ដើម្បីជួយលោកអ្នកធ្វើការងារ ប្រកបដោយប្រសិទ្ធភាព លើប្រព័ន្ធអ៊ីនធឺណិត។ នេះគឺជាការផ្តល់ជូនមួយទៀតពី EZECOM ដើម្បីជួយលើកស្ទួយអាជីវកម្ម របស់អ្នកឱ្យនៅរឹងមាំ ខណៈវីរុស Covid-19 នៅជាបញ្ហាប្រឈមដ៏ធំមួយ នៅលើពិភពលោក។”

យោងតាមប្រភពក្រុមហ៊ុនដដែល ការផ្តល់ជូនពិសេសនេះ គឺឥតគិតថ្លៃអ្វីទាំងអស់ និងមានភាពងាយស្រួលបំផុត។ ចាប់ផ្តើមពីថ្ងៃនេះ តាមរយៈភ្នាក់ងាររបស់ EZECOM អ្នកអាចប្រើប្រាស់ Office 365 (កញ្ចប់ Business Premium) សម្រាប់អ្នកប្រើប្រាស់ ២៥នាក់ រយៈពេល១ខែ និងប្រើប្រាស់កម្មវិធី Microsoft Team សម្រាប់អ្នកប្រើប្រាស់ ១000នាក់ រយៈពេល៦ខែ ដោយឥតគិតថ្លៃអ្វីទាំងអស់។ វាជាការផ្តល់ជូនពេញលេញ ដែលរួមបញ្ចូលមុខងារគ្រប់យ៉ាង ដូចជា មុខងារហៅទូរស័ព្ទ តាមអ៊ីនធឺណិតជាសម្លេង និងជាវីដេអូ (audio & video call) Cloud Storage ទំហំ 10 GB សម្រាប់រក្សាទុកឯកសារ របស់ក្រុមការងារ និង 2 GB សម្រាប់រក្សាទុកឯកសារផ្ទាល់ខ្លួន មុខងារធ្វើការលើឯកសារ ដោយផ្ទាល់លើអ៊ីនធឺណិត បច្ចុប្បន្នភាពទិន្នន័យភ្លាមៗ (real-time data sync) និងការគាំទ្រ ២៤ម៉ោង ពីក្រុមហ៊ុន EZECOM ។

គួរបញ្ជាក់ផងដែរថា នៅពេលផ្តល់ជូន ឥតគិតថ្លៃបានបញ្ចប់ អតិថិជនអាចបន្ត ឬបញ្ឈប់សេវាកម្ម ដោយមិនបាត់បង់ ទិន្នន័យណាមួយនោះឡើយ។ ម្យ៉ាងវិញទៀត ឱកាសពិសេសនេះ គឺសម្រាប់តែក្រុមហ៊ុនអាជីវកម្ម ដែលមានអាជ្ញាប័ណ្ណ ចុះបញ្ជីត្រឹមត្រូវតែប៉ុណ្ណោះ។ តាមការកំណត់របស់ Microsoft ការផ្តល់ជូននឹងបញ្ចប់ នៅក្នុងខែមេសា ឆ្នាំ២០២០ ខាងមុខនេះហើយ ដូច្នេះ សម្រាប់អ្នកដែលចាប់អារម្មណ៍ គឺអាចទាក់ទង ទៅក្រុមហ៊ុន EZECOM តាមរយៈគេហទំព័រ ezecom.com.kh/office365 ឬទូរស័ព្ទទៅលេខ ០២៣ ២៣ ៨១ ៨១ និង ០៨៥ ៨៨ ៨១ ៨១៕

១៥ចំណុច ដែលធ្វើឲ្យ Ranger Raptor ក្លាយជា Pickup Off-road លេចធ្លោ លើសគេ!

Ford Ranger Raptor 2020 ជាប្រភេទរថយន្ត Pickup Off-road Performance ម៉ូដែលថ្មីដែលទើបនឹងមកដល់ ប្រទេសកម្ពុជា ជាផ្លូវការនាពេលថ្មីៗនេះផងដែរ។

រថយន្តនេះ ទទួលបានប្រជាប្រិយភាព និងការចាប់អារម្មណ៍ ពីសំណាក់អតិថិជន ដែលនិយមប្រើរថយន្ត Pickup ចាប់តាំងពីថ្ងៃមានវត្តមាន នៅលើទីផ្សារដំបូងម្ល៉េះ នេះដោយសារ Ford Ranger Raptor មានលក្ខណៈស្រដៀង ទៅនឹង Ford F-150 Raptor ព្រោះវាបានបង្កើតឡើង ដោយបានរួមបញ្ចូលជាមួយនឹង DNA របស់ Ford Performance ធ្វើឲ្យរថយន្តមានលក្ខណៈ ខុសពីរថយន្ត Pickup ធន់កណ្ដាលទូទៅ ហើយសម្រាប់អតិថិជន ដែលចូលចិត្តបើកបរ លើផ្លូវប្រភេទ Off-road វិញ គឺសក្ដិសមឥតខ្ចោះ តែម្ដង។

Ford Ranger Raptor បានបំពាក់ជាមួយ នឹងបច្ចេកវិទ្យាទំនើប ជាច្រើនរួមមាន៖

1,ម៉ាស៊ីនជំនាន់ថ្មី Bi-Turbo ទំហំ 2.0L មានកម្លាំងសេស 213PS និងកម្លាំង Torque 500Nm ខ្លាំងជាម៉ាស៊ីនធម្មតា និងសន្សំសំចៃប្រេងទៀតផង ។

2,ប្រអប់លេខថ្មី 10 លេខ ជំនួយដល់ការដាក់លេខ មានភាពរលូន និងងាយស្រួល ។

3,ប្រព័ន្ធជើងក្រោមត្រូវបានបំពាក់ ជាមួយនឹងបូម Fox Racing Shox ដូចគ្នាទៅនឹង បូមដែលបានបំពាក់ នៅលើរថយន្ត Ford F-150 មានលក្ខណៈធន់ រឹងមាំ មិនរលាក់ខ្លាំងមិនថា អ្នកបើកបរលើផ្លូវរលាក់ ក្នុងល្បឿនលឿនក៏ដោយ ។

4,ប្រព័ន្ធគ្រប់គ្រងការបើកបរ គ្រប់ស្ថានភាពផ្លូវ និងប្រព័ន្ធ Baja Mode (Terrain Management System with Baja Mode)
• ស្ថានភាពផ្លូវធម្មតា (Normal mode) ផ្ដល់ផាសុកភាព មិនស៊ីប្រេងងាយស្រួល ក្នុងការបើកបរ
• ការបើកបរបែបស្ព័រ (sport mode) ផ្ដល់នូវសន្ទុះខ្លាំង សក្ដិសមសម្រាប់អ្នក ដែលចូលចិត្តបើកបរល្បឿនលឿន
• ផ្លូវស្មៅ/គ្រួស/ព្រិល (Grass/gravel/snow mode) ជួយឲ្យរថយន្តមានលំនឹង និងមិនរអិលពេលបើកបរ លើផ្លូវដែលងាយនឹងរអិល
• ផ្លូវដីភក់/ដីខ្សាច់ (Mud/sand mode) សម្រួលការបើកបរជៀសវាងការផុង កង់ពេល បើកបរលើភក់ ឬខ្សាច់
• ផ្លូវថ្ម (Rock mode) សម្រួលការបើកបរ ឲ្យមានភាពរលូន មិនរលាក់ខ្លាំង ពេលបើកបរ លើគ្រួស ឬថ្ម
• Baja Mode ជួយទប់លំនឹងរថយន្តពេលបើកបរ ក្នុងល្បឿនលឿននៅលើផ្លូវ Off-road

• អាចចុះទឹក បានដល់ទៅ 850 mm ឯណោះ​។

5,Ranger Raptor ក៏មានភ្ជាប់មកជាមួយ នូវប្រព័ន្ធកាពីតាស ដែលមានការកំណត់ 3 ជម្រើសឲអ្នកជ្រើសរើស
• 2H Two-wheel drive សម្រាប់បើកបរលើផ្លូវដែលមានឧបសគ្គ តិចតួច
• 4H Four-wheel drive សម្រាប់បើកបរល្បឿនលឿនលើផ្លូវ Off-road
• 4L Low-range four wheel drive ផ្ដល់កម្លាំងខ្លាំងជួយទប់លំនឹងកង់ ពេលបើកបរនៅលើផ្លូវ ដែលលំបាកខ្លាំង និងមានឧបសគ្គច្រើន ។

6,ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ (Pre-Collision Assist) និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ ដោយស្វ័យប្រវត្តិ (Autonomous Emergency Braking) ។

7,ប្រព័ន្ធផ្តល់ដំណឹង នៅពេលបើកបរចេញ ពីគន្លង (Lane Keeping System) ។

8,ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរ ឈប់សំរាកពេលមានអារម្មណ៍ ងងុយគេង (Driver Alert System) ។

9,ប្រព័ន្ធបញ្ឆេះរថយន្ត ដោយពុំចាំបាច់ប្រសោរ (Smart Key)

10,បច្ចេកវិទ្យា SYNC 3 និងអេក្រង់ Touchscreen 8 អ៊ីញសម្រាប់ស្ដាប់វិទ្យុ តន្ត្រី និងការកំសាន្តនានា

11,កាមេរ៉ាក្រោយជំនួយចូលចត

12,ប្រព័ន្ធទប់លំនឹងពេលបើកបរ លើផ្លូវកោង និងរអិល (Electronic Stability Program)

13,ប្រព័ន្ធទប់លំនឹង ពេលឡើងចំណោត (Hill Launch Assist)

14,ប្រព័ន្ធទប់លំនឹង ពេលចុះចំណោត (Hill Descent Control)

15ប្រព័ន្ធទប់លំនឹង រថយន្តមិនឲ្យរេ ពេលដឹក និងសណ្ដោងធ្ងន់ៗ (Load Adpaptive Control & Trailer Sway Control)៕

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី ទទួលអាជ្ញាប័ណ្ណ ធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន លី ហួរ គ្រុប ដែលមានក្រុមហ៊ុនជាសមាជិក ចំនួន៨ ដូចជា ក្រុមហ៊ុន លី ហួរ អ៊ិចឆេង ខូអិលធីឌី (១៩៨៦) ,ក្រុមហ៊ុន លី ហួរ ផនសប ខូអិលធីឌី (២០១០) បុរី វិមានភ្នំពេញ (២០១១) ,ក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ ខូអិលធីឌី (២០១១) , គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី (២០១២) ,ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី (២០១៥) ,ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី (២០១៦) និងក្រុមហ៊ុន លី ហួរ អ៊ិនសួរេន ម.ក (២០១៧)។

នាពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានផ្តល់ជូនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី នូវអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុជូនអតិថិជន ព្រមទាំងសាធារណជនទូទៅផងដែរ។ការរីកចម្រើនគ្រប់វិស័យនៃសេដ្ឋកិច្ច និងស្ថេរភាពនយោបាយ គឺជាគ្រឹះដ៏សំខាន់ក្នុងការបង្កើនទំនុកចិត្តរបស់សាធារណជន និងវិនិយោគិនបរទេស ក៏ដូចជាការពង្រឹងភាពរឹងមាំ និងសុខុមាលភាពលើប្រព័ន្ធធនាគារ។

តាមរយៈរបាយការណ៍ ប្រចាំឆ្នាំ២០១៩ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា គិតត្រឹមចុងឆ្នាំ២០១៩នេះ មានធនាគារពាណិជ្ជចំនួន ៤៦ ធនាគារឯកទេសចំនួន១៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជនចំនួន ៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៧៥ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ដែលកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ដោយមានការចូលរួមពីក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី គឺជាគ្រឹះស្ថានទីមួយដែលបានបំលែងខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅជាធនាគារពាណិជ្ជ ដោយមិនមានការគួបបញ្ចូលជាមួយគ្រឹះសា្ថនហិរញ្ញវត្ថុណាមួយឡើយ។ ក្រោយពីបំលែងខ្លួនទៅជាធនាគារពាណិជ្ជ គ្រឹះស្ថាននៅតែបន្តរក្សាវត្តមានថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជាជនជាតិខ្មែរ ជាពិសេសដែលមាន លោកឧកញ៉ា លី ហួរ ជាប្រធានក្រុមប្រឹក្សាភិបាលរបស់ធនាគារ។

លោកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាល បានមានប្រសាសន៍ថា «ការទទួលបានអាជ្ញាប័ណ្ណធនាគារពាណិជ្ជនេះ គឺបង្ហាញពីទំនុកចិត្តកាន់តែខ្លាំងឡើងចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី ក្នុងការជួយលើកកម្ពស់សេដ្ឋកិច្ចរបស់ កម្ពុជាតាមរយៈការផ្តល់សេវាកម្មហិរញ្ញវត្ថុជូនអតិថិជន និងសាធារណជន»។

លោកឧកញ៉ា បន្ដថា ការទទួលបានអាជ្ញាបណ័្ណនេះ នឹងផ្តល់ឱកាសមួយជំហានបន្ថែមទៀតដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី ក្នុងការកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ ដែលផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ និងសម្បូរបែប ជូនអតិថិជន និងសាធារណជនគ្រប់ខេត្ត រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកឧកញ៉ា ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី នឹងត្រូវប្តូរឈ្មោះទៅជា “ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក” ហើយចាប់ផ្តើមប្រតិបត្តិការអាជីវកម្មធនាគារពីខែមេសានេះ ហើយក៏នឹងមានការដាក់សម្ពោធប្រើប្រាស់ជាផ្លូវការនៅខែមិថុនាខាងមុខនេះផងដែរ។

លោកឧកញ៉ា លី ហួរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះធនាគារជាតិនៃកម្ពុជា ដែលតែងតែគាំទ្រ និងបានផ្តល់ សេចក្តីទុកចិត្តក្នុងការផ្តល់អាជ្ញាប័ណ្ណ ដើម្បីបន្តពង្រឹង និងពង្រីកសេវាកម្មជូនអតិថិជន និងសាធារណជន ហើយក៏សូមអរគុណដល់អតិថិជនដែលតែងតែគាំទ្រប្រើប្រាស់សេវាកម្មកន្លងមក។ លោកឧកញ៉ា ក៏បានប្តេជ្ញាចិត្តក្នុងការបន្តធ្វើទំនើបកម្មផលិតផល ឬសេវាកម្មរបស់ខ្លួនក្នុងការបម្រើសេវាជូនអតិថិន និងសាធារណជនឲ្យកាន់តែវិសេសវិសាលជាងនេះទៅទៀត។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គឺការផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ព្រោះថា ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងធ្វើការគៀងគរប្រភពទុនផ្សេងៗ ដើម្បីផ្តល់ឥណទានជូនអតិថិជន និងសាធារណជនជាមួយនឹងអត្រាសមរម្យ។ ជាងនេះទៅទៀត ធនាគារថ្មីនេះនឹងផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយក្នុងវិស័យ ហិរញ្ញវត្ថុផងដែរ។

ក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង (ក្រុមហ៊ុនដែលមានការច្នៃប្រឌិតយុទ្ធសាស្រ្តអាជីវកម្ម) បានបង្កើតឡើងនៅខែកក្កដា ឆ្នាំ១៩៩៩ ដែលជាក្រុមហ៊ុនចុះបញ្ជីនៅក្នុងទីផ្សារភាគហ៊ុននៃទីក្រុងតូក្យូ ដែលជាភាគទុនិកមួយដ៏ធំរបស់ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ។ ក្រុមហ៊ុននេះមានទីស្នាក់ការកណ្តាលនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលបច្ចុប្បន្ននេះមានក្រុមហ៊ុនចំណុះសរុបចំនួនប្រមាណជាង ២៦០ ក្រុមហ៊ុន នៅក្នុងប្រទេសចំនួន ២០ ទាំងក្នុងតំបន់ និងទូទាំងសកលលោក។ ក្រុមហ៊ុននេះបាននឹងកំពុងប្រតិបត្តិការអាជីវកម្មជាសកលនៅក្នុងផ្នែកសំខាន់ៗមួយចំនួនដូចជា សេវាកម្មហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសកម្ម អាជីវកម្មដែលទាក់ទងនឹងជីវបច្ចេកវិទ្យា និងអាជីវកម្មផ្សេងទៀត។ គិតមកត្រឹមខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុន មានទ្រព្យសកម្មសរុបចំនួនប្រមាណជាង ៥១,៤ ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ពិសេសជាងនេះទៅទៀត ការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាការវិនិយោគដែលមានទស្សនៈវិស័យវែងឆ្ងាយក្នុងការជួយជម្រុញ និងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុតាមរយៈបណ្តាញឌីជីថលដែលទំនើបបំផុត និងប្រតិបត្តិការធនាគារ និងតាមបណ្តាញភ្នាក់ងារក្នុងព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងខិតខំស្វែងរកប្រភពទុនសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបង្កើនភាពជឿជាក់ពីសហគមអន្តរជាតិក្នុងទាក់ទាញការវិនិយោគដ៏យូរអង្វែងពីក្រុមហ៊ុនសម្ព័ន្ធរបស់ជប៉ុន បង្កើនភាពជឿជាក់ក្នុងការលើកកម្ពស់វិស័យសេដ្ឋកិច្ច និងស្ថិរភាពនយោបាយ ព្រមទាំងការគ្រប់គ្រងនាពេលអនាគត៕

សិរីសួស្តីឆ្នាំថ្មី…ប្រូម៉ូសិនថ្មីកាន់តែអស្ចារ្យជាមួយ សាមសុង!

(ភ្នំពេញ) ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០៖ រីករាយឆ្នាំថ្មីជាមួយប្រូម៉ូសិនថ្មី ដ៏រំភើបអស្ចារ្យបានមកដល់ទៀតហើយ! ឱ្យលឿនឡើង…! ចាប់ពីថ្ងៃទី 01 ខែមេសា ដល់ថ្ងៃទី 31 ខែឧសភា ឆ្នាំ 2020 រាល់ការទិញ Galaxy S20+ | S20 Ultra ឬ Galaxy A51 អតិថិជនទាំងអស់នឹងទទួលបានការថែមជូនយ៉ាងពិសេស និងកាន់តែច្រើនជាងមុនដូចជា៖

  • Samsung Galaxy S20+ | S20 Ultra ថែមជូនកាតចាក់ប្រេងឥន្ធនៈតូតាល់ចំនួន 60 ដុល្លារ + មេម៉ូរីកាត Samsung ទំហំ 256 GB+ ការបញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី(រយៈពេល៦ខែចាប់ពីថ្ងៃដែលបានទិញ)!
  • Samsung Galaxy A51 ថែមជូនកាតចាក់ប្រេងឥន្ធនៈតូតាល់ចំនួន 30 ដុល្លារ + ការបញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី(រយៈពេល៦ខែចាប់ពីថ្ងៃដែលបានទិញ)!
    ពិតជាអស្ចារ្យមែនទែន! នៅចាំអីទៀត…? ប្រញាប់រួសរាន់ជាវឥឡូវនេះភ្លាមទៅ…បានទាំងស្តេចកំពូលស្មាតហ្វូន និងស្មាតហ្វូនដែលទំនើបទាន់សម័យបំផុត ព្រមទាំងការថែមជូនដ៏ច្រើនអស្ចារ្យមិនធ្លាប់!
    ខាងក្រោមនេះគឺជាចំណុចលេចធ្លោពិសេសៗរបស់ Samsung Galaxy S20+ | S20 Ultra និង Samsung Galaxy A5៖
  • Galaxy S20 Ultra
  • តម្លៃ 1,269 ដុល្លារ
  • អេក្រង់៖ ទំហំ 6.9 អ៊ីញ (Quad HD+ 3200 x 1440), Dynamic AMOLED 2X
  • កាមេរ៉ាមុខ៖ 1 គ្រាប់៖ ទំហំ 40 MP (F2.2)
  • កាមេរ៉ាក្រោយ 4 គ្រាប់៖ 108 MP f1.8 (Wide), 12 MP f2.2 (Ultra-Wide), 48 MP f3.5 (Tele), Depth Vision
  • SPACE ZOOM: 100X
  • Hybrid Optic Zoom: 10X
  • ថតវីដេអូបានកម្រិត៖ 8K
  • ល្បឿនដំណើរការ៖ Octa Core SM 865, Octa Core Exynose 990
  • Ram: 12 GB
  • Rom: 128 GB (បន្ថែមក្រៅបានរហូតដល់ 1 TB)
  • ថាមពលថ្ម៖ 5,000 mAh, អាចសាកថ្មឥតខ្សែ (Wireless Powershare), សាកថ្មចូលលឿន (Super-Fast Charging, Faster Wireless Charging)
  • អាវក្រោះការពារទឹក និងធូរលី៖ IP68 (ជម្រៅទឹក 1.5 m និងរយៈពេល 30 នាទី)
  • បច្ចេកវិទ្យាដោះសោរ៖ Ultrasonic Fingerprint
  • ប្រព័ន្ធជំនួយបំពងសំឡេង៖ Stereo Speaker, Dolby Atmos
  • ប្រព័ន្ធប្រតិបត្តិការ៖ Android 10
  • ពណ៌៖ ខ្មៅ, ប្រផេះ
  • Galaxy S20+
  • តម្លៃ 1,049 ដុល្លារ
  • អេក្រង់៖ ទំហំ 6.7 អ៊ីញ (Quad HD+ 3200 x 1440), Dynamic AMOLED 2X
  • កាមេរ៉ាមុខ៖ 1 គ្រាប់៖ ទំហំ 10 MP (F2.2)
  • កាមេរ៉ាក្រោយ 4 គ្រាប់៖ 12 MP f2.2 (Ultra-Wide), 12 MP f1.8 (Wide), 64 MP f3.5 (Tele), Depth Vision
  • ថតវីដេអូបានកម្រិត៖ 8K
  • ល្បឿនដំណើរការ៖ Octa Core SM 865, Octa Core Exynose 990
  • Ram: 8 GB
  • Rom: 128 GB (បន្ថែមក្រៅបានរហូតដល់ 1 TB)
  • ថាមពលថ្ម៖ 4,500 mAh, អាចសាកថ្មឥតខ្សែ (Wireless Powershare), សាកថ្មចូលលឿន (Super-Fast Charging, Faster Wireless Charging)
  • អាវក្រោះការពារទឹក និងធូរលី៖ IP68 (ជម្រៅទឹក 1.5 m និងរយៈពេល ៣០ នាទី)
  • បច្ចេកវិទ្យាដោះសោរ៖ Ultrasonic Fingerprint
  • ប្រព័ន្ធជំនួយបំពងសំឡេង៖ Stereo Speaker, Dolby Atmos
  • ប្រព័ន្ធប្រតិបត្តិការ៖ Android 10
  • ពណ៌៖ ខ្មៅ, ប្រផេះ, និងខៀវ
  • Samsung Galaxy A51
  • អេក្រង់៖ 6.5” FHD+ (1080 x 2400) Super AMOLED, Infinity-O Display
  • កាមេរ៉ាក្រោយ 4 គ្រាប់៖ 48 MP (Wide, f2.0) + 12 MP (Ultra-Wide, f2.2) + 5 MP (Macro, f2.4) + 5 MP (Depth, f2.2)
  • កាមេរ៉ាមុខ៖ 32 MP (f2.2)
  • ទម្ងន់៖ 172g
  • ខ្នាត៖ (158.5 x 73.6 x 7.9 mm)
  • រ៉េម៖ 6GB / 8GB
  • មេម៉ូរី៖ 128 GB អាចបន្ថែក្រៅបានរហូតដល់ 512 GB
  • រន្ធដាក់ស៊ីម៖ ដាក់ស៊ីមកាតបាន 2
  • ថាមពលថ្ម៖ 4,000 mAh (15W Fast charging)
  • ឆ្នាំងសាកថ្ម៖ C-Type (15W Fast charging)
  • ប្រព័ន្ធដំណើរការ៖ Octa-core Exynos 9611 (Quad 2.3 GHz + Quad 1.7 GHz)
  • បច្ចេកវិទ្យាដោះសោរ៖ ស្កេនខ្ចៅដៃលើអេក្រង់
  • ពណ៌៖ ស, ខ្មៅ, ខៀវ, ផ្កាឈូក
  • តម្លៃ៖ ៣៤៩ ដុល្លារ!

កុំបង្អង់យូរណា៎…! ទិញមុន…ទទួលបានការថែមជូនមុន…! សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

ពិតជាល្អលើសពីទូទឹកកក…! បច្ចេកវិទ្យា Samsung Twin Cooling PlusTM ជាជម្រើសដ៏វៃឆ្លាតបំផុតសម្រាប់ជីវិតដ៏ស៊ីវីល័យ និងគ្រួសារសម័យថ្មី!

ភ្នំពេញ៖ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០៖ ដោយសារតែមមាញឹកជាមួយនឹងការងារ សំខាន់ប្រចាំថ្ងៃទើបទៅផ្សារម្តងៗ ទិញតែបន្លែផ្លែឈើ ត្រីសាច់ និងភេសជ្ជៈណាដែលល្អ និងមានរសជាតិឆ្ងាញ់ដើម្បីសុខភាព! ប៉ុន្តែទាំងអស់គ្នាត្រូវប្រាកដថាមាន ទូទឹកកកដែលល្អ និងវៃឆ្លាតបំផុតក្នុងការថែរក្សាភាពស្រស់ និងរសជាតិបានរហូតដល់ 72%  ព្រមទាំងជួយសន្សំសំចៃថាមពលខ្ពស់នៅក្នុងផ្ទះផងដែរ!

ឯនាយនៅជិតបង្កើយ…! សូមណែនាំទូទឹកក សាមសុង ជាមួយនឹងបច្ចេកវិទ្យា Twin Cooling Plus ថ្មីដែលមានភាពកាន់តែទំនើប ជួយសន្សំសំចៃថាមពលបានកាន់តែខ្ពស់បំផុត ប្រើបានយូរ មានមុខងារវៃឆ្លាតច្រើនសម្រាប់ជ្រើសរើសដូចជាមិនធ្វើឱ្យមានការឆ្លងក្លិនដោយមានប្រព័ន្ធបញ្ចេញខ្យល់ត្រជាក់ពីរដាច់ដោយឡែកពីគ្នា (2 Evaporators) បានយ៉ាងល្អបំផុត! ហេតុផលខាងក្រោមនេះគឺជាចំណុចពិសេសដែលអាចផ្លាស់ប្តូរនូវបែបផែននៃការរស់នៅឱ្យមានភាពកាន់តែទំនើប និងប្រសើរឡើង!

មិនត្រឹមតែប៉ុណ្ណោះ Samsung Twin Cooling Plus™ មានភាពឆ្លាតវៃបំផុតក្នុងការបំប្លែងភាពត្រជាក់ដែលអាចឱ្យលោកអ្នកអាចផ្លាស់ប្តូរទីតាំងសម្រាប់ក្លាសេដើម្បីទទួលបានការសន្សំសំចៃខ្ពស់ព្រមជាមួយនឹងទំហំកាន់តែទូលាយផងដែរជាមួយនឹងមុខងារ Smart Conversion! ដូច្នេះ លោកអ្នកអាចកំណត់ការប្រើប្រាស់ទូទឹកកករបស់អ្នកបាន 5 មុខងារផ្សេងៗគ្នាដូចជា៖

* Freezer and Fridge Mode

គឺជាមុខងារបំលែងដ៏វៃឆ្លាតដែលជាលក្ខណៈដ៏ពិសេសជាងគេរបស់ទូទឹកកកនេះក្នុងការបំលែងកន្លែងកកឱ្យទៅជាត្រជាក់ធម្មតាដោយគ្រាន់តែចុចទៅលើប៊ូតុងមួយប៉ុណ្ណោះ។ ចំណុចនេះមានភាពងាយស្រួលនៅពេលដែលអ្នកត្រូវការកន្លែងបន្ថែមដើម្បីដាក់អាហារឱ្យបានច្រើននៅក្នុងឱកាសពិសេសជួបជុំណាមួយ។ វាបំពាក់ដោយមុខងារច្រើនយ៉ាងដែលអ្នកអាចជ្រើសរើសបានតាមតម្រូវការរបស់លោកអ្នក។

* Energy Saving Mode

បិទផ្នែកកកនៅខាងលើទុកផ្នែកក្លាសេត្រជាក់ខាងក្រោម! ជាមួយនឹងបច្ចេកវិទ្យា Digital Inverter ជួយសម្រួលល្បឿនដោយស្វ័យប្រវត្តិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃភាពត្រជាក់។ វាចំណាយថាមពលតិចកាត់បន្ថយកម្រិតសំឡេងរំខាន និងធានាលើដំណើរការបានយូរអង្វែង។

* Vacation Mode

បិទផ្នែកត្រជាក់ខាងក្រោម និងទុកផ្នែកក្លាសេកកខាងលើដែលមុខងារនេះគឺជួយឱ្យការក្លាសេសាច់របស់អ្នកបានយូរខណៈដែលលោកអ្នកមិននៅផ្ទះមួយរយៈពេល!

* Fridge Max Mode

ក្លាសេត្រជាក់ខាងលើ និងក្រោមក្នុងពេលតែមួយព្រមគ្នា! លោកអ្នកគ្រាន់តែចុចទៅលើប៊ូតុងមួយនោះទូទឹកកកនេះនឹងធ្វើការចែកចាយខ្យល់ត្រជាក់បានលឿន ឬត្រជាក់ល្មម។ ថាមពលត្រជាក់លឿនធ្វើឱ្យអាហារ និងភេសជ្ជៈត្រជាក់សម្រាប់ញ្ញាតិមិត្ត ឬភ្ញៀវដែលមកលេងផ្ទះរបស់លោកអ្នកដោយមិនបានប្រាប់មុនបានទាន់ចិត្តយ៉ាងអស្ចារ្យ។

* Mini Mode

បិទខាងក្រោម ក្លាសេត្រជាក់ខាងលើ! ក្នុងករណីដែលលោកអ្នកគ្រាន់តែចង់ប្រើតែផ្នែកខាងលើដើម្បីធ្វើជាកន្លែងក្លាសេត្រជាក់ធម្មតា។

ប្រញាប់ឡើង…! លុយមិនអាចទិញសុខភាពរបស់លោកអ្នកបានទេ…ប៉ុន្តែការសម្រេចចិត្តក្នុងការជ្រើសរើសយកទូទឹកកក Samsung Twin Cooling Plus™  គឺពិតជាអាចធ្វើឱ្យសុខភាពរបស់អ្នក និងការរស់នៅរបស់មនុស្សជាទីស្រឡាញ់ និងក្រុមគ្រួសារទាំងមូលប្រកបដោយសុខុមាលភាព និងភាពងាយស្រួលបំផុត!

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចរកជាវទូទឹកកក Samsung Twin Cooling Plus™ បាននៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ឬក៏បើចង់ជ្រាបច្បាស់សូមទស្សនាតាម link ខាងក្រោម https://images.samsung.com/is/content/samsung/p5/th/refrigerators/twincoolingplus/twincoolingplus_f06_001.mp4

https://www.facebook.com/SamsungCambodia/videos/225840072127327/

អបអរសាទរ ចំពោះ អតិថិជន ឈ្នះរង្វាន់ សប្តាហ៍ទី២ ពីកម្មវិធី “មហាប្រូម៉ូសិន ឆ្នាំថ្មីប្រពៃណី ជាតិពីសាមសុង” !!! រង្វាន់ពិត! ឈ្នះពិត! ពិតជាច្រើន!!!

(ភ្នំពេញ) ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០៖ សូមរីករាយជាមួយ អតិថិជនដែលមាន សំណាងកាលពីសប្តាហ៍ទី 1!!! ហើយពេលនេះ អតិថិជនមហា សំណាងសប្តាហ៍ទី 2 ក៏ត្រូវបានបង្ហាញមុខដែរ ។ ដោយមានការចូលរួមចាប់ឆ្នោត ផ្សងសំណាងពីកញ្ញា មាន សូនីតា ដែលជាតំណាងផលិតផលសាមសុង យើងសូមអបអរសាទរ អតិថិជនដែលឈ្នះមហារង្វាន់ សំរាប់សប្តាហ៍នេះ ។ រង្វាន់ធំគឺ ម៉ូតូ Honda ZoomerX ២០២០មួយគ្រឿងត្រូវបានទៅឈ្មោះ Nakhan SereyRatha មកពីរាជធានីភ្នំពេញ។

កញ្ញា មាន សូនីតា ដែលជាតារាតំណាង ផលិតផល សាមសុង ប្រចាំប្រទេសកម្ពុជាក៏បានអញ្ជើញជាកិត្តិយសចូលរួម ក្នុងការចាប់រង្វាន់ស្វែងរកអ្នកឈ្នះ ក៏ដូចជាធ្វើការប្រគល់រង្វាន់ដល់អតិថិជនដែលមានសំណាងឈ្នះទាំងអស់ កាលពីសប្តាហ៍ទី១ផងដែរ! កញ្ញាបានថ្លែងនូវចំណាប់អារម្មណ៍ថា ”ខ្ញុំពិតជារីករាយខ្លាំងណាស់ ដែលបានចូលរួម ក្នុងការផ្តល់នូវសំណាងជូនដល់អតិថិជនដែលបានគាំទ្រស្មាតហ្វូន និងបានជាវស្មាតហ្វូន សាមសុង Galaxy A10s, A20s និង A30s សម្រាប់សប្តាហ៍ទី២ នេះ! ឆ្លៀតក្នុងឱកាស ដ៏រំភើបនេះនាងខ្ញុំក៏សូមថ្លែងអំណរគុណដល់អ្នកគាំទ្រក៏ដូចជាអតិថិជនទាំងអស់ដែល បានជឿជាក់ ស្រឡាញ់ និងតែងតែគាំទ្រគ្រប់ផលិតផលស្មាតហ្វូនរបស់ក្រុមហ៊ុន សាមសុង តាំងពីដើមរហូតមក! ជាចុងក្រោយសូមជូនពរឱ្យអតិថិជនដែលពុំទាន់បានឈ្នះក្នុងសប្តាហ៍នេះ ឱ្យមានសំណាងឈ្នះ ទាំងអស់គ្នានៅសប្តាហ៍បន្តបន្ទាប់ទៀត!”

សូមបញ្ជក់ម្តងទៀតថា កម្មវិធីនៃការចាប់រង្វាន់នេះ គឺប្រព្រឹត្តិទៅនៅស្ថានីយទូរទស្សន៍ MyTV ក្នុងកម្មវិធី A1 Twist វេលាម៉ោង 10:00-12:00 ថ្ងៃត្រង់! កម្មវិធីដ៏រំភើបអស្ចារ្យនេះនឹងផ្តល់ជូនមហារង្វាន់យ៉ាងច្រើន សន្ធឹកសន្ធាប់ដូចជា៖

  • ម៉ូតូ Honda ZOOMER X 2020 សរុប 4 គ្រឿង
  • នាឡិកា Galaxy Watch Active2 សរុប 8 គ្រឿង
  • ទូរស័ព្ទដៃ Galaxy A30s សរុប 12 គ្រឿង
  • ទូរទស្សន៍ Samsung 32 អ៊ីញ សរុប 16 គ្រឿង
  • ខាងក្រោមនេះគឺជាឈ្មោះអតិថិជនដែលបានឈ្នះពីការចាប់លើកទី2៖

ប្រញាប់ឡើងណា៎…លាភសំណាងមើលមិនឃើញទេ…! អ្នកឈ្នះបន្ទាប់អាចជា លោកអ្នកក៏ថាបាន! សម្រាប់អតិថិជនដែលពុំទាន់ បានទិញសូមប្រញាប់ទិញឥឡូវនេះភ្លាមទៅ! ព្រោះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតកំពុងរង់ចាំអ្នក! សូមឱ្យសំណាងល្អទាំងអស់គ្នាណា៎!!

បញ្ជាក់៖ ការចាប់រង្វាន់លើកទី3 នឹងធ្វើឡើងនៅថ្ងៃទី 05 មេសា 2020!

សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកទស្សនា ដោយផ្ទាល់តាម បណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈ ទូរស័ព្ទលេខ៖ 1800-20 32 32 !

ឧកញ៉ា ទៀ វិចិត្រ នាំយកសត្វទោច ទៅព្រលែង នៅតំបន់ធម្មជាតិ ម៉ាហ្វីយ៉ា រីស៊ត ឆ្នេរឋានសួគ៏ ក្រោយព្យាបាល របួសជាសះស្បើយ

ភ្នំពេញ៖លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វទោច ដែលប្រជាពលរដ្ឋប្រគល់ជូន ទៅព្រលែងនៅតំបន់ធម្មជាតិ ម៉ាហ្វីយ៉ា រីស៊ត ឆ្នេរឋានសួគ៏ កោះរ៉ុង ដើម្បីអោយសត្វនេះ បានរស់រានមានជីវិត បែបលក្ខណៈធម្មជាតិឡើងវិញ ក្រោយព្យាបាល របួសជាសះស្បើយ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វទោចនេះប្រជាពលរដ្ឋស្មគ្រ័ចិត្តនាំយក មកប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងអោយរស់ នៅបែបធម្មជាតិឡើងវិញនៅ ម៉ាហ្វីយ៉ា រីស៊ត ឆ្នេរឋានសួគ៏ ក្នុងនោះតាមពលរដ្ឋប្រាប់ដែរថា ការដែលនាំយកសត្វទាំងនេះ មកជូនលោកឧកញ៉ាដោយសារកន្លងមក ឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់សត្វនិងលែង សត្វជាបន្តបន្ទាប់។

ក្រៅពីថ្លែងអំណរគុណ ដល់ពលរដ្ឋ ដែលនាំយកសត្វទោចនេះមកអោយព្រលែងវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានអំពាវនាវអោយពលរដ្ឋគ្រប់ សហគមន៍ចូលរួមជួយថែរក្សា ការពារសត្វព្រៃឬសត្វ កម្រគ្រប់ប្រភេទ តាមរយៈកុំប្រមាញ់កុំសម្លាប់និងថា ការព្រលែងសត្វអោយរស់រានមានជីវិតវិញក្រៅពី ទទួលបាននូវបុណ្យកុសល ក៍បានរួមចំណែកជាមួយសង្គមជាតិ ក្នុងការថែរក្សាសត្វនិងបរិស្ថាន ធម្មជាតិផងដែរ៕