Home Blog Page 216

ក្រុមហ៊ុន ​ជីប ម៉ុង រីថែល បើកសម្ពោធ ផ្សារទំនើប បែបសហគមន៍ ដំបូងបង្អស់ របស់ខ្លួនជាផ្លូវការហេីយ

0

ភ្នំពេញ៖ ផ្សារទំនើបខ្នាតធំបែបសហគមន៍ ជីប ម៉ុង​ ណូរ៉ូ ម៉ល របស់ ក្រុមហ៊ុន ជីប ម៉ុង រីថែល ត្រូវបានសម្ពោធបើកដំណើរការ ជាផ្លូវការ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ​ ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន​ និងអ្នកចូលរួមជាដៃគូពាណិជ្ជកម្ម និងអជ្ញាធរមូលដ្ឋានរាប់រយនាក់ កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។

លោក ស្តេហ្វាន ព្យេរ៉ុង អគ្គនាយកស្តីទី ជីប ម៉ុង រីថែល បានមានប្រសាសន៍ថា “ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល មានផ្ទៃសរុបទំហំ ១៧៩០០ម៉ែត្រការ៉េ មានកម្ពស់ ៥ជាន់ ដែលក្នុងនោះផ្ទៃសរុបដែលយើង អាចជួលបានមានទំហំ ៧៥០០ម៉ែត្រការ៉េ ហើយយើងបានជ្រើសរើសដៃគូពាណិជ្ជកម្ម ដូចជាភោជនីយដ្ឋាន រោងភាពយន្តប្រណិត ផ្សារទំនើប ជីប ម៉ុង និងហាងលក់រាយជាច្រើនទៀត ដោយការសម្រិតសម្រាំងបំផុត”។

លោក លាង ឃុន ប្រធានក្រុមប្រឹក្សា ភិបាលក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ ជីប ម៉ុង រីថែល ក៏បានបន្ថែមទៀតថា “​ការរចនាគឺផ្តោតសំខាន់លើការបញ្ចូល និងបន្ស៊ីគ្នារវាងសំណង់ បែបទំនើបនិងធម្មជាតិ ដើម្បីធានាថា អតិថិជនដែលមកកាន់ផ្សារទំនើបយើងមានអារម្មណ៍ ស្រស់ស្រាយ ទទួលបាននូវភាព រីករាយ ហើយយើងផ្ចិតផ្ចង់ ធ្វើយ៉ាងណាសោភ័ណ្ឌភាព របស់ផ្សារទំនើបមួយនេះ សាកសមជាផ្សារទំនើបដែលស្ថិតនៅ ចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ ផងដែរ ដែលអគារ ពាណិជ្ជកម្មមួយនេះ មិនត្រឹមតែចូលរួម​​លើកសម្រស់ ​រាជធានី​ភ្នំពេញមួយ​ កម្រិត​​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​អាចបង្កើត ការ​ងារសម្រាប់ ​ប្រជាពលរដ្ឋ​ជាច្រើនតាំង​ ពី​កំពុង​សាង​សង់​ រហូត​ដល់​សង់​រួច”។

ក្រុមហ៊ុន ​ជីប ម៉ុង រីថែល វិនិយោគ​លើ​ គម្រោង​ទាំង​អស់ ​របស់​ខ្លួន​គិត​ជា​ទឹកប្រាក់ ​​សរុបចំនួន៣០០លានដុល្លារ​អាមេរិក ដែលការ​វិនិយោគ​នេះ ផ្តោតលើការសាងសង់ និងប្រតិបត្តិការ ផ្សារទំនើបខ្នាតតូច ផ្សារទំនើបខ្នាតធំ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបខ្នាតយក្ស៕

CREA អំពាវនាវឲ្យ ពលរដ្ឋ ពិចារណាមុនសម្រេចចិត្ត ទិញដី មិនមានប័ណ្ណ កម្មសិទ្ធិ ច្បាស់លាស់

0

ភ្នំពេញ ៖ ទោះបីជាវិស័យអចលនទ្រព្យ នៅកម្ពុជាមានសន្ទុះហក់លោត ឡើងយ៉ាងខ្លាំង នាដើមឆ្នាំនេះក៏ពិតមែន ប៉ុន្តែមួយរយៈចុងក្រោយ ពោលគឺនៅចុងឆ្នាំ២០១៩នេះវិញ ចាប់ផ្តើមស្ងប់ស្ងាត់បន្តិច តែហាងឆេង និងការវិនិយោគដីធ្លី នៅតែរក្សាបានស្ថេរភាព តម្លៃយ៉ាងល្អ ជាពិសេសរាជធានីភ្នំពេញ និងតំបន់ជាយៗ រាជធានីភ្នំពេញតែម្តង ដែលបន្តស្រូបទាញវិនិយោគិន ក្នុងស្រុកឲ្យវិនិយោគលើវិស័យនេះ ប៉ុន្តែនៅតែមានអ្នកបង្កើត ឲ្យមានបញ្ហា ។

ក្នុងនោះ បើតាមលោក ឃាង ពុទ្ធី ដែលជាអ្នកជំនាញក្នុង សមាគម អ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) បានគត់សម្គាល់ឃើញថា អ្នកដែលបង្កើតឲ្យមានបញ្ហាដីធ្លី គឺជាអ្នកចង់ចំណេញច្រើនក្នុងការទិញ-លក់ដីគ្មានប័ណ្ណកម្មសិទ្ធិច្បាស់លាស់ ។ ដូច្នេះលោកបានអំពាវនាវ ទៅកាន់ប្រជាពលរដ្ឋ ឲ្យមានការពិចារណា ឲ្យបានច្បាស់លាស់ មុនសម្រេចចិត្តទិញដី គ្មានប័ណ្ណកម្មសិទ្ធិច្បាស់លាស់។

លោក ឃាង ពុទ្ធី បានលើកឡើង កាលពីពេលថ្មីៗថា “ប្រជាជនដែលជាអ្នកវិនិយោគ ក្នុងស្រុកមួយចំនួន នៅតែមានការទិញលក់ ដីធ្លី ដែលមិនមានប័ណ្ណកម្មសិទ្ធិ ច្បាស់លាស់ ក្នុងតម្លៃថោក ដើម្បីទទួលបានប្រាក់ចំណេញច្រើន ដែលធ្វើឲ្យមានហានិភ័យ និងបង្កើតទៅជាវិបត្តិដីធ្លី” ។

អ្នកជំនាញរូបនេះ បានពន្យល់ថា កាលណាបើអ្នកវិនិយោគ គិតពិចារណាឲ្យបានច្បាស់លាស់ មុននឹង សម្រេចចិត្ត ធ្វើការវិនិយោគ ទិញ-លក់ អចលនទ្រព្យដែលមិនមានប័ណ្ណកម្មសិទ្ធិច្បាស់លាស់ នោះគឺជាចលករមួយ ជួយជម្រុញដល់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយបញ្ហា និងជម្លោះដីធ្លី នឹងឈានទៅរកការលុបបំបាត់ទំនាស់ ដីធ្លីដែលធ្វើ ឲ្យវិស័យនេះ នឹងបន្តល្អប្រសើរទៅមុខជានិច្ច ។

ក្រៅពីធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋពាក់ព័ន្ធវិស័យមួយនេះ ឲ្យគិតពិចារណាឡើងវិញ រាល់ការទិញ-លក់ដីធ្លីគ្មានប័ណ្ណកម្មសិទ្ធិច្បាស់លាស់ ហើយនោះ លោក ឃាង ពុទ្ធី ក៏បានធ្វើការអំពាវនាវផងដែរ ដល់មន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរមានសមត្ថកិច្ចជួយ ដោះស្រាយ និងពន្លឿនលើនីតិវិធី ធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជូន ប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា ។

អ្នកជំនាញរូបនេះ ក៏បានលើកឡើងដែរថា “នេះជារឿងល្អ ប្រសិនបើប្រជាពលរដ្ឋយល់ដឹងពីករណីនេះ ជាពិសេសអាចជួយ ដល់រាជរដ្ឋាភិបាលបានច្រើន ព្រោះថាកន្លងមក ប្រជាជន ចេះតែទម្លាក់កំហុសលើរដ្ឋាភិបាល តែការពិតអ្នកវិនិយោគមួយចំនួន នៅតែដើរទិញដីធ្លីដែលមានត្រឹមប័ណ្ណទន់ ឬលិខិតកាន់កាប់ ស្នាក់នៅត្រឹមភូមិ-ឃុំជាដើម ដែលតែងតែមានជម្លោះកើតឡើង” ។

ក្នុងនោះដែរ អ្នកជំនាញដដែរនេះ ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ ដែលបានខិតខំប្រឹងប្រែងពន្លឿន ធ្វើប័ណ្ណកម្មសិទ្ធិជូន ប្រជាពលរដ្ឋទូទាំងប្រទេស ហើយសង្ឃឹមទៀតថា អាចនឹងបញ្ចប់តាមផែនការ ដែលបានគ្រោងទុកក្នុងឆ្នាំ២០២១ តាមការប្រកាសរបស់ក្រសួង ។

បើតាមអ្នកជំនាញរូបនេះ ដើម្បីធ្វើប្លង់ ទន់ ទៅរឹង ចាំបាច់ត្រូវមានឯកសារដូចជា ៖ ច្បាប់ថតចម្លងអត្តសញ្ញណប័ណ្ណ អ្នកស្នើសុំ (បញ្ជាក់ពីស្រុក/ខណ្ឌ ឬផ្តិតមេដៃស្តាំ លើអត្តសញ្ញាណប័ណ្ណថតចម្លង) , សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬថតចម្លងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ផ្តិតមេដៃ) ចំពោះអ្នកនៅលីវ តម្រូវឲ្យមានការបញ្ជាក់ ពីភាពនៅលីវពីមេឃុំ /ចៅសង្កាត់ ។

ដោយឡែកបើពោះម៉ាយ/មេម៉ាយ ត្រូវមានការបញ្ជាក់ពីមេឃុំ /ចៅសង្កាត់ដូចគ្នា និងភ្ជាប់ជាមួយ សំបុត្រមរណៈភាព និងសាលក្រមលែងលះ , ថតចម្លងអត្តសញ្ញាណប័ណ្ណសាក្សី២នាក់ និងលិខិតផ្ទេរសិទ្ធិកាន់កាប់ និងប្រើប្រាស់ដីធ្លី (ច្បាប់ដើម) ។ បើច្បាប់ដើមនៅធនាគារ ត្រូវថតចម្លង បូកត្រាបញ្ជាក់ពីធនាគារ ឬត្រូវមានលិខិតអនុញ្ញាតពីធនាគារ ៕

មេផ្ទះ និងគ្រួសារដ៏ឆ្លាតវៃ ត្រូវតែជ្រើសរើស ម៉ាស៊ីនបោក សម្លៀកបំពាក់ សាមសុង AddWashTM !

0

ភ្នំពេញ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៩៖ អង្គុយបោកខោអាវយូរទៅក្រចក ក៏រីកហើយបាក់, ឈឺដៃ, សាប៊ូកាត់ដៃ, ឈឺខ្នង, ចុកចង្កេះ, ចុកខ្នង, និងស៊ីពេលរ៉ាប់ម៉ោងទៀត! ពិតមែនអត់មេផ្ទះគ្នាយើង? ប៉ុន្តែសម័យនេះហើយ បញ្ហាទាំងអស់នោះនឹងមិនកើតឡើង ចំពោះមេផ្ទះដ៏ឆ្លាតវៃទាំងអស់គ្នា ទៀតនោះទេ!

ជាការពិតណាស់មេផ្ទះដ៏វៃឆ្លាតសម័យថ្មីតែងតែ ជ្រើសរើសយកម៉ាស៊ីនបោកសម្លៀកបំពាក់ ដែលទំនើបទាន់សម័យដូចគ្នាផង ដែរដើម្បីទទួលបាននូវជីវិតដ៏រស់រវើក និងកាន់តែស៊ីវីល័យ! ឥឡូវនេះខ្ញុំសូមណែនាំម៉ាស៊ីន បោកសម្លៀកបំពាក់ Samsung AddWashTM ដែលជាម៉ាស៊ីនបោកដ៏ឡូយ និងទទួលលបានការគាំទ្រ ច្រើនបំផុតពីសំណាក់មេផ្ទះ និងក្រុមគ្រួសារក្នុង ពេលបច្ចុប្បន្ននេះ!

ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWashTM គឺជាជំនួយការយល់ ចិត្តដ៏ល្អបំផុត ដោយជួយសន្សំសំចៃខ្ពស់ទៅលើពេលវេលា បោកគក់ និងថវិកា, បោកគក់បានស្អាតល្អ, មិនធ្វើឱ្យខូចសម្លៀក បំពាក់ជាទីស្រឡាញ់របស់លោកអ្នក, គ្មានសំឡេងរំខាន, មិនធ្វើឱ្យជាប់ សាប៊ូ កំទេចកំទី, និងជួយសម្លាប់មេរោគបាក់តេរី ដែលបង្កអាឡ័កស៊ីដល់ស្បែ ករបស់អ្នកផងដែរ!

អ្វីដែលកាន់តែពិសេស បំផុតនោះគឺមានការធានាជូន អតិថិជនទាំងអស់រហូតដល់ ១១ ឆ្នាំឯណោះ! អូហូ៎…ឡូយ……គួរជាទីទុកចិត្តបាន! ដូច្នេះសម្រាប់ម៉ាស៊ីន បោកសម្លៀកបំពាក់ Samsung AddWashTM នេះគឺពិតជាស័ក្តិសមសម្រាប់ ជីវិតរស់នៅដ៏ទាន់សម័យបំផុត សម្រាប់មេផ្ទះ និងគ្រួសារដ៏វៃឆ្លាត! Samsung AddWashTM ជាជំនួយការបោកគក់សម្លៀក បំពាក់ដ៏ល្អលេខ ១ សម្រាប់លោកអ្នក!

សម្រាប់ព័ត៌មានបន្ថែមសូម អញ្ជើញទាក់ទង ឬមកទស្សនាផលិតផលដោយផ្ទាល់ នៅតាមហាងចែកចាយផលិត ផលទំនើប សាមសុង ទាំងអស់ដែលជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ ទូរស័ព្ទ៖ 1800 203 232 !!

ឆ្នេរកោះឋានសួគ៌ និងឆ្នេរសុខសាន្ត ជាប់ជ័យលាភី ជាឆ្នេរស្រស់ស្អាត

ព្រះសីហនុ៖ចលនាប្រឡងប្រណាំងឆ្នេរខ្សាច់ កម្សាន្តស្អាតលើកទី២ ឆ្នាំ២០១៩នេះ ឆ្នេរកោះឋានសួគ៌ និងឆ្នេរសុខសាន្ត នាក្រុងកោះរ៉ុង បានជាប់ជ័យលាភីជាឆ្នេរស្រស់ស្អាតដាច់គេ ខណៈគណៈកម្មាធិការជាតិគ្រប់គ្រង តំបន់ឆ្នេរសមុទ្រកម្ពុជា បានប្រកាសថា ឆ្នេរកោះឋានសួគ៌ ចូលរួមថែរក្សាដោយក្រុមហ៊ុនជី.ធី.វី.ស៊ី, ស្ពីតប៊ូត កម្ពុជា (G.T.V.C, SPEED BOAT, CAMBODIA) និងឆ្នេរសុខសាន្ត ចូលរួមថែរក្សាដោយក្រុមហ៊ុន រ៉ូយ៉ាល់ស៊េនកោះរ៉ុងរីស៊ត នាក្រុងកោះរ៉ុង ។

លោកឧកញ៉ា ទៀ វិចិត្រ ក៏បានអបអរសាទរ ចំពោះជ័យលាភី នៃចលនាប្រឡងប្រណាំងឆ្នេរខ្សាច់ កម្សាន្តស្អាតលើកទី២ ឆ្នាំ២០១៩ ដែលរៀបចំ និងប្រកាសដោយគណៈកម្មាធិការជាតិគ្រប់គ្រង តំបន់ឆ្នេរសមុទ្រកម្ពុជា៕



កុំឲ្យរំលង ចំណេញលើ ចំណេញ Huawei ផ្ដល់តម្លៃថ្មី ជាច្រើន ម៉ូឌែលមុន ដាច់ឆ្នាំ

0

ក្រុមហ៊ុនស្មាតហ្វូន លំដាប់លេខ២ លើពិភពលោក បានបញ្ចេញស្មាតហ្វូនថ្មី របស់ខ្លួនមកកាន់ទីផ្សារកម្ពុជាគឺ Huawei Y9s តម្លៃ 259USD មិនត្រឹមតែប៉ុណ្ណោះ Huawei ក៏បានផ្ដល់ជូនប្រូម៉ូសិន ពិសេសមិនធ្លាប់ មានពីមុនមក ផងដែរ។

ប្រូម៉ូសិនពិសេសនេះ សម្រាប់ស្មាតហ្វូន ជាច្រើនម៉ូឌែលដូចជា៖
១. Huawei P30 Pro តម្លៃ 899$ តម្លៃថ្មីត្រឹមតែ 799$
២. Huawei Nova5T តម្លៃ 399$ តម្លៃថ្មីត្រឹមតែ 349$ ជាមួយកាដូ Bluetooth Speaker យ៉ាងស្រស់ស្អាត
៣. Huawei Y9 តម្លៃ 239$ ផ្ដល់ជូនកាដូបន្ថែម កាន់តែអស្ចារ្យគឺ Bluetooth Speaker យ៉ាងស្រស់ស្អាត
៤. Huawei អេ5s តម្លៃ 139$ តម្លៃថ្មីត្រឹមតែ 129$
៥. Huawei Y5 2019 តម្លៃ 119$ តម្លៃថ្មីត្រឹមតែ 109$ ប្រញាប់ឡើងកុំឲ្យឱកាសល្អ នេះរំលងផុត។ ដើម្បីទទួលបានកម្មវិធីពិសេសនេះ សូមទៅកាន់គ្រប់ហាងលក់ទូរសព្ទដើម្បីទទួលបាន ព័ត៌មានលម្អិត។

សម្រាប់ Huawei Y9s ជាស្មាតហ្វូនចុងក្រោយ បំផុតរបស់ Huawei ដែលបានដាក់លក់ នៅលើទីផ្សារកម្ពុជាក្នុងតម្លៃ 259$ គឺមានការគាំទ្រ យ៉ាងខ្លាំងពីអ្នកគាំទ្រ ដោយសារតែសមត្ថភាពនិង ការចនាកាន់តែ លេចធ្លោទាក់ចិត្តយុវវ័យ៕

កម្មវិធី ABC Lions Of Fashion Gala Night Extravaganza នឹងចាកផ្សាយ លើកញ្ចក់ទូរទស្សន៍ ចាប់ពីថ្ងៃទី១៥ តទៅ

សូមចូលរួមតាមដាន ការចាក់ផ្សាយ​ លើកញ្ចក់ទូរទស្សន៍ នូវកម្មវិធី #ABCLionsOfFashion Gala Night Extravaganza និងស្វែងរក​ នូវអ្នកដែលទទួលជ័យលាភី ក្នុងរាត្រីដ៏ល្អឯកអស្ចារ្យ។

សូមកុំភ្លេចតាមដានទស្សនា និងរីករាយជាមួយ រាត្រីដ៏អស្ចារ្យ។ នេះជាកាលវិភាគ នៃការចាក់ផ្សាយ៖
-ស្ថានីយទូរទស្សន៍ បាយ័ន ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ៩យប់
-ស្ថានីយទូរទស្សន៍ ម៉ាធីវី ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ៨យប់
-ស្ថានីយទូរទស្សន៍ ស៊ីធីអិន ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ៨យប់
-ស្ថានីយទូរទស្សន៍ ភីអិនអិន ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ១០យប់

ពិសាដោយការទទួលខុសត្រូវ៕

https://www.youtube.com/watch?v=bMwTDNFkuKU&feature=youtu.be
https://www.facebook.com/192991234070566/posts/2584947804874885

ក្នុងឱកាស ខួប១៥ឆ្នាំ មជ្ឈមណ្ឌលថែទាំរថយន្ត ឆាយ ហ៊ាង​ ផ្តល់ជូនការបញ្ចុះតម្លៃ១៥% រហូតដល់បំណាច់ឆ្នាំ គ្រប់សាខា

0

ក្នុងឱកាសគំរប់ខួប១៥ ឆ្នាំ និងដើមបីអបអរ បុណ្យណូអែល និងឆ្លងឆ្នាំសកល ខាងមុខនេះ​ មជ្ឈមណ្ឌលថែទាំរថយន្ត​ ឆាយ ហ៊ាង ធ្វើការផ្តល់ជូន កម្មវិធីពិសេស រាល់ការប្តូរប្រេងម៉ាស៊ីនរថយន្ត លោកអ្នកនឹងទទួលបាន ការបញ្ចុះតម្លៃ ១៥% ភ្លាមៗ គ្រាន់តែ Like និង Share Page (ផេក) ឆាយហ៊ាង ប៉ុណ្ណោះ ព្រមទាំងទទួលបាន កាដូ វត្ថុអនុស្សាវរីយ៍ ជាច្រើនទៀតផងដែរ ។

ការផ្តល់ជូននេះ មាននៅគ្រប់សាខាទូទាំងប្រទេស! រួសរាន់ឡើង ចំនួនមានកំណត់ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ។

ព័ត៌មានលំអិត សូមទំនាក់ទំនង៖ 069 9000 35៕

ក្រុមហ៊ុន Century 21 Cambodia​ ជួបជុំសមាជិក ជាភ្នាក់ងាររាប់រយនាក់ ក្នុងមហាសន្និបាតរបស់ខ្លួន

0

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យ លំដាប់ពិភពលោក ​Century21 Cambodia បាននិងកំពុងពង្រីកឳកាសទីផ្សារ ពង្រឹងទំនុកចិត្ត និងកំពុងទាក់ទាញ ការវិនិយោគវិស័យ អចលនទ្រព្យពីសំណាក់ អ្នកវិនិយោគបរទេស។

លោកស្រី Grace Rachny Fong នាយិការក្រុមហ៊ុន Century21 Cambodia បានមានប្រសាសន៍ ក្នុងមហាសន្និបាតប្រចាំឆ្នាំ លើកទី២នៃគ្រួសារ Century 21 ប្រចាំកម្ពុជាដោយមាន អ្នកចូលរួមជាង៧០០នាក់ និងមានការផ្តល់ពានរង្វាន់ ដ៏សម្បូរបែបដល់សមាជិករួមគ្រួសារ កាលពីរាត្រីថ្ងៃទី៩ ធ្នូកន្លងមកថា ភាគជោគជ័យ នៃការមកដល់របស់ Century21 Cambodia បានធ្វើឲ្យយើងអាចពង្រីក ការិយាល័យបាន២៣ ហើយទិសដៅរបស់យើង នឹងពង្រីកនៅគ្រប់ខ័ណ្ឌទាំងអស់ នៃឆ្នាំ២០២០ និងពង្រីកសមាជិក ជាភ្នាក់ងារ ឲ្យបាន៧០០នាក់ ។

លោកស្រីបន្តថា “ការលក់របស់យើង បាននិងកំពុងកើនឡើង ហើយយើងមាន ជំនឿជឿជាក់ថា វិស័យនេះនឹងបន្តរីកចម្រើន រយៈពេលវែងបន្តទៀត” ។ តាមរយៈវត្តមានរបស់ Century21 Cambodia បានធ្វើឲ្យទីផ្សារនេះ កាន់តែមានភាពប្រសើរឡើង ហើយការលក់របស់យើង បានបន្តកើនឡើង ដោយសារតែភាពស្មោះត្រង់ ការផ្តល់សេវាកម្ម ប្រកបដោយទំនុកចិត្ត ព្រោះយើងធ្វើការ ដោយបេះដូង ជាមួយអតិថិជន”។

ព្រឹត្តិការណ៍ប្រចាំឆ្នាំលើកទី២នេះ ត្រូវបានរៀបចំឡើង កាន់តែធំជាងមុន ហើយវត្តមានអ្នកចូលរួម គឺមានទាំងពីសមាជិកគ្រួសារ Century 21 នៅកម្ពុជាទាំង ២៣ ក្រុមហ៊ុន និងពីសមាជិកគ្រួសារ Century 21 ពីសហរដ្ឋអាមេរិក ជប៉ុន ចិន កូរ៉េ តៃវ៉ាន់ សឹង្ហបុរី ហុងកុង និង តំណាងស្ថាប័នឯកជនធំៗ ដូចជា ម្ចាស់សហគ្រាស ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យ និងតំណាងពីធនាគារ។

លោកស្រី Grace Rachny Fong បានថ្លែងថា ព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏ល្អសម្រាប់ដៃគូរ សហការណ៍បានស្គាល់ និងប្រាស្រ័យទាក់ទងគ្នា ទៅវិញទៅមក ដើម្បីពង្រីកបណ្តាញ ទំនាក់ទំនងពាណិជ្ជកម្ម និងដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នា ទៅវិញទៅមក។

លោកស្រីបន្តថា “សម្រាប់អ្នកចូលរួម ពីបណ្តាប្រទេសជឿនលឿនជាច្រើន នេះគឺជាលើកទីមួយ ដែលពួកគាត់មកប្រទេសកម្ពុជា”។ កត្តានេះ ឆ្លុះបញ្ចាំងថាពួកគាត់សម្លឹងឃើញ ឱកាសល្អ និងបានដឹងពីសក្តានុពលវិស័យ អចលនទ្រព្យកម្ពុជា ហើយយើងសង្ឃឹមថា ពួកគាត់នឹងមានការស ម្រេចចិត្ត ក្នុងការវិនិយោគនៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ។

ការទទួលបានពានរង្វាន់ របស់ក្រុមហ៊ុន ជាសមាជិកគ្រួសារ Century 21 នាពេលនេះ គឺឆ្លុះបញ្ជាំងពីការតាំងចិត្តខ្ពស់ របស់ម្ចាស់ក្រុមហ៊ុននីមួយៗ ក្នុងការផ្តល់សេវាកម្ម អចលនទ្រព្យប្រកបដោយវិជ្ជាជីវៈ ទំនួលខុសត្រូវខ្ពស់ ដើម្បីអភិវឌ្ឍន៍ទីផ្សារដីធ្លី ខុនដូ បុរី និង ទីផ្សារអចលនទ្រព្យ ផ្សេងទៀត នៅកម្ពុជា។

លោកស្រី Grace Rachny Fong បានបន្ថែមថា “យើងនឹងបន្តរួមសាមគ្គីគ្នា ក្នុងការកសាងទំនុកចិត្ត ដល់ម្ចាស់អចលនទ្រព្យ និង វិនិយោគិនក្នុងវិស័យនេះ តាមរយៈការផ្តល់ជូនសេវាកម្ម អចលនទ្រព្យទាំងមុន និងក្រោយពេលទិញ ប្រកបដោយការ យកចិត្តទុកដាក់ខ្ពស់ ដើម្បីបន្តជំរុញការអភិវឌ្ឍន៍ វិស័យអចលនទ្រព្យកម្ពុជា ប្រកបដោយចីរភាព”។

វិស័យអចលនទ្រព្យកម្ពុជា នឹងបន្តរីកចម្រើន ដោយភាពរឹងមាំ នាពេលខាងមុខទៀត ដោយសារស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនចំនួនប្រជាជន។ តួលេខជំរឿនទូទៅប្រជាជនកម្ពុជា ឆ្នាំ២០១៩ បានបង្ហាញថា ប្រជាជនសរុបនៅឆ្នាំ ២០១៩ មានចំនួន ១៥,២៨ លាននាក់ គឺកើនឡើង ១៤ ភាគរយពីឆ្នាំ ២០០៨ ដែលមានចំនួន ១៣,៣៩ លាននាក់។ កំណើននេះឆ្លុះបញ្ជាំងថា តម្រូវការផ្ទះ និងអគារពាណិជ្ជកម្មនឹងបន្តកើនឡើង។

យោងតាមរបាយការណ៍ បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា របស់ធនាគារពិភពលោក ចេញផ្សាយកាលពីថ្ងៃទី ២៧ វិច្ឆិកា ឆ្នាំ ២០១៩ សេដ្ឋកិច្ចកម្ពុជា នឹងនៅរក្សាបាន ភាពស្វាហាប់ និងមានកំណើន៧ភាគរយ ក្នុងឆ្នាំ២០១៩។ ធនាគារពិភពលោក បានបង្ហាញថា វិស័យសំណង់នៅបន្ត សកម្មភាពគគ្រឹកគគ្រេង ដែលឆ្លុះបញ្ចាំងឱ្យឃើញថា មិនទាន់មានភាពនឿយណាយ នៃការវិនិយោគ លើវិស័យនេះនៅឡើយទេ។ ជាលទ្ធផល ការនាំចូលដែកសំណង់ បានស្ទុះឡើងយ៉ាងគំហុក ដល់ទៅ ៦៣,៥ភាគរយ គិតត្រឹមខែមិថុនា ឆ្នាំ២០១៩ ពី ២៧,៧ភាគរយ ក្នុងឆ្នាំ២០១៨។

លោក Ken Lo នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Imperial Realty Co., Ltd ដែលជាសមាជិក ការិយាល័យមួយ របស់ Century 21 Cambodia បានលើកឡើងថា «កំណើនសេដ្ឋកិច្ច ក្នុងរង្វង់៧ភាគរយ ប្រចាំឆ្នាំនឹងជះឥទ្ធិពលល្អ ដល់វិស័យ អចលនទ្រព្យកម្ពុជា ស្របពេលកំណើនចំនួនប្រជាជន និងកំណើន គម្រោងវិនិយោគ ពីក្រៅប្រទេសមកកម្ពុជា នឹងបង្កើនតម្រូវការ ទីតាំងស្នាក់នៅ ទីតាំងអាជីវកម្ម និងទីតាំងសម្រាប់ផលិតកម្ម»។

លោក Ken Lo បន្តថា ព្រឹត្តការណ៍ដែលប្រមូលផ្តុំ ការជួបជុំមហាគ្រួសារ Century 21 ជាលើកទី២ ដោយមានការផ្តល់ពានរង្វាន់ បញ្ជាក់ពីសមទ្ធិផល របស់សមាជិក នាពេលនេះ ឆ្លុះបញ្ជាំងពីការលើកទឹកចិត្ត និងសាមគ្គីភាពរឹងមាំ ក្នុងចំណោម សមាជិកគ្រួសារ Century 21 ដែលវានឹងរួមចំណែក បង្កើនទំនុកចិត្ត ដល់អតិថិជន។

លោកបញ្ជាក់ថា “វាឆ្លុះបញ្ជាំងថា យើងគឺជាក្រុមហ៊ុន ដែលមានវិជ្ជាជីវៈច្បាស់លាស់ និងជាសមាជិកមួយនៃគ្រួសារ Century 21 ដែលល្បីល្បាញជាងគេ លើពិភពលោក។ វាជាសារដ៏សំខាន់មួយ ទៅដល់ម្ចាស់អចលនទ្រព្យ នៅកម្ពុជា ឲ្យបានដឹង ពីសារៈសំខាន់ នៃក្រុមហ៊ុនភ្នាក់ងារស្របច្បាប់ ដែលមានយីហោ ទទួលស្គាល់ កម្រិតអន្តរជាតិ មានចុះបញ្ជីការត្រឹមត្រូវនៅកម្ពុជា នឹងជាក្រុមហ៊ុនរួមចំណែក យ៉ាងសកម្មដល់ការបង់ពន្ធ និងបង្កើនចំណូលរដ្ឋ”។

យោងតាមទិន្នន័យ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងរយៈពេលពីខែមករា ដល់ខែវិច្ឆិកាឆ្នាំ ២០១៩នេះ ក្រសួងបានអនុម័ត លើគម្រោងស្នើសុំវិនិយោគ លើវិស័យសំណង់ ដែលមានទុនវិនិយោគ សរុបជាង ៨,៧៥ ពាន់លានដុល្លារ គឺកើនឡើង ៦៧ ភាគរយធៀប នឹងរយៈ ១១ ខែដូចគ្នាឆ្នាំ ២០១៨។ ចំពោះក្រុមហ៊ុន ដែលបានចុះបញ្ជី និងមានសុពលភាព កំពុងប្រកបអាជីវកម្ម សាងសង់ និងសិក្សាគម្រោងប្លង់ នៅកម្ពុជាមានចំនួន ១ ០៨១ ក្រុមហ៊ុនក្នុងនេះ មានក្រុមហ៊ុនបរទេសចំនួន៤៨៥ ក្រុមហ៊ុន គឺមកពីប្រទេសចិន កូរ៉េ ជប៉ុន ថៃ វៀតណាម សឹង្ហបុរី ម៉ាឡេស៊ី បារាំង អាមេរិក អង់គ្លេស ឥណ្ឌូនេស៊ី អូស្រ្តាលី កាណាដា និងប្រទេសជាច្រើនទៀត។

លោកគុយ វ៉ាតប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Century21 Cambodia បានមានប្រសាសន៍ថា នេះជាកម្មវិធីលើកទី២ហើយ ដែលមហាគ្រួសារ Century 21 Cambodia បានរៀបចំឡើង នៅកម្ពុជា ហើយព្រឹត្តការណ៍លើកនេះ យើងមានអ្នកចូលរួម ដល់ទៅជិត៧០០នាក់ ដែលរួមមានទាំងសមាជិក មហាគ្រួសារ Century 21 Cambodia និង Century 21 អន្តរជាតិ ព្រមទាំងមានការចូលរួម ពីសហគ្រិនប្រចាំកម្ពុជា និងធនាគារជាដៃគូ។ វត្តមានចូលរួម របស់បងប្អូនទាំងអស់គ្នា បានធ្វើឲ្យកម្មវិធីរបស់យើង មានការជួបជុំប្រកបដោយ ភាពសប្បាយរីករាយ”។

ប្រទេសកម្ពុជា ជាប្រទេសទី ៧៥ ដែលក្រុមហ៊ុន លំដាប់ពិភពលោកមួយនេះ បានឈានជើងចូលក្នុងទីផ្សារ ដើម្បីចូលរួមអភិវឌ្ឍន៍ វិស័យអចលនទ្រព្យ។ ចាប់តាំងពីពេលបើកសម្ពោធ ដំណើរការជាផ្លូវការដំបូង រហូតមកទល់ពេលនេះ យើងមានអាយុកាល ៥ ឆ្នាំហើយ។ ហើយយើងបានបម្រើ សេវាកម្មទិញលក់ ជួល អចលនទ្រព្យគ្រប់ប្រភេទ ដល់បងប្អូនប្រជាជនខ្មែរ និងអ្នកវិនិយោគ មកពីបណ្តាប្រទេសផ្សេងៗ៕

វ៉ាវ…ពិតជាពិសេស អស្ចារ្យណាស់! កម្មវិធី មហាប្រូម៉ូសិនយក្ស ថែមជូនដ៏ធំសម្បើម ចុងឆ្នាំពី សាមសុង បានមកដល់ហើយ…!!

0

ភ្នំពេញ៖ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នេះជាកាដូដ៏រំភើបអស្ចារ្យបំផុត សម្រាប់អបអរឆ្នាំថ្មីពី ក្រុមហ៊ុន សាមសុង! ពិតជារំភើបខ្លាំងណាស់…ហើយសឹងតែមិនជឿសោះតែម្តងថា ក្រុមហ៊ុន សាមសុង ផ្តល់ជូននូវ កម្មវិធីមហាប្រូម៉ូសិន ថែមជូនដ៏អស្ចារ្យ និងការបញ្ចុះតម្លៃភ្លាមៗ នៅចុងឆ្នាំនេះ!

ដូច្នេះអតិថិជនទាំងអស់ ដែលត្រូវការផលិតផលអេឡិចត្រូនិក ប្រើប្រាស់ ក្នុងគេហដ្ឋាន រួសរាន់ឡើង!

ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ នេះក្រុមហ៊ុនអេឡិចត្រូនិក សាមសុង នឹងធ្វើការផ្តល់ជូនកម្មវិធីប្រូម៉ូសិន ដ៏ធំក្នុងឱកាសចុងឆ្នាំ ទិញ ១ ថែមជូន១ ដូចជា៖ ទិញទូទឹកកកថែមម៉ាស៊ីនបោកខោអាវ ឬ ចង្ក្រាន្តដុតអគ្គិសនី (Microwave), ទិញទូទឹកកក…ថែមជូនប្រាក់សុទ្ធវិញ ២០ ដុល្លារ ភ្លាមៗតែម្តង! ទិញម៉ាស៊ីនបោកខោវអាវ ថែមជូនម៉ាស៊ីនបូមធូលី, ទិញម៉ាស៊ីនត្រជាក់ថែមជូនសេវាតម្លើង និងជើងភ្ជាប់ជញ្ជាំង ដោយឥតគិតថ្លៃ ឬថែមជូនប្រាក់សុទ្ធវិញ ២០ ដុល្លារ ភ្លាមៗ…!! និយាយទៅគឺថាថែមជូន ដូចព្យុះតែម្តង! ចំណាយតិច…តែចំណេញវិញកប់ក្តោងតែម្តង…!! សូមបញ្ជាក់ជូនអតិថិជន សាមសុង ទាំងអស់ថា ឱកាសប្រូម៉ូសិននេះ គឺដឹងតែសប្បាយទិញតែម្តង!!

នៅចាំអីទៀត? បរិក្ខារអេឡិចត្រូនិក ប្រើប្រាស់ក្នុងគេហដ្ឋានដ៏ទំនើបទាន់សម័យ យ៉ាងច្រើនសម្បូរបែបកំពុងរង់ចាំ អតិថិជនទាំងអស់គ្នាហើយ! កាលពីមុនគិតថា សន្សំលុយទិញ ទូទឹកកកមុន ហើយចាំទិញម៉ាស៊ីនបោកខោអាវតាម ក្រោយ! ឥឡូវមិនបាច់សន្សំទៀតទេ ទិញតែទូទឹកកក បានម៉ាស៊ីនបោកខោអាវឥតគិត ថ្លៃភ្លាមៗតែម្តង! នេះបានថាថែមជូនសាហាវតែម្តង!!

ឱ្យលឿនឡើង…ប្រយ័ត្នទិញអត់ទាន់គេណា៎! ទាន់ឱកាសដ៏កម្រនេះបានមកដល់…អ៊ីចឹងស្រូតមកទទួលយក ការផ្តល់ជូនដ៏អស្ចារ្យនេះ ទាំងអស់គ្នាឥឡូវនេះ ភ្លាមទៅ! សម្រាប់ពត៌មាន លម្អិតសូមអញ្ចើញមក ទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយ បន្តដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនង មកកាន់ទូរស័ព្ទ៖ 1800 203 232 !!

លោកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភ ១ពាន់ដុល្លារ ដល់គ្រួសារ ក្រីក្រ មានកូនពិការភាព និងមានក្បាលធំ

ភ្នំពេញ ៖ ក្នុងសន្តានចិត្ត ប្រកបដោយធម៌សប្បុរស នាថ្មីៗនេះ លោកឧកញ៉ា ទៀ វិចិត្រ បានចុះសួរសុខទុក្ខគ្រួសារក្រីក្រមួយ ដែលមានកូនប្រុស អាយុ៨ឆ្នាំ ពិការភាព មានក្បាលធំ រស់នៅក្នុងខេត្តសៀមរាប។

ដោយមានក្តីអាណិតអាសូរជាខ្លាំង លោកឧកញ៉ា ទៀ វិចិត្រ ក៏បានឧបត្ថមថវិកា១ពាន់ដុល្លារ សំរាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។

ក្មេងពិការនេះ មានឪពុកធ្វើជាសន្តិសុខឯកជន យាមពេលយប់ ដើម្បីរកលុយ ដោះស្រាយជីវភាពនៅក្នុងគ្រួសារ៕