Home Blog Page 221

កំពូលទូរស័ព្ទ Galaxy Fold បង្ហាញមុខ ជាផ្លូវការ នៅកម្ពុជាហើយ ប្រកបដោយ ភាពថ្លៃថ្នូរ និងរចនាបថថ្មី

ភ្នំពេញ៖ទីបំផុត Galaxy Fold ដែលជាកំពូលទូរស័ព្ទ ប្រកបដោយភាពថ្លៃថ្នូរ និងរចនាបថថ្មី បានបង្ហាញមុខជាផ្លូវការ នៅកម្ពុជាហើយ នៅថ្ងៃ២៩ ខែវិច្ឆិកា២០១៩នេះ សំរាប់អតិថិជនទូទៅ Galaxy Fold គឺជាអភូតហេតុពិសេស ដែលលើសពីការរំពឹងទុក ព្រោះ Galaxy Fold គឹជាសមិទ្ធិផល របស់គំនិតច្នៃប្រឌិតពិសេស និង បច្ចេកវិទ្យាកំរិតខ្ពស់បំផុត ។

អតិថិជនទូទៅតែងតែរំពឹងថា នឹងមានឳកាសបានកាន់ បានទទួលបទពិសោធន៏ប្រើប្រាស់ សាកល្បង និងបើអាចក្លាយជា ម្ចាស់របស់ Galaxy Fold ផងដែរ ។ ហើយពេលនេះ ក្តីរំពឹងបានក្លាយជាការពិត!

នៅក្នុងវេទិកាដាក់តាំងបង្ហាញផលិតផលអេឡិកត្រូនិក Galaxy Fold បានបង្កើតនូវព្រឹត្តិការណ៍ កក្រើករញ្ជួយពាសពេញពិភពលោក ជាមួយនឹងបច្ចេកវិទ្យាពិសេស Infinity Flex Display ដែលអាចឲយើងបត់ឫលាទូរស័ព្ទ បានតាមតម្រូវការដូចជា ការនិយាយទូរស័ព្ទ ការអាន ឫការកំសាន្តផ្សេងៗ ។ ពេលបើកលាទូរស័ព្ទ Galaxy Fold មានកញ្ចក់ ដែលមានទំហំ 7.3 អ៊ីញ ជាមួយនឹងកំរិតភាពច្បាស់របស់អេក្រង់ 2152*1536 គួបផ្សំនឹងបច្ចេកវិទ្យា Dynamic AMOLED ដែលធ្វើឲពន្លឺច្បាស់ស្រទន់ ។ Galaxy Fold មានកាម៉េរាសរុប 6 គ្រាប់ ។
កាមេរ៉ាខាងមុខ 1 គ្រាប់ ទំហំ 10 មេហ្គាពិចសែល សំរាប់ធ្វើការសែលហ្វីពេលបិទទូរស័ព្ទ ។ ពេលបើកលាទូរស័ព្ទ កាមេរ៉ាខាងក្នុងមាន 2 គ្រាប់ សំរាប់ការថតសែលហ្វី (10 មេហ្គាពិចសែល) និង សំរាប់ការថត Live Focus (8 មេហ្គាពិចសែល)។ កាមេរ៉ាខាងក្រោយមាន 3 គ្រាប់ កាមេរ៉ាសំរាប់ការថត Ultra Wide (16 មេហ្គាពិចសែល) កាមេរ៉ាគោល (12 មេហ្គាពិចសែល-Dual Pixel)និង កាមេរ៉ាសំរាប់ zoom (12 មេហ្គាពិចសែល) ។

ជាមួយនឹងកាមេរ៉ាទាំង 6 នេះ Galaxy Fold ផ្តល់នូវរូបភាពច្បាស់ល្អ សំរាប់ការថតគ្រប់ពេលវេលា គ្រប់ទីកន្លែង ។ Galaxy Fold បំពាក់នូវអង្គគណនា RAM ទំហំ 12GB និង មានអង្គចងចាំដែលមានទំហំ ផ្ទុក 512GMB ។ លើសពីនេះ Galaxy Fold ក៏បានបំពាក់នូវថ្មដែលមានទំហំធំរហូតដល់ 4,380mAh ចំនួន 2 គ្រាប់ ដែលអាចឲយើងប្រើប្រាស់ លើសពីតម្រូវការដោយគ្មានបារម្ភ ។

ដូច្នេះ សូមរូសរាន់ទៅកាន់ ហាងលក់ទូរស័ព្ទធំៗ ដែលនៅជិតលោកអ្នកដើម្បី ទទួលបទពិសោធន៍ពិសេស និងធ្វើការជាវ Galaxy Fold ព្រោះស្តុកមានកំណត់ ៕

ទៅឡើងផ្ទះបង សំណាងប្អូន ត្រូវ៤០លានរៀលពី ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ

គ្រូបង្រៀននៅស្រុកស្ទឹងសែន ខេត្តកំពង់ធំម្នាក់ លោកស្រី ឈួន សុខឃី បានទៅចូលរួមកម្មវិធីឡើងផ្ទះបងស្រី របស់គាត់នៅក្រុង ប៉ោយប៉ែត កាលពីថ្ងៃទី​២២ ខែ​វិច្ឆិកានេះ បានមានសំណាងធំត្រូវរង្វាន់ ​៤០លានរៀលពីភេសជ្ជៈ ប៉ូវកម្លាំងវើក WURKZ ។

លោកស្រីមានប្រសាសន៍ថា៖ «ម៉ោងប្រហែល១រសៀល ខ្ញុំជិះពីកំពង់ធំទៅ ប៉ោយប៉ែត ចម្ងាយក៏ឆ្ងាយគួរសមដែរ​ ខ្ញុំអស់កម្លាំងពេកក៏ចង់ហូបវើក WURKZ ដើម្បីប៉ូវកម្លាំងព្រោះជិតដល់ពេលល្ងាចទទួល ភ្ញៀវហើយ ដល់តែគាស់ភ្លាមចេញមក ៤០លានរៀល ខ្ញុំអរ​ឡើង​និយាយ​លែង​ ចេញទៅហើយថ្ងៃនោះ»។

លោកស្រីបញ្ចាក់ថា ទឹកប្រាក់ដ៏ច្រើននេះ គាត់នឹងយកទៅបើកមុខរបរ ជាដេប៉ូលក់ភេសជ្ជៈព្រោះផ្ទះនៅ ជាប់ថ្នល់ស្រាប់ ហើយមុខរបរនេះ​ជា​មុខ របរកំពុង​កាក់កបនៅស្រុកស្ទឹងសែន។

លោក ស្រីឃី ថា៖ «គម្រោងចង់បើករកស៊ីនេះមានយូរហើយ។ ខ្ញុំក៏ចង់រកស៊ី ប៉ាវាក៏ចង់រកស៊ី ដល់តែកូនក៏ឱ្យគ្នារៀនជំនាញរកស៊ីដែរ គ្រប់យ៉ាង ចិត្ត និង​កាយត្រៀមរួចអស់ហើយ នៅ​ឡើយតែលុយ តែពេលនេះលុយក៏មាន មានអីត្រូវគិតទៀត»៕



និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ចូលរួមកម្មវិធីបោះជំរុំ Summer School នៅសាកលវិទ្យាល័យជាតិ កៅស៊ុង នៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា កោះតៃវ៉ាន់

ភ្នំពេញ៖ ដោយមានកិច្ចសហការល្អជាមួយ សាកលវិទ្យាល័យជាតិកៅស៊ុង នៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សាលាក្រោយឧត្តមនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានចូលរួមរៀបចំកម្មវិធីបោះជំរុំ Summer School កាលពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៩ នៅសាកលវិទ្យាល័យជាតិកៅស៊ុងនៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា (National Kaohsiung University of Science and Technology) លើកោះតៃវ៉ាន់ ដែលកម្មវិធីនេះ មានគណៈប្រតិភូនិស្សិតថ្នាក់ ក្រោយបរិញ្ញាបត្រចំនួន២៧រូប ចូលរួមនិងដឹកនាំដោយលោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និងសម្របសម្រួល ដោយលោកបណ្ឌិត ស៊ូ វាសនា ជាសាស្រ្តាចារ្យនៃវិទ្យាល័យអាស៊ីអឺរ៉ុប និងសាស្រ្តាចារ្យបណ្ឌិត កាវជួយចុង ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យ ទំនាក់ទំនងអន្តរជាតិ សាកលវិទ្យាល័យជាតិកៅស៊ុង នៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។

ក្នុងរយៈពេល១សប្តាហ៍ នៃកម្មវិធីបោះជំរុំ Summer School និស្សិតអាស៊ីអឺរ៉ុប បានសិក្សាស្រាវជ្រាវនិងទទួលបាននូវបច្ចេកទេសព្រមទាំងបទពិសោធន៍ ជាច្រើនពីសាកលវិទ្យាល័យជាតិកៅស៊ុងនៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ក្នុងការបណ្តុះបណ្តាលផ្លាស់ប្តូរបទពិសោធន៍វប្បធម៌គ្នាទៅវិញទៅមក ជាពិសេសគណៈប្រតិភូបានចុះទស្សនកិច្ចតាមគ្រប់ Campus របស់សាកលវិទ្យា- និងបានចូលរួម ប្រកួតមិត្តភាពកីឡា បាល់ទះផ្លាស់ប្តូរ​បទពិសោធន៍គ្នាពីរបៀបហែលទឹកនិងសង្រ្គោះបឋម ដល់អ្នកហែលទឹកបានចុះទស្សនកិច្ចសិក្សាពីរបៀបរៀបចំ លក់និងរៀបចំកញ្ចប់ទេសចរណ៍ការដឹកនាំភ្ញៀវទេសចរណ៍ នៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តការរៀបចំនិងលក់នៅផ្សាររាត្រី សិក្សាពីសារមន្ទីរជាតិជីវសាស្រ្តនិងចិញ្ចឹមសត្វសមុទ្រគ្រប់ប្រភេទ ក្នុងការរៀបចំបង្ហាញការចិញ្ចឹមថែរក្សាសត្វសមុទ្រ ទាំងនោះឱ្យភ្ញៀវទេសចរណ៍ បានទស្សនាទស្សនកិច្ច​កសិដ្ឋានចិញ្ចឹមអយស្ទ័រ ដោយសិក្សាពីរបៀបចិញ្ចឹមថែរក្សារ ការពារអយស្ទ័រនិងការរៀបចំកញ្ចប់ឱ្យភ្ញៀវទេសចរណ៍ ទស្សនានិងទទួលទានអយស្ទ័រ។

បន្ថែមពីលើនេះទៀតគណៈប្រតិភូនិស្សិតថ្នាក់ ក្រោយបរិញ្ញាបត្រ នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបក៏បានស្វែងយល់ នៅការិយាល័យរដ្ឋាភិបាលកិច្ចការកម្លាំងពលកម្មក្នុងទីក្រុ​កៅស៊ុងពីការងារ អប់រំខាងកម្លាំង ពលកម្មទស្សនកិច្ចសិក្សាស្វែងយល់ ពីការធ្វើទីផ្សារសង្វាក់ផលិតកម្មការគ្រប់គ្រងនិងការនាំចេញម៉ាស៊ីន ហាត់ប្រាណសម្រាប់មនុស្សធម្មតា និងសម្រាប់អ្នកជំងឺ ទៅកាន់ទីផ្សារអឺរ៉ុប សហរដ្ឋអាមេរិកអាស៊ីនិងចិន របស់ក្រុមហ៊ុន Sports Art Fitness។ ចុះទៅសិក្សាស្រាវជ្រាវ នៅវិទ្យាស្ថានជាតិ កសិកម្មតៃវ៉ាន់ពីរបៀបដាំថែរក្សាព្យា បាលបង្កាត់ពូជដំណាំហូបផ្លែ និងបន្លែបង្ការគ្រប់មុខជាពិសេសរបៀប ដាំស្វាយប៉ោមឋ ឱ្យរស់ឱ្យបានជារៀងរហូត មិនចេះស្លាប់ដើមនិងទទួល បានផលគ្រប់រដូវ។

មុននឹងបញ្ចប់ទស្សនកិច្ចគណៈប្រតិភូបានទៅវិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យាឧស្សាហកម្ម I.T.R.I ទទួលបាននូវមូលដ្ឋានគំនិតចំណេះសំខាន់ៗ និងបានស្វែងយល់ពីបច្ចេកវិទ្យាចុងក្រោយ នៃបដិវត្តន៍ឧស្សាហកម្ម​ 4.0 ដើម្បីផ្សារភ្ចាប់រវាងទ្រឹស្តីនិងការអនុវត្តន៍​ផ្ទាល់និងរបកគំឃើញថ្មី នៃ​បច្ចេកវិទ្យា​ដែលប្រើក្នុងឧស្សាហកម្ម​ 4.0​ និងស្វែងយល់ពីបច្ចេកវិទ្យា ចុងក្រោយ ដូចជាប្រព័ន្ធការពារមហារីក​ ការចាក់ស្ទីមសែលក្នុងវិស័យ វិជ្ជសាស្រ្ត​ ដើម្បីអោយអ្នកជំងឺកាត់បន្ថយការប្រើប្រាស់ ថ្នាំពេទ្យ​ ឬបឈ្ឈប់/រាលដាលជំងឺ​,​ ប្រព័ន្ធចំរោះទឺកស្អាត, ឌ្រូនសម្រាប់យោធា​ និងពាណិជ្ចកម្ម​ ប្រព័ន្ធច្រោះជាតិពុលក្នុងបរិយាកាស​ និងគម្រូប្រព័ន្ធអេឡិចត្រនិក ដ៏ទំនើបចុងក្រោយ សម្រាប់ដៃគូ សហគ្រាសខ្នាតធំ​, Smart home, Clean environment,​ បច្ចេកវិទ្យា​ LED, បច្ចេកវិទ្យាប្រើប្រាស់​ C02 និងកាត់បន្ថយការ ប្រើប្រាស់ទឹកច្រើន,​ សរសេរកម្មវិធីសម្រាប់ទូរស័ព្ទដៃ​ ជាដើម។ល។

សូមបញ្ជាក់ផើងដែរថា វគ្គសិក្សាថ្មីសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នឹងចាប់ផ្តើមនៅថ្ងៃទី២ខែមករាឆ្នាំ២០២០ សម្រាប់វគ្គច័ន្ទ-សុក្រនិងនៅថ្ងៃទី៤ខែមករា ឆ្នាំ២០២០សម្រាប់វគ្គចុងសប្តាហ៍៕

គ្លីនិក Absolute Health ថៃ រៀបចំសិក្ខាសាលា ស្តីអំពី ការព្យាបាល បង្កើត កោសិកាថ្មី ឡើងវិញ និងពន្យារ រភាពចាស់

0

ភ្នំពេញ៖គ្លីនិកពហុព្យាបាល Absolute Health នៃព្រះរាជាណាចក្រថៃ បានរៀបចំសិក្ខាសាលា ស្តីពី ការព្យាបាលបង្កើតកោសិកាថ្មីឡើងវិញ និងពន្យារភាពចាស់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នាសណ្ឋាគារសូហ្វីថែលភ្នំពេញភូគីត្រា ដែលសង្កត់ធ្ងន់លើការព្យាបាលឲ្យចំមូលហេតុពិត នៃជម្ងឺ ការពារមិនឲ្យមានជម្ងឺ ដោយឧបករណ៍ និងបច្ចេកវិទ្យាទំនើបទាន់សម័យ គ្រប់ដណ្តប់គ្រប់ប្រព័ន្ធដំណើរការរាងកាយ ស្តារនិងព្យាបាលជម្ងឺ ដោយវិធីកែប្រែ ទម្លាប់ការរស់នៅ លាងជាតិពុល ប្រើប្រាស់សារធាតុចិញ្ចឹម វីតាមីន និងជាតិអីយ៉ុង ការមើលថែផ្នែក ចំណីអាហារ ចំពោះបុគ្គលយ៉ាងមានអនាម័យ ការថែទាំសម្រស់ស្បែក ពន្យាររភាព និងការបន្តឹងស្បែក និងរាង្គកាយ ដើម្បីឲ្យអ្នកមានភាពស្រស់ស្អាត ដូចធម្មជាតិ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួម ដោយភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើននាក់ និងត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយ អំពីអត្ថប្រយោជន៍ នៃការថែរក្សា សុខភាព និងសម្ផស្សតាមរយៈវិធី កែប្រែទម្លាប់ នៃការរស់នៅ ឲ្យបានត្រឹមត្រូវ និងរួមមានការ ធ្វើបទបង្ហាញនិងផ្តល់ការប្រឹក្សា យោបល់ អំពីការស្តារនិង ថែរក្សាសុខភាព និងសម្ផស្ស ពីសំណាក់ ក្រុមគ្រូពេទ្យជំនាញ ដែលបានឆ្លងកាត់ ការហ្វឹកហ្វឺនបណ្តុះបណ្តាលនិងទទួលបាន សញ្ញាប័ត្របញ្ជាក់ គុណភាពពីស្ថាប័ននានា នៅលើពិភពលោក ដើម្បីណែនាំ អ្នកចូលរួមឲ្យ អនុវត្តការថែ រក្សាសុខភាព និងសម្ផស្សឲ្យបានត្រឹមត្រូវ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា តាមរយៈការរៀបចំសិក្ខាសាលានេះ លោកបានទទួលដំណឹងថា ក្រុមហ៊ុន Absolute Health Group គ្រោងនឹងពង្រីក សេវាកម្មព្យាបាល របស់ខ្លួនមកកម្ពុជា។ តាមរយៈនេះ លោកអាចធ្វើការ វាយតម្លៃបានថា ប្រទេសកម្ពុជា បានផ្តល់បរិយាកាសដ៏ល្អប្រសើរ ក្នុងការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ពីដៃគូបរទេស និងប្រទេសជិតខាង ដូចជាគ្លីនិកពហុព្យាបាល Absolute Health ពីព្រះរាជាណាចក្រថៃនេះជាដើមស្រាប់។

លោកបញ្ជាក់ថា “សិក្ខាសាលាថ្ងៃនេះ មិនត្រឹមតែផ្តល់នូវការសិក្សាស្វែងយល់ ពីការព្យាបាលបង្កើត ឡើងវិញនូវកោសិកាថ្មី និងពន្យាភាពចាស់ប៉ុណ្ណោះទេ តែថែមទាំងផ្តល់ឪកាស ដល់ធុរកិច្ចនៃប្រទេសទាំងពីរអាច ធ្វើការសហការគ្នា ដើម្បីផ្តល់សេវាកម្មព្យាបាលឲ្យកាន់តែប្រសើរ ដល់ប្រជាជននៅក្នុងតំបន់”។

ក្នុងឱកាសនោះដែរ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ការរៀបចំសិក្ខាសាលា ស្តីអំពី ការព្យាបាលបង្កើតកោសិកាថ្មីឡើងវិញ និងពន្យារភាពចាស់នៅប្រទេសកម្ពុជានេះ គឺជាឱកាសមួយឲ្យយើងបានសិក្សាស្វែងយល់ពីការ ព្យាបាលបង្កើតឡើងវិញ នូវកោសិកាថ្មី ដើម្បីពន្យារភាពចាស់ ដែលលោកស្រី ជឿថាការព្យាបាល បែបនេះ មានលក្ខណៈថ្មី ចំពោះប្រទេស និងប្រជាជនកម្ពុជាយើង នៅឡើយ។

ថ្លែងក្នុងសិក្ខាសាលានេះផងដែរ វេជ្ជបណ្ឌិត CHATCHAI SRIBUNDIT អគ្គនាយក ក្រុមហ៊ុន Absolute Health Group បានបញ្ជាក់ថា “ខ្ញុំមានសេចក្តីសោមន្ស ក្នុងការស្វែងរកដៃគូ សហការនៅកម្ពុជា ដើម្បីធានាឲ្យបានថាប្រជាជន នៅក្នុងតំបន់ទទួលបានការព្យាបាលដែលមានគុណភាព”។

សូមជម្រាបថា Absolute Health គឺជាគ្លីនិក ដែលឈានមុខគេនៅប្រទេសថៃ និងមានក្រុមគ្រូពេទ្យជំនាញពោរពេញ ដោយបទពិសោធន៍ ដែលផ្តល់នូវទំនុកចិត្ត ជូនអតិថិជននូវការ ព្យាបាល ឆ្លើយតបទៅនឹង តម្រូវការផ្នែក សុខភាពគ្រប់ផ្នែក គ្រប់ដំណាក់កាល ចាប់តាំងពីការពិនិត្យវិភាគសុខភាពលក្ខណៈជារួម ដើម្បីរកឲ្យ ឃើញនូវមូលហេតុ នៃជម្ងឺយ៉ាងស៊ីជម្រៅ ការពិនិត្យវិភាគជម្ងឺរ៉ាំរ៉ៃនានា ការថែទាំសុខភាពក្នុងន័យការពារ ជម្ងឺនិងពន្យារភាពចាស់ ព្រមជាមួយនឹងសេវាប្រកបដោយ ភាពងាយស្រួល កក់ក្តៅ យកចិត្តទុកដាក់ នាគ្រប់ដំណាក់កាល ទាំងអស់នៃ ការព្យាបាល។

លើសពីនេះទៅទៀត ក្រុមគ្រូពេទ្យជំនាញ មិនត្រឹមតែបំពេញតួនាទីជាគ្រូពេទ្យព្យាបាល ប៉ុណ្ណោះទេ ថែមទាំងបំពេញតួនាទីជាទីប្រឹក្សា ផ្នែកសុខភាពផ្ទាល់ខ្លួន ដើម្បីជាវិធីសាស្រ្តគាំទ្រ សុខភាពដ៏ល្អ ចំពោះអ្នកជំងឺក្នុងរយៈពេលវែងទៀតផង។ គ្លីនិក Absolute Health សង្កត់ធ្ងន់លើការព្យាបាលឲ្យចំមូលហេតុពិត នៃជម្ងឺ ការពារមិនឲ្យមានជម្ងឺ ដោយឧបករណ៍
និងបច្ចេកវិទ្យាទំនើបទាន់សម័យ គ្រប់ដណ្តប់គ្រប់ប្រព័ន្ធដំណើរការរាងកាយ ស្តារនិងព្យាបាលជម្ងឺ ដោយវិធីកែប្រែ ទម្លាប់ការរស់នៅ លាងជាតិពុល ប្រើប្រាស់សារធាតុចិញ្ចឹម វីតាមីន និងជាតិអីយ៉ុង ការមើលថែផ្នែកចំណីអាហារ ចំពោះបុគ្គលយ៉ាងមានអនាម័យ ការថែទាំសម្រស់ស្បែក ពន្យាររភាព និងការបន្តឹងស្បែក និងរាង្គកាយ ដើម្បីឲ្យអ្នកមានភាពស្រស់ស្អាត ដូចធម្មជាតិ ដោយបច្ចេកវិទ្យាព្យាបាលដោយចលនា និងស្តារដោយវេជ្ជសាស្ត្រ ដោយប្រើកាំរស្មីឡាស៊ែរ រលក shock wave រលកម៉ាញ៉េទិច ដើម្បីព្យាបាលដោយ គ្មានការឈឺចាប់៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង តាមរយៈ លោក សេង វណ្ណៈ លេខទូរស័ព្ទ +855 92 217 434!

Oxley Gem​ តែងតាំងអ្នកម៉ៅការ ថ្មី ដើម្បីបន្តការស្ថាបនា គម្រោងអភិវឌ្ឍន៍ចំរុះ សណ្ឋាគារ Peak

0

ភ្នំពេញ​ ៖​ នៅថ្ងៃទី៣០ វិច្ឆិកា ២០១៩​ ក្រុមហ៊ុន Oxley Gem (ខេមបូឌា) ខូអិលធីឌី (“Oxley Gem”) ដែលជាអ្នកអភិវឌ្ឍន៍នៃគម្រោងអភិវឌ្ឍន៍សណ្ឋាគារចំរុះ មានទីតាំងស្ថិតនៅ ផ្លូវសម្តេចហ៊ុនសែន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ ​រាជធានីភ្នំពេញ បានតែងតាំង ក្រុមហ៊ុនអ្នកម៉ៅការ សាងសង់ថ្មី​មួយ ដែលមានឈ្មោះថា “ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd” (“CRUCG”) ​ដើម្បីមកទទួល និងបន្តដំណើរការ សាងសង់សំណង់ដែលមានស្រាប់ តទៅមុខទៀត។

ក្រុមហ៊ុន CRUCG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន សាជីវកម្មសំណង់ផ្លូវដែកចិន ​(“CRCC”) ជាសហគ្រាស សំណង់របស់រដ្ឋដ៏ធំមួយ ដែល​​ត្រូវបានចុះបញ្ជីនៅសៀង ហៃ (Shanghai) និងហុងកុង (Hong Kong) ក្នុងឆ្នាំ ២០០៨ (មានលេខកូដ A-​Share code 601186, H-Share code 1186) ។ 

ឆ្នាំ ២០១៨ ក្រុមហ៊ុនត្រូវបាន គេចាត់ចំណាត់ថ្នាក់ លំដាប់ទី ៥៨ ក្នុងចំណោមក្រុមហ៊ុន ដែលមានសំណាង បានជាប់ចំណាត់ថ្នាក់ទាំង ៥០០ ក្រុមហ៊ុន និងជាក្រុមហ៊ុន វិស្វកម្មដ៏ធំលំដាប់ទី ៣ ក្នុងចំណោមក្រុមហ៊ុនវិស្វកម្មធំៗ ដែលបានជាប់ចំណាត់ថ្នាក់ទាំង ២៥០ ក្រុមហ៊ុន នៅលើពិភពលោក ក្នុងរយៈពេល ១១ ឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុន CRUCG មានជំនាញក្នុងការ សាងសង់គម្រោងលំនៅដ្ឋាន និងមានបទពិសោធន៍ច្រើន ក្នុងការចុះកិច្ចសន្យា សាងសង់អគារខ្ពស់ៗទូទៅ​ និងសំណង់ ស្មុគស្មាញធំៗ ក្នុងតំបន់ទីក្រុង។ 

​បច្ចុប្បន្នក្រុមហ៊ុន Oxley Gem កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនម៉ៅការមេមុនឈ្មោះ​ Great Wall International Engineering Co. , Ltd (“SINO”) លើដំណាក់កាលចុងក្រោយនៃដំណើរការផ្ទេរ និងប្រគល់ឲ្យក្រុមហ៊ុន CRUCG ដើម្បីឲ្យ CRUCG ចូលមកទទួល និងកាន់កាប់ការងារសាងសង់បន្តឲ្យប្រព្រឹត្តទៅបានរលូនចាប់ពីថ្ងៃសុក្រទី ៦ ខែធ្នូ ឆ្នាំ ២០១៩ តទៅ ​ហើយផ្តើមបន្តដំណើរការសាងសង់ដូចធម្មតា និងជាបន្តបន្ទាប់។

ក្នុងនាមក្រុមហ៊ុន និងក្នុងនាមភាគី ពាក់ព័ន្ធទាំងអស់ ដែលជាប់ទំនាក់ទំនងជាមួយ នឹងគម្រោងអភិវឌ្ឍន៍ The Peak យើងធានាថា កាលបរិច្ឆេទបញ្ចប់ការសាងសង់សំណង់គម្រោង ដែលបានគ្រោងទុកនោះ នឹងមិនមានផលប៉ះពាល់ ដល់ការ បញ្ចប់កិច្ចសន្យាសាងសង់ជាមួយក្រុមហ៊ុន “SINO” និង​ការជំនួសដោយក្រុមហ៊ុនអ្នកម៉ៅការថ្មី​បន្តឡើយ៕

ក្រុមហ៊ុន Vichetdara Enterprise​ ចាប់ដៃគូរនិងក្រុមហ៊ុនជប៉ុន សហការជួលផ្ទះស្នាក់នៅ និងបង្កើតកន្លែងកម្សាន្ត

ក្រុមហ៊ុនជប៉ុន ECC Real Estate បានសម្រេចចុះកិច្ចព្រមព្រៀង វិនិយោគ ជាមួយនិងក្រុមហ៊ុន Vichetdara Enterprise កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដើម្បីសហការជួលផ្ទះស្នាក់នៅ និងអភិឌ្ឍន៍ខេត្តមណ្ឌលគិរី ជាកន្លែងកម្សាន្តប្រណិតៗ ហើយតាមផែនការក្រុមហ៊ុន កំពុងតែសហការជួលផ្ទះស្នាក់នៅ ជាច្រើនល្វែង ដើម្បីផ្តល់ជូនដល់អតិថិជនណា ចង់បានលំនៅឋានមានតម្លៃសមរម្យ និងទិញទុកស្នាក់ នៅពេលចូលនិវត្តន៍ទៅ។

លោកឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា អគ្គនាយកក្រុមហ៊ុន Vichet Dara Enterprise បានថ្លែងក្នុងកិច្ចសម្ភាសមួយ ក្រោយពិធីសម្ភោធកាលពីថ្ងៃទី៣០ ខែវិច្ឆិកានេះថា ការចុះកិច្ចព្រមព្រៀង និងក្រុមហ៊ុនជប៉ុននេះឡើង ក្នុងគោលបំណង ចូលរួមចំណែក អភិវឌ្ឍលើវិស័យអលចនទ្រព្យ និងរួមចំណែកក្នុងការផ្តល់ជូន ដល់ប្រជាពលរដ្ឋ ដែលកំពុងតែខ្វះខាត លំនៅឋាននៅតាមខេត្តមណ្ឌលគិរី ហើយក្រុមហ៊ុនជប៉ុន ECC Real Estate ដំបូងឡើយជាអង្គការទេ ប៉ុន្តែក្រុមហ៊ុនមានបំណងធំ ក្នុងការជួយដល់ ប្រជាជនកម្ពុជា ជាពិសេស ផ្តល់ជូនដល់មន្រ្តីរាជការ ដែលចង់បានផ្ទះស្នាក់នៅ (second house) ។

លោកឧកញ៉ាបណ្ឌិត បានលើកឡើងថា ទោះបីជាវិនិយោគចិន មានការថមថយ ក៏ដោយចុងក្រោយនេះ ប៉ុន្តែដោយសារតែស្ថានភាព នយោបាយកម្ពុជា យើងល្អនិងសេដ្ឋកិច្ច មានការរីកចម្រើន ជាពិសេសឃើញអ្នកវិនិយោគជប៉ុន មករកស៊ីច្រើនមែនទែន នៅក្នុងប្រទេសកម្ពុជាយើង ហើយដូច្នោះ ខ្ញុំមិននឹកស្មានថា មានការវិនិយោគច្រើន ដូច្នោះទេពីក្រុមហ៊ុនជប៉ុន ដែលការិនិយោគនេះ ក្នុងនាមអ្នកវិនិយោគសូមស្វាគមន៍ រាល់ការវិនិយោគទាំងអស់នេះ រួមទាំងចិននិងជប៉ុន ដើម្បីចូលរួមអភិវឌ្ឍន៍ ប្រទេសកម្ពុជា។

លោកឧកញ៉ាបណ្ឌិត មានប្រសាសន៍ទៀតថា«ចំពោះការចាប់ដៃគូរ ជាមួយនិងក្រុមហ៊ុនជប៉ុន លើកនេះខ្ញុំមើលឃើញថា ចំណុចទី១ ក្រុមការងារគាត់ ជាក្រុមហ៊ុនដ៏ធំ នៅប្រទេសជប៉ុន ទី២ ក្រុមហ៊ុនគាត់មានការវិនិយោគ នៅប្រទេសកម្ពុជា ជាច្រើនគម្រោង ហើយចំណុចទី៣ ជាការចូលរួមចំណែកយ៉ាងធំ ក្នុងសង្គមកម្ពុជាយើង ជាពិសេសការជួយដល់មន្រ្តីរាជការយើង ដែលខ្វះខាត លំនៅឋាន ដូច្នោះ ការវិនិយោគនេះក្រុមហ៊ុន នឹងផ្តោតលើទីតាំងសំខាន់ៗ នៅខេត្តចំនួន ២ គឺ ទី១ ខេត្តមណ្ឌលគីរី និងទី២ នៅទីក្រុងបាវិត ខេត្តស្វាយរៀងតែម្តង»។

យោងតាមកិច្ចព្រមព្រៀង នៃការវិនិយោគគឺ កាលពីថ្ងៃទី៣០វិច្ឆិកានេះ អ្នកវិនិយោគទាំងពីរ ក្រុមហ៊ុនខាងលើ នឹងរៀនចំផែនការ អភិវឌ្ឍន៍ជាកន្លែងកម្សាន្ត នៅខេត្តមណ្ឌលគិរី សហការជួលផ្ទះ សម្រាប់ជនជាតិជប៉ុន ចូលនិវត្តន៍ និងកន្លែងលំហែ កម្សាន្តពេលចាស់ជរាទៅ។

ខេត្តមណ្ឌលគិរី គឺជាខេត្តមួយ ដែលមានទេសភាពស្រស់ស្អាត និងខ្សល់បរិសុទ្ធល្អ មានអ៊ុកស៊ីសែនល្អ ទើបក្រុមហ៊ុនសម្រេច អភិវឌ្ឍន៍តំបន់នេះហើយទៅមុខទៀត នឹងមានក្រុមហ៊ុនអភិវឌ្ឍជាច្រើនទៀត មកវិនិយោគនៅតំបន់នេះ បន្ទាប់ពីក្រុមហ៊ុន Vichetdara Enterprise ដែលកំពុងតែអភិវឌ្ឍ តំបន់នេះរឹតតែមាន ការការអភិវឌ្ឍជឿនលឿន និងស្រស់ស្អាតផងដែរ។

អ្នកវិនិយោគខាងលើថ្លែងថា «ហេតុផលដែលយើងវិនិយោគតំបន់នេះ គឺអតិថិជនបានទិញអចលនទ្រព្យ ពីក្រុមហ៊ុន Vichetdara Enterprise នឹងទទួលបានចំណូល ត្រឡប់មកវិញ ។ ដូច្នោះតាមរយៈកិច្ចព្រមព្រៀងថ្ងៃនេះ គឺជាផស្តុតាងមួយបញ្ជាក់ថា បន្ទាប់ពីគាត់បានទិញ អចលនទ្រព្យយើង ហើយពួកគាត់ នឹងមានចំណូលចូលមកវិញភ្លាម ហើយទីតាំងមណ្ឌលគិរី គឺអំណោយផល សម្រាប់ផ្ទះលំហែ និងស្របតាម ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនខ្លាំង ធ្វើឲ្យប្រជាពលរដ្ឋ មានលទ្ធភាពអាចទិញលំនៅឋាន បានផងដែរ ដើម្បីផ្លាស់ប្តូភាពស៊ីវិវិល័យ និងការរស់នៅជាមួយធម្មជាតិ បែបរូមែនទិចផងដែរ»។

លោកឧកញ៉ាបណ្ឌិត​ បន្ថែមថា អតិថិជនអាចទិញផ្ទះ ទី២បានហើយ នៅមណ្ឌលគិរីអាចដាក់ជួល សម្រាប់ផ្ញៀវមកស្នាក់ និងបានចំណូលបន្ថែម ហើយខេត្តមណ្ឌកគិរី តម្លៃដីកំពុងតែមាការ ប្រែប្រួលច្រើន និងអ្នកវិនិយោគដីធ្លី អាចមានឱកាសទទួលបាន ផលចំណេញច្រើន ក្នុងរយៈពេលនេះ ។

ក្រុមហ៊ុន Vichetdara Enterprise មានផែនការនៅឆ្នាំ២០២០ នឹងអភិវឌ្ឍន៍លំនៅឋានធូថ្លៃ សម្រួលដល់ប្រជាពលរដ្ឋ និងមានការបង់ប្រាក់ មានភាពងាយស្រួល ហើយក្រុមហ៊ុននឹងសហការគ្នា ជួលផ្ទះស្នាក់នៅ និងអភវិឌ្ឍន៍លើវិស័យទេសចរ ជាមួយនិងដៃគូជប៉ុន ដែលជាក្រុមហ៊ុនវិនិយោគដ៏ធំ។ក្រុមហ៊ុននឹងសាងសង់ លំនៅឋានស្អាត មិនខុសពីលំនៅឋាន នៅសហរដ្ឋអាមេរិក នោះទេ ព្រោះ ខេត្តមណ្ឌលគិរីនេះ ហើយបើសិនជាបងប្អូន ចង់វិនិយោគ គឺត្រូវចាប់ឱកាសនេះ ឲ្យបាន ដើម្បីវិនិយោគហើយ នឹងទទួលបានប្រាក់ចំណេញ ត្រឡប់មកវិញ៕

អ៊ែមមឺរឹត ផ្តល់ជូនសណ្ឋាគារ ស្នាក់នៅ ឥវ៉ាន់លើសគីឡូ និងទិដ្ឋាការទេសចរណ៍ ដោយឥតគិតថ្លៃ សម្រាប់អ្នកដំណើរពីកម្ពុជា ទៅឌូបៃ

0



ភ្នំពេញ៖ កក់សំបុត្រធ្វើដំណើរ​ ជាមួយតម្លៃពិសេស ហើយរីករាយ នឹងដំណើរកម្សាន្ត ដែលមិនអាចបំភ្លេចបាន ទៅកាន់ទីក្រុងឌូបៃឥឡូវនេះ ពី អ៊ែមមឺរឹត ភ្លាមទៅ! ។ តើមានអ្វីដែលប្រសើរជាង ការចាប់ផ្តើមឆ្នាំថ្មី ជាងដំណើរកំសាន្ត ទៅកាន់ទីក្រុងឌូបៃ? ក្នុងរដូវរងារនេះ អ៊ែមមឺរឹត ផ្តល់ជូនឱកាសពិសេស ដល់អ្នកធ្វើដំណើរពីប្រទេសកម្ពុជា ដើម្បីឱ្យស្គាល់ទីក្រុងឌូបៃ កាន់តែប្រសើរ តែចំណាយតិច។

ប្រសិនបើទីក្រុងឌូបៃ ស្ថិតនៅក្នុងបញ្ជីដំណើរកំសាន្តរបស់អ្នក អ៊ែមមឺរឹត ផ្តល់ជូនហេតុផល ដែលធ្វើឲ្យអ្នកកក់សំបុត្រឥឡូវនេះ។ អ្នកដំណើរអាចរីករាយ នឹងតម្លៃពិសេស ជាមួយនិងតម្លៃបន្ថែម លើការស្នាក់នៅ សណ្ឋាគាររយៈពេល ២ យប់ នៅចំកណ្តាលក្រុងឌូបៃ ដោយឥតគិតថ្លៃ វ៉ាលីឥវ៉ាន់ ១០ គីឡូបន្ថែម ដោយឥតគិតថ្លៃ និងទិដ្ឋាការ ៣០ថ្ងៃ ទៅលេងឌូបៃ ដោយឥតគិតថ្លៃ ។

ដំណើរកម្សាន្ត ទៅកាន់ឌូបៃ គឺជាកត្តាចាំបាច់ ដែលត្រូវបានគេដាក់ឈ្មោះថា ជាទីក្រុងល្អបំផុតមួយ របស់ពិភពលោក សម្រាប់អ្នកទេសចរ ដែលត្រូវមកលេងនៅឆ្នាំ ២០២០ ដោយ លូនលីផ្លែនណែត (Lonely Planet)។ ល្បីល្បាញដោយសារការរួមបញ្ចូលគ្នា ពីភាពទាក់ទាញ នៃកន្លែងកម្សាន្ត សកម្មភាពខាងក្រៅនិងវប្បធម៌ ក៏ដូចជាស្ថាបត្យកម្ម ដ៏គួរឲ្យទាក់ទាញ ទីក្រុងឌូបៃ គឺជាឋានសួគ៌របស់អ្នកដំណើរទាំងអស់ ហើយមិនមានពេលវេលាណា ដែលល្អជាងការមកទស្សនានា ពេលនេះទេ។

ការបញ្ចុះនេះចាប់ផ្តើម ពីថ្ងៃទី២-១៥ ខែធ្នូ ឆ្នាំ ២០១៩ ជាមួយតម្លៃសំបុត្រទៅមក ទៅឌូបៃ ចាប់ផ្តើមពី ៤៩៩* ដុល្លារអាមេរិក សម្រាប់ថ្នាក់សន្សំសំចៃ (Economy Class) និង១៤៩៩* ដុល្លារអាមេរិក សម្រាប់ថ្នាក់ពាណិជ្ជកម្ម (Business Class) និងមានសុពលភាព ធ្វើដំណើរពីថ្ងៃទី ៥-២៧ ខែធ្នូឆ្នាំ ២០១៩ និងថ្ងៃទី ៣ ខែមករា និងថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២០។ អ្នកដំណើរថ្នាក់សន្សំសំចៃ ដែលបានកក់សំបុត្រហោះហើរ ក្នុងពេលបញ្ចុះតម្លៃនេះ និងរីករាយនឹងការស្នាក់នៅ នៅសណ្ឋាគារ Rove ឬ Rove Healthcare City ពីរយប់ដោយឥតគិតថ្លៃ។ ខណៈដែលអតិថិជន ថ្នាក់ហ្វឹសខ្លាស់ (First Class) និងថ្នាក់ពាណិជ្ជកម្ម (Business Class) ដែលបានកក់ជើងហោះហើរ ក្នុងអំឡុងពេលដូចគ្នានេះដែល អាចរីករាយនឹងការស្នាក់នៅ ពីរយប់ដោយឥតគិតថ្លៃ នៅសណ្ឋាគារ the Address Sky View ឬ Address Dubai Mall នៅទីក្រុងឌូបៃ ។

នៅពេលដែលការកក់សំបុត្រហោះហើរ តាមគេហទំពរ័ emirates.com/kh អ្នកដំណើរគ្រាន់តែវាយបញ្ចូលលេខកូដ FEDUBAI មុនពេលធ្វើការទូទាត់។ បន្ទាប់មកការស្នាក់នៅសណ្ឋាគារ នឹងត្រូវបានកក់ និងបានបញ្ជាក់ស្រាប់។ ការផ្តល់ជូនមួយបន្ទប់ នៅសណ្ឋាគារ ហើយជាបន្ទាប់គ្រែមួយ ឬគ្រែពីរ ដោយអាចមានក្មេងម្នាក់ក្រោមអាយុ ១២ ឆ្នាំ សម្រាប់ថ្នាក់សន្សំសំចៃ និង ថ្នាក់ហ្វឹសខ្លាស់ (First Class) និងថ្នាក់ពាណិជ្ជកម្ម (Business Class) អាចមានក្មេងក្រោម​អាយុ ១២ ឆ្នាំដល់ទៅពីរនាក់។ ការផ្តល់ជូននេះ មានរួមបញ្ចូលទាំងពន្ធ និងផ្អែកទៅលើអញ្ញថាភាពអាចរកបាន។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

ដើម្បីឲ្យកាន់តែមាន ភាពងាយស្រួលថែមទៀត អ៊ែមមឺរឹតបានផ្តល់បន្ថែម លើទិដ្ឋាការទេសចរណ៏ចំនួន ៣០ ថ្ងៃ សម្រាប់អ្នកធ្វើដំណើរ ពីប្រទេសកម្ពុជា។ ពាក្យសុំទិដ្ឋាការ ជាមួយឯកសារចាំបាច់ ដូចជាលិខិតឆ្លងដែន និងរូបថត តម្រូវឲ្យផ្ងើរទៅកាន់ ការិយាល័យអ៊ែមមឺរឹត ក្នុងតំបន់តាមរយៈ ekcambodia@emirates.com ឲ្យមុនថ្ងៃទី ១៧ ខែធ្នូ ២០១៩ សំបុត្រហោះហើររបស់ អ៊ែមមឺរឹត ត្រូវតែកក់មុន ដើម្បីដាក់ពាក្យសុំទិដ្ឋាការ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

អតិថិជនរបស់អ៊ែមមឺរឹត ក៏នឹងរីករាយជាមួយឥវ៉ាន់ ១០ kg បន្ថែមដោយមិនគិតថ្លៃ នៅកំឡុងពេលនេះ (៥-២៧ ខែធ្នូ ឆ្នាំ ២០១៩ និងទី ៣ ខែមករា ដល់ ៣១ ខែឧសភាឆ្នាំ ២០២០) ដែលជួយកាត់បន្ថយ ភាពតានតឹង ពីការរៀបចំឥវ៉ាន់ និងមានកន្លែងបន្ថែម សម្រាប់ដាក់ឥវ៉ាន់ ពីការដើរទិញទំនិញ។ ជាចំណតឈប់ល្អ និងជាទិសដៅកម្សាន្ត ទីក្រុងឌូបៃទីកន្លែង មានអគារល្បីល្បាញ អាហារឆ្ងាញ់ៗ ព្រមទាំងផ្សារទំនើប លំដាប់ពិភពលោក។

ជាមួយនឹងរដូវការពិព័រណ៍ ទិញទំនិញនៅទីក្រុងឌូបៃ (Dubai Shopping Festival) ឆ្នាំ ២០២០ មហោចាប់ពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៩ រហូតដល់ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២០ ឥឡូវនេះអ្នកធ្វើដំណើរអាចទិញទំនិញបន្ថែម ដោយមិនបារម្ភពីចំនុះឥវ៉ាន់ ត្រឡប់ទៅវិញ។ កាន់តែពិសេសថែមទៀតនោះ ភ្ញៀវទេសចរអាចសន្សំបន្ថែម ដោយប្រើ My Emirates Pass – ជាសំបុត្រយន្តហោះរបស់អ៊ែមមឺរឹត តាមរដូវកាល​ ជាមួយសមាជិកផ្តាច់មុខ – អនុញ្ញាតឱ្យអតិថិជន ប្តូរយកការបញ្ចុះតម្លៃ និងអត្ថប្រយោជន៍ពិសេស នៅជាង ៥០០ ហាងនៅទូទាំងអារ៉ាប់រួម។ អ្នកធ្វើដំណើរហោះកាត់ ឬហោះទៅទីក្រុងឌូបៃ ចន្លោះពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២០ និងទទួលបានការបញ្ចុះតម្លៃ រហូតដល់ទៅ ៣០% នៅតាមហាង និងរហូតដល់ទៅ ៥០% ជាមួយសកម្មភាពកម្សាន្ត ដោយគ្រាន់តែបង្ហាញសំបុត្រ យន្តហោះអ៊ែមមឺរឹត (Emirates boarding pass) និង អត្តសញ្ញាណរបសអ្នក ។

ជាមួយនឹងសេវាអ្នកបើកបរ ជូនទៅនិងជូនមកពីព្រលានយន្តហោះ នៅជាង ៧៥ ទីក្រុង នៅទូទាំងពិភពលោក អតិថិជន ថ្នាក់ហ្វឹសខ្លាស់ (First Class) និងថ្នាក់ពាណិជ្ជកម្ម (Business Class) អាចហោះហើរ ជាមួយប្រណិតភាព នៃកន្លែងសម្រាក់ (Lounge) ប្រណិត និងយន្តហោះថ្មីទំនើប។ អតិថិជនដែលធ្វើដំណើរ នៅលើយន្តហោះ Boeing 777 ថ្នាក់ពាណិជ្ជកម្ម អាចរីករាយជាមួយនឹងកម្រិត មិនធ្លាប់មានពីមុនមក នៃកន្លែងអង្គុយទូលាយ និងមានផាសសុខភាព ដែលអាចតម្រេតបានរាបស្មើ និងគេងលក់ស្រួល។ អាចសម្រាក និងអាចជ្រើសរើស បណ្តាញប៉ុស្ត៏ចុងក្រោយបំផុត ជាង ៤៥០០ ប៉ុស្ត៍ និងអាចមើតតាមតម្រូវចិត្ត ជាមួយច្រើនភាសា តាមប្រព័ន្ធកម្សាន្ត ក្នុងយន្តហោះ ដែលឈ្នះពានរង្វាន់ ice។ ក្នុងយន្តហោះប្រភេទ A380 ថ្នាក់ពាណិជ្ជកម្ម មានផ្តល់ជូនទូរទឹកកក តូចផ្ទាល់ខ្លូន ដល់អ្នកដំណើរ និងកន្លែងសម្រាក់ប្រណិត នៃយន្តហោះប្រភេទ A380 (Onboard Lounge) ជាកន្លែងដែលអ្នកដំណើរ អាចរីករាយ និងភាពឯកជន ឬបង្កើតណេតវឺក និងបានសម្រាក នៅលើគ្រែរាបស្មើពេញលេញ ជាមួយពូកនិងភួយដ៏កក់ក្ដៅ ។

អ្នកដំណើរថ្នាក់សន្សំសំចៃ (Economy Class) អាចហោះហើរជាមួយអ៊ែមមឺរឹត យ៉ាងមានផាសសុខភាព ជាមួយការផ្តល់ជូន ដែលមានប្រយោជន៍បន្ថែម យ៉ាងប្រណិត។ របស់បន្ថែមដល់អ្នកដំណើរ ជាមួយនិងភួយដ៍ស្រទន់ និងជួយឲ្យមានអារម្មណ៏ ស្រស់ស្រាយ ក្នុងការធ្វើដំណើរជាគ្រួសារ និងកូនៗដូចនៅគេហដ្ផានដែល។ ការផ្តល់សេវាអាហារ នៅលើយន្តហោះ ផ្តល់ជូនតាមគោលដៅ និងត្រូវបានបំរើការ ដល់កុមារដើម្បី ធានាថាពួកគេត្រូវបាន យកចិត្តទុកដាក់ជាអតិភាព។ ក្មេងៗនឹងទទួលបានការកម្សាន្ត ឥតឈប់នៅលើយន្តហោះ ដែលមានរូបតុក្តតាចុងក្រោយបំផុត ភាពយន្ដចីវចល និងរឿង Disney។ ជួយឲ្យក្មេងៗកាន់តែចូលចិត្ត ធ្វើដំណើរ ជាមួយកញ្ចប់ទស្សនាវដ្តី អ៊ែមមឺរឹត “Lonely Planet Kids” ដែលពោរពេញទៅដោយភាពច្នៃប្រឌិត និងការពិត ដែលគួរឲ្យចាប់អារម្មណ៏ជាច្រើន។

ចំពោះពត័មានបន្ថែម​ពីអ៊ែមមឺរឹត រួមទាំងរបៀបកក់សំបុ្រត និងលក្ខខណ្ឌ ​សម្រាប់ការផ្តល់ជូននេះ សូមចុតលើ https://www.emirates.com/cugo.aspx?promoCode=FEDUBAI&pub=/kh/english



សែលកាត ធ្វើការប្រគល់រង្វាន់ប្រាក់សុទ្ធ ១០ម៉ឺនដុល្លារ ដល់គេហដ្ឋាន អ្នកមានសំណាងតែម្តង បន្ទាប់ពីចូលរួមផ្ញើសារងាយៗ 10K ផ្ញើទៅ 8888

ភ្នំពេញ៖ អតិថិជនរបស់សែលកាត ដ៏មានសំណាងមួយរូប ឈ្នះប្រាក់ពិតៗ រហូតដល់ ១០០ ០០០ដុល្លារអាមេរិក ពីក្រុមហ៊ុន ទូរសព្ទចល័ត សែលកាត ដោយគ្រាន់តែចូលរួម ផ្ញើសារងាយៗ10k ផ្ញើទៅកាន់លេខ 8888 ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ ។

ក្រុមការងារសែលកាត នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩នេះ បានធ្វើដំណើរ ទៅកាន់ផ្ទះអតិថិជនរបស់ខ្លួនមួយរូប ឈ្មោះ អាន ច័ន្ទសុគន្ធី ក្នុងបុរីប៉េងហួត ផ្លូវចំការដូង ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានសំណាងឈ្នះប្រាក់រង្វាន់ ១០០ ០០០ដុល្លារអាមេរិក ។ ក្នុងឱកាសនេះដែរ អ្នកនាង អាន ច័ន្ទសុគន្ធី បានសម្តែងសេចក្តីត្រែកអរជាពនពេក ដោយបានឈ្នះប្រាក់សុទ្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីក្រុមហ៊ុន សែលកាត រហូតដល់ ១០០ ០០០ដុល្លារអាមេរិក ដែលធ្វើឲ្យអ្នកនាង និងក្រុមគ្រួសារ មានភាពសប្បាយរីករាយជាខ្លាំង ។

តាមការបញ្ជាក់ ពីក្រុមការងារសែលកាត បានឲ្យដឹងថា ការនាំយកប្រាក់រង្វាន់ ទៅប្រគល់ជូនអតិថិជនរបស់ខ្លួន ដែលមានសំណាង ដល់គេហដ្ឋាននាពេលនេះ គឺជាការបង្ហាញយ៉ាងច្បាស់ អំពីការឈ្នះរង្វាន់ពិតៗ មិនមានការក្លែងបន្លំ ជូនដល់អតិថិជន របស់ក្រុមហ៊ុន សែលកាត ។

ការប្រគល់ប្រាក់រង្វាន់ ត្រូវបានធ្វើឡើងពិតៗ ពុំមានការក្លែងបន្លំ ជូនដល់អតិថិជន របស់សែលកាត ដែលបានចូលរួម ផ្សងសំណាង ជាមួយកម្មវិធី “ផ្ញើសារដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ” ក្នុងនោះក្រុមហ៊ុន និងធ្វើការបង្វិល លេខកូដសំណាង ៦ខ្ទង់ ដើម្បីស្វែងរក អ្នកដែលមានសំណាង ឈ្នះនូវទឹកប្រាក់ ១០ ០០០ដុល្លារឡើងទៅ ជារៀងរាល់ថ្ងៃ ចាប់ពីវេលាម៉ោង ៦ល្ងាច តាមរយៈ Channel Youtube សែលកាតផ្ទាល់តែម្តង ។

សូមបញ្ជាក់ថា រហូតមកថ្ងៃនេះ ក្រុមហ៊ុន CellCard នៅតែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់គ្រប់ទូទាំងខេត្ត-ក្រុង អតិថិជនទាំងអស់ ដែលបានគាំទ្រ និងប្រើប្រាស់ នូវសេវាទូរសព្ទចល័ត លំដាប់លេខ១ នៅក្នុងប្រទេសកម្ពុជា ។ អ្នកដែលបានប្រើប្រាស់ នូវប្រព័ន្ធ សែលកាត បាននឹងកំពុងតែបន្តលេង ជាមួយកម្មវិធី «ផ្ញើសារដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ » ។ ដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ពីក្រុមហ៊ុន សែលកាត លោកអ្នកគ្រាន់តែ ផ្ញើសារជាអក្សរ «10K» រួចផ្ញើ ទៅកាន់លេខ «8888» ឬ ក៏ទូរសព្ទទៅកាន់លេខ «8888» នោះលោកអ្នក នឹងទទួលបានសារ ផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយ នឹងលេខកូដសំណាង ហើយសូមរក្សា សារនោះទុក ដើម្បីផ្ទៀងផ្ទាត់៕ ដោយ៖ ដារាត់



ខ្មែរ ប៊ែវើរីជីស បង្ហាញរូបរាងថ្មី របស់កំប៉ុងស្រាបៀរកម្ពុជា ជាមួយរង្វាន់ កាន់តែច្រើនជាងមុន

0

ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ តាមរយៈសន្និសីទព័ត៌មាន ក្រោមវត្តមានចូលរួម​​​ ពីដៃគូចែកចាយ និងដៃគូពាណិជ្ជកម្ម មកពីបណ្តាលខេត្តក្រុង ទូទាំងប្រទេស បានធ្វើការប្រកាស រូបរាងថ្មី បង្ហាញពីភាពទាន់សម័យ របស់កំប៉ុងស្រាបៀរកម្ពុជា សក្តិសមបំផុត​ សម្រាប់ការជួបជុំ និងកម្មវិធីជប់លៀងផ្សេងៗ របស់ពលរដ្ឋកម្ពុជា នាពេលបច្ចុប្បន្ននេះ និងឆ្លើយតបតម្រូវការ ចាប់ផ្តើមទាមទារអ្វីថ្មីបន្ថែម ពីលើគុណភាពស្រាបៀរ ដែលធ្លាប់ពិសា និងរង្វាន់ដែលធ្លាប់ទទួលបាន ។

ក្នុងសន្និសីទសារព័ត៌មាននេះ លោកឧកញ៉ា លាង ពៅ អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបកស្រាយលម្អិត ពីរចនាបថរូបរាងថ្មី​ ស្រាបៀរកម្ពុជា ជាការរចនាឡើង ដោយផ្សំផ្គុំ ពីរូបគំនូរចនាបែបខ្មែរស៊ីវីល័យ ដោយលាយបញ្ចូលរូបស្រូវសាលី និងផ្កាហប ដើម្បីបង្ហាញពីទំនុកចិត្ត ទំនើប និងភាពទាន់សម័យ របស់ស្រាបៀរកម្ពុជា ហើយរក្សា នូវអត្តសញ្ញាណផលិតផល ដែលមានគុណភាព តំណាងផលិតផល ប្រទេសកម្ពុជា តាមរយៈរូបគំនូរផ្កាចន្ទន៍ និងឈ្មោះប្រទេសកម្ពុជា ជាភាសារអង់គ្លេស ។

លោកបន្ថែមទៀតថា “ទម្រង់ចតុកោណកែង ទោលឆ្ពោះទៅមុខ ដែលមានផ្ទៃពណ៌ក្រហម និង ឈ្មោះប្រទេសកម្ពុជា ជាភាសារអង់គ្លេស នៅកណ្តាលនោះ គឺយើងចង់បង្ហាញថា ស្រាបៀរកម្ពុជា នឹងរួមដំណើរជាមួយ ពលរដ្ឋកម្ពុជាជានិច្ច ដើម្បីឆ្ពោះទៅរកភាពរីកចម្រើន ទាំងការរស់នៅប្រចាំថ្ងៃនិង អនាគត។

រូបសញ្ញាសំខាន់ចុងក្រោយនោះ គឺអក្សរ “C” ក្នុងរង្វង់នៅពីខាងលើនោះ គឺឆ្លុះបញ្ចាំង អំពីឧត្តមភាព និង គុណតម្លៃ នៃម៉ាកសញ្ញា នៃផលិតផលស្រាបៀរកម្ពុជា។

លោកឧកញ៉ា លាង ពៅ ក៏បានបកស្រាយពីរង្វាន់ ដែលអតិថិជន នឹងមានឱកាសឈ្នះ ពីក្រវិលកំប៉ុងរូបរាងថ្មី នៃស្រាបៀរកម្ពុជានេះ រួមមានឡានទំនើបម៉ាក Porsche Cayenne 2020 រហូតទៅដល់ចំនួន១២ គ្រឿង ឈ្នះរង្វាន់ ដំណើរកម្សាន្ត ទៅប្រទេសអង់គ្លេស ទឹកប្រាក់សុទ្ធ ៥០ លានរៀល ៥ លានរៀន ១០ម៉ឺនរៀល ៥ម៉ឺនរៀល និង រង្វាន់ជាច្រើនផ្សេងទៀត។

ថ្នាក់ដឹកនាំ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ក៏បានថ្លែងអំណរគុណ ដល់ដៃគូចែកចាយ និង អ្នកលក់បន្ត ស្រាបៀរកម្ពុជា ដែលបានខិតខំប្រឹងប្រែង ជំរុញផលិតផលនេះ អោយដល់ដៃអ្នកប្រើប្រាស់ផ្ទាល់ និងចំពោះការគាំទ្រ ពីពលរដ្ឋកម្ពុជា ដែលបានផ្តល់ទំនុកចិត្ត លើគុណភាព និងរសជាតិស្រាបៀរកម្ពុជា កន្លងមកផងដែរ ទើបស្រាបៀរ កម្ពុជាបានក្លាយជាផលិតផល ដែលនាំមុខគេ ក្នុងវិស័យស្រាបៀរ នាពេលបច្ចុប្បន្ន។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានសំណូមពរ អោយពលរដ្ឋកម្ពុជាបន្តគាំទ្រ ជ្រើសរើសស្រាបៀរកម្ពុជា រូបរាងថ្មីនេះ សម្រាប់ការជួបជុំ និង ជប់លៀងផ្សេងៗផងដែរ៕



តោះ…! បន្តចាប់យក ភាពរីករាយ ដ៏អស្ចារ្យ ក្នុងកម្មវិធី “មហាប្រូម៉ូសិន ចុងឆ្នាំ” ពីក្រុមហ៊ុន សាមសុង!

0

ភ្នំពេញ៖ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ នៅដំណាច់ឆ្នាំនេះចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៩ ក្រុមហ៊ុន សាមសុង មានកម្មវិធីថែមជូនកប់អស់ស្ទះ…!

ដោយសារតែមានការគាំទ្រកាន់តែច្រើនឡើង និងមានការសំណូមពរ ពីសំណាក់អតិថិជនទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន សាមសុង ពេលនេះ បានបន្តនូវកម្មវិធីប្រូម៉ូសិន យ៉ាងពិសេស ទិញថែម…ទិញថែម ថែមជូនម៉ាពេញចិត្តតែម្តង!!

រួសរាន់ឡើង…ឱ្យទាន់នូវកម្មវិធីប្រូម៉ូសិន! ងាយៗ អតិថិជនទាំងអស់នឹងទទួលបាន ការថែមជូនកាដូដ៏ពិសេសមិនធ្លាប់មានភ្លាមៗ តែម្តងសម្រាប់រាល់ការជាវនូវស្មាតហ្វូនស៊េរី A ដែលទំនើប ទាន់សម័យ និងលក់ដាច់ខ្លាំងបំផុត សម្រាប់ឆ្នាំនេះដូចខាងក្រោម៖

  • ទិញ Samsung Galaxy A50s + ថែមជូន Speaker JBL Clip3 ដ៏ស្រស់ស្អាត ១ ភ្លាម!
  • ទិញ Samsung Galaxy A30s + ថែមជូន Speaker JBL Go2 ដ៏ស្រស់ស្អាត ១ ភ្លាម!
  • ទិញ Samsung Galaxy A50 + ថែមជូន Power Bank ១ ដ៏ស្រស់ស្អាត និងមានគុណភាពល្អភ្លាមៗតែម្តង…!!

ទិញភ្លាម…ថែមជូនភ្លែតតែម្តង! គួររំឭកម្តងទៀតផងដែរថា រាល់ម៉ូឌែលស្មាតហ្វូន ដែលក្រុមហ៊ុន សាមសុង ដាក់លក់ជូនក្នុងប្រូម៉ូសិននេះ គឺសុទ្ធសឹងតែជាស្មាតហ្វូន ដែលលក់ដាច់បំផុត និងមានការគាំទ្រច្រើន លើសលប់ប្រចាំឆ្នាំ! កុំបង្អង់យូរ…ព្រោះឱកាសនៃកម្មវិធី ទិញថែមនេះមានរយៈពេលតែ ១ ខែប៉ុណ្ណោះ! អ៊ីចឹងដើម្បីជូនអំណោយ ដល់ខ្លួនឯង ក្រុមគ្រួសារ ឬមនុស្សជាទីស្រឡាញ់ សម្រាប់ឆ្នាំថ្មី ប្រញាប់ទិញឥឡូវនេះភ្លាមទៅ!!!សូមបញ្ជាក់ថា កម្មវិធីប្រូម៉ូសិនថែមជូនយ៉ាង ពិសេសនេះ គឺសម្រាប់តែការជាវ Galaxy A50, Galaxy A50s, និង Galaxy A30s ដែលមានការធានា ត្រឹមត្រូវតែប៉ុណ្ណោះ!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទាក់ទង ឬមកដោយផ្ទាល់នៅតាមហាងចែកចាយផលិតផល ទំនើប សាមសុង ទាំងអស់ដែលជិតលោក អ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232 !!

This image has an empty alt attribute; its file name is photo_2019-12-03_16-41-01.jpg