Home Blog Page 220

សែលកាត នឹងប្រារព្ធកម្មវិធី Super Data Race នៅខេត្តស្វាយរៀង បន្ទាប់ពីឈ្នះរង្វាន់ យុទ្ធនាការផ្សព្វផ្សាយ ប្រចាំឆ្នាំ នាពេលថ្មីៗនេះ

0

ភ្នំពេញ៖ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៩ សែលកាត បានប្រកាសថា ទីតាំងសម្រាប់ការប្រារព្ធកម្មវិធីប្រកួត Super Data Race លើកទី7ខ្លួន នឹងធ្វើឡើងនៅក្នុង វិទ្យាល័យស្វាយរៀង នៅថ្ងៃទីអាទិត្យ ទី២៤ ខែវិច្ឆិកា ចាប់ពីម៉ោង ៤រសៀល តទៅ។

យុវជន យុវនារី រាប់រយនាក់ បានធ្វើការចុះឈ្មោះ ចូលក្នុងកម្មវីធីនេះ ដែលត្រូវបានរៀបចំ ដើម្បីបង្ហាញថាបណ្តាញ 4G LTE របស់ប្រព័ន្ធសែលកាត គឺជាបណ្តាញអ៊ីនធើណេតដ៏លឿន ក៏ដូចជាដើម្បីផ្តល់ឱកាស ឲ្យអ្នកចូលរួម ឈ្នះរង្វាន់ ពិសេសៗជាច្រើនផងដែរ។

មិនខុសពីកម្មវីធី ប្រកួតរបស់សែលកាត ដែលបានរៀបចំកន្លងមកនោះទេ កម្មវីធីប្រកួតលើកនេះ នឹងបញ្ចប់ទៅ ដោយមាន ការប្រគ៉ំតន្ត្រីពិសេសខ្នាតតូច ដែលនឹងមានការអញ្ជើញចូលរួមពី អ្នកនិពន្ធបទចម្រៀង លោក ថេណា (Tena) និង តារាតំណាងរបស់សែលកាតគឺ កញ្ញា រ៉េត ស៊ូហ្សាណា ក៏ដូចជា តារាអ៊ីនធើណេត (NetIdols) ដូចជាលោក រ៉េននី ដារា (Rainie Dara) និង លោក ប៊ុនឡេង (Bunleng)។

ជាមួយនឹងសន្ទុះ នៃការចុះឈ្មោះចូលរួម បច្ចុប្បន្ននេះ សែលកាត រំពឹងថាកម្មវិធី Super Data Race លើកនេះនឹងទទួល បានអ្នកចូលរួមច្រើន ជាងកម្មវិធីលើកមុន ដែលធ្វើឡើង នៅក្នុងខេត្តកំពង់ចាម ទៅទៀត។

រង្វាន់សម្រាប់អ្នកឈ្នះមានដូចជា ទូរស័ព្ទ iPhone 11 Pro, iPad, ទូរស័ព្ទ Huawei Nova 3i, កាស AirPod និង ឈ្នះកាតកោសសែលកាត ដែលមានទឹកប្រាក់ ១០០ដុល្លារ។

កម្មវិធីជំនួបតារាពិសេស នឹងធ្វើឡើង នៅថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ចាប់ពី ម៉ោង ១១ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ នៅហាង Coffee Today ក្នុងក្រុងស្វាយរៀង ដែលក្នុងអំឡុងពេលនោះ អ្នកគាំទ្រ នឹងមានឱកាសថតរូប selfies ជាមួយ លោក ថេ ណា និងកញ្ញា រ៉េតសូហ្សាណា លោក រ៉េននី ដារា និង លោក ប៊ុន ឡេង។ ក្នុងពេលជាមួយគ្នានេះ សែលកាតនឹងធ្វើ ការចែកអាវយឺតមួយចំនួនដែលមាន ហត្ថលេខា របស់ពួកគាត់ផងដែរ។

លោក អៀន វ៉ាត់សុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានប្រសាសន៍ថា៖ “Super Data Race ទទួលបាន ប្រជាប្រិយភាពយ៉ាងខ្លាំង ពីស្រទាប់យុវជន ដោយសារយើងប្រារព្ធកម្មវិធីនេះ នៅតាមខេត្តផ្សេងៗ នៅកម្ពុជា។ នេះគឺជា វិធីសាស្រ្តមួយ ដែលធ្វើឲ្យទទួលបានអ្នកគាំទ្រ និងការចូលរួមជាច្រើន នៅក្នុងកម្មវិធីរាល់លើក”។

លោក អៀន វ៉ាត់សុន បានបន្ថែមទៀតថា៖ “កម្មវិធី Super Data Race នេះ គឺជាយុទ្ធសាស្ត្ររបស់ សែលកាត ដើម្បី ទាក់ទាញអតិថិជន ឲ្យបានស្គាល់ពីបណ្តាញ 4G LTEរបស់សែលកាត ដែលជាបណ្តាញអ៊ីនធើណេតលឿនបំផុត នៅ កម្ពុជា។ យើងមានសេចក្តីសោមនស្សរីករាយ ដែលបានរៀបចំកម្មវិធីនេះ នៅខេត្តស្វាយរៀង ហើយក៏សូមថ្លែង អំណរគុណ ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យស្វាយរៀង ទាំងអស់គ្នា។ យើងជឿជាក់ថាពួកគាត់ ក៏រីករាយដូចសែលកាត ក្នុងការដែលសាលារបស់គាត់ ត្រូវបានជ្រើសរើស សម្រាប់រៀបចំកម្មវិធីនេះ។

ដើម្បីចូលរួមកម្មវិធីនេះ អ្នកចូលរួមត្រូវទាញយកកម្មវិធី Super Data Race ពី Google Play ឬក៏ iOS App។ បន្ទាប់មក បេក្ខជនទាំងអស់ ត្រូវចុះឈ្មោះជាមួយ លេខទូរស័ព្ទ របស់ប្រព័ន្ធសែលកាត ហើយចុងក្រោយ ទៅយកសម្ភារៈ ប្រកួតនៅស្តង់សែលកាតនៅក្នុងវិទ្យាល័យស្វាយរៀង។

សែលកាត លើកទឹកចិត្តឲ្យសិស្សានុសិស្ស ទាំងអស់អញ្ជើញមកដល់ទីតាំង ប្រកួតឲ្យបានមុនគេ ដើម្បីធ្វើការចុះឈ្មោះ និងយកសម្ភារៈ សម្រាប់ការប្រកួត មុនពេលដែលកម្មវិធីចាប់ផ្តើម។

អ្នកអាចតាមដាន សកម្មភាពនេះ បាន នៅលើបណ្តាញសង្គមហ្វេសប៊ុក Cellcard Play ៖https://www.facebook.com/CellcardPlay/

កក្រើក! Huawei ចេញយុទ្ធសាស្រ្តខ្លាំងថ្មីមួយ​ វាយលុកទីផ្សារ ស្មាតហ្វូនកម្ពុជា

កំពូលក្រុមហ៊ុនស្មាតហ្វូន លំដាប់លេខ២ នៅលើពិភពលោកបាន ចេញយុទ្ធសាស្ត្រខ្លាំងមួយទៀត សម្រាប់ទីផ្សារកម្ពុជា ដែលពុំទាន់មានក្រុមហ៊ុនស្មាតហ្វូនណា បានចាប់ផ្ដើមនៅឡើយ ដោយកម្មវិធីនេះបានធ្វើឡើងកាថ្ងៃទី២១ ខែវិច្ឆិកា ២០១៩។ 

លោក Henry, Country Director របស់ក្រុមហ៊ុន Huawei កម្ពុជាបានថ្លែងថាយុទ្ធសាស្រ្តថ្មីនេះ​ គឺការប្រមូលផ្ដុំអ្នកបង្កើត​ កម្មវិធីនៅលើស្មាតហ្វូន (App Developer) នៅកម្ពុជាដើម្បីធ្វើការរួមគ្នានៅលើ Huawei Mobile Service (HMS) ជាក់ស្ដែងគឺ AppGallery ដែលជាទីតាំងទាញយក​ កម្មវិធីធំទី៣នៅក្នុងវិស័យ​បច្ចេកវិទ្យា ជាពិសេសគឺការប្រើប្រាស់នៅលើ Huawei Mate30 Pro។

“យុទ្ធសាស្ត្រ១នេះពួកយើង​ កំពុងវាយលុកទូទាំងតំបន់អាស៊ីនិងអ៊ឺរ៉ុប ហើយយើងជឿជាក់ថា HMS នឹងរីកដុះដាលកាន់តែធំពី១ថ្ងៃទៅ១ថ្ងៃ​ ដោយពួកយើងនឹងបន្តការផ្ដល់ទំនុកចិត្តដល់អតិថិជនជានិច្ច” លោកន្ថែម។

លោក Yan នាកយប្រតិបត្តិផ្នែក Consumer Cloud Service របស់ Huawei លើកឡើងថា “ជាក់ស្ដែងដូចជា AppGallery អ៊ីចឹងយើងបានដាក់ឲ្យប្រើប្រាស់ជាសកលនៅអំឡុងខែមេសា ឆ្នាំ២០១៨ ហើយអ្វីដែលគួរឲ្យគាត់សម្គាល់នោះយើងដំណើរការ មិនទាន់ដល់២ឆ្នាំនោះទេប៉ុន្តែអ្នកប្រើប្រាស់មានជាមធ្យម ៣៩០លាន​នាក់ក្នុង១ខែ និងប្រមាណជា ១៨០​ប៊ីលានដង នៃការទាញយកក្នុង១ឆ្នាំ នេះជាសញ្ញាជោគជ័យ ដ៏ធំនឹកស្មានមិនដល់របស់ HMS”។

លោក ឌីបូ បញ្ញា GTM Manager របស់ក្រុមហ៊ុន Huawei កម្ពុជាបានបញ្ជាក់ថា Huawei Mate30 Pro បានចេញលក់នៅលើទីផ្សារប្រទេសកម្ពុជាហើយក្នុងតម្លៃ 899USD ជាមួយទំហំ RAM8GB និង ROM 256GB ហើយ HUAWEI MOBILE SERVICE គឺចាំបាច់បំផុតក្នុងការប្រើប្រាស់នៅលើ កំពូលស្មាតហ្វូននេះ ដោយសារគ្រប់ការ ទាញយកកម្មវិធីមកប្រើប្រាស់ គឺត្រូវទាញយកតាម AppGallery ដូច្នេះហើយទើប Huawei ចេញយុទ្ធសាស្ត្រថ្មីមួយនេះនៅកម្ពុជា ដើម្បីបំពេញតម្រូវការ អ្នកប្រើប្រាស់ក្នុងស្រុក៕

តោះ ស្វែងយល់ប្រវត្តិខ្លះៗ របស់កីឡាករ Gabriel Jesus ខ្សែ​ប្រយុទ្ធ​របស់ក្លឹប Manchester City ជាមួយភេសជ្ជៈប៉ូវកម្លាំងវើក WURKZ

0

ក្នុងនាមជាដៃគូ សហពាណិជ្ជកម្មជាមួយក្លឹប​បាល់ទាត់ លំដាប់ថ្នាក់ពិភពលោកនេះ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សូមណែនាំសមាសភាព កីឡាករវ័យក្មេងសញ្ជាតិប្រេស៊ីលម្នាក់ដែល​ជាទូតសុឆន្ទៈ របស់វើក WURKZ គឺកីឡាករ Gabriel Jesus៖

  • ជាកីឡាករវ័យក្មេង បច្ចុប្បន្ន​មានអាយុ​២២ឆ្នាំ។
  • ជាកីឡាករអាជីព​លេងឱ្យ​ក្លឹប Manchester City និងក៏ជាកីឡាករជម្រើសជាតិ​ប្រេស៊ីល​ដ៏លេចធ្លោ​ផង​ដែរ។
  • ចូលលេងដំបូងនៅក្លឹប Palmeiras ប្រទេសប្រេស៊ីល។
  • ជាប់ឈ្មោះជាកីឡាករចំណូលថ្មីល្អបំផុត និង​ត្រូវ​បានប្រសិទ្ធនាមថា ជាកីឡាករប្រចាំ​រដូវកាលដែលជួយឱ្យ Palmeiras លើកពានលីគកំពូល​​ប្រេស៊ីលជាលើកដំបូងបំផុតក្នុង​រយៈ​ពេល២២ឆ្នាំ។
  • ចូលលេងឱ្យក្លឹប Manchester City កាលពី​ឆ្នាំ ២០១៧ ក្នុង​តម្លៃទិញចូល៣២លានផោន (ប្រហែល​​​៤១​​លាន​​ដុល្លារ​អាមេរិក)។
  • ឈ្នះពានរង្វាន់ Premier League រដូវ​កាល​​២០១៧-២០១៨ និង ​២០១៨-២០១៩និងពានរង្វាន់ FA Cup នៅឆ្នាំ​២០១៩។  
  • ធ្លាប់ស៊ុតបញ្ចូលទីបានចំនួន​៧គ្រាប់ ជួយ​ឲ្យ​ក្រុម​ឈាន​ដល់​​វគ្គ​ផ្តាច់​ព្រ័ត្រនៃ​ពាន​រង្វាន់​ FIFA World Cup សម្រាប់​យុវជន​ក្រោយ​អាយុ​២០​ឆ្នាំ​ (U-20)។
  • ជាសរុប ក្នុងក្លឹបបាល់ទាត់ដំបូង លោក​អាចរកគ្រាប់បាល់បានចំនួន​៥៤​គ្រាប់ ក្នុង​៤៨ ប្រកួត។
  • ថ្មីៗ ជួយក្រុមជម្រើសជាតិប្រេស៊ីលយកឈ្នះក្រុមជម្រើសជាតិកូរ៉េខាងត្បូងដោយលទ្ធផល ៣ទល់នឹង​០ ក្នុងការប្រកួតលក្ខណៈមិត្តភាព។  

Gabriel អាចនឹងមានវត្តមានសម្រាប់ការ ប្រកួតរវាង Manchester City និង Chelsea នៅ​រំលង​អធ្រាត្រ​ម៉ោង​​ ១២:​៣០​នាទី​ ឈាន​ចូល​​ថ្ងៃ​អាទិត្យ​ ទី២៤ ខែវិច្ឆិកា​នេះ។ អ្នកគំាទ្រកម្ពុជាអាចទស្សនាការប្រកួត​ English Premiere League រវាងក្រុមទាំងពីរនេះបាន​តាមរយៈកញ្ចក់ទូរទស្សន៍ CTN  និង​ MYTV  និង CNC វេលាម៉ោង១២យប់តទៅ៕

គូបូតា “SHARING THE FUTURE” ធ្វើឡើង៥ឆ្នាំជាប់គ្នា

0

ភ្នំពេញ៖ ដើម្បីបរិច្ចាគកាបូប និងសម្ភារសិក្សា ២០០០០ឈុត សម្រាប់កុមារនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន គូបូតា ខេមបូឌា ខូអិលធីឌី កាលពីពេលថ្មីៗនេះ បានរៀបចំឡើងនូវកម្មវិធីសប្បុរសធម៌ ៥ឆ្នាំជាប់ៗគ្នាក្នុងយុទ្ធនាការឈ្មោះថា “ KUBOTA Sharing the Future” ដើម្បីផ្តល់ថវិកាជាង ៦៦០ លានរៀល (ស្មើនឹង ១៦៥.០០០ ដុល្លារអាមេរិក) សម្រាប់ជាជំនួយដល់ការអប់រំ សិស្សានុសិស្ស ក៏ដូចជាកុមារដែលខ្វះខាតនៅតាមតំបន់ឆ្ងាយៗទូទាំងប្រទេស។ កម្មវិធីសប្បុរសធម៌នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ សុខាល័យ អង្គរ វីឡា រីសត ក្នុងខេត្តសៀមរាប។

លោក ភីសានុ មីលីនតានុស អគ្គនាយករង និងជាអ្នកគ្រប់គ្រងទូទៅផ្នែកលក់ និងសេវាកម្ម នៃក្រុមហ៊ុន ស្យាម គូបូតា ខបភឺរេសិន ខូអិលធីឌី បានមានប្រសាសន៍ថា ក្រុមហ៊ុន គូបូតា (ខេមបូឌា) ខូអិលធីឌី ប្រកាន់ខ្ជាប់យ៉ាងសំខាន់នូវការអនុវត្តអាជីវកម្មក្នុងការបើកអាជីវកម្មដំណាលគ្នា និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម។ ក្រុមហ៊ុនមានការយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំដែលមានតួនាទីសំខាន់សម្រាប់ការអភិវឌ្ឍជាតិ។ ក៏ដូចជាយុវជន ដែលជាកម្លាំងស្នូលនៃសង្គម និងការអភិវឌ្ឍជាតិ។

ដូច្នេះហើយសកម្មភាពនៃកម្មវិធី “KUBOTA Sharing The Future” ត្រូវបានរៀបចំសម្រាប់រយៈពេល ៥ ឆ្នាំជាប់គ្នាដែលជាផ្នែកមួយនៃយុទ្ធនាការថ្នាក់តំបន់ CSR ដែលធ្វើឡើងនៅប្រទេសកម្ពុជានិង ឡាវ។ យុទ្ធនាការទូទាំងតំបន់នេះមានគោលបំណងផ្តល់ជូននូវសម្ភារសិក្សាដើម្បីឲ្យកុមារក្រីក្រដែលគ្រប់អាយុចូលសាលាបានប្រើប្រាស់ ដើម្បីឲ្យជីវិតកាន់តែប្រសើរជាងមុនដើម្បីជួយអភិវឌ្ឍនិងចូលរួមចែករំលែកមកឲ្យសង្គមវិញ។

លោក ភីសានុ មីលីនតានុស បានបន្តទៀតថា ក្រុមហ៊ុនតែងតែមើលឃើញពីសារសំខាន់នៃការអភិវឌ្ឍ និងការគាំទ្រដល់កុមារនិងសង្គម ដូច្នេះហើយទើបយើងបន្តសកម្មភាពជារៀងរាល់ឆ្នាំដើម្បីជំរុញសង្គមនិងជួយលើកកម្ពស់សុខមាលភាពប្រជាជនជាពិសេសក្នុងការអប់រំនិងកុមារ ហេតុផលនេះហើយទើបយើងសម្រេចបង្កើត “មជ្ឈមណ្ឌលអប់រំបច្ចេកទេសគូបូតា” (KUBOTA Technical Education Center) សហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគូបូតា Palungjai ដើម្បីជួយជនរងគ្រោះពីគ្រោះមហន្តរាយធម្មជាតិ បន្ថែមពីលើគម្រោង “KUBOTA Sharing The Future” ដែលបានរៀបចំឡើងនៅថ្ងៃនេះ។
ព័ត៌មានបន្ថែម សូមទំនាក់ទំនងៈ

For further information, please contact: –

ប្រាសាក់ ផ្ដល់ជូនសេវាហិរញ្ញវត្ថុ ឌីជីថល ដើម្បីជំរុញបរិយាប័ន្ន ហិរញ្ញវត្ថុ ឱ្យកាន់តែទូលំទូលាយ នៅកម្ពុជា

ភ្នំពេញ៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានប្រកាសថាខ្លួនបានខិតខំ យ៉ាងសកម្មក្នុងការលើកកម្ពស់​ បរិយាប័ន្នហិរញ្ញវត្ថុ នៅកម្ពុជា តាមរយៈការផ្ដល់សេវាប្រាក់កម្ចី និងសេវាធនាគារ​ផ្សេងទៀតដល់ប្រជាជនកម្ពុជា​ដែលពុំបានទទួលសេវាធនាគារ និងទីផ្សារដែលពុំទាន់​បានបំពេញ តាំងពីការបង្កើត គ្រឹះស្ថាននេះកាលពីឆ្នាំ 1995 ។

លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា «ក្នុងរយៈកាល 25 ឆ្នាំនៃប្រតិបត្តិការរបស់ខ្លួន ប្រាសាក់ បានធ្វើពិពិធកម្ម ផលិតផល​​ របស់ខ្លួនជាហូរហែរ ដោយចាប់ផ្ដើមពីសេវាឥណទាន រហូតដល់សេវាប្រាក់បញ្ញើសន្សំ សេវាផ្ញើប្រាក់ ប្ដូរប្រាក់ សេវាបើកប្រាក់ខែបុគ្គលិក សេវាទិញកាតទូរស័ព្ទ និងបានធ្វើទំនើបកម្មសេវាដែលប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុដូចជា អេធីអឹម សេវាទូទាត់វិក្កយបត្រ ម៉ាស៊ីនឆូតកាត សេវាទូទាត់រហ័ស សេវាធនាគារចល័ត សេវាខេមបូឌានស៊ែស្វ៊ីច(CSS) ប្រព័ន្ធបាគងដែលដំណើរការដោយ blockchain និងសេវាផ្ទេរមូលនិធិភ្លាមៗ»។

លោកបន្តថា ផលិតផលនិងសេវាទាំងនេះ ត្រូវបានបង្កើតឡើង ដើម្បីបំពេញតាមតម្រូវការ ប្រជាជនកម្ពុជា ដែលចង់បាននិងប្រើប្រាស់ សេវាហិរញ្ញវត្ថុឌីជីថល ដែលច្រើនសម្បូរបែប ដ្បិតការធ្វើឌីជីថលូ បនីយកម្មលើសេវាពុំមែន ជាជម្រើសដែលត្រូវអល់អែក ទៀតទេ តែជាការរត់ប្រណាំងមួយ​ដែលគ្រប់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុទាំងអស់ ត្រូវតែរត់តាមដើម្បីឱ្យខ្លួន​ មានលទ្ធភាពប្រកួតប្រជែង បាននៅក្នុងទីផ្សារដែលមានការផ្លាស់ប្ដូរ យ៉ាងលឿនរហ័ស។

លោកបញ្ជាក់ថា «ហេតុនេះហើយ ប្រាសាក់ បានប្រកាន់យកជំហាន ជាបន្តបន្ទាប់ដើម្បីចាប់យក សេវាហិរញ្ញវត្ថុឌីជីថលនេះ ដោយចាប់ផ្ដើម​ ជាមួយការធ្វើឌីជីថលូ ​បនីយកម្មទៅលើផលិតផល សេវា និងប្រតិបត្តិការរបស់ខ្លួន។ ក្នុងន័យនេះ ប្រាសាក់បានធ្វើការផ្លាស់ប្ដូរប្រព័ន្ធធនាគារស្នូលពី MicroBanker មកជាប្រព័ន្ធ FlexCube ដែលជាប្រព័ន្ធធនាគារស្នូលលេខមួយនៅលើលោក ដើម្បីសម្រួលដល់ការធ្វើប្រតិបត្តិការ កសាងអត្ថប្រយោជន៍ នៃការប្រកួតប្រជែង បម្រើអតិថិជនគោលដៅ ឱ្យកាន់តែប្រសើរនៅទូទាំងប្រទេស និងគ្រប់គ្រងប្រព័ន្ធព័ត៌មាន ឱ្យកាន់តែមានប្រសិទ្ធភាព»។

លោក សូនី បន្តថា «ប្រាសាក់ ក៏បានដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនអេធីអឹម ម៉ាស៊ីនឆូតកាត សេវាធនាគារចល័ត និងសេវាផ្ទេរប្រាក់ឆ្លងធនាគារច្រើនទៀតដូចជា សេវាទូទាត់រហ័ស ប្រព័ន្ធខេមបូឌានស៊ែស្វ៊ីច (CSS) ប្រព័ន្ធបាគង និងសេវាផ្ទេរមូលនិធិភ្លាមៗ។ ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបទាំងនេះ ធ្វើឱ្យប្រាសាក់បង្កើននូវប្រសិទ្ធភាពនៃប្រតិបត្តិការ បង្កើនចំនួនអតិថិជន និងពង្រីកសេវាបានកាន់តែទូលាយ ជាមួយប្រតិបត្តិការដែលមានតម្លៃកាន់តែទាប ងាយស្រួល សុវត្ថិភាព និងលឿនរហ័ស សម្រាប់អតិថិជន»។

យោងតាមលោក សូនី ផលិតផលនិងសេវាដែលប្រាសាក់ផ្ដល់ជូនទាំងអស់នេះ បានជួយធ្វើឱ្យកម្រិតជីវភាពរបស់ប្រជាជនកម្ពុជាមានការកើនឡើង ព្រោះពួកគាត់អាចទទួលបានសេវាហិរញ្ញវត្ថុបានដោយងាយស្រួល ជាមួយនឹងថ្លៃសេវាសមរម្យ ហើយក៏បានផ្ដល់ភាពងាយស្រួលសម្រាប់ការធ្វើប្រតិបត្តិការអាជីវកម្ម និងការរស់នៅផងដែរ។

លោកបានឱ្យដឹងថា ប្រាសាក់ នឹងបន្តតាមដានចំពោះការអភិវឌ្ឍទាំងឡាយដែលពាក់ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ និងសេវាហិរញ្ញវត្ថុឌីជីថល ដើម្បីត្រៀមខ្លួនឱ្យបានល្អដើម្បីប្រកួតប្រជែងឱ្យបានជោគជ័យនៅក្នុងទីផ្សារ និងដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយនៅប្រទេសកម្ពុជា។
គួរបញ្ជាក់ថា ឥឡូវនេះ លោកអ្នកអាចផ្ទេរប្រាក់បានរហូតដល់ 100,000 ដុល្លារអាមេរិក ក្នុងមួយថ្ងៃ តាមរយៈ សេវាធនាគារចល័តប្រាសាក់ (Mobile Banking ឬ Internet Banking) បានយ៉ាងងាយស្រួល គ្រប់ពេល គ្រប់ទីកន្លែង និងមិនអស់កម្រៃសេវា។ សូមបើកគណនីសន្សំនៅប្រាសាក់នៅថ្ងៃនេះ ដើម្បីរីករាយក្នុងការធ្វើប្រតិបត្តិការធនាគារដ៏សំបូរបែបជាមួយប្រាសាក់ ដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ 2019 នេះ ប្រាសាក់មានទ្រព្យសកម្មសរុបច្រើនជាង 2,900 លានដុល្លារអាមេរិក សម្ពៀតឥណទានច្រើនជាង 2,500 លានដុល្លារអាមេរិក អតិថិជនប្រាក់កម្ចីជាង 419 ពាន់នាក់ សមតុល្យប្រាក់បញ្ញើសន្សំសរុបជាង 1,720 លានដុល្លារអាមេរិក អតិថិជនប្រាក់បញ្ញើសន្សំច្រើនជាង 597 ពាន់នាក់ បណ្តាញការិយាល័យ និងទីតាំងម៉ាស៊ីនអេធីអឹមគ្របដណ្តប់ទូទាំងប្រទេស និងបុគ្គលិក 9,000 នាក់ ព្រមទាំងបានផ្តល់អគារបណ្ណាល័យចំនួន 40 នៅតាមបណ្តាខេត្តនានានៅកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកលេខ 023 999 911 ឬ 086 999 911 ឬ ចូលទៅកាន់ www.prasac.com.kh

ឆ្នាំ២០១៩នេះ ម្ចាស់រថយន្ត FORD កាន់តែសប្បាយរីករាយ ជាមួយនឹងដំណើរកំសាន្ត ADVENTURE ដ៏អស្ចារ្យឆ្ពោះទៅកាន់ ខេត្តស្ទឹងត្រែង និងខេត្តចម្ប៉ាសាក់ ប្រទេសឡាវ

0

ភ្នំពេញ៖ ក្នុងដំណើរកំសាន្ត Ford Adventure ដ៏អស្ចារ្យលើកទី ១៣ ឆ្នាំ២០១៩នេះ ម្ចាស់រថយន្ត FORD គ្រប់រូប ដែលជាអតិថិជន របស់ក្រុមហ៊ុន អ អិមអេ ខេមបូឌា នឹងកាន់តែ សប្បាយរីករាយជាមួយ នឹងដំណើរកម្សាន្ត ADVENTURE ឆ្លងដែន ដ៏អស្ចារ្យឆ្ពោះ ទៅកាន់ ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងទីក្រុងប៉ាកសេ ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ នៅដើមខែធ្នូ ខាងមុខនេះ ពោលគឺ មានរយៈពេល ៤ថ្ងៃ ៣យប់ គឺចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៩ ដោយមានអ្នកដំណើរ ប្រមាណ ៦០០នាក់ ដែលអ្នកចូលរួមនឹង រីករាយជាមួយ ទេសភាពព្រៃភ្នំ នៅតាមដងផ្លូវក្នុងទឹកដីខេត្តស្ទឹងត្រែង រួមជាមួយនឹងបទពិសោធន៍បោះជំរុំ ដ៏អស្ចារ្យ នៅលើវាលស្មៅ យ៉ាងស្រស់ត្រកាល នៃខេត្តចម្ប៉ាសាក់ ប្រទេសឡាវ។

ដំណើរកំសាន្ត FORD Adventure ឆ្នាំ២០១៩នេះ រៀបចំ ដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMACambodia) នៅក្នុង ប្រទេសកម្ពុជា និងឧបត្ថម្ភកម្មវិធី ដោយក្រុមហ៊ុន PTT ខេមបូឌា ដែលជាប្រេងឥន្ធនៈឈានមុខគេនៅកម្ពុជា ,ក្រុមហ៊ុនភេសជ្ជៈកម្ពុជា Coca Cola, ធនាគារ KB Daehan Specialized Bank Plc. ហើយក៏មានការចូលរួមសហការ ជាមួយ AIA (Cambodia) Life Insurance ក្រុមហ៊ុន EFG (Express Food Group) ដែលរួមមាន Pizza Company, Swensen’s និង Dairy Queen, Philip General Insurance Cambodia, និងក្រុមហ៊ុន Cooper Tire។

ក្នុងដំណើរកំសាន្ត FORD Adventure ឆ្នាំ២០១៩នេះ ក៏មានការសហការចូលរួមពីសំណាក់ ក្រមហ៊ុនឯកទេសបិត Sticker ថា្លការពារថ្នាំរថយន្ត Sticker City និងហាង នំប័ងបាយ័ន ក្នុងដំណើរកំសាន្ត Ford Adventure ដ៏អស្ចារ្យលើកទី ១៣នេះ មានរយៈពេល ៤ថ្ងៃ ៣យប់ គឺចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៩ ដោយមានអ្នកដំណើរ ប្រមាណ ៦០០នាក់ ដែលអ្នកចូលរួម នឹងរីករាយជាមួយទេសភាពព្រៃភ្នំ នៅតាមដងផ្លូវក្នុងទឹកដីខេត្តស្ទឹងត្រែង រួមជាមួយនឹងបទពិសោធន៍ បោះជំរុំដ៏អស្ចារ្យនៅលើវាលស្មៅយ៉ាងស្រស់ត្រកាលនៃ ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ។ លើសពីនេះទៅទៀត អ្នកចូលរួមទាំងអស់នឹងមានឱកាស ដើរទិញទំនិញជាច្រើនសំបូរបែប ក្នុងតម្លៃសមរម្យ ក្នុងផ្សារទំនើប នៅខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ថែមទៀតផង។

លោក ម៉ៃឈី ព្រីន (Michael Breen) នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា “ក្រមហ៊ុន Ford Cambodia រៀបចំ ព្រឹត្តិការណ៍នេះឡើង ដើម្បីថ្លែងអំណរគុណដល់អតិថិជន Ford ទាំងអស់ដែលបានគាំទ្រក្រុមហ៊ុន Ford និងដើម្បីឱ្យអតិថិជនបានធ្វើដំណើរ កម្សាន្តចុងឆ្នាំ ជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ផងដែរ។ នេះជាឱកាសដ៏អស្ចារ្យមួយ ដើម្បីឲ្យអ្នកបានស្គាល់ និងរាប់អានមនុស្សថ្មីៗជាច្រើន និងបានធ្វើការណែនាំ និងចែករំលែកអំពីបទពិសោធន៍ក្នុងអាជីវកម្មរបស់ អ្នករួមជាមួយ ដំណើរកម្សាន្តបោះជំរុំ ដ៏អស្ចារ្យ ហើយសំខាន់បំផុត គឺទទួលបានបទពិសោធន៍ បើកបរប្រកបដោយភាពរីករាយជាមួយរថយន្ត Ford”។

លោក សេង វឹង ប្រធានគ្រប់គ្រងទូទៅ ផ្នែករថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះរាល់ បណ្តាក្រុមហ៊ុនឧបត្ថម្ភទាំងអស់ ដែលបានជួយគាំទ្រដល់ដំណើរការ នៃកម្មវិធី ដំណើរកំសាន្ត FORD Adventure ឆ្នាំ២០១៩នេះ ។ លោករំពឹងថា ដំណើរកម្សាន្តឆ្នាំនេះ នឹងកាន់តែធ្វើឱ្យអ្នកចូលរួមរីករាយ កាន់តែខ្លាំងជាងឆ្នាំមុនៗ ថែមទៀត ។

លោក បញ្ជាក់ថា “ដំណើរកំសាន្ត FORD Adventure ឆ្នាំ២០១៩នេះ មានភាពអស្ចារ្យជាងឆ្នាំមុនៗ ដោយសារក្បួនរថយន្ត FORD ជាង១៣០គ្រឿងធ្វើដំណើរឆ្លងកាត់ទឹកដី ខេត្តស្ទឹងត្រែង ហើយឆ្ពោះទៅទឹកដីខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ដែលធ្វើអោយអតិថជន FORD ទទួលបានបទពិសោធន៍ ក្នុងការបើកបរ និងទស្សនាតំបន់ទេសចរណ៍ នៅលើទឹកដី ប្រទេសកម្ពុជាយើង និងប្រទេសឡាវផងដែរ”។

លោក លាង ម៉ារឌី អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកឥណទាន នៃធនាគារ KB Daehan Specialized Bank បានមានប្រសាសន៍ថា “ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទក៏សូមថ្លែង អំណរគុណ ដល់ថ្នាក់ដឹកនាំ ទាំងអស់របស់ក្រុមហ៊ុន អអិម អេ ខេមបូឌា ក៏ដូចជាថ្នាក់ដឹកនាំ និងបុគ្គលិកហ្វដ ដែលផ្តល់នូវទំនុកចិត្ត និងភាពជឿជាក់ បានបើកឪកាសអោយ ធនាគារ KDSB បានធ្វើជាដៃគូ ក្នុងការផ្តល់កម្ចីជូនគ្រប់ អតិថិជនហ្វដទាំងអស់ ដើម្បីជាការឆ្លើយតបចំពោះក្រុមហ៊ុន ធនាគារ KDSB ក៏បានខិតខំប្រឹងប្រែងពង្រឹង សេវាកម្មរបស់ខ្លួនតាមរយៈ ការផ្តល់
អត្រាការប្រាក់ទាប សេវាអនុម័តឥណទាន ឆាប់រហ័ស ឯកសារងាយស្រួល ជាពិសេសនោះ គឺទទួលសិក្សាអតិថិជនហ្វដគ្រប់ ២៥ខេត្តក្រុង ក្រៅពីកម្ចីសម្រាប់ទិញ រថយន្ត ធនាគារក៏មានកម្ចីទិញផ្ទះ កម្ចីសម្រាប់អាជីវកម្ម និងពង្រីកមុខរបរ ជាមួយអត្រាការប្រាក់ប្រកួតប្រជែងផងដែរ។

លោក ហួង ស៊ុនហ៊ីន ប្រធានគ្រប់គ្រងស្ថានីយ៍ និងទីផ្សារលក់រាយ នៃក្រុមហ៊ុនប្រេងឥន្ធនៈ PTT Cambodia បានមានប្រសាសន៍ថា “ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន RMA Cambodia ដែលជឿជាក់លើ ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន PTT Cambodia សម្រាប់កម្មវិធីដំណើរកម្សាន្ត Ford Adventure 2019 នេះ។ បច្ចុប្បន្ន ក្រុមហ៊ុន PPT (Cambodia) មាន៧៤ សាខាស្ថានីយ៍ប្រេងឥន្ធនៈ រួមជាមួយនឹង ហាងកាហ្វេ Amazon, ហាងលក់ទំនិញ Jiffy, បញ្ជរលក់អាហារ និងភេសជ្ជៈ និងបន្ទប់ទឹកស្អាត ដែលមាននៅគ្រប់
ស្ថានីយ៍ប្រេងឥន្ធនៈ PTT។ យើងនៅតែបន្តពង្រីកសេវាកម្ម និងស្ថានីយ៍របស់យើង ឲ្យកាន់តែច្រើនឡើងថែមទៀតនៅតាមបណ្ដាខេត្តនានា ដើម្បីឲ្យអតិថិជនមានភាពងាយស្រួលក្នុងការ ប្រើប្រាស់ផលិតផលនិងសេវាកម្មរបស់យើង”។

លោកស្រី ឡាវ ស្រីដែត នាយកផ្នែកពាណិជ្ជកម្មប្រចាំប្រទេស នៃកក្រុមហ៊ុន ភេសជ្ជៈ CoCa Cola Cambodia បានមានប្រសាសន៍ថា “ក្រុមហ៊ុនកូកា-កូឡា មានក្តីសោមនស្សជាខ្លាំង ដែលបានក្លាយខ្លួន ជាអ្នកឧបត្ថម្ភធំនូវភេសជ្ជៈសម្រាប់ កម្មវិធី Ford Adventure 2019។ ផលិតផលរបស់យើងតែងតែ ផ្តល់ជូនអ្នកពិសានូវភាពសប្បាយរីករាយ និងអារម្មណ៍ ស្រស់ស្រាយ នៅគ្រប់ឱកាសជួបជុំនានា ហើយពិតជាសាកសមឥតខ្ចោះ ក្នុងដំណើរផ្សងព្រេង ដ៏អស្ចារ្យមួយនេះ។

លើសពីនេះទៅទៀត លោក សេង វឹង ក៏បានបន្ថែមទៀតថា ដំណើរកំសាន្ត FORD Adventure មិនត្រឹមតែ ជាការកំសាន្តសប្បាយប៉ុណ្ណោះទេ អ្វីដែលសំខាន់ជាងនេះ ទៅទៀតនោះ គឺការទំនាក់ទំនងគ្នាល្អ ការជួយគ្នា ទៅវិញទៅមករបស់អតិជន FORD និងបុគ្គលិករបស់ក្រុមហ៊ុន RMA Cambodia។

គួររំលឹកថា ដំណើរកម្សាន្តនេះ បានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងនោះកាលពីឆ្នាំ២០០៧ ទៅខេត្តមណ្ឌលគិរី , ឆ្នាំ២០០៨ ទៅកាន់ខេត្តរតនគិរី , ឆ្នាំ២០០៩ ទៅកាន់ខេត្តប៉ៃលិន ,ឆ្នាំ២០១០ និងឆ្នាំ២០១១ ទៅកាន់ទឹកដីខេត្តចម្បាំសាក់ ប្រទេសឡាវ ,ឆ្នាំ២០១២ ទៅកាន់ខេត្តមណ្ឌលគិរី ឆ្នាំ២០១៣ ក៏បានទៅទឹកដីប្រទេសឡាវម្តងទៀត ,ឆ្នាំ២០១៤ ទៅកាន់ខេត្តត្រាត ប្រទេសថៃ ,ឆ្នាំ២០១៥ ទៅកាន់ខេត្តច័ន្ទបុរី ប្រទេសថៃ ,ឆ្នាំ២០១៦ ទៅកាន់ខេត្តបុរីរាម ,ឆ្នាំ២០១៧ ទៅកាន់ទីក្រុងប៉ាតាយ៉ា និងឆ្នាំ២០១៨ ទៅកាន់ខេត្តច័ន្ទបុរី ប្រទេសថៃ ដោយមានចំនួនអ្នកចូលរួម កើនឡើងជាបន្តបន្ទាប់៕

ជីប ម៉ុង លែន នឹងកែប្រែ មុខមាត់ ហ្គ្រែន ភ្នំពេញឲ្យក្លាយជា តំបន់អភិវឌ្ឍន៍ មានសក្តានុពលខ្ពស់

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន ដែលបានទិញយកទ្រព្យសកម្ម និងអាជីវកម្មទាំងអស់របស់ ក្រុមហ៊ុន ហ្គ្រែន ភ្នំពេញ ក្នុងពេលថ្មីៗនេះ ចាប់ផ្តើមកែលម្អសេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាតំបន់លំនៅឋាននេះទំាងមូល ដើម្បីកែប្រែមុខមាត់តំបន់នេះ ឲ្យទៅជាតំបន់អភិវឌ្ឍន៍ ដែលប្រកបដោយសក្តានុពលខ្ពស់ សម្រាប់ការរស់នៅ និងប្រកបអាជីវកម្មនានា។

ថ្លែងក្នុងកម្មវិធីភ្ជាប់ទំនាក់ទំនងអតិថិជន ហ្គ្រែន ភ្នំពេញ កាលពីថ្ងៃទី ២២ វិច្ឆិកា ២០១៩ លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានមានប្រសាសន៍ថា «គោលបំណងចម្បងបច្ចុប្បន្នរបស់ ក្រុមហ៊ុន ជីប ម៉ុង លែន គឺធ្វើយ៉ាងណាកែលម្អសេវាកម្ម របស់យើងឲ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបតម្រូវ ការរបស់អតិថិជន ឲ្យបានទាន់ពេលវេលា។ ជំហានបន្ទាប់យើង ក៏នឹងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោងដែលមានស្រាប់ ដើម្បី ធ្វើឲ្យការរស់នៅ និងការប្រកបរបរទទួលទានរបស់អតិថិជន ទាំងអស់ដែលរស់នៅក្នុងគម្រោង របស់យើងមានភាពប្រសើរឡើង»។

ក្រៅពីផែនការកែលម្អមុខមាត់ថ្មី របស់គម្រោងនេះ ក្រុមហ៊ុន ជីប ម៉ុង លែន ក៏ផ្តោតសំខាន់លើការវិនិយោគរយៈពេលវែងឆ្ងាយ​ ដើម្បីអភិវឌ្ឈតំបន់សែនសុខនេះ ឲ្យទៅតំបន់អភិវឌ្ឍន៍ថ្មីមួយ ដែលជាជម្រើសទី១សម្រាប់ការរស់នៅ និងការប្រកបអាជីវកម្មផងដែរ។

លោកបន្តថា «យើងខ្ញុំក៏កំពុងសិក្សាជាមួយ អ្នកជំនាញអំពីគម្រោង មេដើម្បីកែប្រែមុខមាត់ វិសាលភាពតំបន់ ដីអភិវឌ្ឍន៍នេះឲ្យ ទៅជាតំបន់លំនៅឋាន និងពាណិជ្ជកម្ម ដែលពោរពេញទៅដោយឱកាស និងសក្តានុពលខ្ពស់ ក្នុងការអភិវឌ្ឍនិង ពង្រីកអាជីវកម្ម ពាណិជ្ជកម្មផ្សេងៗផងដែរ»។

គួររំល្ញកដែលថា ក្រុមហ៊ុន ជីប ម៉ុង លែន ជាក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យឈានមុខគេ ដែលរចនាលំនៅឋាន ទំនើបទាន់សម័យ និងសាងសង់លំនៅឋានរឹងមាំ ស្រពតាមបទដ្ឋានអន្តរជាតិ។ សព្វថ្ងៃក្រុមហ៊ុនដ៏ធំមួយនេះ មានគម្រោងអភិវឌ្ឍន៍ លំនៅឋាន និង ខុនដូ ធំៗចំនួន ១០ គម្រោងហើយ ដែលសុទ្ធតែស្ថិតនៅលើទីតាំង​សក្តានុពលទាំងអស់៕

This image has an empty alt attribute; its file name is photo_2019-11-26_09-59-20-1024x683.jpg
This image has an empty alt attribute; its file name is photo_2019-11-26_09-59-13-1024x683.jpg
This image has an empty alt attribute; its file name is photo_2019-11-26_09-59-15-1-1024x683.jpg

កម្មវិធី PropertyGuru Asia Property Awards លើកទី១៤ វគ្គផ្ដាច់ព្រ័ត្រ ប្រទេសសិង្ហបុរី ទទួលបាន ពានរង្វាន់ ច្រើនជាងគេបំផុត

បរទេស៖ ក្រុមហ៊ុនអភិវឌ្ឍន៍ខ្នាតយក្សសិង្ហបុរី ឈ្មោះ UOL Group Limited បានជាប់ឈ្មោះ ជាក្រុមហ៊ុនឆ្នើមបំផុតទាំងប្រាំបួន នៅក្នុងតំបន់ ដោយទទួលបានពានរង្វាន់ ដ៏ល្បីល្បាញបំផុត ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍ ដ៏ឆ្នើមប្រចាំតំបន់អាស៊ី។ នេះគឺជាមហាកិត្តិយសដ៏ធំធេង សម្រាប់ប្រទេសសិង្ហបុរី នាឱកាសវគ្គ ផ្ដាច់ព្រ័ត្រនេះ ដែលក្រុមហ៊ុន អភិវឌ្ឍន៍មកពីសំណាក់រដ្ឋបុរីមួយនេះ ទទួលបានពានរង្វាន់ប្រាំពីរ នៅក្នុងថ្នាក់តំបន់ ។

លោក Liam Wee Sin ប្រធានប្រតិបត្តិ គ្រុបរបស់ក្រុមហ៊ុន UOL Group Limited បានមានប្រសាសន៍ថា “យើងខ្ញុំពិតជា សប្បាយរីករាយខ្លាំងមែនទែន ដែលមិនមែនត្រឹមតែ សម្រាប់យើងខ្ញុំតែម្នាក់ឯងប៉ុណ្ណោះទេ ប៉ុន្តែយើងពិតជាសប្បាយរីករាយ ជាអនេកសម្រាប់អ្នកចូលរួមម្នាក់ៗ និងគ្រប់រូបទាំងអស់ ពីព្រោះថាពួកយើងម្នាក់ៗ អញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះ មិនមែនដើម្បីតែពានរង្វាន់ តែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែពួកយើងមានវត្តមាន នាកម្មវិធីដ៏សំខាន់មួយនេះ គឺដើម្បីស្វែងយល់អំពីការវិវត្ត គួរឱ្យកត់សម្គាល់ នៅក្នុងវិស័យនេះ នារយៈពេលប៉ុន្មាន​ ឆ្នាំចុងក្រោយនេះ។ ខ្ញុំយល់ឃើញថាកម្មវិធី PropertyGuru បានក្លាយជាឧបករណ៍ដ៏សំខាន់ មិនអាចខ្វះបាន នៅក្នុងការលើកកម្ពស់ ស្តង់ដារនៃការឌីហ្សាញ នៅក្នុងប្រទេសនីមួយៗ ក្នុងតំបន់អាស៊ី” ។

ក្រុមហ៊ុន Triniti Land បានឈ្នះពានរង្វាន់ ក្នុងនាមជាក្រុមហ៊ុន អភិវឌ្ឍន៍ប៊ូទិកដ៏ឆ្នើមបំផុត (Best Boutique Developer) (នៅអាស៊ី) ដែលជាម្ចាស់ជ័យលាភីមួយ ក្នុងចំណោមម្ចាស់ជ័យលាភីទាំងបួន របស់ប្រទេសឥណ្ឌូនេស៊ី នាវគ្គផ្ដាច់ព្រ័ត្រនេះ។ ក្រុមហ៊ុនអភិវឌ្ឍន៍ ឥណ្ឌូនេស៊ី គឺក្រុមហ៊ុន ASTRA Property & Hongkong Land បានឈ្នះពានរង្វាន់ ថ្នាក់តំបន់ដ៏ល្បីល្បាញបំផុត សម្រាប់ផ្នែកអភិវឌ្ឍន៍ខុនដូប្រណីត លំដាប់ខ្ពស់បំផុត (នៅអាស៊ី) សម្រាប់គម្រោង Anandamaya Residences។

ប្រទេសហ្វីលីពីន បានឈ្នះពានរង្វាន់ ថ្នាក់តំបន់ចំនួនបួន រួមមាន ពានរង្វាន់កិត្តិយសថ្មី នៃពានរង្វាន់សម្រាប់ផ្នែក អភិវឌ្ឍន៍ស្រុកធុរកិច្ចកណ្ដាលល្អបំផុត (CBD) (នៅអាស៊ី) និងផ្នែកឌីហ្សាញ ផែនការមេទីក្រុងល្អបំផុត (នៅអាស៊ី)។

ប្រទេសវៀតណាម ក៏បានឈ្នះពានរង្វាន់​ ថ្នាក់តំបន់បីផងដែរ រួមមានពានរង្វាន់ ដ៏ល្បីល្បាញបំផុត ផ្នែកអភិវឌ្ឍន៍ទីក្រុងល្អបំផុត (នៅអាស៊ី) សម្រាប់គម្រោង Kien A Corporation។ ពានរង្វាន់សម្រាប់ជ័យលាភី ចំណាត់ថ្នាក់តំបន់ទាំងនេះ ត្រូវបានប្រគល់ជូនបន្ថែម ពីលើពានរង្វាន់ ដែលបានទទួលដោយ ប្រធានប្រតិបត្តិ របស់ក្រុមហ៊ុន CapitaLand Vietnam គឺលោក Chen Lian Pang ដែលបានឈ្នះពានរង្វាន់ ពីកម្មវិធី PropertyGuru Icon Award ឆ្នាំ2019។ ក្នុងនាមជាអ្នកទទួលបាន ពានរង្វាន់ចំណាត់ថ្នាក់លេខពីរ តែម្នាក់គត់ សម្រាប់កម្មវិធីពានរង្វាន់ ដែលមានអាយុកាល ១៤ឆ្នាំនេះ លោក Chen Lian Pang បានជាប់ឈ្មោះថា ជាបុគ្គលឆ្នើមបំផុត ដែលមានបុគ្គលិកលក្ខណៈ អចលនទ្រព្យ (Real Estate Personality) ប្រចាំឆ្នាំនៃពានរង្វាន់ អចលនទ្រព្យវៀតណាម PropertyGuru ឆ្នាំ២០១៦ ។

លោក Chen Lian Pang បានមានប្រសាសន៍ថា “ភាពជោគជ័យដ៏ធំធេងនេះ គឺមិនមែនជាសមិទ្ធផល ដែលបានកើតចេញ ពីភាពដឹកនាំផ្ទាល់ខ្លួន របស់ខ្ញុំនោះឡើយ ប៉ុន្តែវាគឺជាសមិទ្ធផល ដែលបានកើតចេញពីកិច្ចខិតខំប្រឹងប្រែង របស់បុគ្គលគ្រប់រូប ដែលបានចូលរួមគាំទ្រ ដល់រូបខ្ញុំសម្រាប់អាជីពការងារ នៅក្នុងវិស័យអចលនទ្រព្យនេះ ជាពិសេស ថ្នាក់គ្រប់គ្រង សហការី និងបុគ្គលិកគ្រប់រូបទាំងអស់ របស់ក្រុមហ៊ុន CapitaLand តែម្ដង ដែលបានចូលរួមសម្រេច ចក្ខុវិស័យរបស់យើង”។

ប្រទេសថៃ បានឈ្នះពានរង្វាន់ថ្នាក់តំបន់ចំនួនពីរ ខណៈដែលប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងម៉ាឡេស៊ី បានឈ្នះពានរង្វាន់ តែម្នាក់មួយប៉ុណ្ណោះ ។

ក្នុងនាមជាក្រុមហ៊ុនសវនកម្ម និងគណនេយ្យដ៏ធំបំផុតមួយ លំដាប់ថ្នាក់ពិភពលោក ក្រុមហ៊ុន BDO បានធានានូវតម្លាភាព ភាពយុត្តិធម៌ និងភាពអាចជឿទុកចិត្តបាន នៃគ្រប់ជំហានទាំងអស់ នៅក្នុងដំណើរការធ្វើការវិនិច្ឆ័យ។ លោក Paul Ashburn ដៃគូសហគ្រប់គ្រងនៅ BDO ដែលមានមូលដ្ឋាន នៅក្នុងប្រទេសថៃ បានធ្វើការដឹកនាំ​កម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards វគ្គ ផ្ដាច់ព្រ័ត្រ ឆ្នាំ2019នេះ។

PropertyGuru Asia Property Awards លើកទី១៤ គឺជាពានរង្វាន់ដ៏មានកិត្យានុភាព ក្នុងវិស័យវិស័យអចលនទ្រព្យ ប្រចាំតំបន់ លើកកម្ពស់ទីផ្សារ អចលនទ្រព្យ​ល្អបំផុតផ្ដាច់គេ ក្នុងនោះប្រទេសសិង្ហបុរី ទទួលបាននូវពានរង្វាន់ ច្រើនជាងគេបំផុត ជាមួយនឹងពានរង្វាន់ថ្នាក់តំបន់ ចំនួនប្រាំពីរ ដោយក្រុមហ៊ុន UOL Group bagging Best Developer (អាស៊ី) បន្ទាប់មក គឺប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន ដែលទទួលបាន ពានរង្វាន់ម្នាក់ចំនួនបួន ។

គួរឲ្យដឹងថា កម្មវិធីពានរង្វាន់ PropertyGuru’s Asia Property Awards ត្រូវបានបង្កើតឡើង នៅឆ្នាំ២០០៥ គឺជាកម្មវិធីពានរង្វាន់ អចលនទ្រព្យកម្រិតខ្ពស់បំផុត និងមានកិត្យានុភាព ដ៏ល្បីល្បាញប្រចាំតំបន់។ កម្មវិធីពានរង្វាន់ Asia Property Awards ត្រូវបានទទួលស្គាល់ ជាស្លាកសញ្ញាតាមឧត្ដមភាពវិស័យ នៅក្នុងវិស័យ​អចលនទ្រព្យ នៅតំបន់អាស៊ី។ ជាមួយនឹងគណៈជំនាញ ការវិស័យឯករាជ្យដ៏ជំនាញ និងអ្នកគ្រប់គ្រង ដែលបានទទួលទំនុកចិត្តខ្ពស់បំផុត ពានរង្វាន់ពីកម្មវិធីនេះ គឺតំណាងឱ្យមុខមាត់ ដ៏មានកិត្យានុភាព មិនអាចប្រៀបផ្ទឹម សម្រាប់ផ្នែកទំនុកចិត្ត យុត្តិធម៌ និងតម្លាភាព ។

សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើអ៊ីមែលមកកាន់ awards@propertyguru.com ឬចូលទៅកាន់គេហទំព័រ AsiaPropertyAwards.com៕

រកឃើញ អ្នកឈ្នះរង្វាន់ ១ម៉ឺនដុល្លារទី ២៥ ទី ២៦ និងទី ២៧ ពីស្រាបៀរអាន់ឆ័រ

0



ភ្នំពេញ៖ស្រាបៀរអាន់ឆ័រ បានរៀបចំ កម្មវិធី ប្រគល់រង្វាន់ជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់ 10,000 (មួយម៉ឺន) ដុល្លារចំនួនបីរូប និងអ្នកឈ្នះរង្វាន់ ទឹកប្រាក់ 1000 (មួយពាន់) ដុល្លារចំនួន ២៧ (ម្ភៃប្រាំពីរ) នាក់ពីកម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់ ពីស្រាបៀរអាន់ឆ័រ” ដោយមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំ ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ អ្នកឈ្នះរង្វាន់ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

កម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ត្រូវបានរៀបចំឡើងជាពិសេស សម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រ ក្នុងគោលបំណងថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ និងបង្ហាញ ពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ចំពោះអតិថិជន ដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រសម្រាប់គ្រប់កម្មវិធី គ្រប់ឱកាស។

លោក ភឹម វុទ្ធថា មកពីខេត្តតាកែវ អ្នកស្រី ប៉ិន គឹមស្រឿន មកពីខេត្តកំពត និងលោក ម៉ៅ ផានិត មកពីរាជធានីភ្នំពេញ ដែលជាអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនពីស្រាបៀអាន់ឆ័រ បានប្រសាសន៍ បញ្ជាក់ដូចគ្នាថា កម្មវិធីប្រូម៉ូសិន របស់ស្រាបៀរអាន់ឆ័រពិតជាល្អណាស់ ស្រាបៀរអាន់ឆ័រពិតជាប្រគល់រង្វាន់ពិតៗមែន ហើយសូមអតិថិជនស្រាបៀរអាន់ទាំងអស់ បន្តគាំទ្រស្រាបៀរអាន់ឆ័រ ដើម្បីមានឱកាសឈ្នះរង្វាន់ ធំដូចរូបគាត់ទាំងបី។

កម្មវិធីឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើន សន្ធឹកសន្ធាប់ ពីស្រាបៀរអាន់ឆ័រចាប់ផ្តើមពីថ្ងៃនេះរហូតដល់ដំណាច់ឆ្នាំ ២០១៩។ រាល់ការជាវស្រាបៀរអាន់ឆ័រ លោកអ្នក នឹងមានឱកាស ឈ្នះរង្វាន់ស្រាបៀរ អាន់ឆ័រ១កំប៉ុង ១២កំប៉ុង ២៤ កំប៉ុង ព្រមទាំងរង្វាន់ទឹកប្រាក់ ១០០ (មួយរយ) ដុល្លារ ១០០០ (មួយពាន់ដុល្លារ និង១០០០០ (មួយម៉ឺន)ដុល្លារ ពីស្រាបៀរអាន់ឆ័រ។ ក្រុមហ៊ុននឹងរៀបចំ ពេលវេលាជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារដើម្បីបើករង្វាន់ដ៏អស្ចារ្យនេះ នៅការិយាល័យ រោងចក្រស្រាបៀរអាន់ឆ័រ។ ចំពោះរង្វាន់ផ្សេងទៀតលោក អ្នកអាចបើកភ្លាមនៅតាម ដេប៉ូចែកចាយ ស្រាបៀរអាន់ឆ័រ។ បញ្ជាក់៖ ដើម្បីបើករង្វាន់ លោកអ្នកត្រូវបង្ហាញ សម្បកកំប៉ុង និងក្រវិលកំប៉ុង ដែលឈ្នះរង្វាន់។

សូមប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រដើម្បីមាន ឱកាស ឈ្នះរង្វាន់១ ម៉ឺនដុល្លារ រាល់ខែ! អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!!!

ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំ តាមរយៈលេខ៖ 092 333 900 / 010 833 000។

ពិសាដោយការទទួលខុសត្រូវ!



ខេត្តកោះកុង ជាគោលដៅទី១១ នៃសិក្ខាសាលា តាមបណ្ដាខេត្ត ប្រចាំឆ្នាំ២០១៩ របស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង គណៈកម្មការមូលបត្រកម្ពុជា និងរដ្ឋបាលខេត្ត

កោះកុង៖ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានសហការជាមួយគណៈកម្មការមូលបត្រកម្ពុជា និងរដ្ឋបាលខេត្តកោះកុង ក្នុងការរៀបចំសិក្ខាសាលា នៅខេត្តកោះកុង ដែលជាគោលដៅទី១១ នៃសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩ ក្រោមអធិបតីលោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា និងលោក ផៃថូន ផ្លាមកេសន អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមប្រធានបទ “អ្វីជាការជួញដូរឧបករណ៍និស្សន្ទ៖ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ ដឹងពាក់ព័ន្ធ?”

សិក្ខាសាលាតាមបណ្ដាខេត្តនេះ មានគោលបំណង ចែករំលែកចំណេះដឹង ជំនាញ បទពិសោធន៍ បទប្បញ្ញាត្តិ និងឱកាសវិនិយោគដល់សាធារណៈជននៅទូទាំង ព្រះរាជាណាចក្រ កម្ពុជា។

លោក ផៃថូន ផ្លាមកេសន បានលើកឡើងពីសក្ដានុពលខេត្តថា ការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច ដែលស្ដែងឱ្យឃើញ តាមរយៈការធ្វើកំណែទម្រង់សេដ្ឋកិច្ច ដែលជួយឱ្យព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងមានកំណើន សេដ្ឋកិច្ចនៅក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ។ តាមរយៈសិក្ខាសាលានេះ លោក ផៃថូន ផ្លាមកេសន ក៏រំពឹងថា សិក្ខាកាមនឹងទទួលបានចំណេះដឹង ផ្នែកហិរញ្ញវត្ថុបន្ថែម ជាពិសេសលើទីផ្សារ ឧបករណ៍និស្សន្ទ។

លោក ស៊ូ សុជាតិ បានប្រកាសបើកកម្មវិធីសិក្ខាសាលានៅខេត្តកោះកុងនេះជាផ្លូវការ និងបានបង្ហាញពីស្ថានភាពបច្ចុប្បន្ននៃទីផ្សារឧបករណ៍និស្សន្ទ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគោលជំហររបស់គណៈកម្មការមូលបត្រកម្ពុជាក្នុងការពង្រីកការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទបន្ថែមទៀត។លោកបានលើកទឹកចិត្ត ឱ្យវិនិយោគិនបង្កើនចំណេះដឹង និងត្រៀមខ្លួនរួចរាល់ សម្រាប់ការវិនិយោគលើឧបករណ៍ និស្សន្ទ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ។

លោកបានបញ្ជាក់ថា “ទីផ្សារឧបករណ៍និស្សន្ទ ផ្ដល់អត្ថប្រយោជន៍ យ៉ាងច្រើនដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើត ឱកាសការងារ សម្រាប់និស្សិតដែលបានបញ្ចប់ ការសិក្សាពីសាកលវិទ្យាល័យ ការបង្កើតឱកាស រកប្រាក់ ចំណូលពីការវិនិយោគ ការផ្លាស់ប្តូរទម្លាប់ពីការសន្សំ មកជាការវិនិយោគ ការបង្កើតជម្រើសថ្មី នៃការវិនិយោគការបង្វែរ ការវិនិយោគ ពីក្រៅស្រុកមកក្នុងស្រុក និងការបង្កើនចំណូលជូនរដ្ឋតាមរយៈការបង់ពន្ធជាដើម”

លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានបង្ហាញពីក្ដីរំពឹងខ្ពស់របស់លោក ទៅលើសិក្ខាសាលាតាម បណ្ដាខេត្ត និងជឿជាក់ថា វានឹងផ្ដល់អត្ថប្រយោជន៍ ច្រើនដល់វិនិយោគិនដែលវិនិយោគលើ ផលិតផលឧបករណ៍និស្សន្ទ ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។ លោក Lawrence Kook ក៏បានប្ដេជ្ញា អភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទ នៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរ និងមានការ ទទួលស្គាល់នៅទូទាំងពិភពលោក។

លោក Lawrence បាននិយាយថា “ត្រឹមសប្ដាហ៍ទី១នៃឆ្នាំ២០២០ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការ មូលបត្រកម្ពុជា នឹងបានធ្វើដំណើរ និងផ្ដល់ចំណេះជំនាញ វិនិយោគដល់ សាធារណៈជន នៅគ្រប់ខេត្តក្រុងទាំងអស់ នៃប្រទេសកម្ពុជា។ នេះ គឺជាប្រវត្តិសាស្រ្តដ៏គួរឱ្យចាប់អារម្មណ៍ មួយនៅកម្ពុជា។ មិនតែប៉ុណ្ណោះ យើងនឹងបន្តផ្សព្វផ្សាយ អំពី ប្រទេសកម្ពុជា និងទាក់ទាញវិនិយោគិនបរទេស ឱ្យមកវិនិយោគ ក្នុងដែនដីសុវណ្ណភូមិនេះ ហើយវាគឺជាអ្វីដែលយើង បានធ្វើនៅពិព័រណ៍ London Summit 2019 នៅប្រទេស អង់គ្លេសនាពេលថ្មីៗនេះ”

គិតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា បានសហការជាមួយរដ្ឋបាលខេត្ត ក្នុងការរៀបចំសិក្ខាសាលាតាមបណ្ដាខេត្ត ក្នុងខេត្តចំនួន១៦រួចមកហើយ រួមមាន៖ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ និងខេត្តកោះកុងនេះតែម្ដង។

នៅលើឆាកអន្តរជាតិវិញ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ធ្លាប់បានចូលរួមពិព័រណ៍ និងព្រឹត្តិការណ៍ហិរញ្ញវត្ថុធំៗដូចជា៖ ពិព័រណ៍ iFX Expo ឆ្នាំ២០១៨ នៅប្រទេសសាយប្រឺស ពិព័រណ៍ London Summit ឆ្នាំ២០១៧ ពិព័រណ៍ London Summit ឆ្នាំ២០១៨ ពិព័រណ៍ London Summit ឆ្នាំ២០១៩ នៅចក្រភពអង់គ្លេស និងពិព័រណ៍ iFX Expo Aisa ២០១៩នៅទីក្រុងហុងកុង។ ក្រុមហ៊ុន ក៏មានដៃគូសហការអន្តរជាតិជាច្រើននៅប្រទេសអូស្រ្តាលី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប្រទេសឥណ្ឌូនេស៊ី ប្រទេសមីយ៉ាន់ម៉ា ទីក្រុងហុងកុង និងទីក្រុងឌូបៃជាដើម។

គួរបញ្ជាក់ថា ប្រសិនបើលោកអ្នកចង់ដឹងព័ត៌មាន បន្ថែម ឬចុះឈ្មោះចូលរួម សិក្ខាសាលាតាមបណ្ដាខេត្តនេះ សូមទំនាក់ទំនងមកក្រុមហ៊ុនយើងខ្ញុំតាមរយៈគេហទំព័រ www.cdx.com.kh ឬទំព័រហ្វេសប៊ុក Cambodian Derivatives Exchange ឬទូរស័ព្ទមកលេខ 023 22 7777