Home Blog Page 30

ABA ចូលរួមគាំទ្រជាថវិកា ៤០០លានរៀល ដល់គម្រោងកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

0

ធនាគារ ABA មានមោទនភាព ចូលរួមជាថវិកាដោយស្ម័គ្រចិត្តចំនួន ៤០០លានរៀល (ប្រមាណ ១០០,០០០ដុល្លារ) ជូនដល់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងកិច្ចអភិវឌ្ឍ និងសន្តិសុខសុវត្ថិភាព នៅតាមបណ្ដាយព្រំដែនកម្ពុជា។

មូលនិធិដែលផ្ដួចផ្ដើមឡើងដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានគោលបំណងជំរុញដល់ ការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឲ្យបានកាន់តែរឹងមាំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។

ការអភិវឌ្ឍជាយុទ្ធសាស្ត្រទាំងនេះ ត្រូវបានរំពឹងថា នឹងផ្ដល់ផលវិជ្ជមានដល់សេដ្ឋកិច្ចជាតិ, លើកកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងពង្រឹងសន្តិសុខ នៅតាមបណ្ដោយព្រំដែន។ ក្នុងនាមជាធនាគារពាណិជ្ជដ៏ធំបំផុតរបស់កម្ពុជា និងសកម្មក្នុងកិច្ចការទទួលខុសត្រូវសង្គម ABA នៅតែប្តេជ្ញាចិត្ត​បម្រើ​សេវា​ជូនប្រជាពលរដ្ឋកម្ពុជា ជាមួយនឹងសេវាកម្មហិរញ្ញវត្ថុល្អឯក និងគាំទ្រយ៉ាងសកម្មដល់គោលដៅ អភិវឌ្ឍន៍របស់ប្រទេសជាតិ។

ការរួមចំណែករបស់ ABA សម្រាប់គម្រោងនេះ គឺស្របតាមកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងជំរុញការអភិវឌ្ឍនៅតាម តំបន់ព្រំដែនឲ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព ដែលនឹងនាំមកនូវវិបុលភាពជូនប្រជាពលរដ្ឋ។
បន្ថែមពីលើការបរិច្ចាគផ្នែកថវិកានេះ ធនាគារ ABA ក៏ផ្ដល់មធ្យោបាយឲ្យអតិថិជនពីគ្រប់ធនាគារ ក្នុងការចូលរួមបរិច្ចាគដោយផ្ទាល់ និងឥតគិតថ្លៃ សម្រាប់គម្រោង មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។

ដើម្បីគាំទ្រគំនិតផ្តួចផ្តើមដ៏សំខាន់នេះ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលជាអតិថិជនរបស់ធនាគារនានា អាចស្គែនកូដ KHQR របស់ ABA ខាងលើ ជាមួយនឹងអេបធនាគាររបស់ពួកគាត់ ឬផ្ទេរប្រាក់ដោយផ្ទាល់ទៅកាន់លេខគណនី ABA របស់មូលនិធីដែលមានលេខ៖ 717 987 179 (គណនីប្រាក់រៀល) និង 717 997 179 (គណនីដុល្លារ) ដោយគណនីនីមួយៗមានឈ្មោះ ដូចគ្នាថា “Foundation for Border Inf”៕

ក្រុមហ៊ុន Smart Axiata សម្ពោធរបាយការណ៍ចីរភាពទី 9 ដោយត្រួសត្រាយសកម្មភាព ESG នៅក្នុងព្រះរាជាណាចក្រកម្ពុជា

0

ភ្នំពេញ ប្រទេសកម្ពុជា – នៅថ្ងៃទី 30 ខែសីហា ឆ្នាំ 2024 ក្រុមហ៊ុន Smart Axiata បានប្រារព្ធនូវព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយការដាក់សម្ពោធរបាយការណ៍ចីរភាពឆ្នាំ 2023 របស់ខ្លួន ដើម្បីបង្ហាញពីការយកចិត្តទុកដាក់លើការប្តេជ្ញាយូរអង្វែងរបស់ខ្លួនលើចីរភាព។ គំនិតផ្តួចផ្តើមនេះ ជាសក្ខីភាពនៃតួនាទីរបស់ក្រុមហ៊ុន Smart Axiata ក្នុងនាមជាអ្នកដឹកនាំក្នុងការលើកកម្ពស់ចីរភាពនៅក្នុងប្រទេសកម្ពុជា ដោយប្រកាន់យកចីរភាពជាគោលការណ៍ស្នូល ក្នុងការប្រកបអាជីវកម្ម។

ព្រឹត្តិការណ៍នេះ ប្រារព្ធឡើងក្រោមមូលបទ «បង្កើនទំនុកចិត្តសម្រាប់អនាគតប្រកបដោយចីរភាព» ដោយមានអ្នកចូលរួមប្រមាណ ២០០នាក់ ក្រោមអធិបតីភាពរបស់ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា និងឯកឧត្តមបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា។ អ្នកចូលរួមក៏មានតំណាងមកពីក្រសួង ស្ថានទូត សភាពាណិជ្ជកម្ម ដៃគូអាជីវកម្មឯកជនល្បីៗ តំណាងពីអង្គការសហប្រជាជាតិ អង្គការក្រៅរដ្ឋាភិបាល និស្សិត និងអ្នកសារព័ត៏មានផ្សេងៗ។​ ការប្រមូលផ្តុំចម្រុះនេះជួយសម្រួលដល់ការពិភាក្សាដ៏សម្បូរបែប និងការកសាងទំនាក់ទំនងក្នុងចំណោមភាគីពាក់ព័ន្ធ ក្នុងគោលបំណងជំរុញកិច្ចសហការ ប្រកបដោយចីរភាពនៅទូទាំងប្រទេស។

លោក Ziad Shatara នាយកប្រតិបត្តិ នៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា “នៅ Smart Axiata ចីរភាពត្រូវបានបង្កប់នៅក្នុងគ្រោងនៃអាជីវកម្មរបស់យើង។ វាមិនមែនជាយុទ្ធសាស្រ្តទីផ្សារទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះដែលយើងប្រតិបត្តិជាប្រចាំ និងកំណត់ភាពជោគជ័យរបស់យើង។ យើងប្តេជ្ញាបង្កើតចេញជាសមិទ្ធផលជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា ដោយមានការរួមបញ្ចូលគោលការណ៍ ESG ទៅក្នុងគ្រប់សកម្មភាពនៃអាជីវកម្មរបស់យើង»។

វឌ្ឍនភាពនៅក្រោមសសរស្តម្ភទាំងបួន

កិច្ចខិតខំប្រឹងប្រែងប្រកបដោយចីរភាពរបស់ក្រុមហ៊ុន Smart Axiata ត្រូវបានដឹកនាំដោយសសរស្តម្ភសំខាន់ៗចំនួនបួន ស្របតាមក្រុមហ៊ុន Axiata Group​ ដែលរួមមាន ការជំរុញសង្គមឌីជីថល ការជំរុញសេដ្ឋកិច្ចបៃតង ការលើកកម្ពស់ប្រជាជន និងសហគមន៍ និងការនាំមុខខាងអភិបាលកិច្ច និងទប់ស្កាត់ហានិភ័យ។

ការជំរុញសង្គមឌីជីថល

នៅក្រោមសសរស្តម្ភនេះ ក្រុមហ៊ុន Smart Axiata បានបញ្ជាក់ពីការរួមចំណែកយ៉ាងសំខាន់របស់ខ្លួនក្នុងការអភិវឌ្ឍកម្ពុជាតាមរយៈការវិនិយោគ  ដោយបញ្ចូលទឹកប្រាក់ចំនួន 462 លានដុល្លារជា តម្លៃបន្ថែមសរុប (Gross Value Added – GVA) ដល់កំណើនសេដ្ឋកិច្ច និងគាំទ្រការងារជាង 48,493។ ក្រុមហ៊ុនបានពង្រីកការបោះជំហានរបស់ខ្លួន ដោយផ្តល់អ៊ីន ធឺណិតល្បឿនលឿន និងមានស្ថេរភាព តាមរយៈ Smart Fiber Optic និងការដាក់ឱ្យដំណើរការ អង់តែនចំនួន 162 ដើម្បីបង្កើនគុណភាពសេវាកម្ម។ លើសពីនេះ ក្រុមហ៊ុន Smart បានសម្ពោធ “Smart for Business” ដោយផ្តល់ជូននូវដំណោះស្រាយឌីជីថលចំនួន 9 ដើម្បីជួយឱ្យអាជីវកម្មក្នុងស្រុកដំណើរការកាន់ប្រកបដោយប្រសិទ្ធភាព។

ការជំរុញសេដ្ឋកិច្ចបៃតង

ក្រុមហ៊ុន Smart Axiata បានបង្ហាញពីការប្តេជ្ញារបស់ខ្លួនក្នុងការសម្រេចបាននូវ​ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សរុបស្មើសូន្យ​ ឬ Net-Zero​ ដោយផ្តោតលើការកាត់បន្ថយការបំភាយ Scope 1 និងកាត់បន្ថយការបំភាយ Scope 2 ទោះបីជាតម្រូវការកើនឡើងក៏ដោយ។ ក្រុមហ៊ុន Smart បង្ហាញពីមហិច្ឆតារបស់ខ្លួនក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ជាមួយនឹងគំនិតផ្តួចផ្តើមគោលដៅផ្អែកលើវិទ្យាសាស្ត្រដោយការប្រមូលទិន្នន័យមូលដ្ឋានសម្រាប់ការបំភាយ Scope 3 ដែលជាការបំភាយដោយប្រយោល។ ជាងនេះទៅទៀត ក្រុមហ៊ុន Smart បានចាប់ផ្ដើមត្រួតពិនិត្យការប្រើប្រាស់ទឹក ដែលបង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួនចំពោះការថែរក្សាបរិស្ថាន។

ការលើកកម្ពស់ប្រជាជន និងសហគមន៍

ក្រុមហ៊ុនបានធ្វើការបណ្តាក់ទុនក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយផ្តល់នូវការបណ្តុះបណ្តាលលំដាប់ពិភពលោក និងការលើកកម្ពស់ភាពចម្រុះ សមធម៌ និងបរិយាប័ន្ន ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន 36% ជាស្រ្ដី។ ដោយមានបុគ្គលិកមកពីជាង 10 ប្រទេសផ្សេងៗគ្នា Smart ពិតជាលើកកម្ពស់បរិយាកាសពហុវប្បធម៌នៅក្នុងក្រុមហ៊ុន។ ក្រុមហ៊ុននេះក៏សម្រេចបាននូវពិន្ទុ​ 84% នៅក្នុងការស្ទង់មតិបុគ្គលិក ដែលមានការវាយតម្លៃពីភាគីទីបី។ ដើម្បីលើកកម្ពស់សហគមន៍ ក្រុមហ៊ុន Smart បានបណ្តាក់ទុនចំនួន 566,892 ដុល្លារអាមេរិក រួមបញ្ចូលពីលើប្រាក់បរិច្ចាគ 1% នៃចំណូលសរុបរបស់ខ្លួន ដល់មូលនិធិនៃការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (CBRD) ដោយផ្តោតលើការអប់រំ ជំនាញឌីជីថល និងកម្មវិធី STEM និងបានផ្ដល់ផលដល់បុគ្គល 135,189 ​នាក់។

នាំមុខខាងអភិបាលកិច្ច និងទប់ស្កាត់ហានិភ័យ

ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួនលើសុវត្ថិភាពរបស់អិតិថជន ក្រុមហ៊ុន Smart បានដាក់នូវវិធានការសុវត្ថិភាព ដូចជា Next Generation Signaling Firewall  ដើម្បីការពារអតិថិជន និងទិន្នន័យអាជីវកម្ម។ ក្រុមហ៊ុនមានអភិបាលកិច្ចដ៏តឹងរ៉ឹង ដើម្បីប្រឆាំងអំពើពុករលួយ ការស៊ីសំណូក ការរំលោភសិទ្ធិមនុស្ស ព្រមទាំងមានការរាយការណ៍ទិន្នន័យ ESG ប្រកបដោយតម្លាភាព ដើម្បីបង្កើនទំនុកចិត្តរបស់ភាគីពាក់ព័ន្ធ។

ជាមួយនឹងការចេញផ្សាយរបាយការណ៍នេះ ក្រុមហ៊ុន Smart Axiata បានដើរតួជាគំរូមួយនៅក្នុងការអនុវត្ត ESG ដោយពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួន ជាសាជីវកម្មដែលមានទំនួលខុសត្រូវខ្ពស់ មានការប្តេជ្ញាចំពោះប្រតិបត្តិការ​អាជីវកម្ម​ប្រកបដោយតម្លាភាព និងក្រមសីលធម៌។ Smart ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុននានានៅប្រទេសកម្ពុជា ចាប់យកចីរភាពជាកាតព្វកិច្ចរបស់ខ្លួន ប្រកបដោយក្រមសីលធម៌ និងបង្កើតជាអត្ថប្រយោជន៍ដល់សហគមន៍។

សម្តេចធិបតី ថ្លែងអំណរគុណ អ្នកឧកញ៉ា ទៀ វិចិត្រ ដែលបរិច្ចាគថវិកាចូលរួមក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចេញលិខិតថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា ទៀ វិចិត្រ ដែលបានបរិច្ចាគថវិកាចូលរួមក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ផ្តោតការកសាងផ្លូវក្រវ៉ាត់ព្រំដែន​ ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីសាមគ្គី ថែរក្សា ការពារ សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ដោយចូលរួម ក្នុងការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យ បានកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕

ក្រុមហ៊ុនវិរៈ ប៊ុនថាំ នឹងបើកដំណើរការទិសដៅថ្មី សៀមរាប-ប៉ាកសេ ប្រទេសឡាវ ជាមួយនឹងការផ្តល់ជូនជម្រើសអាហារសម្រន់ និងភេសជ្ជៈដោយឥតគិតថ្លៃ!

0

ភ្នំពេញ៖ នៅចាំអីទៀត កាន់ងាយស្រួលសម្រាប់អ្នកចង់ធ្វើដំណើរកម្សាន្ត ទៅកាន់ប្រទេសឡាវ នាពេលដ៏ខ្លីខាងមុខនេះក្រុមហ៊ុនវិរៈ ប៊ុនថាំអេចប្រេស នឹងចាប់ផ្ដើមដំណើរការជាផ្លូវការ នូវទិសដៅថ្មីពីខេត្តសៀមរាប (ប្រទេសកម្ពុជា) ទៅទីក្រុងប៉ាកសេ (ប្រទេសឡាវ) ជាមួយនឹងការផ្តល់ជូនជម្រើសអាហារសម្រន់ និងភេសជ្ជៈដោយឥតគិតថ្លៃ ដល់អតិថិនជន ។

ការបើកដំណើរការជាផ្លូវការនេះ នឹងធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ ។ ចេញដំណើរជារៀងរាល់ថ្ងៃម៉ោង ៨ព្រឹក ធ្វើដំណើរដោយមិនផ្លាស់ប្ដូររថយន្ដ ជាមួយរថយន្តក្រុងទំនើបប្រណីត ធំទូលាយ បំពាក់ឧបករណ៍កម្សាន្ត បន្ទប់ទឹក និងមានផ្តល់ជូនជម្រើសអាហារសម្រន់ និងភេសជ្ជៈដោយឥតគិតថ្លៃ ។

សម្រាប់តម្លៃសំបុត្រវិញគឺពិសេសមែនទែនគឺត្រឹមតែ ៤២ដុល្លារប៉ុណ្ណោះ ក្នុងមួយជើង ។

+សូមទាញយកកម្មវិធីទូរស័ព្ទ 𝑽𝑬𝑻 𝑬𝒙𝒑𝒓𝒆𝒔𝒔 ដើម្បីធ្វើការកក់សំបុត្រងាយស្រួល និងទទួលបានការបញ្ចុះតម្លៃ 5%ផងដែរ!
-សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS: https://apple.co/2GG57Vq
-សម្រាប់ប្រព័ន្ធប្រតិបត្តិការ GooglePlay: https://bit.ly/2IhMiZ8
+វេបសាយសម្រាប់កក់ : www.vireakbuntham.com
+ទំនាក់ទំនង សម្រាប់ព័ត៌មានបន្ថែម៖​​ (បញ្ញើអីវ៉ាន់ 010 522 522 / ដឹកអ្នកដំណើរ 081 911 911)
+តេឡេក្រាមកក់សំបុត្រ: https://t.me/VETransportation

មិត្តហ្វូន ចូលរួមសកម្មភាពកីឡា ដើម្បីបរិស្ថានបៃតងចំកណ្តាលក្រុងអង្គរ នៃព្រឹត្តិការណ៍ Cycling Green Wonderland & Glow Run Wonderland

0

កាលពីចុងសប្តាហ៍កន្លងទៅនេះ (23-24/សីហា) មិត្តហ្វូន សហការជាមួយអាជ្ញាធរជាតិអប្សរា និងដៃគូផ្សេងៗទៀតដូចជា ក្រុមហ៊ុនឆេមពាន ហាយតិច Nham 24 និង Kospet បានប្រែក្លាយតំបន់អង្គរទៅជាអច្ឆរិយៈដ៏រស់រវើក។ គឺការរួមបញ្ចូលកីឡាជាមួយនឹងការការពារបរិស្ថាន ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមជាច្រើន និងបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង។

Cycling Green Wonderland គឺជាដំណើរជិះកង់ពណ៌បៃតងដ៏មានន័យ ដែលមិត្តហ្វូនបានដាំដើមឈើជាង 700 ដើមនៅក្នុងតំបន់បេតិកភណ្ឌអង្គរ ខេត្តសៀមរាប។ ដើមឈើនីមួយៗមិនត្រឹមតែពង្រីក “សួតបៃតង” របស់អង្គរប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃការប្តេជ្ញាចិត្ត ចំពោះការការពារបរិស្ថានផងដែរ។ អ្នកចូលរួមជាង 300 នាក់បានជិះកង់លើផ្លូវ 16 គីឡូម៉ែត្រជុំវិញទីតាំង ផ្សព្វផ្សាយសារនៃការរស់នៅបៃតង កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងរួមចំណែកដល់បេសកកម្ម ការពារបរិស្ថានរបស់កម្ពុជា។

Glow Run Wonderland បាននាំមកនូវបទពិសោធន៍ថ្មីទាំងស្រុង ជាមួយនឹងព្រឹត្តិការណ៍រត់ពេលរាត្រី នៅក្នុងរមណីយដ្ឋានអង្គរ។ នេះជាលើកទីមួយហើយដែលការ រត់ពេលយប់ត្រូវបានរៀបចំឡើងនៅអង្គរ ក្នុងគោលបំណងលើកកម្ពស់ សេវាកម្មទេសចរណ៍ពេលយប់ និងពង្រីកការផ្តល់សេវាទេសចរណ៍ ដែលមានស្រាប់នៅក្នុងខេត្តសៀមរាប។

លោក Le Duc Anh ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Metfone បានចែករំលែកថា៖ “អស់រយៈពេលជាច្រើនឆ្នាំ មិត្តហ្វូនបានផ្តោតលើការ អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងកំណើនបៃតង។ តាមរយៈកម្មវិធីនេះ យើងមិនត្រឹមតែមានគោលបំណងរួមចំណែក ដល់ប្រព័ន្ធអេកូឡូស៊ីនៃរមណីយដ្ឋានបេតិកភណ្ឌអង្គរ ប៉ុណ្ណោះទេប៉ុន្តែក៏ជាការផ្សព្វផ្សាយ​សារ​ការពារ​បរិស្ថាន​ដល់​សហគមន៍ផងដែរ»។

មិត្តហ្វូនប្តេជ្ញាបន្តគាំទ្រសកម្មភាពកីឡា ដែលលើកកម្ពស់ការអភិរក្សបរិស្ថាន មិនត្រឹមតែនៅក្នុងអង្គរប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងប្រទេសកម្ពុជា ថែមទាំងជួយថែរក្សា និងថែរក្សាសម្រស់ធម្មជាតិ សម្រាប់មនុស្សជំនាន់ក្រោយ៕

ក្រុមហ៊ុន Vietjet ទទួលបានជ័យលាភីឆ្នាំ 2024បន្តជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដែលស្ថិតនៅក្នុងបញ្ជីកំពូលក្រុមហ៊ុនទាំង 50 នៅវៀតណាម

0

ភ្នំពេញ ថ្ងៃទី 26 ខែសីហា ឆ្នាំ 2024 – ភ្ញៀវធ្វើដំណើរចំនួនពីររយលាននាក់ ផ្លូវហោះហើរអន្តរជាតិ និងក្នុងស្រុកថ្មី ការទិញយន្តហោះបន្ថែម កិច្ចព្រមព្រៀងអាកាសចរណ៍សំខាន់ៗ និងលំហូរហិរញ្ញវត្ថុដ៏រឹងមាំនៃឆមាសទីមួយ គឺជាសមិទ្ធផលសំខាន់ៗមួយចំនួនរបស់ក្រុមហ៊ុន Vietjet ក្នុងឆ្នាំ 2024 ដែលធ្វើឱ្យយក្រុមហ៊ុនអាកាសចរណ៍ ទទួលបានតំណែងជាក្រុមហ៊ុនដ៏កំពូលមួយក្នុងចំណោមក្រុមហ៊ុនកំពូលរបស់វៀតណាម។

ប្រទេសកម្ពុជា ក៏បានរួមចំណែកដល់ការបន្តរីកចម្រើន និងជោគជ័យរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ជាក់ស្តែងកាលពីឆ្នាំមុន ក្រុមហ៊ុន Vietjet បានសម្ពោធផ្លូវហោះហើរទៅមកពីសៀមរាបទៅហាណូយ។

កាលពីដើមឆ្នាំនេះ Vietjet ត្រូវបានផ្តល់កិត្តិយសជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដែលបានចុះផ្សាយក្នុងបញ្ជីក្រុមហ៊ុនកំពូលទាំង 50 នៅវៀតណាម ប្រចាំ 2024 ដោយទស្សនាវដ្ដី Forbes Vietnam ដែលនេះបង្ហាញពីអាជីវកម្មឈានមុខគេលើវិស័យផ្សេងៗគ្នានៅលើទីផ្សារភាគហ៊ុនរបស់ប្រទេស។

ការជ្រើសរើសរបស់ Forbes វៀតណាម ដាក់ចូលក្នុងបញ្ជីកំពូលក្រុមហ៊ុនទាំង 50 គឺជាដំណើរការដ៏ម៉ត់ចត់ ដោយចាប់ផ្តើមជាមួយនឹងការពិនិត្យដំបូង ដោយផ្អែកលើប្រតិបត្តិការហិរញ្ញវត្ថុសំខាន់ៗ។ ការវាយតម្លៃនេះ ត្រូវបានអនុវត្តលើកំណើនប្រាក់ចំណូល ប្រាក់ចំនេញ ផលត្រឡប់មកវិញពីទ្រព្យសកម្មសុទ្ធរបស់ក្រុមហ៊ុន (ROE) ផលត្រឡប់មកវិញលើដើមទុនដែលបានប្រើ (ROC) និងកំណើនប្រាក់ចំណូលក្នុងមួយភាគហ៊ុន (EPS) ពីឆ្នាំ 2019 ដល់ឆ្នាំ 2023 រួមជាមួយនឹងមុខតំណែងឧស្សាហកម្ម គុណភាពអភិបាលកិច្ច និងកំណើនអាជីវកម្មស្របតាមការរំពឹងទុក។

ក្រុមហ៊ុន Vietjet ដែលជាប់ចំណាត់ថ្នាក់ទី 5 នៃប្រាក់ចំណូលក្នុងចំណោមក្រុមហ៊ុនដែលបានស្ថិតនៅក្នុងបញ្ជីក្រុមហ៊ុនល្អបំផុតទាំងនេះ បានចេញរបាយការណ៍ពីប្រាក់ចំណូលចំនួន 58,300 ពាន់លានដុង (ប្រហែល 2,3 ពាន់លានដុល្លារ) នៅក្នុងឆ្នាំ 2023 ដែលនេះឆ្លុះបញ្ចាំងពីកំណើនគួរឱ្យកត់សម្គាល់ 45% ពីមួយឆ្នាំទៅមួយឆ្នាំ។ កំណើនដ៏សំខាន់ នេះគូសបញ្ជាក់ពីការងើបឡើងវិញដ៏រឹងមាំនៃប្រតិបត្តការអាជិវកម្មរបស់ Vietjet និងយុទ្ធសាស្រ្តកំណើនប្រកបដោយនិរន្តរភាព។

យុទ្ធសាស្ត្រជំរុញបន្តរីកចម្រើនអាជីវកម្មឱ្យបានខ្លាំងក្លារបស់ Vietjet ឆ្នាំ 2024 ធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នេះ ទទួលបាននូវប្រាក់ចំណូលល្អប្រសើរឡើងលើសពីការរំពឹងទុក។

ដើម្បីជួយសម្រួលដល់ការពង្រីកបណ្តាញ និងចំនួនភ្ញៀវធ្វើដំណើរ Vietjet បានបញ្ជាទិញយន្តហោះ A330neo widebodies ចំនួន 20 គ្រឿងនៅក្នុងកម្មវិធីតាំងពិព័រណ៍ Farnborough International Airshow ឆ្នាំ 2024 ។ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ​ក៏បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ថ្នាក់​ដឹកនាំ​ពិភពលោក​ក្នុង​វិស័យ​អវកាស និង​វិស្វកម្ម Rolls-Royce និង Lufthansa Technik ផងដែរ។

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Vietjet ក៏បានធ្វើកិច្ចព្រមព្រៀងអាកាសចរណ៍ដ៏សំខាន់មួយជាមួយក្រសួងសាធារណការ និងដឹកជញ្ជូននៃប្រទេសឡាវ ដោយបានប្រកាសអំពីអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលរួមមានផែនការបង្កើតកន្លែងជួសជុលថែទាំយន្តហោះ (MRO) របស់ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងប្រទេសឡាវ។

គំនិតផ្តួចផ្តើមរបស់ Vietjet ថ្មីទាំងនេះបានរួមចំណែកដល់ការកត់ត្រាកំណើនប្រាក់ចំណូលនៅក្នុងឆមាសទីមួយនៃឆ្នាំ 2024។ ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ 2024 ប្រតិបត្តិការរបស់ក្រុមហ៊ុន Vietjet បើទោះបីជាប្រឈមនឹងជំងឺឆ្លងរាតត្បាតនៅឆ្នាំ 2019 ក៏ដោយ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានដឹកជញ្ជូនអ្នកដំណើរសរុបចំនួន 13.1 លាននាក់នៅលើជើងហោះហើរប្រកបដោយសុវត្ថិភាព ចំនួន 70,154 ក្នុងអំឡុងពេលឆមាសទីមួយនៃឆ្នាំ 2024។

ក្នុងឆមាសទីមួយនៃឆ្នាំ 2024 ទោះបីជាមានការប្រឈមផ្នែកសេដ្ឋកិច្ចពិភពលោកក៏ដោយ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Vietjet បានកើនឡើង 15% ពីមួយឆ្នាំទៅមួយឆ្នាំដល់ 34,016 ពាន់លានដុង (ប្រហែល 1.36 ពាន់លានដុល្លារ) និងប្រាក់ចំណេញមុនពន្ធកើនឡើង 433% ដល់ 1,311 ពាន់លានដុង (ប្រហែល។ 52.5 លានដុល្លារអាមេរិក) លើសពីផែនការប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួន 21% ។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏បានរក្សាចំណាត់ថ្នាក់ឥណទាន VnBBB-ដ៏រឹងមាំ ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ខ្ពស់បំផុតនៅក្នុងប្រទេសវៀតណាម។

ចាប់តាំងពីការចេញផ្សាយលក់មូលបត្រ IPO របស់ខ្លួនមក ភាគហ៊ុនរបស់ក្រុមហ៊ុន Vietjet (HOSE: VJC) នៅតែមានតម្លៃខ្ពស់ដោយអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ ដែលជំរុញដោយប្រាក់ចំណេញកាន់តតែរឹងមាំ។ ជាញឹកញាប់ក្រុមហ៊ុន Vietjet ត្រុវបានចុះផ្សាយថាជាក្រុមហ៊ុនកំពូលទាំង 50 របស់ Forbes វៀតណាម ដែលធ្វើឱ្យ Vietjet បានទទួលការសរសើរជាច្រើន រួមទាំងថាជា “ក្រុមហ៊ុនអាកាសចរណ៍ ដែលមានការគ្រប់គ្រងហិរញ្ញវត្ថុល្អបំផុត” ពីការបោះពុម្ពផ្សាយហិរញ្ញវត្ថុអន្តរជាតិ ការទទួលស្គាល់ជាក្រុមហ៊ុនអាកាសចរណ៍កំពូលទាំង 50 សម្រាប់ការផ្តល់ហិរញ្ញប្បទានដ៏រឹងមាំដោយ Airfinance Journal និងចំណងជើង “ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់តម្លៃសំបុត្រទាបបំផុត” ពី AirlineRatings។

នៅខែធ្នូ ឆ្នាំ 2023 ក្រុមហ៊ុន Vietjet បានចាប់ផ្តើមជើងហោះហើរឥតឈប់រវាង ខេត្តសៀមរាប និងទីក្រុងហាណូយ។ ការ​ប្រកាស​ផ្លូវ​ថ្មី​នេះ​ បាន​ធ្វើ​ឡើង​ក្នុង​ពិធី​មួយ​នៅ​ក្នុង​វេទិកា​ជំរុញ​ការ​វិនិយោគ​ និង​ពាណិជ្ជកម្ម​វៀតណាម​-​កម្ពុជា ​នៅ​ទីក្រុង​ហាណូយ​ដោយ​មាន​វត្តមាន​ លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក Pham Minh Chinh នាយក​រដ្ឋមន្ត្រី​វៀតណាម ព្រមទាំង​ប្រធាន​ក្រសួង​មន្ទីរ​នានា និងឧស្សាហកម្មមកពីប្រទេសទាំងពីរ។

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:

QED Agency

លោក មី សុវណ្ណ (Sovann)

អ៊ីម៉ែល៖ media@qed.agency

ទូរសព្ទលេខ៖ + 855 88 6000 321

Vietjet Air

កញ្ញា កែវ ដួង (Amy)

អ៊ីម៉ែល៖ kieuduong@vietjetair.com

ទូរសព្ទលេខ៖ +84 932 775 066

អរគុណសម្រាប់រយៈពេល ៣០ឆ្នាំ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គាំទ្រសហគមន៍មូលដ្ឋាននៅសង្កាត់ព្រែកឯង ដោយផ្តល់អំពូលភ្លើងតាមដងផ្លូវដែលប្រើពន្លឺព្រះអាទិត្យ និងកញ្ចប់អំណោយ

0

ភ្នំពេញ៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្នុងអំឡុងខួបលើកទី ៣០ឆ្នាំ របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាមួយនឹងប្រធានបទ «អរគុណសម្រាប់រយៈពេល ៣០ឆ្នាំ» ក្រុមហ៊ុនបានជួយដល់សហគមន៍ជុំវិញរោងចក្ររបស់ខ្លួនក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដើម្បីជួយលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងបានផ្តល់កញ្ចប់អំណោយដល់គ្រួសារដែលមាន ជីវភាពខ្វះខាត។

ដោយជាការអរគុណសម្រាប់ ៣០ឆ្នាំ របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលជានិមិត្តរូបនៃការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់ខ្លួនក្នុងការធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្តល់អំពូលភ្លើងតាមដងផ្លូវដែលប្រើប្រាស់ពន្លឺព្រះអាទិត្យចំនួន៨០ ដើម្បីដំឡើងគ្របដណ្តប់លើផ្លូវប្រវែង ៤គីឡូម៉ែត្រ នៅក្នុងភូមិរបោះអង្គាញ់ និងភូមិរបោះអង្គាញ់១។ បន្ថែមពីនេះ ក្រុមហ៊ុនបានបរិច្ចាគកញ្ចប់អំណោយចំនួន១៣២ សម្រាប់គ្រួសារដែលមានជីវភាពខ្វះខាតនៅទីនោះ។ កម្មវិធីប្រគល់អំពូលភ្លើងបំភ្លឺផ្លូវ និងកញ្ចប់អំណោយដល់សហគមន៍នេះធ្វើឡើងដោយមានការចូលរួមពីអភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា និងចៅសង្កាត់ព្រែកឯង លោក សំ សុធារី ក៏ដូចជាមានការចូលរួមពីប្រជាពលរដ្ឋក្នុងមូលដ្ឋានចំនួន ១៣២​នាក់។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកភូមិចំពោះការប្រគល់អំពូលភ្លើងតាមដងផ្លូវ និងកញ្ចប់អំណោយនេះ ដោយពួកគេបានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនលើការគាំទ្រនេះ។ បន្ថែមពីនេះ បុគ្គលិកក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាចំនួន ៣០ នាក់ក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរ ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេ និងបង្ហាញពីការ «អរគុណ» ទៅកាន់អ្នកភូមិទីនោះផង ដែរ។ ក្នុងពិធីប្រគល់នេះ អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បានមានប្រសាសន៍ថា៖ «យើងខ្ញុំរីករាយ និង អរគុណដល់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលបានជួយដល់សហគមន៏ក្នុងមូលដ្ឋាន មិនមែនតែថ្ងៃនេះប៉ុណ្ណោះទេ តែអស់រយៈពេល ៣០ឆ្នាំ កន្លងមកហើយ។ ក្រុមហ៊ុនក៏បានជួយបង្កើតការងារ ក៏ដូចជាបានជួយដល់សេដ្ឋកិច្ចក្នុងតំបន់ផងដែរ។ សូមជូនពរអោយក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា រីកចម្រើនទៅមុខ និងជួយអោយប្រទេសកម្ពុជាយើងកាន់តែប្រសើរជាងមុន។» ។

លោកស្រី Anne de Graaf នាយកផ្នែកកិច្ចការសាជីវកម្មនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ ថា៖ «យើងគឺជាអ្នកវិនិយោគអន្តរជាតិដំបូងគេម្នាក់នៅក្នុងប្រទេសកម្ពុជាកាលពី ៣០ឆ្នាំមុន ហើយយើងនៅតែប្តេជ្ញាចិត្តក្នុងការរួមចំណែកដល់ប្រទេសកម្ពុជា និងរីកចម្រើនជាមួយសហគមន៍មូលដ្ឋានរបស់យើង។ យើងអាចរីកចម្រើនបាន លុះត្រាតែអ្នកដែលនៅជុំវិញយើងក៏រីកចម្រើនដូចគ្នា។

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រឥតឈប់ឈររបស់អ្នកដែលនៅជុំវិញរោងចក្ររបស់យើង ហើយយើងពិតជាចង់បង្ហាញឱ្យកាន់តែច្បាស់ថែមទៀត ខណៈដែលយើងអបអរដល់ឆ្នាំដ៏ពិសេសនេះ អរគុណ!» អ្នកស្រុកម្នាក់ដែលបានទទួលកញ្ចប់អំណោយបាននិយាយថា៖ «យើងពិតជាអរគុណចំពោះការគាំទ្ររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ អំពូលភ្លើងតាមដងផ្លូវដែលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនឹងធ្វើអោយសុវត្ថិភាពភូមិរបស់យើងប្រសើរឡើង។ ការចែកជូនកញ្ចប់អំណោយនេះបង្ហាញពីការគិតគូរមកដល់ពួកយើង ហើយអំណោយនេះនឹងជួយដល់គ្រួសារជាច្រើនដែលកំពុងខ្វះខាត»។ មេភូមិព្រែកឯងបានមានប្រសាសន៍ថា៖ «យើងសូមអរគុណដល់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សម្រាប់ការចូលរួមចំណែកជួយសហគមន៍មូលដ្ឋានរបស់យើង។ យើងមានអំណរគុណក្រៃលែងដែលមានក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាអ្នកជិតខាងដែលតែងតែចូលរួមចំណែកដល់សុខុមាលភាពអ្នកស្រុករបស់យើង»។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានចូលរួមយ៉ាងខ្ជាប់ខ្ជួន និងគាំទ្រសហគមន៍មូលដ្ឋានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ គំនិតផ្តួចផ្តើមរបស់ពួកគេរួមមានការដាំដើមឈើជាង ១០.០០០ដើម នៅទូទាំងសហគមន៍ចំនួន៥ ផ្សេងៗគ្នា ការបរិច្ចាកអំពូលភ្លើងតាមដងផ្លូវដែលប្រើប្រាស់ពន្លឺព្រះអាទិត្យចំនួន៨០០ និងជួយដល់គ្រួសារចំនួន១.៨០០ នៅជិតរោងចក្ររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងអំឡុងពេលដ៏លំបាកនៃការរាតត្បាតនៃជំងឺ កូវីដ-១៩។

តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះក្នុងរយៈពេលជាង ៣០ឆ្នាំ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានគោលបំណងក្នុងការផ្តល់ជូននូវភាពវិជ្ជមានលើការរស់នៅរបស់មនុស្សជាច្រើនដោយជំរុញឱ្យមានការយល់ដឹងអំពីសហគមន៍ និងការថែរក្សាបរិស្ថាន។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសារ និងអតិថិជន ដែលត្រូវការស្រាបៀរម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុនមានបុគ្គលិក ៧០០នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០.០០០*នាក់ នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបំណង «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើដំណើរឆ្ពោះទៅកាន់ពិភពលោកដែលមានអព្យាក្រិតកាបូន កាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKENដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕

Vietjet អបអរអ្នកដំណើរ 200 លាននាក់ ជាមួយនឹងការបញ្ចុះតម្លៃសំបុត្រ 20% រយៈពេលមួយខែសម្រាប់ផ្លូវហោះហើរទាំងអស់ ដែលការផ្តល់ជូនដ៏អស្ចារ្យនេះ សម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម និងគោលដៅជាច្រើនផ្សេងទៀត

0


(ភ្នំពេញ ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤) – អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសថ្មីរបស់ក្រុមហ៊ុន Vietjet ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់របស់ខ្លួន ជាមួយអ្នកដំណើរចំនួន ២០០ លាននាក់ ដោយបើកដំណើរការប្រូម៉ូសិនពិសេសរយៈពេលមួយខែ។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ អ្នកដំណើរអាចទទួលបានការបញ្ចុះតម្លៃ ២០% (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត និងចំនួនមានកំណត់) តាមផ្លូវហោះហើរ សៀមរាប-ហាណូយ និងជើងហោះហើរទាំងអស់នៅទូទាំងបណ្តាញដ៏ធំទូលាយរបស់ Vietjet ដោយប្រើលេខកូដ VJ200 នៅពេលកក់តាមរយៈ www.vietjetair.com ឬ Vietjet Air កម្មវិធីទូរស័ព្ទ។

ការផ្តល់ប្រូម៉ូសិនពិសេសនេះ ត្រូវបានផ្តល់ជូនសម្រាប់សំបុត្រប្រភេទ Economic និងមានសុពលភាព សម្រាប់ការធ្វើដំណើរចាប់ពីពេលនេះរហូតដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤។ នេះ ជាពេលវេលាដ៏ល្អឥតខ្ចោះ ដើម្បីទទួលយកបទពិសោធន៍រដូវស្លឹកឈើជ្រុះដ៏គួរឱ្យគយគន់នៅទូទាំងប្រទេសវៀតណាម និងគោលដៅអាស៊ីផ្សេងទៀត ឬដើម្បីស្វែងយល់ពីនិទាឃរដូវដ៏ស្រស់ស្រាយនៅក្នុងប្រទេសអូស្ត្រាលី។ បច្ចុប្បន្នក្រុមហ៊ុន Vietjet ប្រតិបត្តិការជាង ១៤៩ ផ្លូវនៅទូទាំងប្រទេសវៀតណាម និងអន្តរជាតិ រួមទាំងផ្លូវក្នុងស្រុកចំនួន ៣៨ និងផ្លូវអន្តរជាតិចំនួន ១១១ ដែលផ្តល់ជម្រើសដ៏ច្រើនសម្រាប់អ្នកធ្វើដំណើរ។

ក្នុងឱកាសនៃការទទួលបានអ្នកដំណើរចំនួន ២០០ លាននាក់ ក្រុមហ៊ុនអាកាសចរណ៍ក៏បានផ្តល់ជូនសំបុត្រចំនួន ២ លានសំបុត្រ ដែលមានតម្លៃត្រឹមតែ ៧០ ដុល្លារក្នុងមួយជើង (រួមបញ្ចូលពន្ធ និងថ្លៃសេវា) នៅលើផ្លូវសៀមរាប-ហាណូយ និងផ្លូវផ្សេងទៀតក្នុងប្រទេសវៀតណាម និងអន្តរជាតិ។ តម្លៃបញ្ចុះតម្លៃទាំងនេះ អាចកក់ក្នុងអំឡុងពេល «ផ្តល់ជូនការបញ្ចុះតម្លៃដ៏ពិសេស» នេះ ចាប់ពីម៉ោង ១២:០០ ដល់ ១៤:០០ (UTC+7) ជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៤ សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ (លក្ខខណ្ឌផ្សេងៗ អនុវត្ត) ។

អ្នកដំណើរពីប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ពីតម្លៃមិនគួរឱ្យជឿក្នុងអំឡុងពេលបញ្ចុះតម្លៃនេះ ដើម្បីធ្ចើដំណើរនៅទីក្រុងហាណូយដែលជារដ្ឋធានីដ៏រស់រវើករបស់ប្រទេសវៀតណាម។ ទីក្រុងនេះ រួមបញ្ចូលគ្នានូវប្រវត្តិសាស្រ្តដ៏សម្បូរបែបជាមួយនឹងការទាក់ទាញបែបទំនើប ដោយធ្វើឱ្យទីក្រុងក្លាយជាគោលដៅទេសចរណ៍ ដែលត្រូវតែទៅទស្សនា។ បឹង Hoan Kiem ដ៏គួរឱ្យទាក់ទាញដែលជាកន្លែងបង្កប់នូវរឿងព្រេងនិទាន ផ្លូវដែលមានចរាចរណ៍ដ៏មមាញឹក Old Quarter ដែលពោរពេញទៅដោយហាងប្លែកៗ និងអាហារឆ្ងាញ់ៗក្នុងតំបន់។ ទីក្រុងហាណូយ ផ្តល់នូវបទពិសោធន៍វប្បធម៌ពិតប្រាកដដែលមិនគួររំលង។

កាលពីខែធ្នូ ឆ្នាំមុន ក្រុមហ៊ុនអាកាសចរណ៍បានបន្ថែមផ្លូវហោះហើរសៀមរាប-ហាណូយ ដោយផ្តល់ភាពងាយស្រួលក្នុងការចូលទៅកាន់តំបន់ទេសចរណ៍សំខាន់ៗរបស់អាស៊ី៖ ខេត្តសៀមរាបនៅប្រទេសកម្ពុជា និងទីក្រុងហាណូយរបស់ប្រទេសវៀតណាម។ ជើងហោះហើរទៅមករវាងសៀមរាបទៅហាណូយត្រូវចំណាយពេលតែ ១ម៉ោងនិង៤០នាទី។ បណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Vietjet ក៏ផ្តល់ជូនអ្នកធ្វើដំណើរ និងអ្នកទេសចរកម្ពុជាងាយស្រួលចូលទៅកាន់គោលដៅអាស៊ីប៉ាស៊ីហ្វិកផ្សេងទៀត រួមទាំង អូស្ត្រាលី ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ចិន ឥណ្ឌូនេស៊ី សិង្ហបុរី និងប្រទេសជាច្រើនទៀត។

ក្រុមហ៊ុន Vietjet ប្តេជ្ញាជំរុញកងនាវាអាកាសចរណ៍របស់ខ្លួន ជាមួយនឹងការបន្ថែមយន្តហោះថ្មីចំនួន ១០ គ្រឿងដែលគ្រោងនឹងដឹកជញ្ជូននៅពាក់កណ្តាលទីពីរនៅឆ្នាំ ២០២៤ ។ យន្តហោះ ម៉ូដែល A321neo ACF ទាំងនេះ មានសមត្ថភាពកម្រិតខ្ពស់នឹងគាំទ្រដល់ការពង្រីកបណ្តាញហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ និងបង្កើនបទពិសោធន៍អ្នកដំណើរទាំងក្នុងស្រុក និងផ្លូវអន្តរជាតិ។

អ្នកដំណើរអាចទន្ទឹងរង់ចាំការហោះហើរលើយន្តហោះទំនើបជាមួយនឹងបុគ្គលិកកាប៊ីនដែលមានជំនាញវិជ្ជាជីវៈ រីករាយជាមួយអាហារដែលមានជីវជាតិដែលផលិតពីគ្រឿងផ្សំធម្មជាតិស្រស់ៗ និងបទពិសោធន៍នៃការសំដែងវប្បធម៌ និងសិល្បៈប្លែកៗនៅចម្ងាយ ១០.០០០ ម៉ែត្រ។ បន្ថែមពីនេះ អ្នកដំណើរអាចចូលរួមក្នុងកម្មវិធី Vietjet SkyJoy loyalty ដើម្បីទទួលបានពិន្ទុ និងប្តូរយករង្វាន់ដ៏គួរឱ្យរំភើបពីក្រុមហ៊ុន Vietjet និងម៉ាកល្បីៗជាង ២៥០ ម៉ាក។

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:

QED Agency
លោក មី សុវណ្ណ (Sovann)
អ៊ីម៉ែល៖ media@qed.agency
ទូរសព្ទលេខ៖ + 855 88 6000 321

Vietjet Air
កញ្ញា កែវ ដួង (Amy)
អ៊ីម៉ែល៖ kieuduong@vietjetair.com
ទូរសព្ទលេខ៖ +84 932 775 066

Joblink ពិព័រណ៍ការងារ និងកម្មសិក្សាប្រកបដោយភាពច្នៃប្រឌិតប្រចាំឆ្នាំ2024 ដែលមានការគាំទ្រពី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីភ្នាក់ងារជាតិមុខរបរ និងការងារ អំពាវនាវឱ្យមានការចូលរួមពីក្រុមហ៊ុន និស្សិត និងយុវជនទាំងឡាយលើកកម្ពស់ការជ្រើសរើស បុគ្គលិកមានភាពសកម្ម ដើម្បីបង្កើនប្រសិទ្ធភាពការងារ

0

Joblink គឺជាពិព័រណ៍ការងារ និងកម្មសិក្សាប្រកបដោយភាពច្នៃប្រឌិតប្រចាំឆ្នាំ 2024 ដែលបានរៀបចំឡើងជាពិសេសសម្រាប់និស្សិត និងអ្នកជំនាញក្មេងៗក្នុងវ័យ 20 ទៅ 30 ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយ និងផ្តល់នូវវិធីសាស្រ្ត គន្លឹះ និងឱកាសដ៏ល្អបំផុត ដើម្បីចាប់ផ្ដើមអាជីពដ៏ជោគជ័យរបស់ពួកគេ។ ពិព័រណ៍ Joblink នឹងប្រារព្ធឡើងនៅ Factory Phnom Penh នៅថ្ងៃទី 12 និង 13 ខែតុលា ឆ្នាំ 2024។

ពិព័រណ៍ Joblink រំពឹងថានឹងមានការចូលរួមពីនិស្សិត និងយុវជនជាង 4000 នាក់ ព្រមទាំងក្រុមហ៊ុនជាង 100 និងវាគ្មិន គ្រូបង្វឹកផ្សេងៗសម្រាប់សិក្ខាសាលាជាង 45 រូបក្នុងអំឡុងពេល 2 ថ្ងៃនៃពិព័រណ៍នេះ។ ពិព័រណ៍ Joblink បានទទួលការគាំទ្រយ៉ាងសកម្មពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីភ្នាក់ងារជាតិមុខរបរ និងការងារ រួមជាមួយការគាំទ្រពីក្រសួងអប់រំ យុវជន និង កីឡា និងក្រសួងពាណិជ្ជកម្មផងដែរ។ ការរៀបចំ Joblink ឡើងគឺជាការផ្តល់ដំណោះស្រាយដល់ផលលំបាកដែលបានជួបប្រទះដោយក្រុមហ៊ុនជាច្រើនក្នុងការជ្រើសរើស បុគ្គលិកដែលមានទេពកោសល្យល្អៗថ្មីៗ ដែលធ្វើឱ្យមានរារាំងការអភិវឌ្ឍន៍ក្រុមហ៊ុន និងការខកចិត្តជាច្រើនកន្លងមក។

លោក Moran Hadad អ្នករៀបចំ Joblink បានមានប្រសាសន៍ថា ​”ការជ្រើសរើសបុគ្គលិកមិនគួរចាប់ផ្តើមនៅពេលដែលអ្នកត្រូវការនោះទេ។ ការជ្រើសរើសបុគ្គលិកគឺជាដំណើរ​ការជាប្រចាំ ប្រៀបដូច​ជា​ការ​មើល​ថែ​ខ្លួន​ឯង​ជារៀងរាល់​ថ្ងៃ មិនមែនមើល​ថែ​ខ្លួន​ឯង​តែពេល​ដែល​អ្នក​ឈឺនោះទេ។ ក្រុមហ៊ុនគួរមានដំណើរ​ការនេះជាប្រចាំក្នុងការស្វែងរក ស្វែងយល់ ពិនិត្យ និងពង្រីកធនធានមានទេពកោសល្យដែលសាកសមសម្រាប់ពួកគេ។”

គាត់បានបន្ថែមទៀតថា ​”Joblink មានគោលបំណងបង្ហាញនូវការជ្រើសរើសបុគ្គលិកក្នុងបែបផែនថ្មីមួយ ដែលប្រកបដោយថាមវន្ត និងមានប្រសិទ្ធភាព។ ក្រុមហ៊ុននឹងអាចភ្ជាប់ទំនាក់ទំនងជាមួយនិស្សិត និងអ្នកជំនាញវ័យក្មេង ប្រកបដោយភាពសប្បាយ និងមានអត្ថន័យ បង្កើតការទុកចិត្ត ព្រមទាំងធានាបាននូវប្រសិទ្ធភាពកាន់តែប្រសើរឡើងសម្រាប់តម្រូវការធនធាននាពេលអនាគតរបស់ពួកគេ។​”

ក្នុងគោលបំណងណែនាំការជ្រើសរើសបុគ្គលិកតាមរយៈបែបផែនថ្មីនៅកម្ពុជា Joblink ផ្តល់ឱ្យក្រុមហ៊ុននូវឱកាសដើម្បីភ្ជាប់ទំនាក់ទំនងជាមួយធនធានដែលមានសមត្ថភាពជាច្រើន ក៏ដូចជាបង្ហាញពីវប្បធម៌ការងាររបស់ពួកគេក្នុងលក្ខណៈកម្សាន្តសប្បាយ ព្រមទាំងទទួលបាន​ទិន្នន័យនៃធនធាននាពេលអនាគត និងការជ្រើសរើសបុគ្គលិកបែបថ្មីសម្រាប់ការអភិវឌ្ឍន៍បន្ថែមទៀត។

ដើម្បីសម្រេចបាននូវគោលដៅ Joblink នឹងផ្តល់ជូនអ្នកចូលរួមនូវ 3 សកម្មភាពគោល (តំបន់)៖

១.តំបន់តាំងពិព័រណ៍៖ តំបន់សំខាន់សម្រាប់ក្រុមហ៊ុនចូលរួមបង្ហាញវប្បធម៌ការងារ ផលិតផល និងសេវាកម្មរបស់ពួកគេ និងភ្ជាប់ទំនាក់ទំនងជាមួយនិស្សិត និងអ្នកជំនាញវ័យក្មេងតាមរយៈការជួបសម្ភាសន៍ខ្លីៗ និងកិច្ចណែនាំផ្សេងៗទៀត។

២.តំបន់សិក្ខាសាលា៖ មានសាលសិក្ខាសាលាចំនួន 5 ដែលមានវាគ្មិន និងគ្រូបង្វឹកជាង 45 នាក់ផ្សេងៗគ្នា ចែករំលែកលើប្រធានបទជាច្រើនដូចជា ការរៀបចំប្រវត្តិរូបសង្ខេប បច្ចេកទេសក្នុងការត្រៀមសម្ភាសន៍ ការជម្នះភាពលំបាកជាដើម។ ក្រុមហ៊ុនដែលចូលរួមនឹងមានឱកាសរៀបចំសិក្ខាសាលា ដើម្បីចែករំលែកបទពិសោធន៍ និងបង្ហាញជំនាញរបស់ពួកគេ។

៣.តំបន់ហ្គេម៖ ចូលរួមបង្ហាញសមត្ថភាព និងទេពកោសល្យលើសពីការសម្ភាសន៍ តាមរយៈហ្គេម (ល្បែង) ជាក្រុម ល្បែងប្រពៃណី និងសកម្មភាពសង្គមផ្សេង។ ក្រុមហ៊ុនដែលចូលរួមនឹងមានឱកាសរៀបចំហ្គេម ឬសកម្មភាពសម្រាប់ការស្វែងរកទេពកោសល្យដែលពួកគេត្រូវការ។

តាមរយៈការចូលរួមជាមួយ Joblink ក្រុមហ៊ុននឹងអាចភ្ជាប់ទំនាក់ទំនង ទទួលបាន​ទិន្នន័យ ពង្រឹងឈ្មោះក្រុមហ៊ុន ព្រមទៀតចូមរួមគាំទ្រដល់ការអភិវឌ្ឍន៍យុវជនកម្ពុជា។ កម្មវិធីគេហទំព័រ Joblink៖ បង្កើនបទពិសោធន៍ក្នុងដំណើរការការជ្រើសរើសបុគ្គលិកការច្នៃប្រឌិតដ៏សំខាន់មួយទៀតរបស់ Joblink គឺកម្មវិធីគេហទំព័រដែលធ្វើឡើងដើម្បីសម្រួលដល់អ្នកស្វែងរកការងារ និងក្រុមហ៊ុនក្នុងការជ្រើសរើសបុគ្គលិក។ កម្មវិធីគេហទំព័រ Joblink អនុញ្ញាតឱ្យអ្នកស្វែងរកការងារបង្កើតគណនីរបស់ពួកគេ បង្កើត CV និងទទួលបាន កូដ QR ផ្ទាល់ខ្លួន ដើម្បីឱ្យពួកគេធ្វើការភ្ជាប់ទំនាក់ទំនងយ៉ាងរលូនជាមួយក្រុមហ៊ុនដែលមានវត្តមាននៅក្នុងពិព័រណ៍។ ក្រុមហ៊ុនក៏នឹងមានគណនី និងកូដ QR របស់ពួកគេផងដែរ។ លក្ខណៈសំខាន់ៗនៃកម្មវិធីគេហទំព័រ Joblink រួមមាន៖

-ការស្វែងរកការងារ៖ ស្វែងរកការងារនៅក្នុងកម្មវិធីគេហទំព័រ ដែលបានបង្ហោះដោយក្រុមហ៊ុនដែលមានវត្តមាននៅក្នុងពិព័រណ៍។

-ការណាត់ជួប (សម្ភាសន៍)៖ ស្រដៀងទៅនឹង Calendly អ្នកស្វែងរកការងារ និងក្រុមហ៊ុនអាចកំណត់ពេលសម្ភាសន៍ ឬការប្រជុំរយៈពេល 20 នាទី ធានានូវការភ្ជាប់ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងមានអត្ថន័យ។ អ្នកស្វែងរកការងារមិនចាំបាច់ថតចម្លង CV មកទេ គ្រាន់់តែស្កែនកូដ QR គឺមានព័ត៌មានទាំងអស់។

-ការកក់សិក្ខាសាលាជាមុន៖ អ្នកចូលរួមអាចកក់កន្លែងអង្គុយជាមុនសម្រាប់វគ្គសិក្ខាសាលា ដែលផ្តល់ភាពងាយស្រួលក្នុងការចូលរួម និងការរៀបចំ។

-លិខិតឆ្លងដែនឌីជីថល៖ អ្នកស្វែងរកការងារអាចប្រមូលត្រាឌីជីថលពីក្រុមហ៊ុននានា នៅពេលដែលពួកគេបានភ្ជាប់ទំនាក់ទំនងជាមួយគ្នាដោយគ្រាន់់តែស្កែនកូដ QR ចូលជាទិន្នន័យ និងទទួលបានឱកាសឈ្នះរង្វាន់ជាច្រើនថែមទៀត។
លោក Moran Hadad បានមានប្រសាសន៍បន្ថែមទៀតថា “Joblink បាន​បង្កើត​ឡើង​ដើម្បី​ភ្ជាប់​គម្លាត​រវាងនិយោជក និងយុវជន​កម្ពុជា​ដែល​រស់រវើក និង​ស្វាហាប់ជាមួយបច្ចេកវិទ្យាថ្មីៗ។ ខ្ញុំតែងតែងឿងឆ្ងល់ថា ហេតុអ្វីបានជាវាមានភាពពិបាកម្ល៉េះក្នុងការជ្រើសរើសបុគ្គលិក នៅក្នុងប្រទេសកម្ពុជាសូម្បីតែក្រុមហ៊ុនធំៗ ថ្វីបើមានយុវជន និងអ្នកជំនាញក្មេងៗជាច្រើនប្រកបដោយការប្តេជ្ញាចិត្ត គំនិតច្នៃប្រឌិត និងសមត្ថភាពខ្លាំង។ ខ្ញុំជឿថាការលំបាកស្ថិតនៅលើភាពខុសគ្នានៃការរំពឹងទុករបស់ភាគីនីមួយៗ ហើយ Joblink ធ្វើឡើងជាដំណោះស្រាយនូវដើម្បីភាពពិបាកនេះ”។ Joblink សូមអញ្ជើញអ្នកទាំងអស់គ្នាចូលរួមជាមួយពួកយើង និងជាផ្នែកមួយនៃយុគសម័យថ្មីក្នុងការជ្រើសរើសបុគ្គលិក។ កក់ស្តង់របស់អ្នក សិក្ខាសាលា ឬសកម្មភាពផ្សេងៗទៀតពីថ្ងៃនេះតទៅ។ គាំទ្រ កម្លាំងពលកម្ម និងទេពកោសល្យរបស់យុវជនកម្ពុជា។

Call for Participation – Joblink, an Innovative Job & Internship Fair, organized with the support of the MoLVT and NEA, on October 12th and 13th at Factory Phnom Penh
Promoting dynamic recruitment to increase workforce efficiency

Joblink is an innovative Job and Internship fair that will be held at the Factory Phnom Penh, on October 12th and 13th 2024, particularly designed for students and young professionals from 20 to 30 years old, and purposed to provide them with the best tools and opportunities for a successful career.
Joblink expects to attract over 4,000 visitors, featuring 100+ companies and 45+ workshop instructors and is organized with the active support of the Ministry of Labour and Vocational Training and the National Employment Agency, and the support of the Ministry of Education, Youths, and Sports and the Ministry of Commerce. Joblink takes its origin in the realization of the difficulties met by many Cambodian companies in recruiting new talents, leading to frustration and hindered growth.

“Recruitment shouldn’t start when you need new talents”, said Moran Hadad, an organizer of Joblink. “It is an ongoing process, just like taking care of yourself every day rather than just when you’re sick. Companies should continuously nurture and grow their talent pool. Joblink opens a door for dynamic and efficient recruitment where companies can connect with future employees in a fun and meaningful way, build trust, and ensure a better match for their future needs.”

Aimed to introduce a new recruitment model in Cambodia, Joblink gives companies the opportunity to connect and interact with a large pool of potential recruits, showcasing their brand culture and employment identity, and starting to build their dynamic recruitment database for further development.
Joblink, a Job and Internship Fair with a twist To achieve its goals, Joblink offers its visitors 3 distinct zones of interaction:

Exhibition Zone: A prime space for businesses to exhibit their culture, products, and services, and interact with potential recruits through scheduled meetings and spontaneous exchanges.
Workshops Zone: Joblink features five workshop halls with over 45 different speakers and instructors, offering sessions on essential career preparation topics such as CV building, interview techniques, overcoming adversity, and more. Participating companies will have the opportunity to host workshops and share their experience and expertise.

Games & Activities Zone: Engage with potential recruits beyond traditional interviews through team-building games, traditional Khmer games, and social activities. Participating companies will have the opportunity to host and tailor a game or activity for talent scouting.
By taking part in Joblink, companies will be able to engage with young professionals, enhance their employer branding, create their dynamic recruitment database, and support the development of Cambodian youth.

Joblink Web Application: Enhancing the Recruitment Experience
Another key innovation of Joblink is the development of a proprietary web application designed to streamline the experience for both job seekers and companies and ease the recruitment process. The Joblink app allows job seekers to create their accounts, build a CV, and receive a unique QR code that will allow them to seamlessly interact with the companies present at the fair. Companies will also have their profile and QR codes, facilitating interactions during the event. The main features of the Joblink Web Application include:

Search for a job: Searching through a database of available job openings posted by companies present at the fair.

Appointment Scheduling: Similar to Calendly, job seekers and companies can schedule quick, fun 20-minute interviews or meetings, ensuring efficient and meaningful connections. No need to bring copies of your CV, it is a QR code scan away from being delivered to the company of your choice.

Workshop Reservations: Job seekers can reserve their spots for workshop sessions in advance, allowing them access to valuable information about how to build a successful career. Access to workshops is granted by scanning their personal QR code, allowing for organized and structured participation.
Digital Passport: Job seekers can collect digital stamps from companies as they interact by scanning their QR codes, joining their recruitment database, gaining a sense of achievement and connection, and winning numerous prizes.

“Joblink was built to bridge the gap between the Cambodian C-level working class and the vibrant and dynamic Cambodian youth. I always wondered why it was so difficult to recruit in Cambodia with such a big pool of committed, creative, and extremely capable young talents. I believe the difficulty lies in the difference of each party’s expectations, and Joblink was designed to alleviate that” concluded Moran Hadad.

Joblink is inviting you to join and be part of a new era in recruitment. Reserve your booth, workshop, or activity today and engage with the young and talented workforce of Cambodia.

ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia​ ផ្តល់បទពិសោធន៍ហោះហើរ ដល់កុមារខ្វះលទ្ធភាពចំនួន ៧៥ នាក់

0
ការចូលរួមប្រកបដោយភាពកក់ក្តៅមួយនេះ ក៏ជាចំណែកមួយក្នុងការគាំទ្រដល់យុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤”
ដើម្បីជំរុញប្រជាជនកម្ពុជា ពីគ្រប់ទិសទីមកទស្សនាខេត្តសៀមរាប តាមរយៈការធ្វើដំណើរតាមផ្លូវអាកាសផងដែរ។

ភ្នំពេញ៖ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានដាក់អនុវត្តការចូលរួមកម្មវិធីទំនួលខុសត្រូវសង្គម (CSR) ដ៏កក់ក្តៅមួយ ក្រោមប្រធានបទ “ឥឡូវនេះប្រជាជនកម្ពុជា គ្រប់រូបអាចហោះហើរបាន” ដែលផ្តោតលើការចែករំលែក ភាពរីករាយក្នុងការហោះហើរទៅកាន់ អ្នកដែលមិនធ្លាប់មានឱកាស ក្នុងការហោះហើរពីមុនមក។ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យមនុស្សគ្រប់រូប អាចធ្វើដំណើរតាមផ្លូវអាកាសបាន ដោយងាយស្រួលការចូលរួមចំណែកនេះ បានផ្តល់ឱកាសឱ្យកុមារចំនួន ៧៥នាក់ មកពីមណ្ឌលថែទាំកុមារចំនួន៥ទីតាំង នៅក្នុងប្រទេសកម្ពុជាដើម្បីធ្វើដំណើរ តាមផ្លូវអាកាសជាលើកដំបូងបង្អស់។

កុមារទាំងអស់បានធ្វើដំណើរ តាមផ្លូវអាកាសទៅកាន់ខេត្តសៀមរាប ដែលជាតំបន់វប្បធម៌ប្រវត្តិសាស្ត្រ ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។ នៅពេលទៅដល់ខេត្តសៀមរាប ក្រុមកុមារទាំងអស់បានចាប់ផ្ដើម ពេលវេលាដ៏សប្បាយរីករាយ រួមមាន ដំណើរកម្សាន្តទៅកាន់ប្រាសាទអង្គរវត្ត ទទួលទានអាហារថ្ងៃត្រង់នៅវត្តព្រះព្រហ្មរ័ត្ន និង ទៅទស្សនាភាវៈចម្រុះនៅ អង្គរ វ៉ាលដ៍ឡាយហ្វ៍ និង អឹឃ្វារៀម។ បន្ទាប់ពីបញ្ចប់ពេលវេលានៃដំណើរកម្សាន្ត ក្នុងមួយថ្ងៃពេញនៅខេត្តសៀមរាប ដែលពោរពេញដោយការស្វែងយល់ អំពីបទពិសោធន៍ថ្មីៗ និងបានទទួលភាពរីករាយហើយនោះ ក្រុមកុមារទាំងអស់បានធ្វើដំណើរតាមផ្លូវអាកាស ត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញនាពេលល្ងាច នាថ្ងៃដដែលប្រកបដោយសុខសុវត្ថិភាព និងស្នាមញញឹម ។

ការចូលរួមនេះមិនត្រឹមតែមានបំណងបំផុសទំនុកចិត្ត និងជំរុញភាពទាក់ទាញនៃការផ្សងព្រេង ទៅកាន់ប្រជាជនកម្ពុជាគ្រប់រូបតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីយ៉ាងសំខាន់ ជាចំណែកមួយក្នុងការចូលរួមគាំទ្រយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ទន្ទឹមនឹងនោះ ការចូលរួមប្រកបដោយ បទពិសោធន៍មួយនេះ បានផ្តល់ជូនកុមារទាំងអស់នូវភាពអង់អាច រួមជាមួយចំណេះដឹង និងការពង្រឹងបំនិនជីវិតរបស់ពួកគេថែមទៀតផង។

ម្យ៉ាងវិញទៀតការចូលរួមនេះ ក៏មានគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ និងចូលរួមអបអរសាទរបេតិកភណ្ឌ ដ៏សម្បូរបែបប្រចាំតំបន់ ដោយបង្ហាញអំពីភាពទាក់ទាញ ដ៏ពិសេសរបស់ខេត្តសៀមរាបទៅកាន់ទស្សនិកជនឱ្យកាន់តែច្រើនផងដែរ។ បន្ថែមពីលើការផ្តល់ជូនកុមារទាំងអស់ នូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានហើយនោះ ការចូលរួមនេះគឺជាចលនាដ៏ធំមួយ ក្នុងការជំរុញឱ្យការធ្វើដំណើរតាមផ្លូវអាកាស ​ក្លាយជាផ្នែកដ៏សំខាន់មួយនៃជីវិត របស់ប្រជាជនកម្ពុជាគ្រប់រូប។ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia មិនត្រឹមតែបង្ហាញអំពីការប្តេជ្ញាចិត្ត ក្នុងការចូលរួមជាមួយសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញានៃការចាប់ផ្តើម ការខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងបន្ថែមទៀត ក្នុងការបង្កើនលទ្ធភាព និងការស្គាល់ច្បាស់អំពីការធ្វើដំណើរ តាមផ្លូវអាកាសនៅទូទាំងប្រទេសផងដែរ។ ការហោះហើរលើកដំបូងនេះ ជានិមិត្តរូបនៃការចាប់ផ្តើមការធ្វើដំណើរ ដែលអាចជំរុញទឹកចិត្តប្រជាជនកម្ពុជា រាប់មិនអស់ឱ្យស្វែងរកជើងមេឃថ្មី។

លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានមានប្រសាសន៍ថា៖ “យើងមានមោទនភាពក្នុងការរៀបចំ កម្មវិធីទំនួលខុសត្រូវសង្គម (CSR) ដ៏មានអត្ថន័យមួយនេះដែលមិនត្រឹមតែជា ការផ្តល់ជូនកុមារទាំងអស់នូវបទពិសោធន៍ នៃការហោះហើរជាលើកដំបូង របស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” ផងដែរ។ បន្ថែមពីលើការផ្តល់ជូនកុមារទាំងអស់ នូវបទពិសោធន៍ដែលមិនអាចបំភ្លេចបាន តាមរយៈកម្មវិធីនេះបានបង្ហាញអំពីសារៈសំខាន់នៃ បណ្តាញហោះហើរក្នុងស្រុករបស់យើង ដោយបង្ហាញអំពីសមត្ថភាព ក្នុងការតភ្ជាប់គោលដៅសំខាន់ៗនៅទូទាំងប្រទេស។ លើសពីការហោះហើរនេះទៅទៀត នេះគឺជាសក្ខីភាពនៃការយកចិត្តទុកដាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ ក្នុងការបង្កើនផលវិជ្ជមានដល់ សហគមន៍តាមរយៈការផ្តល់ សេវាកម្មរបស់ក្រុមហ៊ុនយើងខ្ញុំ។ ចក្ខុវិស័យរបស់យើងគឺ ផ្តល់ឱ្យមនុស្សគ្រប់រូបមានលទ្ធភាព ធ្វើដំណើរតាមផ្លូវអាកាស ហើយនេះគឺជាជំហានដ៏សំខាន់មួយ ដើម្បីឆ្ពោះទៅសម្រេចគោលដៅ។

“យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះការគាំទ្រពីសំណាក់ដៃគូចូលរួមឧបត្ថម្ភ និងវត្តមានដ៏មានអត្តន័យរបស់ លោកជំទាវហោសាយ័ន្ត សមាជិកគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលវត្តមានអញ្ជើញចូលរួមរបស់លោកជំទាវ បានញ៉ាំងកម្មវិធីឱ្យមានភាពស្និទ្ធស្នាលបន្ថែមទៀត។

ការចូលរួមកម្មវិធីទំនួលខុសត្រូវសង្គម (CSR) នេះត្រូវបានចូលរួមគាំទ្រដ៏មានតម្លៃ ពីសំណាក់ដៃគូចូលរួមឧបត្ថម្ភកម្មវិធី រួមមានកាកបាទក្រហមកម្ពុជា អាកាសយានដ្ឋានកម្ពុជាបណ្ណាគារអន្តរជាតិ IBC ប៊ឺហ្គឺឃីងអង្គរ វ៉ាលដ៍ឡាយហ្វ៍ និង អឹឃ្វារៀម Almond Hospitality និងសណ្ឋាគារស្ទឹងសៀមរាបខេត្តសៀមរាប។ ដៃគូចូលរួមឧបត្ថម្ភកម្មវិធី និងក្រុមការងារបានដើរតួនាទី យ៉ាងសំខាន់ក្នុងការចូលរួមកម្មវិធី ទំនួលខុសត្រូវសង្គម (CSR) នេះ បានក្លាយជាការពិត តាមរយៈការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ក្នុងការ