Home Blog Page 32

ក្រុមហ៊ុន Vietjet ប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់អ្នកដំណើរទី 200លាននាក់របស់ខ្លួន និងប្រកាសផ្លូវ ដាណាង (Da Nang) – អាមេដាបាដ (Ahmedabad)

តម្លៃសំបុត្រទាបបំផុតចំនួន ២ លានសំបុត្រ ដែលអាចរកទិញបានក្នុងអំឡុងពេល ប្រូម៉ូសិនរយៈពេលមួយសប្តាហ៍ ផ្តល់ជូនអ្នកដំណើរនៅលើផ្លូវហាណូយ-សៀមរាប និងសេវាជាច្រើនទៀត។

ភ្នំពេញ៖ នាថ្ងៃទី២ ខែសីហា ឆ្នាំ 2024 ក្រុមហ៊ុន Vietjet បានប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់មួយ តាមរយៈការស្វាគមន៍អ្នកដំណើរទី 200 លាននាក់របស់ខ្លួន ដែលជាការកត់សម្គាល់នូវសមិទ្ធិផលថ្មី ក្នុងការធ្វើដំណើរតភ្ជាប់មេឃ រវាងប្រទេសវៀតណាម និងពិភពលោក។

ភ្ញៀវធ្វើដំណើរទី 200 ឈ្មោះ Sandeep Mehta ដែលជាពាណិជ្ជករជនជាតិឥណ្ឌា បានទទួលកាដូធ្វើដំណើររយៈពេលមួយឆ្នាំ លើជើងហោះហើរអន្តរជាតិរបស់ក្រុមហ៊ុន Vietjet ។

ទន្ទឹមនឹងការប្រារព្ធពិធីនេះ ក្រុមហ៊ុន Vietjet ក៏បានប្រកាសដាក់ឱ្យដំណើរការផ្លូវហោះហើរថ្មីមួយ តភ្ជាប់ទីក្រុងភាគខាងលិចប្រទេសឥណ្ឌា គឺទីក្រុងអាមេដាបាដ (Ahmedabad) ជាមួយទីក្រុងឆ្នេរសមុទ្រ ដាណាង (Da Nang) ដ៏ល្បីល្បាញរបស់វៀតណាម ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅខែតុលា ឆ្នាំ 2024 ។ ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងវេទិកាធុរកិច្ចវៀតណាម-ឥណ្ឌា ក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា ក្រោមវត្តមាននាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងធុរកិច្ចនៃប្រទេសទាំងពីរ។

ដើម្បីអបអរឱកាសនេះ ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូននូវការផ្តល់ជូនតម្លៃសំបុត្រពិសេស រយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី 2 ខែសីហា ដល់ថ្ងៃទី 8 ខែសីហា ឆ្នាំ 2024 (GMT+7)។ អ្នកធ្វើដំណើរពីសៀមរាបទៅហាណូយក្នុងតម្លៃត្រឹមតែ USD70/ផ្លូវ (រួមបញ្ចូលពន្ធ និងថ្លៃសេវា) សម្រាប់ការធ្វើដំណើររវាងថ្ងៃទី 4 ខែកញ្ញា ឆ្នាំ 2024 ដល់ថ្ងៃទី 22 ខែឧសភា 2025 (មិនរាប់បញ្ចូលថ្ងៃឈប់សម្រាក)។ ពីទីក្រុងហាណូយ អ្នកដំណើរអាចភ្ជាប់ទៅកាន់គោលដៅក្នុងស្រុក និងអន្តរជាតិជាច្រើនទៀត នៅក្នុងបណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Vietjet រួមទាំងទីតាំងជាច្រើននៅក្នុងប្រទេសឥណ្ឌា គឺទីក្រុងញូវដេលី បុមបៃ អាមេដាបាដ និងទីក្រុងដទៃជាច្រើនទៀត។

ក្រុមហ៊ុន Vietjet ស្វាគមន៍អ្នកដំណើរនៅលើ យន្តហោះទំនើបរបស់ខ្លួន ដែលផ្តល់សេវាដោយបុគ្គលិកកាប៊ីន ដែលមានជំនាញវិជ្ជាជីវៈ រួសរាយរាក់ទាក់ និងយកចិត្តទុកដាក់ ដើម្បីរីករាយជាមួយម្ហូបវៀតណាម ឥណ្ឌា និងពិភពលោកដូចជាម្ហូបវៀតណាម បាញ់មី, ហ្វឺ, បាយសម្លការី Basmati… ដ៏មានឱជារស ក៏ដូចជាអាហារក្តៅៗពិសាធ្វើឱ្យមានសុខភាពល្អ និងជម្រើសមុខម្ហូបឆ្ងាញ់ៗជាច្រើនទៀត។ លើសពីនេះ Vietjet ផ្តល់ជូនអ្នកដំណើរទាំងអស់ ជាមួយនឹងការធានារ៉ាប់រងពី SkyCare ដោយឥតគិតថ្លៃ និងឱកាសដើម្បីទទួលបានរង្វាន់ និង “ឈ្នះរង្វាន់ប្រចាំថ្ងៃ” តាមរយៈកម្មវិធីភក្ដីភាពរបស់ Vietjet SkyJoy។

Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ ដែលបានត្រួសត្រាយផ្លូវ ដើម្បីបើកសេវាកម្មដោយផ្ទាល់ តភ្ជាប់ប្រទេសវៀតណាម និងឥណ្ឌាចាប់តាំងពីឆ្នាំ 2019 ដោយផ្តល់នូវជម្រើសនៃការធ្វើដំណើរដ៏ងាយស្រួល និងតម្លៃសមរម្យដល់ប្រជាជន និងអ្នកដំណើរ។ ឥឡូវនេះ Vietjet ដំណើរការផ្លូវហោះហើរចំនួន

DBAC ចុះ MOU ជាមួយសមាគម IDI ដើម្បីជម្រុញលើកកំពស់ ឧបករណ៍និស្សន្ទ

ភ្នំពេញៈ សមាគមឈ្មួញជើងសារឧបករណ័និស្សន្ទ៏ (DBAC​) បានចុះអនុស្សរណៈជាមួយសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) ដើម្បីជម្រុញ និងលើកកំពស់ការវិនិយោគលើឧបករណ៍និស្សន្ទនៅកម្ពុជា។

អនុស្សរណៈនៃការយោគយល់គ្នានេះ (MOU)ត្រូវបានចុះហត្ថលេខារវាងលោកស្រី ប៊ុន សុវ៉ាត់ឌី ជាស្ថាបនិក និងជាប្រធានសមាគម ឈ្មួញជើងសារឧបករណ៍និស្សន្ទ (DBAC) ជាមួយលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានគណៈកម្មាធិការវិនិយោគ នៃសមាគមវិនិយោ​គិននវានុវត្តន៍ និងអភិវឌ្ឍន៍ ហៅកាត់ថា(IDI)។

ពិធីចុះអនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងក្រោមអធិបតីភាពលោកស៊ូសុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និង លោក លោកស្រី ភ្ញៀវកិត្តិយស ព្រមទាំងគណៈប្រតិភូ នៃសមាគមទាំងពីរ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅទីតាំងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចជាន់ទី១៥ ។

ការចុះMOUនេះ ធ្វើឡើងក្នុងគោលបំណងដូចជា ទី១ណែនាំ និងផ្តល់ការប្រឹក្សាយោបល់ដល់វិនិយោគិន ដែលមានបំណង់បើកក្រុមហ៊ុន ឈ្មួញជើងសាឧបករណ៍និស្សន្ទ ក្នុងប្រ​ទេសកម្ពុជា លើមធ្យោបាយនីតិវិធីចុះបញ្ជី និងការរៀបចំ។ ទី២ សម្រួលដល់ការប្រឹក្សាលើការរៀបចំ និងចាត់ចែងជូនវិនិយោគិន ពាក់ព័ន្ធការប្រតិបត្តិការអាជីវកម្មឧបករណ៍និស្សន្ទ។

ទី៣ ផ្តល់ការបណ្តុះបណ្តាលពាក់ព័ន្ធ លើការជួញដូរឧប​ករណ៍និស្សន្ទ។ ទី៤ ផ្តល់ការប្រឹក្សាផ្តល់យោបល់ លើការជួញដូរឧបករណ៍និស្សន្ទ និងភ្ជាប់ជាមួយលក្ខខណ្ឌពិសេស៕​

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុន Smart Axiata សហការរៀបចំវេទិកា ដើម្បីសុវត្ថិភាពលើប្រព័ន្ធអនឡាញ

ភ្នំពេញ៖ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយនៅកម្ពុជា ដើម្បីរៀបចំ “វេទិកាសុវត្ថិភាពលើប្រព័ន្ធអនឡាញ” នៅឯសណ្ឋាគារ Hyatt Regency ភ្នំពេញ។

វេទិកានេះបានសបញ្ជាក់អំពីសារៈសំខាន់នៃសុវត្ថិភាពអនឡាញខណៈដែលប្រទេសកម្ពុជាកំពុងខិតខំជំរុញ​សង្គមឌីជីថល និងធានាបាននូវប្រព័ន្ធអនឡាញដែលមានសុវត្ថិភាពជាងមុនសម្រាប់ប្រជាជនកម្ពុជា​គ្រប់រូប។

វេទិកាសុវត្ថិភាពអនឡាញឆ្នាំ២០២៤ នេះ បានប្រារព្ធឡើងក្រោមប្រធានបទ “ទាំង​អស់​គ្នា​ឆ្ពោះ​ទៅ​សុវត្ថិភាព​លើ​អុីន​ធឺ​ណិត​”​ ដោយបានប្រមូលផ្ដុំភាគីពាក់ព័ន្ធសំខាន់ៗមកពីវិស័យនានាៗ​ រួមមានក្រសួងពាក់ព័ន្ធ ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល អង្គការមិនមែនរដ្ឋាភិបាល អ្នកជំនាញ អ្នកបង្កើតមាតិកា និងសិស្សានុសិស្ស។ វេទិកានេះបានធ្វើការជជែកវែកញែកពីហានិភ័យអនឡាញ ស្វែងរកដំណោះស្រាយ ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ និងលើកកម្ពស់ការអនុវត្តគោលនយោបាយសំខាន់ៗ​របស់​រាជរដ្ឋាភិបាល​លើ​ការ​ការពារ​តាមប្រព័ន្ធអុីនធឺណិត។

លោក Sharif Lukman Mahfoedz ប្រធានផ្នែកធុរកិច្ច (CBO) នៃក្រុមហ៊ុន Smart Axiata​ បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហការក្នុងការដោះស្រាយបញ្ហាសុវត្ដិភាពលើអុីនធឺណិត។​ លោកមានប្រសាសន៍ថា “​​យើង​មាន​កិត្តិយស​ណាស់​ដែល​មាន​ឱកាស​ ​សហការ​ជា​មួយ​ក្រសួង​ប្រៃសណីយ៍និង​ទូរគមនាគមន៍កម្ពុជា ក្នុងការប្រារព្ធកម្មវិធីនេះឡើង។ វេទិកាបែបនេះបានផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធក្នុងការជួបពិភាក្សា និងស្វែងយល់អំពីដំណោះស្រាយចំពោះហានិភ័យនៃអុីនធឺណិត”។

លោកSharif Lukman Mahfoedz, ប្រធានផ្នែកធុរកិច្ច (CBO) នៃក្រុមហ៊ុន Smart Axiata

ប្រធានផ្នែកធុរកិច្ចរូបនេះក៏បានបន្ដលើកឡើងពីសារៈសំខាន់នៃការបង្កើតឱ្យបាន​នូវ​វេទិការ​អនឡាញ​មួយ​ប្រកប​ដោយសុវត្ថិភាព និងការកំណត់គោលដៅ ដើម្បីបង្កើតបានអនាគត​មួយដែល​គ្រប់គ្នា​អាច​ទទួលបានឱកាសលូតលាស់​ក្នុង​ពិភព​ឌីជីថល។

ព្រឹត្តិការណ៍នេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងលើកិច្ចការពារកុមារដែលជាអនាគតប្រទេស​ជាតិ តាម​រយៈ​ការធ្វើឱ្យប្រព័ន្ធអនឡាញកាន់តែមាន សុវត្ថិភាពសម្រាប់ការរីកចម្រើន និងការអភិវឌ្ឍរបស់ពួកគេ។ ជាផ្នែកមួយនៃការបោះជំហានឆ្ពោះទៅរកកិច្ចការពារកុមារកម្ពុជា ក្រុមហ៊ុន Smart Axiata បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា​ជាមួយអង្គការ Action Pour Les Enfants Cambodia (APLE) ក្នុងវេទិការនេះផ្ទាល់ ក្រោមអធិបតីភាពដ៏​ខ្ពង់ខ្ពស់​របស់ឯកឧត្ដម ជុន វ៉ាត រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

APLE ​គឺជាអង្គការមិនមែនរដ្ឋាភិបាល ដែលមានបេសកកម្មផ្ដោតសំខាន់លើកិច្ចការពារកុមារ​ពីការកេងប្រវ័ញ្ចនិងរំលោភបំពានផ្លូវភេទគ្រប់ទម្រង់ តាមរយៈកម្មវិធីអន្តរាគមន៍​ផ្សេងៗ។ កិច្ចសហការនេះ​មានគោលបំណង​បញ្ឈប់​ការ​រំលោភ​បំពាន ជួយកុមារទប់ស្កាត់ការកេងប្រវ័ញ្ចបន្ត​ និង​បង្កើត​ប្រព័ន្ធ​អុីនធឺណិត​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់មនុស្សគ្រប់គ្នា។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ក៏បានសម្ដែងការប្ដេជ្ញាចិត្តក្នុងការបង្កើតប្រព័ន្ធឌីជីថលដែលមាន​សុវត្ថិភាព​ជាងមុនសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ឯកឧត្ដម ជុន វ៉ាត រដ្ឋលេខាធិការ​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បានមានប្រសាសន៍ថា “ការរក្សាសន្តិសុខ និងសុវត្ថិភាពលើប្រព័ន្ធអនឡាញទាមទារការចូលរួមពីភាគីពាក់ព័ន្ធ។ វិស័យឯកជន ពិសេសក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ត្រូវអនុវត្តបច្ចេកទេសទាំងឡាយដែលការពារសុវត្ថិភាពសេវា និងអ្នកប្រើប្រាស់របស់ខ្លួន។ ក្នុងនោះផងដែរ អ្នកប្រើប្រាស់ត្រូវយល់ដឹងពីសារសំខាន់ៗនៃសុវត្ថិភាពប្រព័ន្ធអនឡាញ ព្រមទាំងរបៀបការពារ។”

លោក​សំលៀង សីលា, នាយកប្រតិបត្តិអង្គការ APLE Cambodia.

លោកសំលៀង សីលា នាយកប្រតិបត្តិ APLE Cambodia បាន​លើក​ឡើង​ថា​ “ការចុះហត្ថលេខាលើ​អនុស្សរណៈ​នៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Smart Axiata បាន​បង្ហាញ​ពី​ភាព​ជា​ដៃ​គូ​សហការ​រវាងស្ថាប័នឯកជន និងសាធារណៈដ៏រឹងមាំ ក្នុងការការពារកុមារតាមអុីនធឺណិត។ ការប្រើប្រាស់ធនធានរួមរបស់ពួកយើងនឹងជួយដល់ការបង្កើតប្រព័ន្ធឌីជីថលប្រកបដោយសុវត្ថិភាព និងផ្ដល់អាទិភាព​ចម្បងចំពោះសុវត្ថិភាពរបស់កុមារនៅរាល់សកម្មភាពផ្ដួចផ្ដើមទាំងអស់”។

ក្រុមហ៊ុន Smart Axiata គឺជាក្រុមហ៊ុនទូរគមនាគមន៍ដែលមានការប្ដេជ្ញាក្នុងការផ្ដល់​អាទិភាព​ដល់​សុខ​សុវត្ថិភាព​របស់អតិថិជន ស្របតាមគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) របស់ខ្លួន។ ក្រុមហ៊ុននេះ​បាន​អនុវត្ត​វិធានការ​សុវត្ថិភាព​តាមអុីនធឺណិតដ៏រឹងមាំ ក្នុងនោះរួមមាន Next Generation Signaling Firewall (NGSF) និង​ Intrusion Detection System (IDS) ដើម្បីការពារបណ្ដាញ និងទិន្នន័យរបស់អតិថិជនរបស់ខ្លួននៅដើមឆ្នាំ2024។

ក្រុមហ៊ុន Smart Axiata មានការទទួលស្គាល់ស្ដង់ដារពិភពលោក ISO 27001:2013 សម្រាប់ប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មាន និងប្រកាន់ខ្ជាប់នូវក្របខ័ណ្ឌសន្តិសុខតាមអុីនធឺណិត NIST រួម​ទាំងការអនុវត្តសំខាន់ៗសម្រាប់សុវត្ថិភាពអុីនធឺណិត។ ជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះសុវត្ថិភាពឌីជីថលក្រុមហ៊ុន Smart នឹងបន្ដណែនាំសេវាកម្ម និងផលិតផលរបស់ខ្លួនដែលប្រកបដោយនវានុវត្តន៍ ដើម្បីការពារអតិថិជនគ្រប់ៗរូប។

ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ប្រារព្ធពិធីអបអរសាទរ ការ​ហោះហើរ​ជាអន្តរជាតិលើក​ដំបូង​ ពី​ភ្នំពេញ​ទៅ​កូឡាឡាំពួរ

ថ្ងៃនេះ លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុនអាកាសចរណ៍​ អ៊ែរអេស៊ា ខេមបូឌា ប្រារព្ធពិធីបើកសម្ពោធដាក់ឱ្យដំណើរការ ជើងហោះហើរលេខ KT១៦៨ របស់ក្រុមហ៊ុន AirAsia Cambodia ជាអន្តរជាតិ ដោយទទួលភ្ញៀវទេសចររបស់ក្រុមហ៊ុននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ស្ថានីយលេខ ២) ។

ភ្នំពេញ៖ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia (ជើងហោះហើរលេខ KT) ប្រារព្ធពិធីអបអរសាទរព្រឹត្តិការណ៍ដ៏មហានក្ខត្តឬក្សមួយ ជាមួយនឹងការបើកសម្ពោធដាក់ឱ្យដំណើរការ ជើងហោះហើរជាអន្តរជាតិលើកដំបូងរបស់ខ្លួន ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងកូឡាឡាំពួរ បន្ទាប់ពីបានចាប់ផ្តើមបើកប្រតិបត្តិការ ត្រឹមតែរយៈពេលបីខែប៉ុណ្ណោះ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យដ៏ថ្មី មួយនៅកម្ពុជា ។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមជើងហោះហើរ KT១៦៨ របស់ក្រុមហ៊ុន AirAsia Cambodia ត្រូវបានអបអរសាទរជាមួយនឹង ការសម្តែងសិល្បៈដ៏រំភើបអស្ចារ្យ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនពេលចេញដំណើរ ដើម្បីផ្តល់ជូនអ្នកដំណើរនូវអនុស្សាវរីយ៍នៃការធ្វើដំណើរដែលមិនអាចបំភ្លេចបាន។ ជើងហោះហើរនេះ ចាកចេញនៅវេលាម៉ោង ១២.២៥ នាទីថ្ងៃត្រង់ និងបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរ (ស្ថានីយលេខ ២) នៅវេលាម៉ោង ៣.១៥ នាទីល្ងាច (ម៉ោងសាកល GMT +៨) អមជាមួយនឹងការបាញ់ទឹក ទទួលស្វាគមន៍នៅពេលអញ្ជើញមកដល់។

ក្នុង​នាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍មួយរបស់កម្ពុជា និងជាចំណែកមួយនៃអាស៊ាន ការ​បើកសម្ពោធដាក់ឱ្យ​ដំណើរ​ការ​នេះ ​ប្រព្រឹត្តទៅ​ស្រប​ពេល​នឹងការ​ប្រារព្ធ ពិធីអបអរសាទរ​ទិវា​អាស៊ាន​លើក​ទី ៥៧ នា​ខែ​នេះ។ ការបើកសម្ពោធជើងហោះហើរនេះ គឺជាការបោះជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ ក្នុងការពង្រឹងការតភ្ជាប់រវាងប្រទេសកម្ពុជា និងម៉ាឡេស៊ីឱ្យកាន់តែរឹងមាំឡើង។ ជើងហោះហើរប្រចាំសប្តាហ៍ទាំងប្រាំពីរ គឺជាការបំពេញបន្ថែមប្រតិបត្តិការពីរដង ក្នុងមួយថ្ងៃរបស់ក្រុមហ៊ុន​អាកាសចរណ៍ AirAsia Malaysia និងសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការជំរុញទំនាក់ទំនង លើវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃ ក្រុមហ៊ុនអាកាសចរណ៍​ អ៊ែរអេស៊ា ខេមបូឌា បានមានប្រសាសន៍ថា “ការទទួលបានអ្នកដំណើរចំនួន ៩៩ ភាគរយនៃចំនួនកៅអីដែលបានដាក់លក់ សម្រាប់ការហោះហើរជាអន្តរជាតិ របស់យើងខ្ញុំនាថ្ងៃនេះ គឺជាកត្តាជំរុញលើកទឹកចិត្តយ៉ាងខ្លាំងមួយ។ ចាប់តាំងពីពេលដែលយើងបានចាប់ផ្តើម បើកប្រតិបត្តិការនៅអំឡុងខែឧសភាកន្លងមកនេះ យើងបានធ្វើការហោះហើរដឹកជញ្ជូន ភ្ញៀវទេសចរក្នុងស្រុកចំនួន ២៥,៨៦១ នាក់ ហើយជាមួយនឹងការបើកផ្លូវហោះហើរជាអន្តរជាតិនេះ យើងមានគោលបំណងពង្រឹង ចំណងមិត្តភាពរវាងកម្ពុជា និងម៉ាឡេស៊ីមួយកម្រិតបន្ថែមទៀត។

“វិស័យទេសចរណ៍របស់កម្ពុជា បាននិងកំពុងស្ថិតនៅលើវិថីនៃកំណើនដ៏រឹងមាំ ខណៈដែលរាជរដ្ឋាភិបាលបានជំរុញ យ៉ាងសកម្មដើម្បីឱ្យប្រទេសនេះក្លាយទៅជា គោលដៅទេសចរណ៍ដ៏ធំមួយ។ គិតត្រឹមឆមាសទីមួយឆ្នាំ ២០២៤ កម្ពុជាបានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាងបីលាននាក់។ យើងរំពឹងថាការបើកផ្លូវហោះហើរថ្មី របស់យើងរវាងទីក្រុង​ភ្នំពេញ នឹង​ជំរុញឱ្យមានលំហូរចូលនៃ​ភ្ញៀវ​ទេសចរ បន្ថែមទៀត​រវាង​​ប្រទេស​ទាំង​ពីរ។

“ជាផ្នែកមួយនៃសម្ព័ន្ធក្រុមហ៊ុន AirAsia Group យើងខ្ញុំប្តេជ្ញាគាំទ្រដល់គោលដៅ អភិវឌ្ឍន៍វិស័យ​ទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជា ស្របតាមចក្ខុវិស័យរបស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតជើងហោះហើរត្រង់បន្ថែមទៀតពីគោលដៅទេសចរណ៍ធំៗ នៅលើពិភពលោកមកកាន់ប្រទេសកម្ពុជា។ អនុលោមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក្រុមហ៊ុន Thai AirAsia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងខ្ញុំ បានដាក់ឱ្យអនុវត្តជើងហោះហើរសៀមរាប-ភូកេត ជាមួយនឹងការហោះហើរបីដងក្នុងមួយសប្តាហ៍ ចាប់​ពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះតទៅ។

“លើសពីនេះទៀត តាមរយៈការប្រើប្រាស់សេវាហោះហើរ Fly-Thru ប្រជាជនកម្ពុជាអាចធ្វើដំណើរទៅកាន់គោលដៅ ថ្ងៃឈប់សម្រាកដ៏គួរឱ្យរំភើបផ្សេងទៀតនៅអាស៊ី។ យើងប្តេជ្ញាថានឹងបើកជើងហោះហើរ ជាអន្តរជាតិបន្ថែមទៀត នៅទូទាំងតំបន់ក្នុងឆ្នាំនេះ ខណៈដែលកំពុងធ្វើការសិក្សា សមិទ្ធលទ្ធភាពសម្រាប់គោលដៅ
ផ្សេងៗ ដូចជាទីក្រុងសេប៊ូ កោះបាលី និងតំបន់ផ្សេងទៀត ដើម្បីជួយគាំទ្រដល់យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានដើរតួនាទីដ៏សំខាន់មួយក្នុង វិស័យអាកាសចរណ៍របស់ប្រទេសកម្ពុជា ដោយតភ្ជាប់តំបន់រវាងទីក្រុងភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។ ជាផ្នែកមួយនៃសម្ព័ន្ធ ក្រុមហ៊ុន AirAsia Group បណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ បានពង្រីកសេវារហូតទៅដល់ជាង ១៣០ គោលដៅនៅទូទាំងអាស៊ី និងលើសពីនេះ ដោយប្រើប្រាស់មជ្ឈមណ្ឌល កណ្តាល របស់ខ្លួននៅ ទីក្រុងកូឡាឡាំពួរ និងទីក្រុងបាងកក ដើម្បីជួយសម្រួលដល់បទពិសោធន៍នៃ ការធ្វើដំណើរយ៉ាងរលូនសម្រាប់ ភ្ញៀវធ្វើដំណើររបស់ខ្លួន ។

កាលវិភាគហោះហើរទៅមកភ្នំពេញ (PNH) – កូឡាឡាំពួរ (KUL)៖

BSM Ventures កូនខ្មែរទទួលបានការរីកចម្រើន ក្នុងវិស័យគ្រីបតូ (Crypto)

ភ្នំពេញ៖ BSM Ventures កូនខ្មែរ ទទួលបានការរីកចម្រើន ក្នុងវិស័យគ្រីបតូ (Crypto) ជាមួយនឹងការប្ដេជ្ញាចិត្ត ប្រែក្លាយឲ្យទៅជាក្រុមហ៊ុន VC គ្រីបតូដំបូងនៅកម្ពុជា និងទៅជា One of the Top Crypto VC in Southeast Asia ។

បើតាមហ្វេសប៊ុក Boy Sa Moum បានសរសេររៀបរាប់ថា ផ្លូវការជាមួយ Project កាក់ថ្មីបែប Presale ដោយ BSM Ventures បានទទួលភាពជាដៃគូជាមួយ Matr1x $MAX ដោយក្នុងនាមជា VC និង Ambassador សំរាប់កាក់របស់គេ ។ លោក Boy Sa Moum ពន្យល់ថា $MAX គឺជាកាក់បែប Governance សំរាប់ Matr1x Platform របស់គេហើយ Aim to be one of the top gaming HUB ក្នុងអាស៊ី ។

លោកបន្តថា Matr1X មានដៃគូ និងអ្នកវិនិយោគ Backers ជាច្រើនដូចជា Hana Financial Investment, Folius Ventures, Bitget, BingX, Bybit, Kucoin, Jambo Phone, OKX Ventures, SevenX Ventures, Hashkey Capital, Animoca Brand និងជាច្រើនទៀតអាចចូលមើល ក្នុងគេហទំព័ររបស់គេបាន ។

លោក Boy Sa Moum បញ្ជាក់ថា បច្ចុប្បន្ននេះ Matr1x $MAX មានហ្គេមដូចជា Matr1x Fire, Matr1x Battle, Castile, Evermoon ហើយហ្គេមរបស់គេក៏មានកាក់ផ្ទាល់ខ្លួនបានចូលទីផ្សារ Major Exchange អស់ហើយ ។ លោកបានឲ្យដឹងទៀតថា $MAX នឹងធ្វើការ List ចូលទីផ្សារលំដាប់ពិភពលោកនៅថ្ងៃទី 5 ខែសីហា ឆ្នាំ 2024 ហើយក៏មាន Airdrop មកចែកជូនអ្នកទាំងអស់គ្នាឆាប់នេះផងដែរ ។

ជាមួយគ្នានោះលោក Boy Sa Moum ក៏បានចោទជាសំណួរយ៉ាងខ្លីថា «ចុះចាញ់ទេ បើសិនវិនិយោគខុសមួយ? ឬក៏មិនដែលចំណេញ⁉️» ។

សម្រាប់សំណួរខាងលើនេះដែរ លោក Boy Sa Moum ក៏បានឆ្លើយថា «សំរាប់ខ្ញុំ បើគិតពីប្រភេទការវិនិយោគកាក់មុនចូលទីផ្សារ ឬក៏ Presale ច្រើនមិនតិចជាង 20 Projects ទេមកដល់ពេលនេះ ហើយក៏មានខ្លះជោគជ័យ ហើយខ្លះទៀតក៏បរាជ័យ តែអ្វីដែលសំខាន់គឺយើងមិនចុះចាញ់ ហើយខ្ញុំនៅតែមាន Vision សំរាប់ BSM Ventures អោយក្លាយជាក្រុមហ៊ុន VC គ្រីបតូដំបូងនៅកម្ពុជាទៅជា One of the Top Crypto VC in Southeast Asia» ៕

សារៈសំខាន់នៃកម្មវិធី “Metfone រត់ដើម្បីជីវិតកាន់តែប្រសើរ ឆ្នាំ២០២៤” រៃអង្គាសថវិកាសប្បុរសធម៌ សម្រាប់សហគមន៍

ភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែកក្កដា នៅរាជធានីភ្នំពេញ ពិធីបូកសរុប និងប្រគល់រង្វាន់សម្រាប់កម្មវិធីរត់ម៉ារ៉ាតុង “BIDC & Metfone រត់ដើម្បីជីវិតកាន់តែប្រសើរ ឆ្នាំ២០២៤” បានប្រព្រឹត្តទៅ រួមជាមួយនឹងថវិកាឧបត្ថម្ភប្រគល់ជូន មន្ទីរពេទ្យជោរៃភ្នំពេញ។

ការរត់បានក្លាយជាកីឡាដ៏ពេញនិយម សម្រាប់ការហ្វឹកហាត់និងបានបញ្ចូលទៅក្នុង របៀបរស់នៅរបស់មនុស្សជាច្រើននៅក្នុងសហគមន៍។ ថ្មីៗនេះ កម្មវិធី រត់ម៉ារ៉ាតុង “BIDC & Metfone រត់ដើម្បីជីវិតកាន់តែប្រសើរ ឆ្នាំ២០២៤” បានចាប់ផ្តើមជាផ្លូវការជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា ដោយបានទាក់ទាញអត្តពលិកជិត ២.០០០នាក់ មកពីទូទាំងប្រទេស។ ព្រឹត្តិការណ៍នេះរៀបចំដោយ BIDC និង Metfone បានប្រើប្រាស់បច្ចេកវិទ្យា ដើម្បីកត់ត្រាលទ្ធផលតាមអ៊ីនធឺណិត។

លើសពីព្រឹត្តិការណ៍កីឡាមួយ សម្រាប់រាល់ការរត់គីឡូម៉ែត្រ ដែលមានសុពលភាពក្នុងកម្មវិធី ប្រព័ន្ធបំប្លែងចម្ងាយទៅជា វិភាគទានជាក់លាក់ចំនួន ៥០០រៀល/គីឡូម៉ែត្រ (គណនាដោយផ្អែកលើគីឡូម៉ែត្រ សរុបដែលបានបញ្ចប់ដោយអត្តពលិក)។ សមិទ្ធិផលដែលកំពុងដំណើរការទាំងអស់ ត្រូវបានបំប្លែងទៅជាប្រាក់ដុល្លារ និងបរិច្ចាគដោយអ្នករៀបចំ ជូនមន្ទីរពេទ្យជោរៃភ្នំពេញ ក្នុងគោលបំណងជួយដល់សកម្មភាព ថែទាំសុខភាពសហគមន៍របស់មន្ទីរពេទ្យ។

នៅចុងបញ្ចប់នៃកម្មវិធី គីឡូម៉ែត្រដែលបានកត់ត្រា ត្រូវបានបំប្លែងទៅជាថវិកាជិត ៦៣លានរៀល (ស្មើនឹងជាង ១៥.២៥៧ដុល្លារអាមេរិក) ក្នុងការបរិច្ចាគសប្បុរសធម៌ ដោយជាង ១០០.០០០ គីឡូម៉ែត្របានបញ្ចប់ដោយអត្តពលិកជិត ២.០០០នាក់ ក្នុងរយៈពេលមួយខែ។

បន្ទាប់ពីការប្រកួតប្រជែង ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ពិតជាមានការទាក់ទាញ ក្នុងសហគមន៍ ដោយបង្កើតតម្លៃវិជ្ជមាន និងសម្រេចបាននូវគោលដៅ ដែលអ្នករៀបចំបានកំណត់។ ដោយមានបំណងចង់លើកកម្ពស់ ការស្រលាញ់កីឡាជាទូទៅ ការរត់ជាពិសេស និងស្មារតីមនុស្សធម៌នៃការរត់នេះ មិត្តហ្វូនបានប្រកាសថា ខ្លួននឹងបន្តរៀបចំសកម្មភាពលើកកម្ពស់កីឡា លើកកម្ពស់សុខភាព និងធ្វើការឆ្ពោះទៅរកសង្គមកាន់តែប្រសើរឡើង ៕

ក្រុមហ៊ុន Vietjet ចេញរបាយការណ៍ពីប្រាក់ចំណេញលើប្រតិបត្តិការអាជីវកម្ម​ដោយលើសពីការរំពឹងទុករហូតដល់ ២១% លើគោលដៅដែលបានកំណត់នៅឆមាសទីមួយនៃឆ្នាំ ២០២៤

ភ្នំពេញ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet Aviation Joint Stock Company (HOSE: VJC) បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ឆមាសទីមួយនៃឆ្នាំ ២០២៤ (H1/2024) ដោយរាយការណ៍ពីកំណើនប្រាក់ចំណូលរបស់ខ្លួន។

ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ ២០២៤ ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Vietjet មានការរីកចម្រើនខ្លាំងជារយៈពេលមុនការឆ្លងរាតត្បាតឆ្នាំ ២០១៩។ ក្រុមហ៊ុនអាកាសចរណ៍នេះបានដឹកជញ្ជូនអ្នកដំណើរសរុបចំនួន ១៣,១ លាននាក់នៅលើជើងហោះហើរចំនួន ៧០.១៥៤ ដោយសុវត្ថិភាពក្នុងអំឡុងពេលឆមាសទីមួយនៃឆ្នាំ ២០២៤ ។

សម្រាប់ត្រីមាសទី ២ ឆ្នាំ ២០២៤ (Q2/2024) ក្រុមហ៊ុន Vietjet បានចេញរបាយការណ៍ប្រាក់ចំណូលពីការដឹកជញ្ជូនភ្ញៀវធ្វើដំណើរតាមផ្លូវអាកាសមានចំនួន ១៥,១២៨ ទ្រីលានដុង (ប្រហែល ៦០១ លានដុល្លារអាមេរិក) និងប្រាក់ចំណេញមុនបង់ពន្ធចំនួន ៥១៧ ប៊ីលានដុង (ប្រហែល ២០,៥៧ លានដុល្លារអាមេរិក) ដែលកំណើនពីមួយឆ្នាំទៅមួយឆ្នាំមានចំនួន ២៣% និង ៦៨៣%។

ក្នុងរយៈពេលប្រាំមួយខែ ប្រាក់ចំណូលដឹកជញ្ជូនតាមផ្លូវអាកាសកើនឡើងដល់ ៣២,៨៩៣ ទ្រីលានដុង (ប្រហែល ១,៣ ប៊ីលានដុល្លារ) កើនឡើង ៣១% ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រាក់ចំណេញមុនបង់ពន្ធសម្រាប់រយៈពេលនេះមានចំនួន ១,១៧៤ ទ្រីលានដុង (ប្រហែល ៤៦,៧៧ លានដុល្លារអាមេរិក) កើនឡើង ៦៩០% បើធៀបនឹងឆ្នាំមុន។

ប្រាក់ចំណូលរួមរបស់ក្រុមហ៊ុន Vietjet សម្រាប់ឆមាសទីមួយនៃឆ្នាំ ២០២៤ មានចំនួនសរុប ៣៤,០១៦ ទ្រីលានដុង (ប្រហែល ១,៣៥ ប៊ីលានដុល្លារអាមេរិក) ជាមួយនឹងប្រាក់ចំណេញមុនការបង់ពន្ធសរុបចំនួន ១,៣១១ ទ្រីលានដុង (ប្រហែល ៥២ លានដុល្លារអាមេរិក) ដែលមានការកើនឡើង ១៥% និង ៤៣៣% ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រាក់ចំណេញបានលើសពីគោលដៅនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ចំនួន ២១% ។

គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ ទ្រព្យសម្បត្តិសរុបរបស់ក្រុមហ៊ុន Vietjet មានចំនួនជាង ៩១,៧៥៥ ទ្រីលានដុង (ប្រហែល ៣,៦៥ ប៊ីលានដុល្លារអាមេរិក)។ កម្រិតបំណុលរបស់ក្រុមហ៊ុនអាកាសចរណ៍នេះគឺស្ថិតនៅកម្រិត ២ ដែលទាបជាមធ្យមភាគជាមួយក្រុមហ៊ុនពិភពលោកទូទៅស្ថិតនៅកម្រិត ៥ នៃតម្លៃក្រុមហ៊ុនរបស់ខ្លួន ។ សាច់ប្រាក់ និងសមមូលសាច់ប្រាក់នៅចុង Q2/2024 ត្រូវបានរាយការណ៍ថាមានចំនួន ៤,១ ទ្រីលានដុង (ប្រហែល ១៦៣,១៨ លានដុល្លារអាមេរិក)។

ការពង្រីកជើងហោះហើរអន្តរជាតិឈានមុខគេ

ក្រុមហ៊ុន Vietjet ប្រតិបត្តិការជើងហោះហើររបស់ខ្លួនប្រមាណជាង ១៤៩ ផ្លូវហោះហើរនៅទូទាំងប្រទេសវៀតណាមនិងអន្តរជាតិ រួមទាំងផ្លូវក្នុងស្រុកចំនួន ៣៨ និងផ្លូវអន្តរជាតិចំនួន ១១១ ផងដែរ។

ផ្លូវថ្មីរួមមានការភ្ជាប់ទីក្រុងហូជីមិញជាមួយទីក្រុង ស៊ីអាន កោះភូកុក ជាមួយទីក្រុងតៃជុង និងទីក្រុងកៅសុង និងទីក្រុងហូជីមិញជាមួយទីក្រុង វៀងច័ន្ទ។ Vietjet ក៏ជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេ ដែលមានជើងហោះហើរតភ្ជាប់ពីប្រទេសវៀតណាមនិងកូរ៉េខាងត្បូង ហើយថែមទាំងបានបន្ថែមផ្លូវហោះហើរថ្មីចំនួនពីរគឺពីទីក្រុងហាណូយទៅកាន់ទីក្រុងមែលប៊ន និងទីក្រុងស៊ីដនីដែលនាំឱ្យចំនួនសេវាកម្មហោះហើរសរុបរវាងប្រទេសវៀតណាម និងអូស្ត្រាលីកើនឡើងដល់ប្រាំពីរ។

កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន ក្រុមហ៊ុន​អាកាសចរណ៍​បាន​បន្ថែម​ផ្លូវ​ហោះ​ហើរ​សៀមរាប-ហាណូយដែល​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើដំណើរទៅ​កាន់​តំបន់​ទេសចរណ៍​សំខាន់ៗ​របស់​អាស៊ី​នៃ​ខេត្ត​សៀមរាប​ក្នុង​ប្រទេស​កម្ពុជា និងទីក្រុង​ហាណូយ​របស់​វៀតណាម។ បណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ក្រុមហ៊ុន Vietjet ក៏ផ្តល់ឱ្យកម្ពុជា និងអ្នកធ្វើដំណើរមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់គោលដៅអាស៊ីប៉ាស៊ីហ្វិកផ្សេងទៀតក្នុងប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ចិន ឥណ្ឌូនេស៊ី សិង្ហបុរី និងប្រទេសជាច្រើនទៀតផងដែរ។

ការរីកចម្រើននៃកងនាវាអាកាសចរណ៍ដ៏ទំនើប និងកាត់បន្ថយការបំភាយឧស្ម័នកាបូន

ប្រតិបត្តិការយន្តហោះជាង ១០៥ គ្រឿង (រួមទាំងយន្តហោះ Vietjet ប្រទេសថៃ) ជាមួយនឹងចំនួនអ្នកដំណើរកើនឡើងជារៀងរាល់ឆ្នាំក្រុមហ៊ុន Vietjet កំពុងពង្រីកបណ្តាញហោះហើររបស់ខ្លួនយ៉ាងសកម្មអន្តរទ្វីប និងអភិវឌ្ឍកងនាវាអាកាសចរណ៍ថ្មីទំនើប និងមិនប៉ះពាល់ដល់បរិស្ថាន។

ដោយប្រកាន់យកនូវយុទ្ធសាស្ត្រ ចក្ខុវិស័យក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សអាកាសចរណ៍តាមស្តង់ដារអន្តរជាតិ មជ្ឈមណ្ឌលបណ្តុះបណ្តាលធនធាមនុស្សនៃក្រុមហ៊ុនអាកាសចរណ៍ Vietjet (VJAA) បានក្លាយជាដៃគូរបណ្តុះបណ្តាលរបស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA)។

នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ មជ្ឈមណ្ឌលបណ្តុះបណ្តាលធនធាមនុស្សនៃក្រុមហ៊ុនអាកាសចរណ៍ (VJAA) បានបណ្តុះបណ្តាលអាកាសយានឹកជាង ៤៣.០០០ នាក់ក្នុងវគ្គសិក្សាចំនួន ៣.៨៩៨ រួមទាំងអ្នកបើកយន្តហោះ និងវិស្វករយន្តហោះ (CRS)។ មជ្ឈមណ្ឌលបណ្តុះបណ្តាលធនធាមនុស្សនេះក៏បានដាក់ឱ្យដំណើរការនូវកាប៊ីនយន្ដហោះពិសោធន៏ទី ៣ ដោយពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអ្នកបើកយន្តហោះអន្តរជាតិឈានមុខគេក្នុងតំបន់ និងបានចូលរួមជាមួយសាកលវិទ្យាល័យនានាដើម្បីផ្តល់ជូននូវវគ្គសិក្សាតម្រង់ទិសអាជីពសម្រាប់អាកាសយានិក និងណែនាំអំពីឱកាសការងារនៅក្រុមហ៊ុន Vietjet ផងដែរ។

ក្រុមហ៊ុន Vietjet បានត្រួសត្រាយការស្រាវជ្រាវលើការអភិវឌ្ឍន៍ និងការប្រើប្រាស់ឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាពដោយមានគោលដៅក្លាយជាក្រុមហ៊ុនអាកាសចរណ៍បៃតងដែលឈានមុខគេក្នុងវិស័យបច្ចេកវិទ្យា និងសកម្មភាពដែលទាក់ទងនឹងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ដើម្បីគាំទ្រដល់ការពង្រីកបណ្តាញហោះហើរជាសកលរបស់ខ្លួន ក្រុមហ៊ុន​ Vietjet បានចុះហត្ថលេខាលើការបញ្ជាទិញយន្តហោះ A330neo ជំនាន់ថ្មីចំនួន ២០ ដែលមានតម្លៃ ៧,៤ ប៊ីលានដុល្លារអាមេរិកនៅឯពិព័រណ៍ Farnborough International Airshow ក្នុងខែកក្កដា ឆ្នាំ ២០២៤ ពីក្រុមហ៊ុន Airbus។

ឆ្នាំ ២០២៤ ក៏​ជា​ព្រឹត្តិការណ៍​ដ៏សំខាន់​ថ្មី​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ​ក្នុង​ការ​អភិវឌ្ឍ​យ៉ាង​ទូលំទូលាយ​ជាមួយ​នឹង​បណ្តាញ​អន្តរជាតិ​កម្រិត​មធ្យម​ដ៏​ធំ​របស់​ខ្លួនដោយ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​បំពេញ​តម្រូវការ​ដឹកជញ្ជូន​ក្នុង​ស្រុក​ ខណៈ​ពេល​ដែល​កំពុង​រៀបចំ​បន្ថែម​ទៀត​សម្រាប់​ផ្លូវ​ហោះហើរ​អន្តរជាតិ​បន្ថែម។

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

អ្នកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា មួយពាន់ដុល្លារ ជួយដល់គ្រួសាររក្រីក្រមួយគ្រួសារ ដែលជួបគ្រោះអកុសល ឆេះរ៉ឺម៉កកាត់សក់ចល័ត នៅព្រះសីហនុ

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី បានឧបត្ថម្ភថវិកាភ្លាមៗ ចំនួន ១.០០០$(មួយពាន់ដុល្លារ) ជួយដល់គ្រួសាររក្រីក្រមួយគ្រួសារ ដែលបានជួបគ្រោះអកុសល ឆេះរ៉ឺម៉កកាត់សក់ចល័ត និងជាកន្លែងស្នាក់នៅទាំងស្រុង កាលពីវេលាម៉ោងជាង ៧យប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅម្តុំក្រោយខ្សាច់ស ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

គ្រួសារខាងលើ ប្តីប្រកបមុខរបរ កាត់សក់ និងប្រពន្ធ ប្រកបរបរ រើសអេតចាយ មានកូន៣នាក់តូចៗ ក្នុងបន្ទុក។

ក្នុងឱកាសនេះ គ្រួសារក្រីក្រខាងលើនេះ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថម្ភថវិកាយ៉ាងច្រើន សំរាប់សម្រាលទុក្ខលំបាក ដល់ក្រុមគ្រួសាររបស់ខ្លូន៕

ការចុះហត្ថលេខាលើ ភាពជាដៃគូយុទ្ធសាស្ត្ររវាង Metfone និង Kubota មានគោលបំណងអភិវឌ្ឍន៍មនុស្ស

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកក្កដា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី រយៈពេលបីឆ្នាំរវាងក្រុមហ៊ុន វៀតធេល ខេមបូឌា (Metfone) និងក្រុមហ៊ុនស្យាមគូបូតា (Siam Kubota) ដែលជាការកត់សម្គាល់លើទំព័រថ្មី នៃភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរ។

ការកសាងទំនាក់ទំនងដែលមានស្រាប់ និងបំណងប្រាថ្នាទៅវិញទៅមក សម្រាប់ការអភិវឌ្ឍន៍បន្ត មិត្តហ្វូន និងគូបូតា បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដែលមានរយៈពេលបីឆ្នាំ (2024-2026)។

ក្រោមកិច្ចព្រមព្រៀងនេះ មិត្តហ្វូន និងគូបូតានឹងប្រើប្រាស់សក្តានុពល និងភាពខ្លាំងរៀងៗខ្លួន ដើម្បីសហការក្នុងអាជីវកម្ម ដោយផ្អែកលើទំនាក់ទំនងសហប្រតិបត្តិការ។

ក្នុងពិធីនេះ លោក Doan Chinh អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន បានវាយតម្លៃខ្ពស់ចំពោះស្នាដៃរបស់គូបូតា។ លោកបានចែករំលែកថា “ដោយផ្អែកលើទំនាក់ទំនងដែលបានបង្កើតឡើង មិត្តហ្វូនមានបំណងបន្តសហការជាមួយគូបូតា ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីនៃតម្លៃ និងផលិតផលសម្រាប់អ្នកប្រើប្រាស់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ឈ្នះ ឈ្នះ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ក្នុងគោលបំណងនាំមកនូវគុណតម្លៃ ជាវិជ្ជមានដល់រដ្ឋាភិបាល និងប្រជាជននៃប្រទេសកម្ពុជា”។

តំណាងក្រុមហ៊ុនគូបូតា បាននិយាយថា “បន្ទាប់ពីកិច្ចសហការពីមុនៗជាមួយមិត្តហ្វូន ថ្ងៃនេះ គូបូតាមានកិត្តិយស និងមោទនភាពក្នុងការបន្ត ជាដៃគូយុទ្ធសាស្ត្ររបស់មិត្តហ្វូន។ តាមរយៈភាពជាដៃគូនេះគូបូតាមើលឃើញឱកាសមួយ ដើម្បីបន្តទស្សនវិជ្ជានៃអាជីវកម្មរបស់យើង។ គោល​ដៅ​របស់​យើង​គឺ​ការ​អភិវឌ្ឍ​មនុស្ស មិន​មែន​គ្រាន់​តែរឿង​ចំណេញ​នោះ​ទេ»។

ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងមិត្តហ្វូន និងគូបូតា មិនត្រឹមតែជួយសម្រួលដល់ ការអភិវឌ្ឍន៍រីកចម្រើន របស់ក្រុមហ៊ុនទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញកំណើនដ៏រឹងមាំ នៃសហគ្រាសបរទេសដែល កំពុងប្រតិបត្តិការនៅកម្ពុជាផងដែរ។ លើសពីនេះ វាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិ

ឡូយអស់ស្ទះ! ជាមួយម៉ាស៊ីនបោក និងសម្ងួតទ្វារចំហៀង AI ជំនាន់ថ្មីរបស់សាមសុង!

លើកនេះ បើមិនថ្មី…មិនប្លែក…មិនអស្ចារ្យ…មិនមែនសាមសុង នោះទេ! ដូចនេះ ត្រូវតាមឱ្យទាន់សម័យបច្ចេកវិទ្យាឆ្លាតវៃ AI…! ហើយថ្មីៗនេះ ក្រុមហ៊ុន សាមសុង បាន ប្រកាសបញ្ចេញផលិតផលថ្មីៗជាច្រើន ដែលបំពាក់ជាមួយមុខងារ AI មានដូចជា៖ ម៉ាស៊ីនបោកសម្លៀកបំពាក់ ទូទឹកកក ទូរទស្សន៏ និងម៉ាស៊ីនត្រជាក់ផងដែរ។

ជាក់ស្ដែងសាមសុង បានរៀបចំពិធីសម្ពោធ “ការរស់នៅតាមបែបយុគសម័យថ្មី ជាមួយសាមសុង AI” និងពិធីស្វាគមន៍ កញ្ញា ស៊ីន យូប៊ីន ជាអ្នកតំណាងផលិតផលអេឡិកត្រូនិក របស់សាមសុង ផងដែរ។ ក្នុងនោះដែរ មានការអញ្ចើញចូលរូមយ៉ាងអធិកអធម ពីសំណាក់គណៈគ្រប់គ្រងរបស់ ក្រុមហ៊ុនសាមសុង អាជីវករបោះដុំ និងលក់រាយគ្រឿងបរិក្ខារអេឡិកត្រូនិកសាមសុង ទូទាំងប្រទេស និងអ្នកសារព័ត៌មានមកពីច្រើនស្ថាប័ន ក្រោមបរិយាកាសដ៏រំភើបរីករាយ និងក្តីសោមនស្សរីករាយ និងស្រស់ស្រាយបំផុតដែលមិនអាច បំភ្លេចបាននៅសណ្ឋាគារ សាន់ & មូន រីវើសាយ រាជធានីភ្នំពេញ។

ទន្ទឹមនឹងកម្មវិធីដ៏សប្បាយរីករាយនេះ ក្រុមហ៊ុន សាមសុង បានធ្វើការប្រកាសបញ្ចេញនូវម៉ាស៊ីនបោក និងសម្ងួតទ្វារចំហៀងជំនាន់ថ្មី ដែលបានបន្ថែមមុខងារ AI ឆ្លាតវៃ ដែលបង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់ បោកសម្អាតបានស្អាត ក្លិនក្រអូបជាប់បានយូរ សន្សំសំចៃទឹកភ្លើងបានច្រើន និងចំណេញពេលវេលាថែមទៀតផង។

ហើយទាំងនេះ គឺជាមុខងារដ៏ល្អឥតខ្ចោះ ថ្មីសន្លាងមិនធ្លាប់មានដែលបំពាក់លើម៉ាស៊ីនបោក និងសម្ងួតទ្វារចំហៀង Samsung AI ជំនាន់ថ្មី៖

1.មុខងារ AI Wash & Dry:

+បំពាក់មុខងារ Sensor ពិសេសៗដូចជា:
-Sensor ថ្លឹងទម្ងន់សម្លៀកបំពាក់
-Sensor វាស់កម្រិតទឹក
-Sensor ឆែកមើលប្រភេទសាច់ក្រណាត់
-Sensor ចាប់យកចំណុចប្រឡាក់របស់ខោអាវ
-Sensor វាស់កម្រិតសាប៊ូទឹក
-Sensor គណនាភាពសើមរបស់សម្លៀកបំពាក់

2.មុខងារ AI EcoBubble:

-បំបែកពពុះសាប៊ូច្រើនជាងមុន និងកម្ចាត់ជាតិកខ្វក់បានស្អាតជាងមុនដល់ 24%
-សន្សំសំចៃភ្លើងដល់ទៅ 70% និងរក្សាសាច់ក្រណាត់បានល្អជាងមុនដល់ទៅ 45.5%

3.មុខងារ Auto Dispense:

-ប្រព័ន្ធគណនាធ្វើការកំណត់ទឹកសាប៊ូ និងទឹកក្រអូបដោយស័្វយប្រវត្តិប្រើប្រាស់ បានរហូតដល់រយ:ពេល 1ខែ

4.មុខងារ Quick Drive:

-បោកសម្លៀកបំពាក់បានលឿនជាងមុន និងកាត់បន្ថយពេលវេលាដល់ 50%
-ល្បឿនបង្វិលធុងលឿន កម្លាំងទឹកខ្លាំង
-បង្កើតពពុះសាប៊ូកាន់តែច្រើន និងបោកជ្រះស្អាតល្អ

5.មុខងារ Digital Inverter Technology

-ម៉ូទ័រ Digital Inverter មានភាពធន់ខ្ពស់
-សន្សំសំចៃភ្លើង សំឡេងស្ងាត់ និងធានារហូតដល់ 20ឆ្នាំ

អ្វីដែលកាន់តែពិសេស បំពាក់មកជាមួយមុខងារ SmartThings នៅលើស្មាតហ្វូន អាចត្រួតពិនិត្យ និងគ្រប់គ្រងម៉ាស៊ីនពីចម្ងាយបានគ្រប់ពេល គ្រប់ទីកន្លែង។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោក Hyung Geun Lee អគ្គនាយកគ្រប់គ្រង សាខាក្រុមហ៊ុនថៃសាមសុងអេឡិកត្រូនិក ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍បន្ថែមដែរថា “យើងជឿជាក់យ៉ាងមុតមាំថា តាមរយៈការបញ្ចេញម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AI ជំនាន់ថ្មីរបស់យើងនេះ នឹងជួយលើកកម្ពស់ការរស់នៅ និងផ្ដល់ភាពងាយស្រួល ធ្វើឱ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ដ៏អស្ចារ្យមិនធ្លាប់មាន នៃការប្រើប្រាស់បច្ចេកវិទ្យា AI ថ្មីដ៏ឆ្លាតវៃ។ ឆ្លៀតក្នុងឱកាសនេះ ក៏សូមថ្លែងអំណរគុណចំពោះភាពស្មោះស្ម័គ្រ និងភាពជឿជាក់របស់បណ្ដាដៃគូពាណិកម្ម ម្ចាស់អាជីវកម្ម និងតំណាងចែកចាយ បោះដុំ និងលក់រាយទាំងអស់ ហើយភាពជោគជ័យនៅថ្ងៃនេះ គឺបានមកពីការគាំទ្ររបស់អស់លោកលោកស្រី ជាពិសេស អតិថិជនជាទីស្រលាញ់របស់សាមសុង”។

ជាចុងបញ្ចប់ ក្រុមហ៊ុនសាមសុង ប្ដេជ្ញាបន្តខិតខំដុសខាត់សមត្ថភាព ឱ្យកាន់តែខ្លាំងបន្ថែមទៀតលើការ ផលិតគ្រប់ផលិតផលរបស់ខ្លួន ធ្វើយ៉ាងណាឱ្យអតិថិជន ព្រមទាំងអាជីវករទាំងអស់ទទួលនូវបទពិសោធន៍ថ្មីៗ ភាពទាន់សម័យដែលមិនធ្លាប់មាន នៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃដ៏សម្បូរបែប ពីផលិតផលរបស់សាមសុង។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើប ចែកចាយផលិតផលសាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬ ក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!