Home Blog Page 33

ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia​ ផ្តល់បទពិសោធន៍ហោះហើរ ដល់កុមារខ្វះលទ្ធភាពចំនួន ៧៥ នាក់

0
ការចូលរួមប្រកបដោយភាពកក់ក្តៅមួយនេះ ក៏ជាចំណែកមួយក្នុងការគាំទ្រដល់យុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤”
ដើម្បីជំរុញប្រជាជនកម្ពុជា ពីគ្រប់ទិសទីមកទស្សនាខេត្តសៀមរាប តាមរយៈការធ្វើដំណើរតាមផ្លូវអាកាសផងដែរ។

ភ្នំពេញ៖ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានដាក់អនុវត្តការចូលរួមកម្មវិធីទំនួលខុសត្រូវសង្គម (CSR) ដ៏កក់ក្តៅមួយ ក្រោមប្រធានបទ “ឥឡូវនេះប្រជាជនកម្ពុជា គ្រប់រូបអាចហោះហើរបាន” ដែលផ្តោតលើការចែករំលែក ភាពរីករាយក្នុងការហោះហើរទៅកាន់ អ្នកដែលមិនធ្លាប់មានឱកាស ក្នុងការហោះហើរពីមុនមក។ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យមនុស្សគ្រប់រូប អាចធ្វើដំណើរតាមផ្លូវអាកាសបាន ដោយងាយស្រួលការចូលរួមចំណែកនេះ បានផ្តល់ឱកាសឱ្យកុមារចំនួន ៧៥នាក់ មកពីមណ្ឌលថែទាំកុមារចំនួន៥ទីតាំង នៅក្នុងប្រទេសកម្ពុជាដើម្បីធ្វើដំណើរ តាមផ្លូវអាកាសជាលើកដំបូងបង្អស់។

កុមារទាំងអស់បានធ្វើដំណើរ តាមផ្លូវអាកាសទៅកាន់ខេត្តសៀមរាប ដែលជាតំបន់វប្បធម៌ប្រវត្តិសាស្ត្រ ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។ នៅពេលទៅដល់ខេត្តសៀមរាប ក្រុមកុមារទាំងអស់បានចាប់ផ្ដើម ពេលវេលាដ៏សប្បាយរីករាយ រួមមាន ដំណើរកម្សាន្តទៅកាន់ប្រាសាទអង្គរវត្ត ទទួលទានអាហារថ្ងៃត្រង់នៅវត្តព្រះព្រហ្មរ័ត្ន និង ទៅទស្សនាភាវៈចម្រុះនៅ អង្គរ វ៉ាលដ៍ឡាយហ្វ៍ និង អឹឃ្វារៀម។ បន្ទាប់ពីបញ្ចប់ពេលវេលានៃដំណើរកម្សាន្ត ក្នុងមួយថ្ងៃពេញនៅខេត្តសៀមរាប ដែលពោរពេញដោយការស្វែងយល់ អំពីបទពិសោធន៍ថ្មីៗ និងបានទទួលភាពរីករាយហើយនោះ ក្រុមកុមារទាំងអស់បានធ្វើដំណើរតាមផ្លូវអាកាស ត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញនាពេលល្ងាច នាថ្ងៃដដែលប្រកបដោយសុខសុវត្ថិភាព និងស្នាមញញឹម ។

ការចូលរួមនេះមិនត្រឹមតែមានបំណងបំផុសទំនុកចិត្ត និងជំរុញភាពទាក់ទាញនៃការផ្សងព្រេង ទៅកាន់ប្រជាជនកម្ពុជាគ្រប់រូបតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីយ៉ាងសំខាន់ ជាចំណែកមួយក្នុងការចូលរួមគាំទ្រយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ទន្ទឹមនឹងនោះ ការចូលរួមប្រកបដោយ បទពិសោធន៍មួយនេះ បានផ្តល់ជូនកុមារទាំងអស់នូវភាពអង់អាច រួមជាមួយចំណេះដឹង និងការពង្រឹងបំនិនជីវិតរបស់ពួកគេថែមទៀតផង។

ម្យ៉ាងវិញទៀតការចូលរួមនេះ ក៏មានគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ និងចូលរួមអបអរសាទរបេតិកភណ្ឌ ដ៏សម្បូរបែបប្រចាំតំបន់ ដោយបង្ហាញអំពីភាពទាក់ទាញ ដ៏ពិសេសរបស់ខេត្តសៀមរាបទៅកាន់ទស្សនិកជនឱ្យកាន់តែច្រើនផងដែរ។ បន្ថែមពីលើការផ្តល់ជូនកុមារទាំងអស់ នូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានហើយនោះ ការចូលរួមនេះគឺជាចលនាដ៏ធំមួយ ក្នុងការជំរុញឱ្យការធ្វើដំណើរតាមផ្លូវអាកាស ​ក្លាយជាផ្នែកដ៏សំខាន់មួយនៃជីវិត របស់ប្រជាជនកម្ពុជាគ្រប់រូប។ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia មិនត្រឹមតែបង្ហាញអំពីការប្តេជ្ញាចិត្ត ក្នុងការចូលរួមជាមួយសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញានៃការចាប់ផ្តើម ការខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងបន្ថែមទៀត ក្នុងការបង្កើនលទ្ធភាព និងការស្គាល់ច្បាស់អំពីការធ្វើដំណើរ តាមផ្លូវអាកាសនៅទូទាំងប្រទេសផងដែរ។ ការហោះហើរលើកដំបូងនេះ ជានិមិត្តរូបនៃការចាប់ផ្តើមការធ្វើដំណើរ ដែលអាចជំរុញទឹកចិត្តប្រជាជនកម្ពុជា រាប់មិនអស់ឱ្យស្វែងរកជើងមេឃថ្មី។

លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានមានប្រសាសន៍ថា៖ “យើងមានមោទនភាពក្នុងការរៀបចំ កម្មវិធីទំនួលខុសត្រូវសង្គម (CSR) ដ៏មានអត្ថន័យមួយនេះដែលមិនត្រឹមតែជា ការផ្តល់ជូនកុមារទាំងអស់នូវបទពិសោធន៍ នៃការហោះហើរជាលើកដំបូង របស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” ផងដែរ។ បន្ថែមពីលើការផ្តល់ជូនកុមារទាំងអស់ នូវបទពិសោធន៍ដែលមិនអាចបំភ្លេចបាន តាមរយៈកម្មវិធីនេះបានបង្ហាញអំពីសារៈសំខាន់នៃ បណ្តាញហោះហើរក្នុងស្រុករបស់យើង ដោយបង្ហាញអំពីសមត្ថភាព ក្នុងការតភ្ជាប់គោលដៅសំខាន់ៗនៅទូទាំងប្រទេស។ លើសពីការហោះហើរនេះទៅទៀត នេះគឺជាសក្ខីភាពនៃការយកចិត្តទុកដាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ ក្នុងការបង្កើនផលវិជ្ជមានដល់ សហគមន៍តាមរយៈការផ្តល់ សេវាកម្មរបស់ក្រុមហ៊ុនយើងខ្ញុំ។ ចក្ខុវិស័យរបស់យើងគឺ ផ្តល់ឱ្យមនុស្សគ្រប់រូបមានលទ្ធភាព ធ្វើដំណើរតាមផ្លូវអាកាស ហើយនេះគឺជាជំហានដ៏សំខាន់មួយ ដើម្បីឆ្ពោះទៅសម្រេចគោលដៅ។

“យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះការគាំទ្រពីសំណាក់ដៃគូចូលរួមឧបត្ថម្ភ និងវត្តមានដ៏មានអត្តន័យរបស់ លោកជំទាវហោសាយ័ន្ត សមាជិកគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលវត្តមានអញ្ជើញចូលរួមរបស់លោកជំទាវ បានញ៉ាំងកម្មវិធីឱ្យមានភាពស្និទ្ធស្នាលបន្ថែមទៀត។

ការចូលរួមកម្មវិធីទំនួលខុសត្រូវសង្គម (CSR) នេះត្រូវបានចូលរួមគាំទ្រដ៏មានតម្លៃ ពីសំណាក់ដៃគូចូលរួមឧបត្ថម្ភកម្មវិធី រួមមានកាកបាទក្រហមកម្ពុជា អាកាសយានដ្ឋានកម្ពុជាបណ្ណាគារអន្តរជាតិ IBC ប៊ឺហ្គឺឃីងអង្គរ វ៉ាលដ៍ឡាយហ្វ៍ និង អឹឃ្វារៀម Almond Hospitality និងសណ្ឋាគារស្ទឹងសៀមរាបខេត្តសៀមរាប។ ដៃគូចូលរួមឧបត្ថម្ភកម្មវិធី និងក្រុមការងារបានដើរតួនាទី យ៉ាងសំខាន់ក្នុងការចូលរួមកម្មវិធី ទំនួលខុសត្រូវសង្គម (CSR) នេះ បានក្លាយជាការពិត តាមរយៈការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ក្នុងការ

ឧកញ៉ា ឃន ឈុនដារ៉ា អគ្គនាយក ក្រុមហ៊ុន KOI Thé Cambodia ចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MOU) ជាមួយ លោកស្រី សុខ ចាន់សូណា អគ្គនាយិកាក្រុមហ៊ុន CP-Meiji និង ចេញផលិតផលថ្មី ការ៉េម ស្សហ្វសឺវ តែគុជ

0

កន្លងទៅថ្មីៗនេះក្រុមហ៊ុន ខយ តេ កម្ពុជា បានរៀបចំកម្មវិធីយ៉ាងគគ្រឹកគគ្រេងមួយ ដែលធ្វើឡើងនៅភោជនីយដ្ឋានជប៉ុន KYŌ Shabu ដើម្បីណែនាំក៏ដូចជានាំមកនូវផលិតផលថ្មី ស្រឡាងបំផុតដែលពុំធ្លាប់មានពីមុន នៅលើទីផ្សារប្រទេសកម្ពុជា។

កម្មវិធីនេះមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស សិល្បករ អ្នកបង្កើតមាតិការលើបណ្តាញសង្គមផ្សេងៗ អ្នកជំនួញធំៗ និងដៃគូរសហការការងារជាច្រើន បូករួមទាំងសមាជិកមាស របស់ ខយ តេ ផងដែរ។ មិនតែប៉ុណ្ណោះអ្វីដែលអស្ចារ្យបំផុតនោះគឺជា កម្មវិធីចុះហត្ថលេខាលើ អនុស្សារណៈយោគយល់គ្នារវាង ម៉ាកតែគុជល្បីយីហោ ខយ តេ និង ទឹកដោះគោស្រស់ល្បីឈ្មោះម៉ាកMeiji ដែលជាប្រេនទឹកដោះគោល្បីល្បាញ ផលិតតាមស្តង់ដាប្រទេសជប៉ុន និងជាប់ចំណាត់ថ្នាក់លេខ1នៅអាសុី។

ការចុះហត្ថលេខាលើអនុស្សារណៈ យោគយល់គ្នានេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីផ្តល់ជូននូវផលិតផលថ្មីដែលមានរសជាតិ ឆ្ងាញ់ ប្លែក គួបផ្សំជាមួយកាប្រើប្រាស់គ្រឿងផ្សំ ដែលមានគុណភាពខ្ពស់ និងបង្កើតផលិតផលដែលមានភាព ច្នៃប្រឌិតថ្មីយ៉ាងគួរឪ្យចាប់អារម្មណ៍។

KOI Thé Cambodia និង ក្រុមហ៊ុន សូណាវិទ្យ តំណាងអោយ CP-Meiji បានធ្វើការសហការនឹង ផ្តោតលើការនាំយកនូវផលិតផល ដែលស័ក្តិសមសម្រាប់ប្រជាជនកម្ពុជា នាយុគសម័យថ្មីនេះនិងបូករួមទាំងមានគុណភាណ និងភាពច្នៃប្រឌិតមកទីផ្សារ ដោយចាប់ផ្តើមពីការបង្ហាញ ផលិតផលថ្មីដ៏លេចធ្លោគឺ ការ៉េម ស្សហ្វ សឺវ តែគុជ ដំបូងគេបង្អស់នៅកម្ពុជា។

ក្នុងពិធីនេះ អតិថិជនបានទទួលឱកាសក្នុងការ ភ្លក់ផលិតផលថ្មីដែលមានឱជារស ហើយមានឈ្មោះហៅថា ការ៉េម ស្សហ្វ សឺវ តែគុជ ជាលើកដំបូងនៅប្រទេសកម្ពុជា។ ផលិតផលថ្មីនេះត្រូវបានបង្កើតឡើងដោយ ប្រើទឹកដោះគោដែលមានគុណភាពខ្ពស់ ស្តង់ដាប្រទេសជប៉ុនរបស់ ម៉ាកMeiji ដែលល្បីដោយសាររសជាតិឆ្ញាញ់ និងសំបូរដោយសារធាតុបំប៉នជំនួយ ដល់សុខភាពជាច្រើនជាមួយនឹង ស្លឹកតែគុណភាពខ្ពស់នាំចូលពីតៃវ៉ាន់។ រសជាតិស្រទន់ និងរូបរាងប្លែក លំអទៅដោយផ្សែងទឹកកកស្ងួត ដើម្បីអោយការ៉េម ស្សហ្វ សឺវ តែគុជរបស់យើង កាន់តែប្លែកនិងអស្ចារ្យជាពិសេស អតិថិជនក៏ទទួលបាននូវអារម្មណ៍ថ្មី នឹងបទពិសោធន៏ប្លែកផងដែងដែរ។ នៅក្នុងពិធីសាកល្បងឯកជននេះសិល្បករ និងសមាជិក មាស របស់ KOI Thé បានរីករាយជាមួយនឹងការផ្តល់ជូនពិសេស ដែលមានការតុបតែងដោយសន្លឹកមាស 24k ដែលបន្ថែមនូវភាពដ៏ប្រណិតរបស់ការ៉េមនោះ។

Seriously experienced event photography by www.SNAPP.media
Seriously experienced event photography by www.SNAPP.media
Seriously experienced event photography by www.SNAPP.media
Seriously experienced event photography by www.SNAPP.media

KOI Thé Cambodia CEO Khorn Chhundara and CP-Meiji President Sok Chansona, Represented by Sonavith Co., Ltd, Sign MOU to Launch New Product

KOI Thé Cambodia hosted a prestigious event at the Japanese restaurant KYŌ Shabu to introduce their latest product to the market. The event was attended by honored guests, celebrities, influencers, and KOI Thé Gold Members. The highlight was the partnership between KOI Thé and Meiji a renowned Japanese dairy brand, marking a significant milestone for both companies.

This strategic MOU represents a shared commitment to delivering delicious, premium, and innovative products. KOI Thé Cambodia and Meiji aim to bring a new wave of quality and creativity to the market, starting with the launch of their exclusive Bubble Milk Tea Soft Serve.

During the event, guests had the opportunity to experience the first-ever Bubble Milk Tea Soft Serve ice cream in Cambodia. Made with CP-Meiji’s top-tier milk, known for its rich and creamy texture, and premium tea leaves from Taiwan, this new product offers a smooth, indulgent taste that sets it apart. For the private tasting session, influencers and KOI Thé Gold Members enjoyed a special ve

ក្រុម DELI-ZONE ជប៉ុន ជាប់ចិត្តលើប្រទេសកម្ពុជា

0

ភ្នំពេញ៖ DELI-ZONE ជាក្រុមរាំច្រៀងដែលមានសមាជិកស្រី ៤នាក់ របស់ប្រទេសជប៉ុន បានសម្រេចចិត្តជ្រើសរើសប្រទេសកម្ពុជា ក្នុងចំណោមប្រទេសជាមាជិកអាស៊ាន ថតចម្រៀងកាយវិការ(MV)ថ្មី ពោលគឺបទ “WOMAN POWER” ជាលើកទីពីរ ដោយហេតុពួកគេយល់ឃើញកម្ពុជាប្រទេសមានភាពទាក់ទាញសម្បូរទៅដោយតំបន់ទេសចរណ៍ វប្បធម៌ប្រពៃណីល្អៗ។ តាមរយៈMVនេះពួកគេរំពឹងថានឹងធ្វើឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។

បទ “WOMAN POWER” ជាប្រភេទបទចម្រៀងដែល​និយាយអំពីភាពរឹងមាំ ,សេរីភាព , សិទ្ធិ និងភាពឯករាជ្យរបស់ស្រ្តី ។ MVនេះនឹងចេញផ្សាយផ្លូវការនាពេលឆាប់ៗខាងមុខនេះ។ DELI-ZONE សង្ឃឹមថា តាមរយៈបទភ្លេងតន្រ្តីនេះនឹងផ្សារភ្ជាប់ជាស្ពានរវាងទំនាក់ទំនង និងសិល្បៈវប្បធម៌ប្រពៃណីប្រទេសទាំងពីរ កាន់តែល្អប្រសើរថែមទៀត។ ក្នុងឱកាសស្នាក់នៅប្រទេសកម្ពុជា នៅរាត្រីថ្ងៃទី១០​​ សីហា​នេះ ក្រុមពួកគេនឹងចូលរួមសម្ដែងចម្រៀងនៅ Back Street Bar។

កត្តាដែលជំរុញឱ្យ ក្រុមDELI-ZONE ជ្រើសរើសការប្រទេសកម្ពុជា ជាកន្លែងថតបទចម្រៀង MV លើកទី២នេះ ដោយសារតែពួកគាត់បានមកដល់ប្រទេសកម្ពុជាលើកទីដំបូង ពួកគាត់មានអារម្មណ៍រំភើបនៅពេលបានឃើញប្រជាជនកម្ពុជា មានភាពរួសរាយរាក់ទាក់និងចិត្តល្អ ធ្វើឲ្យក្រុមពួកគេចងចាំក្នុងចិត្តមិនភ្លេច និងដើម្បីបង្ហាញអំពីវប្បធម៌ ប្រពៃណី ក៏ដូចជាតំបន់ទេសចរណ៍ទៅដល់ប្រទេសជប៉ុនឱ្យបានស្គាល់អំពីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ក៏ដូចជាប្រទេសជាច្រើនលើពិភពលោកបានស្គាល់ពីប្រទេសកម្ពុជា តាមរយៈការថតបទចម្រៀង MV នេះ។

ក្រុម DELI-ZONE បានមកប្រទេសកម្ពុជា ជាលើកទី២ ហើយពួកគាត់ក៏បានដើរកម្សាន្តនៅតាមតំបន់ទេសចរណ៍ជាច្រើន។ តំបន់ទេសចរណ៍ដែលធ្វើឱ្យពួកគេទាក់អារម្មណ៍ខ្លាំងជាងនោះគឺនៅតំបន់ឆ្នេរកំពង់សោម ខេត្តព្រះសីហនុ ក្នុងកម្មវិធីបង្ហោះខ្លែងលេងនៅតាមឆ្នេរសមុទ្រ ដែលជាអនុស្សាវរីយ៍ចងចាំក្នុងចិត្តមិនអាចភ្លេច។

ពួកគេមកថតចម្រៀងកាយវិការ(MV) បទទីមួយនៅប្រទេសកម្ពុជា ប្រភេទបទមរតដើមលោកតា ស៊ីន ស៊ីសាមុត គឺបទ នោរអើយ ស្រីនោរ (Lady named “Yes or No” ) ជាមួយតារាចម្រៀងសម្ចាស់បទ “អូនអ៊ូក” គឺលោក កែវ សីហា ។ ពួកគេបានយកមក Remix ដើម្បីបង្កើតជាបទភ្លេងថ្មី។

សូមបញ្ជាក់ថា DELI-ZONE ជាក្រុមរាំច្រៀងដែលមានសមាជិកស្រី ៤នាក់ បង្កើតឡើងបានរយៈពេល៤ឆ្មាំហើយ។ ​​ក្រុមនេះមាន​មូលដ្ឋាន​នៅ​ Kyushu ប្រទេស​ជប៉ុន។ ដោយមានបទពីសោធលើវិស័យនេះច្រើនឆ្នាំ ទើបក្រុមពួកគេសម្រេចជ្រើសរើសយកប្រទេសកម្ពុជា ថតបទចម្រៀង MV លើកទី២ និងដើម្បីពង្រីកឱ្យពិភពលោកស្គាល់ពីក្រុមចម្រៀង DELI-ZONE ផងដែរ៕

Metfone និង EBC សហការគ្នាដើម្បីពន្លឿន ការផ្លាស់ប្តូរឌីជីថល ក្នុងវិស័យអប់រំ

0

ភ្នំពេញ៖ កាលពីថ្ងៃទី៩ ខែសីហា នៅរាជធានីភ្នំពេញ (កម្ពុជា) ក្រុមហ៊ុន Viettel Cambodia (Metfone) និង ស្ថប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀង សហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដែលជាព្រឹត្តិការណ៍សំខាន់ ក្នុងដំណើរបដិវត្តន៍វិស័យអប់រំនៅកម្ពុជា។

មានវត្តមានក្នុងពិធីនេះផងដែរលោក សុខ ពុទ្ធីវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។ លោក​ស្រី​ គឹម​ សេដ្ឋានី​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និងសមាជិកនៃក្រសួងទាំងពីរខាងលើ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការរវាងមិត្តហ្វូន និង EBC គឺជាជំហានដ៏សំខាន់មួយដើម្បីជំរុញ និងលើកកម្ពស់ភាពខ្លាំងរបស់ភាគីនីមួយៗ ក្នុងវិស័យសកម្មភាពផ្សេងៗ សំដៅកសាង និងអភិវឌ្ឍប្រព័ន្ធអប់រំ លើកកម្ពស់លទ្ធភាពទទួលបាន ការអប់រំប្រកបដោយគុណភាព ក៏ដូចជាពង្រឹងវិស័យអប់រំក៏ដូចជាទំនាក់ទំនង សហប្រតិបត្តិការក្នុងទិដ្ឋភាពជាច្រើនទៀត ធ្វើអោយប្រសើរឡើងនូវការប្រកួតប្រជែង និងធានាផលប្រយោជន៍របស់ ភាគីទាំងពីរនាពេលអនាគត។

ជាមួយនឹងកិច្ចសហប្រតិបត្តិការនេះ មិត្តហ្វូន និង EBC រួមគ្នាមានគោលបំណង ដើម្បីភ្ជាប់ទំនាក់ទំនងឌីជីថល និងផ្តល់អំណាចដល់មនុស្សជំនាន់ក្រោយ។

រួមគ្នាទាញយកថាមពលនៃ ការច្នៃប្រឌិតឌីជីថលដើម្បីបង្កើតអនាគត ដ៏ត្រចះត្រចង់សម្រាប់សិស្ស និស្សិត និងអ្នកអប់រំ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ទទួលបានចំណេះដឹងបន្ថែមយ៉ាងសកម្ម តាមរយៈវិធីសាស្ត្រផ្សព្វផ្សាយ ដែលផ្តល់ដោយ EBC ។

ដោយសហការជាមួយមិត្តហ្វូន EBC នឹងទទួលបានជោគជ័យយ៉ាងឆាប់រហ័ស ក្នុងការផ្លាស់ប្តូរឌីជីថល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ និងបង្កើតកម្មវិធីអប់រំកម្រិតខ្ពស់។ នាពេលខាងមុខ មិត្តហ្វូនប្តេជ្ញាគាំទ្រ និងសហការជាមួយ EBC ដោយធានាបាននូវវឌ្ឍនភាព សំខាន់ៗក្នុងវិស័យអប់រំ រួមចំណែកក្នុងការកសាងប្រព័ន្ធអប់រំ ទំនើបទាន់សម័យ ដែលឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ ដ៏ទូលំទូលាយរបស់សិស្ស និងគាំទ្រគ្រូបង្រៀនក្នុងយុគសម័យឌីជីថល។

ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ លើគ្រប់ជ្រុងជ្រោយរវាងមិត្តហ្វូន និង EBC មិនត្រឹមតែបង្ហាញពីភាពចាំបាច់ នៃការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការបំប្លែងឌីជីថល ដើម្បីបន្តនិន្នាការប៉ុណ្ណោះទេ។ វាក៏ជាឱកាសមួយសម្រា

ក្រុមហ៊ុន Vietjet នឹងដាក់ដំណើរការយន្តហោះថ្មីរហូតដល់ 10 គ្រឿងបន្ថែមទៀតនៅចុងឆ្នាំនេះ

ភ្នំពេញ ថ្ងៃទី 09 ខែសីហា ឆ្នាំ 2024 – ស្របពេលទីផ្សារអាកាសចរណ៍ពិភពលោកកំពុងប្រឈមនឹងការកង្វះខាត និងតម្រូវការធ្វើដំណើរកើនឡើង ក្រុមហ៊ុន Vietjet ត្រូវបានគេរំពឹងថានឹងដាក់ដំណើរការយន្តហោះម៉ាកថ្មី ដើម្បីដឹកភ្ញៀវធ្វើដំណើររហូតដល់ 10 គ្រឿបន្ថែមទៀតនៅចុងឆ្នាំ 2024។ ការពង្រីកនេះ នឹងជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ Vietjet ក្លាយជាក្រុមហ៊ុនឈានមុខគេបន្ថែមទៀត នៅក្នុងវិស័យអាកាសចរណ៍។ កងនាវាអាកាសចរណ៍ដ៏ទំនើប ត្រូវបានដាក់ឱ្យដំណើរការស្របតាមគោលដៅអភិវឌ្ឍន៍ដ៏ល្អឥតខ្ចោះ ដើម្បីបង្កើនបទពិសោធន៍អ្នកដំណើរនៅលើបណ្តាញដ៏ធំទូលាយរបស់ខ្លួនទាំងផ្លូវហោះហើរក្នុងស្រុក និងអន្តរជាតិ។

ភាគច្រើននៃយន្តហោះថ្មីដែលគ្រោងនឹងដាក់ឱ្យដំណើរការចាប់ពីខែសីហា ឆ្នាំ 2024 គឺជាម៉ូដែល A321neo ACF (Airbus Cabin Flex) ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Airbus ។ ក្នុងឆ្នាំ 2019 Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេរបស់ពិភពលោក ដែលដំណើរការយន្តហោះម៉ូដែល ACF។

A321neo ACF បំពាក់នូវកាប៊ីនដែលបានរចនាឡើងដ៏ទំនើប ទំហំកៅអីស្តង់ដារ និងកន្លែងធំទូលាយ ដែលផ្តល់នូវបទពិសោធន៍ល្អបំផុតសម្រាប់អ្នកដំណើរក្នុងការធ្វើដំណើរតាមយន្តហោះនេះ។ យន្តហោះទាំងនេះ ក៏ផ្តល់នូវការសន្សំសំចៃប្រេងយ៉ាងហោចណាស់ 16% កាត់បន្ថយសំលេងរំខានរហូតដល់ 75% និងមានការបំភាយឧស្ម័នតិចជាង 50%។

ថ្មីៗនេះ ក្រុមហ៊ុន Vietjet បានបញ្ជាទិញយន្តហោះប្រភេទ A330neo (A330-900) ជំនាន់ថ្មីចំនួន 20 គ្រឿង ពីក្រុមហ៊ុន Airbus ដែលមានតម្លៃ 7.4 ពាន់លានដុល្លារ។ ឆាប់ៗនេះ អ្នកធ្វើដំណើរនឹងអាចធ្វើដំណើរតាមយន្តហោះទាំងនេះ ក្នុងការធ្វើដំណើរផ្លូវឆ្ងាយប្រកបដោយសុវត្ថិភាព ផាសុកភាព និងបរិក្ខារទំនើបបំផុត។

បច្ចុប្បន្នក្រុមហ៊ុន Vietjet ប្រតិបត្តិការយន្តហោះជាង 100 គ្រឿង រួមទាំងយន្តហោះជំនាន់ថ្មីទំនើប និងសុវត្ថិភាពបំផុតនៅលើពិភពលោក ដូចជា A320, A321ceo, A321neo និង A321neo ACF, និង A330 ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ប្តេជ្ញាការពារបរិស្ថាន និងការប្រើប្រាស់ប្រេងឥន្ធនៈប្រកបដោយប្រសិទ្ធភាព ដែលមានគោលដៅសម្រេចបាននូវអព្យាក្រិតនៃការបំភាយឧស្ម័នកាបូនត្រឹមឆ្នាំ 2050។ ក្រុមហ៊ុន Vietjet បានដឹកជញ្ជូនអ្នកដំណើរជាង 200 លាននាក់ រួមទាំងអ្នកធ្វើដំណើររាប់លាននាក់ដែលបានធ្វើដំណើរជាលើកដំបូង។

នៅក្នុងឆមាសទីមួយនៃឆ្នាំ 2024 ក្រុមហ៊ុន Vietjet បានផ្តល់សេវាដឹកអ្នកដំណើរចំនួន 13.1 លាននាក់ និងបានដំណើរការជើងហោះហើរប្រកបដោយសុវត្ថិភាពចំនួន 70,154។ ប្រាក់ចំណូលរួមរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet មានចំនួនសរុប 34.016 ពាន់ពាន់លានដុង (ប្រហែល 1.35 ពាន់លានដុល្លារអាមេរិក) ជាមួយនឹងប្រាក់ចំណេញមុនការបង់ពន្ធរួមចំនួន 1.311 ពាន់ពាន់លានដុង (ប្រហែល 52 លានដុល្លារអាមេរិក) ដែលបានកើនឡើង 15% និង 433% ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រាក់ចំណេញបានលើសពីគោលដៅក្នុងឆមាសទីមួយនៃឆ្នាំ 2024 រហូតដល់ 21%។ ក្រុមហ៊ុន Vietjet បានបង់ពន្ធសរុបចំនួន 3.687 ពាន់ពាន់លានដុង (ប្រហែល 146.78 លានដុល្លារអាមេរិក) ទាំងថ្លៃសេវាផ្ទាល់ និងប្រយោល។

ជាមួយនឹងយន្តហោះថ្មីចំនួន 10 គ្រឿងនឹងមកដល់ក្នុងឆមាសទីពីរនៃឆ្នាំ 2024 ក្រុមហ៊ុន Vietjet នឹងបន្តពង្រីកបណ្តាញរបស់ខ្លួនទាំងនៅក្នុងប្រទេសវៀតណាម និងអន្តរជាតិ បន្ទាប់ពីបានបន្ថែមគោលដៅថ្មីនៅក្នុងប្រទេសអូស្ត្រាលី ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ថៃ សិង្ហបុរី ម៉ាឡេស៊ី ឡាវ កម្ពុជា និងប្រទេសជាច្រើនទៀត។ តាមរយៈការផ្តល់ជូននូវសេវាដោយបុគ្គលិកដែលមានជំនាញវិជ្ជាជីវៈ និងឧស្សាហ៍ព្យាយាមរបស់ក្រុមហ៊ុនអាកាសចរណ៍ ការបន្ថែមដាក់ដំណើរការបន្ថែមយន្តហោះថ្មីនេះ ត្រូវបានគេរំពឹងថានឹងអាចបំពេញតាមតម្រូវការធ្វើដំណើររបស់អ្នកដំណើរបានល្អប្រសើរឡើង និងផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរដ៏ល្អឥតខ្ចោះ។ ជើងហោះហើរប្រកបដោយសុវត្ថិភាពរបស់ក្រុមហ៊ុន Vietjet បាននិងកំពុងតភ្ជាប់ប្រទេស វប្បធម៌ និងទ្វីបនានា ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍។

បច្ចុប្បន្ន Vietjet កំពុងដំណើរការជើងហោះហើរត្រង់រវាងខេត្តសៀមរាបនៃប្រទេសកម្ពុជា និងទីក្រុងហាណូយនៃប្រទេសវៀតណាម​ ឥឡូវនេះ អ្នកដំណើរពីប្រទេសកម្ពុជាអាចតភ្ជាប់ការធ្វើដំណើរបន្តទៅគោលដៅផ្សេងៗជាច្រើនទៀតជាមួយនឹងបណ្តាញជើងហោះហើរអន្តរជាតិដ៏ធំទូលាយរបស់ Vietjet។

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (ATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

អបអរសាទរ! ពិធីសម្ពោធជាផ្លូវការ ហាងទំនើបសាមសុង អេឡិកត្រូនិកថ្មី ជាមួយការដាក់តាំងបង្ហាញ ផលិតផលគ្រប់ប្រភេទ ជាមួយបច្ចេកវិទ្យា AI!

0

ថ្មីៗនេះ ក្រុមហ៊ុន សាមសុង បានធ្វើការបញ្ចេញផលិតផលអេឡិកត្រូនិករបស់ខ្លួនជាច្រើន ក្នុងនោះសុទ្ធសឹងតែជាផលិតផលដែលបំពាក់ដោយកំពូលមុខងារ AI ដ៏ទំនើបឆ្លាតវៃ។

ហើយស្របពេលសន្ទុះនៃការគាំទ្រពីអតិថិជនមានការកើនឡើងខ្លាំង ក្រុមហ៊ុន សាមសុង ក៏សម្រេចចិត្តបើកទីតាំង Showroom ជាថ្មី ដែលត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី៨ សីហា ឆ្នាំ២០២៤ ដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ជាប់នឹងគល់ស្ពានអាកាសបឹងត្របែក ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយស ព្រមទាំងអ្នកជំនាញ Review ផលិតផលអេឡិកត្រូនិកជាច្រើនរូបទៀតផង។

មិនតែប៉ុណ្ណោះ អតិថិជនយ៉ាងច្រើនកុះករបានចូលរួមទស្សនា ក៏ដូចជាធ្វើការតេស្តផ្ទាល់នូវបច្ចេកវិទ្យា AI ជំនាន់ថ្មីចុងក្រោយដែលបំពាក់លើផលិតផលអេឡិកត្រូនិករបស់ សាមសុង។

ទីតាំង Showroom ថ្មីនេះ មានការដាក់តាំងគ្រប់ផលិតផលអេឡិកត្រូនិកទាំងអស់របស់ សាមសុង ដែលមានដូចជា ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនបោកសម្លៀកបំពាក់ស៊េរីថ្មី ម៉ាស៊ីនត្រជាក់ ម៉ូនីទ័រ ជាពិសេស ក៏មានជាប្រភេទគ្រឿងបរិក្ខារទំនើបៗជាច្រើន សម្រាប់បំពាក់ក្នុងអគារពាណិជ្ជកម្ម ដូចជា ម៉ាស៊ីនត្រជាក់គ្រប់ប្រភេទ (Aircon System Solution), ទូរទស្សន៍សម្រាប់បំពាក់ក្នុងសណ្ឋាគារ (Hotel TV Solution), ស្លាកសញ្ញាឌីជីថល (Digital Signage Solution) ។ល។

គួរបញ្ជាក់ផងដែរថា ទីតាំង ហាងទំនើបសាមសុង (Samsung Multi Store) ក៏មានវត្តមាននៅលើទឹកដី ខេត្តសៀមរាប ផងដែរ ដូច្នេះអតិថិជនក៏អាចទៅធ្វើការតេស្តសាកល្បងផលិតផលគ្រប់ប្រភេទរបស់ សាមសុង បានផងដែរ។

បើយោងតាមលោក Hyung Geun Lee អគ្គនាយកគ្រប់គ្រង សាខាក្រុមហ៊ុន ថៃសាមសុងអេឡិកត្រូនិក ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍បន្ថែមដែរថា “ការគាំទ្ររបស់អតិថិជនជាទីស្រលាញ់ទាំងអស់បានធ្វើឱ្យក្រុមហ៊ុនសាមសុង រីកចម្រើនខ្លាំងឈានមកដល់ចំណុចនេះ ហើយតំណាងឱ្យក្រុមហ៊ុន សាមសុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជាពិសេស ដល់ដៃគូសហការ តំណាងចែកចាយតូចធំ នៅទូទាំងប្រទេសកម្ពុជា ដែលតែងតែជឿជាក់ និងគាំទ្រឥតងាករេ។ ហើយគោលបំណងនៃការបើកសម្ពោធទីតាំង Showroom ថ្មី នេះ គឺដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការស្វែងរកផលិតផលរបស់ សាមសុង ក៏ដូចជាមកទស្សនា និងធ្វើការតេស្តផ្ទាល់បានគ្រប់ផលិតផលអេឡិកត្រូនិកសាមសុង AI ដ៏ឆ្លាតវៃផងដែរ។”

ក្រុមហ៊ុន សាមសុង ធ្វើឱ្យការរស់នៅរបស់លោកអ្នកឱ្យកាន់តែប្រសើរឡើង និងរីករាយជាមួយផលិតផលរបស់ សាមសុង ដែលបំពាក់មកជាមួយនូវកំពូលបច្ចេកវិទ្យា AI ដ៏ទំនើប ទាន់សម័យបំផុត។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបសាមសុងដែលមានទីតាំងដូចខាងក្រោម:

-អគារលេខ 839C មហាវិថីព្រះមុនីវង្ស (ផ្លូវ93) សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ
-ផ្ទះលេខ503 ផ្លូវស៊ីវុត្ថា សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប

ឬ ក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

ទីបំផុត metfone STARS ច្នៃប្រឌិតអ្នកផលិតមាតិកាវីដេអូ បានជោគជ័យ ឈានដល់វគ្គផ្តាច់ព្រ័ត្រ គួរឱ្យភ្ញាក់ផ្អើល

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុន មិត្តហ្វូន បានរៀបចំព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលទាំងស្រទាប់យុវវ័យ និងអ្នកផលិតមាតិកាវីដេអូ លើប្រព័ន្ធបណ្តាញសង្គម ជាមួយនឹងកម្មវិធីប្រកួតទេពកោសល្យ អ្នកផលិតមាតិកាវីដេអូដំបូងបំផុតនៅកម្ពុជា «metfone STARS» ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅសាលអ៊ីអនម៉លជាន់ទី៣ នៃផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធីដែលមានការចូលរួមយ៉ាងច្រើនកុះករ ស្រែកហ៊ោ គាំទ្រ និងផ្តល់កម្លាំងចិត្ត រហូតបានរកឃើញហើយ ម្ចាស់ជ័យលាភីលេខ១ គ្រងពាន metfone STARS។ ទន្ទឹមនឹងនេះយើងឃើញថាកម្មវិធីនេះ មានដែគូរសហការផ្តល់ជូនជាទូរស័ព្ទម៉ាក VIVO ដែលមានថ្មកាន់បានយូរ កាមេរ៉ាច្បាស់ល្អ ធន់ស័ក្តសមសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។

បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះដ៏ស្វិតស្វាញជាច្រើនវគ្គ កម្មវិធី « metfone STARS » ផ្តើមពីបេក្ខជនដាក់ពាក្យប្រលងរាប់ពាន់នាក់ សម្រិតសម្រាំងបានបេក្ខជន ៥០នាក់ ដែលមានឱកាសចូលរួមប្រកួតវគ្គដំបូង រហូតឆ្លងកាត់វិញ្ញាសាជម្រុះជាច្រើនវគ្គ កម្មវិធីទទួលបានបេក្ខជនឆ្នើម ១០រូប ដែលមានសមត្ថភាពឈានចូល មកប្រកួតដល់វគ្គផ្តាច់ព្រ័ត្រ ដែលការប្រកួតក្នុងវគ្គនេះ បេក្ខជនត្រូវឆ្លងកាត់លើវិញ្ញាសា ៣ជាចម្បង គឺការផលិតមាតិកាវីដេអូលើប្រធានបទវប្បធម៌ខ្មែរ និងប្រធានបទការផ្សព្វផ្សាយពីសេវាកម្ម ផលិតផលរបស់ក្រុមហ៊ុនមិត្តហ្វូន និងការឆ្លើយសំណួរពីចំណេះដឹងទូទៅ។

លោក កាវ ម៉ាញ ដឹក (Cao Manh Duc) ជាអគ្គនាយកក្រុមហ៊ុន មិត្តហ្វូន ក៏បានបង្ហាញចំណាប់អារម្មណ៍របស់លោកថា៖ “ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំង ដែលកម្មវិធី metfone STARS ជាកម្មវិធីថ្មីដំបូងគេនៅកម្ពុជាមួយនេះ បង្កើតឡើងក្នុងគោលបំណង ជាវេទិកាប្រមូលផ្តុំអ្នកផលិតមាតិកាវីដេអូ ជួបជុំប្រកួតគ្នា លើខ្លឹមសារចម្រុះដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗពីគ្នា អភិវឌ្ឍជំនាញកាន់តែល្អប្រសើរ ដើម្បីជាស្ពានមួយដែលអាចដឹកដៃបេក្ខជនម្នាក់ៗ ឱ្យឈានទៅកាន់ក្តីស្រមៃរបស់ពួកគេ ហើយទីបំផុត មិត្តហ្វូនសម្រេចគោលបំណងបានហើយ ដែលនេះរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស អភិវឌ្ឍសង្គមជាតិ ជាមួយ មិត្តហ្វូន កាន់តែជិតស្និទ្ធ”។

ការប្រកួតប្រព្រឹត្តទៅដោយភាពសុក្រឹត និងយុតិ្តធម៌ក្នុងការវិនិច្ឆ័យដាក់ពិន្ទុពីគណៈកម្មការទាំង ៥ រូប ដែលក្នុងនោះមានគណៈកម្មការគោលទាំង៣ដួង គឺ លោក រៀនថត លោក រ៉េននី ដារ៉ា និងអ្នកនាង ដាដាវ រួមជាមួយគណៈកម្មការពិសេស អ្នកនាង ម៉ៃ ព្រមទាំងគណៈកម្មការកិត្តិយស លោក អ៊ុក ជីបផល អ្នកតំណាងក្រុមហ៊ុន មិត្តហ្វូន ក្រោមលក្ខខណ្ឌដាក់ពិន្ទុផ្តោតលើគុណភាពខ្លឹមសារ បច្ចេកទេស និងភាពច្នៃប្រឌិត ដែលស្នាដៃមាតិកាវីដេអូរបស់បេក្ខជនឆ្នើមទាំង ១០គួរឱ្យសរសើរ។

ទីបំផុតម្ចាស់ពានជ័យលាភីលេខ ១ metfone STARS បានទៅលើបេក្ខជនឈ្មោះ ហារី ប៊យ អាយុ 28 ឆ្នាំរស់នៅរាជធានីភ្នំពេញ ដែលជាយុវជនម្នាក់ពោរពេញដោយសមត្ថភាព និងទេពកោសល្យលេចធ្លោជាងគេ ក្នុងជំនាញផលិតមាតិកាវីដេអូ ហើយក្នុងមួយវគ្គៗ បេក្ខជន ហារី ប៊យ បានខំប្រឹងប្រែងបង្កើតស្នាដៃគួរឱ្យចាប់អារម្មណ៍ និងទាក់ទាញពិន្ទុច្រើនៗពីគណៈកម្មការជានិច្ច និងទទួលបានការគាំទ្រពីអ្នកចូលរួមយ៉ាងច្រើន ដែលក្នុងពេលប្រកាសពានជ័យលាភី បេក្ខជនហារី ប៊យ ពិតជាបង្ហាញភាពរំភើប និងសប្បាយចិត្តខ្លាំងដែលលោកអាចយកឈ្នះជា Top ១ metfone STARS នារដូវកាលទី១ នេះ។

ក្នុងនោះ ម្ចាស់ជ័យលាភី ហារី ប៊យ ក៏បានផ្តាំផ្ញើដល់យុវវ័យក្មេងៗ ដែលមានក្តីស្រមៃចង់ក្លាយជា អ្នកជំនាញផលិតមាតិកាល្បីៗ ត្រូវតែចាប់ផ្តើមខំប្រឹងប្រែងរៀនសូត្រ អភិវឌ្ឍជំនាញ ក្រេបយកបទពិសោធជុំវិញខ្លួន និងបើមានឱកាសសូមដាក់ពាក្យចូលរួមប្រកួតនារដូវកាលថ្មី ព្រោះ metfone STARS បីដូចជាថ្នាលបណ្តុះបណ្តាលជំនាញ និងផ្តល់បទពិសោធដ៏មានតម្លៃ ដល់បេក្ខជនគ្រប់រូប ក៏ដូចជារូបខ្ញុំផងដែរ។

គួរបញ្ជាក់ថា

-ម្ចាស់ពានជ័យលាភីលេខ១ ទទួលបានពានជ័យលាភី metfone STARS និងទឹកប្រាក់រង្វាន់ ២០ លានរៀល ទូរសព្ទដៃ VIVO Y27s មួយគ្រឿង ស៊ីមទូរសព្ទលេខពិសេសពីមិត្តហ្វូន ដែលមានទិន្នន័យប្រចាំខែ ៣០ GB ក្នុងរយៈពេលពេញ១ឆ្នាំ និងកិច្ចសន្យាការងារជាអ្នកផលិត មាតិកាប្រចាំក្រុមហ៊ុន មិត្តហ្វូន។

-ម្ចាស់ជ័យលាភី លេខ២ ទទួលបាន ទឹកប្រាក់រង្វាន់ ១០ លានរៀល

-ម្ចាស់ជ័យលាភី លេខ៣ ទទួលបាន ទឹកប្រាក់រង្វាន់ ៤ លានរៀល
រួមជាមួយ ទូរសព្ទដៃ VIVO Y27s ម្នាក់មួយគ្រឿង ស៊ីមទូរសព្ទលេខពិសេសពីមិត្តហ្វូន ជាមួយទិន្នន័យប្រចាំខែ ៣០ GB ក្នុងរយៈពេល១ឆ្នាំ និងកិច្ចសន្យាការងារជា អ្នកផលិតមាតិកាប្រចាំក្រុមហ៊ុន មិត្តហ្វូន។

-បេក្ខជនឆ្នើមទាំង ៧ រូបផ្សេងទៀត នឹងទទួលបាន ទូរសព្ទដៃ VIVO Y27s ម្នាក់មួយគ្រឿង ស៊ីមទូរសព្ទលេខពិសេសពី មិត្តហ្វូនជាមួយទិន្នន័យប្រចាំខែ 30GB ក្នុងរយៈពេល១ឆ្នាំ និងកិច្ចសន្យាការងារជា អ្នកផលិតមាតិកាប្រចាំក្រុមហ៊ុន មិត្តហ្វូនផងដែរ៕

ភាពច្នៃប្រឌិតដ៏ពិសេស របស់ភ្លេតហ្វម TIKTOK និងមុខងារសុវត្ថិភាពទាក់ទាញ ឲ្យមានការកើនឡើងនៃចំនួនអ្នកប្រើប្រាស់

បេសកកម្មរបស់ក្រុមហ៊ុន TikTok ក្នុងការបំផុសគំនិតច្នៃប្រឌិត និងនាំមកនូវភាពរីករាយជាមួយនឹងមុខងារសុវត្ថិភាពដែលបន្តកើនឡើងឥតឈប់ឈរគឺកំពុងដំណើរការយ៉ាងល្អនៅក្នុងប្រទេសកម្ពុជា ខណៈដែលភ្លេតហ្វមនេះកំពុងបន្តរីកចម្រើន។

ភ្លេតហ្វម TikTok ជាគោលដៅឈានមុខគេសម្រាប់វីដេអូទម្រង់ខ្លីដែលប្រភេទវីដេអូនេះកំពុងបន្តមានការប្រើប្រាស់ និងក្រុមអ្នកប្រើប្រាស់ជាច្រើនក្រុមនៅប្រទេសកម្ពុជា។ អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជាត្រូវបានទាក់ទាញកាន់តែខ្លាំងឡើងចំពោះមាតិការប្រកបដោយភាពច្នៃប្រឌិត និងប្លែកពីគេរបស់ TikTok និងមុខងារសុវត្ថិភាពដែលផលិតឡើងតាមតម្រូវការរបស់ភ្លេតហ្វមដែលលើកកម្ពស់បទពិសោធន៍សុវត្ថិភាពគួរឱ្យទុកចិត្ត និងរស់រវើកសម្រាប់អ្នកប្រើប្រាស់ទាំងអស់។

ភ្លេតហ្វមនេះផ្តោតសំខាន់ទៅលើសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ដូច្នេះថ្មីៗនេះ ភ្លេតហ្វម TikTok បានធ្វើបច្ចុប្បន្នភាពបទប្បញ្ញត្តិព័ត៌មាននៅលើគេហទំព័រគោលការណ៍ណែនាំសហគមន៍របស់ខ្លួន។ ការធ្វើបច្ចុប្បន្នភាពទាំងនេះត្រូវបានរៀបចំឡើងដើម្បីបង្កើនភាពច្បាស់លាស់ ហើយគោលការណ៍ណែនាំដែលបានកែសម្រួលបានដោះស្រាយទិដ្ឋភាពផ្សេងៗនៃការផ្សព្វផ្សាយព័ត៌មាន រួមទាំងការហាមឃាត់ព័ត៌មានមិនពិត និងការការពារភាពឯកជនរបស់អ្នកប្រើប្រាស់។

កាលពីមុន អ្នកប្រើប្រាស់ភ្លេតហ្វមនេះមានក្រុមយុវជន និងយុវវ័យអាយុប្រមាណជាង ២០ ឆ្នាំ ប៉ុន្តែភ្លេតហ្វមមួយនេះបានពង្រីកប្រជាសាស្រ្តអ្នកប្រើប្រាស់របស់ខ្លួនដើម្បីរួមបញ្ចូលក្រុម Millenials ដែលមានអាយុ ២៨ ដល់ ៤៣ ឆ្នាំ និងក្រុម Gen X ដែលមានអាយុ ៤៤ ដល់ ៥៩។ ឥឡូវនេះ អាណាព្យាបាលនៅប្រទេសកម្ពុជាបានដឹងថា ពួកគេក៏ត្រូវយល់អំពីរឿងរ៉ាវដែលកំពុងកើតឡើងនៅលើភ្លេតហ្វម TikTok ដើម្បីមានទំនាក់ទំនងជាមួយកូនៗរបស់ពួកគេដែលមានអាយុពី ១៣ ឆ្នាំឡើងទៅ (អ្នកប្រើប្រាស់ TikTok ទាំងអស់ត្រូវមានអាយុលើសពី ១៣ ឆ្នាំ)។

នៅក្នុងយុទ្ធនាការថ្មីៗនេះរបស់ក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយ អ្នកបង្កើតមាតិកា TikTok បានបង្ហាញឱ្យឃើញពីទំនាក់ទំនងរបស់ពួកគេជាមួយឪពុកម្តាយរបស់ពួកគេ។ ការសន្ទនាជាមួយឪពុកម្តាយរបស់ពួកគេបានបញ្ជាក់យ៉ាងច្បាស់ថាអាណាព្យាបាលក៏កំពុងប្រើភ្លេតហ្វម TikTok ដើម្បីយល់ពីសកម្មភាពនិងចំណាប់អារម្មណ៍របស់កូនៗរបស់ពួកគេដែរ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន TikTok បាននិយាយថា៖ «អ្នកបង្កើតមាតិកាមានតួនាទីជាមូលដ្ឋានក្នុងការជួយរក្សាបរិយាកាសសុវត្ថិភាព និងការកម្សាន្តសម្រាប់មនុស្សគ្រប់គ្នានៅលើភ្លេតហ្វម TikTok ។ យើងផ្តោតលើការផ្តល់សិទ្ធិអំណាចដល់អ្នកប្រើប្រាស់ជាមួយនឹងព័ត៌មានអំពីគោលការណ៍ និងមុខងាររបស់យើង។ ដូច្នេះពួកគេអាចបង្ហាញពីខ្លួនឯងដោយសុវត្ថិភាព ហើយភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃនៅលើភ្លេតហ្វមនេះ។ យើងជឿថាការរួមចំណែកជាផ្នែកមួយនៃកម្មវិធីទាំងនេះគឺជាឱកាសដែលភ្ជាប់មកជាមួយនូវទំនួលខុសត្រូវបន្ថែម ហើយនេះក៏នឹងជួយផ្តល់ឱ្យអ្នកបង្កើតមាតិកានូវការធានាបន្ថែមថា អ្នកចូលរួមផ្សេងទៀតកំពុងប្រើប្រាស់ភ្លេតហ្វមតាមស្តង់ដារទាំងនេះផងដែរ។ យើងនឹងបន្តផ្តោតទៅល់ការជួយសហគមន៍របស់យើង និងជាពិសេសអ្នកបង្កើតមាតិការបស់យើងឲ្យយល់កាន់តែច្បាស់អំពីគោលការណ៍របស់យើងដើម្បីផ្តល់នូវបទពិសោធន៍សុវត្ថិភាពសម្រាប់មនុស្សជាងមួយពាន់លាននាក់នៅលើភ្លេតហ្វម TikTok»។

ក្រុមហ៊ុនល្បីៗជាច្រើនរបស់ប្រទេសកម្ពុជាឥឡូវនេះកំពុងប្រើប្រាស់អ្នកផលិតមាតិកា TikTok ដើម្បីផ្សព្វផ្សាយផលិតផលរបស់ពួកគេតាមរយៈយុទ្ធនាការអនឡាញ។ ក្រុមហ៊ុនទាំងនេះកំពុងយល់ថា ទីផ្សារនៅលើ TikTok គឺខុសពីការផ្សាយពាណិជ្ជកម្មបែបប្រពៃណីគឺត្រូវតែមានភាពច្នៃប្រឌិត និងទាក់ទាញបន្ថែមទៀតដើម្បីទាក់ទាញអ្នកប្រើប្រាស់ TikTok ។

ការកើនឡើងនៃការប្រើប្រាស់ភ្លេតហ្វមនេះគឺក្រោយពីក្រុមហ៊ុននេះចូលរួមឧបត្ថម្ភព្រឹត្តការណ៍ SEA GAMES លើកទី ៣២ ក្នុងឆ្នាំ២០២៣។

កាលពីឆ្នាំ ២០២៣ អ្នកគាំទ្រកីឡាក្នុងតំបន់រាប់លាននាក់បានពឹងផ្អែកលើភ្លេតហ្វម TikTok ដើម្បីបន្តទំនាក់ទំនងជាមួយកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ SEA GAMES លើកទី ៣២ និង ASEAN PARA GAMES លើកទី ១២ ដែលពង្រីកវិសាលភាពនៃទស្សនីយភាពកីឡានៅទូទាំងពិភពលោក។

យោងតាមទិន្នន័យដែលផ្តល់ដោយ TikTok hashtag ផ្លូវការ #SEAGames2023 ទទួលបានការចូលមើលជាង ២៧ ពាន់លានដង។ ប្រកាសសរុបក្រោម hashtag #SEAGames2023 មានចំនួនជាង ២ លាន។

នៅពេលដែល TikTok បន្តវិវឌ្ឍ និងសម្របខ្លួនទៅនឹងទិដ្ឋភាពឌីជីថលដែលផ្លាស់ប្តូរជានិច្ច ការយកចិត្តទុកដាក់របស់ខ្លួនចំពោះសុវត្ថិភាព និងសុខុមាលភាពនឹងនៅតែមានស្ថិរភាពដោយធានាថាអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោកអាចទទួលបានបទពិសោធន៍វិជ្ជមាន និងសម្បូរបែបនៅលើភ្លេតហ្វមនេះ។

សម្រាប់ការសាកសួរព័ត៌មាន និងព័ត៌មានបន្ថែម សូមទាក់ទងការិយាល័យសារព័ត៌មានរបស់ TikTok ។

ក្រុមហ៊ុន Vietjet បញ្ចុះតម្លៃបំបុត្រសម្រាប់ការធ្វើដំណើរបែបធុរកិច្ច (Business) និង SkyBoss រួមជាមួយនឹងការផ្តល់ជូនពិសេសៗជាច្រើនទៀត

ភ្នំពេញ ថ្ងៃទី 8 ខែសីហា ឆ្នាំ 2024 – ក្រុមហ៊ុន Vietjet ផ្តល់ជូននូវប្រូម៉ូសិនពិសេសសម្រាប់ភ្ញៀវធ្វើដំណើរក្សម្រាប់ការធ្វើដំណើរដែលមានការបញ្ចុះតម្លៃសំបុត្ររហូតដល់ 30% សម្រាប់ការកក់សំបុត្រសម្រាប់ដំណើរធុរកិច្ច (Business) និង SkyBoss (*)។

ការផ្តល់ជូនពិសេសនេះ ត្រូវបានអនុវត្តសម្រាប់បណ្តាញជើងហោះហើរទាំងអស់របស់ Vietjet ដែលកក់សំបុត្រតាម www.vietjetair.com, កម្មវិធីទូរស័ព្ទ Vietjet Air, ការិយាល័យកក់សំបុត្រ និងភ្នាក់ងារលក់សំបុត្រផ្លូវការទូទាំងពិភពលោក។ សំបុត្រត្រូវតែទិញមុនថ្ងៃទី 11 ខែសីហា ឆ្នាំ 2024 សម្រាប់ការធ្វើដំណើរចន្លោះពីថ្ងៃទី 19 ខែសីហា ដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2024។

សម្រាប់ភ្ញៀវវដែលចូលចិត្តធ្វើដំណើរច្រើន ហើយចង់សន្សំប្រាក់បានកាន់តែច្រើននោះ ការលក់សំបុត្រ Double Day របស់ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនការបញ្ចុះតម្លៃសំបុត្រពិសេសរហូតដល់ 88% នៃតម្លៃសំបុត្រអេកូ (economic) (*)។ ការលក់សំបុត្របញ្ចុះតម្លៃនេះ អាចប្រើបានតែ 24 ម៉ោងប៉ុណ្ណោះ ចាប់ពីម៉ោង 00:00 ថ្ងៃទី 8 ខែសីហា ឆ្នាំ 2024 (GMT+7)។ ភ្ញៀវអាចប្រើលេខកូដប្រូម៉ូសិន “VJ88” សម្រាប់ការកក់សំបុត្រនៅលើគេហទំព័រ និងកម្មវិធីទូរស័ព្ទ Vietjet Air សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី 4 ខែកញ្ញា ឆ្នាំ 2024 រហូតដល់ថ្ងៃទី 22 ខែឧសភា ឆ្នាំ 2025 (**)។

ភ្ញៀវធ្វើដំណើរបែបធុរកិច្ច (Business) និង SkyBoss ពីសៀមរាបទៅហាណូយ អាចទាញយកអត្ថប្រយោជន៍ពីប្រូម៉ូសិនពិសេសក្នុងអំឡុងពេលនេះបាន។

ក្រុមហ៊ុន Vietjet បានបន្ថែមផ្លូវហោះហើរ សៀមរាប-ហាណូយ កាលពីឆ្នាំមុន ដែលផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់អាស៊ី ដូចជា ខេត្តសៀមរាបរបស់ប្រទេសកម្ពុជា និងរដ្ឋធានីហាណូយរបស់វៀតណាម។

សេវាកម្មធុរកិច្ចរបស់ Vietjet គឺជាជម្រើសចម្បងសម្រាប់អ្នកធ្វើដំណើរតាមជើងហោះហើរឆ្ងាយទៅមកពីប្រទេសឥណ្ឌា អូស្ត្រាលី និងផ្លូវហោះហើរជាច្រើនផ្សេងទៀត ដែលផ្តល់សេវាដឹកអ្នកដំណើរតាមយន្តហោះទំនើប A330 មានតួធំទូលាយ បំពាក់ដោយកាប៊ីន និងកៅអីរាបស្មើល្អ។ អ្នកដំណើរអាចភ្លក់រសជាតិអាហារឆ្ងាញ់ៗជាច្រើនមុខ រួមមាន ហ្វឺ បុងបរវេរ  បាញ់មីវៀតណាម មាន់ដុតទឹកជ្រលក់ ប្រហិតបាសា បាយមាន់ បាយត្រី និងនំបុ័ងប៉ារ៉ាតា ហើយថែមទាំងមានស្រា តែ កាហ្វេ និងស្រាក្រឡុកជាច្រើ​នមុខទៀតផង។

ភ្ញៀវធ្វើដំណើរ ក៏អាចរីករាយជាមួយនឹងអត្ថប្រយោជន៍នៃសេវាកម្ម SkyBoss របស់ Vietjet ដែលមាននៅគ្រប់ជើងហោះហើរទាំងអស់របស់ Vietjet ទៀតផង។ កញ្ចប់សេវា SkyBoss ផ្តល់ជូននូវសេវាកម្មលំដាប់ខ្ពស់ជាមួយនឹងកញ្ចប់សេវារួមបញ្ចូលទាំងអស់ដែលអាចបត់បែនបាន កន្លែងសម្រាកដ៏ប្រណិត ដាក់ឥវ៉ាន់បានរហូតដល់ 50 គីឡូក្រាម ទទួលទានអាហារក្នុងយន្តហោះប្រកបដោយផាសុកភាព និងមានសេវាអាទិភាពផ្សេងជាច្រើនទៀត។ កញ្ចប់សេវា SkyBoss របស់ Vietjet ផ្តល់ជូននូវភាពងាយស្រួល និងផាសុខភាព ដែលធ្វើឱ្យវាក្លាយជាជម្រើសដំល្អបំផុតសម្រាប់អ្នកធ្វើដំណើរ។

ខ្សែទូរស័ព្ទអាទិភាព (+84) 1900 6896 និងអ៊ីមែល 19006896@vietjetair.com សម្រាប់ទាក់ទងបន្ទាន់ ជួយសម្រួលដល់ភ្ញៀវធ្វើដំណើរបែបធុរកិច្ច (Business) និង SkyBoss ដោយធានាបាននូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងរលូនតាមផ្លូវហោះហើរជាង 168+ របស់ Vietjet។

ការផ្តល់ជូនប្រូម៉ូសិនទាំងនេះ ផ្តល់ឱកាសដ៏ល្អសម្រាប់ភ្ញៀវធ្វើដំណើរ ដើម្បីទទួលបានភាពរីករាយជាមួយបទពិសោធន៍ធ្វើដំណើរដោយមិនមានការរំខានជាមួយនឹងតម្លៃសំបុត្រសមរម្យ ដែលអាចធ្វើដំណើរទៅដល់គោលដៅសំខាន់ៗក្នុងប្រទេសវៀតណាមជាច្រើន ដូចជា ទីក្រុងហូជីមិញ ហាណូយ ហ៊ូ ដាណាង ញ៉ាត្រាង និងកោះភូកុក (មិនត្រូវឱ្យមានទិដ្ឋាការ) ជាដើម។ ការតភ្ជាប់ផ្លូវហោះហើរទៅកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងផ្លូវហោះហើរផ្សេងទៀតត្រូវបានដំណើរការ ដោយសារការពង្រីកបណ្តាញជើងហោះហើរអន្តរជាតិនានារបស់ក្រុមហ៊ុន Vietjet។

Vietjet ផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរដ៏ពិសេសជាមួយនឹងយន្តហោះទំនើប ដែលមិនប៉ះពាល់ដល់បរិស្ថាន ហើយមានបុគ្គលិកចាំផ្តល់សេវាប្រកបដោយវិជ្ជាជីវៈ។ ភ្ញៀវធំដំណើរទាំងអស់ ក៏អាចទទួលបានអត្ថប្រយោជន៍ពីការធានារ៉ាប់រងពី Sky Care ដោយឥតគិតថ្លៃ និងអាចមានឱកាសទទួលបានរង្វាន់ជាច្រើន តាមរយៈកម្មវិធីភក្ដីភាពរបស់ Vietjet SkyJoy ផងដែរ។

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា។ លក្ខខណ្ឌតម្រូវ

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (ATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

អ្នកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា១លានរៀល ប្រគល់ជូនលោក ម៉ៅ រ៉ា កំពុងសម្រាកព្យាបាលជំងឺរលាកសួតធ្ងន់ធ្ងរ នៅមន្ទីរពេទ្យកម្ពុជា-សូវៀត

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន​ ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ បានចាត់តំណាងនាំយកថវិកា ចំនួន ១,០០០,០០០រៀល ជូនដល់គ្រួសារសមាជិកឈ្មោះ ម៉ៅ រ៉ា អាយុ ៥១ឆ្នាំ ដែលមានជំងឺរលាកសួតធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកម្ពុជា-សូវៀត។

ក្រោយទទួលបានថវិកា ក្រុមគ្រួសារបងប្រុស ម៉ៅ រ៉ា បានគោរពថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏ថ្លៃថ្លា​របស់អ្នកឧកញ៉ា និងសូមជូនពរអ្នកឧកញ៉ា និងលោកស្រី ព្រមទាំងក្រុមគ្រួសារសូមជួបប្រទះតែនឹងសេចក្តីសុខ ចម្រើន សុខភាពល្អមាំមួន កម្លាំងពលំខ្លាំងក្លា និងជួបប្រទះ​ តែនឹងពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕