Home Blog Page 43

កម្មវិធី “យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត”

យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត លើកទី៤ គឺជាកម្មវិធីមួយដែលរៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា~សាខាទួលគោក ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងអំពីសារប្រយោជន៍នៃ យោគៈ និងសមាធិ ចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដែលជាកាតាលីករចម្បងមួយក្នុងការជម្រុញ សុខុមាលភាពផ្លូវចិត្ត ការប្រាស្រ័យទាក់ទងល្អ ប្រសិទ្ធភាពនិងផលិតភាពការងារ ក៏ដូចជាបង្កើននូវគុណភាពរស់នៅកាន់តែប្រសើរ ទៅដល់អ្នកចូលរួម និងសាធារណៈជនជាច្រើនរយនាក់។ 

ប្រធានគម្រោង កញ្ញា ជោត ដាលីនបានឱ្យដឹងថា កម្មវិធី “យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត លើកទី៤” នេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទដ៏សុីជម្រៅមួយគឺ «តុល្យភាព ការងារ និងជីវិតរស់នៅ» ដោយផ្តោតសំខាន់ទៅលើ ការថែរក្សាសុខភាពផ្លូវចិត្ត ជាពិសេសក្នុងកំឡុងវិបត្តិសេដ្ធកិច្ចនេះ ដោយសារតែយើងសង្កេតឃើញថា មនុស្សជាច្រើនកំពុងតែចំណាយពេលវេលាស្ទើរតែទាំងអស់របស់ខ្លួនទៅលើការងារ ដោយពុំបានគិតគូរពីសុខុមាលភាពផ្លូវចិត្ត បណ្តាលឱ្យពួកគាត់ជួបប្រទះនូវបញ្ហាសុខភាពផ្លូវចិត្តកាន់តែច្រើនឡើង ជាពិសេសក្នុងខណៈពេលដ៏លំបាកនេះ។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២៣កន្លងទៅ កម្មវិធីនេះបានប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យតាមការរំពឹងទុក ក្រោមការនិមន្តចូលរួមពីសំណាក់ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព, និងវាគ្មិនកិត្តិយសលោក នឹម ឈុន្នី, អ្នកនាង យីម សុធារី និងលោក យាន់ វណ្ណៈ ព្រមទាំងសាធារណៈជនជិតឆ្ងាយប្រមាណជាង២០០នាក់ទៀតផង។ 

សភា​យុវពាណិជ្ជករអន្តរជាតិកម្ពុជា~សាខាទួលគោក ពិតជាសង្ឃឹមយ៉ាងម៉ុតមាំថា កម្មវិធីលើកទី៤នេះ​ នឹងទទួលបានការចូលរួមនិង​គាំទ្រពីសំណាក់សាធារណៈជនកាន់តែច្រើនជាងកាលពីឆ្នាំកន្លងទៅទៀត ដើម្បីបញ្ជា្របការយល់ដឹងអំពីសារសំខាន់នៃសខុមាលភាពផ្លូវចិត្ត ក៏ដូចជាអត្ថប្រយោជន៍ដ៏លើសលប់នៃយោគៈ និងសមាធិឱ្យបានកាន់តែទូលំទូលាយនៅក្នុងសង្កមរបស់យើង។​ ឆ្លៀតក្នុងឱកាសនេះផងដែរ សភា​យុវពាណិជ្ជករអន្តរជាតិកម្ពុជា~សាខាទួលគោក ក៏ចង់សម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងក្រៃលែង​ ទៅដល់ក្រុមហ៊ុន Phnom Penh Precast Plants, Three Corner Coffee Rostar, SCPC Automation, Urban Dynamics, កាយា ទឹករ៉ែធម្មជាតិ, Pixel Entertainment, AIA Cambodia និងក្រុមហ៊ុនជាច្រើនទៀត ដែលបានចូលរួមឧបត្ថម្ភគាំទ្រគម្រោងនេះឱ្យប្រព្រឹត្តិទៅបាន។

ស្រប​ពេល​នេះផងដែរ សភា​យុវពាណិជ្ជករអន្តរជាតិកម្ពុជា~សាខាទួលគោក ពិតជាមាន​កិត្តិយស ​សូមគោរព​អញ្ជើញ សមាជិកសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា និងសាធារណៈជន​ទាំងអស់​ចូលរួម​កម្មវិធី “យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត លើកទី៤” នាពេល​ខាង​មុខ​នេះ ដោយ​ចុះ​ឈ្មោះ​តាម​រយៈតំណ​ភ្ជាប់​ខាងក្រោម ​៖ https://forms.gle/q6eDkG9UK8oHWGWt9 

(​ផុតកំណត់​ចុះឈ្មោះត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ /សំបុត្រមានចំនួនកំណត់)។

ចាប់ផ្តើមដំណើរឆ្ពោះទៅរកភាពភ្លឺថ្លា៖ POND’S Bright Miracle បង្ហាញពីភាពច្នៃប្រឌិត ក្នុងការថែរក្សាស្បែក

ភ្នំពេញ៖ POND’S ជាផលិតផលល្បីល្បាញ ខាងការច្នៃប្រឌិតផ្នែកថែរក្សាស្បែក មានមោទនភាពក្នុងការបង្ហាញជូននូវផលិតផលថ្មី POND’S Bright Miracle ដែលបានធ្វើឡើងនៅសណ្ឋាគារ Sun & Moon Riverside។ ព្រឹត្តិការណ៍ផ្តាច់មុខនេះ បានបង្ហាញពីភាពរីកចម្រើនចុងក្រោយបង្អស់ នៃបច្ចេកវិទ្យាថែរក្សាស្បែក ជាមួយរូបមន្ត NiasorcinolTM រួមជាមួយនឹងផលិតផលថ្មីដែលបញ្ចូលជាមួយរូបមន្ត ដែលត្រូវបានទទួលស្គាល់ពីវិទ្យាស្ថានស្បែក POND’S ។

NiasorcinolTM ផលិតដោយវិទ្យាស្ថានស្បែក Pond’s Skin Institute របស់ក្រុមហ៊ុន Unilever តំណាងឱ្យការបោះជំហ៊ានថ្មីមួយទៀតដ៏អស្ចារ្យក្នុងការថែទាំស្បែកឲ្យមានភាពភ្លឺថ្លា និងប្រសិទ្ធភាពខ្ពស់​។ តាមរយៈការលាយបញ្ចូលគ្នានូវសារធាតុ Ethyl resorcinol ដែលជួយបង្កើនភាពភ្លឺថ្លា ជាមួយនឹងសារធាតុ Niacinamide វានឹងធ្វើឱ្យស្បែកលោកអ្នកកាន់តែភ្លឺរលោងចេញពីខាងក្នុងតែម្តង។ សារធាតុ​ផ្សំប្រកបដោយ​ប្រសិទ្ធភាពដែលត្រូវបានផលិតឡើងស្របតាមក្បួនវេជ្ជសាស្ត្រនេះ នឹងជួយ​កាត់​បន្ថយ​ស្នាម​អុច​ខ្មៅ ​ស្នាម​មុន អាចម៍រុយ និងបណ្តុះកោសិកាថែរក្សា​ស្បែក​ឡើងវិញដោយជួយធ្វើឲ្យស្បែកភ្លឺថ្លាយ៉ាងមានប្រសិទ្ធភាពបំផុត។

បច្ចេកវិទ្យាកាត់បន្ថយស្នាមអុចខ្មៅដ៏ជឿនលឿនរបស់វិទ្យាស្ថាន POND’S Skin Institute ឆ្លងកាត់តាមវិធីសាស្ត្រសាមញ្ញបំផុត ដោយបញ្ចូលទៅក្នុងស្រទាប់ស្បែកឱ្យកាន់តែជ្រៅ ដើម្បីទទួលបានលទ្ធផលលឿន និងជ្រាបចូលជ្រៅក្នុងកោសិកាស្បែកទាំងអស់។ មិនដូចគ្រឿងផ្សំបែបប្រពៃណីដូចជា អាស៊ីត ឬ niacinamide ដែលជួយដោះស្រាយបានតែផ្ទៃខាងលើ ឬការទប់ស្កាត់ការផ្ទេរជាតិមេឡានីនប៉ុណ្ណោះ ប៉ុន្តែសម្រាប់រូបមន្តរបស់វិទ្យាស្ថានស្បែក POND’S Skin Institute វិញ វាពិតជាបានដោះស្រាយដោយផ្ទាល់បានយ៉ាងមានប្រសិទ្ធភាពរាល់កង្វល់របស់អ្នកប្រើប្រាស់ទាំងឡាយ។

POND’S Bright Miracle ឆ្លងកាត់ការធ្វើតេស្តយ៉ាងហ្មត់ចត់ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពយ៉ាងខ្ពស់បំផុត។ នៅក្នុងការធ្វើតេស្ត គ្រូពេទ្យជំនាញខាងសើស្បែក បានវាយតម្លៃពីភាពភ្លឺថ្លានៃស្បែក ការកាត់បន្ថយស្នាមអុចខ្មៅ ការបង្រួមរន្ធញើស និងការផ្ដល់ជាតិទឹក (ផ្តល់សំណើម) ក្នុងដំណាក់កាលមុន និងក្រោយការប្រើប្រាស់ផលិត​ផលមួយនេះ។ សំណួរសួរថា តើលទ្ធផលសម្រេចពីការសាកល្បងនេះយ៉ាងណាទៅ? លទ្ធផលចុងក្រោយបង្ហាញយ៉ាងច្បាស់ថា សេរ៉ូម POND’S Bright Miracle Ultimate Clarity Serum ជួយឲ្យស្បែកមានភាពភ្លឺជាងមុន ក្នុងរយៈពេលត្រឹមតែបីថ្ងៃប៉ុណ្ណោះ។

ក្នុងអំឡុងពេលធ្វើបទបង្ហាញផ្តាច់មុខ POND’S​ Skin Institute បានបង្ហាញតារាដ៏ល្បីឈ្មោះ ‘Tzuyu’ មកពី TWICE និង ‘Yaya’ របស់ Urassaya Sperbund ដោយបង្ហាញស្បែកភ្លឺថ្លារបស់ពួកគេតាមរយៈវីដេអូផ្សាយពាណិជ្ជកម្ម។ ភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួម បានសម្តែងនូវភាពរីករាយគ្រាដែលពួកគាត់បានទទួលព័ត៌មាន និងចំណេះដឹងពីអ្នកជំនាញផ្នែកថែរក្សាស្បែក និង influencer រួមជាមួយនឹងការទទួលទានអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់ និងការលេងល្បែងកម្សាន្តផ្សេងៗជាច្រើនទៀត។

POND’S ជាផលិតផលរបសក្រុមហ៊ុន Unilever ដែលបាននាំមកនូវការច្នៃប្រឌិតផ្នែកថែរក្សាស្បែកតាំងពីឆ្នាំ 1846 មកម្ល៉េះ ដោយណែនាំផលិតផលក្រែមល្អៗ (cold cream) និងជាអ្នកត្រួសត្រាយសារធាតុ Niacinamide ។ សូមចូលរួមជាមួយ Bright Miracle Movement ដើម្បីស្វែងរកផលិតផលថ្មីរបស់យើងដែលមានលក់តាមផ្សារទំនើប និងតូបនានាទូទាំងប្រទេស។

តស់! ចាប់ផ្តើមជាមួយគ្នាដើម្បីបង្ហាញសក្តានុពលរបស់ POND’S Bright Miracle។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ទំព័រហ្វេសប៊ុក POND’S Cambodia៕

#MiracelsHappen #Niasorcinol #PONDSSkinInstitute

ការដាក់លក់សំបុត្ររបស់ Vietjet ដែលមិនដែលមានពីមុន៖ ត្រៀមខ្លួន សម្រាប់ការធ្វើដំណើរ ដែលមិនអាចបំភ្លេចបានរបស់អ្នកទៅកាន់ ប្រទេសវៀតណាម និងប្រទេសជាច្រើនទៀត

(ភ្នំពេញ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៤) – ត្រៀមខ្លួនសម្រាប់ការប្រារព្ធពិធីដ៏វិសេសវិសាលនៅពេលដែលក្រុមហ៊ុនអាកាសចរណ៍ Vietjet Air បង្ហាញ «Real Deal to New Me» ដែលជាពិធីបុណ្យដ៏ធំនៃសំបុត្រប្រភេទ Economic Class ចំនួនមួយលានសំបុត្រ និងការបញ្ចុះតម្លៃដ៏អស្ចារ្យរហូតដល់ ៥០ ភាគរយលើសំបុត្រប្រភេទ Business Class សម្រាប់គ្រប់ប្រទេស និងផ្លូវអន្តរជាតិ។

ការដាក់លក់ថ្មីនេះផ្តល់ឱ្យអ្នកធ្វើដំណើរក្នុងប្រទេសកម្ពុជានូវឱកាសចាប់ផ្តើមបុណ្យចូលឆ្នាំខ្មែរជាមួយនឹងការផ្តល់ជូនពិសេសសម្រាប់ការធ្វើដំណើរ។

ក្រុមហ៊ុនអាកាសចរណ៍ Vietjet ដំណើរការជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប (SAI) និងហាណូយ ឡើងវិញដោយចំណាយពេលត្រឹមតែ ១ ម៉ោង និង ៤០ នាទីសម្រាប់ជើងហោះហើរនីមួយៗ។ បន្ថែមពីនេះ អ្នកដំណើរពីកម្ពុជាអាចហោះហើរបានយ៉ាងងាយស្រួល និងតម្លៃសមរម្យទៅកាន់ប្រទេសកូរ៉េ ជប៉ុន ហុងកុង តៃវ៉ាន់ និងគោលដៅផ្សេងទៀតតាមរយៈបណ្តាញពង្រីកជើងហោះហើររបស់ក្រុមហ៊ុន Vietjet ពីទីក្រុងហាណូយ។

ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៤ អ្នកធ្វើដំណើរអាចចាប់យកឱកាសមាសនេះដើម្បីទទួលបានសំបុត្រប្រភេទ Economic Class រាប់លានដែលមានតម្លៃចាប់ពី ៦៥ ដុល្លារសហរដ្ឋអាមេរិកចំពោះសំបុត្រហោះហើរទៅឬមក (*) សម្រាប់ជើងហោះហើរឆ្លងកាត់ប្រទេសវៀតណាម និងគោលដៅអន្តរជាតិ។ ការកក់សំបុត្រអាចធ្វើឡើងតាមរយៈគេហទំព័រ www.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air ហើយរីករាយជាមួយការធ្វើដំណើរចាប់ពីថ្ងៃទី ០១ ខែកញ្ញា ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤ (**)។

អតិថិជនថែមទាំងអាចបង្កើនការធ្វើដំណើររបស់ពួកគេជាមួយនឹងសំបុត្រប្រភេទ Business Class ឈានមុខគេរបស់ក្រុមហ៊ុន Vietjet និងរីករាយជាមួយអត្ថប្រយោជន៍ផ្តាច់មុខ។ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ កក់សំបុត្រប្រភេទ Business Class និងទទួលបានការបញ្ចុះតម្លៃ ៥០ ភាគរយដ៏អស្ចារ្យដោយប្រើលេខកូដ BU50 សម្រាប់ជើងហោះហើរត្រង់រវាងប្រទេស វៀតណាម និងឥណ្ឌា អូស្ត្រាលី។ សម្រាប់ជើងហោះហើរត្រង់ និងតភ្ជាប់ផ្សេងទៀតនៅប្រទេសវៀតណាម និងគោលដៅអន្តរជាតិ សូមប្រើប្រាស់លេខកូដ BU30 ដើម្បីទទួលបានការបញ្ចុះតម្លៃ ៣០ ភាគរយ។ ពេលវេលាធ្វើដំណើរសម្រាប់ការផ្តល់ជូនពិសេសនេះគឺចាប់ពីថ្ងៃទី ០១ ខែឧសភា ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ តាមរយៈបណ្តាញផ្សេងៗរួមមានគេហទំព័ររបស់ Vietjet កម្មវិធីទូរស័ព្ទ ការិយាល័យកក់សំបុត្រផ្លូវការ និងភ្នាក់ងារទូទាំងពិភពលោក (***)។

ក្រុមហ៊ុនអាកាសចរណ៍នេះក៏ផ្តល់ជូននូវការធានារ៉ាប់រងលើ SkyCare ដោយឥតគិតថ្លៃសម្រាប់អ្នកដំណើរទាំងអស់ ខណៈដែលសមាជិករបស់ Vietjet SkyJoy អាចទទួលបានពិន្ទុសម្រាប់ការប្តូរអំណោយ និងរីករាយជាមួយជម្រើសជើងហោះហើរដ៏សម្បូរបែបក្នុងតម្លៃសន្សំសំចៃខ្ពស់នៅទូទាំងផ្លូវក្នុងស្រុក និងអន្តរជាតិពេញមួយឆ្នាំ។

ស្វែងយល់ពី «Real Deal to New Me» ជាមួយនឹងការបន្ថែមផ្លូវហោះហើរថ្មីដ៏គួរឱ្យរំភើបរបស់ Vietjet ដោយផ្តល់ជម្រើសកាន់តែច្រើនសម្រាប់អ្នកដំណើរដែលធ្វើដំណើររវាងទីក្រុងហាណូយ និងទីក្រុងធំៗក្នុងប្រទេសអូស្ត្រាលីដូចជាទីក្រុងមែលប៊ើន ទីក្រុងស៊ីដនី ទីក្រុងហូជីមិញ ទីក្រុងស៊ីអាន (ប្រទេសចិន)។ ក្រុមហ៊ុន Vietjet ក៏ផ្តល់ការហោះហើរទៅកាន់គោលដៅពេញនិយមដូចជានៅក្នុងប្រទេសឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី ថៃ ឥណ្ឌូនេស៊ី កម្ពុជា និងជាច្រើនទៀត។

ចាប់ផ្តើមដំណើរកម្សាន្តជាមួយក្រុមហ៊ុន Vietjet នៅលើយន្តហោះទំនើប ដែលមិនប៉ះពាល់ដល់បរិស្ថាន អមដោយក្រុមការងារដែលមានជំនាញវិជ្ជាជីវៈ និងយកចិត្តទុកដាក់របស់យើង។ ទទួលបានបទពិសោធន៍ពីខ្លឹមសារនៃម្ហូបវៀតណាមជាមួយនឹងមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ដែលមាន Pho Thin, Banh mi Vietnam និងម្ហូបច្រើនទៀត។ លើសពីនេះ រីករាយជាមួយការសម្តែងសិល្បៈ និងវប្បធម៌ដ៏ទាក់ទាញនៅរយៈកម្ពស់ ១០.០០០ ម៉ែត្រ។

កុំខកខានការលក់ដ៏អស្ចារ្យនេះ! កក់ឥឡូវនេះ ហើយធ្វើឱ្យសុបិននៃថ្ងៃឈប់សម្រាករបស់អ្នកក្លាយជាការពិតជាមួយ Vietjet!

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា

(**) លើក​លែង​តែ​ថ្ងៃ​ឈប់​សម្រាក រដូវកាលមមាញឹក

(***) លក្ខខណ្ឌ

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ក្រុមហ៊ុន Vietjet ប្រារព្ធខួបលើកទី ១០ សម្រាប់ប្រតិបត្តិការសេវាដឹកអ្នកដំណើររបស់ខ្លួនជាមួយប្រទេសចិន ដោយពង្រីកបណ្តាញជើងហោះហើរវៀតណាម-ចិន បន្ថែមទៀតនៅឆ្នាំ ២០២៤

ភ្នំពេញ ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet ប្រារព្ធខួប ១០ ឆ្នាំនៃប្រតិបត្តិការរបស់ខ្លួនជាមួយប្រទេសចិន (២០១៤ ដល់ ២០២៤) និងប្រកាសបើកផ្លូវហោះហើរត្រង់តភ្ជាប់ទីក្រុងហូជីមិញជាមួយទីក្រុងស៊ីអានប្រទេសចិន។ ពិធីនេះ ធ្វើឡើងក្នុងវេទិកាជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគចិន-វៀតណាម។

 ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang និងឥស្សរជនជាន់ខ្ពស់នៃប្រទេសទាំងពីរបានអបអរសាទរក្រុមហ៊ុន Vietjet ចំពោះព្រឹត្តិការណ៍ដ៏សំខាន់ និងស្វាគមន៍សេវាកម្មថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន។

 ចាប់តាំងពីការហោះហើរលើកដំបូងរបស់ខ្លួនទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុន Vietjet បានបម្រើសេវាជូនអ្នកដំណើរជាង ១២ លាននាក់លើផ្លូវហោះហើរជាច្រើនដោយភ្ជាប់មជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍របស់ប្រទេសវៀតណាមជាមួយនឹងគោលដៅពេញនិយមជិត ៥០ នៅទូទាំងប្រទេសចិន។ ការតភ្ជាប់ផ្លូវអាកាសក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះបានរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយប្រទេសចិន-វៀតណាម។

 នៅក្នុងពិធីនេះ ក្រុមហ៊ុន Vietjet ក៏បានប្រកាសអំពីសេវាកម្មថ្មីរវាងទីក្រុងហូជីមិញ និងទីក្រុង ស៊ីអាន ដែលគ្រោងនឹងដំណើរការចាប់ពីរដូវក្តៅនេះ។ សេវាកម្មថ្មីនេះ មានជើងហោះហើរទៅមកចំនួនបួនក្នុងមួយសប្តាហ៍ ជាមួយនឹងពេលវេលាហោះហើរត្រឹមតែជាង ៤ម៉ោង ក្នុងមួយជើងដែលឆ្លើយតបទៅនឹងតម្រូវការកើនឡើងសម្រាប់ការធ្វើដំណើរដោយផាសុខភាព និងការផ្លាស់ប្តូរវប្បធម៌រវាងទីក្រុងទាំងពីរនេះ។ ការតភ្ជាប់ផ្លូវអាកាសថ្មីនេះ ក៏នឹងជំរុញលំហូរពាណិជ្ជកម្មរវាងទីក្រុងហូជីមិញ និងតំបន់ភាគពាយ័ព្យរបស់ប្រទេសចិន ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Vietjet ចំពោះកំណើនជាបន្តបន្ទាប់នៅក្នុងទីផ្សារចិន។

 ទីក្រុង ស៊ីអាន ស្ថិតនៅក្នុងខេត្ត សានស៊ី កាន់កាប់តំណែងដ៏មានកិត្យានុភាព ដែលជារាជធានីបុរាណមួយក្នុងចំណោមរាជធានីបុរាណទាំងបួនរបស់ប្រទេសចិន។ ទីក្រុងនេះ មានកេរ្តិ៍ឈ្មោះដោយសារបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងមានទីតាំងប្រវត្តិសាស្ត្រលំដាប់ពិភពលោក។ បន្ថែមពីនេះ ទីក្រុង ស៊ីអាន ជាតំបន់លេចធ្លោជាទិសដៅសំខាន់សម្រាប់ការវិនិយោគផ្ទាល់ពីបរទេសនៅភាគខាងលិចប្រទេសចិន ដែលទាក់ទាញសកម្មភាពសេដ្ឋកិច្ចសំខាន់ៗ។ តំបន់នេះ​ ក៏​មាន​សារៈសំខាន់​ជា​ប្រវត្តិសាស្ត្រ​ផងដែរ​ថា​ជា​កន្លែង​កំណើត​នៃ​វិថី​សូត្រ ​។ 

 ទន្ទឹមនឹងនោះ ទីក្រុងហូជីមិញដែលមានប្រជាជនជិត ១០ លាននាក់បានបម្រើជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍លេចធ្លោក្នុងប្រទេសវៀតណាម។ ទីក្រុង​នេះ​ មាន​លក្ខណៈ​វប្បធម៌​ចម្រុះ​ប្លែក​ពី​គេដែល​ផ្តល់​ឱ្យ​អ្នក​ទស្សនា​នូវ​បទពិសោធន៍​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍។ គួរកត់សម្គាល់ថា ទីក្រុងហូជីមិញរីករាយនឹងការតភ្ជាប់ដ៏ងាយស្រួលទៅកាន់គោលដៅនានាក្នុងប្រទេសវៀតណាម និងអន្តរជាតិ។

ថ្មីៗនេះ ក្រុមហ៊ុន Vietjet បានចាប់ផ្តើមផ្លូវហោះហើរត្រង់តភ្ជាប់ទីក្រុងហូជីមិញទៅកាន់ទីក្រុងសៀងហៃ និងទីក្រុង ឆេងឌូ ក្នុងប្រទេសចិន។ ផ្លូវនីមួយៗដំណើរការជើងហោះហើរត្រឡប់មកវិញប្រចាំថ្ងៃដើម្បីជួយសម្រួលទាំងការលំហែ និងតម្រូវការអាជីវកម្ម ជំរុញលំហូរធ្វើដំណើរ និងពាណិជ្ជកម្មរវាងទីក្រុង។

 អ្នកដំណើរអាចរីករាយនឹងការហោះហើរជាមួយក្រុមហ៊ុន Vietjet នៅលើយន្តហោះទំនើបដែលបម្រើដោយបុគ្គលិកកាប៊ីនដែលមានជំនាញវិជ្ជាជីវៈ និងរួសរាយរាក់ទាក់។ មុខម្ហូបក្នុងយន្តហោះផ្តល់ជូនម្ហូបអាហារវៀតណាមដ៏ឆ្ងាញ់ពិសារ ដូចជា ប៉ាញ់ មី, ហ្វឺ ក៏ដូចជាមុខម្ហូបបែបសកលក្តៅៗ មានជីវជាតិ និងឆ្ងាញ់ៗជាច្រើនមុខ។

 ផ្លូវហោះហើរថ្មីរបស់ទីក្រុងហូជីមិញ-ស៊ីអាន តភ្ជាប់ដោយផ្ទាល់ក្នុងតំបន់ទាំងពីរ ហើយក៏ពង្រីកបន្ថែមទៀតជាផ្នែកមួយនៃបណ្តាញហោះហើរដែលកំពុងរីកចម្រើនរបស់ក្រុមហ៊ុន Vietjet ដែលគ្របដណ្តប់លើប្រទេសវៀតណាមទៅកាន់ប្រទេសអូស្ត្រាលី ឥណ្ឌា និងទិសដៅផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ និងអាស៊ីឦសាន។ សមាហរណកម្មនេះបើកឱកាសកាន់តែច្រើនសម្រាប់ការផ្លាស់ប្តូរវប្បធម៌ ការអប់រំ ពាណិជ្ជកម្មទ្វេភាគី និងទេសចរណ៍រួមចំណែកដល់ការអភិវឌ្ឍន៍ និងវិបុលភាពរវាងប្រជាជាតិ។

 បន្ថែមពីនេះ ក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរត្រឡប់មកវិញប្រចាំថ្ងៃរវាងខេត្តសៀមរាប (SAI) និងហាណូយ ដោយចំណាយពេលត្រឹមតែ ១ ម៉ោង និង ៤០ នាទីសម្រាប់ជើងហោះហើរនីមួយៗដោយសារតម្រូវមានការកើនឡើង។ លើសពីនេះ អ្នកដំណើរពីកម្ពុជាអាចហោះហើរបានយ៉ាងងាយស្រួលជាមួយតម្លៃសមរម្យទៅកាន់ប្រទេសកូរ៉េ ជប៉ុន ហុងកុង តៃវ៉ាន់ និងគោលដៅផ្សេងទៀតតាមរយៈបណ្តាញពង្រីកជើងហោះហើររបស់ក្រុមហ៊ុន Vietjet ពីទីក្រុងហាណូយ។

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:

លោក មី សុវណ្ណ (Sovann)

អ៊ីម៉ែល៖ media@qed.agency

ទូរសព្ទលេខ៖ + 855 88 6000 321

កញ្ញា កែវ ដួង (Amy)

អ៊ីម៉ែល៖ kieuduong@vietjetair.com

ទូរសព្ទលេខ៖ +84 932 775 066

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ចូនអូប័រពេទ្យ GTVC ទៅទទួលប្រជានេសាទម្នាក់ រងរបួសធ្ងន់ដោយសារស្លាបចាក់ទូក ពីកណ្តាលសមុទ្រ មកមន្ទីរពេទ្យ

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ ជាប្រជានេសាទ ជួបគ្រោះថ្នាក់ដោយស្លាបចាក់ទូកកាប់រងរបួសធ្ងន់ នៅលម្ហសមុទ្រ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ ទូច អាយុ២៥ឆ្នាំ មុខកូនដៃទូក។

បុរសខាងលើ ត្រូវបានក្រុមការងារ របស់លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ នដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

កម្មវិធីកៀរគរថវិកាសម្រាប់ជួយឧបត្ថម្ភ សាងសង់លំនៅឋានថ្មី ១.២០០ខ្នង ជូនប្រជាជនក្រីក្រនៅខេត្តសុកត្រាំង ភាគខាងត្បូងវៀតតណាម ត្រូវបានបិទបញ្ចប់ជាស្ថាពរ

ភ្នំពេញ៖ កាលពីខែមករា ឆ្នាំ២០២៤ កន្លងទៅ នៅឃុំ ថាញ់ភូ (ស្រុក មីស្វៀន ខេត្ត សុកត្រាំង ភាគខាងត្បូងនៃប្រទេស វៀតណាម) ក្រសួងនគរបាល វៀតណាម សហការជាមួយគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត សុកត្រាំង រៀបចំពិធីបូកសរុបបញ្ចប់ជាស្ថាពរកម្មវិធីកៀរគរ ថវិកាសម្រាប់ជួយឧបត្ថម្ភសាងសង់លំនៅឋានចំនួន ១.២០០ ខ្នងជូនប្រជាជនក្រីក្រដែលជួបការលំបាកក្នុង ជីវភាពរស់នៅលើភូមិសាស្ត្រខេត្ត សុកត្រាំង។

បណ្ដាកម្មវិធី គម្រោងនិងគោលនយោបាយជនជាតិត្រូវបានដំណើរការអនុវត្តនៅខេត្ត សុកត្រាំង បានបង្កើន ប្រសិទ្ធភាព រួមចំណែកធានាសន្តិសុខសង្គម ជួយបង្ហើយសន្ទស្សន៍អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់បងប្អូន ជនជាតិភាគតិចនិងតំបន់ភ្នំ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

អញ្ជើញចូលរួមក្នុងកម្មវិធីនោះ រួមមាន៖ ឧត្តមសេនីយឯកបំរុង លឿង តាមក្វាង អនុរដ្ឋមន្ត្រីក្រសួងនគរបាល វៀតណាម។ ចំណែកខាងខេត្ត សុកត្រាំង មានលោក ឡឹម វ៉ាន់ម៉ឹន សមាជិកគណៈកម្មាធិការមជ្ឈិមបក្សនិងជា លេខាគណៈកម្មាធិការបក្សខេត្ត លោកស្រី ហូ ធីកឹមដាវ អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្តនិងជា ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត និងលោក ត្រឹន វ៉ាន់ឡូវ អនុលេខាគណៈកម្មាធិការបក្សខេត្តនិងជាប្រធាន គណៈកម្មាធិការប្រជាជនខេត្ត សុកត្រាំង។

ក្រោយដំណើរការរអនុវត្តយ៉ាងសកម្ម លំនៅឋានចំនួន ១.២០០ ខ្នង បានសាងសង់រួចរាល់តាមកាលកំណត់និង បានប្រគល់ជូនប្រជាជនក្រីក្រដែលជួបការលំបាកលើបញ្ហាលំនៅឋានក្នុងភូមិសាស្ត្រខេត្ត សុកត្រាំង នៅមុនថ្ងៃ ប្រារពពិធីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៤ របស់បងប្អូនជនជាតិខ្មែរដែលកំពុងរស់នៅក្នុងភូមិភាគ ខាងត្បូងនៃប្រទេស វៀតណាម។ ផ្ទះនីមួយៗ មានតម្លៃ ៦៣ លានដុង (ប្រមាណ ២.៥០០ ដុល្លារអាម៉េរិក) ក្នុង នោះ ក្រសួងនគរបាល វៀតណាម ជួយឧបត្ថម្ភជាទឹកប្រាក់ចំនួន ៥០ លានដុង (ប្រមាណ ២.០០០ ដុល្លារ អាម៉េរិក) ដែលជាថវិកាដែលទទួលបានពីការកៀរគរពីគ្រប់ភាគីក្នុងសង្គម។ ចំណែកខេត្ត សុកត្រាំង ឧបត្ថម្ភ ចំនួន ១៣ លានដុង (ប្រមាណ ៥០០ ដុល្លារអាម៉េរិក) ដែលជាថវិកាបដិភាគរបស់ខេត្ត។

លោក លី ហ៊ិញ និងភរិយា (ខាងស្តាំ) ជនជាតិខ្មែរ សប្បាយរីករាយ ថ្លែងអំណរគុណថ្នាក់ដឹកនាំក្រសួង នគរបាលវៀតណាមនិងខេត្ត សុកត្រាំង ដែលបានជួយឧបត្ថម្ភលំនៅឋានក្នុងក្តីស្រមៃរបស់ពួកគេ។ រូបថត៖ កាសែតជនជាតិនិងអភិវឌ្ឍន៍។

លោក ឡឹម វ៉ាន់ម៉ឹន លេខាគណៈកម្មាធិការបក្សខេត្ត សុកត្រាំង មានប្រសាសន៍ឱ្យដឹងថា ការអនុវត្តកម្មវិធី រួមដៃគ្នាសាងសង់លំនៅឋានជូនប្រជាជនក្រីក្រ ដែលជួបការលំបាកលើបញ្ហាលំនៅឋានដែលជាការកៀរគររបស់ ក្រសួងនគរបាលនេះ មិនត្រឹមតែបង្ហាញពីការរួមដៃគ្នារវាងកងកម្លាំងនគរបាលជាមួយនឹងអាជ្ញាធរខេត្តក្នុងការ អនុវត្តការងារសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាពស្របតាមគោលនយោបាយរបស់បក្សនិងរដ្ឋប៉ុណ្ណោះទេ គឺ ថែមទាំងបានជួយពង្រឹងទំនុកទុកចិត្តរបស់ប្រជាជនចំពោះកងកម្លាំងនគរបាលឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ។

លោក ឡឹម វ៉ាន់ម៉ឹន ក៏បានគូសបញ្ជាក់បន្ថែមទៀតថា “នេះគឺជាកម្មវិធីដ៏មានអត្ថន័យជាក់ស្តែង ហើយក៏ជាការ លើកទឹកចិត្តដ៏ធំធេងសម្រាប់គ្រួសារក្រីក្រដើម្បីបន្តជំនះការលំបាក រក្សាលំនឹងជីវភាពរស់នៅរបស់ពួកគេឱ្យបាន ងើបចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។ ខេត្ត សុកត្រាំង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការ យកចិត្តទុកដាក់ពីសំណាក់ភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ គ្រប់វិស័យនិងសហគ្រាសទាំងឡាយដែលបាន ចូល រួម វិភាគទាន។”

ថ្នាក់ដឹកនាំក្រសួងនគរបាលវៀតណាមនិងថ្នាក់ដឹកនាំខេត្ត សុកត្រាំង ប្រគល់លិខិតបញ្ជាក់ពីការជួយឧបត្ថម្ភ ដល់គណៈកម្មការចាត់តាំងដើម្បីរៀបចំអនុវត្តកម្មវិធីសាងសង់លំនៅឋានចំនួន ១.២០០ ខ្នងជូនគ្រួសារក្រីក្រ។ រូបថត៖ កាសែតជនជាតិនិងអភិវឌ្ឍន៍

សុកត្រាំង ជាខេត្តមួយដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើន ជាពិសេសគឺបងប្អូនជនជាតិខ្មែរដែលមាន ចំនួនរហូតដល់ជាង ៣០% នៃចំនួនប្រជាជនសរុបក្នុងខេត្ត ហើយភាគច្រើនប្រកបរបរកសិកម្មនិងតែងែតរង ផល ប៉ះពាល់ដោយគ្រោះធម្មជាតិ គ្រោះរាំងស្ងួត ការជ្រាបទឹកប្រៃចូលផ្ទៃដីបង្កបង្កើនផល។ ដូច្នះហើយ ជីវភាព រស់នៅរបស់បងប្អូននៅ តែ ប្រឈម នឹង ការ លំបាក ជា ច្រើន ចំនួនគ្រួសារក្រីក្រនិងចំនួន គ្រួសារ ដែលស្ថិតនៅក្បែរ បន្ទាត់នៃភាពក្រីក្រ ក្នុង ខេត្ត នៅ មានចំនួន ច្រើន។

តាមតូលេខនៃ ស្ថិតិរបស់ខេត្ត នាពេលបច្ចុប្បន្ន នេះ ខេត្ត សុកត្រាំង មានប្រជាជន ក្រីក្រ ចំនួន ១៥.១៣៩ គ្រួសារ និងប្រជាជនដែលស្ថិតនៅក្បែរបន្ទាត់នៃភាព ក្រីក្រ ជិត ២៦.២៤២ គ្រួសារ ស្មើនឹង ១២.៤% នៃ ចំនួន គ្រួសារ សរុបក្នុង ខេត្ត ភាគច្រើននៅ តំបន់ បងប្អូន ជនជាតិ ខ្មែរ ។ ក្នុង ចំណោមនោះ មាន ៦.៩៧២ គ្រួសារ ជួបការ លំបាក ខ្លាំងលើបញ្ហាទីលំនៅ ត្រូវការ ការយកចិត្តទុកដាក់និង ការជួយ ជ្រោមជ្រែង ដើម្បី រក្សា លំនឹងជីវភាពរស់នៅ ខណៈ ពេលប្រភព ធនធាន នៅថ្នាក់ ខេត្ត នៅមានកម្រិតនៅឡើយ ។

លោក ឡឹម វ៉ាន់ម៉ឹន លេខាគណៈកម្មាធិការបក្សខេត្ត សុកត្រាំង ។ រូបថត៖ កាសែតជនជាតិនិងអភិវឌ្ឍន៍

អាស្រ័យដូច្នេះ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដោយមានការយកចិត្តទុកដាក់ ចែករំលែកនិងលើកទឹកចិត្តពីគ្រប់ទិសទី ពី សំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សប្បុរសជនក្នុងទូទាំងប្រទេសនិងកងកម្លាំងនគរបាលប្រជាជន ការអនុវត្ត គោលនយោបាយកសាងលំនៅឋានជូនគ្រួសារក្រីក្រដែលជួបការលំបាកខ្លាំងលើបញ្ហាលំនៅឋាន ដោយមានការ ចូលរួមពីគ្រប់ភាគីក្នុងសង្គមបាននាំមកនូវលទ្ធផលជាក់ស្តែងជាច្រើន ហើយបានរួមចំណែកយ៉ាងសកម្មក្នុងការ ដោះស្រាយបញ្ហាសន្តិសុខសង្គម កាត់បន្ថយភាពក្រីក្រនៅក្នុងភូមិសាស្ត្រខេត្ត សុកត្រាំង បានយ៉ាងល្អប្រសើរ។

ជាក់ស្ដែង ចាប់ពីឆ្នាំ ២០២០ រហូតមកទល់ពេលនេះ ខេត្ត សុកត្រាំង បានកៀរគរជួយសាងសង់លំនៅឋានជាង ៥.៥០០ ខ្នងជូនប្រជាជនដែលមានគុណបំណាច់ និង គ្រួសារក្រីក្រដែលមានតម្រូវការខ្លាំងលើលំនៅឋាន។ ដោយឡែកក្នុងឆ្នាំ ២០២៣ កន្លងទៅ ដោយមានការយកចិត្តទុកដាក់ពីសំណាក់គណៈកម្មាធិការបក្សនរគបាល ជាតិ ថ្នាក់ដឹកនាំក្រសួងនគរបាលវៀតណាម បានកៀរគរនិងឧបត្ថម្ភសាងសង់លំនៅឋានបានចំនួន ១.២០០ ខ្នង បន្ថែមទៀតសម្រាប់ខេត្ត សុកត្រាំង ដោយចំណាយថវិកាសរុបចំនួន ៦០ ពាន់លានដុង (ប្រមាណ ២,៤ លាន ដុល្លារអាម៉េរិក)។

មន្ត្រីផ្នែកកសិកម្មអញ្ជើញទស្សនាគំរូចិញ្ចឹមគោយកទឹកដោះ ដែលផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់របស់ក្រុម គ្រួសារ លោក ថាច់ មិញយឿង ជនជាតិ ខ្មែរ នៅសង្កាត់លេខ ១០ ទីក្រុង សុកត្រាំង ខេត្ត សុខត្រាំង ភាគខាង ត្បូងនៃប្រទេស វៀតណាម។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

យោងតាមក្រសួងនគរបាល វៀតណាម ដំណើរការការអនុវត្តកម្មវិធីបានកៀរគរជាអតិបរមារាល់ប្រភពធនធាន គឺធានាចំគោលដៅ មានគុណភាព វឌ្ឍនភាព ដោយមានផែនការ ផែនទីបង្ហាញផ្លូវច្បាស់លាស់ សន្សំសំចៃថវិកា ជៀសវាងការខ្ជះខ្ជាយនិងភាពអវិជ្ជមាន។ គំរូ លំនៅឋាន ត្រូវ បាន ក្រសួងនគរបាល អនុម័ត ដោយផ្អែកលើ រចនាបទ មូលដ្ឋាន ដែល បាន ឯកភាព ជាមួយ ក្រសួង សំណង់ វៀតណាម និង មន្ទីរ សំណង់ ខេត្ត សុកត្រាំង។ ប្រភពថវិកា ត្រូវបានក្រសួងនគរបាលកៀរគរពីសហគ្រាសនានា ហើយក្រៅពីនោះ ខេត្ត សុកត្រាំង ក៏បានកៀរគរប្រភព កម្លាំងពលកម្ម (ថ្ងៃឈ្នួល) ពីសំណាក់ក្រុមគ្រួសារ សាច់ញាតិ សហគមន៍ កងកម្លាំងប្រដាប់អាវុធ សមាជិក សមាជិកាសហជីពនិងយុវជនឈានមុខស្ម័គ្រចិត្ត។ល។ ដើម្បីដឹកជញ្ជូនសម្ភារៈសម្រាប់សាងសង់លំនៅឋានទៅ តាមតំបន់ដែលជួបការលំបាកលើបញ្ហាធ្វើដំណើរ ដឹកជញ្ជូន។

ទន្ទឹមនឹងកម្មវិធីខាងលើ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការចូលរួមយ៉ាងសកម្មពីគ្រប់ផ្នែក គ្រប់ ជាន់ថ្នាក់ ការអនុវត្តគោលនយោបាយចំពោះបងប្អូនជនជនជាតិភាគតិចនៅក្នុងខេត្ត សុកត្រាំង តែងតែទទួល បាន ការយកចិត្តទុកដាក់ ជួយអោយជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្តត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយ ថ្ងៃ។ ខេត្ត សុកត្រាំង បានដាក់ចេញទិសដៅថែទាំបងប្អូនជនជាតិភាគតិច គឺជាភារកិច្ចស្នូល ដោយផ្តោតលើការ យកចិត្តទុកដាក់ជាសំខាន់ទៅលើការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការងារធ្វើ ផ្លាស់ប្ដូរមុខរបរចិញ្ចឹមជីវិត ជួយ អោយបងប្អូនជនជាតិខ្មែរ បង្កើនប្រាក់ចំណូល រក្សាលំនឹងជីវភាពរស់នៅ រួមចំណែកកាត់បន្ថយគម្លាតជីវភាពរស់ នៅ ក៏ដូចជាប្រាក់ចំណូលរវាងតំបន់ជនជាតិភាគតិច ធៀបនឹងមធ្យមភាគទូទៅក្នុង ខេត្ត។ ជាពិសេស ផ្ដើមពីការ អនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់ ជនជាតិភាគតិចនិងតំបន់ភ្នំពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០ និងដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ មក កម្មវិធីនេះបានរួមចំណែក ផ្លាស់ប្តូរមុខមាត់ ក៏ដូចជាជីវភាពរស់នៅទាំងផ្នែកសម្ភារៈនិងស្មារតីដល់បងប្អូនជនជាតិភាគតិច ជាពិសេសគឺ បងប្អូនជនជាតិខ្មែរជាបន្តបន្ទាប់។ ឆ្លងតាមរយៈនេះ ជួយបងប្អូនជនជាតិរួចចាកផុតពីភាពក្រីក្របន្តិចម្តងៗ រួម ចំណែកក្នុងការកសាងមាតុភូមិឱ្យមានការអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ជួយអោយប្រជាជនក្នុងតំបន់ទាំងនោះ មានការសប្បាយរីករាយប្រកបដោយទំនុកចិត្តក្នុងការបង្កបង្កើនផលផលិតកម្ម កែលម្អជីវភាពរស់នៅ ពង្រឹង ទំនាក់ ទំនងយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងនគរបាល ក្នុង ការងារ ធានា សន្តិសុខ សណ្តាប់ធ្នាប់និងកសាង សណ្តាប់ ធ្នាប់ សន្តិសុខឱ្យកាន់តែ រឹងមាំ បន្ថែមទៀត៕

ស្រ្តីម្នាក់ ឈឺពោះសម្រាលកូន នៅកណ្តាលសមុទ្រ ត្រូវបានអ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យ ទៅជួយទទួលមកមន្ទីរពេទ្យ

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ នៅវថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ បានបញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទៅទទួលស្រ្តីមួយរូប ជាភ្ញៀវទេសចរណ៍ បានឈឺពោះសម្រាលកូន នៅលើទូកកណ្តាលសមុទ្រ យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានឱ្យដឹងថា ស្រ្តីខាងលើ មានឈ្មោះ សំ ម៉ៃយ៉ា អាយុ ៤០ឆ្នាំ។ ស្រ្តីខាងលើ ត្រូវបានក្រុមការងារ របស់លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះ ក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

អតិថិជន របស់ផលិតផលពន្យារភាពចាស់ Lalavita NMN នៅតែបន្តឈ្នះមាសជារៀងរាល់សប្តាហ៍

ក្រុមហ៊ុន ស៊ីងនេតឈ័រ ខេមបូឌៀ (Think Nature Cambodia) ដែលបាននាំចូលនូវអាហារបំប៉នដែលជាកំពូលវីតាមីនពន្យារភាពចាស់ Lalavita NMN ព្រមទាំងគ្រឿងសម្អាងម៉ាក lalavita NMN ដោយផ្សំឡើងពីសារធាតុផ្សំ NMN ដំបូងគេបង្អស់នៅកម្ពុជា នៅតែបន្តធ្វើការជួបជុំអតិថិជន និងអ្នកចូលរួមដែលចង់សាកល្បងប្រើប្រាស់ផលិតផលក្មេងជាងវ័យដោយ ឥតគិតថ្លៃ។ ក្រុមហ៊ុនក៏នៅតែបន្ត  ផ្តល់រង្វាន់មាសដល់អ្នកឈ្នះប្រចាំសប្តាហ៍ និងរង្វាន់ជាច្រើនទៀត ដល់អ្នកសាកល្បងប្រើប្រាស់ទាំងអស់ ដែលទទួលបានប្រសិទ្ធភាព និងប្លែកជាងគេបន្ទាប់ពីប្រើប្រាស់បាន ២សប្តាហ៍។

អ្នកចូលរួមជាច្រើនបានផ្តល់នូវមតិយោបល់ ទាក់ទងនឹង គុណភាពរបស់ផលិតផល lalavita NMN ដែលពួកគេពេញចិត្តជាខ្លាំង នូវលទ្ធផលដែលទទួលបានក្រោយពីប្រើប្រាស់ក្នុងរយៈពេលខ្លី ដូចជា បម្រែបម្រួលសុខភាពរាងកាយទៅជាល្អប្រសើរ គេងលក់ស្រួលជាងមុន សម្រួលការបន្ទោរបង់ ស្បែកភ្លឺថ្លា និងកាត់បន្ថយភាពជ្រៀវជ្រួញ។​

ដើម្បីអរគុណដល់ការគាំទ្រ និងទំនុកចិត្តរបស់អតិថិជន ក្រុមហ៊ុននៅតែបន្តផ្តល់ផលិតផលសាកល្បងឥតគិតថ្លៃ និងផ្តល់រង្វាន់ជាច្រើន រហូតដល់រង្វាន់ធំប្រចាំឆ្នាំ ១ម៉ឺនដុល្លារ ដែលសរុបជាទឹកប្រាក់សរុបប្រហែល ១០ម៉ឺនដុល្លារ។ ដើម្បីចូលរួមក្នុងការជួបជុំ និងទទួលបានអត្ថប្រយោជន៍ជាច្រើននេះ លោកអ្នកអាចទំនាក់ទំនងតាមទូរស័ព្ទលេខ 093 733 811  ឬចុះឈ្មោះតាមរយៈតំណភ្ជាប់ https://docs.google.com/forms/d/17Atln5ApAgHeTltm9Q52ZF2U8oM_1SAlK3wtibs963Y/edit#responses

ថ្នាក់ដឹកនាំក្រុមហ៊ុនវិរៈ ប៊ុនថាំ នាំយកថវិកាចំនួន ១​៣០លានរៀល ជូនមន្ទីរពេទ្យគន្ធបុបា្ផ

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០២៤ អ្នកឧកញ៉ាសួរ វីរៈ និងលោកជំទាវ ប៊ុន ចន្ធូ ជាអគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំអ៊ិចប្រេស ព្រមទាំងបុត្រាបុត្រី និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនវិរៈ ប៊ុនថាំ បានប្រគល់ជូនថវិកាចំនួន ១​៣០លានរៀល (មួយរយសាមសិបលានរៀល) ជាលើកទី៨ ដល់មន្ទីរពេទ្យគន្ធបុបា្ផ ដើម្បីជាការចូលរួមចំណែកក្នុងការជួយសង្រ្គោះនិងជាក្តីសង្ឃឹមដ៏ធំធេងសំរាប់កុមារកម្ពុជា៕

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

(ភ្នំពេញ) ថ្ងៃទី 09 ខែមេសា ឆ្នាំ2024 – ជាការពិតណាស់ ទូរទស្សន៍ដែលឆ្លាតវៃគឺជា ទូរទស្សន៍ដែលមិនមែនគ្រាន់តែសម្រាប់ទស្សនាខ្សែភាពយន្ត ឬ កម្មវិធីកម្សាន្តផ្សេងៗប៉ុណ្ណោះទេ តែវាត្រូវតែជាទូរទស្សន៍ដែលមានភាពបត់បែន និងស៊ីវិល័យ ជាពិសេស នៅក្នុងយុគសម័យ AI នេះតែម្ដង។

ជាក់ស្ដែងដូចថ្ងៃនេះ ក្រុមហ៊ុន សាមសុង បានធើ្វការដាក់សម្ពោធកំពូលទូរទស្សន៍ដ៏ឆ្លាតវៃ Samsung NEO QLED 8K ស៊េរីចុងក្រោយឆ្នាំ 2024 ដែលបំពាក់មកជាមួយនូវបច្ចេកវិទ្យា AI ដ៏ទំនើបបំផុត និងមានការដាក់តាំងបង្ហាញផលិតផលអេឡិកត្រូនិកជាច្រើនមុខទៀត នៅសណ្ឋាគារណាហ្គាវើលដ៍ ទី១ (Naga World 1) ចាប់ពីម៉ោង 4 រសៀល ដល់ម៉ោង 10 យប់។

ក្នុងព្រឹត្តិការណ៍នៃការដាក់សម្ពោធកំពូលទូរទស្សន៍ដ៏ឆ្លាតវៃ ទាន់សម័យ និងមានសមត្ថភាពអស្ចារ្យបំផុត NEO QLED 8K នេះ ក្រុមហ៊ុន សាមសុង ក៏បានអញ្ជើញក្រុមការងារបច្ចេកទេសជំនាញផលិតផល សាមសុង និងតំណាងចែកចាយតូចធំដើម្បីឱ្យពួកគាត់ទទួលបាននូវព័ត៌មាន ក៏ដូចជាបានឃើញផ្ទាល់នូវកំពូលផលិតផលទំនើបចុងក្រោយបំផុតសម្រាប់លក់ជូនអតិថិជនរបស់ខ្លួនទូទាំងប្រទេស ហើយពីកម្មវិធីនេះក៏មានការចាប់រង្វាន់សប្បាយៗជាច្រើនផងដែរ។

ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ លោក Hyung Geun Lee អគ្គនាយកគ្រប់គ្រង ក្រុមហ៊ុន Samsung ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងក្រៃលែងដល់តំណាងចែកចាយផលិតផល សាមសុង ទាំងអស់ ដែលបានចូលរួមកម្មវិធីដ៏អស្ចារ្យក្នុងថ្ងៃនេះ។ ហើយថ្ងៃនេះគឺជាការជួបជុំដ៏រីករាយមួយដែលក្រុមហ៊ុន សាមសុង បាននាំយកនូវបទពិសោធន៍ថ្មីនៃបច្ចេកវិទ្យា AI មិន ថាតែនៅលើស្មាតហ្វូននោះទេ ដោយពេលនេះ សាមសុង បានបំពាក់បច្ចេកវិទ្យា AI ថ្មីនេះនៅលើកំពូលទូរទស្សន៍ជំនាន់ថ្មី NEO QLED 8K នេះផងដែរ។ ទូរទស្សន៍ជំនាន់ថ្មី NEO QLED 8K នេះនឹងផ្ដល់នូវកំពូលបទពិសោធន៍ដ៏អស្ចារ្យជាមួយមុខងារដ៏សម្បូរបែបដល់អ្នកប្រើប្រាស់”។

អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ ទូរទស្សន៍ Samsung NEO QLED 8K ត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំងឆ្លុះបញ្ចាំងពីប្រណីតភាព ស៊ីវិល័យ ថ្លៃថ្នូរ និងមានលក្ខណៈពិសេសគួរឱ្យទាក់ទាញ់ជាច្រើនដូចជា៖

  1. ប្រព័ន្ធដំណើរការខ្លាំង NQ8 AI Gen3៖
  • បំពាក់មកជាមួយនូវបច្ចេកវិទ្យា AI-powered 8K processor ចុងក្រោយបំផុត
  1. បំពាក់មកនូវ 8K AI Upscaling Pro៖
  • បច្ចេកវិទ្យានេះនឹងធ្វើឱ្យគុណភាពនៃការបង្ហាញ និងការចាប់យករូបភាពច្បាស់ឥតខ្ចោះកម្រិត 8K រូបភាពច្បាស់ដូចពិតៗតែម្ដង
  1. មុខងារ AI Motion Enhancer Pro៖
  • មុខងារ និងបច្ចេកវិទ្យា AI ថ្មីនេះមានសមត្ថភាពធ្វើឱ្យរាល់ការទស្សនាកាន់តែរលូនជក់ចិត្ត មិនថាទស្សនាការផ្សាយផ្ទាល់ ឬ មិនផ្ទាល់នោះទេ
  1. Infinity Air Design៖
  • ការរចនារូបរាងកាន់តែស្ដើងជាងមុន អេក្រង់លាតកាន់តែធំ ធ្វើឱ្យការទស្សនាកាន់តែត្រជាក់ភ្នែក ជក់ចិត្ត ដិតអារម្មណ៍
  1. មុខងារ Samsung Tizen OS៖
  • មុខងារនេះធ្វើឱ្យការប្រើប្រាស់កាន់តែងាយស្រួលជាមួយនឹង Tizen OS ដើម្បីណែនាំនូវ Content ថ្មីៗ និងល្បីៗផងដែរ

អ្វីដែលកាន់តែពិសេសជាងនេះ បានបំពាក់មកជាមួយប្រដាប់បំពងសំឡេងរបស់ សាមសុង ស៊េរី Soundbar Q990D ធ្វើឱ្យរាល់ការបញ្ចេញសំឡេងលក្ខណៈ 3D ស័ក្ដិសមបំផុតជាមួយការទស្សនាបែបរឿងកុន ដូចស្ថិតក្នុងរោងកុនពិតៗ។

ជាមួយកំពូលទូរទស្សន៍ជំនាន់ថ្មី Samsung NEO QLED 8K នេះរោងកុនល្មមៗអែបកៀន…KTV ក៏អែបកៀនដែរ! ចាំអីទៀត! ប្រញាប់ឡើង…! គេនាំគ្នាសប្បាយចោលអស់ឥឡូវហើយ…! ប្រញាប់ទិញមួយទុកជាកាដូសម្រាប់គ្រួសារឥឡូវនេះភ្លាមទៅ ដឹងតែសប្បាយរហូត និងមានសុភមង្គលហ្ម៎ង…!!

មិនងាយរកបានទេណ៎ា! ទូរទស្សន៍ដែលមានមុខងារដ៏អស្ចារ្យនៃបច្ចេកវិទ្យា AI ថ្មី និងជួយសន្សំសំចៃថាមពលបានច្រើនជាមួយមុខងារ AI Energy Mode នៅលើ SmartThing ពិសេស មានប្រព័ន្ធការពារសុវត្ថិភាពបានយ៉ាងល្អជាមួយមុខងារ Knox Security ថែមទៀតផង។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬ ក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!