Home Blog Page 68

ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រ ក្រុមហ៊ុន GTVC ទៅជួយយកជនបរទេស ជួបគ្រោះថ្នាក់ចរាចរណ៍ ពីកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត

0

ព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី​២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​  នៅវេលាម៉ោង​ ១៦:៥០​នាទី លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរស ជាជនបរទេស ដែលមកលេងកំសាន្តនៅក្រុងកោះរ៉ុង បានជួបគ្រោះថ្នាក់ចរាចរណ៍ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។

បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនបរទេសរងគ្រោះ បានជួបគ្រោះថ្នាក់ចរាចរណ៍​ ដោយនៅពេលបើកម៉ូតូ ក៏មានអាការៈវិលមុខបណ្ដាលអោយដួលបោកនឹងផ្លូវប៉េតុង រងរបួសត្រូវស្មាខាងស្ដាំ។

ក្រោយទទួលដំណឹងពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុង ភ្លាមៗ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប័រមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកជនបរទេស ជាជនរងគ្រោះ។ជនរងគ្រោះមាន ឈ្មោះ kiselev dima អាយុ១៤ឆ្នាំ ជនជាតិរុស្សី ជាភ្ញៀវទេចរណ៍។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ក្រុមហ៊ុន GTVC របស់លោកឧកញ៉ាដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

សាខាក្រុមហ៊ុន ថៃសាមសុង ប្រចាំកម្ពុជា បង្ហាញសកម្មភាព និងលទ្ធផលនៃការអនុវត្ត ទស្សនវិស័យចេរភាពនៃបរិស្ថាន ក្នុងការចូលរួមចំណែកការពារ និងថែរក្សាបរិស្ថាន ជាមួយរដ្ឋាភិបាលក្នុងការដោះស្រាយ បម្រែបម្រួលបរិយាកាសពិភពលោក

0

សាខាក្រុមហ៊ុន ថៃសាមសុងប្រចាំប្រទេសកម្ពុជា បានធ្វើការបង្ហាញនូវសកម្មភាព និងលទ្ធផលនៃការអនុវត្ត ទស្សនវិស័យចេរភាពនៃបរិស្ថាន (Sustainability of Environment) ក្នុងការចូលរួមចំណែកការពារ និងថែរក្សាបរិស្ថាន ជាមួយរដ្ឋាភិបាលក្នុងការដោះស្រាយ បម្រែបម្រួលបរិយាកាសពិភពលោក ក៏ដូចជាលើកកម្ពស់ការយល់ដឹងពីបរិស្ថាន ការថែរក្សាបរិស្ថាន ការកាត់បន្ថយការបំពុលបរិស្ថាន និងចូលរួមស្រលាញ់បរិស្ថាន និងធម្មជាតិ។ កម្មវិធីនេះបានធ្វើឡើងនៅសាខាក្រុមហ៊ុន ថៃសាមសុងប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលទទួលបានការអញ្ជើញចូលរួមពីឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថាន។

សូមបញ្ជាក់ផងដែរថាក្រុមហ៊ុនសាមសុង គឺបង្ហាញឲ្យឃើញពីការចូលរួមចំណែក និងលើកស្ទួយបរិស្ថានធម្មជាតិតាមរយៈយុទ្ធនាការ និងយុទ្ធសាស្ត្រស្ដីពីសង្វាក់ផលិតកម្ម នៃការផលិតរបស់ខ្លួន ដោយប្រើប្រាស់នូវវត្ថុធាតុដើម ជាអតិបរមាក្នុងវដ្ដផលិតផល។

ទស្សនវិស័យចេរភាពនៃបរិស្ថាន (Sustainability of Environment) នេះ ក្រុមហ៊ុន សាមសុង ទូទាំងពិភពលោកក៏បានបង្កើត នូវយុទ្ធនាការមួយទៀតឈ្មោះថា “NET SERO” គឺធ្វើយ៉ាងណាក្នុងឆ្នាំ២០៣០ រាល់គ្រប់ផលិតផលអេឡិកត្រូនិក រាប់ទាំងទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនបោក ម៉ាស៊ីនត្រជាក់ ផលិតផលផ្សេងៗទៀត ត្រូវតែសម្រេចឲ្យបាន។ ក្នុងយុទ្ធនាការនេះ ក្រុមហ៊ុន សាមសុង បានដាក់ចេញនូវវិធានការចំនួន ៣ធំៗ គឺ៖ (១) រាល់គ្រប់ផលិតផលអេឡិកត្រូនិកទាំងអស់ របស់សាមសុងមិនមានការវេចខ្ចប់ជាប្លាស្ទិក (Zero Plastic in packaging), (២) ប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញ ដើម្បីជៀសវាងការបំពុលបរិស្ថានក្នុងសមុទ្រ (Ocean-bound Plastics Recycled Materials), (៣) មិនបំពុលគុណភាពដី (Zero Waste Landfill) ផងដែរ។

សម្រាប់ទូរស័ព្ទដៃវិញក្រុមហ៊ុនក៏បានបង្កើតនូវយុទ្ធនាការមួយហៅថា “Galaxy For the Planet’’ ហើយយុទ្ធនាការនេះត្រូវសម្រេចឲ្យបាននាឆ្នាំ 2025។ ក្នុងយុទ្ធនាការនេះ ទូរស័ព្ទសាមសុងបានដាក់ចេញនូវវិធានការចំនួន ៤ គឺ៖ (១) គ្រប់ផលិតផលត្រូវប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញ, (២) ប្លាស្ទិកត្រូវបានកែច្នៃឡើងវិញសម្រាប់ការវេចខ្ចប់, (៣) មិនប្រើប្រាស់ថ្ម / ថាមពលពេលផលិតផលកំពុង Standby ដើម្បីកុំឲ្យខូចថ្ម, (៤) គ្មានការបំពុលគុណភាពដី។

លោក Hyung Geun Lee អគ្គនាយកសាខាក្រុមហ៊ុនថៃ សាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា “យើងបានប្ដេជ្ញាចិត្តថា នឹងចូលរួមចំណែកអភិរក្ស និងបន្តចេរភាពបរិស្ថាន តាមរយៈផលិតផលដែលមាន គុណភាពខ្ពស់ទាំងឡាយរបស់យើង។ ហើយក្នុងឆ្នាំ២០៣០ យើងនឹងពង្រីកវិសាលភាពនៃ ប្រព័ន្ធប្រមូលសំរាមអេឡិចត្រូនិចពី ៥០ ទៅ ១៨០ ប្រទេស នៅក្នុងពិភពលោក ដើម្បីដំណើរឆ្ពោះទៅរក អនាគតចេរភាពបរិស្ថាន ដោយការលុបបំបាត់ការ ប្រើប្រាស់ឧស្ម័នកាបូន និងប្រើប្រាស់ថាមពលកកើតឡើងវិញ នៅលើទីផ្សារអន្តរជាតិទូទាំងពិភពលោក និងកាត់បន្ថយការប្រើប្រាស់ថាមពល ជាអតិបរមាលើផលិតផល ៧ ប្រភេទដូចជា៖ ទូរស័ព្ទដៃ ទូរទស្សន៍ និង ទូរទឹកកក។ល។ ជាពិសេសការផលិតនៅលើស្មាតហ្វូន Samsung Galaxy S23 Series ដែលត្រូវបានកែច្នៃ និងប្រើប្រាស់ឡើងវិញ ៨០% នូវ PET ដើម្បីយកទៅប្រើប្រាស់នៅក្នុង Deco Film សម្រាប់កញ្ចក់ផ្នែកខាងក្រោយ និងកែច្នៃ ២២% លើកញ្ចក់អេក្រង់ខាងមុខ និងគម្របខាងក្រោយនៃស្មាតហ្វូន Galaxy S23 Series ផងដែរ។ រួមទាំងកែច្នៃ 20% លើប្លាស្ទិកដែលបានប្រើប្រាស់ សម្រាប់ប៊េតុងចុចកម្រិតសំឡេង និងប៊េតុងចាក់សោ។ល។ ហើយក្នុងឆ្នាំ២០២៥ យើងនឹងដកសារធាតុប្លាស្ទិក ចេញពីក្នុងប្រអប់ ១០០% និងប្រើប្រាស់វត្ថុធាតុដើមឡើងវិញ នូវគ្រប់ផលិតផលទាំងអស់ របស់សាមសុង។”

ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាននៃ ក្រសួងបរិស្ថានក៏បានមានប្រសាសន៍ថា “យើងពិតជាកោតសរសើ និងមានមោទនភាពចំពោះក្រុមហ៊ុន សាមសុង សម្រាប់ក្ដីព្រួយបារម្ភ និងគិតគូរដល់ពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាផងដែរ ដែលបានចូលរួមសហការជាមួយ រាជរដ្ឋាភិបាលក្នុងការជួយថែរក្សា និងការពារបរិស្ថានពីបញ្ហាបាស្ទិក និងជួយកាត់បន្ថយសំរាមអេឡិចត្រូនិក ពិសេសការពង្រឹង និងអនុវត្តកិច្ចការងារដើម្បីកាត់បន្ថយឧស្ម័នកាបូន នៅគ្រប់ដំណាក់កាល។”

បន្ថែមពីនេះផងដែរ គ្រប់សកម្មភាព និងយុទ្ធនាការទាំងអស់របស់ក្រុមហ៊ុន សាមសុង នៅទូទាំងពិភពលោក គឺផ្នែកមួយដ៏សំខាន់ក្នុងការ គាំទ្រយ៉ាងពេញទំហឹង ដើម្បីធ្វើយ៉ាងណាឱ្យទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ ពិព័រណ៌ពិភពលោក World Expo 2030 នាពេលខាងមុខនេះ ៕

ពិព័រណ៍សៀវភៅ ធំជាងគេបំផុត នៅលើពិភពលោក Big Bad Wolf ត្រលប់មកប្រទេសកម្ពុជា ជាថ្មីម្តងទៀតហើយ!

0

ភ្នំពេញ៖ ពិព័រណ៍សៀវភៅ Big Bad Wolf Books ដែលមានកំណើត នៅប្រទេសម៉ាឡេស៊ី បានប្រកាសថា ខ្លួននឹងរៀបចំពិព័រណ៍សៀវភៅធំបំផុត នៅលើពិភពលោកនៅប្រទេសកម្ពុជាជាថ្មីម្ដងទៀត ។

ពិព័រណ៍សៀវភៅនេះដែរនឹងមានការអញ្ជើញចូលរួមជាគណៈអធិបតីលោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកស្រី ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ លោក Andrew Yap សហស្ថាបនិក Big Bad Wolf Books លោកឧកញ៉ា អ៊ុក ចន្ថា និងអ្នកស្រីអគ្គនាយិកាផ្សារទំនើបអូឡាំព្យា ព្រមទាំងបងប្អូនក្រុមការងារ។

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ​ Big Bad Wolf Books បានរៀបចំពិព័រណ៍សៀវភៅធំបែបនេះរួចមកហើយនៅប្រទេសចំនួន១៥ក្នុងនោះមាន៣៧ទីក្រុងដែលពួកគេបានទៅដល់និងប្រារព្ធពិធីនេះឡើង។

អ្នកចូលចិត្ដអានសៀវភៅនៅទីក្រុងភ្នំពេញ អាចនឹងទទួលបានសៀវភៅដែលមានតំលៃសមរម្យស្មើនឹង១ដុល្លារឡើងទៅ ក្នុងមួយក្បាល នៅក្នុងពិព័រណ៍សៀវភៅ  Big Bad Wolf Book Sale Cambodia 2023 ។ ពិព័ណ៍សៀវភៅនេះ នឹងបើកឲ្យសាធារណៈជនចូលរួមដោយសេរី ចាប់ពីថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២៣ នេះតទៅ មិនត្រឹមតែប៉ុណ្ណោះកម្មវិធីនេះនឹងបន្តរយៈពេលកាន់តែយូរជាងមុនទៅទៀត គឹរហូតដល់ថ្ងៃទី១២ខែមិនាឆ្នាំ២០២៣ឯណោះ។ កម្មវិធីនឹងបន្តជារៀងរាល់ថ្ងៃចាប់ពីម៉ោង៩ព្រឹករហូតដល់ម៉ោង១២យប់។

ជាមួយនឹងការដាក់តាំងលក់សៀវភៅនេះ Big Bad Wolf ចង់កសាង វប្បធម៌នៃការអាននៅកម្ពុជាដោយនាំមកនូវសៀវភៅភាសាអង់គ្លេសដែលមានតម្លៃសមរម្យសម្រាប់មនុស្សគ្រប់រូប។ សៀវភៅជាច្រើនប្រភេទនឹងត្រូវយកមកដាក់តាំង មានដូចជា៖ សៀវភៅសម្រាប់កុមារ, រឿងប្រឌិត, រឿងពិត, ដែលអនុញ្ញាតឱ្យមនុស្សស្ថិតនៅ ក្នុងជំនាន់ផ្សេងៗគ្នា អាចស្វែងរកនូវសៀវភៅ ដែលលក់ដាច់បំផុត, សៀវភៅល្បីៗ, ប្រលោមលោក, រឿងប្រឌិតបែបវិទ្យាសាស្ត្រ, មនោសញ្ចេតនា, សៀវភៅអភិវឌ្ឍខ្លួន, អក្សរសាស្ត្រ, ប្រលោមលោកក្រាហ្វិក, អាជីវកម្ម, ស្ថាបត្យកម្ម និង រចនា, សៀវភៅធ្វើម្ហូប និងសៀវភៅជាច្រើនប្រភេទទៀត នៅក្នុងកម្មវិធីពិព័រណ៍សៀវភៅដ៏ធំនេះ។ មិនត្រឹមប៉ុណ្ណោះ សម្រាប់មិត្តអ្នកអានដែលមានអាយដលជាអ្នកនិពន្ធក្នុងចិត្ត កុំភ្លេចនាំគ្នាមកគាំទ្រពួកគាត់ ពីព្រោះថាក្រៅពីសៀវភៅបរទេស ក៏មានសៀវភៅខ្មែរយើងដែលនិពន្ធដោយអ្នកនិពន្ធក្នុងស្រុកជាច្រើនរាប់មិនអស់ផងដែរ។

ពិព័រណ៍នេះនឹងផ្តល់ឱកាសដល់ប្រជាជនកម្ពុជាដើម្បីទទួលបាននូវបទពិសោធន៍ក្នុងការទិញសៀវភៅភាសាអង់គ្លេសដែលមានគុណភាពល្អ និង ថ្មីៗ ក្នុងតម្លៃមួយដ៏សមរម្យ។ វាមានសារៈសំខាន់ណាស់ ក្នុងការរៀនភាសាថ្មីមួយ និង បង្រៀនឱ្យមនុស្សមានទម្លាប់អានតាំងពីក្មេង នោះហើយទើបធ្វើអោយ ក្មេងៗជំនាន់ក្រោយធំដឹងក្តីពោរពេញដោយចំណេះដឹង។ និយាយទៅ Big Bad Wolf Book Sale គឺជាពិព័រណ៍សៀវភៅដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ដែលនឹងកើតឡើងក្នុងពេលឆាប់ៗនេះ។” ​

Big Bad Wolf Book Sale ជឿជាក់លើការតបស្នងទៅកាន់សង្គមវិញ ហើយជឿជាក់ថា បុគ្គលគ្រប់រូបមានសិទ្ធិក្នុងការអាននិងរៀន ទោះពួកគាត់មានឋាន:អ្វីក៏ដោយ។ តាមរយ:សកម្មភាពសង្គមឈ្មោះ Red Readerhood របស់ Big Bad Wolf Book Sale ពិព័រណ៍សៀវភៅឆ្នាំ 2020 នេះ នឹងសហការជាមួយអង្គការមួយនៅកម្ពុជា ហើយអំពាវនាវ អោយអ្នកចូលរួម ជួយឧបត្ថម្ភជាសៀវភៅនៅកន្លែង “Red Readershood” ដែលមានទីតាំងនៅក្បែរបញ្ជរគិតប្រាក់ នៃពិព័រណ៍សៀវភៅនោះ។  ពិព័រណ៍សៀវភៅ Big Bad Wolf Book Sale នឹងចូលរួមគាំទ្រ គំនិតផ្ដួចផ្ដើមនេះតាមរយៈការបរិច្ចាគសៀវភៅចំនួន ៣០០ក្បាល ទៅកាន់បណ្ណាល័យកំពង់ត្របែក ។

អ្នកចូលរួម អាចទទួលបានព័ត៌មានលំអិត និងទទួលបានអត្ថប្រយោជន៏បន្ថែមទៀត នៅពិព័រណ៍សៀវភៅ ដោយគ្រាន់តែចុះឈ្មោះដើម្បីក្លាយជាសមាជិករបស់ Big Bad Wolf នៅទីនេះ៖ https://bigbadwolfbooks.com/

ទឹករ៉ែធម្មជាតិ Elan pH8.2 ចូលរួមចំណែកក្នុងការលើកកម្ពស់ សុខុមាលភាពប្រជាជាតិខ្មែរ ក្នុងវិស័យសុខាភិបាល

0

ភ្នំពេញ៖ ក្រុមហ៊ុន គូលែន ស្រ្ពីង ឯ.ក បានឧបត្ថម ទឹករ៉ែធម្មជាតិ Elan pH8.2 តាមរយៈ Mr. Kevin Woolmer, ប្រធានចាត់ការទូទៅនៃក្រុមហ៊ុន គូលែន ស្រ្ពីង ឯ.ក បាននាំយកទឹករ៉ែធម្មជាតិ Elan pH8.2 ជូនដល់មន្ទីរពេទ្យនានា រួមមានមន្ទីរពេទ្យ អង្គឌួង មន្ទីរពេទ្យ ព្រះកុសុមៈ និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (មន្ទីរពេទ្យជប៉ុន) ដែលក្នុងមន្ទីរពេទ្យមួយនីមួយៗ ចំនួន២០០កេស ដើម្បីបង្កើននូវវប្បធម៌ចែករំលែក និងលើកកម្ពស់សុខុមាលភាពប្រជាជាតិខ្មែរ តាមរយៈវិស័យសុខាភិបាលនៅក្នុងប្រទេស ។

-កាលពីថ្ងៃ ១៤ កុម្ភៈ ឆ្នាំ ២០២៣ ក្រុមហ៊ុន គូលែន ស្រ្ពីង ឯ.ក បាននាំយកទឹករ៉ែធម្មជាតិ Elan pH8.2 ជូនដល់មន្ទីរពេទ្យ អង្គឌួងចំនួន២០០កេស តាមរយៈ លោក នង ម៉ានិត នាយករង មន្ទីរពេទ្យព្រះអង្គឌួង

-កាលពីថ្ងៃ ១៧ កុម្ភៈ ឆ្នាំ ២០២៣ ក្រុមហ៊ុន គូលែន ស្រ្ពីង ឯ.ក បាននាំយកទឹករ៉ែធម្មជាតិ Elan pH8.2 ជូនដល់មន្ទីរពេទ្យ ព្រះកុសុមៈ ចំនួន២០០កេស តាមរយៈ សាស្ត្រាចារ្យជំនួយ ខាត់ឌុន តារាផល ប្រធានការិយាល័យរដ្ឋបាល

-កាលពីថ្ងៃ ២០ កុម្ភៈ ឆ្នាំ ២០២៣ ក្រុមហ៊ុន គូលែន ស្រ្ពីង ឯ.ក បាននាំយកទឹករ៉ែធម្មជាតិ Elan pH8.2 ជូនដល់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (មន្ទីរពេទ្យជប៉ុន) ចំនួន២០០កេស តាមរយៈ លោក ង៉ែត ទិត្យា នាយករង មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក

Elan គឺជាទឹករ៉ែធម្មជាតិដែលមានកម្រិត pH8.2 មានប្រភព និងទីតាំងផលិតនៅជើងភ្នំគូលែន ខេត្តសៀមរាប។ ទឹកភ្លៀងដែលធ្លាក់ចុះពីលើភ្នំគូលែន បានហូរច្រោះចូលទៅក្នុងដីតាមរយៈ ស្នាមប្រេះនៃថ្ម រួមជាមួយស្រទាប់ថ្មខុសៗគ្នា ខ្សាច់ និងដីល្បាប់បង្កើតបានជាល្អាង និងតម្រងចម្រោះទឹកធម្មជាតិ ដ៏អស្ចារ្យនៅក្រោមភ្នំគូលែន ដែលជាប្រភពទឺករ៉ែ Elan ដ៏វិសុទ្ធរួមជាមួយ pH រហូតដល់ 8.2 ខ្ពស់ជាងគេនៅកម្ពុជា ។

ទឹករ៉ែធម្មជាតិ Elan pH8.2 គឺជាប្រភពទឹកដែលផ្ទុកនូវ សារធាតុចិញ្ចឹមសេរីរាង្គល្អៗ ដែលសារធាតុទាំងអស់នោះ បង្កើតឡើងដោយធម្មជាតិ និងគ្មានការកែច្ឆៃ។ កំរិត pH 8.2 នឹងជួយឱ្យរាងកាយរបស់អ្នកមានជាតិអាល់កាឡាំង ផ្ដល់នូវសុខភាពល្អ និងរាងកាយមាំមួន។ ទឹករ៉ែធម្មជាតិដែលមាន pH ឬអាល់កាឡាំង (Alkaline) កម្រិតខ្ពស់បែបនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ក្រៃលែងចំពោះសុខភាព ក៏ដូចជាជួយថែរក្សាឆ្អឹងឱ្យមានសុខភាពល្អ ជួយបន្សាបជាតិអាស៊ីត ដែលលើសនៅក្នុងរាងកាយ ក្រពះ និងពោះវៀនបានយ៉ាងមានប្រសិទ្ធភាព។

សូមជម្រាបថាក្រុមហ៊ុន គូលែន ស្រ្ពីង ឯ.ក ជាក្រុមហ៊ុនឈានមុខគេក្នុងការផលិត ទឹករ៉ែធម្មជាតិ Elan pH8.2 ដែលមានគុណភាពល្អបំផុត រួមជាមួយការយកចិត្តទុកដាក់ ប្រកបទៅដោយអនាម័យ អាចទុកចិត្ត និងអាចជឿជាក់បាន។ លោកអ្នកអាចរកជាវទឹករ៉ែធម្មជាតិ Elan pH 8.2 គ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ព័ណ៍មានបន្ថែម ឬទំនាក់ទំនងមកលេខ
017 32 32 59 / 010 55 95 09
Facebook (https://www.facebook.com/ElanMineralWaterPh8.2)
Telegram (https://t.me/ElanMineralwater)

ការប្រារព្ធអបអរសាទរ ខួបមួយឆ្នាំនៃយុទ្ធនាការ “ឥទ្ធិពលនៃពាក្យថាទេ” ដើម្បីប្រយុទ្ធប្រឆាំងនឹង ការផឹកស្រវឹងបើកបរសម្រាប់យុវជន នៅកម្ពុជា

0

យុវជនជាង ៣៩លាន នាក់នៅទូទាំងអាស៊ាន ដែលទាក់ទងដល់ដោយយុទ្ធនាការឌីជីថល ប្រកបដោយនវានុវត្តន៍ ដែលដឹកនាំដោយសម្ព័ន្ធពហុវិស័យ ពិសេសនៃអង្គការសហគមន៍ អាជីវកម្ម សមាគម និងរដ្ឋាភិបាលចំនួន ២៨អង្គភាព ។

មនុស្សជំនាន់ក្រោយកំពុងប្រមូលផ្តុំគ្នា ដើម្បីការពារភពផែនដីរបស់យើង ប្រជាជន និងអនាគតរបស់ពួកគេ។ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់ អង្គការសហប្រជាជាតិ ដើម្បីកាត់បន្ថយការស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ៥០% ត្រឹមឆ្នាំ២០៣០ យុវជនត្រូវតែជាចំណែកមួយ នៃដំណោះស្រាយ។

តើអ្នកដឹងទេ៖ នៅអាស៊ីអាគ្នេយ៍ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្ស ២,០០០ នាក់ក្នុងមួយថ្ងៃៗ។

តើអ្នកដឹងទេ៖ នៅក្នុងប្រទេសកម្ពុជា ជាមធ្យមគ្រោះថ្នាក់ចរាចរណ៍ចំនួនប្រាំពីរករណី និងការស្លាប់នៅលើដងផ្លូវ ចំនួនប្រាំនាក់កើតឡើង ក្នុងមួយថ្ងៃ ហើយអង្គការសុខភាពពិភពលោក បានប៉ាន់ប្រមាណថា ១៣% នៃចំនួនអ្នកស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅកម្ពុជាពាក់ព័ន្ធនឹងគ្រឿងស្រវឹង។

របាយការណ៍ដោយ អង្គការសុខភាពពិភពលោកបានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាបុព្វហេតុចម្បងនៃការស្លាប់ របស់មនុស្សដែលមានអាយុពី ៥ទៅ ២៩ឆ្នាំ។ វាជា “ជំងឺរាតស្ងាត់ស្ងៀម” ដែលកំពុងប៉ះពាល់ដល់ តំបន់អាស៊ីអាគ្នេយ៍អស់ ជាច្រើនទសវត្សរ៍មកហើយ។ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍គឺជៀសមិនរួច ប៉ុន្តែវា អាចការពារបានក្នុងកម្រិតខ្ពស់។

យុវជនដែលមានប្រហែល មួយភាគប្រាំនៃចំនួនប្រជាជន ឥឡូវនេះជាម្ចាស់លើដងផ្លូវនៃអាស៊ីអាគ្នេយ៍។ នេះក៏មានន័យថា យុវជនមានអំណាចក្នុងការធ្វើឲ្យផ្លូវ ជាកន្លែងមានសុវត្ថិភាពជាងមុនផងដែរ។

កត្តាសំខាន់គឺការដោះស្រាយការផឹកគ្រឿងស្រវឹង និងការបើកបរ។ នៅអាស៊ីអាគ្នេយ៍ មនុស្សវ័យជំទង់មានហានិភ័យបំផុត សម្រាប់ការបើកបរទាំងស្រវឹង ទំនងនឹងបើកបរទាំងស្រវឹង ៦ដង ច្រើនជាងប្រជាជនទូទៅ។

យកមកវិញនូវឥទ្ធិពលរបស់ អ្នកក្នុងការបីនិយាយថា “ទេ” ចំពោះការបើកបរទាំងស្រវឹង

យុទ្ធនាការបង្កើនការយល់ដឹងជាសាធារណៈ “ឥទ្ធិពលនៃពាក្យថាទេ” ត្រូវ បានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីចាត់ចំណាត់ការ។
ដោយការនិយាយថា “ទេ” ចំពោះការបើកបរទាំងស្រវឹង យុវជនអាចរក្សាខ្លួនឯងឲ្យមានសុវត្ថិភាព ការពារមនុស្សជាទីស្រលាញ់របស់ពួកគេ និងបង្កើនសុវត្ថិភាព និងឱកាសក្នុងសហគមន៍របស់ ពួកគេកាន់តែល្អប្រសើរឡើង។ សមាគមរថយន្តកម្ពុជា CaMSafe និងសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ដោយមានការគាំទ្រពីគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិ និងដៃគូអនុវត្តរបស់ពួកគេ គឺសមាគមរថយន្តនៃប្រទេសវៀតណាម (AAV) បានរួមគ្នាអប់រំយុវជនអំពីគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយការបើកបរទាំងស្រវឹង។ យុទ្ធនាការនេះត្រូវបានគាំទ្រដោយអង្គការ Asia Pacific International Spirits and Wines Alliance (APISWA) និងទីភ្នាក់ងារច្នៃប្រឌិត Orès ដោយមានការគាំទ្រពី វិទ្យាស្ថានអង្គការសហប្រជាជាតិបណ្តុះបណ្តាល និងស្រាវជ្រាវ (UNITAR) ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) និង ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ABC)។

យុទ្ធនាការ “ឥទ្ធិពលនៃពាក្យថាទេ” កំណត់គោលដៅយុវជនអាយុ ១៨-៣០ឆ្នាំ នៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ចំនួនប្រាំមួយ៖ កម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម។ វាប្រមូលផ្តុំដៃគូអន្តរជាតិជាង ២០ ដែលតំណាងឱ្យរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ឯកជន និងអង្គការសហគមន៍ដើម្បីផ្តល់ សិទ្ធិអំណាចដល់យុវជននិងលើកកម្ពស់ ការផ្លាស់ប្តូរអាកប្បកិរិយានៅពេល និយាយដល់ការទទួលទានគ្រឿងស្រវឹង និងការបើកបរ។

សម្រាប់ឆ្នាំមុន យុទ្ធនាការ “ឥទ្ធិពលនៃពាក្យថាទេ” ដែលត្រួសត្រាយដឹកនាំផ្លូវ បានផ្សព្វផ្សាយការយល់ដឹងដល់យុវជន ៣៩លាន នាក់ តាមរយៈវីដេអូឃ្លីប ក្រាហ្វិកព័ត៌មានដែលទាក់ភ្នែក វីដេអូពាណិជ្ជកម្ម និងការពិតសំខាន់ៗ ដែលត្រូវបានអប់រំឱ្យកាន់តែប្រសើរឡើង អំពីការបើកបរទាំងស្រវឹង។ នៅខែកញ្ញា ឆ្នាំ២០២២ យុទ្ធនាការនេះបានចាប់ផ្តើមកម្មវិធី ប្រកួតរូបថតអន្តរជាតិ ក្រោមប្រធានបទ “មិត្តមិនបណ្តោយឲ្យមិត្ត បើកបរទាំងស្រវឹងឡើយ”។
កម្មវិធីប្រកួតនេះបានលើកទឹកចិត្ត ដល់ក្រុមមិត្តភ័ក្តិឱ្យធ្វើការរួមគ្នា ដើម្បីបញ្ឈប់ការបើកបរទាំងស្រវឹង ហើយបានធ្វើឱ្យអ្នកចូលរួមការ ប្រកួតគិតត្រិះរិះអំពីរបៀបដែល ពួកគេនឹងធ្វើសកម្មភាពនៅពេលក្រោយ ដែលពួកគេឃើញមិត្តភក្ដិស្រវឹង ឈោងយកកូនសោឡានរបស់ពួកគេ។ វាបានផ្សព្វផ្សាយដល់យុវជន ជាង ៧លាននាក់ដែលមានជាង ៤៥០,០០០ នៃ‘ការឡាយខ៍’, ‘ខំមិន’ និង ‘ស៊ែរ’ ក្នុងអំឡុងពេលពីរខែនៅលើ Facebook, Instagram, Tik Tok និង PartiPost។ តាមរយៈការចូលរួម យុវជនបានស្វែងយល់បន្ថែម អំពីរបៀបដែលគ្រឿងស្រវឹង ធ្វើការក្នុងរាងកាយ យល់អំពីកាតព្វកិច្ចផ្លូវច្បាប់ និងបានសាកល្បងគន្លឹះមានប្រយោជន៍ដើម្បីជៀសវាងការបើកបរទាំងស្រវឹង។

កេរ្តិ៍ដំណែលនៃយុទ្ធនាការ “ឥទ្ធិពលនៃពាក្យថាទេ” សំឡេងរបស់យុវជនគឺជា យានដ៏មានឥទ្ធិពលបំផុតឆ្ពោះទៅ រកការផ្លាស់ប្តូរធំសម្បើមមួយ។ តាមរយៈការចូលរួមឌីជីថល ប្រកបដោយប្រសិទ្ធភាព យុវជនមិនត្រឹមតែចែករំលែកវីដេអូឃ្លីប និងរូបភាពយុទ្ធនាការនៅលើ បណ្តាញទំនាក់ទំនងសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចែករំលែករឿងរ៉ាវផ្ទាល់ខ្លួន និងទស្សនៈរបស់ពួកគេ នៅលើទំព័រយុទ្ធនាការផងដែរ។ ចំណង់ចំណូលចិត្ត ភាពច្នៃប្រឌិត និងសេចក្តីប្រាថ្នារបស់ពួកគេ ក្នុងការរក្សាសហគមន៍ពួកគេឲ្យមានសុវត្ថិភាព គឺជាចំណុចសំខាន់នៃគំនិតផ្តួចផ្តើមយុទ្ធនាការ “ឥទ្ធិពលនៃពាក្យថាទេ”។

យុទ្ធនាការ “ឥទ្ធិពលនៃពាក្យថាទេ” គឺកម្រអស្ចារ្យក្នុងចំណោមយុទ្ធនាការ បើកបរទាំងស្រវឹងដោយសារតែ មានសម្ព័ន្ធភាពដ៏ធំនៃដៃគូអន្តរជាតិ ថ្នាក់តំបន់ និងក្នុងស្រុករបស់ខ្លួន។ Greig Craft ប្រធានសមាគម AA នៅវៀតណាម និង FIA Region II (អាស៊ីប៉ាស៊ីហ្វិក) មានប្រសាសន៍ថា “វាកម្រណាស់សម្រាប់អង្គការមកពីវិស័យ និងសាវតាជាច្រើនខុសៗគ្នាក្នុងការរួបរួមគ្នាបាន ប៉ុន្តែយើងទាំងអស់គ្នា ត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំង ដោយបីបុព្វហេតុរួមរបស់យើង៖ ដើម្បីរក្សាយុវជនឲ្យមាន សុវត្ថិភាពនៅលើដងផ្លូវ។ យុវជនជំនាន់នេះមានសក្ដានុពល យ៉ាងធំធេងក្នុងការបង្កើតសហគមន៍របស់ពួកគេ និងបង្ការការពារគ្រោះថ្នាក់ចរាចរណ៍។ យើងមានមោទនភាពក្នុងការ ចូលរួមក្នុងយុទ្ធនាការនេះ ដើម្បីបំផុសការផ្លាស់ប្តូរក្នុងសហគមន៍ មូលដ្ឋានទូទាំងអាស៊ីប៉ាស៊ីហ្វិក”។

លោក Vijay Subramaniam ប្រធាន APISWA ដែលក៏ជាប្រធានប្រចាំតំបន់អាជីវកម្ម លក់រាយការធ្វើដំណើរ ទេសចរណ៍នៃទ្វីបអាស៊ី មជ្ឈិមបូព៌ា និងអាហ្រ្វិក និងសកលលោកនៅ Bacardi បានចែករំលែកថា “យើងមានកិត្តិយសដែលជា ផ្នែកមួយនៃសម្ព័ន្ធភាពធំ និងទូលំទូលាយនៃដៃគូ ដែលមានគោលដៅតែមួយ ដើម្បីផ្លាស់ប្តូរអាកប្បកិរិយា និងផ្តល់ឱ្យមនុស្សពេញវ័យ នូវមធ្យោបាយដើម្បីកសាងអនាគតដ៏ល្អប្រសើរ និងកាន់តែមានសុវត្ថិភាពសម្រាប់ខ្លួនពួកគេ និងអ្នកដទៃ”។ យុទ្ធនាការ “ឥទ្ធិពលនៃពាក្យថាទេ” បង្ហាញពីអំណាចនៃភាពជាដៃគូ និងដំណោះស្រាយរួមចំពោះ ផលប៉ះពាល់ដែលអាចមាន ដើម្បីគាំទ្ររបៀបវារៈសកលរួមមួយ ក្នុងការកាត់បន្ថយការស្លាប់ និងរបួសចរាចរណ៍លើដងផ្លូវ”។

តាមរយៈការផ្សព្វផ្សាយការយល់ដឹង និងការបំផុសការចូលរួមពីយុវជន ក្រុមការងារនៃយុទ្ធនាការនេះ សង្ឃឹមថា ពួកគេនឹងជះឥទ្ធិពលលើក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់ពួកគេឱ្យក្លាយជា អ្នកបើកបរដែលមានទំនួលខុសត្រូវ និងឃ្លាំមើលគ្នាទៅវិញទៅមក សម្រាប់មនុស្សជំនាន់ក្រោយ។

នៅឆ្នាំ 2023 យុទ្ធនាការ “ឥទ្ធិពលនៃពាក្យថាទេ” រំពឹងថានឹងពង្រីកទៅបណ្តាប្រទេស អាស៊ីប៉ាស៊ីហ្វិកផ្សេងទៀត ដើម្បីលើកទឹកចិត្តឱ្យមានការទទួលទាន គ្រឿងស្រវឹងដោយការទទួលខុសត្រូវ និងការផ្លាស់ប្តូរអាកប្បកិរិយា ជាប់យូរអង្វែងចំពោះយុវជន។ ដើម្បីស្វែងយល់បន្ថែមអំពីយុទ្ធនាការ ឥទ្ធិពលនៃពាក្យថាទេ, សូមចូលទៅកាន់ ទំព័រ Facebook ឬ គេហទំព័ររបស់យុទ្ធនាការ ។

Celebrating one year of The “Power of No” Campaign to combat drink driving for young people in Cambodia

0

Over 39 million youth across ASEAN reached by innovative digital campaign, led by unique multi-sector alliance of 28 community organizations, businesses, associations, and governments

The next generation is rallying to protect our planet, its people, and their futures. To meet the United Nations Sustainable Development Goal to reduce road traffic deaths and injuries by 50% by 2030, young people must be part of the solution.

Did you know: In Southeast Asia, road crashes claim the lives of 2,000 people each day. [1]

Did you know: In Cambodia, an average of seven road crashes and five road deaths occur per day and the World Health Organization estimates 13% of Cambodia’s road traffic deaths involve alcohol. [2]

A report by the World Health Organization revealed that road traffic injuries are the leading cause of death of people aged 5-29. It’s a “silent epidemic” that’s been hurting the Southeast Asia region for decades. But road crashes are not inevitable; they are highly preventable.

The youth — which makes up about one-fifth of the population — now own the streets of Southeast Asia. This also means the youth have the power to make roads a safer place.

A key factor is tackling drinking and driving. In Southeast Asia, young adults are the most at risk for drink driving — 6 times more likely to drink drive than the general population. [3]

Take back your Power to say “NO” to drink driving

The “Power of No” public awareness campaign was launched in February 2022 to take action.

By saying “No” to drink driving, young people can keep themselves safe, protect their loved ones, and improve their community’s safety and opportunities. The Automobile Association of Cambodia, CaMSafe, and the International Business Chamber of Cambodia, with endorsement from the National Road Safety Committee and their implementation partner the Automobile Association of Vietnam (AAV), have come together to educate young people about the harms that could be caused by drink driving. The campaign is supported by the Asia Pacific International Spirits and Wines Alliance (APISWA) and creative agency Orès, with endorsement from the United Nations Institute  of  Training  and Research (UNITAR), the US-ASEAN Business Council (US-ABC) and the EU-ASEAN Business Council (EU-ABC).

“Power of No” targets young adults 18-30 years old in six Southeast Asian countries: Cambodia, Laos, Malaysia, the Philippines, Thailand, and Vietnam. It brings together over 20 international partners representing government, NGO, private, and community organizations to empower young people and promote a change in behavior when it comes to drinking and driving.

For the past year, the groundbreaking “Power of No” campaign has spread awareness to 39 million young people through video clips, eye-catching infographics, a commercial video, and important facts to be better educated on drink driving.

In September 2022, the campaign launched an international photo contest with the theme “Friends Don’t Let Friends Drive Drunk”.

The contest encouraged groups of friends to work together to stop drink driving, and made contestants think critically about how they will act the next time they see a drunk friend reach for their keys. It reached over 7 million young people with over 450,000 likes’, ‘comments’, and ‘shares’ during two months across Facebook, Instagram, Tik Tok, and PartiPost. By participating, young people learned more about how alcohol works in the body, understood legal obligations, and tried useful tips to avoid drink-driving.

The legacy of the“Power of No” Campaign

The voices of youth are the most powerful vehicle towards monumental changes. Through effective digital engagement, young people are not only sharing campaign video clips and images on social media, but are also sharing their personal stories and viewpoints on campaign pages. Their passion, creativity, and aspiration to keep their community safe is the spotlight of the “Power of No” initiative.

The “Power of No” campaign is singular amongst drink driving campaigns because of its large coalition of international, regional, and local partners. Greig Craft, President of AA Việt Nam and FIA Region II (Asia Pacific) says, It is rare for organizations from so many different sectors and backgrounds to unite, but we are all deeply motivated by our shared cause: to keep youth safe on the road. This generation of young adults has enormous potential to shape their community and prevent road crashes. We are proud to participate in this campaign to inspire change within local communities across the Asia Pacific.”

“We are honoured to be part of a large and broad coalition of partners with a single-minded goal to change behaviours and give young adults the agency to build a better and safer future for themselves and others,” shared APISWA Chairman, Vijay Subramaniam, who is also the Regional President, Asia, Middle East & Africa and Global Travel Retail at Bacardi. “The “Power of No” campaign demonstrates the power of partnerships and the impact shared solutions can have to support a collective global agenda to reduce road traffic deaths and injuries.”

By spreading awareness and inspiring engagement from young people, the campaign team hopes that they in turn will influence their families and friends to be responsible drivers and look out for each other for generations to come.

In 2023, the “Power of No” campaign expects to expand to other Asia Pacific countries to encourage responsible drinking and lasting behavior change in young people.

To learn more about Power of No, visit the campaign’s Facebook page or website.

[1] World Health Organization, 2018. https://www.who.int/publications/i/item/9789241565684

[2] World Health Organization, 2018.https://www.who.int/publications/i/item/9789241565684

[3] Young adults (20-24 years old) in Asia are 6 times more likely to drink drive, compared to the global average across all ages. IHME Global Burden of Disease Study, 2019. https://www.healthdata.org/gbd/2019

ហ្វរ៉េសអ៊ិនធឺអ៊ែកទីវ កម្ពុជា និង ធនាគារ ស្ថាបនា ពង្រីកការផ្តល់ជូនប័ណ្ណទូទាត់ឌីជីថល តាមរយៈសេវាទូទាត់វិក្កយបត្រ

0

ភ្នំពេញ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣ – ហ្វរ៉េសអ៊ិនធឺអ៊ែកទីវ កម្ពុជា (Forest Interactive Cambodia) ដែលជាក្រុមហ៊ុន ទូរគមនាគមន៍ឈានមុខគេ ចាប់ដៃគូជាមួយ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា ដើម្បីពង្រីកការផ្តល់ប័ណ្ណទូទាត់ឌីជីថល ជាមួយសេវាទូទាត់វិក្កយបត្រសម្រាប់អតិថិជន។

ភាពជាដៃគូថ្មីនេះនឹងផ្តល់លទ្ធភាពឱ្យ អតិថិជនរបស់ធនាគារ ស្ថាបនា អាចរីករាយជាមួយនឹងមាតិកា ឌីជីថលលំដាប់ខ្ពស់ដូចជា Mobile Legends Bang Bang PUBG Mobile Garena Discord Netflix Spotify Amazon Play Station VALORANT  Marvel Razer Gold និងប័ណ្ណដែលទាក់ទងនឹង ការកម្សាន្តផ្សេងៗទៀតជាច្រើន។

ជាមួយនឹងភាពជាដៃគូនេះ អតិថិជនរបស់ធនាគារ ស្ថាបនា អាចទិញប័ណ្ណទូទាត់ឌីជីថលដោយគ្រាន់តែ ប្រើចង្អុលដៃតែប៉ុណ្ណោ ។ សេវាកម្មនេះនឹងដំណើរការនៅ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣ ហើយអ្នកប្រើប្រាស់អាចទាញយក កម្មវិធីស្ថាបនា ម៉ូបាល នៅលើ Google Play  App Store  AppGallery  ដើម្បីរីករាយជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ ៥0% ចាប់ពី ថ្ងៃទី ២0 ខែកុម្ភៈ ឆ្នាំ ២០២៣ រហូតដល់ ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៣។

លោក តូ សុខណាង  នាយកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន ហ្វរ៉េសអ៊ិនធឺអ៊ែកទីវ កម្ពុជា បានមានប្រសាសន៍ថា “ការបើកឱកាសសម្រាប់ការទូទាត់តាមឌីជីថល និងភាពជាដៃគូរួមគ្នារវាង ធនាគារ ស្ថាបនា និងក្រុមហ៊ុន  ហ្វរ៉េសអ៊ិនធឺអ៊ែកទីវ កម្ពុជា បាននាំមកនូវភាពងាយស្រួល ភាពបត់បែន ភាពជឿជាក់ និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ ។ យើងប្តេជ្ញាចិត្តដើម្បីធ្វើបដិវត្តន៍បទពិសោធន៍នៃការទូទាត់ តាមប្រព័ន្ធឌីជីថល ដែលតាមរយៈភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់ សេវាកម្ម និងផលិតផល តាមរយៈកម្មវិធីស្ថាបនា ម៉ូបាល របស់ធនាគារ ស្ថាបនា ។

កិច្ចសហការនេះមិនត្រឹមតែលើកកម្ពស់ការទូទាត់តាមឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជូន អតិថិជនរបស់ធនាគារ ស្ថាបនា នូវប័ណ្ណទូទាត់ដែលទាក់ទងនឹងហ្គេម កម្សាន្ត និងកម្មវិធីកម្សាន្តយ៉ាងទូលំទូលាយផ្សេងៗទៀតផងដែរ ។ តាមរយៈភាពជាដៃគូនេះ ធនាគារ ស្ថាបនា បាននឹងកំពុងបោះជំហាន ដ៏សំខាន់មួយឆ្ពោះទៅរកការផ្តល់ជូនអតិថិជនរបស់ខ្លួននូវជំរើសដ៌សម្បូរបែបសម្រាប់តម្រូវការកម្សាន្ត ឌីជីថល របស់ពួកគេ ។

លោក សុខណាង បន្ថែមថា “យើងមានសេចក្តីរំភើបរីករាយដែលបានចាប់ដៃគូជាមួយ ធនាគារ ស្ថាបនា ដែលត្រូវបានទទួលស្គាល់ថាជាធនាគារពាណិជ្ជឈានមុខគេនៅក្នុងប្រទេស ។ តាមរយៈបទពិសោធន៍ ឧស្សាហកម្មរយៈពេល 16 ឆ្នាំរបស់យើងនៅក្នុងបច្ចេកវិទ្យាទូរសព្ទចល័ត និងទំនាក់ទំនងដែលជាគ្រឺះដ៍សំខាន់ និង ជាប្រវត្តិសាស្ត្ររបស់យើងក្នុងការជំរុញដល់អាជីវកម្ម ដើម្បីបំពេញតម្រូវការរបស់ អ្នកប្រើប្រាស់សេវាកម្ម ឌីជីថល។ វេទិកាប័ណ្ណទូទាត់ឌីជីថល របស់ក្រុមហ៊ុន ហ្វរ៉េសអ៊ិនធឺអ៊ែកទីវ បានផ្តល់នូវជំរើសដ៏ទូលំទូលាយ និងសុវត្ថិភាពខ្ពស់សម្រាប់ការទិញប័ណ្ណទូរទាត់ឌីជីថលដ៏ល្បីៗ និងមានតម្លៃជាច្រើនដល់ប្រជាជនកម្ពុជា ។

លោក ហ្វុង កៃ ជីន ប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ “នៅធនាគារ ស្ថាបនា យើងតែងតែស្វែងរកមធ្យោបាយអភិវឌ្ឍសេវាធនាគារឱ្យកាន់តែល្អប្រសើរឡើង និងផ្តល់ជម្រើសជាច្រើនជូនដល់អតិថិជនរបស់យើង ។ កិច្ចសហការជាមួយ ហ្វរ៉េសអ៊ិនធឺអ៊ែកទីវ កម្ពុជា គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះ។ ហើយគោលដៅដ៏ចម្បងរបស់យើងគឺ ការផ្តល់នូវប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែងាយស្រួលជូនអតិថិជន ។ តាមរយៈភាពជាដៃគូនេះ រួមជាមួយនឹងស្ថាបនា ម៉ូបាលរូបរាងថ្មីនេះ យើងនឹងនាំមកនូវបទពិសោធន៍ធនាគារដ៏រីករាយសម្រាប់អតិថិជរបស់យើង ដើម្បីធ្វើ ប្រតិបត្តិការទិញរបស់ពួកគេប្រកបដោយសុវត្ថិភាព និងងាយស្រួល”។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗ សូមចូលទៅកាន់ គេហទំព័រ របស់ធនាគារ ស្ថាបនា និង ទំព័រ ហ្វេសប៊ុក ផ្លូវការ របស់ធនាគារ ស្ថាបនា ។

អំពី ហ្វរ៉េសអ៊ិនធឺអ៊ែកទីវ

ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ (Forest Interactive) បានបង្កើតឡើងក្នុងឆ្នាំ 2006 ដែលរៀបចំអោយមានវេទិកាចល័តមួយ ដើម្បីភ្ជាប់ប្រតិបត្តិករទូរស័ព្ទចល័ត អ្នកផ្តល់មាតិកា និងអ្នកផលិតផ្សព្វផ្សាយហ្គេមកម្សាន្តជាមួយអតិថិជនរបស់ពួកគេ។ ជាមួយនឹងបទពិសោធន៍ជាង 16 ឆ្នាំនៅក្នុងឧស្សាហកម្មនេះ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ បានពង្រីកការិយាល័យប្រត្តិបត្តការរបស់ខ្លួន និង ប្រើធនធានមនុស្សជាង 20+ សញ្ជាតិនៅក្នុង តំបន់ចំនួន 16 ។

ការផ្តល់សេវាជាវមាតិកា ប័ណ្ណទូទាត់ឌីជីថល និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក និងកម្មវិធីទូរស័ព្ទសម្រាប់គ្រប់វ័យ ។ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ដំណើរការនៅក្នុងប្រទេសជាង 30 ដោយបម្រើប្រតិបត្តិករទូរស័ព្ទចល័ត 90+ និងដៃគូមាតិកា 100+ ដែលមានសមត្ថភាពឈានដល់អតិថិជនជាងមួយពាន់លាននាក់នៅទូទាំងពិភពលោក។ សូមចូលទៅកាន់ www.forest-interactive.com ដើម្បីស្វែងយល់បន្ថែម។

អំពី ធនាគារ ស្ថាបនា

ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា ដែលមានទ្រព្យសម្បត្តិសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤០០០ នាក់។ យើង​មាន​បណ្តាញ​សាខា​យ៉ាង​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស​ដែល​មាន​សាខា​ជាង 170 សាខា​ធនាគារ ស្ថាបនា​ Premier Banking ចំនួន 3 និង​ម៉ាស៊ីន ATM ជាង 250 ។ យើងផ្តល់សេវាកម្មធនាគារពេញលេញដូចជា ប្រាក់កម្ចី ប្រាក់បញ្ញើ iBanking សេវាធនាគារចល័ត ប័ណ្ណឥណពន្ធ និងឥណទាន ការផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស ផ្ទេរប្រាក់ឆ្លងប្រទេសជាមួយ SWIFT និង Visa B2B Connect, Western Union, ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាកម្មហិរញ្ញវត្ថុផ្សេងទៀត។

លើសពីនេះ យើងផ្តល់សេវាប្រមូលពន្ធ និងការបង់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។ យើងសហការជាមួយអ្នកផ្តល់សេវាទូទាត់តាមទូរស័ព្ទដូចជា WING, Pi Pay, TrueMoney , Ly Hour Veluy , eMoney , និង Bakong ដើម្បីបន្ថែមភាពងាយស្រួលដល់អតិថិជនរបស់យើង។

ថ្មីៗនេះ ធនាគារ ស្ថាបនា បានឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពចំនួនពីរ “ពានរង្វាន់កម្មវិធីធនាគារចល័តល្អបំផុតឆ្នាំ 2022” និង “Mobile Banking & Payment Initiative of the Year” ពីទស្សនាវដ្តី Global Brands ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស និងពានរង្វាន់ធនាគារលក់រាយនិងហិរញ្ញវត្ថុអាស៊ីសម្រាប់កម្មវិធីធនាគារចល័តដែលបានកែប្រែថ្មីរបស់ខ្លួន។ , Sathapana Mobile. ពានរង្វាន់ទាំងពីរនេះគឺជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់យើងក្នុងការបម្រើអតិថិជនរបស់យើងឱ្យកាន់តែប្រសើរឡើង ខណៈដែលតម្រូវការសម្រាប់សេវាធនាគារចល័តបន្តកើនឡើង ហើយបទពិសោធន៍ឌីជីថលដូចជា Sathapana Mobile បានក្លាយជាផ្នែកមួយនៃរបៀបរស់នៅរបស់កម្ពុជា។ 

មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ បើកសម្ពោធផ្លូវការ ក្រោមវត្ដមានលោកស្រី ឱ វណ្ណឌីន

0

ភ្នំពេញ៖ មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ ដែលជាមន្ទីរពេទ្យឯកទេស រោគកុមារស្ដង់ដារខ្ពស់ បានសម្ពោធជាផ្លូវការហើយ នៅថ្ងៃទី១៧ ខែកុម្ភៈនេះ ក្រោមអធិបតីភាពលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលមានទីតាំងនៅអាគារលេខ៤៩ ផ្លូវ ៣៦៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ឆ្លៀតឱកាសនោះ លោកស្រី ឱ វណ្ណឌីន បានសម្ដែងនូវក្ដីរីករាយ និងអបអរសាទរ ចំពោះសមិទ្ធផលថ្មី ដែលទើបកើតឡើងក្នុងវិស័យឯកជននេះ ដើម្បីរួមចំណែកជំរុញដល់ ប្រព័ន្ធសុខាភិបាលកម្ពុជា ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាយុទ្ធសាស្ដ្ររបស់ក្រសួងសុខាភិបាល ដែលបើកទូលាយឲ្យមានការចូលរួមពីវិស័យជន ។

លោកស្រីបន្ដថា «ការកសាងនូវប្រព័ន្ធសុខាភិបាល ឬក៏ការអភិវឌ្ឍរីកចម្រើន នៃវិស័យសុខាភិបាលនេះ មិនអាចកាត់ផ្ដាច់ចេញបានពីការ ចូលរួមចំណែកដ៏ខ្លាំងពីវិស័យឯកជននោះទេ ។ មនុស្សមួយចំនួន តែងយល់ច្រឡំថា សុខាភិបាល ទាល់តែរដ្ឋ បានគេគិតថា ជាប្រព័ន្ធសុខាភិបាល ដោយភ្លេចអំពីការគិតគូរ និងបើកឲ្យបានទូលាយ នូវការចូលរួមចំណែកពីវិស័យឯកជន ក៏ប៉ុន្ដែយើងត្រូវគិតថា ពាក្យថា ប្រព័ន្ធសុខាភិបាល គឺក្ដោបទាំងរដ្ឋ និងឯកជន គឺនៅជាមួយគ្នា» ។

តាមរយៈនេះ រដ្ឋលេខាធិការក្រសួងក្រសុខាភិបាលដដែល បានបង្ហាញសុទិដ្ឋិនិយមថា «វត្តមានរបស់មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ នឹងជួយសង្គ្រោះ ព្យាបាលថែទាំសុខភាពកុមារកម្ពុជា ពោរពេញទៅដោយប្រសិទ្ធភាព ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងទទួលបានការជឿទុកចិត្តពីប្រជាជន ហើយក៏នឹងអាចជួយជំរុញឲ្យ វិស័យសុខាភិបាលនៅកម្ពុជា កាន់តែរីកចម្រើនទៅមុខ ដើម្បីជាប្រយោជន៍រួមដល់ប្រទេសជាតិ និងប្រជាជនកម្ពុជា» ។

លោកវេជ្ជបណ្ឌិត វ៉ាន សុខជា នាយកប្រតិបត្តិនៃមន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ បានលើកឡើងថា មន្ទីរពេលនេះ បានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ស្ថានិក ៣រូប គឺមានលោក និងលោកវេជ្ជបណ្ឌិត អ៊ុន យូ ដែលសុទ្ធសឹងជាគ្រូពេទ្យឯកទេសរោគកុមារ ដែលមានជំនាញ និងបទពិសោធន៍ច្រើនឆ្នាំ ទាំងក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន និងលោក Tommy Sim ដែលជាពាណិជ្ជករមាន ឯកទេសពិសេសលើការបង្កើត ដឹកនាំ គ្រប់គ្រងសហគ្រិន និងចាត់ចែងហិរញ្ញវត្ថុក្រុមហ៊ុនជាដើម ។

លោករំឮកថា ម៉ាក់ស៊ីឃែរបានចុះបញ្ជីរការ និងទទួលលិខិតអនុញ្ញាតិឲ្យបើកដំណើរការ ក្នុងនាមជាមន្ទីរសម្រាកព្យបាលរោគកុមារ កាលពីឆ្នាំ២០១៨ ហើយ ២ឆ្នាំដំបូង គឺដំណើរការផ្ដល់សេវាកម្ម នៅអាគារកម្ពស់ ៧ជាន់ប៉ុណ្ណោះ ។ តែដោយមានការគាំទ្រពីមាតាបិតាដ៏ច្រើនជាលំដាប់ រហូតខ្វះបន្ទប់ និងគ្រែសម្រាប់អ្នកជំងឺ ទើបគណៈគ្រប់គ្រងសម្រេច សាងសង់អាគារថ្មីកម្ពស់ ១០ជាន់ជាប់អាគារចាស់ លើផ្ទៃដី ១,៩៧៩ម៉ែត្រការ៉េ ក្រោមទុនវិនិយោគចំនួន ៥,៦៩លានដុល្លារ និងបានពង្រីកខ្លួនទៅជាមន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ ។

មន្ទីរពេទ្យនេះ បានបំពាក់នូវសម្ភារបរិក្ខាទំនើបៗ ដែលភាគច្រើននាំចូលមកពីប្រទេសជប៉ុន ដើម្បីធ្វើឲ្យការពិនិត្យ ធ្វើរោគវិន័ច្ឆ័យ និងព្យាបាល មានភាពជាក់លាក់ ច្បាប់លាស់ និងមានប្រសិទ្ធភាពខ្ពស់ ជាមួយវេជ្ជបណ្ឌិតឯកទេស ដើម្បីផ្ដល់នូវសេវាថែទាំសុខភាពដល់កុមារទូទៅ ។ លោកថា «ខ្ញុំមានទស្សនៈវិស័យចង់ក្លាយជា មន្ទីរពេទ្យកុមារឯកទេសរោគកុមារ មួយឈានមុខគេនៅកម្ពុជា ដែលទទួលបានការជឿទុកចិត្ត ពីប្រជាជនទូទៅលើសេវាកម្ម ព្យាបាលរោគកុមារ ប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ ប្រសិទ្ធភាព និងប្រសិទ្ធផល» ។

ជាមួយគ្នាដែរ ក្នុងនាមស្ថាបនិកមួយរូប លោក Tommy Sim បានជំរុញឲ្យបុគ្គលិកទាំងអស់ នៅក្នុងមន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ ត្រូវយកចិត្តទុកដាក់ ខិតខំប្រឹងប្រែង និងអភិវឌ្ឍន៍ជំនាញរបស់ខ្លួនបន្ថែមទៀត ឲ្យស្របតាមទស្សនៈវិស័យវែងឆ្ងាយ របស់គណៈគ្រប់គ្រងមន្ទីរពេទ្យ ដែលគ្រោងនឹងពង្រីកសាខាជាបន្ដបន្ទាប់ទៀត ដើម្បីចូលរួមបម្រើ និងផ្ដល់នូវសេវាកម្មសុខភាព ប្រកបដោយគុណភាពខ្ពស់ ជូនដល់កុមារទូទៅ ក៏ដូចជាការផ្ដល់ទំនុកចិត្តដល់ប្រជាជន ក្នុងការប្រើប្រាស់សេវាកម្មសុខភាពក្នុងស្រុក និងអាចកាត់បន្ថយការចាកចេញទៅ ប្រើប្រាស់សេវាកម្មសុខភាពនៅក្រៅប្រទេសផងដែរ ៕

ពិព័រណ៌លក់សៀវភៅ ធំបំផុតលើពិភពលោក ពិព័រណ៌លក់សៀវភៅរបស់ហាងសៀវភៅ THE BIG BAD WOLF BOOK ការត្រលប់មកជាថ្មី ជាមួយនឹងការលក់សៀវភៅ «មិនធ្លាប់មានពីមុនមក» នៅផ្សារទំនើបអូឡាំព្យា រាជធានីភ្នំពេញ

0

ភ្នំពេញ៖ រីករាយជាមួយនឹងការត្រលប់មកវិញម្ដងទៀត ជាមួយនឹងការផ្ដល់ជូន ‘មិនធ្លាប់មានពីមុនមក’! ត្រៀមខ្លួនរួច ឬនៅក្នុងការបំពេញទូសៀវភៅរបស់អ្នក ជាមួយនឹងសៀវភៅដែលអ្នកចូលចិត្តអាន ដោយសារតែពិព័រណ៌លក់សៀវភៅ ដែលទន្ទឹងរង់ចាំជាយូរមកហើយ ‘មិនធ្លាប់មានពីមុនមក’ នឹងត្រលប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីការផ្អាករយៈពេល ពីរឆ្នាំកន្លងមកដោយសារតែជំងឺរាតត្បាត។

ពិព័រណ៌លក់សៀវភៅនេះចាប់ផ្ដើមពីថ្ងៃទី22 ខែកុម្ភៈ ហើយនឹងបន្តរហូតដល់ថ្ងៃទី 5 ខែមីនា ដោយផ្ដល់ជូននូវសៀវភៅដ៏អស្ចារ្យជាច្រើន ដែលមានតម្លៃសមរម្យរហូតដល់ USD1 ក៏មាន! យើងខ្ញុំសូមអញ្ជើញអស់លោកអ្នក ដែលស្រឡាញ់សៀវភៅទាំងអស់ មកពីទូទាំងរាជធានីភ្នំពេញ អញ្ជើញចូលរួមដើម្បីចាប់យកឱកាស ជាវនូវសៀវភៅដែលមានតម្លៃមហាពិសេស សៀវភៅជាច្រើនជម្រើសមាន តាំងពីសៀវភៅប្រលោមលោក និងសៀវភៅមិនមែនប្រលោមលោក សៀវភៅកុមារ ដល់សៀវភៅសម្រាប់យុវវ័យ និងសៀវភៅជាច្រើនជម្រើសផ្សេងទៀត នៅពិព័រណ៌លក់សៀវភៅនេះ។

បើកដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង 9.00 ព្រឹក ដល់ម៉ោង 12 អធ្រាត (15 ម៉ោងនៃការសោយសុខដើរទិញសៀវភៅ!) សម្រាប់រយៈពេល 12 ថ្ងៃជាប់ៗគ្នា ពិព័រណ៌លក់សៀវភៅនេះ នឹងពោរពេញទៅដោយសៀវភៅរាប់ពាន់ក្បាល ដែលមាននូវប្រភេទចម្រុះគ្នាជាច្រើន មានតាំងពីសៀវភៅបែបអាថ៌កំបាំង ស្នេហា សៀវភៅប្រឌិតវិទ្យាសាស្ត្រ និងជាច្រើនទៀត។ ហើយអ្វីដែលពិសេសបំផុតនោះគឺ ពិព័រណ៌លក់សៀវភៅ ‘មិនធ្លាប់មានពីមុនមក’ នេះ គឺលោកអ្នកអាចចូលរួមដោយសេរីឥតគិតថ្លៃ។

ដោយបានសម្ពោធជាលើកដំបូងនៅកម្ពុជា សម្រាប់ការបោះពុម្ពផ្សាយលើកទីមួយ នៅឆ្នាំ2020 ហាងសៀវភៅ Big Bad Wolf Books បានទទួលនូវភាពជោគជ័យយ៉ាងធំធេង នៅក្នុងពិព័រណ៌លក់សៀវភៅរបស់ខ្លួន។ តាមរយៈការត្រលប់មកវិញជាលើកទីពីរ សម្រាប់ការបោះពុម្ពផ្សាយផ្ទាល់ លើកទីពីរនៅចុងខែនេះ អ្នកដែលស្រឡាញ់ការអានសៀវភៅ អាចចាប់ផ្ដើមត្រៀមខ្លួនទទួលយក នូវសៀវភៅជាភាសាអង់គ្លេសគុណភាពខ្ពស់ ដ៏ច្រើនសម្បូរបែបសម្រាប់ជ្រើសរើស។ ពេលវេលានេះ គឺជាឱកាសល្អបំផុតក្នុងការជាវ នូវសៀវភៅដែលជាទីពេញចិត្ត ដោយសារតែពិព័រណ៌លក់សៀវភៅ ‘មិនធ្លាប់មានពីមុនមក’ នេះ គឺពិតជាធ្វើឱ្យលោកអ្នកមិនខកបំណងឡើយ។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានបច្ចុប្បន្នភាព អំពីពិព័រណ៌លក់សៀវភៅ ‘មិនធ្លាប់មានពីមុនមក នៅកម្ពុជា ឆ្នាំ2023 សូមចូលទៅកាន់៖
Facebook: http://facebook.com/bbwbooks.kh
Instagram: http://instagram.com/bbwbooks.kh
Hashtag: #BigBadWolfBooks | #BBWCambodia2023

គាំទ្រអ្នកបង្កើតមាតិកា ជាមួយនឹងការធ្វើបច្ចុប្បន្នភាព ប្រព័ន្ធអនុវត្តគណនី

TikTok គឺជាភ្លែតហ្វមកម្សាន្តមួយដែលប្រមូលផ្តុំដោយសកម្មភាពច្នៃប្រឌិត និងការបង្ហាញអារម្មណ៍ និងសកម្មភាពផ្ទាល់ខ្លួនពីសំណាក់អ្នកបង្កើតមាតិកា។ គោលការណ៍ណែនាំសហគមន៍របស់យើងបង្កើតនិងពន្យល់អំពីឥរិយាបថ និងមាតិកាដែលមិនត្រូវបានអនុញ្ញាតឱ្យមាននៅលើភ្លែតហ្វមរបស់យើង ហើយនៅពេលដែលអ្នកប្រើប្រាស់រំលោភបំពានគោលការណ៍របស់យើង យើងចាត់វិធានការទៅលើមាតិកា និងគណនីរបស់ពួកគេ ដូច្នេះយើងអាចរក្សាភ្លែតហ្វមរបស់យើងឱ្យមានសុវត្ថិភាព។

សមាជិកសហគមន៍របស់យើងភាគច្រើនអនុវត្តតាមគោលការណ៍របស់យើង ប៉ុន្តែមានអ្នកប្រើប្រាស់មួយចំនួនតូចដែលរំលោភបំពានគោលការណ៍របស់យើងម្តងហើយម្តងទៀត ហើយមិនផ្លាស់ប្តូរឥរិយាបថរបស់ពួកគេឡើយ។ នៅថ្ងៃនេះ យើងប្រកាសការធ្វើបច្ចុប្បន្នភាពប្រព័ន្ធអនុវត្តគណនី ដើម្បីចាត់វិធានការកាន់តែប្រសើរប្រឆាំងនឹងអ្នកប្រព្រឹត្តខុសដដែលៗទាំងនោះ។ យើងជឿជាក់ថា ការធ្វើបច្ចុប្បន្នភាពទាំងនេះនឹងជួយយើងឱ្យលុបចោលគណនីដែលបង្កគ្រោះថ្នាក់កាន់តែមានប្រសិទ្ធភាពនិងឆាប់រហ័ស ខណៈការផ្សព្វផ្សាយបទពិសោធកាន់តែច្បាស់ និងស៊ីសង្វាក់គ្នាជាងមុនសម្រាប់អ្នកបង្កើតមាតិកាភាគច្រើនដែលអនុវត្តតាមគោលការណ៍របស់យើង។

ហេតុអ្វីបានជាយើងធ្វើបច្ចុប្បន្នភាពប្រព័ន្ធអនុវត្តគណនីបច្ចុប្បន្ន

ប្រព័ន្ធអនុវត្តគណនីដែលមានស្រាប់របស់យើងមានការរឹតបន្តឹងប្រភេទផ្សេងៗ ដូចជាការហាមប្រាមបណ្តោះអាសន្នមិនឱ្យបង្ហោះឬបញ្ចេញមតិ ដើម្បីបង្ការការរំលោភបំពានលើមុខងារផលិតផលរបស់យើង ខណៈបង្រៀនអ្នកប្រើប្រាស់អំពីគោលការណ៍របស់យើង ដើម្បីកាត់បន្ថយការរំលោភបំពាននាពេលអនាគត។ ខណៈវិធីសាស្រ្តនេះមានប្រសិទ្ធភាពក្នុងការកាត់បន្ថយមាតិកាដែលបង្កគ្រោះថ្នាក់ជារួម យើងបានទទួលដំណឹងពីអ្នកបង្កើតមាតិកាថា វិធីសាស្រ្តនេះអាចបង្កឱ្យមានការភាន់ច្រឡំក្នុងការប្រើប្រាស់។ យើងក៏ដឹងផងដែរថា វិធីសាស្រ្តនេះក៏អាចប៉ះពាល់ផងដែរដល់អ្នកបង្កើតមាតិកាដែលកម្ររំលោភបំពានគោលការណ៍ និងបំពានគោលការណ៍ដោយមិនដឹងខ្លួន ខណៈដែលអាចមិនសូវមានប្រសិទ្ធភាពក្នុងការរារាំងអ្នកបំពានគោលការណ៍ម្តងហើយម្តងទៀត។ អ្នកបំពានគោលការណ៍ម្តងហើយម្តងទៀតមានទំនោរធ្វើតាមបែបផែនមួយ ពោលគឺការវិភាគរបស់យើងបានរកឃើញថា អ្នកបំពានគោលការណ៍ជិត ៩០% បំពានលើការប្រើប្រាស់មុខងារដដែលៗជាប្រចាំ ហើយជាង ៧៥% រំលោភបំពានលើប្រភេទគោលការណ៍ដដែលម្តងហើយម្តងទៀត។ ដើម្បីដោះស្រាយបញ្ហានេះឱ្យកាន់តែប្រសើរ យើងកំពុងធ្វើបច្ចុប្បន្នភាពប្រព័ន្ធអនុវត្តគណនីរបស់យើង ខណៈដែលយើងគាំទ្រសហគមន៍អ្នកបង្កើតមាតិការបស់យើង និងលុបចោលអ្នកប្រព្រឹត្តកំហុសម្តងហើយម្តងទៀតចេញពីភ្លែតហ្វមរបស់យើង។

ប្រព័ន្ធអនុវត្តគណនីដែលត្រូវបានធ្វើឱ្យកាន់តែមានប្រសិទ្ធភាពនេះនឹងដំណើរការដោយរបៀបណា

ស្ថិតក្រោមប្រព័ន្ធថ្មីនេះ ប្រសិនបើអ្នកណាម្នាក់បង្ហោះមាតិកាដែលបំពានគោលការណ៍ណែនាំសហគមន៍របស់យើង គណនីនោះនឹងទទួលរងការចាត់វិធានការ (Strike) ខណៈដែលមាតិកានោះត្រូវបានលុបចោល។ ប្រសិនបើគណនីមួយឈានដល់កម្រិតកំណត់ដែលត្រូវទទួលរងការចាត់វិធានការ (Strike) មិនថាពាក់ព័ន្ធនឹងមុខងារផលិតផល (ឧ. មតិ ផ្សាយផ្ទាល់) ឬពាក់ព័ន្ធនឹងគោលការណ៍ (ឧ.ការសម្លុត និងការបៀតបៀន) នោះទេ គណនីនោះនឹងត្រូវបានហាមឃាត់ជាអចិន្ត្រៃយ៍។ កម្រិតកំណត់ Strike ទាំងនោះអាចមានភាពខុសគ្នាអាស្រ័យលើកម្រិតរំលោភបំពានដែលបង្កគ្រោះថ្នាក់ដល់សមាជិកសហគមន៍របស់យើង។ ឧទាហរណ៍ កម្រិតកំណត់ Strike សម្រាប់ការបំពានលើគោលការណ៍ប្រឆាំងការលើកកម្ពស់មនោគមវិជ្ជាស្អប់ខ្ពើមរបស់យើងអាចមានភាពតឹងរ៉ឹងជាងការចែករំលែកសារដែលបង្កគ្រោះថ្នាក់តិចតួច (low-harm spam)។ យើងនឹងបន្តចេញការហាមឃាត់អចិន្ត្រៃយ៍លើ Strike លើកដំបូងសម្រាប់ការរំលោភបំពានធ្ងន់ធ្ងរ រួមទាំងការផ្សព្វផ្សាយ ឬការគំរាមកំហែងឱ្យមានអំពើហិង្សា ការបង្ហាញឬការសម្របសម្រួលឱ្យមានការរំលោភបំពានផ្លូវភេទកុមារតាមអនឡាញ (CSAM) ឬការបង្ហាញអំពើហិង្សា ឬការធ្វើទារុណកម្ម។ ជាវិធានការការពារបន្ថែម គណនីដែលទទួលរង Strike ច្រើនដងទាក់ទងនឹងគោលការណ៍ និងមុខងារក៏នឹងត្រូវបានហាមឃាត់ជាអចិន្ត្រៃយ៍ផងដែរ។ Strike នឹងអស់សុពលភាពពីគណនីមួយនៅក្នុងរយៈពេល ៩០ថ្ងៃក្រោយ។

ជួយអ្នកបង្កើតមាតិកាឱ្យយល់ពីស្ថានភាពគណនីរបស់ពួកគេ

ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធអនុវត្តគណនីនេះធ្វើឡើងក្នុងគោលបំណងធ្វើឱ្យកាន់តែមានតម្លាភាពថែមទៀតជុំវិញការសម្រេចចិត្តអនុវត្តរបស់យើង និងជួយសហគមន៍របស់យើងឱ្យយល់កាន់តែច្បាស់អំពីរបៀបអនុវត្តតាមគោលការណ៍ណែនាំសហគមន៍របស់យើង។ ដើម្បីផ្តល់ការគាំទ្របន្ថែមដល់អ្នកបង្កើតមាតិកា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ យើងក៏នឹងដាក់បង្ហាញផងដែរនូវមុខងារថ្មីៗនៅក្នុងមជ្ឈមណ្ឌលសុវត្ថិភាព (Safety Center) ដែលយើងផ្តល់ជូនអ្នកបង្កើតមាតិកានៅក្នុងអ៊ែប (App)។ មុខងារទាំងនេះរួមមានទំព័រ “ស្ថានភាពគណនី (Account status)” ដែលអ្នកបង្កើតមាតិកាអាចមើលយ៉ាងងាយស្រួលនូវស្ថានភាពគណនីរបស់ពួកគេ និងទំព័រ “កំណត់ត្រារាយការណ៍ (Report records)” ដែលអ្នកបង្កើតមាតិកាអាចមើលស្ថានភាពរាយការណ៍ (Report) ដែលពួកគេបានធ្វើចំពោះមាតិកា ឬគណនីផ្សេងទៀត។ មុខងារថ្មីទាំងនេះបន្ថែមទៅលើសារក្រើនរំឭក (notification) ដែលអ្នកបង្កើតមាតិកាទទួលបានរួចហើយ ប្រសិនបើពួកគេបានបំពានគោលការណ៍របស់យើង និងគាំទ្រដល់សមត្ថភាពរបស់អ្នកបង្កើតមាតិកាក្នុងការតវ៉ាចំពោះការអនុវត្តនានា និងការស្នើសុំឱ្យលុបចោល Strike ប្រសិនការតវ៉ានិងការស្នើសុំនោះត្រឹមត្រូវ។ យើងក៏នឹងចាប់ផ្តើមជូនដំណឹងដល់អ្នកបង្កើតមាតិកាផងដែរ ប្រសិនបើពួកគេប្រឈមនឹងការលុបគណនីរបស់ពួកគេជាអចិន្ត្រៃយ៍។

ធ្វើការសម្រេចចិត្តប្រកបដោយតម្លាភាពនិងជាប់លាប់

ជាវិធានការដាច់ដោយឡែកមួយឆ្ពោះទៅរកការលើកកម្ពស់តម្លាភាពចំពោះការអនុវត្តសមស្របរបស់យើងនៅកម្រិតមាតិកា យើងក៏កំពុងចាប់ផ្តើមធ្វើតេស្តមុខងារថ្មីមួយនៅក្នុងទីផ្សារមួយចំនួនដែលនឹងផ្តល់ជូនអ្នកបង្កើតមាតិកានូវព័ត៌មានដែលវីដេអូណាមួយរបស់ពួកគេត្រូវបានកំណត់ថាមិនគ្រប់លក្ខណៈសម្រាប់ការណែនាំទៅកាន់ For You feeds ប្រាប់មូលហេតុដល់ពួកគេ និងផ្តល់ឱកាសឱ្យពួកគេប្តឹងតវ៉ា។

ប្រព័ន្ធអនុវត្តគណនីដែលត្រូវបានធ្វើបច្ចុប្បន្នភាពរបស់យើង បច្ចុប្បន្នកំពុងដាក់ឱ្យប្រើប្រាស់នៅទូទាំងសកលលោក។ យើងនឹងជូនដំណឹងដល់សមាជិកសហគមន៍នៅពេលដែលប្រព័ន្ធថ្មីនេះអាចប្រើប្រាស់បាន។ យើងនឹងបន្តអភិវឌ្ឍនិងចែករំលែកវឌ្ឍនភាពអំពីដំណើរការដែលយើងប្រើប្រាស់ដើម្បីវាយតម្លៃគណនី និងធានាឱ្យបាននូវការសម្រេចចិត្តអនុវត្តដ៏ត្រឹមត្រូវសម្រាប់គណនីគ្រប់ប្រភេទនៅទូទាំងភ្លែតហ្វមរបស់យើង៕

អ្នកនិពន្ធ៖ Julie de Bailliencourt ប្រធានផ្នែកគោលនយោបាយផលិតផលពិភពលោក នៃក្រុមហ៊ុន TikTok