Home Blog Page 67

បង្កើត​ឡើង​សម្រាប់ការរស់នៅ របស់​លោកអ្នក៖ ក្លឹបហាត់ប្រាណថ្មីសន្លាង​របស់ Vattanac Capital ដែលមានឈ្មោះថា Vertical Fitness ចាប់ផ្ដើមបើកដំណើរការនៅ​ក្នុង​ខែ​នេះហើយ

ភ្នំពេញ ថ្ងៃទី 15 ខែមីនា ឆ្នាំ 2023 – Vertical Fitness ជាក្លឹបហាត់ប្រាណស្ថិតនៅចំកណ្តាលទីក្រុង ដែលបានរចនាឡើង សម្រាប់អ្នករស់នៅក្នុងទីក្រុង ដែលនិយមស្រលាញ់ការថែរក្សាសុខភាព។ ក្លឹបហាត់ប្រាណ Vertical Fitness នេះមានទីតាំងស្ថិតក្នុងបរិវេណថ្មីសន្លាងមួយនៅក្នុង Vattanac Lifestyle Park ហើយមានផ្តល់ជូននូវឧបករណ៍ទំនើបទាន់សម័យ គ្រូបង្វឹកដែលមានបទពិសោធន៍យូរឆ្នាំ និងថ្នាក់ហាត់ប្រាណគ្រប់ប្រភេទនៅក្នុងបរិយាកាសសហសម័យប្រកបដោយភាពងាយស្រួល។ ក្លឹបហាត់ប្រាណនេះនឹងបើកដំណើរការចាប់ពីថ្ងៃទី 15 ខែមីនា ឆ្នាំ 2023 តទៅ។

ទីកន្លែងដ៏ពិសេសរបស់ក្លឹបហាត់ប្រាណ Vertical Fitness រួមមាន ដូចជា ស្ទូឌីយោជិះកង់ដែលមានបំពាក់នូវបរិក្ខារគ្រប់ប្រភេទ កន្លែងហាត់ប្រាណ cardio ពេញលេញ កន្លែងលើកសាច់ដុំធំទូលាយ ស្ទូឌីយោសម្រាប់ហាត់យូហ្គា ហាត់ barre និងការហាត់យូហ្គាអង្រឹង ជាពិសេស កន្លែង REAX។

បច្ចេកវិទ្យាលំហាត់ប្រាណថ្មីពីប្រទេសអ៊ីតាលីនេះជួយបង្កើនសកម្មភាពចល័ត ស្មារតីឆ្លើយតប និងមូលដ្ឋានកម្លាំងតាមវិធីសប្បាយៗប្រកបដោយភាពច្នៃប្រឌិត ដែលគេបានរកឃើញថាអាចពង្រឹងស្មារតីឆ្លើយតប និងសមត្ថភាពលេងកីឡាយ៉ាងមានប្រសិទ្ធភាព។

មិនថាលោកអ្នកទើបតែចាប់ផ្តើមធ្វើការហាត់ប្រាណជាប្រចាំ ឬជាអត្តពលិកដែលធ្លាប់ធ្វើការហ្វឹកហាត់ជាច្រើនឆ្នាំមកហើយទេ ក្លឹបហាត់ប្រាណយើងខ្ញុំបានរចនាឡើងដើម្បីបំពេញនូវតម្រូវការរបស់អ្នកហាត់ប្រាណគ្រប់កម្រិត។ យើងខ្ញុំក៏មានគ្រូបង្វឹកផ្ទាល់ខ្លួនដែលមានសមត្ថភាពពេញលេញជាមួយនឹងបទពិសោធន៍នៅប្រទេសនូវែលសេឡង់ ជប៉ុន ចិន និងកាណាដា ក៏ដូចជានៅក្នុងក្លឹបហាត់ប្រាណ​កំពូលៗជាច្រើនរបស់ប្រទេសកម្ពុជាផងដែរ។ ក្រុមការងារយើងខ្ញុំនឹងធ្វើការណែនាំសមាជិកទាំងក្នុងអំឡុងពេលវគ្គមួយទល់នឹងមួយ និងថ្នាក់ហាត់ប្រាណជាច្រើន រួមទាំងការជិះកង់ ហាត់យូហ្គា និងការហាត់ប្រាណធ្ងន់តាមបែប bootcamp ថែមទៀត។

លោក សារុន ដុម ប្រធាន​ផ្នែក​បង្វឹក​ផ្ទាល់​ខ្លួន​បាន​មាន​ប្រសាសន៍​ថា​ “Vertical Fitness នឹងនាំមកនូវទស្សនីយភាពនៃកន្លែងហាត់ប្រាណរស់រវើកបែបស៊ីវីល័យមកកាន់ទីក្រុងភ្នំពេញ។ ជាមួយនឹងថ្នាក់ពិសេស និងសមាមាត្រខ្ពស់នៃគ្រូបង្វឹកដែលមានបទពិសោធន៍ធៀបជាមួយនឹងចំនួនសមាជិក យើងមានគម្រោងធ្វើការបង្វឹក និងណែនាំប្រកបដោយវិជ្ជាជីវៈនៅកម្រិតខ្ពស់ ដើម្បីធ្វើយ៉ាងណាឱ្យសមាជិករបស់យើងអាចសម្រេចបាននូវគោលដៅរបស់ពួកគេប្រកប​ដោយ​ភាពសប្បាយរីករាយ!”

សម្រាប់ព័ត៌មានលម្អិតបន្ថែម រួមទាំងកាលវិភាគថ្នាក់ហាត់ប្រាណ កញ្ចប់បង់ប្រាក់សមាជិក និងព័ត៌មានរបស់គ្រូបង្វឹក សូមចូលទៅកាន់គេហទំព័រនៅ verticalfitnesscenter.com។ ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចង់មកមើលសម្ភារៈ និងបរិក្ខាររបស់ក្លឹបហាត់ប្រាណ យើងខ្ញុំមាន ផ្តល់ជូននូវដំណើរទស្សនកិច្ចដោយឥតគិតថ្លៃ ឬសម្រាប់ការសាកសួរបន្ថែម សូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ +855 76 253 6168

– Vertical Fitness បើកចាប់ពីថ្ងៃចន្ទ ដល់ ថ្ងៃអាទិត្យ ចាប់ពីម៉ោង 06:00 ព្រឹក ដល់ 09:30 យប់។

– 30 នាក់ដំបូងដែលចុះឈ្មោះជាសមាជិករយៈពេល 1 ឆ្នាំ នឹងទទួលបានការបញ្ចុះតម្លៃពិសេស20% និង​ការហ្វឹកហាត់ផ្ទាល់ជាមួយគ្រូបង្វិកជំនាញ ២​ ដង។

– ដើម្បីរៀបចំដំណើរទស្សនកិច្ចសារព័ត៌មាន សូមទាក់ទងមកកាន់៖marketing@verticalfitnesscenter.com

ពិតជាមិនធម្មតាមែន…! តោះមកដឹងពីចំណុចដ៏លេចធ្លោបំផុត នៃការរចនាបថដ៏កំពូលរបស់ស្មាតហ្វូន Samsung Galaxy S23 Series!

(ភ្នំពេញ) ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៣៖ ពិភពលោកទាំងមូលសុទ្ធតែបានដឹងឭ និងឃើញពីភាពអស្ចារ្យក៏ដូចជាអានុភាពដ៏មហិមារបស់ត្រកូលស្មាតហ្វូន Samsung Galaxy S23 Series នេះហើយ។ ពិសេសជាងនេះទៅទៀត Samsung Galaxy S23 Series គឺត្រូវបានរចនាបថឡើងនូវ ពណ៌ថ្មីដ៏ទាក់ទាញ…រូបរាងស៊ិចស៊ី…បំពាក់នូវកំពូលកាមេរ៉ា…បច្ចេកវិទ្យាថ្មីៗ…និងកម្លាំងម៉ាស៊ីនកាន់តែធំជាងមុន!

កំពូលស្មាតហ្វូន Samsung Galaxy S23 Series គឺជាទូរស័ព្ទស្មាតហ្វូនដំបូងគេបង្អស់ដែលត្រូវបានក្រាលដោយកញ្ចក់ការពារដ៏រឹងមាំទាំងមុខទាំងក្រោយនៃកញ្ចក់Corning Gorilla Glass Victus 2 ជំនាន់ចុងក្រោយបំផុត និងមានស៊ុមការពារព័ទ្ធជុំវិញដ៏រឹងមាំ Armor Aluminum ផងដែរ និងជាពិសេសមានប្រព័ន្ធការពារជ្រាបទឹកកម្រិតខ្ពស់ IP68 ធន់នឹងការធ្លាក់ចូលក្នុងទឹកបានដល់ជម្រៅ 1 ម៉ែត្រ ក្នុងរយៈពេល 30 នាទី។

លើសពីនេះកំពូលស្មាតហ្វូន Samsung Galaxy S23 Series ក៏ត្រូវបានរចនាឡើងជាមួយនឹងរូបរាងដ៏ស៊ិចស៊ី ដែលមានលក្ខណៈសម្គាល់របស់ Galaxy ជាមួយនឹងកាមេរ៉ាបែបផុសតម្រៀមជាជួរបញ្ឈរដ៏ស្រស់ស្អាត និងមានផ្ទៃអេក្រង់ពន្លាតធំជាងមុនជាមួយនឹងគែមរចនាបែបថ្មីដែលផ្ដល់នូវភាពងាយស្រួលក្នុងការចាប់កាន់។ អ្វីដែលកាន់តែពិសេសអស្ចារ្យទៅទៀតនោះ គឺនៅពេលដែលយើងមើលទៅចំពីមុខទូរស័ព្ទយើងនឹងឃើញថាអេក្រង់កោងកាន់តែផុសអណ្ដែតឡើង ដែលធ្វើឱ្យអ្នកប្រើប្រាស់ទទួលបាននូវអារម្មណ៍ ដូចជាកាន់អេក្រង់ជាជាងកាន់តួទូរស័ព្ទប្រើអ៊ីចឹង…!

រីឯជម្រើសពណ៌វិញ គឺមានពណ៌ថ្មីដ៏ទាក់ទាញបំផុតនៃប្រណិតភាព និងភាពស្រស់ស្អាតជាមួយនឹងពណ៌ដែលបានពីធម្មជាតិ ដូចជា៖ ពណ៌មាសបែកស (Cream), ពណ៌ស្វាយស្រាល (Lavender), ពណ៌ខ្មៅ (Phantom Black) និងពណ៌បៃតង (Green) ដែលជាពណ៌ដ៏ពេញនិយមបំផុតសម្រាប់អតិថិជនទាំងអស់ជាទីស្រឡាញ់។

ក្រុមហ៊ុន សាមសុង គឺតែងតែនាំយកនូវបទពិសោធន៍ថ្មីៗ…ប្លែកបំផុត និងងាយស្រួលបំផុតក្នុងការប្រើប្រាស់សម្រាប់អតិថិជនទាំងអស់របស់ សាមសុង។ តោះនៅចាំអីទៀតចាប់ផ្តើមទទួលយកនូវអារម្មណ៍ភ្ញាក់ផ្អើលដ៏អស្ចារ្យគ្មានព្រំដែនរាល់ថ្ងៃ ឥឡូវនេះភ្លាមទៅ…! ជាមួយការថែមជូនពិសេស Speaker JBL Flip5 ដ៏ស្រស់ស្អាតភ្លាមៗ, ស៊ីមស្មាតលេខពិសេសតម្លៃ 54 ដុល្លារជាមួយគម្រោងស្មាតល្អរយៈពេល12ខែ, បង់រំលស់ជាមួយធនាគារ AEON +(0$ Down Payment) +ដោយគ្មានការប្រាក់ (0%) រយៈពេល 12 ខែ >> 9 month (គិតចាប់ពីថ្ងៃទិញ).

បញ្ជាក់: សូមអតិថិជនធ្វើការបញ្ជាទិញទូរស័ព្ទដៃដែលមានប័ណ្ណធានាត្រឹមត្រូវពីខាងក្រុមហ៊ុន។

បន្ថែមពីនេះទៅទៀត ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តយុទ្ធនាការផ្សេងៗនៅទូទាំងពិភពលោកក្នុងការគាំទ្រ  និងធ្វើយ៉ាងណាដើម្បីឱ្យទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក  World Expo 2030 នាពេលខាងមុខផងដែរ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

ឧកញ៉ា ទៀ វិចិត្រ នាំយកសត្វល្មិច មួយក្បាលទៀត ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ បានបន្តនាំយកសត្វល្មិច មួយក្បាលទៀត ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែងលើកទី១៣៨ហើយ។

គួរបញ្ជាក់ថា គ្រប់ពេលដែលនាំយកសត្វក្រាស់ឬសត្វល្មិច ទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វក្រាស់ឬសត្វល្មិច ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀលដែលកឹបលើសត្វល្មិចលើកនេះ គឺ KH 0807។

ក្នុងពេលរៀបចំព្រលែងសត្វក្រាស់ឬសត្វល្មិច លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការកឹបសៀលសម្គាល់បែបនេះមានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ដោយសារថា ប្រសិនបើមានការនេសាទបានសត្វក្រាស់ឬសត្វល្មិចដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទ នៅក្នុងប្រទេសយើងឬអ្នកនេសាទ តាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។

នៅពេលអ្នកនេសាទភាគច្រើន នេសាទបានសត្វក្រាស់ឬសត្វល្មិច តែងតែនាំយកមកប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រជាបន្តបន្ទាប់ដើម្បីព្រលែង ក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល ៕

ប្រជុំតារានាថ្ងៃដាក់ឲ្យដំណើរការ PNN PLUS APP របស់ទូរទស្សន៍ PNN

ស្ថានីយទូរទស្សន៍ដ៏ទំនើប និងពេញនិយមបំផុតមួយរបស់កម្ពុជា PNN បានដាក់ឲ្យដំណើរការកម្មវិធីសម្រាប់ទូរស័ព្ទដៃ PNN PLUS APP ជាមួយបច្ចេកវិទ្យាថ្មីទំនើបដំបូងបង្អស់របស់ខ្លួន ក្រោមវត្តមានតារាឆ្នើមរបស់កម្ពុជាជាង៣០រូប។

ជាមួយនឹងពាក្យស្លោក «បណ្តុំនៃការកម្សាន្តគ្រប់ទីកន្លែង» PNN PLUS ត្រូវបានដាក់ឲ្យដំណើរការក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នៅថ្ងៃទី៨ ខែមីនា ដែលជាថ្ងៃអបអរទិវាអន្តរជាតិនារីផងដែរ។ គេសង្កេតឃើញវត្តមាន កញ្ញា ស៊ីន យូប៊ីន លោក ខាត់ វៃហាំង លោក នូ ឧសភា កញ្ញា មុនី វិជ្ជរ៉ា លោក ប្រុស ខួច កុមារី ម៉ានីកា និង កញ្ញា ស៊ីន ជេននី និងវត្តមានតារាសម្តែងល្បីៗក្នុងស្រុកជាង៣០នាក់ផ្សេងទៀតបានចូលរួមក្នុងកម្មវិធីនេះ។

PNN PLUS ត្រូវបានចាប់ផ្តើមអភិវឌ្ឍឡើងកាលពីឆ្នាំមុននោះ មានមុខងារ «ផ្សាយផ្ទាល់» ដើម្បីធានាថា ទស្សនិកជនរបស់ PNN នឹងអាចមើលកម្មវិធីដែលពួកគេចូលចិត្តបានគ្រប់វេលានិងគ្រប់ទីកន្លែង។ លក្ខណៈពិសេសមួយទៀតនោះគឺ មុខងារ «ផ្សាយឡើងវិញ» ដែលអនុញ្ញាតឲ្យទស្សនិកជនដែលខកខានទស្សនាភាពយន្តភាគ ឬកម្មវិធីផ្សាយនៅលើកញ្ចក់ទូរទស្សន៍ PNN អាចទស្សនាកម្មវិធីទាំងនោះឡើងវិញបាន។ PNN PLUS ក៏នឹងដាក់បន្ថែមមាតិកាពិសេសៗ មានដូចជា ភាពយន្តភាគដែលទើបចាក់បញ្ចាំងដំបូងបង្អស់ និងកម្មវិធីកម្សាន្តល្បីៗ ក្នុងមុខងារ «មាតិកាជាវ» ដែលតម្រូវឲ្យលោកអ្នកជាវដើម្បីទស្សនា។

លោក Sarayut Suksathit នាយកគ្រប់គ្រង PNN បានមានប្រសាសន៍ថា៖ “ខណៈពេលដែលយើងរក្សាទស្សនិកជនរបស់យើងនៅលើកញ្ចក់ទូរទស្សន៍ យើងក៏ចង់ឲ្យទស្សនិកជនរបស់យើងមួយចំនួនដែលពួកគាត់កំពុងធ្វើដំណើរ ឬរវល់នឹងកិច្ចការងារផ្សេងៗ ហើយខកខានការទស្សនាកម្មវិធីដ៏ពេញនិយមរបស់យើង អាចទស្សនាប៉ុស្តិ៍ PNN បានតាមរយៈទូរស័ព្ទដៃផងដែរ” ។ “ជាមួយនឹងមុខងារបន្ថែមតម្លៃថ្មីនេះ យើងរំពឹងថានឹងទទួលកំណើនចំនួនទស្សនិកជនរបស់យើងបន្ថែមទៀត”។

ជម្រើសក្នុងការទស្សនានៅលើ PNN PLUS កាន់តែងាយស្រួល ដោយកម្មវិធី និងភាពយន្តទាំងនោះ ត្រូវបានចាត់ទៅតាមប្រភេទមាតិកានីមួយៗ ដូចជា៖ ភាពយន្តភាគខ្មែរ ភាពយន្តភាគថៃ ភាពយន្តភាគចិន កម្មវិធីតន្រ្តី កម្មវិធីកម្សាន្ត និងវីដេអូកំប្លែង ដែលជាទីពេញនិយមបំផុតរបស់ PNN ក៏ដូចជាកម្មវិធីពេញនិយមរបស់ប៉ុស្តិ៍ផងដែរ។

ភាពយន្តភាគដែលនឹងមាននៅលើ PNN PLUS នៅថ្ងៃដាក់ឲ្យដំណើរការ APP នាថ្ងៃទី៨ ខែមីនា នោះមានភាពយន្តភាគខ្មែររឿង «រងើកភ្លើងអនឡាញ» រឿង “សង្រ្គាមមហិច្ឆតា” ភាពយន្តភាគថៃ រឿង «ពិសស្នេហ៍» និងភាពយន្តភាគចិន រឿង «ពន្លឺតារានិករស្នេហ៍»។ កម្មវិធីផ្សេងទៀតដែលត្រូវដាក់បង្ហាញនៅថ្ងៃពិធីដែរនោះ មានដូចជា «អ្នកជិតខាង», «The Song Wall Cambodia» និង «សាកថ្មជីវិត» ដែលដឹកនាំផលិតដោយលោក ខាត់ វៃហាំង។

លោក Sarayut Suksathit នាយកគ្រប់គ្រងរបស់ PNN បានបន្ថែមថា៖ “យើងកំពុងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកឧបត្ថម្ភ និងអ្នកផ្សាយពាណិជ្ជកម្មដែលចង់ប្រើប្រាស់នូវសកម្មភាពដ៏ធំរបស់ PNN ដែលបានបង្កើតឡើងក្នុងរយៈពេលជាច្រើនឆ្នាំនៅលើកញ្ចក់ទូរទស្សន៍ និងនៅលើបណ្តាញសង្គមផងដែរ។ យើងរំពឹងថា កម្មវិធីសម្រាប់ទូរស័ព្ទដៃ PNN PLUS នឹងទទួលបានប្រជាប្រិយពីទស្សនិកជន និងអ្នកឧបត្ថម្ភផងដែរ”។

ប្រិយមិត្តគាំទ្រ និងទស្សនិកជនទូរទស្សន៍ PNN រាប់រយនាក់បានចូលរួមកម្មវិធីសម្ពោធនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល កាលពីថ្ងៃពុធ ទី៨ ខែមីនា ជាមួយវត្តមានរបស់តារាល្ប៏ជាច្រើនដួង និងការបង្ហាញពីរបៀបប្រើប្រាស់មុខងារ PNN PLUS និងការបង្ហាញពីភាពយន្តភាគ កម្មវិធីកម្សាន្តជាច្រើនដែលមាននៅលើ PNN PLUS។

បន្ថែមពីលើការចែករង្វាន់វត្ថុអនុស្សាវរីយ៍ជាច្រើន PNN ក៏ផ្តល់ឱកាសឈ្នះដំណើរកម្សាន្តទៅកាន់ប្រទេសថៃដោយឥតគិតថ្លៃ ដើម្បីជួបជាមួយតារាថៃ ប៉ុស្តិ៍លេខ៣របស់ថៃ ដល់អ្នកដែលបានទាញយក (Download ) និងចុះឈ្មោះប្រើប្រាស់ PNN PLUS ផងដែរ។ ឈ្មោះអ្នកឈ្នះរង្វាន់នឹងត្រូវប្រកាសនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

សម្រាប់អ្នកឈ្នះរង្វាន់ដំណើរកម្សាន្តទៅកាន់ប្រទេសថៃនេះ ក្រុមការងារទូរទស្សន៍ PNN នឹងទាក់ទងទៅកាន់លោកអ្នកដោយផ្ទាល់៕

ការចូលរួមបរិច្ចាគឈាម របស់កម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់

ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី “ធនាគារ អេស៊ីលីដា” ជាធនាគារពាណិជ្ជទីមួយ ដែលបាន បោះផ្សាយមូលបត្រកម្មសិទ្ធិ ជាសាធារណៈនៅកម្ពុជា បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ថ្នាក់ដឹកនាំ និងកម្មករនិយោជិតធនាគារ អេស៊ីលីដា គ្រប់លំដាប់ថ្នាក់ នៅការិយាល័យកណ្តាល និងសាខាជុំវិញរាជធានីភ្នំពេញ បាន ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាម។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ការបរិច្ចាគឈាមពិតជាមាន សារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាម ដើម្បីព្យាបាលជំងឺ។ ម្យ៉ាងវិញទៀត ការចូលរួមចំណែកក្នុងកិច្ចការសង្គម ដ៏មានសារៈសំខាន់មួយនេះ កម្មករនិយោជិត ធនាគារ អេស៊ីលីដា បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តចំនួន ០៥ដង រួចមកហើយ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១២ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ និង ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។ សម្រាប់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បាន ធូរស្រាល ដូច្នេះនៅថ្ងៃនេះ ជាលើកទី ០៦ ហើយ ដែលកម្មករនិយោជិតធនាគារ អេស៊ីលីដា គ្រប់លំដាប់ថ្នាក់ នៅការិយាល័យកណ្តាល និងសាខាជុំវិញរាជធានីភ្នំពេញ សរុបចំនួន ២៣១នាក់ ដោយក្នុងនោះស្ត្រីមានចំនួន ៧៧នាក់ បានបន្តចូលរួមបរិច្ចាគឈាម ដើម្បីរួមចំណែកក្នុងសកម្មភាពសង្គម និងមនុស្សធម៌ សម្រាប់បំពេញ តម្រូវការកង្វះឈាមក្នុងការជួយសង្គ្រោះអាយុជីវិត ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រាប់ជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ជាពិសេសសម្រាប់ជួយជីវិតមនុស្ស ដែលត្រូវការសង្គ្រោះបន្ទាន់។ ដោយឡែក សម្រាប់កម្មករនិយោជិត ធនាគារ អេស៊ីលីដា នៅតាមបណ្តាសាខាខេត្ត សរុបចំនួន ៣៧២នាក់ ក្នុងនោះ ស្រ្តីមានចំនួន ១០៦នាក់ ក៏បានចូលរួមបរិច្ចាគឈាម នៅតាមមន្ទីរពេទ្យបង្អែកនៃខេត្តនីមួយៗផងដែរ។

លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា សកម្មភាពបរិច្ចាគឈាម ដោយស្ម័គ្រចិត្តរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុន និងប្រជាពលរដ្ឋ បានចាប់ផ្តើមផុលផុសបណ្តើរៗ ឡើងវិញហើយ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលរួចមក។ សព្វថ្ងៃនេះ យើងមិនទាន់មានឈាម ដែលមានប្រភពពីអ្នកស្ម័គ្រចិត្ត គ្រប់គ្រាន់សម្រាប់ជួយសង្គ្រោះជីវិតមនុស្ស ដែលត្រូវការ ឈាមបន្ទាន់នៅឡើយទេ។ ក្នុងមួយថ្ងៃគ្រាន់តែនៅរាជធានីភ្នំពេញ ត្រូវការឈាមប្រមាណ ១៥០ប្លោក សម្រាប់ជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺ ហើយនៅទូទាំងប្រទេសត្រូវការឈាមប្រមាណ ២០០ប្លោក ជារៀងរាល់ថ្ងៃ ដូចនេះ យើងត្រូវការឈាមបន្ថែមទៀត ដើម្បីសង្គ្រោះជីវិតមនុស្សបន្ទាន់។

លោកស្រីវេជ្ជបណ្ឌិត បានជំរុញ និងអំពាវនាវទៅកាន់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ជាពិសេសក្រុមយុវជន មេត្តាចូលរួមបរិច្ចាគឈាម ដើម្បី យកទៅជួយជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ហើយសកម្មភាពទាំងនេះ ពិតជាបានចូលរួមចំណែក យ៉ាងខ្លាំង លើការជួយសង្រ្គោះជីវិតមនុស្ស។

លោកស្រីវេជ្ជបណ្ឌិត បានថ្លែងបញ្ជាក់ថា បើសិនជាគ្មាន ការចូលរួមចំណែក ពីសប្បុរសជនស្ម័គ្រចិត្តទាំងឡាយនោះទេ មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរពេទ្យ ទាំងអស់ ព្រមទាំងគ្រួសារអ្នកជំងឺ ពិតជាមានការលំបាកដោយសារ ឈាមមានប្រភពពីក្នុងចំណោមប្រជាជន យើង ដូច្នេះ ការចូលរួមរបស់បងប្អូនពិតជា មានសារៈសំខាន់យ៉ាងខ្លាំងណាស់។ លោកស្រីវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងកម្មករនិយោជិតធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់ ដែលបានបរិច្ចាគឈាមជូន មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់នោះ ៕

សមត្ថភាពដ៏អស្ចារ្យរបស់កំពូលស្មាតហ្វូន Samsung Galaxy S23 Series…!!! ជាមួយ កាមេរ៉ាដ៏ល្អឥតខ្ចោះ ថតរូបច្បាស់លម្អិតគ្រប់ពេលវេលា 

(ភ្នំពេញ) ថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២៣៖ យើងទាំងអស់គ្នាប្រាកដជាបានដឹងច្បាស់រួចមកហើយពីកំពូលសមត្ថភាពដ៏អស្ចារ្យគ្មានគូប្រៀបរបស់កំពូលស្មាតហ្វូនដ៏ល្អឯក Samsung Galaxy S23 Series ដែលបានបង្ហាញខ្លួន និងដាក់លក់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជាយើង!

ដូច្នេះថ្ងៃនេះយើងមកតាមដានមើលទាំងអស់គ្នាថាលក្ខណៈសម្បត្តិដ៏ពិសេសអស្ចារ្យ និងមានភាពលេចធ្លោបំផុតរបស់កំពូលស្មាតហ្វូន Samsung Galaxy S23 Series ដែលមានបំពាក់នូវកាមេរ៉ាដ៏ល្អឥតខ្ចោះនៃ Pro-Grade Camera (Night Portraits Selfie និង Night VDO) ដែលបន្ថែមនូវរសជាតិឱ្យរូបភាព ឬវីដេអូ កាន់តែរស់រវើក ពិសេសការគ្រប់គ្រងកាន់តែសម្បូរបែបលើការប្រើប្រាស់មុខងារ Pro Mode និង Expert RAW ដ៏អស្ចារ្យបំផុតតែម្តង!

* កំពូលសមត្ថភាពកាមេរ៉ា (Camera)

– កំពូលកាមេរ៉ា 200MP កាន់តែច្បាស់លម្អិតឥតខ្ចោះទោះបីជាពង្រីកច្រើនដងក៏រូបភាពនៅតែច្បាស់ស្អាត

– ថតវីដេអូ 4K (UHD) 60fps បានរហូត 3 Lens (Wide, Ultrawide, Telephoto)

– Telephoto lens 2 គ្រាប់ជួយឱ្យការ Zoom 100X កាន់តែមានភាពច្បាស់លម្អិតខ្លាំងបំផុត (very detail) និងមានលំនឹងជាមួយមុខងារ Zoom lock

– Face Retouch កែសម្រួលសាច់ផ្ទៃមុខ និងបន្ថែមភាពរស់រវើក

– Selfie Color Tone ផ្តល់ពណ៌ និងកែសម្រួលពណ៌លើរូបដែលបាន Selfie បែប (Cool / original / Warm)

– ថតរូប Selfie ឬវីដេអូ ដូចធម្មជាតិមិនថាពេលថ្ងៃ ឬពេលរាត្រី ជាមួយមុខងារ AI face restoration កាត់បន្ថយស្នាមព្រាល (Low light ឬក៏ Shaking)

– Director’s view មុខងារថតវីដេអូដូច Vlogger ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយអាចធ្វើការ record ដំណាលគ្នា ហើយអាចផ្លាស់ប្តូរ Lens កាមេរ៉ាក្រោយពីមួយទៅមួយបានមិនថាមុនពេលថត ឬ កំពុងថតឡើយ…! (មានន័យថា កាមេរ៉ាទាំងអស់គឺ Stand by ដើម្បីបំពេញមុខងាររៀងៗខ្លួនទាំងអស់)

លើសពីនេះទៅទៀតក៏មានចំណុចលេចធ្លោនៃលក្ខណៈសម្បត្តិដ៏អស្ចារ្យផ្សេងទៀតដូចជា៖

1. មុខងារ Night Portrait (Selfie / VDO)

– មុខងារនេះនឹងផ្ដល់នូវ effect ពន្លឺច្រើនជម្រើសដើម្បីធ្វើឱ្យរូបភាពថត Selfie ភ្លឺច្បាស់ ស្អាតដូចធម្មជាតិ ដោយប្រើនូវបច្ចេកវិទ្យាវៃឆ្លាត AI ចុងក្រោយបំផុតក្នុងការបែបចែកដាច់ពីគ្នារវាងវត្ថុ (Subject) និងផ្ទៃខាងក្រោយ (Background) និងអាចប្រើជាមួយគ្នាសម្រាប់ការថតរូបដែលមានពន្លឺតិច ប៉ុន្តែជម្រើស 3x នៅទីនេះគឺគ្មានកន្លែងណាល្អដូចជម្រើស 1x ទេ គុណភាពមិនចាញ់គ្នាជាងការថតពេលថ្ងៃដែលពន្លឺល្អនោះទេ។ 

– ជាមួយមុនងារ Nightography ដែលផ្ដល់នូវរូបភាព ឬវីដេអូកាន់តែត្រជាក់ភ្នែក ចាប់យករូបភាពបានច្បាស់ល្អឥតខ្ចោះទោះបីជានៅទីងងឹតខ្លាំងក៏ដោយ

2. មុខងារ Pro Mode

– មុខងារនេះផ្តល់ឱ្យអ្នកប្រើប្រាស់នូវការគ្រប់គ្រងលើការថតរូបទម្រង់ផ្សេងៗគ្នាជាច្រើន រួមទាំងល្បឿន Shutter, ISO, និងតុល្យភាពពណ៌ផងដែរ។ អ្នកប្រើប្រាស់អាចប្រើលែនថតទាំងបួននៅក្នុង Pro Mode បាន ហើយវានឹងបន្ថែមសមត្ថភាពក្នុងការថតក្នុងកម្រិតស្តង់ដារ 12MP ឬអ្នកអាចប្តូរទៅ 50MP បានផងដែរ។

3. មុខងារ Expert RAW

– មុខងារនេះផ្ដល់នូវបទពិសោធន៍អស្ចារ្យ និងកាន់តែងាយស្រួលក្នុងការថត Multiple Exposure បែបសិល្បៈ និងភាពច្នៃប្រឌិតជាមួយមុខងារ Expert RAW នៅលើ Galaxy S23 Ultra ជួយបន្ថែមឱ្យរូបភាព និងវីដេអូកាន់តែរស់រវើក…! 

នៅចាំអីទៀត…!! ចាប់ផ្តើមទទួលយកនូវអារម្មណ៍ភ្ញាក់ផ្អើលដ៏អស្ចារ្យគ្មានព្រំដែនរាល់ថ្ងៃ ឥឡូវនេះភ្លាមទៅ…! ជាមួយការថែមជូនពិសេស Speaker JBL Flip5 ដ៏ស្រស់ស្អាតភ្លាមៗ, ស៊ីមស្មាតលេខពិសេសតម្លៃ 54 ដុល្លារជាមួយគម្រោងស្មាតល្អរយៈពេល12ខែ, បង់រំលស់ជាមួយធនាគារ AEON +(0$ Down Payment) +ដោយគ្មានការប្រាក់ (0%) រយៈពេល 12 ខែ >> 9 month (គិតចាប់ពីថ្ងៃទិញ). 

សូមបញ្ជាក់បន្ថែមផងដែរថា ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តធ្វើគ្រប់យុទ្ធនាការទាំងអស់ដើម្បីគាំទ្រឱ្យទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្លាស់ផ្ទះនៃព្រឹត្តិកាណ៍ពិព័រណ៌ពិភពលោក World Expo 2030 ក្នុងពេលខាងមុខផងដែរ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

ល្បីតៗគ្នាថា មានគ្លីនិកឯកជននៅភ្នំពេញមួយកន្លែង មានក្រុមអ្នកជំនាញព្យាបាល ជម្ងឺគ្រាប់ឈាម កម្រឹតធ្ងន់ៗ បានជោគជ័យជាច្រើននាក់

ល្បីតៗគ្នាថា “មានគ្លីនិកឯកជននៅភ្នំពេញមួយកន្លែង មានក្រុមអ្នកជំនាញព្យាបាលជម្ងឺគ្រាប់ឈាមកម្រឹតធ្ងន់ៗ បានជោគជ័យជាច្រើននាក់” ក្នុងនោះមានទាំងជម្ងឺមហារីកឈាម មហារីកកូនកណ្តុរ ជម្ងឺគាំងខូចរោងចក្រផលិតឈាម ជម្ងឺខ្វះប្លាកែតធ្ងន់ធ្ងរ…។

អ្នកជម្ងឺដែលបានជាសះស្បើយកន្លងមក ហើយពួកគាត់ល្បីតៗគ្នានោះរួមមាន “ប្រជាជនធម្មតានិងព្រះសង្ឃ” ក៏បានជាសះស្បើយផងដែរ។

លោកវេជ្ជបណ្ឌិត ផេង បូរ៉ា ប្រធានក្រុមគ្រូពេទ្យជំនាញនៃគ្លីនិក Hemato Onco Cancer Clinic (ហៅ Clinic 21) បានឲ្យដឹងថា សព្វថ្ងៃគ្លីនិកមានលទ្ធភាពបច្ចេកទេសស្មើប្រទេសជិតខាង និងមានកិច្ចសហកាណ៍ជាមួយមន្ទីរពិសោធន៍ជំនាញនិងមន្ទីរពេទ្យនានា នៅក្រៅប្រទេសផងដែរ។

លោកបន្ថែមថា ចំពោះមធ្យោបាយធ្វើរកវិនិច្ឆ័យជំងឺឈាម យើងអាច វិភាគដល់រោងចក្រផលិតឈាម និងតេស្តស៊ីជម្រៅ flowcytometry, cytogenetics និង biomolecular។ លោកថា ចំពោះឱសថព្យាបាល យើងមានថ្នាំទំនើបៗច្រើនយ៉ាង ឲ្យតែថ្នាំចេញថ្មី ក្រុមហ៊ុនស្រុកខ្មែរយើងអាចកុម្មង់មកឲ្យប្រើបានគ្រប់យ៉ាង។

លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ចំពោះមធ្យោបាយទ្រទ្រង់ គ្លីនិកមានគ្រប់គ្រាន់ដូចជា៖
-មានក្រុមការងារជំនាញៗថែរទាំរហ័សម៉ត់ចត់និងវិជ្ជាជីវៈ
-មានម៉ាស៊ីនអាហ្វេរ៉ែសអាចជួយបញ្ហាប្លាកែតឬប្តូរប្លាស្មាឬដកឈាមសមហារីកចេញ
-មានតម្រងត្រងឈាមសចេញពេលកំពុងបញ្ចូលឈាមក្រហម
-មានបន្ទប់ច្រោះខ្យល់និងសម្ពាធខ្ពស់ និង
-មានថ្នាំសាស្ត្រថ្នាំផ្សិត និងមានកម្មវិធីសំអាតមេរោគម៉ត់ចត់ទៀងទាត់។ល។

លោកវេជ្ជបណ្ឌិត ផេង បូរ៉ា ប្រធានក្រុមគ្រូពេទ្យជំនាញនៃគ្លីនិក បានអះអាងទៀតថា ចំពោះក្រុមជំនាញៗ យើងគ្រប់គ្នាប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពសមាជិកក្រុមរាល់ថ្ងៃ។ គោលដៅរបស់ពួកយើងគឺធ្វើឲ្យកន្លែងនេះក្លាយជាស្ថាបន័ឯកជនជំនាញគ្រាប់ឈាមដែលអាចចូលរួមជាមួយរដ្ឋក្នុងការជួយសម្រាលបន្ទុករដ្ឋនិងកាត់បន្ថយលំហូរអ្នកជម្ងឺទៅក្រៅប្រទេសពិសេសករណីធ្ងន់ៗ ដែលពិបាកធ្វើដំណើរផ្លូវឆ្ងាយ ឬពិបាកស្នាក់នៅស្រុកគេយូរខែ ដូចជាជម្ងឺមហារីកឈាម ជម្ងឺខូចរោងចក្រផលិត និងជម្ងឺខ្វះផ្លាកែតខ្លាំង ជាដើម៕

Tel: 078 766 690 / 070 766 690/ 078666990
Location: #8, St 99, Boengtrabek, Chamkarmon, Phnom Penh.
Google map: https://maps.app.goo.gl/WTvfRNQ6KEGLBMox8

អ័រគីដេ ដឹរ៉ូយាល់ ប្រកាសបើកដំណើរការសាកល្បង នូវក្លឹបហាត់ប្រាណ ស្ទីម សាវណា អាងហែលទឹក ថ្មីស្រឡាងរបស់ខ្លួន ដើម្បីធ្វើអោយគុណភាពនៃ ការរស់នៅរបស់អតិថិជនអ័រគីដេ កាន់តែងាយស្រួល និងមានផាសុកភាព

ភ្នំពេញ៖ បន្ទាប់ពីការរង់ចាំមួយរយៈពេលកន្លងមក ទីបំផុតការវិនិយោគមួយនេះ បានចេញជារូបរាង តាមផែនការបានកំណត់ដោយក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន Orkide Development នូវក្លឹបហាត់ប្រាណ ស្ទីម សាវណា ដ៏ទំនើបស្តង់ដាមិនធ្លាប់មានក្នុងតំបន់នេះ សម្រាប់អតិថិជនរបស់ខ្លួនដែលរស់នៅក្នុង គម្រោង អ័រគីដេ ដឹរ៉ូយ៉ាល់ និងគម្រោង ដឹហ្គ្រែន ដែលនៅផ្លូវ ២០០៤ និង ប្រជាជនរស់នៅជុំវិញតំបន់នេះ។

លោក គ្រួច សុភត្ត្រា នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន Orkide Development បានមានប្រសាសន៍ថា “នេះជាសមិទ្ធផលមួយទៀត ដែលក្រុមហ៊ុន បានចំណាយពេល និង ការវិនិយោគទុនដ៏លើសលប់ ដើម្បីបំពេញនូវតម្រូវការសំខាន់ លើសុខភាពទាំងផ្លូវកាយ និង ផ្លូវចិត្ត របស់អតិថិជនដែលបានជ្រើសរើស លំនៅដ្ឋានប្រណិតរបស់ពួកគេក្នុងគម្រោងអ័រគីដេ ដឹរ៉ូយ៉ាល់ និងគម្រោង ដឹហ្គ្រែន ដូចអ្វីដែលយើងបានសន្យាតាំងពី ពេលចាប់ផ្តើមនៃគម្រោងនេះម្លេះ ដូច្នេះសង្ឃឹមថា លោក លោកស្រី ដែលកំពុងរស់នៅក្នុងគម្រោងអ័រគីដេ ដឹរ៉ូយ៉ាល់ និង អ័រគីដេ ដឹហ្រ្គែន នឹងចំណាយពេលថែរក្សាសុខភាពផ្លូវកាយ និង សប្បាយផ្លូវអារម្មណ៍ក្នុងក្លឹបហាត់ប្រាណ ស្ទីម សាវណា ដ៏ថ្មីស្រឡាងមួយនេះ។”

លោកបន្តទៀតថា ក្លឹបហាត់ប្រាណ ស្ទីម សាវណា ទំនើបបែបនេះគឺមាននៅគ្រប់គម្រោងរបស់ អ័រគីដេ ទាំងអស់ បើតាមផែនការយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ដូច្នេះលោក លោកស្រី ដែលជាអតិថិជន អ័រគីដេ គួរតែមិនមានការព្រួយបារម្ភអំពី សេវាក្លឹបហាត់ប្រាណ ស្ទីមសាវណា នោះឡើយ ពេលដែលសម្រេចចិត្ត ជ្រើសរើសលំនៅដ្ឋាន ក្នុងគម្រោងរបស់យើងដែលរួមមានដូចជា គម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង អ័រគីដេ ដឹបូតានិចស៊ីធី ផ្លូវជាតិ ៦A និង ខុនដូ អ័រគីដេ ជាដើម។

ជាចុងក្រោយ លោក សូមលើកទឹកចិត្ត ដល់លោក លោកស្រី អតិថិជនដែលកំពុងរស់នៅក្នុងគម្រោង អ័រគីដេ ទាំងអស់ ក៏ដូចជាប្រជាជនកម្ពុជា ទាំងអស់គ្នា ចូលរួមហាត់ប្រាណដើម្បីសុខភាពនឹង ជៀសឆ្ងាយពីជម្ងឺផ្សេងៗ។

Samsung Galaxy S23 Series បានមកដល់ទីផ្សារកម្ពុជាហើយ ជាមួយកាដូថែមជូនទៀតផង..!

0

ដើម្បីស្វាគមន៍ Samsung Galaxy S23 Series សាមសុងនឹងធ្វើការផ្ដល់ជូន Speaker JBL Flip5 ភ្លាមៗ រាល់ការទិញ Galaxy S23 S23+ និង S23 Ultra!!

រីករាយស្វាគមន៍វត្តមាន Samsung Galaxy S23, S23+ និង S23 Ultra ដាក់លក់ជាផ្លូវការលើទីផ្សារកម្ពុជាហើយ…! ជាការពិតណាស់ក្រោយថ្ងៃដ៏កក្រើក និងអស្ចារ្យនៃការដាក់បង្ហាញនូវវត្តមានស្មាតហ្វូន Samsung Galaxy S23 Series បានអង្រួនដួងចិត្ត…ឆក់យកបេះដូង នឹងធ្វើឱ្យអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់ បាក់ចិត្តស្រឡាញ់ជាមួយនឹង លក្ខណៈសម្បត្តិដ៏ពិសេស Galaxy S23 Series ទាំងបីម៉ូឌែលនេះ…!

ហើយដោយមានការគាំទ្រខ្លាំងពីអតិថិជន និងហ្វេនៗជាច្រើនទើបក្រុមហ៊ុន សាមសុង ធ្វើការផ្ដល់ជូននូវកាដូដ៏ពិសេសជូនដល់អតិថិជន…ធានាថាលើកនេះមិនឱ្យខកចិត្តនោះទេ។ ដូច្នេះសម្រាប់រាល់ការទិញនូវស្មាតហ្វូន Samsung Galaxy S23 S23+ និង S23 Ultra លោកអ្នកនឹងទទួលបានការផ្ដល់ជូនដូចជា៖

– Speaker JBL Flip5 ដ៏ស្រស់ស្អាតភ្លាមៗ

– ស៊ីមស្មាតលេខពិសេសតម្លៃ 54 ដុល្លារ ជាមួយគម្រោងស្មាតល្អរយៈពេល 12 ខែ!

– ការបង់រំលស់ជាមួយធនាគារ AEON ដោយគ្មានការប្រាក់ (0%) រយៈពេល 12 ខែ (គិតចាប់ពីថ្ងៃទិញ)

យ៉ាងម៉េចដែរហ្វេនៗស្កប់ចិត្តដែរទេប៉ុនហ្នឹង…!! នេះគ្រាន់តែការផ្ដល់ជូន ក៏រំភើបរីករាយទៅហើយ ចុះទម្រាំតែចូលកាន់តែជ្រៅ និងដឹងកាន់តែច្បាស់នៃគុណសម្បត្តិរបស់ Galaxy S23, S23+ និង S23 Ultra ទៀត តើរំភើបរីករាយប៉ុណ្ណា? តោះ! ទៅតាមដានមើលទាំងអស់គ្នាថា លក្ខណៈសម្បត្តិដែលពិសេស…ដែលខ្លាំង…ដែលអស្ចារ្យនោះមានអ្វីខ្លះទៅ…!

* Samsung Galaxy S23 Ultra

– កាមេរ៉ាកាន់តែធំជាងមុន៖ 200MP ច្បាស់លម្អិត ផ្ដិតយករូបភាព និងវីដេអូបានយ៉ាងល្អ (មុខងារ Nightography ទោះជាងងឹតក៏នៅតែស្អាត គ្រប់ស្ទាយដឹងតែច្បាស់ស្អាតទាំងពណ៌ និងពន្លឺ)

– អេក្រង់ធំ៖ 6.8 អ៊ីង Dynamic AMOLED 2X, ល្បឿនអេក្រង់ 120Hz (អេក្រង់មុខក្រោយក្រាលដោយកញ្ចក់ Corning Gorilla Glass Victus 2 ទើបនឹងចេញក្ដៅៗ)

– ល្បឿនដំណើរការខ្លាំង៖ បំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2 (4 nm)

– អង្គផ្ទុក / Storage ៖ 256 GB RAM 8GB, 512GB RAM 12GB, 1TB RAM 12GB

– ថាមពលថ្មធំ៖ 5,000 mAh (អាចប្រើលើអេក្រង់បានពេញមួយថ្ងៃតែម្ដង) សាកថ្មបានល្បឿនលឿន៖ 45W សាកលឿនបានដល់ 65% ក្នុងរយៈពេល 30នាទី, 15W wireless Charging

– អាវក្រោះការពារជ្រាប់ទឹក៖ កម្រិត IP68 បានរហូតដល់ជម្រៅ 1.5 ម៉ែត្រ ក្នុងរយៈពេល 30 នាទី  

 * Samsung Galaxy S23+

– កាមេរ៉ាគោល៖ 50MP + លេន Ultra-Wide 12MP + លេន Telephoto 10MP ច្បាស់ជាងមុន…ចាប់យករូបភាពបានឆ្ងាយ និងវីដេអូបានយ៉ាងល្អ ទោះជានៅស្ថានភាពពន្លឺខ្សោយក៏ដោយ

– អេក្រង់ធំ៖ 6.6 អ៊ីង Dynamic AMOLED 2X, ល្បឿនអេក្រង់ 120Hz (អេក្រង់មុខក្រោយក្រាលដោយកញ្ចក់ Corning Gorilla Glass Victus 2 ទើបនឹងចេញក្ដៅៗ)

– ល្បឿនដំណើរការខ្លាំង៖ ការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2 (4 nm)

– អង្គផ្ទុក / Storage ៖ 256 GB RAM 8GB, 512GB RAM 12GB

– ថាមពលថ្មធំ៖ 4,700 mAh (អាចប្រើលើអេក្រង់បាន ពីព្រលឹមទាល់ព្រលប់តែម្ដង)

– សាកថ្មបានល្បឿនលឿន៖ 45W សាកលឿនបានដល់ 65% ក្នុងរយៈពេល 30នាទី, 15W wireless Charger

– អាវក្រោះការពារជ្រាប់ទឹក៖ កម្រិត IP68 បានរហូតដល់ជម្រៅ 1.5 ម៉ែត្រ ក្នុងរយៈពេល 30 នាទី 

* រីឯ Samsung Galaxy S23

– កាមេរ៉ាគោល៖ 50MP + លេន Ultra-Wide 12MP + លេន Telephoto 10MP ច្បាស់ជាងមុន…ចាប់យករូបភាពបានឆ្ងាយ និងវីដេអូបានយ៉ាងល្អ ទោះជានៅស្ថានភាពពន្លឺខ្សោយក៏ដោយ

– អេក្រង់ធំ៖ 6.1 អ៊ីង Dynamic AMOLED 2X, ល្បឿនអេក្រង់ 120Hz (អេក្រង់មុខក្រោយក្រាលដោយកញ្ចក់ Corning Gorilla Glass Victus 2 ទើបនឹងចេញក្ដៅៗ)

– ល្បឿនដំណើរការខ្លាំង៖ បំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2 (4 nm)

– អង្គផ្ទុក / Storage ៖ 256 GB RAM 8GB, 256GB RAM 8GB, 512GB RAM 12GB

– ថាមពលថ្មធំ៖ 3,900 mAh (អាចប្រើលើអេក្រង់បានពីព្រលឹមទាល់ព្រលប់តែម្ដង)

– សាកថ្មបានលឿន៖ 25W សាកលឿនបានដល់ 50% ក្នុងរយៈពេល 30នាទី, 15W wireless Charger

– អាវក្រោះការពារជ្រាប់ទឹក៖ កម្រិត IP68 បានរហូតដល់ជម្រៅ 1.5 ម៉ែត្រ ក្នុងរយៈពេល 30 នាទី  

ជាពិសេស Samsung Galaxy S23 Series ក៏បានប្រើប្រាស់នូវប្រព័ន្ធបំភាយកម្ដៅ បានយ៉ាងល្អជាងមុន បង្កើនភាពត្រជាក់កាន់តែប្រសើរ…! គ្រាន់តែឃើញពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Samsung Galaxy S23 Series ទាំងបីម៉ូឌែលនេះក៏លន់ថាមាត់ WOW ដែរ! ចុះបើបានប្រើប្រាស់ផ្ទាល់វិញ មិនដឹងជារីករាយប៉ុណ្ណា…!! ដូច្នេះប្រញាប់រួសរាន់ឡើងណា៎ទាន់មានការផ្ដល់ជូននូវកាដូដ៏ពិសេសពីសាមសុង…!!

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តបង្កើនយុទ្ធនាការផ្សេងៗ ជាច្រើនបន្តទៀត ដើម្បីគាំទ្រឱ្យទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ ពិព័រណ៍ពិភពលោក World Expo 2030 នាពេលខាងមុខផងដែរ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញ មកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុងទាំងអស់ដែលនៅជិត លោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

មិត្តហ្វូន មានកិត្តិយសដែលបានទទួល គ្រឿងឥស្សរិយស នៃព្រះរាជាណាចក្រកម្ពុជា

0

កាលថ្ងៃទី ១៦ខែកុម្ភៈ ឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ ក្រុមហ៊ុនមិត្តហ្វូន មានកិត្តិយសយ៉ាងក្រៃលែងដែលបានទទួលគ្រឿងឥស្សរិយសមុនីសារាភ័ណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមឱ្យក្រុមហ៊ុនមិត្តហ្វូន លោក កាវ ម៉ាញ ដឹក (Cao Manh Duc) ដែលជានាយកប្រតិបត្តិបានអញ្ជើញចូលរួមក្នុងពិធីនេះ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានប្រគល់មេដាយដ៏ថ្លៃថ្លានេះដល់ក្រុមហ៊ុនមិត្តហ្វូន។

មេដាយដ៏ថ្លៃថ្នូរដែលផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា គឺជាការទទួលស្គាល់ដ៏អស្ចារ្យក្នុងការរួមចំណែករបស់មិត្តហ្វូនចំពោះសហគមន៍។ ហើយជាកម្លាំងចលករសម្រាប់មិត្តហ្វូនក្នុងការត្រួសត្រាយគោលដៅនៃការបង្កើតសង្គមឌីជីថល ដោយរក្សាបានតំណែងលេខ 1 ផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍នៅកម្ពុជា។

អាជីវកម្មផ្សារភ្ជាប់ជាមួយនឹងទំនួលខុសត្រូវសង្គម គឺជាទស្សនៈវិស័យដែលមិត្តហ្វូនបានអនុវត្ត និងបន្តចាប់តាំងពីការចាប់ផ្តើមអាជីវកម្មក្នុងប្រទេសកម្ពុជា។ ដូច្នេះចាប់ពីថ្ងៃបង្កើតដំបូងរហូតមកដល់បច្ចុប្បន្ន មិត្តហ្វូនតែងតែជាសហគ្រាសដែលគោរពច្បាប់ និងអនុវត្តទំនួលខុសត្រូវសង្គម។ ក្រុមហ៊ុនតែងតែប្រើប្រាស់ភាពខ្លាំងរបស់ខ្លួនយ៉ាងសកម្មដើម្បីដោះស្រាយភាពតានតឹង ឬបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍សង្គម។

បច្ចុប្បន្ន មិត្តហ្វូនត្រូវបានចាត់ទុកថាជាសហគ្រាសទូរគមនាគមន៍ និងបច្ចេកវិទ្យាលេខ 1 នៅកម្ពុជា។ ក្រុមហ៊ុន មិត្តហ្វូន បានបរិច្ចាគថវិការជិត 1 ពាន់លានដុល្លារអាមេរិក ចាប់តាំងពីការបង្កើតឡើងមក បង្កើតការងារប្រកបដោយស្ថិរភាពសម្រាប់មនុស្សជាង 3,000 នាក់ និងបង្កើតការងារដោយប្រយោលចំនួន 30,000 កន្លែងផងដែរ។ ក្រៅពីសកម្មភាពអាជីវកម្ម មិត្តហ្វូនតែងតែព្យាយាមចូលរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ លើកកម្ពស់គុណភាពជីវិត និងនាំមកនូវសុភមង្គលដល់ប្រជាជនកម្ពុជា។

ជាមួយនឹងចក្ខុវិស័យរយៈពេលវែង និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព មិត្តហ្វូនកំពុងផ្តោតលើការវិនិយោគលើបច្ចេកវិទ្យា ត្រួសត្រាយផ្លូវនៃការបង្កើតសង្គមឌីជីថល ហើយបាននិងកំពុងផ្តល់សេវាកម្មទូរគមនាគមន៍យ៉ាងពេញលេញដូចជា៖ សេវាទូរស័ព្ទចល័ត សេវាអ៊ីនធឺណិតឥតខ្សែ វិស័យ Fintech ដំណោះស្រាយព័ត៌មានវិទ្យា សេវាកម្មសម្រាប់អាជីវកម្ម ព្រមទាំងអមដំណើរជាមួយរដ្ឋាភិបាល និងក្រសួងនានាផងដែរ៕