អចលនទ្រព្យ

ផ្លូវ៥១ ក្លាយជា ចរន្តផ្លូវខ្សែឆ្លងកាត់ ដ៏មានសក្តានុពល ទាំងវិស័យដឹកជញ្ជូន និងឧស្សាហកម្ម

ភ្នំពេញ៖ ថ្វីបើជាផ្លូវចាស់ តែត្រូវបានរាជរដ្ឋាភិបាល ធ្វើការកែលម្អរួចរាល់ តាមរយៈក្រុមហ៊ុនចិន ផ្លូវក្រវ៉ាត់ក្រុង ដ៏មានសក្តានុពល លេខ៥១ កំពុងទាញយក ការវិនិយោគ ពីវិនិយោគិន ក្នុងនិងក្រៅស្រុក អាស្រ័យផលឧស្សាហកម្ម បានធ្វើឲ្យតំបន់នេះ ក្លាយជាតំបន់ ពាណិជ្ជកម្ម អំណោយផល លើការដឹកជញ្ជូន ដែលបានផ្តល់នូវ កំណើនសេដ្ឋកិច្ច ជូនប្រជាពលរដ្ឋ រស់នៅតំបន់នេះ ថែមមួយកម្រិត តាមរយៈការកកើតរោងចក្រ ឧស្សាហកម្ម ដែលតម្រូវការកម្លាំងពលកម្ម កាន់តែខ្លាំងឡើងៗ ។

ផ្លួវលេខ៥១ ក៏បានផ្លាស់ប្តូរមុខមាត់ថ្មីផងដែរ ទៅក្នុងវិស័យអចលនទ្រព្យ ជាពិសេសគឺវិស័យដីធ្លី តាមរយៈកំណើន នៃវិស័យអចលនទ្រព្យ នៅក្នុងតំបន់នេះ ដោយសារផ្លូវនេះ បានក្លាយជាផ្លូវក្រវ៉ាត់ក្រុងមួយ ដ៏មានសក្តានុពលសេដ្ឋកិច្ចខ្លាំង ព្រោះជាចរន្តដឹកជញ្ជូនទំនិញ ចេញចូល និងភ្ជាប់ជាទិសដៅប៉ូលសេដ្ឋកិច្ច ដល់ទៅ៣ ។ ផ្លូវជាតិលេខ៥១ មានសក្តានុពលសេដ្ឋកិច្ច ដោយសារតំបន់នេះ សំបូររោងចក្រឧស្សាហកម្ម សិប្បកម្ម និងគម្រោងលំនៅដ្ឋាន និងការអភិវឌ្ឍន៍ដីឡូតិ៍ ជាច្រើនកន្លែង។ បើគិតពីរោងចក្រ មានជាង៥០កន្លែង កំពុងដំណើរការ និងមានផ្សារ សាលារៀន និងស្ថាប័នហិរញ្ញវត្ថុ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងកន្លែងសេវាកម្មផ្សេងៗទៀត ដែលជាតំបន់សេដ្ឋកិច្ចពិសេស ទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកវិនិយោគ ក្នុងស្រុក និងក្រៅស្រុក។

លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានឲ្យដឹងថា ផ្លូវលេខ៥១ ជាផ្លូវបង្រួញកាត់ក្រុង ងាយស្រួលដល់ការធ្វើចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ ដែលចង់បង្វៀងទីក្រុងភ្នំពេញ អាចធ្វើដំណើរតាមផ្លូវ៥១ ពីផ្លូវជាតិលេខ៤ មកផ្លូវលេខជាតិលេខ៥ ឬផ្លូវជាតិលេខ៥ មកផ្លូវជាតិលេខ៤វិញ ។

លោកបានឲ្យដឹងថា ផ្លូវលេខ៥១នេះ វាជាផ្លូវមួយ ដែលជាប់នឹងព្រំប្រទល់ខេត្តកណ្តាល និងកំពង់ស្ពឺ ត្រូវបានសាងសង់ឡើងវិញ ដោយក្រុមហ៊ុនចិន ដែលបានធ្វើឲ្យអ្នកខាងកំពង់ស្ពឺ ចង់កាត់ទៅខេត្តបាត់ដំបង ឬបណ្តាលខេត្តផ្សេងៗ លើផ្លូវជាតិលេខ៥ អាចធ្វើដំណើរកាត់តាមផ្លូវ៥១ អាចជាផ្លូវកាត់មួយ ជួយអោយការធ្វើដំណើរ ឆាប់រហ័សជាងមុន មិនបាច់កាត់ក្រុង ឬជួបបង្វៀងការកកស្ទះច្រើន ចំណេញពេលវេលា និងកាត់បន្ថយចំណាយ លើប្រេងឥន្ទៈ ។ មិនត្រឹមតែប៉ុណ្ណោះ ផ្លូវលេខ៥១ ត្រូវបានជួយសម្រួល ដល់ការដឹកជញ្ជូន និងធ្វើអោយកំណើនសេដ្ឋកិច្ច មានការកើនឡើង តាមរយៈជួយអោយប្រជាពលរដ្ឋ ធ្វើដំណើរ បានឆាប់រហ័សជាងមុន មិនកក់ស្ទះ ចំណេញពេលវេលា និងផ្តល់អត្ថប្រយោជន ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវនេះ ជាពិសេស មានផលចំណេញច្រើន និងបានធ្វើឲ្យរីកចម្រើនខ្លាំង ទាំងសេដ្ឋជាតិ និងប្រជាពលរដ្ឋ ។

ជាមួយគ្នានោះ ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា (CREA) លោក ឃាង ពុទ្ធី កាលពីពេលថ្មីៗនេះ ក្នុងបទសម្ពាសន៍ផ្ទាល់ ជាមួយមជ្ឈមណ្ឌព័ត៌មាន ដើមអម្ពិល បានលើកឡើងថា ផ្លូវ៥១ ជាផ្លូវតំបន់ឧស្សាហកម្ម ដោយសារហេដ្ឋារចនាសម្ព័ន្ធផ្លូវ៥១ ជាផ្លូវក្រវ៉ាត់ក្រុង ដែលមានទំនាក់ទំនង ជាមួយផ្លូវជាតិ៥ តទៅផ្លូវជាតិលេខ៤ ធ្លុះទៅដល់ផ្លូវជាតិលេខ៣ ដែលនៅជិតកំពង់ផែរ ប្រសិនបើយើងដាក់ទីតាំងធ្វើរោងចក្រ និងកន្លែងផលិតអ្វីផ្សេងៗ ងាយស្រួលចេញចូល និងដឹកទំនិញ ទៅផែរអន្តរជាតិ ដែលមាននៅកំពត់ ក្រុងព្រះសីហនុ និងខេត្តកោះកុង បានន័យថា តំបន់ភាគខាងនឹង(ផ្លូវ៥១) កៀកនឹងក្រុងផង ហើយងាយស្រួល ក្នុងការដឹកជញ្ជូនវត្ថុធាតុដើម ហើយនិងផលិតផលសម្រេច ចេញទៅផែរអន្តរជាតិផងដែរ ។

តាមរយៈទស្សនវិស័យ របស់លោក នួន ឬទ្ធី ប្រធានក្រុមហ៊ុន KFA ដែលជាអ្នកវិនិយោគលើវិស័យអចនលទ្រព្យ ក៏បានលើកឡើង កាលពីពេលថ្មីៗនេះ ក្នុងបទសម្ពាសន៍ ជាមួយភ្នាក់ងារ ដើមអម្ពិល បានឲ្យដឹងដែរថា ផ្លូវ៥១ ល្អសម្រាប់ឧស្សាហកម្ម ទាំងបច្ចុប្បន្ន ទាំងថ្ងៃអនាគត ។ យើងបានដឹងហើយថា និនាការ ឧស្សាហកម្ម ធំបំផុត គឺកម្លាំងពលកម្ម ដីទីនោះសក្តិសមហើយ យើងអាចកែឆ្នៃបាន ពីដី កសិកម្ម ដីវាលរហោដ្ឋាន អាចធ្វើជាឧស្សាហកម្ម គឺមានតម្លៃធូរ តម្លៃដីនៅផ្លូវ ៥១ នៅមានតម្លៃទាប នៅឡើយ ខ្ពស់បំផុត ត្រឹមប្រហាក់ប្រហែល ២០ដុល្លារ ក្នុង១ម៉ែត្រការ៉េ ដូច្នេះសក្តិសម នឹងសួនឧស្សាហកម្មខ្លាំងណាស់ ។

ដោយមើលឃើញ នូវសក្តានុពល នៃផ្លូវក្រវ៉ាត់ក្រុងលេខ៥១ ក្រុមហ៊ុនសាងសង់លំនៅឋាន គម្រោង បុរី អូរ៉ូរ៉ា ស៊ីធី ផ្លូវជាតិលេខ៥១ (ឧដុង្គ) ក៏បានគិតគូរយ៉ាងឥតខ្ចោះ ទៅលើប្រព័ន្ធធារាសាស្ត្រ ផ្លូវថ្នល់ ខ្វែងខ្វាត់ធំទូលាយ ប្រព័ន្ធលូបង្ហូរទឹកស្អុយ បង្កប់ទៅដោយទំហំធំ មិនកក់ស្ទះ គ្រប់ដណ្តប់ទៅដោយ អំពូលភ្លើងអគ្គិសនី អមពេញដងផ្លូវ ដែលជាកត្តាមួយ ជួយជម្រុយអោយតំបន់ ដែលពេលពេញ ទៅដោយសក្តានុពល សេដ្ឋកិច្ចមួយនេះ ទាក់ទាញកាន់តែខ្លាំង ។ ទាំងនេះជាកត្តាសំខាន់ៗ សម្រាប់អតិថិជន ចង់ស្វែងរកលំនៅឋាន រស់នៅសមប្រកប ដោយគម្រោង បុរី អូរ៉ូរ៉ា ស៊ីធី ឧដុង្គ ជាតំបន់ល្អបំផុត ដែលមានប្រព័ន្ធទឹក ប្រឡាយ បង្គោលភ្លើង ផ្លូវបេតុងខ្វែងខ្វាត់ និងសំណង់សហគ្រាសតូចធំនានា ក្បែលគម្រោងនេះ កំពុងដុះឡើង ដូចផ្សិត ជាពិសេសសាកសម នឹងការប្រកបអាជីវកម្ម ដែលអាចផ្តល់ នូវប្រាក់ចំណេញខ្ពស់ ចំពោះការទិញ-លក់ ឬដាក់ជួល ជាអគារការិយាល័យផ្សេងៗ ខណៈដែលតំបន់នេះ ជាតំបន់គោលដៅ ក្នុងការអភិវឌ្ឃន៍បន្ថែម ឱ្យក្លាយជាតំបន់រណប ដែលទាក់ទាញបំផុត ។

គួរបញ្ជាក់ថា គម្រោង បុរី អ៊ូរ៉ូរ៉ា ស៊ីធី ស្ថិតនៅលើផ្លូវជាតិលេខ៥១ ភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ គឺជាគម្រោងទី២ ដើម្បីទទួលបានព័ត៌មានលម្អិត អាចធ្វើការទំនាក់ទំនង មកកាន់លេខទូរស័ព្ទ៖ ០១៧ ២២២ ០៩៩ / ០៨៦ ៦៦៦ ៣៧៥៕

Most Popular

To Top