DAP Business

កីឡា

ហ៊ឹកហ៊ាក់ណាស់ឆ្នាំនេះ អ្នកចុះឈ្មោះ រត់ម៉ារ៉ាតុង ឧបត្ថម្ភដោយភេសជ្ជៈ ប៉ូវកម្លាំងវើក WURKZ បានជាង១១,០០០នាក់ហើយ គិតត្រឹមសប្តាហ៍នេះ

ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុង អន្តរជាតិអង្គរវត្ត ដែលឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កំពុងតែទាក់ទាញ អត្តពលិក និងមហាជនទាំងក្នុង និងក្រៅប្រទេស ពីគ្រប់ទិសទីមកចូលរួមការប្រកួតនៅថ្ងៃទី៨ ធ្នូ ខាងមុខនេះ។

សរុបមកដល់សប្តាហ៍នេះ មានអ្នកចុះឈ្មោះចូលរួមរត់ប្រមាណ ជាង១១,០០០នាក់ហើយ។ តួលេខនេះគឺច្រើនជាងឆ្នាំ កន្លងទៅ ពោលគឺឆ្នាំ២០១៨ដែលមានកីឡាករសរុបចំនួន ១០,៥០០នាក់។

គួរជម្រាបថា កីឡារករដែលអាចមកប្រកួត និងមានចំនួនច្រើនជាងគេ បន្ទាប់ពីប្រជាពលរដ្ឋកម្ពុជា គឺកីឡាករមកពីប្រទេសអង់គ្លេស និងអាមេរិក។ ការរត់ប្រណាំងនេះ ចាប់ផ្តើមនៅម៉ោង៥និង១៥នាទី នៅបរិវេណមុខប្រាសាទអង្គរវត្ត ហើយអ្នករត់ប្រណាំង អាចចូលរួមក្នុងការប្រកួតវិញ្ញាសា ចំនួន៤ប្រភេទ គឺវិញ្ញាសារត់ចម្ងាយ២១គីឡូម៉ែត្រ (ពាក់កណ្ដាលម៉ារ៉ាតុង) វិញ្ញាសារត់ចម្ងាយ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ។

សូមចូលទៅកាន់តំណរភ្ជាប់នេះ ដើម្បីធ្វើការចុះឈ្មោះ http://www.cambodia-events.org/ ឬ តាមដានទំព័រហ្វេសប៊ុករបស់វើក WURKZ https://www.facebook.com/WurkzCambodia/?epa=SEARCH_BOX

Most Popular

DAP Business cover entrepreneurs, business flow, strategy marketing that can help readers to improve their businesses Copyright © 2016-2019

To Top