Tag: ឧកញ៉ា ទៀ វិចិត្រ

Browse our exclusive articles!

ឧកញ៉ា ទៀ វិចិត្រ នាំយកសត្វល្មិច ទម្ងន់ធ្ងន់១ក្បាលទៀត ទៅព្រលែង ​ក្នុងសមុទ្រធម្មជាតិវិញ

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ​ គណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ បាននាំយកសត្វល្មិច ទម្ងន់ធ្ងន់ចំនួន១ក្បាលទៀតហើយ ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែង​ លើកទី១៣៥។ សុំបញ្ជាក់ថា គ្រប់ពេលដែលនាំយកសត្វក្រាស់ ឬសត្វល្មិច ទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀល តាមបច្ចេកទេស...

ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រ ទៅទទួលពលរដ្ឋម្នាក់ ត្រូវការសង្គ្រោះ ពីកោះរ៉ុង មកមន្ទីរពេទ្យខេត្ត

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានបញ្ជូនអូប័រល្បឿនលឿន និងក្រុមការងារសង្គ្រោះ ទៅទទួលយកស្រ្តីជាពលរដ្ឋ នៅក្រុងកោះរ៉ុង មានជំងឺ ដឹកយកមកកាន់ខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីជាអ្នកជំងឺ ស្នាក់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង...

ឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារសង្គ្រោះ ជួយយកស្រ្តីពរពោះម្នាក់ ធ្លាក់ឈាម ពីក្រុងកោះរ៉ុង មកសង្គ្រោះបន្ទាន់​ នៅមន្ទីរពេទ្យខេត្ត

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ​ គណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៦:២០នាទី បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះ ទៅទទួលយកស្រ្តីមានផ្ទៃពោះមួយរូប ដែលមានអាការៈធ្លាក់ឈាម រស់នៅក្នុងក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។ ស្រ្តីមានផ្ទៃពោះខាងលើមានឈ្មោះ ជួ បុផ្ផា អាយុ២២ឆ្នាំ...

ឧកញ៉ា ទៀ វិចិត្រ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ជូនគ្រួសារក្រីក្រ ២គ្រួសារ រស់នៅ សង្កាត់លេខ១ ក្រុងព្រះសីហនុ

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា មកជូន គ្រួសារក្រីក្រ ចំនួន២គ្រួសារ រស់នៅ ក្រុម១១ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។ បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ដោយឃើញជាក់ស្តែងថា គ្រួសារទាំង២នេះ កំពុងជួបការលំបាក ទើប ចុះមកសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា មកជូនមកជូនភ្លាមៗ ដើម្បីដោះស្រាយជីវភាព។ គ្រួសារក្រីក្រ ទាំង២គ្រួសារ រួមមាន: គ្រួសារទី១: លោកយាយ មានឈ្មោះ ហេង ង៉ូវ អាយុ ៩១ឆ្នាំ ពិការភ្នែក និងមិនអាចដើរបាន មានកូនប្រុស ឈ្មោះ ភូ សុខ អាយុ៤៨ឆ្នាំ និង ចៅប្រុស មួយរូបទៀត មានឈ្មោះ សុង គីមស៊ាង អាយុ ១១ឆ្នាំ (មិនទាន់បានចូលរៀន) អ្នកទាំងបី រាល់ថ្ងៃសុំផ្ទះគេស្នាក់នៅ។ គ្រួសារទី២: ឈ្មោះ  គង់ លី អាយុ ៣១ឆ្នាំ ពិការជើងដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយទទួលបន្ទុកមើលថែប្អូនប្រុសម្នាក់ទៀតមានឈ្មោះ បុី រ័ត្ន អាយុ ២៧ឆ្នាំ មានសតិមិនប្រក្រតី ដោយសារគ្រោះថ្នាក់ធ្លាក់ពីលើម៉ូតូ តាំងពីអាយុ៣ឆ្នាំមកម្លេះ។ អំណោយ និងថវិកា ដែលលោកឧកញ៉ា នាំយកមកជូនគ្រួសារក្រីក្រទាំងពីរ ដោយក្នុងមួយគ្រួសារ ទទួលបាន: ១-អង្ករ ៥០គីឡូ, ២-មី ១កេស, ៣-ត្រីខ ១យួ, ៤-ទឹកត្រី     ១យួ, ៥-ទឹកស៊ីអ៉ីវ ១យួ, ៦-ប្រេងឆា ២ដប, ៧-អំបិល     ១គីឡូ, ៨-ប៊ីចេង ១គីឡូ, ៩-ស្ករស  ១គីឡូ, ១០-ទឹកដោះគោ ៥កំប៉ុង, ១១-ទឹកសុទ្ធ ១កេស និងថវិកា ចំនួន ៥០មុឺនរៀល សុំបញ្ជាក់ថា ដោយមើលឃើញ ចៅប្រុស របស់លោកយាយ ហេង ង៉ូវ មិនទាន់បានចូលរៀន លោកឧកញ៉ា ក៏បានចាត់ក្រុមការងារសហការជាមួយអជ្ញាធរភូមិ ដើម្បីនាំយកចៅប្រុស របស់លោកយាយ ទៅចុះឈ្មោះចូលរៀន ហើយលោកឧកញ៉ា ក៏បានឧបត្ថម្ភកង់ថ្មីមួយគ្រឿងដល់ ចៅប្រុស របស់លោកយាយផងដែរ សំរាប់ឲ្យធ្វើដំណើរទៅសាលារៀន។ គ្រួសារទាំងពីរ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់លោកឧកញ៉ា ទៀ វិចិត្រ និង និងលោកជំទាវ ដែលបានផ្តល់ជំនួយឧបត្ថម្ភ ដល់រូបគាត់ទាំងពីរគ្រួសារ ដើម្បីដោះស្រាយជីវិភាពប្រចាំថ្ងៃ៕

ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យល្បឿនលឿន ទៅទទួលស្ត្រីម្នាក់ មានអាការៈចុកពោះខ្លាំង ពីក្រុងកោះរ៉ុង មកសង្គ្រោះនៅខេត្តព្រះសីហនុ

ក្កោះរ៉ុង៖ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះរបស់ គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ទៅទទួលយកស្រ្តីមួយរូប ដែលមានអាការៈចុកពោះខ្លាំង ក្នុងក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីខាងលើមានឈ្មោះ វ៉ែន ជីង...

Popular

លំនៅឋានអារ៉ាខាវ៉ា ២ បញ្ចប់ការសាងសង់គ្រោងអគារ១០០% បើកឱកាសឱ្យអ្នកចំណូលមធ្យមក្លាយជាម្ចាស់ផ្ទះផ្ទាល់ខ្លួន

ភ្នំពេញ៖ ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី មានមោទនភាពក្នុងការប្រកាសជាផ្លូវការនូវការបញ្ចប់ការសាងសង់គ្រោងអគារនៃលំនៅឋានអារ៉ាខាវ៉ា ២ ដែលជាគម្រោងទី២ បន្តពីភាពជោគជ័យដ៏ធំធេងរបស់គម្រោងទី...

អង្គរមីល ប្រកាសពីការផ្តល់អគារសិក្សា ១ខ្នង និង កុំព្យូទ័រ ដល់បណ្ណាល័យ ចំនួន១៦០សាលារៀន នៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ចូនអូប័រល្បឿនលឿន ទៅជួយសង្គ្រោះជនរងគ្រោះ៣នាក់ ពីកោះរ៉ុង មកមន្ទីរទេព្យខេត្ត ក្រោយពុលផ្សិត

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦...

Subscribe

spot_imgspot_img