ឧកញ៉ា ទៀ វិចិត្រ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ជូនគ្រួសារក្រីក្រ ២គ្រួសារ រស់នៅ សង្កាត់លេខ១ ក្រុងព្រះសីហនុ

Date:

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា មកជូន គ្រួសារក្រីក្រ ចំនួន២គ្រួសារ រស់នៅ ក្រុម១១ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ដោយឃើញជាក់ស្តែងថា គ្រួសារទាំង២នេះ កំពុងជួបការលំបាក ទើប ចុះមកសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា មកជូនមកជូនភ្លាមៗ ដើម្បីដោះស្រាយជីវភាព។

គ្រួសារក្រីក្រ ទាំង២គ្រួសារ រួមមាន:

គ្រួសារទី១: លោកយាយ មានឈ្មោះ ហេង ង៉ូវ អាយុ ៩១ឆ្នាំ ពិការភ្នែក និងមិនអាចដើរបាន មានកូនប្រុស ឈ្មោះ ភូ សុខ អាយុ៤៨ឆ្នាំ និង ចៅប្រុស មួយរូបទៀត មានឈ្មោះ សុង គីមស៊ាង អាយុ ១១ឆ្នាំ (មិនទាន់បានចូលរៀន) អ្នកទាំងបី រាល់ថ្ងៃសុំផ្ទះគេស្នាក់នៅ។

គ្រួសារទី២: ឈ្មោះ  គង់ លី អាយុ ៣១ឆ្នាំ ពិការជើងដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយទទួលបន្ទុកមើលថែប្អូនប្រុសម្នាក់ទៀតមានឈ្មោះ បុី រ័ត្ន អាយុ ២៧ឆ្នាំ មានសតិមិនប្រក្រតី ដោយសារគ្រោះថ្នាក់ធ្លាក់ពីលើម៉ូតូ តាំងពីអាយុ៣ឆ្នាំមកម្លេះ។

អំណោយ និងថវិកា ដែលលោកឧកញ៉ា នាំយកមកជូនគ្រួសារក្រីក្រទាំងពីរ ដោយក្នុងមួយគ្រួសារ ទទួលបាន:

១-អង្ករ ៥០គីឡូ, ២-មី ១កេស, ៣-ត្រីខ ១យួ, ៤-ទឹកត្រី     ១យួ, ៥-ទឹកស៊ីអ៉ីវ ១យួ, ៦-ប្រេងឆា ២ដប, ៧-អំបិល     ១គីឡូ, ៨-ប៊ីចេង ១គីឡូ, ៩-ស្ករស  ១គីឡូ, ១០-ទឹកដោះគោ ៥កំប៉ុង, ១១-ទឹកសុទ្ធ ១កេស និងថវិកា ចំនួន ៥០មុឺនរៀល

សុំបញ្ជាក់ថា ដោយមើលឃើញ ចៅប្រុស របស់លោកយាយ ហេង ង៉ូវ មិនទាន់បានចូលរៀន លោកឧកញ៉ា ក៏បានចាត់ក្រុមការងារសហការជាមួយអជ្ញាធរភូមិ ដើម្បីនាំយកចៅប្រុស របស់លោកយាយ ទៅចុះឈ្មោះចូលរៀន ហើយលោកឧកញ៉ា ក៏បានឧបត្ថម្ភកង់ថ្មីមួយគ្រឿងដល់ ចៅប្រុស របស់លោកយាយផងដែរ សំរាប់ឲ្យធ្វើដំណើរទៅសាលារៀន។

គ្រួសារទាំងពីរ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់លោកឧកញ៉ា ទៀ វិចិត្រ និង និងលោកជំទាវ ដែលបានផ្តល់ជំនួយឧបត្ថម្ភ ដល់រូបគាត់ទាំងពីរគ្រួសារ ដើម្បីដោះស្រាយជីវិភាពប្រចាំថ្ងៃ៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...