សិល្បៈ កម្សាន្ត កីឡា
រដ្ឋលេខាធិការក្រសួងទេសចរណ៍៖ ស្ត្រីមានតួនាទីសំខាន់ ក្នុងការចូលរួមថែរក្សាវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិ
ភ្នំពេញ៖ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា តួនាទីរបស់ស្ត្រីបានចូលរួមថែរក្សាវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិ ស្រ្តីគឺជាកម្លាំងចលករដ៏មានសក្តានុពល ហើយក៏ជាភាគីពាក់ព័ន្ធដ៏សំខាន់ដែលមិនអាចខ្វះបាន បានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការលើកស្ទួយកម្រិតជីវភាពគ្រួសារ សហគមន៍ និងសង្គម-សេដ្ឋកិច្ច។ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «បដិសណ្ឋារកិច្ច និងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរក្នុងវិស័យទេសចរណ៍» ដែលមានការចូលរួមពីលោកជំទាវអភិបាលរងខេត្ត លោកស្រី ក្រុមប្រឹក្សាខេត្ត...