event
ចែងចាំងដូចមាស ស្រាបៀរ អង្គរ រូបរាងថ្មី កាន់តែទាន់សម័យ កាន់តែប្រណីត
ភ្នំពេញ៖ ស្រាបៀរ អង្គរ ដែលជាស្រាបៀរដ៏ពេញនិយមមួយ នៅក្នុងប្រទេសកម្ពុជា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបរាងថ្មី ចែងចាំងដូចមាស ជាមួយនឹងរសជាតិថ្មីស្រស់។ ស្រាបៀរ អង្គរ ឥឡូវនេះ ត្រូវបានរចនាឡើងនូវរូបរាងថ្មី រំលេចពណ៌មាសចែងចាំងពន្លឺភ្លឺផ្លេក យ៉ាងស្រស់ស្អាតនៅលើសំបកកំប៉ុង និងដប ដែលបង្កប់នូវមោទកភាពជាតិ តាមរយៈការបង្ហាញនូវក្បាច់ខ្មែរ ដែលជាមរតកវប្បធម៌ ដ៏មហស្ចារ្យរបស់ជាតិខ្មែរ។ កាលពីពេលថ្មីៗនេះ នៅសណ្ឋាគារ...