Uncategorized
ក្រសួងពាណិជ្ជកម្ម បាននិងកំពុងពង្រឹងកិច្ចការបណ្តុះបណ្តាល និងកសាងសមត្ថភាព ដល់អ្នកពាក់ព័ន្ធ ជាពិសេសស្រ្តីនៅក្នុងវិស័យធុរកិច្ច
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្មបាននឹងកំពុងពង្រឹងកិច្ចការបណ្តុះបណ្តាល និងកសាងសមត្ថភាព ដល់អ្នកពាក់ព័ន្ធជាពិសេសស្រ្តីនៅក្នុងវិស័យធុរកិច្ច និងកំពុងខិតខំជំរុញ សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ខណៈក្រសួងបានត្រៀមខ្លួនរួចជាសេ្រចក្នុងការសហការគាំទ្រដល់សហគ្រិន ជំរុញនិងពង្រីកការធ្វើធុរកិច្ចរបស់សហគ្រិនស្រ្តី ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច។ ក្នុងឱកាសទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជា ដែលដឹកនាំដោយ លោកស្រីឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងស្ថាបនិកក្រុមហ៊ុនលីលី នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកស្រី...