Uncategorized
រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ ការចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ដើម្បីទាញយកប្រយោជន៍ ជាអតិបរមា ពីកិច្ចការពារ ស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ព្រមទាំង លើកតម្កើងវប្បធម៌ ក្នុងក្របខណ្ឌអន្តរជាតិ
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានថ្លែងថា ការចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពី កិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ធ្វើឡើងស្របតាមផែនការយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម ២០១៩-២០២៣ និងគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ព្រមទាំង លើកតម្កើងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខណ្ឌអន្តរជាតិ តាមរយៈគោលការណ៍បដិការនៃកិច្ចការពារជាមួយប្រទេសចំនួន១៧៩ (គិតត្រឹមថ្ងៃទី១...