ប្រជាពលរដ្ឋ ៤៣០គ្រួសារ បង្ហាញសេចក្ដីរីករាយ នៅពេលទទួលបានទឹកស្អាតសម្រាប់បរិភោគ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធចម្រោះទឹកស្អាត ក្នុងគម្រោងទឹកជាស្នាមញញឹម របស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាខេត្តសៀមរាប ដែលប្រព្រឹតិ្តទៅនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចវត្តមេជ្រៃ...
ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនគុណភាពសេវាអ៊ីនធឺណិតជាបន្តបន្ទាប់ និងបំពេញតម្រូវការអ្នកប្រើប្រាស់ដែលកំពុងកើនឡើង មិត្តហ្វូនបានដាក់បង្ហាញជាផ្លូវការនូវសេវាកម្ម Wi-Fi 6 ដែលជាបច្ចេកវិទ្យាតភ្ជាប់ឥតខ្សែជំនាន់ចុងក្រោយបង្អស់របស់ខ្លួន។ នេះបង្ហាញពីវឌ្ឍនភាពដ៏សំខាន់ នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់មិត្តហ្វូន ក្នុងគោលបំណងផ្តល់នូវបទពិសោធន៍បណ្តាញកាន់តែលឿន និងមានស្ថេរភាពជាងមុន ស្របតាមទម្លាប់នៃការប្រើប្រាស់សហសម័យ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់...
ចាប់តាំងពីឆ្នាំ2010 មក មិត្តហ្វូនគឺជាអ្នកឧបត្ថម្ភផ្លូវការ និងយូរអង្វែងបំផុតនៃលីគកំពូលកម្ពុជា។ ជាមួយនឹងការឧបត្ថម្ភប្រចាំឆ្នាំចំនួន 500,000 ដុល្លារអាមេរិក ការវិនិយោគសរុបរបស់មិត្តហ្វូន ក្នុងវិស័យបាល់ទាត់កម្ពុជាបានកើនឡើងដល់ 8 លានដុល្លារ បន្ទាប់ពីការគាំទ្ររយៈពេល 16 ឆ្នាំជាបន្តបន្ទាប់។...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង ចេញទៅក្រុងកោះរ៉ុង ដើម្បីជួយយកស្ត្រីម្នាក់ ជាប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានបន្តធ្វើសកម្មភាពមនុស្សធម៍ តាមរយៈការបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC មួយគ្រឿង ចេញទៅក្រុងកោះរ៉ុង ទាំងយប់ ពោលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ដើម្បីជួយសង្គ្រោះស្ត្រីម្នាក់...
រាជធានីភ្នំពេញ ថ្ងៃទី05 ខែឧសភា ឆ្នាំ2025 – vivo សម្ពោធ V50 Lite ជាមួយនឹងថាមពលថ្ម BlueVolt 6500 mAh សាកថ្មលឿន...
ភ្នំពេញ៖ ព្រឹត្តិការណ៍ “ហិរញ្ញវត្ថុអ្នក-Your Finance” ឆ្នាំ២០២៥ បានប្រព្រឹត្តទៅយ៉ាងជោគជ័យជាមួយអ្នកចូលរួមប្រមាណជាង ១៥០ នាក់។ អ្នកជំនាញហិរញ្ញវត្ថុកំពូលៗទាំង ៤ រូបបានចែករំលែកចំណេះដឹងជាក់ស្តែងដែលអាចអនុវត្តបាន។ លោក ង៉ែត ជូ...
ភ្នំពេញ៖ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet បានស្វាគមន៍យន្តហោះ Airbus A321neo ACF ថ្មីស្រឡាង ដោយពង្រីកកងនាវាអាកាសចរដ៏ទំនើបរបស់ខ្លួន។ ការបន្ថែមយន្តហោះថ្មីនេះ ត្រូវបានធ្វើឡើងស្របពេលជាមួយនឹងការចាប់ផ្តើមផ្លូវហោះហើរត្រង់ថ្មីតភ្ជាប់ទីក្រុងហូជីមិញជាមួយទីក្រុងណាហ្គោយ៉ា និងហ្វូគូអូកា ប្រទេសជប៉ុន ដែលផ្តល់ជូនអ្នកដំណើរនូវជម្រើសក្នុងការធ្វើដំណើរកាន់តែច្រើន។ ការអភិវឌ្ឍន៍ទាំងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការពង្រីកបណ្តាញ់ហោះហើរឆ្នាំ ២០២៥ របស់ក្រុមហ៊ុន Vietjet ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ និងជំរុញការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ Vietjet កំពុងផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រ Eco-class ដែលមានតម្លៃចាប់ពី USD 0 (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) សម្រាប់ជើងហោះហើរអន្តរជាតិទៅកាន់ប្រទេសវៀតណាម រួមទាំងសេវាកម្មប្រចាំថ្ងៃ សៀមរាប-ហាណូយ។ ការផ្តល់ជូនប្រូម៉ូសិនតម្លៃពិសេសទនេះ ផ្តល់ជូនសម្រាប់ការកក់សំបុត្ររៀងរាល់ថ្ងៃសុក្រ រហូតដល់ថ្ងៃទី ៣១ខែធ្នូ ឆ្នាំ ២០២៥ ជាមួយនឹងពេលវេលាធ្វើដំណើរចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ (មិនរាប់បញ្ចូលរយៈពេលដែលមានតម្រូវការធ្វើដំណើរខ្ពស់ និងថ្ងៃឈប់សម្រាកបុណ្យជាតិ)។ លោកអ្នកអាចកក់សំបុត្របានតាមរយៈគេហទំព័រwww.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air។ យន្តហោះថ្មីបំផុតរបស់ក្រុមហ៊ុន Vietjet បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ក្នុងទីក្រុងហូជីមិញ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥បន្ទាប់ពីជើងហោះហើររបស់ខ្លួនពីទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។ នេះគឺជាយន្តហោះថ្មីទីបីដែល Vietjet បានបន្ថែមទៅក្នុងកងនាវាអាកាសចររបស់ខ្លួនចាប់តាំងពីដើមឆ្នាំ ២០២៥។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet គ្រោងនឹងបន្តទទួលយន្តហោះថ្មីពីក្រុមហ៊ុន Airbus និង Boeing ពេញមួយឆ្នាំ ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងប្រតិបត្តិការកងនាវាអាកាសចរដ៏មានថាមពល និងប្រសិទ្ធភាពបំផុតនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Vietjet បានពង្រឹងបណ្តាញហោះហើរអន្តរជាតិរបស់ខ្លួនជាមួយនឹងការចាប់ផ្តើមប្រកបដោយជោគជ័យនូវសេវាកម្មហោះហើរផ្ទាល់ថ្មីចំនួនពីររវាងប្រទេសវៀតណាម និងជប៉ុន ដែលតភ្ជាប់ទីក្រុងហូជីមិញទៅកាន់ទីក្រុងណាហ្គោយ៉ា (Nagoya) និងហ្វូគូអូកា (Fukuoka) ដែលឥឡូវនេះផ្តល់ជូននូវជើងហោះហើរទៅមកចំនួនបួន និងបីដងក្នុងមួយសប្តាហ៍។ ផ្លូវហោះហើរដែលទើបបើកសម្ពោធទាំងពីរនេះ ត្រូវបានស្វាគមន៍ដោយពិធីប្រោសព្រំពេលចុះចតនៅអាកាសយានដ្ឋានជប៉ុន។ តាមរយៈការកើនឡើងនៃកងនាវាអាកាសចរ និងបណ្តាញជើងហោះហើរអន្តរជាតិ Vietjet កំពុងបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ ខណៈពេលដែលលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុនអាកាសចរណ៍នេះ បន្តអះអាងជំហររបស់ខ្លួនថាជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេក្នុងយុគសម័យថ្មី ដោយភ្ជាប់ប្រទេសវៀតណាមជាមួយនឹងគោលដៅពិភពលោកសំខាន់ៗ។ ដោយឈរលើការបន្តពង្រីកបន្ថែមនេះ ក្រុមហ៊ុន Vietjet បានពង្រីកបណ្តាញអន្តរជាតិរបស់ខ្លួនបន្ថែមទៀតជាមួយនឹងការបើកដំណើរការសេវាកម្មថ្មីចំនួនបួនដែលតភ្ជាប់ទីក្រុងហាណូយ និងទីក្រុងហូជីមិញជាមួយទីក្រុងប៉េកាំង និងក្វាងចូវប្រទេសចិន។ ការបន្ថែមទាំងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងផែនការពង្រីកឆ្នាំ ២០២៥ របស់ក្រុមហ៊ុន Vietjet ដែលរួមបញ្ចូលសេវាកម្មថ្មីៗទៅកាន់ប្រទេសឥណ្ឌាកាលពីខែមុន និងការបើកដំណើរការផ្លូវហោះហើរ ភូកុក-សិង្ហបុរីក្នុងខែឧសភា។
ភ្នំពេញ៖ ក្រុមហ៊ុន New Heights Group របស់ប្រទេសចិនបានប្រកាសបើកសម្ពោធជាផ្លូវការ ក្នុងប្រទេសកម្ពុជានាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក Muhammad នាយក និងតំណាងស្របច្បាប់នៃក្រុមហ៊ុនហុងកុង និងកម្ពុជា...
ភ្នំពេញ៖ សេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជា បានជំរុញឱ្យអ្នកប្រើប្រាស់មានតម្រូវការស្មាតហ្វូន ដែលប្រើប្រាស់បានយូរជាមួយនឹង មានថាមពលថ្មធំជាងមុន។ vivo បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញតម្រូវការនេះជាមួយនឹង V50 Lite ដែលជាស្មាតហ្វូនក្នុងកម្រិតថវិកា ដែលនឹងដាក់លក់ក្នុងពេលឆាប់ៗនេះ នៅកម្ពុជាជាមួយនឹងពណ៌ Titanium...