សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម ចេញសេចក្ដីប្រកាសពី ការចុះឈ្មោះជាមុន ក្នុងផ្សារពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក CambodiaTrade
CambodiaTrade គឺជាផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce marketplace) ដែលប្រតិបត្តិការតាមរយៈគេហទំព័រ CambodiaTrade.com ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាក្នុងការលក់ផលិតផល តាមប្រព័ន្ធអនឡាញ ដល់អតិថិជនសក្តានុពលទំាងក្នុងស្រុក និងទីផ្សារក្រៅស្រុក។ ផ្សារនេះ ត្រូវបានបង្កើតឡើងដោយមានការគាំទ្រ ផ្នែកហិរញ្ញវត្ថុពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (Enhanced Integrated Framework) ក្រោមគម្រោងអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា (Go4eCAM) ដែលមានគោលបំណងសំខាន់...