Uncategorized

មជ្ឈមណ្ឌលវេជ្ជសាស្រ្ត សិង្ហបុរីកម្ពុជា ផ្ដល់អំណោយ សុខភាព ដើម្បីលើកកម្ពស់ សុខភាព និងសុខុមាលភាព សម្រាប់ឆ្នាំថ្មី

ភ្នំពេញ៖ មជ្ឈមណ្ឌលវេជ្ជសាស្រ្ត សិង្ហបុរីកម្ពុជា (SGMC) បានប្រកាស អំពីកម្មវិធីប្រម៉ូសិនជាបន្តបន្ទាប់ ដែលបានដាក់ ដំណើរការ នៅក្នុងខែធ្នូ ឆ្នាំ 2019។

ស្របទៅតាមគោលដៅរបស់ SGMC ដេម្បីក្លាយជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រឈានមុខគេ ក្នុងការផ្ដល់នូវសេវាកម្មវេជ្ជសាស្ត្រ ប្រកបដោយ សុខុមាលភាព កម្មវិធីប្រម៉ូសិន ចុងឆ្នាំពិសេសនេះ ត្រូវបានផ្ដល់ជូន សម្រាប់សេវាកម្មវេជ្ជសាស្ត្រ និងថែទាំសុខភាព ពិសេសមួយចំនួន ដែលសេវាកម្មទាំងនេះត្រូវបានបង្កើតឡើងដើម្បីជួយបំពេញតម្រូវការរបស់អ្នកជំងឺ និងអតិថិជនដែលស្វែងរកសេវាថែទាំសុខភាពសម្រាប់នាឱកាសឆ្នាំថ្មីខាងមុខនេះ ព្រមទាំងផ្ដល់ការ យកចិត្តទុកដាក់ខ្ពស់ ចំពោះសារសំខាន់ និងគុណតម្លៃនៃការព្យាបាល ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងដើម្បីលើកកម្ពស់ ទម្លាប់រស់នៅឱ្យកាន់តែប្រសើរឡើង ថែមទៀត។

ដើម្បីលើកកំពស់សុខភាព និងសុខុមាលភាពក្នុងរដូវកាលនេះ SGMCមានក្ដី សោមនស្សសូមប្រកាសថា ខ្លួននឹងធ្វើការពន្យាកម្មវិធីប្រម៉ូសិនពិសេសៗ សម្រាប់ឱកាសឆ្នាំថ្មីនេះទៅលើសេវាថែទាំវេជ្ជសាស្ត្រ និងសេវាកម្មព្យាបាលដែលរួមមានដូចជា ការពិនិត្យរកមហារីកសុដន់ ការព្យាបាល ដោយប្រើកំអែភ្នំភ្លើង ការពិនិត្យសុខភាព និងការពិគ្រោះជំងឺជាមួយនឹងវេជ្ជបណ្ឌិត។

កម្មវិធីប្រូម៉ូសិនទី១៖ ការពិនិត្យរកមហារីកសុដន់ កាដូសុខភាព ដ៏ពិសេសសម្រាប់អ្នកនិងមនុស្សជាទីស្រលាញ់ដោយ ចំណាយត្រឹមតែ 99 ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ(តម្លៃដើម១៥០ដុល្លារសហរដ្ឋអាមេរិក) រហូតដល់ថ្ងៃទី31 ខែមករា ឆ្នាំ2020 អ្នកជំងឺអាចធ្វើការណាត់ជួបដើម្បីទទួលបានការពិនិត្យមើលមហារីកសុដន់ រួមជាមួយនឹងការឆ្លុះអេកូសុដន់ ដើម្បីរកឃើញជម្ងឺមហារីកអោយបានទាន់ពេលវេលា។

កម្មវិធីប្រូម៉ូសិនទី២៖ ការពិនិត្យសុខភាព ការការពារ គឺជាគោលការណ៍ ដ៏មុតមាំរបស់SGMC ដូចនេះយើងខ្ញុំនឹងផ្ដល់នូវការបញ្ចុះតម្លៃ 10% ចំពោះកញ្ចប់សេវាកម្មពិនិត្យសុខភាពសម្រាប់បុរសនិងនារី។ ដោយមានការពិនិត្យសុខភាពច្រើនប្រភេទចាប់ពីការពិនិត្យទូទៅដល់ការពិនិត្យទូលំទូលាយ សេវាកម្មពិនិត្យសុខភាពរបស់ SGMC ផ្ដល់ឱ្យអ្នកជំងឺនូវការវាយតម្លៃស្ថានភាពសុខភាពគ្រប់ជ្រុងជ្រោយ កំណត់ពីហានិភ័យវេជ្ជសាស្ត្រ និងសុខភាពនៅគ្រប់សរីរាង្គ និងរបៀបព្យាបាល និងដោះស្រាយហានិភ័យមុននឹងអាការៈ ទាំងនេះក្លាយជាបញ្ហាសុខភាពធ្ងន់ធ្ងរ។

កម្មវិធីប្រូម៉ូសិនទី៣៖ ការព្យាបាល ដោយប្រើកំអែភ្នំភ្លើង (Holistic Wellness) SGMC នឹងផ្ដល់នូវសេវាកម្មថ្មីដែលមានតែមួយគត់ នៅប្រទេសកម្ពុជា នោះគឺការព្យាបាលដោយដេកកប់ ដោយកំអែខ្សាច់ភ្នំភ្លើងជាមួយនឹងការបញ្ចុះតម្លៃ នៅសល់ត្រឹមតែ USD60 ដុល្លារតែប៉ុណ្ណោះ

អំណោយចុងឆ្នាំដ៏ពិសេស សម្រាប់គ្រួសារនិងមិត្តភ័ក្ត្រនេះកំពុងបន្តរហូតដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២០ គឺការបញ្ចុះតម្លៃដល់ទៅ ៦០% (តម្លៃដើម ១៥០ ដុល្លារ)។

SGMC បានបង្កើតជាបទពិសោធន៏បែប Ibuski Onsen បែបប្រពៃណីរបស់ជប៉ុន ដោយប្រើវិស្វកម្មទំនើប ៗ ជាមួយរ៉ែរ៉ែភ្នំភ្លើង ដែលមានរ៉ែមានរ៉ែអាល់កាឡាំងខ្ពស់ ដែលអាចជួយបណ្តេញជាតិពុល និងប្រឆាំងនឹងការរលាក នាំមកនូវឥទ្ធិពលវិជ្ជមាន ជាច្រើនដល់រាងកាយ។ ការព្យាបាលដោយការកំអែភ្នំភ្លើង នឹងផ្តល់នូវអត្ថប្រយោជន៍ ជាច្រើនដូចជាជួយសម្រាល ការឈឺសាច់ដុំនិងរលាក និងបង្កើនប្រព័ន្ធភាពស៊ាំ។ ចំនែកឯអាល់កាឡាំងនៃខ្សាច់កំអែភ្នំភ្លើងសំបូរទៅដោយសារធាតុរ៉ែ ធ្វើឱ្យមានប្រសិទ្ធិភាព បន្សាបជាតិពុលខ្ពស់។

កម្មវិធីប្រូម៉ូសិនទី ៤៖ កាតអ៊ីអន (AEON Card) អ្នកកាន់ប័ណ្ណឥណទាន អ៊ីអនទាំងអស់ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី៣០ ខែមេសាឆ្នាំ ២០២០ មានសិទ្ធិទទួលបាន ការពិគ្រោះយោបល់ ផ្នែកវេជ្ជសាស្រ្ត ១០% និងបញ្ចុះតំលៃ ១៥% លើកញ្ចប់ពិនិត្យសុខភាព ទាំងបុរសនិងស្ត្រី ។

លោក Anthony Tan អគ្គនាយកប្រចាំ DrMap កម្ពុជា បានមានប្រសាសន៍ថា “ចាប់តាំងពីពេលបើកដំណើរការមក យើងពិតជាមានកិត្តិយស ក្នុងការបម្រើសេវាកម្ម ជូនអតិថិជនរបស់យើង និងជួយពួកគាត់ឱ្យទទួលបាន សុខុមាលភាពក្នុងជីវិតប្រសើរបំផុត”។

លោក Tan ក៏បានបន្តទៀតផងដែរថា ”យើងទាំងអស់គ្នានៅ SGMC មើលឃើញថាសេវាកម្មរបស់យើងគឺជាមធ្យោបាយមួយ ដើម្បីកសាងប្រទេសកម្ពុជា ឱ្យមានសុខភាពល្អ។ តាមរយៈការផ្សព្វផ្សាយ អំពីកម្មវិធីប្រូម៉ូសិន សុខភាពនិងសុខុមាលភាព នៅចុងឆ្នាំនេះ SGMC សង្ឃឹមថានឹង លើកទឹកចិត្តបន្ថែមទៀត នូវអាកប្បកិរិយាសកម្មក្នុងចំណោមសហគមន៍ ដែលទទួលបន្ទុកសុខភាពនិងសុខុមាលភាព របស់ពួកគាត់ ”។

SGMC ប្ដេជ្ញាចិត្តយ៉ាងពេញទំហឹង ក្នុងការកសាងទិសដៅការ ថែទាំ សុខភាព ប្រកបដោយសុខុមាលភាព ទាំងផ្លូវកាយ និងផ្លូវចិត្តដំបូងគេបង្អស់ និងល្អវិសេសវិសាលបំផុតសម្រាប់ប្រទេសកម្ពុជា។

មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី SGMC អាគាដឹប្រ៊ីដ ,លេខ ៥ ជាន់ទី៣A, ផ្លូវរដ្ឋសភាជាតិ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន,រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
info@sgmc.com.kh www.sgmc.com.kh

To Top