អត្រាអ្នកគ្មានការងារធ្វើ នៅក្នុងប្រទេស ណូវែលសេឡង់ កើនឡើង ទោះបីមានអត្រា ការងារធ្វើទាបក្តី

Date:

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ស្ថិតិរបស់ប្រទេសណូវែលសេឡង់ បានឲ្យដឹងកាលពីថ្ងៃពុធថា អត្រាគ្មានការងារ ធ្វើបានកើនឡើងដល់៤,២ ភាគរយ នៅក្នុងត្រីមាស ខែកញ្ញាឆ្នាំ២០១៩ ដែលបានកើនឡើង ពី៣,៩ ភាគរយកាលពីត្រីមាសមុន ។

ការកើនឡើង នៃអត្រាគ្មានការងារធ្វើ បានកើតឡើងបន្ទាប់ពីការធ្លាក់ចុះ ដល់កម្រិតទាបរយៈពេល១១ឆ្នាំ នៅក្នុងត្រីមាស ខែមិថុនាឆ្នាំ២០១៩ ខណៈដែលអត្រាគ្មានការងារ ត្រូវបានកែតម្រូវតាមរដូវកាល បានធ្លាក់ចុះដល់១០,៤ ភាគរយ។

លោក Paul Pascoe អ្នកចាត់ការជាន់ខ្ពស់ របស់ការិយាល័យ ស្ថិតិណូវែល សេឡង់ បានមានលើកឡើងថា“ ទិន្នន័យទីផ្សារការងារ គឺមានប្រយោជន៍បំផុត នៅពេលដាក់ក្នុងបរិបទ នៃពេលវេលា ។

ទោះបីជាអត្រាគ្មានការងារធ្វើ បានវិលត្រឡប់មករក កម្រិតដែលត្រូវបានគេមើលឃើញ នៅក្នុងត្រីមាស ខែមីនាឆ្នាំ ២០១៩ ក៏ដោយ ក៏វានៅតែមានការថយចុះយ៉ាងខ្លាំង ចាប់តាំងពីចុងឆ្នាំ ២០១២ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Share post:

spot_imgspot_img

Popular

More like this
Related

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...