ស្រាបៀរលំដាប់ថ្នាក់ ពិភពលោក ABC Extra Stout ស្រាបៀរ Heineken® និងស្រាបៀរ Tiger ប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ២០១៨-២០១៩

Date:

ភ្នំពេញ៖ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ស្រាបៀរលំដាប់ពិភពលោក គឺស្លាកសញ្ញាស្រាបៀរ ABC Extra Stout, Heineken® និង Tiger កាលពីដើមខែធ្នូ ឆ្នាំ២០១៩ បានរៀបចំកម្មវិធី ប្រគល់រង្វាន់​ផ្តាច់ព្រ័ត្រ ជូនដល់គូស្វាមីភរិយាថ្មី ទាំង១៧គូ ដែលបានជាវស្រាបៀរ សម្រាប់ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន និងមានសំណាងឈ្នះ ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ។

កម្មវិធីប្រគល់រង្វាន់នេះ មានការអញ្ជើញចូលរួម ពីថ្នាក់គ្រប់គ្រង និងបុគ្គលិកក្រុមហ៊ុន ផលិតស្រាបៀរកម្ពុជា (CBL) ព្រមទាំងគូស្វាមីភរិយាថ្មីទាំង១៧គូ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

ការប្រគល់រង្វាន់ផ្តាច់ព្រ័ត្រនេះ ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៨-២០១៩ របស់ស្រាបៀរ ABC Extra Stout, Heineken® និង Tiger រួមមាន:
-ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ ទៅទីក្រុងឡុងដ៏ របស់ស្រាបៀរ ABC ចំនួន៥រង្វាន់
-ដំណើរកម្សាន្តក្រេបទឹកឃ្មុំ ទៅហូលីវូត ក្រុងឡូសអាន់ជ័រលេស សហរដ្ឋអាមេរិក របស់ស្រាបៀរ Heineken® ចំនួន២រង្វាន់
-ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ ទៅកាន់ទីក្រុងស៊ីដនី រួមជាមួយនឹងទឹកប្រាក់ ១៥០០ដុល្លារអាមេរិក របស់ស្រាបៀរ Tiger ចំនួន៦រង្វាន់

គូស្វាមីភរិយាថ្មីចំនួន១៧គូ ដែលបានអញ្ជើញ មកទទួលរង្វាន់ផ្ទាល់ នៅទីស្នាក់ការក្រុមហ៊ុន ផលិតស្រាបៀរកម្ពុជា (CBL) មានប្រសាសន៍ថា ពួកគាត់ទាំងអស់ មានអារម្មណ៍រំភើបយ៉ាងខ្លាំង នៅពេលដឹងថាខ្លូន ត្រូវរង្វាន់ធំ ហើយបានបញ្ជាក់ យ៉ាងម៉ឺងម៉ាត់ថា ស្រាបៀរ ABC Extra Stout, Heineken® និង Tiger ពិតជាបានប្រគល់រង្វាន់ ជូនពួកគាត់ទាំងអស់ ដែលបានត្រូវរង្វាន់ធំ ពីកម្មវិធីប្រូម៉ូសិនអាពាហ៍ពិពាហ៍ឆ្នាំ ២០១៨-២០១៩។

គម្រោងអាពាហ៍ពិពាហ៍ថ្មី ក្នុងកម្មវិធីប្រូម៉ូសិនអាពាហ៍ពិពាហ៍ រដូវកាលថ្មី២០១៩-២០២០ របស់ស្រាបៀរលំដាប់ពិភពលោក ទាំង៣ គឺស្រាបៀរ ABC Extra Stout, Heineken® និង Tiger ចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ខែកញ្ញា ឆ្នាំ២០២០។
-កញ្ចប់អាពាហ៍ពិពាហ៍ រដូវកាលថ្មី២០១៩-២០២០ រួមមានឱកាសឈ្នះរង្វាន់ ដ៏អស្ចារ្យដូចជា:
-ដំណើរកម្សាន្តនៅប្រទេសស្វីស ដែលផ្តល់ជូនដោយស្រាបៀរ ABC Extra Stout
-ដំណើរកម្សាន្តនិងការចូលរួម ទស្សនាការប្រណាំងឡាន Formula 1 ដ៏អស្ចារ្យដែលផ្តល់ជូនដោយ Heineken®
-ដំណើរកម្សាន្តក្រេបទឹកឃ្មុំ និងទទួលបានបទពិសោធន៍ថ្មី ដំណើរកម្សាន្តក្រៅប្រទេសល្បីៗ ជាមួយនឹងទឹកប្រាក់ $១៥០០ ចំនួន ១៥ (ដប់ប្រាំ) រង្វាន់ដែលផ្តល់ជូន ដោយស្រាបៀរ Tiger

អបអរពិធីអាពាហ៍ពិពាហ៍ របស់លោកអ្នកជាមួយ ស្រាបៀរលំដាប់ពិភពលោក។

តើលោកអ្នកចង់ទិញស្រាបៀរ លំដាប់ពិភពលោក សម្រាប់ពិធីអាពាហ៍ពិពាហ៍ របស់អ្នកទេ? លោកអ្នកអាចទូរស័ព្ទមកលេខ ០១១ ២២២ ៤០០ ឬ ០១១ ៣៣៣ ៥០០ សម្រាប់ព័ត៌មានបន្ថែម។ ពិសាដោយការទទួលខុសត្រូវ៕

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...