CREA៖ ឧបទ្ទវហេតុ រលំបាក់អាគារនៅកែប គួរជាមេរៀន សម្រាប់យើងទាំងអស់គ្នា

Date:

ភ្នំពេញ៖ សមាជិកសមាគមអ្នកជំនាញអចលនទ្រព្យនៅកម្ពុជា នៅថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០១៩ បានលើកឡើងនូវទស្សនៈរបស់ខ្លួន ជុំវិញឧបទ្ទវហេតុ រលំបាក់អាគារនៅខេត្តកែប ដែលបណ្តាលឱ្យមនុស្ស៣៦នាក់ស្លាប់ និង២៣នាក់រងរបួស ថាជាសោកនាដកម្ម និងជាមេរៀនមួយ ត្រូវយកចិត្តទុកនិងប្រុងប្រយ័ត្នបន្ថែមទៀត សម្រាប់រាល់សំណង់សាងសង់ នៅពេលក្រោយ ចៀសវាងនូវគ្រោះថ្នាក់ច្រំដែល។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សា សមាគមអ្នកជំនាញអចលនទ្រព្យ (CREA) បានលើកឡើងដោយក្តីសង្ឃឹមទុកជាមុនថា មន្ត្រីថ្នាក់ក្រោម នឹងយក បញ្ហា គ្រោះថ្នាក់ វិនាសកម្ម មួយនេះធ្វើជាមេរៀន និងបទពិសោធន៍ ដោយខិតខំធ្វើការ អោយបានម៉ត់ចត់ ច្បាស់លាស់ កុំធ្វេសប្រហែស ដើម្បីកាត់បន្ថយ រាល់គ្រោះថ្នាក់នានា ដែលកើតឡើងជាយថាហេតុ អោយបានជាអតិបរមា។

លោក បន្ថែមថា “ទឹកចិត្តជាឪពុក ពេលកូនធ្វើខុស សុខចិត្តតស៊ូលំបាកខ្លួនឯង។ សង្ឃឹមថាកូនៗនឹងខិតខំ ហើយយល់អំពីការលំបាករបស់ឪពុក”។

លោក ពុទ្ធី ថ្លែងបន្តថា “យើងឃើញថា បញ្ហានិងគ្រោះថ្នាក់ទាំងអស់ ក៏មិនចង់ឱ្យកើតឡើងដែរ ប៉ុន្តែវាកើតឡើងជាយថាហេតុ ជាចៃដន្យ ប៉ុន្តែបើយើងធ្វើការដោយម៉ត់ចត់និងល្អិតល្អន់ យើងអាចកាត់បន្ថយបាន ជាអតិប្បរមា។ យើងឃើញថា ប្រទេសរីកចំរើន មួយចំនួន ក៏អាចមានជួបគ្រោះថ្នាក់រលំអាគារដែរ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងគួរយកគ្រោះថ្នាក់ ដែលកើតឡើងនៅក្រុងកែប ខេត្តកែប ធ្វើជាបទពិសោធន៍ និងខិតខំទាំងអស់គ្នា ដើម្បីចូលរួមចំណែកចែករំលែក ការលំបាករបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលត្រូវធ្វើតាមផ្លូវឆ្ងាយ ធ្វើការអត់ងងុយ ដល់ម៉ោង២ ៣យប់ ធ្វើការឈរហាលក្តៅ ដាច់បាយដាច់ទឹក យើងឃើញទាំងអស់គ្នា”។

បន្ថែមលើសនេះ លោក ពុទ្ធី ស្នើថា បើមន្រ្តីពាក់ព៏ន្ធ ចូលរួមកាត់បន្ថយកិច្ចការអស់ហ្នឹង ក៏អាចចូលរួមជួយដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ។

សោកនាដកម្ម ក្នុងឧបទ្ទវហេតុ បាក់រលំអាគារ កំពស់៦ជាន់ នៅក្រុងកែប ខេត្តកែប បណ្តាលឱ្យមនុស្ស ៣៦នាក់ស្លាប់ ក្នុងនោះ មានទាំងមេការសំណង់និងកូនរបស់ខ្លួនផងដែរ ដោយក្នុងម្ចាស់អាគារ ត្រូវបានឃាត់ខ្លួន ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់។

យុទ្ធនាការ៧៣ម៉ោង ត្រូវបានបញ្ចប់ ដឹកនាំបញ្ជាផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅកន្លែងកើតហេតុដោយសង្រ្គោះបានជនរងគ្រោះ២៣នាក់ និងកាយយកសពជនរងគ្រោះបានចំនួន៣៦នាក់។ នេះជាលើកទី២ហើយ ដែលប្រមុខរាជរដ្ឋាភិបាល ដឹកនាំផ្ទាល់ បន្ទាប់ពីហេតុការណ៍បាក់រំលំអាគារ នៅខេត្តខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០១៩ ៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...