CREA លើកទឹកចិត្ត ឱ្យមានអារម្មណ៍ហ្នឹងន៎ ចំពោះការធ្លាក់ចុះ ទីផ្សារអចលនទ្រព្យ

Date:

ភ្នំពេញ៖ លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា (CREA) នៅថ្ងៃព្រហស្បត្តិ៍ ទី៩ ខែមករា ឆ្នាំ២០២០ បានបង្ហាញទិន្នន័យចរន្ត នៃការលក់ដូរ អចលនទ្រព្យ នៅកម្ពុជា ក្នុងរយៈពេល ៣០ថ្ងៃចុងក្រោយ នៃឆ្នាំ២០១៩ និងឆ្នាំ២០២០ មានសភាពធ្លាក់ចុះបន្តិច ។

លោក ពុទ្ធី បានប្រាប់ មជ្ឈមណ្ឌលព័ត៌មាន​ ដើមអម្ពិល ឱ្យដឹងថា តាមរយៈសមាជិក សមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា បានបញ្ចេញទិន្នន័យ និងតួលេខបញ្ជាក់ថា ស្ថានភាព ការទិញដូរ ក្នុងវិស័យអចលនទ្រព្យ នៃប្រទេសកម្ពុជា ពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៩ មកទល់ដើមខែមករា ឆ្នាំ២០២០នេះ មានការធ្លាក់ចុះបន្តិច គួរឱ្យកត់សម្គាល់។

លោក កត់សម្គាល់ថា “ស្ថានភាពសំខាន់ៗ ដែលកើតមាន យើងឃើញថា មានបញ្ហាសំខាន់ៗចំនួន៣៖ ទី១ ការចាកចេញរបស់ជនជាតិចិន ដែលប្រកបរបរកាស៊ីណូអនឡាញ ការព្រួយបារម្ភ នៃការព្យូរEBAនិងថ្មីៗ ការព្រួយបារម្ភការវាយប្រហារ គ្នារវាងអ៊ីរ៉ង់ និងអាម៉េរិក នៅលើទឹកដីអ៊ីរ៉ាក់”។

ប្រធានក្រុមប្រឹក្សារូបនេះ បានបន្ថែមថា “យើងឃើញថា វិស័យអចលនទ្រព្យ ក៏ដូចជាអាជីវកម្មផ្សេងៗទៀតដែរ ក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះ តែងតែមានការកើនឡើង ឋេរ និងធ្លាក់ចុះបន្តិចបន្តួច តែយ៉ាងណា ក្នុងស្ថានភាពមួយទៅមុខរហូត ទោះចុះបន្តិចឡើងបន្តិច ក៏ទៅមុខរហូតដែរ ហើយចុងក្រោយ​ នៅតែឡើងដដែល។ ចឹងក្នុងស្ថានភាពនេះ អ្នកវិនិយោគជាតិ និងប្រជាពលរដ្ឋ គួរស្វែងយល់តាម​ដានព័ត៌មាន ឱ្យបានច្បាស់លាស់ និងរក្សាភាពនឹងន៎ កុំមានចិត្តភ័យ​ជ្រួលច្របល់ ហើយកុំដាក់លក់ អចនទ្រព្យរបស់ខ្លួន ក្នុងតម្លៃថោកជាងទីផ្សារ”។

លោកផ្តល់អនុសាសន៍បន្ថែមថា “ទោះបីស្ថានភាពមិនល្អ ទោះបីយើងដាក់លក់ ក៏គ្មានអតិថិជនទិញដែរ។ បើយើងមិនសូវចាំបាច់ ត្រូវការលុយទេ យើងមិនចាំបាច់លក់ វានាពេលបច្ចុប្បន្នទេ ព្រោះនៅពេលដែល ទីផ្សារល្អមកវិញ យើងប្រាក់ដែល យើងលក់បាន ទៅទិញវិញ ក៏អត់បានដែរ”។

កាលានុភាពនៅតែមាន សម្រាប់មុខជំនួញអចលនទ្រព្រ្យ។ “ហើយសម្រាប់វិនិយោគិន ដែលមានផែនការច្បាស់លាស់ ក្នុងទិញអចលនទ្រព្យ ដើម្បីប្រកបអាជីវកម្មសាងសង់ សណ្ឋាគារ រោងចក្រ កន្លែងអាជីវកម្ម រឺកម្សាន្តផ្សេងៗ គឺអាចនៅបន្តទិញជាធម្មតា ព្រោះជាឱកាសមួយដែលចាប់បានទីតាំងល្អៗ ក្នុងតម្លៃទីផ្សារសមរម្យមួយ”។

បើតាមការប្រមើមើល របស់លោក ពុទ្ធី សម្រាប់ស្ថានភាពថ្មីៗ ដែលមានការប៉ះទង្គិច រវាងសហរដ្ឋអាម៉េរិក ជាមួយអ៊ីរ៉ង់ នៅលើទឹកដីអ៊ីរ៉ាក់ វាជារឿងធម្មតា ដែលតែងតែកើតឡើងនៅ មជ្ឈឹមបូព៌ា តែងតែមានការប៉ះទង្គិចគ្នាជារឿយៗ។ ប៉ុន្តែសង្រ្គាមធំដុំ ដូចជាមិនអាចកើតឡើងទេ ពីព្រោះប្រជាជន និងថ្នាក់ដឹកនាំទំាងអស់ នៅលើពិភពលោក យល់ច្បាស់អំពីផលវិបាក និងវិនាសនៃសង្រ្គាម។

លោក ពុទ្ធី គូសបញ្ជាក់ថា “គ្មានប្រជាជន នៃប្រជាជាតិណាមួយ និងថ្នាក់ដឹកនាំ នៃប្រជាជាតិណាមួយ ចង់ជួបប្រទះសង្រ្គាម និងវិនាសកម្ម ដែលធ្វើឱ្យខូចខាត ដល់ប្រទេសជាតិ អាយុជីវិតប្រជាជនទេ”។

លោក ក៏សំណូមពរ ឱ្យប្រជាជនកម្ពុជា និងវិនិយោគិនកម្ពុជា រក្សាភាពស្ងៀមស្ងាត់ ហ្នឹងន៎ តាមដានព័ត៌មាន ហើយនិងខិតខំ ពង្រឹងចំណេះដឹងបន្ថែម ជាប្រយោជន៍ឱ្យខ្លួន និងគ្រួសារ សង្គមជាតិ ប្រទេសជាតិរឹងមាំ។

លោក ពុទ្ធី នៅតែផ្តល់អនុសាសន៍ថា ការវិនិយោគអចលនទ្រព្យ គឺជាការវិនិយោគល្អមួយ ក្នុងចំណោមអាជីវកម្មផ្សេងទៀត។ “ទោះជាយ៉ាងណាការវិនិយោគ ត្រូវធ្វើឡើងដោយ​ ការគិតគូរល្អិតល្អន់ មានផែនការហិរញវត្ថុ ច្បាស់លាស់ ហើយមិនត្រូវវិនិយោគ ដោយសារការនិយាយ បញ្ចុះបញ្ចូលលួងលោម ដោយគ្មានមូលដ្ឋាន ច្បាស់លាស់នោះទេ”៕

Share post:

spot_imgspot_img

Popular

More like this
Related

ផលិតផលខ្មែរ លើឆាកអន្តរជាតិ! ខ្មែរ ប៊ែវើរីជីស បន្តឈ្នះមេដាយពី Monde Selection ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស

ប៉ារីស៖ ខ្មែរ ប៊ែវើរីជីស តែងតែនាំយកបច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់មកបំពាក់លើសង្វាក់ផលិតកម្មរបស់ខ្លួននៅក្នុងរោងចក្រដែលមានគុណភាពស្តង់ដារពិភពលោក ហើយនៅតែបន្តបង្ហាញពីសមត្ថភាព និងគុណភាពផលិតផលលើឆាកអន្តរជាតិ តាមរយៈការនាំយកមេដៃមាសបន្ថែមទៀតពីស្ថាប័ន Monde Selection...

វិនិយោគិនជំនាន់ថ្មី៖ ដើរតួជាអ្នកគ្រប់គ្រងមូលនិធិអាជីព ដោយប្រើប្រាស់ទិន្នន័យជាក់ស្តែង និង AI

ភ្នំពេញ៖ វិនិយោគិនជាអ្នកទិញលក់រាយជំនាន់ថ្មី ជម្រើសគ្រប់បែប​ក្នុងពេលតែមួយ មាន​ទាំងទ្រព្យសកម្មឌីជីថល មាស ភាគហ៊ុន និងបច្ចេកវិទ្យា AI បែបផែន​​នៃការវិនិយោគរបស់ប្រជាជនសាមញ្ញ​​កំពុង​មានការប្រែប្រួលយ៉ាងខ្លាំង។ នៅទូទាំងតំបន់អាស៊ី...

នាគព័ន្ធ ហូមសេនធឺ និមិត្តរូបនៃហាងលក់គ្រឿងសង្ហារិមប្រណីតឈានមុខគេជាង ៣០ឆ្នាំ កំពុងមានព្រឹត្តិការណ៍លក់បញ្ចុះតម្លៃពាក់កណ្តាលឆ្នាំ រហូតដល់ ៥០% “MID YEAR MEGA SALES”

រាជធានីភ្នំពេញ៖ សម្រាប់លោកអ្នកដែលកំពុងស្វែងរកគ្រឿងសង្ហារិមសម្រាប់តុបតែងក្នុងគេហដ្ឋាន អោយមានភាពស៊ីវិល័យ និងប្រកបដោយឧត្តមភាព នៅ នាគព័ន្ធ ហូមសេនធឺ (Neak Poan...