បុរី អូរ៉ូរ៉ា ស៊ីធី សាងសង់ឡើងគិតគូរខ្ពស់ ទៅលើគុណភាព សំណង់ និងផ្តល់នូវទំនុកចិត្ត ដល់អតិថិជន រស់នៅប្រកប ដោយផាសុភាព

Date:

បច្ចុប្បន្ននេះ អ្វីដែលអតិថិជនគ្រប់រូប កំពុងស្វែងរកលំនៅឋានស្អាត សម្រាប់រស់នៅ តែងតែព្រួយបារម្ភ ទៅលើគុណភាពសំណង់ ខណៈដែលចូលស្នាក់នៅ មិនទាន់បានប៉ុន្មានផង ត្រូវឈឺក្បាល ទៅលើបញ្ហាជ្រាបទឹក ក៏ដូចជាស្ទះលូ និងបញ្ហាប្រេះជញ្ជាំងជាដើម ។

ដោយមើលឃើញ ពីកង្វល់របស់ប្រជាជនកម្ពុជា បានធ្វើឲ្យ បុរី អូរ៉ូរ៉ា ស៊ីធី ដែលបាននឹងកំពុងសាងសង់ លំនៅឋានប្រណិត ក្នុងតំបន់អភិវឌ្ឍ បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ទៅលើការងារសាងសង់ ដើម្បីសម្រេចឲ្យបាន គុណភាព សំណង់រឹងមាំ ដែលត្រូវបានសាងសង់ ដោយវិស្វករសំណង់ល្បីៗ មានបទពិសោធន៍ និងស្នាដៃជាច្រើន លើវិស័យនេះ ។

បុរី អូរ៉ូរ៉ា ស៊ីធី បានគិតគូរយ៉ាងយកចិត្តទុកដាក់ ទៅលើមូលដ្ឋានគ្រឹះ នៃសំណង់អាគារ និងបានសិក្សា លើការសាងសង់ តាមបទដ្ឋានស្តង់ដា បែបអូស្ត្រាលី ដែលបានបូករួមទាំង ការសិក្សាគ្រប់ជ្រុងជ្រោយ ជាមួយលក្ខណៈពិសេសជាច្រើន ដែលអាចធ្វើឲ្យអតិថិជន អស់ក្តីបារម្ភ និងជឿជាក់ក្នុងការរស់នៅ ប្រកបដោយសុភមង្គល ជាមួយក្រុមគ្រួសារ យ៉ាងរីករាយ ។

បុរីអូរ៉ូរ៉ា ស៊ីធី គឺជាសំណង់លំនៅឋានប្រណិត ប្រកបដោយផាសុភាព និងស៊ីវីល័យ សម្រាប់ពលរដ្ឋកម្ពុជា ជាពិសេស បុរីអូរ៉ូរ៉ា ស៊ីធី ផុសឡើង ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ ស្ទើគ្រប់វិស័យ ដូចជា៖
-ស្ថិតនៅលើផ្លូវធំភ្លោះ (40ម) ភ្ជាប់ពីផ្លូវ 1962 កាត់ផ្លូវសម្តេចជាស៊ីម (40ម) និងឆ្ពោះទៅផ្លូវទំនប់កប់ស្រូវ ផ្សារដើមគរថ្មី
-ស្ថិតក្នុងតំបន់កំពង់រីកចម្រើនខ្លាំង ក្នុងខណ្ឌសែនសុខ ហ៊ុព័ទ្ធដោយ មណ្ឌលពាណិជ្ជកម្ម អន្តរជាតិធំៗ ដូចជា: ផ្សារម៉ាក្រូ ផ្សារអ៊ីអន2 ផ្សារហ្លូបល…
-ជាផ្ទះប្រភេទអាជីវកម្ម ការចនាម៉ូតទំនើប ទាន់សម័យ
-ទទឹងផ្ទះធំទូលាយទំហំ 4.50ម
-ផ្ទះកំពស់ 3ជាន់កន្លះ ប្លង់សេមានកំរាស់រហូតដល់ 1.20 តឹក និងចាក់ប្លង់សេបេតុង រហូតដល់ដំបូល
-មានបន្ទប់គេង 4 បន្ទប់ដាក់សម្ភារះ 1 បន្ទប់ ជាន់ដំបូល 1 និងបន្ទប់ទឹក 5
-សល់ដីមុខផ្ទះចាប់ពី 7មឡើងទៅ
-សល់ដីក្រោយ 2ម ។

ដោយឡែក លោកអ្នកដែលធ្វើការទិញ សំណង់លំនៅឋាន អូរ៉ូរ៉ាស៊ីធី នឹងទទួលបានការបំពាក់សម្ភារៈ រួចជាស្រេចជាច្រើន ដូជា៖
-ទូតាំងនៅជាន់ផ្ទាល់ដី
-ទូចង្រ្កានបាយ1ឈុត
-ឧបករណ៏បឺតផ្សែង
-ទ្វាររមូ
-ស៊ីទែនទឹកចំណុះ 1000លីត្រ
-ភ្ជាប់ចរន្តអគ្គសនី 32A
ពិសេសជាងនេះទៅទៀតនោះ មានប្លង់រឹងនៃក្បាលដីគ្រប់ផ្ទះរួចជាស្រេច ។

ទំនាក់ទំនងទិញ៖ 093 553 855 / 017 222 072 / 017 222 071/ 017 222 069 ។ អាសយដ្ឋានគម្រោង៖ ផ្លូវ 1962, ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (ជិតសួនចំការព្រីង និងសាលាមុំ)៕

Share post:

spot_imgspot_img

Popular

More like this
Related

អង្គរមីល ប្រកាសពីការផ្តល់អគារសិក្សា ១ខ្នង និង កុំព្យូទ័រ ដល់បណ្ណាល័យ ចំនួន១៦០សាលារៀន នៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ចូនអូប័រល្បឿនលឿន ទៅជួយសង្គ្រោះជនរងគ្រោះ៣នាក់ ពីកោះរ៉ុង មកមន្ទីរទេព្យខេត្ត ក្រោយពុលផ្សិត

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅទទួលជនរងគ្រោះម្នាក់ លិចទូកនេសាទ វេលាម៉ោង១រំលងអាធ្រាត 

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅទទួលយកជនរងគ្រោះម្នាក់...