ក្រៅពីយកចិត្តទុកដាក់ នូវគុណភាព សំណង់ហើយ បុរី អូរ៉ូរ៉ា ស៊ីធី ផ្តល់កាដូជាច្រើន ក្នុងឱកាសចូលឆ្នាំចិន ខាងមុខនេះ

Date:

ភ្នំពេញ៖ បុរី អូរ៉ូរ៉ា ស៊ីធី ដែលបាននឹងកំពុងសាងសង់ លំនៅឋានប្រណិត ក្នុងតំបន់អភិវឌ្ឍ ដោយក្រៅពីគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ទៅលើការងារសាងសង់ សម្រេចឲ្យបាន គុណភាពសំណង់រឹងមាំហើយនោះ នាឱកាស ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ខាងមុខនេះ ក៏មានការផ្តល់ជូនពិសេស នូវកាដូជាច្រើន សម្រាប់អតិថិជនផងដែរ ។

នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនខាងមុខនេះ រាល់អតិថិជនទាំងអស់ ដែលទិញលំនៅដ្ឋានពីគម្រោង អូរ៉ូរ៉ា ស៊ីធី ក្រាំងធ្នង់ នឹងទទួលបាន ការបញ្ចុះតម្លៃ រហូតដល់៩ភាគរយ (សម្រាប់អ្នកបង់ផ្តាច់) រួមជាមួយ នឹងកាដូជាច្រើនដូចជា ម៉ាស៊ីនត្រជាក់ ចំនួន៤គ្រឿង ម៉ាស៊ីនបោកសម្លៀកបំពាក់ ចំនួន១គ្រឿង ទូរទឹកកចំនួន ១គ្រឿង បន្ថែមពីលើទូរតាំងទូរទស្សន៍ ចំនួន១ឈុត ទូចង្ក្រានបាយលើក្រោម ចំនួន១ឈុត កង្ហារបូមផ្សែងចំនួន១ និងមានការតភ្ជាប់បណ្តាញអគ្គិសនី ដែលមានកម្លាំងរហូត ដល់៣២អំពែរួចជាស្រេច។ ប្រញ៉ាប់រួសរាន់ឡើង ការផ្តល់ជូននេះ មានចាប់ពីថ្ងៃផ្សាយជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០តែប៉ុណ្ណោះ ។

បុរីអូរ៉ូរ៉ា ស៊ីធី គឺជាសំណង់លំនៅឋានប្រណិត ប្រកបដោយផាសុភាព និងស៊ីវីល័យ សម្រាប់ពលរដ្ឋកម្ពុជា ជាពិសេស បុរីអូរ៉ូរ៉ា ស៊ីធី ផុសឡើង ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ ស្ទើគ្រប់វិស័យ ដូចជា៖
-ស្ថិតនៅលើផ្លូវធំភ្លោះ (40ម) ភ្ជាប់ពីផ្លូវ 1962 កាត់ផ្លូវសម្តេចជាស៊ីម (40ម) និងឆ្ពោះទៅផ្លូវទំនប់កប់ស្រូវ ផ្សារដើមគរថ្មី
-ស្ថិតក្នុងតំបន់កំពង់រីកចម្រើនខ្លាំង ក្នុងខណ្ឌសែនសុខ ហ៊ុព័ទ្ធដោយ មណ្ឌលពាណិជ្ជកម្ម អន្តរជាតិធំៗ ដូចជា: ផ្សារម៉ាក្រូ ផ្សារអ៊ីអន2 ផ្សារហ្លូបល…
-ជាផ្ទះប្រភេទអាជីវកម្ម ការចនាម៉ូតទំនើប ទាន់សម័យ
-ទទឹងផ្ទះធំទូលាយទំហំ 4.50ម
-ផ្ទះកំពស់ 3ជាន់កន្លះ ប្លង់សេមានកំរាស់រហូតដល់ 1.20 តឹក និងចាក់ប្លង់សេបេតុង រហូតដល់ដំបូល
-មានបន្ទប់គេង 4 បន្ទប់ដាក់សម្ភារៈ 1 បន្ទប់ ជាន់ដំបូល 1 និងបន្ទប់ទឹក 5
-សល់ដីមុខផ្ទះចាប់ពី 7ម ឡើងទៅ
-សល់ដីក្រោយ 2ម ។

ដោយឡែក លោកអ្នកដែលធ្វើការទិញ សំណង់លំនៅឋាន អូរ៉ូរ៉ាស៊ីធី នឹងទទួលបានការបំពាក់សម្ភារៈ រួចជាស្រេចជាច្រើន ដូជា៖
-ទូតាំងនៅជាន់ផ្ទាល់ដី
-ទូចង្រ្កានបាយ1ឈុត
-ឧបករណ៏បឺតផ្សែង
-ទ្វាររមូ
-ស៊ីទែនទឹកចំណុះ 1000លីត្រ
-ភ្ជាប់ចរន្តអគ្គសនី 32A
ពិសេសជាងនេះទៅទៀតនោះ មានប្លង់រឹងនៃក្បាលដីគ្រប់ផ្ទះរួចជាស្រេច ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ Facebook page: https://www.facebook.com/aurora.ct168/?ref=bookmarks ឬទំនាក់ទំនងទិញផ្ទះ ទូរស័ព្ទលេខ ០១៧ ២២២ ០៥៥ / ០១៧ ២២២ ០៧១ / ០១៧ ២២២ ០៧២។ អាសយដ្ឋានគម្រោង៖ ផ្លូវប្រឡាយទួលសំពៅ កែងផ្លូវ១៩៦២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...