ឆ្នាំថ្មី២០២០ មកដល់ភ្លាម គម្រោង អូរ៉ូរ៉ា ស៊ីធី ឧដុង្គ ត្រៀមកាដូធំ ៥ ០០០ដុល្លារ បន្ថែមលើការបញ្ចុះតម្លៃ សម្រាប់អតិថិជន របស់ខ្លួន

Date:

កំពង់ស្ពឺ៖ មនុស្សគ្រប់រូប ប្រាថ្នាចង់មានផ្ទះជារបស់ខ្លួន ដើម្បីជាម្លប់ដ៏ត្រជាក់ សម្រាប់គ្រួសារ​ រស់នៅពោលពេញ​ ដោយសុភមង្គល នេះជាអ្វីដែលលោកអ្នក កំពុងស្រមៃ និងត្រូវការ! ស្ថិតក្នុងបរិយាកាសល្អប្រសើរ តំបន់អភិវឌ្ឍន៍ផងនោះ ក្រុមហ៊ុន Thy Mean Heng Co.,Ltd នឹងនាំលោកអ្នក ឲ្យសម្រេចបាន នូវក្តីស្រមៃទាំងនេះ ជាពិសេស នៅដើមឆ្នាំ២០២០នេះ និងមានការផ្តល់ជូនពិសេស ប្រាក់សុទ្ធ ៥ ០០០ដុល្លារអាមេរិក ត្រឡប់មកវិញ រាល់ការទំនាក់ទំនងទិញផ្ទះ គម្រោងលំនៅដ្ឋានបែបទំនើប និងទាន់សម័យ អូរ៉ូរ៉ា ស៊ីធី ឧដុង្គ ដែលជាគម្រោងទី២ ភ្លាមៗតែម្តង ដោយបន្ថែមលើការបញ្ចុះតម្លៃ ផ្សេងៗទៀត។

កាដូពិសេសនេះ ជាការប្រកាស របស់ក្រុមហ៊ុន Thy Mean Heng Co.,Ltd ក្នុងឱកាសពិធីជប់លៀង ទទួលទានអាហារប្រចាំឆ្នាំ នៃមហាគ្រួសារ Thy Mean Heng Co.,Ltd កាលពីរាត្រីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ក្រោមការចូលរួម ពីសំណាក់ លោកអគ្គនាយកក្រុមហ៊ុន ប្រធានផ្នែកគ្រប់គ្រង បុគ្គលិកផ្នែកលក់ និងអតិថិជន ដែលជាភ្ញៀវកិត្តិយស សរុបជាង ១ ០០០នាក់។

លោក ចាន់ គីមរិទ្ធី អគ្គនាយកក្រុមហ៊ុន ធី មាន ហេង បានឲ្យដឹងថា មោទនភាព នៃការអភិវឌ្ឍក្រុមហ៊ុន ដែលកើតចេញ ពីការខិតខំប្រឹងប្រែង របស់បណ្តាបុគ្គលិកគ្រប់ជាន់ថ្នាក់ ជាពិសេសផ្នែកចែកចាយ និងការលក់ ដែលជាកម្លាំងពិសេស អាចជំរុញ ឱ្យក្រុមហ៊ុនមានភាពរីកចម្រើន។ ក្នុងឱកាសនោះ លោកអគ្គនាយក ក៏បានលើកទឹកចិត្ត ដល់បណ្តាក្រុមការងារ ក៏ដូចជាអតិថិជន បន្តសកម្មភាពគាំទ្រ ដល់ក្រុមហ៊ុនបន្ថែមទៀត ដើម្បីទទួលបាន ភាពត្រចះត្រចង់ ទាំងអស់គ្នានៅថ្ងៃអនាគត។

ជាមួយគ្នានោះ លោក ឃិន សារ៉ាត់ ប្រធានគ្រប់គ្រងគម្រោង បានឲ្យដឹងដែរថា រហូតមកដល់ពេលនេះ គម្រោងអភិវឌ្ឍន៍ អូរ៉ូរ៉ា ស៊ីធី ឧដុង្គ ដែលស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ គឺជាគម្រោងទី២ ខណៈដែលគម្រោងទី១ ត្រូវបានអភិវឌ្ឍយ៉ាងរលូន នៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំនួន ៦២ ល្វែង នៅលើផ្ទៃដីទំហំជាង៨០០០ ម៉ែត្រការ៉េ ដែលទទួលបានការគាំទ្រ ពីសំណាក់អតិថិជនគួរជាទីមោទន ជាក់ស្ដែងរហូតមកដល់ពេលនេះ ដំណើរការ នៃការលក់ទើបតែបាន ប្រមាណ៣ខែតែប៉ុណ្ណោះ ក្រុមហ៊ុនលក់សម្រេចបាន ប្រមាណ ៧០ភាគរយ រួចទៅហើយ ទន្ទឹមនឹងដំណើរការសាសង់ផ្ទះ យ៉ាងសកម្មសម្រេចបាន ប្រមាណជាង 30%។

ភាពជោគជ័យទាំងអស់នេះ បង្ហាញឲ្យឃើលញថា ក្រុមហ៊ុន ទទួលបានទំនុកចិត្តខ្ពស់ ពីអតិថិជន ទៅលើគុណតម្លៃ នៃគុណភាព ការរចនាម៉ូដប្រកបដោយ ភាពទាក់ទាញ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ធំទូលាយ រឹងមាំ ជាពិសេសក្រុមហ៊ុនបានគិតគូរ ពីផលប្រយោជន៍ របស់អតិថិជន ទាំងផាសុខភាព ក្នុងពេលរស់នៅដែលអាច ប្រកបអាជីវកម្មបានល្អ និងមានឱកាសទទួលបាន ចំណេញពីការលក់ ឬវិនិយោគបន្ត។

លោក ឃិន សារ៉ាត់ បន្តទៀតថា “ដោយសារតែគម្រោងទី១ យើងទទួលបាន ជោគជ័យខ្ពស់ ទើបក្រុមហ៊ុនសម្រេច ធ្វើការវិនិយោគ និងអភិវឌ្ឍន៍គម្រោងទី២ គឺគម្រោង អូរ៉ូរ៉ា ស៊ីធី ឧដុង្គ ដែលស្ថិតនៅក្នុង តំបន់ពោរពេញទៅដោយ សក្ដានុពល ងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្មយ៉ាងប្រសើរ។

គម្រោង អូរ៉ូរ៉ា ស៊ីធី ឧដុង្គ ស្ថិតក្នុងតំបន់ មានការអភិវឌ្ឍស្រាប់ ដែលប្រមូលផ្តុំ ទៅដោយទីប្រជុំជន ជាពិសេសមានបណ្តារោងចក្រ សហគ្រាស ឃ្លាំងធំៗនៅព័ទ្ធជុំវិញ មានបណ្តាញហេដ្ឋារចនាសម្ព័ន្ធខ្វែងខ្វាត់ ជាពិសេសផ្លូវជាតិលេខ៥១ ដែលផ្តល់ភាពងាយស្រួល ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនឆ្ពោះទៅកាន់ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៣ និងស្ថិតនៅជិត រាជធានីភ្នំពេញ ។

គម្រោងលំនៅដ្ឋានបែបទំនើបនេះ ត្រូវបានធ្វើការអភិវឌ្ឍ នៅលើផ្ទៃដីសរុបទំហំ ៣ហិកតា ដែលអាចសងសង់ផ្ទះបានជាង ២០០ល្វែង ចែកចេញជា២ប្រភេទ និង៣ប្លុក ដោយមានផ្លូវ ក្នុងទទឹង១២ម៉ែត្រ សម្រាប់ចរាចរណ៍។

លំនៅដ្ឋានដែលស្ថិតនៅជួរខាងមុខ ជាប់ផ្លូវជាតិលេខ៥១ ជាប្រភេទ Shop House (គម្រោង A) ត្រូវបានសាងសង់យ៉ាងប្រណីត ទាន់សម័យបែបអូស្រ្តាលី មានកម្ពស់២ជាន់កន្លះ មានបន្ទប់គេងចំនួន៣ ដែលផ្តល់ផាសុខភាព ដល់ការរស់នៅ មានភាពងាយស្រួល ក្នុងការប្រកបអាជីវកម្ម និងមានការរៀបចំជាសួនច្បារ រួមជាមួយនឹងទីចំណត នៅផ្នែកខាងមុខផងដែរ។

ដោយឡែកលំនៅដ្ឋាន នៅជួរខាងក្នុង (គម្រោង B) ក៏ជាប្រភេទ Shop House ដែលអាចប្រកបអាជីវកម្មបានដូចគ្នា និងមានកម្ពស់២ជាន់ មានបន្ទប់គេងចំនួន២ ដោយនៅពីក្រោយគម្រោង មានរោងចក្រ ផលិតចំណីសត្វដ៏ធំ នៅលើផ្ទៃដី ទំហំប្រមាណ ៤,៥០ហិកតា រួមជាមួយនឹងរោងចក្រផលិតអង្ករ រោងចក្រកាត់ដេរ សំលៀកបំពាក់ និងសំណង់រោងចក្រដទៃទៀត ស្ថិតនៅក្បែរគម្រោង លំនៅដ្ឋានផងដែរ។

គម្រោងលំនៅដ្ឋានបែបទំនើប អូរ៉ូរ៉ា ស៊ីធី ឧដុង្គ មានផ្ដល់ជូនកម្មវិធីពិសេស ដោយគ្រប់អតិថិជនទាំងអស់ ដែលធ្វើការកក់ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នឹងទទួលបានការដូ ចំនួន៥ ០០០ដុល្លារ ត្រឡប់មកវិញភ្លាមៗ បន្ថែមពីលើការបញ្ចុះតម្លៃ ផ្សេងទៀត។ រាល់ព័ត៌មានបន្ថែម អាចសាកសួរបន្ថែម តាមរយៈទូរស័ព្ទលេខ ៖ ០១៧ ២២២ ០៩៩ / ០៨៦ ៦៦៦ ៣៧៥៕

Share post:

spot_imgspot_img

Popular

More like this
Related

vivo V60 ស្មាតហ្វូនមានសមត្ថភាព កាមេរ៉ាខ្លាំងបំផុតមួយ ក្នុងតារាងតម្លៃដូចគ្នាកំពុងដាក់លក់ហើយ 

ភ្នំពេញ កម្ពុជា – ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ – vivo  បានប្រកាសចេញ...

ក្រុមហ៊ុន Vietjet ប្រកាសដាក់ដំណើរការផ្លូវហោះហើរថ្មីស្របពេលការធ្វើសវនកម្មបង្ហាញលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំនៅឆមាសទីមួយនៃឆ្នាំ 2025 ការបន្តបង្កើនកងនាវាអាកាសចរនិងការពង្រីកបណ្តាញជាសកល

ភ្នំពេញ៖ ថ្ងៃទី 01 ខែកញ្ញា ឆ្នាំ 2025​ - ក្រុមហ៊ុន Vietjet បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ខ្លួនសម្រាប់ឆមាសទីមួយនៃឆ្នាំ 2025 ដោយបង្ហាញពីកំណើនប្រាក់ចំណូល និងវត្តមានជាសកលដ៏រឹងមាំ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏បានប្រកាសពីសេវាកម្មហោះហើរផ្ទាល់ថ្មីដែលតភ្ជាប់ទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌុលសេដ្ឋកិច្ចដ៏ធំរបស់ប្រទេសវៀតណាម ជាមួយនឹងទីក្រុងម៉ានីលរដ្ឋធានីនៃប្រទេសហ្វីលីពីន ដែលគ្រោងនឹងចាប់ផ្តើមនៅក្នុងខែវិច្ឆិកាខាងមុខនេះ។ សម្រាប់អ្នកដំណើរកម្ពុជា ផ្លូវហោះហើរថ្មីនេះផ្តល់នូវភាពបត់បែនកាន់តែច្រើនក្នុងការធ្វើដំណើររវាងប្រទេស ដែលជាប្រទេសប្រជុំដោយកោះធម្មជាតិដ៏ស្រស់ស្អាតដែលគេហៅថា “កោះនៃស្នាមញញឹម”។ កំណើនអាជីវកម្មដ៏រឹងមាំ និងចក្ខុវិស័យយុទ្ធសាស្ត្រដ៏ច្បាស់លាស់ លទ្ធផលសវនកម្មរបស់ក្រុមហ៊ុន Vietjet បានបង្ហាញថា ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ប្រាក់ចំណូលដឹកជញ្ជូនតាមផ្លូវអាកាសរបស់ Vietjet ឈានដល់ 35.601 ពាន់ពាន់លានដុង (ប្រហែល 1.35 ពាន់លានដុល្លារ) ជាមួយនឹងប្រាក់ចំណេញមុនបង់ពន្ធជិត 1.6 ពាន់ពាន់លានដុង (ប្រហែល 60.71 លានដុល្លារ) ដែលឆ្លុះបញ្ចាំងពីការកើនឡើង 37ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។...

ទីក្រុងសានយ៉ា ពន្លឿនការពង្រីកខ្លួនទៅក្នុងទីផ្សារ ទេសចរណ៍អាស៊ីអាគ្នេយ៍ តាមរយៈការប្រើប្រាស់ ផ្លូវអាកាសថ្មី

ភ្នំពេញ ៖ ស្របតាមការណែនាំដើម្បី "បង្កើនធនធានទេសចរណ៍ និងវប្បធម៌ ទាញយកប្រយោជន៍ពីគុណសម្បត្តិភូមិសាស្ត្ររបស់ទីក្រុងសានយ៉ា ផ្តោតលើកំណើន ភ្ញៀវទេសចរចូល និង...

ការប្រគល់រថយន្ត ២៥០០ គ្រឿងក្នុងឆ្នាំ ២០២៥ គឺជាសមិទ្ធផលមួយ និងជាការចាប់ផ្តើមថ្មី

ភ្នំពេញ: រថយន្ត BYD គ្រឿងទី ២៥០០ ក្នុងឆ្នាំ ២០២៥ ត្រូវបានប្រគល់ជូនម្ចាស់រថយន្តជាផ្លូវការ។ តួលេខខ្លួនវាមិនស្មុគស្មាញទេ...