លោក ស៊ូ សុជាតិ៖ អេស៊ីលីដា គឺជាធនាគារ ដែលបោះផ្សាយលក់ មូលបត្រកម្មសិទ្ធិមុនគេ

Date:

ភ្នំពេញ៖ លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា បានអះអាងថា បច្ចុប្បន្នមានតែធនាគារអេស៊ីលីដា តែមួយគត់ ដែលហ៊ានបោះផ្សាយ លក់មូលបត្រជាសាធារណៈ ឬមូលហៅថាមូលបត្រ កម្មសិទ្ធិមុនគេ ខណៈមានធានាគារផ្សេងទៀត មិនទាន់ហ៊ានលក់មូលបត្រកម្មសិទ្ធ របស់ខ្លួនឡើយ ដោយមានតែលក់ ជាមូលបត្របំណុលតែប៉ុណ្ណោះ។

ក្នុងកម្មវិធីបង្ហាញព័ត៌មានលម្អិត (Roadshow) ស្តីពីការបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិជាសាធារណៈ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ លោក ស៊ូ សុជាតិបានថ្លែងថា កាលពីឆ្នាំ២០១៩កន្លងទៅ គ្រប់ធនាគារ នៅទូទាំងប្រទេសទាំងអស់ គឺសុទ្ធតែវិនិយាគចំណេញទាំងអស់ ដោយមិនមានធនាគារណាមួយខាតឡើយ។

លោកបន្តថា “ធនាគារអេស៊ីលីដា ដូចខ្ញុំបានបញ្ជាក់ចឹងថា គឺជាធនាគារទី១ ដែលចាប់ផ្ដើមធ្វើការ បោះផ្សាយលក់មូលបត្រ ជាសាធារណៈ មូលបត្រកម្មសិទ្ធិ ដោយឡែកមានធានាគារផ្សេងទៀតធ្នាប់ធ្វើដែរ ប៉ុន្តែមិនលក់មូលបត្រកម្មសិទ្ធិទេ មានតែមូលបត្របំណុល។ ចឹងហើយក៏ស្នើសុំកិច្ចសហការ ពីធនាគារជាតិដែរ ថាតើធ្វើម៉េចដើម្បីឲ្យធនាគារផ្សេងទៀត លោកចូលរួមដែរ”។

ក្នុងឱកាសនោះលោកបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលទេនោះ ធនាគារអេស៊ីលីដា ជាធនាគារពាណិជ្ជដំបូងគេនៅកម្ពុជា នឹងចុះបញ្ជី (Listing) នៅក្នុងផ្សារភាគហ៊ុន នៅក្រោយបុណ្យចូលឆ្នាំខ្មែររួច ដោយខណៈពេលនេះ កំពុងស្ថិតក្នុងដំណាក់កាល ធ្វើបុកបៀលឌីង ដើម្បីកំណត់ថ្លៃលក់មូលបត្រ។ 

លោកបន្ថែមថា ការធ្វើបុកបៀលឌីង (ការកំណត់ថ្លៃ) របស់ធានាគារអេស៊ីលីដា បានរៀបចំឡើងចាប់ពីថ្ងៃទី៣ ដល់១៤ ខែមីនា ឆ្នាំ២០២០។ គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ រយៈពេល ៧ថ្ងៃហើយ ដោយ មានការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់សាធារណជន។ 

លោកអគ្គនាយក គណៈកម្មការមូលបត្រកម្ពុជា បន្ថែមទៀតថា បន្ទាប់បញ្ចប់ ការធ្វើប៊ុកបៀលឌីង នឹងឈានដល់ដំណាក់កាលថ្មីមួយទៀត គឺការធ្វើបរិវសកម្ម (ចុះឈ្មោះទិញមូលបត្រ) ដែលរៀបចំឡើង នៅចុងខែមីនា ដល់ដើមខែមេសា ឆ្នាំ២០២០ មុននឹងឈានដល់ជំហានថ្មី គឺចុះបញ្ជីនៅផ្សារមូលបត្រ (ឡើងផ្សារហ៊ុន) ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។

ចំណែកលោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា បានថ្លែងថា ធនាគារអេស៊ីលីដា មានការជឿជាក់ចំពោះវិនិយោគិន ដែលមានសក្ដានុពល វិនិយោគិនឯកត្ដជន វិនិយោគិនសាធារណៈ ដែលមានការទុកចិត្ដខ្ពស់ ទៅលើការចាប់អារម្មណ៍ទិញភាគហ៊ុននេះ។

លោកបញ្ជាក់ថា សល់តែរយៈពេល ៤ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃបញ្ចប់ ការធ្វើការកំណត់ថ្លៃលក់ភាគហ៊ុន របស់អេស៊ីលីដា ហើយក៏មានតួលេខទាំងអស់រួចហើយដែរ ប៉ុន្ដែមិនអាចបង្ហាញបានទេ លុះត្រាតែដល់ថ្ងៃបិទបញ្ចប់ ការកំណត់ថ្លៃលក់ភាគហ៊ុន បានបង្ហាញជាផ្លូវការ។

សម្រាប់ការលក់ភាគហ៊ុនវិញ លោកបញ្ជាក់ថា សន្ទុះនៃការចូលរួមរបស់អ្នកវិនិយោគិនទិញភាគហ៊ុន តាំងពីថ្ងៃចាប់ផ្ដើមមានការចូលរួមច្រើន។

សូមបញ្ជាក់ថា ធនាគារអេស៊ីលីដា គ្រោងនឹងបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិ ចំនួន ៨,៧៥១,៣៩១ភាគហ៊ុន និងភាគហ៊ុន ដែលមានស្រាប់រហូត ដល់១៣,១២៧,០៨៦ភាគហ៊ុន ដល់សាធារណជន។ ការកំណត់ថ្លៃមូលបត្រកម្មសិទ្ធិ (ភាគហ៊ុន)របស់អេស៊ីលីដា នៅក្នុងចន្លោះថ្លៃចាប់ពី ១៥,០០០រៀលដល់១៧,៤០០រៀល ក្នុងមួយភាគហ៊ុន៕

Share post:

spot_imgspot_img

Popular

More like this
Related

ហានិភ័យកាន់តែកើនឡើង ពេលដែលទីផ្សារទ្រព្យសកម្មឌីជីថល កាន់តែរីកចម្រើន ជាហេតុទាមទារឱ្យមានការទទួលខុសត្រូវ កាន់តែច្រើនដើម្បីដោះស្រាយបញ្ហាទាំងនោះ

ភ្នំពេញ៖ ការពង្រីកវិសាលភាពទីផ្សារទ្រព្យសកម្មឌីជីថល ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បាននាំមកនូវឱកាសថ្មីៗសម្រាប់អ្នកវិនិយោគនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ដទៃទៀត។ ប៉ុន្តែ ស្របពេលជាមួយគ្នានោះ ក៏បាននាំមកនូវហានិភ័យថ្មីៗផងដែរ។ បញ្ហាឆបោក (fraud)...

Vietjet លក់សំបុត្របញ្ចុះតម្លៃថ្ងៃទី៧ ខែ៧ ដែលមានតម្លៃចាប់ពី 0 និង 20% លើតម្លៃសំបុត្រថ្នាក់ពិសេស

ភ្នំពេញ៖ ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet...

កូកា-កូឡា៖ ក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍ FIFA World Cup 2026™ ចូលរួមបង្កើតភាពរីករាយជូនហ្វេនបាល់ទាត់នៅទូទាំងប្រទេសកម្ពុជា!

 ភ្នំពេញ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦ —កូកា-កូឡា មានមោទនភាពចូលរួមអបអរជាមួយហ្វេនជាអ្នកស្នេហាវិស័យបាល់ទាត់នៅកម្ពុជា ក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA...

ក្រុមហ៊ុន ប្ល៊ូ ស្ដូន អុីម៉ិច ទទួលបានការឯកភាពពីក្រសួងពាណិជ្ជកម្ម ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលបារីម៉ាក “ESSE”, “ESSE CHANGE”, “RAISON”, “PINE” និង “ZEST”

ភ្នំពេញ៖ ក្រុមហ៊ុន ប៊្លូ ស្ដូន អុីម៉ិច ទទួលបានការ ឯកភាពពីក្រសួងពាណិជ្ជកម្ម កត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខផលិតផលបារីម៉ាក...