ផលប៉ះពាល់កូវីដ១៩៖ អ្នកជំនាញ អចលនទ្រព្យកម្ពុជា ស្នើរាជរដ្ឋាភិបាល ពិចារណាពន្យារ ការអនុវត្ត ពន្ធមូលធន

Date:

ភ្នំពេញ៖ បណ្តាអ្នករកស៊ីទទួលទាន ខាងអចលនទ្រព្យ នៅប្រទេសកម្ពុជា បានអំពាវនាវ ទទូចឱ្យរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យពិចារណាឡើងវិញ លើករណីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដាក់កំហិត ឱ្យមានការយកពន្ធមូលធន​ លើការលក់ដូរ អចលនទ្រព្យ ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ដោយលើកឡើង ពីវិបត្តិជំងឺកូវីត១៩ នៅបន្តវាយប្រហារ សេដ្ឋកិច្ចពិភពលោក ដែលនាំឱ្យប្រទេសខ្លះ មានកំណើនសេដ្ឋកិច្ច ទាបជាងការរំពឹងទុក​។

លោក ឃាង ពុទ្ធី ប្រធានប្រឹក្សាភិបាល សមាគមអ្នកជំនាញ អចលនទ្រព្យ (CREA) បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២០ ថា ពន្ធមូលធន គឺសំណូមពរឱ្យអាជ្ញាធរ ជាពិសេសមន្រ្តីពន្ធដារ ព្យាយាមពន្យល់ ប្រជាជនឱ្យយល់ តាមរយៈសារព័ត៌មាន ទូរទស្សន៍ តាមហ្វេសប៊ុក របស់អគ្គនាយក ដ្ឋានពន្ធដារ ប៉ុន្តែប្រជាជន នៅតែមានចម្ងល់ នៅតែមានការចោទសួរ និងនៅតែគិតថា ប្រាក់ពន្ធមូលធន ២០ភាគរយហ្នឹងខ្ពស់។

លោកបន្ថែមថា “សម្រាប់ខ្ញុំវិញ ក្រោយពីបានស្តាប់ ការពន្យល់របស់មន្រ្តី នៃអគ្គនាយកដ្ឋានពន្ធដារ រួចមក​គឺថា ប្រាក់ពន្ធមូលធន ដែលចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១នេះ គឺមាន៤ភាគរយ​ គឺប្រហាក់ប្រហែល នឹងពន្ធប្រថាប់ត្រាដែរ។ ឧទាហរណ៍ លក់ផ្ទះរឺលក់តម្លៃ ១០ម៉ឺនដុល្លារ គឺជាប់ពន្ធប្រហែល ៤ពាន់ដុល្លារ”។

លោក ពុទ្ធី បន្ថែមថា “ខ្ញុំចង់មានការ ផ្សព្វផ្សាយពន្យល់ ប្រជាជន អ្នកវិនិយោគទុនជាតិ អន្តរជាតិ ទៅលើការទិញដូរ អចលនទ្រព្យឱ្យបាន​យល់​ ឱ្យបានជ្រួតជ្រាប ឱ្យបានក្បោះក្បាយ ពន្យល់ពីមូលហេតុ ហេតុផល ពីព្រោះថាការដកពន្ធជួយទៅជាតិ ជួយ​ទៅរដ្ឋ​ ជួយទៅការអភិវឌ្ឍជាតិ មិនមែនជាអ្វីដែលអាក្រក់ ដែលមិនល្អទេ។ រដ្ឋប្រមូលពន្ធបានច្រើន គាត់មានសាច់​ប្រាក់ តម្លើងប្រាក់ខែមន្រ្តីរាជការ និងដើម្បីចំណាយ ទៅការអភិវឌ្ឍផ្សេងៗ របស់រាជរដ្ឋាភិបាល ដែលកំពុងត្រូវការថវិកាដែរ សម្រាប់ការអភិវឌ្ឍ ការរៀបចំ កម្មវិធីសិក្សាអប់រំ អភិវឌ្ឍន៍វិស័យ សុខាភិបាល កសាងហេដ្ឋារចនាសម្ព័ន្ធ ព្រលានយន្តហោះ​ ផ្លូវថ្នល់ ផ្លូវរថភ្លើង ផ្លូវល្បឿនលឿន ជាដើម។ ខ្ញុំគិតថា រដ្ឋមានមូលហេតុ ការប្រមូលពន្ធ ហើយប្រសិនបើ ការប្រមូលពន្ធ ប្រកបដោយតម្លាភាព ប្រទេសយើង​នឹងមានការអភិវឌ្ឍ ឈានឡើង មួយកម្រិតទៀត”។

បើតាមការវាយតម្លៃផ្ទាល់ខ្លួន របស់លោក ពុទ្ធី នោះគឺថា “អ្វីដែលមានប្រតិកម្ម ពីមហាជននោះ គឺដោយសារតែឥឡូវនេះ មានបញ្ហាកូវីដ១៩ ប្រជាជន រឺក៏អាជីវករ ពាណិជ្ជករ​ ក្នុងផ្នែកមួយចំនួន ប្រាក់ចំណូល របស់គាត់ធ្លាក់ចុះ ដូច្នោះហើយ ធ្វើឱ្យគាត់ មានការបារម្ភ ឬការគិតអវិជ្ជមាន ដែលបង្កើតជា ពាក្យចចាមអារ៉ាម និយាយនេះ និយាយនោះ។​ ចឹងទេ សូមឱ្យមន្រ្តីពន្ធដារ ព្យាយាមនិយាយពន្យល់ និងផ្សព្វផ្សាយ ឱ្យបានទូលាយ ពន្យល់ឱ្យបានក្បោះក្បាយ”។

ជាមួយគ្នានេះ លោក ឆៃ លីន អគ្គនាយកក្រុមហ៊ុន អចលនទ្រព្យឆៃលីន ស៊ា រៀលធី ខូអិលធីឌី ក៏បានឡើងផងដែរថា លោកទទួលស្គាល់ថា ប្រទេសមួយ គួរតែមាន ការយកពន្ធនឹង ខណៈប្រទេសមួយចំនួន នៅលើពិភពលោក បានអនុវត្ត​រួចមកហើយ។ លោក ក៏ទទួលស្គាល់ទៀតថា វិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល ប៉ុន្មានចុងក្រោយ​ មានការរីកចម្រើន ពីការទិញលក់ច្រើន។

អ្នកជំនាញរូបនេះ បានលើកឡើងបន្ថែមថា “ខ្ញុំក៏ដឹងថា រាជរដ្ឋាភិបាល រៀបចំច្បាប់នេះ យូរមកហើយដែរ មិនមែនថា រាជរដ្ឋាភិបាល ជាពិសេសនាយកដ្ឋាន ពាក់ព័ន្ធនឹងគាត់ ទើបតែនឹកឃើញហើយ គាត់អនុម័ត ដើម្បីឱ្យគិតពន្ធនេះ ដោយប្រញ៉ាប់ ប្រញ៉ាលនោះទេ”។ “តែក្នុងនាមខ្ញុំប្រតិបត្តិ ទៅលើវិស័យនេះ ហើយជាពិសេសនេះ អន្តរកាលចុងក្រោយ ដែលកំពុងមានវិបត្តិ ជំងឹឆ្លងជាសាកល ជំងឺកូវីដ១៩នេះ អូសបន្លាយមកប្រមាណ ជា៨ខែហើយមកដល់ពេលនេះ ធ្វើឱ្យគ្រប់វិស័យ ទាំងស្ថាប័ន មានការរអាក់រអួល ឬក៏មានការយឺតយ៉ាវ ក្នុងអាស្រ័យផល ទទួលប្រាក់ចំណេញ និងការចាយវាយផ្សេងៗ ធ្វើឱ្យសេដ្ឋកិច្ចមានការធ្លាក់ចុះ ធ្លាក់ចុះជាសាកលតែម្តង”។

លោក លីន បន្ថែមថា “ខ្ញុំគិតថា ប្រសិនបើជា រាជរដ្ឋាភិបាលយើង ជាពិសេស ក្រសួងសេដ្ឋកិច្ចហិរញវត្ថុ ហើយមានអគ្គនាយកដ្ឋានពន្ធដារ ជាសេនាធិការ​ លោកពិចារណាឡើងវិញ ក្នុងការពន្យារពេល ដើម្បីចាប់ផ្តើមអនុវត្តន៍ នូវប្រកាស លេខ៣៤៦នេះ​ ខ្ញុំគាំទ្រ ឱ្យមានរយៈកាលកំណត់មួយ នៅពេលសេដ្ឋកិច្ចសាកល ក៏ជាសេដ្ឋកិច្ច នៅក្នុងប្រទេសរបស់យើង រីកចម្រើនកាន់តែខ្លាំងឡើងវិញ ត្រឡប់មកវិញ ពីការថយចុះ ដោយសារជំងឺឆ្លងជាសាកល នោះគឺជាការល្អ”។

លោកអគ្គនាយកឆៃលីន រៀលធីស៊ា បន្តថា “ខ្ញុំជានាយក ក្រុមហ៊ុនអចលនទ្រព្យ ខ្ញុំក៏ចង់មានការអំពាវនាវ ទៅដល់រាជរដ្ឋាភិបាលដែរ បើសិនជាអាច សូមឱ្យពិនិត្យ ឡើងវិញ នៅក្នុងកម្រិតណាមួយ ដើម្បីធ្វើឱ្យមាន ការធូស្រាល មុននឹងការ កំណត់យកពន្ធ លើប្រាក់ចំណេញ មូលធននេះ”។

លោក ទិត្យ ចន្ថា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍កម្ពុជា បានឱ្យដឹង នៅក្នុងសន្និសីទ កាសែត នាថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០ថា វិបត្តិជំងឺឆ្លងជាសាកល ធ្វើឱ្យចំណូល វិស័យទេសចរណ៍ ប្រមាណ ៥ពាន់លានដុល្លារ ត្រូវខាតបង់ សម្រាប់ប្រទេសកម្ពុជា។

របាយការណ៍ របស់ធនាគារពិភពលោក (World Bank_WB) នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ បានវាយតម្លៃ ផលប៉ះពាល់ សេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០២០នេះថា នឹងមានការធ្លាក់ចុះ រង្វង់ -១ភាគរយ រហូតដល់ -២,៩ ភាគរយ។

រីឯធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank-ADB) កាលពីខែមិថុនា ឆ្នាំ២០២០ ក៏បានព្យាករណ៍ផងដែរថា សេដ្ឋកិច្ចកម្ពុជា​ នឹងរងផលប៉ះពាល់ រហូតដល់ -៥,៥ភាគរយ តែប្រសើរឡើងវិញ នៅឆ្នាំ២០២១ ក្នុងកំណើន៥ភាគរយ៕

ដោយៈ​ សយ សុជាតា

សូមស្តាប់បទសម្ភាសន៍ លោក បណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ ស្តីពី ពន្ធលើចំណេញមូលធន៖

https://web.facebook.com/cambodiataxation/videos/323174895463423/
លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាអ្នកជំនាញអចលនទ្រព្យ (ឆ្វេង)​ និងលោក ឆៃ លីន អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឆៃលីន ស៊ា រៀលធី ខូអិលធីឌី

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន Vietjet ប្រកាសដាក់ដំណើរការផ្លូវហោះហើរថ្មីស្របពេលការធ្វើសវនកម្មបង្ហាញលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំនៅឆមាសទីមួយនៃឆ្នាំ 2025 ការបន្តបង្កើនកងនាវាអាកាសចរនិងការពង្រីកបណ្តាញជាសកល

ភ្នំពេញ៖ ថ្ងៃទី 01 ខែកញ្ញា ឆ្នាំ 2025​ - ក្រុមហ៊ុន Vietjet បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ខ្លួនសម្រាប់ឆមាសទីមួយនៃឆ្នាំ 2025 ដោយបង្ហាញពីកំណើនប្រាក់ចំណូល និងវត្តមានជាសកលដ៏រឹងមាំ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏បានប្រកាសពីសេវាកម្មហោះហើរផ្ទាល់ថ្មីដែលតភ្ជាប់ទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌុលសេដ្ឋកិច្ចដ៏ធំរបស់ប្រទេសវៀតណាម ជាមួយនឹងទីក្រុងម៉ានីលរដ្ឋធានីនៃប្រទេសហ្វីលីពីន ដែលគ្រោងនឹងចាប់ផ្តើមនៅក្នុងខែវិច្ឆិកាខាងមុខនេះ។ សម្រាប់អ្នកដំណើរកម្ពុជា ផ្លូវហោះហើរថ្មីនេះផ្តល់នូវភាពបត់បែនកាន់តែច្រើនក្នុងការធ្វើដំណើររវាងប្រទេស ដែលជាប្រទេសប្រជុំដោយកោះធម្មជាតិដ៏ស្រស់ស្អាតដែលគេហៅថា “កោះនៃស្នាមញញឹម”។ កំណើនអាជីវកម្មដ៏រឹងមាំ និងចក្ខុវិស័យយុទ្ធសាស្ត្រដ៏ច្បាស់លាស់ លទ្ធផលសវនកម្មរបស់ក្រុមហ៊ុន Vietjet បានបង្ហាញថា ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ប្រាក់ចំណូលដឹកជញ្ជូនតាមផ្លូវអាកាសរបស់ Vietjet ឈានដល់ 35.601 ពាន់ពាន់លានដុង (ប្រហែល 1.35 ពាន់លានដុល្លារ) ជាមួយនឹងប្រាក់ចំណេញមុនបង់ពន្ធជិត 1.6 ពាន់ពាន់លានដុង (ប្រហែល 60.71 លានដុល្លារ) ដែលឆ្លុះបញ្ចាំងពីការកើនឡើង 37ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។...

ទីក្រុងសានយ៉ា ពន្លឿនការពង្រីកខ្លួនទៅក្នុងទីផ្សារ ទេសចរណ៍អាស៊ីអាគ្នេយ៍ តាមរយៈការប្រើប្រាស់ ផ្លូវអាកាសថ្មី

ភ្នំពេញ ៖ ស្របតាមការណែនាំដើម្បី "បង្កើនធនធានទេសចរណ៍ និងវប្បធម៌ ទាញយកប្រយោជន៍ពីគុណសម្បត្តិភូមិសាស្ត្ររបស់ទីក្រុងសានយ៉ា ផ្តោតលើកំណើន ភ្ញៀវទេសចរចូល និង...

ការប្រគល់រថយន្ត ២៥០០ គ្រឿងក្នុងឆ្នាំ ២០២៥ គឺជាសមិទ្ធផលមួយ និងជាការចាប់ផ្តើមថ្មី

ភ្នំពេញ: រថយន្ត BYD គ្រឿងទី ២៥០០ ក្នុងឆ្នាំ ២០២៥ ត្រូវបានប្រគល់ជូនម្ចាស់រថយន្តជាផ្លូវការ។ តួលេខខ្លួនវាមិនស្មុគស្មាញទេ...