កម្ពុជា-នូវែលសេឡង់ ប្តេជ្ញាជំរុញវិស័យពាណិជ្ជកម្ម ទ្វេភាគី និងជំរុញកំណើនវិនិយោគ ឱ្យកាន់តែច្រើន ដើម្បីស្តារឡើងវិញលើគ្រប់វិស័យ ក្រោយវិបត្តិកូវីដ-១៩

Date:

ភ្នំពេញ៖ កម្ពុជា-នូវែលសេឡង់ បានប្តេជ្ញាចិត្តបន្តជំរុញវិស័យពាណិជ្ជកម្មទ្វេភាគី និងជំរុញកំណើនវិនិយោគឱ្យកាន់តែច្រើនបន្ថែមទៀត ក្នុងន័យដើម្បីខិតខំប្រឹងប្រែងស្តារឡើងវិញលើគ្រប់វិស័យក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ យោងតាម ក្រសួងពាណិជ្ជកម្ម Ministry of Commerce

ក្នុង​ឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក Phil Twyford អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម និងនាំចេញ នៃប្រទេសនូវែលសេឡង់ និងសហការី តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកអនុរដ្ឋមន្ត្រី និងសហការី ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនូវែលសេឡង់ ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ក្នុងឱកាសកម្ពុជាធ្វើជាប្រធានអាស៊ានឆ្លាស់វេនឆ្នាំ២០២២។

លោករដ្ឋមន្រ្ដីបន្តថា ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មក្រោមក្របខ័ណ្ឌតំបន់ ដោយក្នុងនោះលោករដ្ឋមន្រ្ដី ក្នុងនាមជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន បានជម្រាបជូនអំពីវឌ្ឍនភាព នៃការចរចាលើការធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ (AANZFTA Upgrade) ដែលជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (Priority Economic Deliverable) មួយក្នុងចំណោមសមិទ្ធផលអាទិភាពសេដ្ឋកិច្ចដទៃទៀតរបស់កម្ពុជា សម្រាប់ឆ្នាំ២០២២ ដែលស្ថិតក្រោមគោលដៅយុទ្ធសាស្ត្រគន្លឹះទី៤ ស្តីពីសាកលភាវូបនីយកម្មអាស៊ានដើម្បីភាពរីកចម្រើន និងអភិវឌ្ឍន៍។

បន្ថែមពីនេះ លោករដ្ឋមន្រ្ដី ក៏បានលើឡើងពីការជំរុញ និងពន្លឿនការចរចាលើបញ្ហាដែលនៅសេសសល់ ដើម្បីបញ្ចប់ការចរចា ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី AANZFTA ឱ្យស្របតាមពេលវេលាកំណត់ ក្នុងឆ្នាំ២០២២។ ជាមួយគ្នានេះ លោក រដ្ឋមន្រ្ដី ក៏បានបានជម្រាបផងដែរ អំពីវឌ្ឍនភាពនៃដំណើរការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយតំបន់ (RCEP) របស់រដ្ឋសមាជិកអាស៊ាន ដែលកំពុងបំពេញនីតិវិធីក្នុងស្រុក ដើម្បីឱ្យកិច្ចព្រមព្រៀងនេះ អាចចូលជាធរមានបានពេញលេញ ដែលការចូលជាធរមាននេះ គឺជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ចមួយ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា សម្រាប់ឆ្នាំ២០២២នេះផងដែរ។

ជាការឆ្លើយតប លោកអនុរដ្ឋមន្ត្រី បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអាទិភាពសេដ្ឋកិច្ចកម្ពុជាដែលបានស្នើឡើង និងបានឆ្លុះបញ្ចាំងអំពីការឆ្លើយតបទៅនឹងការវិវត្តសកល ហើយចាត់ទុកការបញ្ចប់ការចរចាធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី AANZFTA ជាកិច្ចការអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងភាគីហត្ថលេខី ក្នុងឆ្នាំ២០២២។

ទន្ទឹមនឹងនេះ លោកអនុរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការបន្តគាំទ្ររបស់នូវែលសេឡង់ចំពោះកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្លាស់វេនឆ្នាំ២០២២ និងប្តេជ្ញាបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា សំដៅអាចសម្រេចបាននូវសមិទ្ធផលអាទិភាពកម្ពុជាប្រកបដោយជោគជ័យ ដើម្បីកសាងសហគមន៍អាស៊ាន និងការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់រឹងមាំ៕

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet មានការផ្តល់ជូនពិសេស​ សម្រាប់រដូវក្តៅដោយបញ្ចុះតម្លៃសំបុត្រ Deluxe ១០% និង  Eco ១០០%

ភ្នំពេញ៖​ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ – ខណៈដែលប្រជាជនកម្ពុជាត្រៀមខ្លួនប្រារព្ធពិធីបុណ្យ ចូលឆ្នាំខ្មែរ...

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...