រដ្ឋមន្ត្រីទេសចរណ៍ CLMV បន្តយុទ្ធសាស្ត្រប្រទេសបួនគោលដៅតែមួយ ដើម្បីជំរុញកំណើនទេសចរក្នុងតំបន់

Date:


សៀមរាប៖ រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម ហៅកាត់ CLMV បានអនុម័តផែនការសកម្មភាពពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ CLMV ឆ្នាំ២០២៣-២០២៥ ដោយបន្តផ្តោតលើយុទ្ធសាស្ត្រ «ប្រទេសបួន គោលដៅតែមួយ» ដើម្បីជំរុញកំណើនទេសចរក្នុងតំបន់ឱ្យកាន់តែច្រើនជាងមុន។

ការអនុម័តនេះធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦ នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប ក្រោមការដឹកនាំរបស់លោកជំទាវ Suanesavanh Vignaket រដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ និងដោយមានការចូលរួមពីឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក Htay Aung រដ្ឋមន្ត្រីក្រសួងសណ្ឋាគារមីយ៉ាន់ម៉ា និងឯកឧត្ដម Doan Van Viet អនុរដ្ឋមន្ត្រីវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម។

កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាមលើកទី៦ បានរៀបចំឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប ដែលចូលរួមដោយរដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងអនុរដ្ឋមន្ត្រីវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ។នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

នាឱកាសនោះ កិច្ចប្រជុំបានកោតសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់សារស្វាគមន៍ដ៏មានអត្ថន័យ។ រដ្ឋមន្រ្តីកោតសរសើរយ៉ាងផុសផុលនូវទស្សនវិស័យស៊ីជម្រៅលើវិស័យទេសចរណ៍នៃប្រទេស CLMV និងបានប្តេជ្ញាអនុវត្តអនុសាសន៍ណែនាំដែលបានបញ្ចូលក្នុងផែនការសកម្មភាពទេសចរណ៍ CLMV ឆ្នាំ២០២៣-២០២៥។
រដ្ឋមន្ត្រីទេសចរណ៍ CLMV បានពិនិត្យឡើងវិញលើកិច្ចសហប្រតិបត្តិការទេសចរណ៍ CLMV ដោយយោងទៅតាមផែនការសកម្មភាពស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ CLMV ឆ្នាំ២០១៩-២០២១ ដែលត្រូវបានអនុម័តនាកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍ CLMV លើកទី៥ នៅខេត្តឈៀងរ៉ាយ ប្រទេសថៃ ដោយយោងតាមកិច្ចប្រជុំកំពូល CLMV លើកទី១០ ក្នុងឆ្នាំ២០២០។ កិច្ចប្រជុំបានគូសបញ្ជាក់ពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងផ្នែកនៃការសម្រួលការធ្វើដំណើរការកសាងសមត្ថភាព ការចូលរួមពីផ្នែកឯកជន និងសហគមន៍មូលដ្ឋាន ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃ ដែគូអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។

រដ្ឋមន្ត្រីទេសចរណ៍ CLMV បានកត់សម្គាល់ដោយពេញចិត្តពីការងើបឡើងវិញនៃការទទួលទេសចរអន្តរជាតិ ដោយក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ ប្រទេស CLMV បានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន៣,៩៣៣,៤៧៨នាក់។ ចំនួនទេសចរផ្ទៃក្នុងតំបន់មានចំនួន៦០៤,៨៦៨នាក់ ស្មើនឹង១៥.៧៧%នៃចំនួនភ្ញៀវទេសចរអន្តជាតិសរុប។

កិច្ចប្រជុំកោតសរសើរអាជ្ញាធរពាក់ព័ន្ធ និងភ្នាក់ងារទេសចរណ៍ និងក្រសួងទេសចរណ៍ CLMV សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតផែនការអភិវឌ្ឍន៍ទេសចរណ៍ CLV-DTA សម្រាប់ឆ្នាំ២០២០-២០២៥ និងចក្ខុវិស័យឆ្ពោះទៅឆ្នាំ២០៣០ ដែលត្រូវបានអនុម័តនាកិច្ចប្រជុំកំពូល CLV លើកទី១១ ស្តីពីការអភិវឌ្ឍន៍តំបន់ត្រីកោណ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីឌីអូ។

រដ្ឋមន្ត្រីទេសចរណ៍ CLMV បានអនុម័តផែនការសកម្មភាពស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ CLMV ឆ្នាំ២០២៣-២០២៥ ដោយបន្តផ្តោតលើការជំរុញ «ប្រទេសបួន គោលដៅតែមួយ» ដោយគ្របដណ្តប់លើ ១.ការសម្រួលការធ្វើដំណើរ ២.ការកសាងសមត្ថភាព ៣.ការចូលរួមពីផ្នែកឯកជន និងសហគមន៍មូលដ្ឋាន ៤.កិច្ចសហប្រតិបត្តិការជាមួយភាគីទី៣ និង៥.ការធានានូវទេសចរណ៍ប្រកបដោយនិរន្តភាព និងទទួលខុសត្រូវ។

កិច្ចប្រជុំក៏បានអនុម័តនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាមលើកទី៦។
រដ្ឋមន្ត្រីទេសចរណ៍ CLMV បានកោតសរសើរ និងថ្លែងអំណរគុណដល់កម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍ CLMV លើកទី៦ និងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អេកម៉ិកលើកទី៥។

គួរជម្រាបថា កិច្ចប្រជុំឧត្តមមន្ត្រី និងរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៧ នឹងប្រព្រឹត្តទៅនៅប្រទេសមីយ៉ាន់ម៉ានៅឆ្នាំ២០២៤៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...

ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...