ភ្លៀងធ្លាក់ខ្លាំងប៉ុណ្ណា ក៏មិនអាចរារាំងដំណើរឆ្ពោះទៅទីលានប្រកួត របស់ក្រុមប្រណាំងរថយន្ត Off-road កម្ពុជាKH បានឡើយ

Date:

ភ្នំពេញ៖ ក្រុមការងារប្រណាំងរថយន្ត Off-road កម្ពុជាKH បានធ្វើដំណើរទៅប្រទេសថៃ ដែលមានចម្ងាយជាច្រើនគីឡូម៉ែត្រ បានជួបនូវឧបសគ្គជាច្រើន ពោលគឺនៅតាមផ្លូវ មានភ្លៀងធ្លាក់ជាខ្លាំង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឧបសគ្គទាំងនេះ មិនអាចរារាំងដំណើររបស់កីឡាករកម្ពុជា និងក្រុមការងារបានឡើយ ពោលនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមការងារប្រណាំងរថយន្ត Off-road កម្ពុជាKH នឹងទៅដល់គោលដៅលីលានប្រកួត។

សូមរំលឹកថា ក្រុមការងារប្រណាំងរថយន្ត Off-road កម្ពុជាKH បានចេញដំណើរទៅកាន់ប្រទេសថៃ នៅវេលាម៉ោង៦ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ និងសម្រាកនៅខេត្តត្រាតប្រទេសថៃមួយយប់ ពោលបានបន្តដំណើររបស់ខ្លួន នៅព្រឹកថ្ងៃទី២៥ មិថុនានេះ ដើម្បីបន្តទៅកាន់ខេត្តឈុនបូរី ប្រទេសថៃ ដើម្បីចូលរួមប្រកួតក្នុងកម្មវិធីThe Magnificent Ten 2024 ដែលជាកម្មវិធីប្រណាំងOffroadធំបំផុត ប្រចាំឆ្នាំនៅ Grandprix Motor park Thailand ។

ទោះជាយ៉ាងណាក៏ដោយ ការធ្វើដំណើរចូលប្រកួតនេះ ក្រុមការងារប្រណាំងរថយន្ត Off-road កម្ពុជាKH មិនអាចភ្លេចឡើយ និងសូមអរគុណ ដល់ក្រុមហ៊ុនទាំងអស់ដែលបានជួយ ឧបត្ថមក្រុមកីឡាករប្រណាំង រួមមាន៖ ប្រេងម៉ាស៊ីន Top 1 Oil Cambodia, ក្រុមហ៊ុនដឹកជញ្ជូនផ្លូវសមុទ្រ GTVC , Liberty Carz, Mattrid Beer និងភេសជ្ជៈ Champion និង Siam Prototype Cambodia ។

សូមបញ្ជាក់ថា យោងតាមសហព័ន្ធកីឡាយានយន្តកម្ពុជា បានបញ្ជាក់ថា កីឡាករ ដែលត្រូវចូលរួមប្រកួត ដែលមានលក្ខណៈប្រណាំងជាក្រុម 3ឡាន/ក្រុម មាន៖១. កីឡាករ វង្ស គឹមហួត Co Driver ហេង បញ្ញា, ២. កីឡាករ ព្រំ កែវពិភពរស្មី Co Driver ហ៊ាប លាភហេង និង៣. កីឡាករ ញឹម សុវណ្ណារ៉ូ Co Driver មុំ ណី (ម៉ៅ) ។ ក្នុងនោះមានក្រុមការងារសរុបចំនួន ២២នាក់ ទាំងរថយន្តប្រណាំង និងរថយន្តService សរុបជាង១០គ្រឿង ដឹកនាំដោយប្រធានក្រុម លោក ឈិន សីហា ។ ក្រុមរថយន្តoffroadកម្ពុជា នឹងត្រូវឆ្លងតាមច្រកចាំយាម ខេត្តកោះកុង ឆ្ពោះទៅខេត្តកាចនៈបូរី ប្រទេសថៃដែលមានចម្ងាយផ្លូវប្រម៉ាណ ជាង700km៕

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet កំពុងលក់សំបុត្របញ្ចុះតម្លៃចំនួន ១២ លានសំបុត្រ ផ្តល់ជូនជម្រើសធ្វើដំណើរថ្មីទៅកាន់អឺរ៉ុប

ភ្នំពេញ៖ ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៦ — ឥឡូវនេះ អ្នកធ្វើដំណើរពីប្រទេសកម្ពុជាអាចរីករាយជាមួយការសន្សំប្រាក់...

តើអាចដំឡើងជណ្តើរយន្ត គ្មានរណ្តៅជ្រៅនៅក្នុងផ្ទះ ដែលសាងសង់រួច នៅកម្ពុជាបានទេ?

ណ្តើរយន្តដែលគ្មានរណ្តៅជ្រៅ អាចដំឡើងបានក្នុងផ្ទះដែលសាងសង់រួចនៅកម្ពុជាបាន។ ជណ្តើរយន្តក្នុងផ្ទះប្រភេទគ្មានរណ្តៅជ្រៅអាចដំឡើងបានជាញឹកញាប់នៅក្នុងផ្ទះដែលសាងសង់រួចនៅកម្ពុជា ជាពិសេសបើផ្ទះមានទំហំគ្រប់គ្រាន់នៅក្បែរជណ្តើរជើង កន្លែងដែលមានចន្លោះ កន្លែងដែលទូលាយខាងក្នុងផ្ទះ ឬជ្រុងដែលមិនបានសូវប្រើប្រាស់។ ដែលខុសពីជណ្តើរយន្តធម្មតា ជណ្តើរយន្តក្នុងផ្ទះប្រភេទគ្មានរណ្តៅជ្រៅ...

លំនៅឋានអារ៉ាខាវ៉ា ២ បញ្ចប់ការសាងសង់គ្រោងអគារ១០០% បើកឱកាសឱ្យអ្នកចំណូលមធ្យមក្លាយជាម្ចាស់ផ្ទះផ្ទាល់ខ្លួន

ភ្នំពេញ៖ ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី មានមោទនភាពក្នុងការប្រកាសជាផ្លូវការនូវការបញ្ចប់ការសាងសង់គ្រោងអគារនៃលំនៅឋានអារ៉ាខាវ៉ា ២ ដែលជាគម្រោងទី២ បន្តពីភាពជោគជ័យដ៏ធំធេងរបស់គម្រោងទី...