លោក ទៀ ស្យាម​​ អនុប្រធានសហព័ន្ធ កីឡាយានយន្តកម្ពុជា អញ្ជើញសួរសុខទុក្ខ និងផ្តល់អនុសាសន៍មួយចំនួន ដល់កីឡាករប្រណាំងរថយន្ត​ Off-Road កម្ពុជា មុនការប្រកួត

Date:

ភ្នំពេញ៖ លោក ទៀ ស្យាម (Tea Siam)​​ អនុប្រធានសហព័ន្ធ កីឡាយានយន្តកម្ពុជា​ និងប្រធានក្លិបមហាគ្រួសាររថយន្តOff-roadកម្ពុជា និងលោកស្រី នាថ្ងៃទី២៧មិថុនានេះ បានអញ្ជើញទៅដល់ប្រទេសថៃ ដើម្បីលើកទឹកចិត្ត និងសួរសុខទុក្ខកីឡាករ ក្រុមប្រណាំងរថយន្ត Off-Road កម្ពុជា ​និងបានផ្តល់អនុវសាសន៍ ក៏ដូចជាយុទ្ធសាស្ត្រមួយចំនួន ដល់កីឡាករ និងក្រុមការងារផ្ទាល់ នៅទីលានប្រកួត មុនចូលរួមប្រកួតក្នុងកម្មវិធី​ The Magnificent Ten 2024 ដែលជាកម្មវិធីប្រណាំងOffroadធំបំផុត ប្រចាំឆ្នាំនៅ Grandprix Motor park Thailand ។

ការអញ្ជើញសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំ សហព័ន្ធកីឡាយានយន្តកម្ពុជា ធ្វើឡើងមុនមួយថ្ងៃ ដល់ការប្រកួត ពោលនឹងចាប់ផ្តើមចាប់ពីម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤តទៅ ។ មុននឹងការប្រកួតមកដល់ ក្រុមការងារប្រណាំងរថយន្ត Off-Road កម្ពុជា ក៏បានធ្វើការត្រួតពិនិត្យ ទៅលើបច្ចេកទេសយានយន្ត មុននឹងយករថយន្តទៅចុះឈ្មោះ ធ្វើការប្រកួតនាថ្ងៃស្អែក ។

បន្ទាប់ពីបានចុះឈ្មោះ និងត្រួតពិនិត្យបច្ចេកទេសរថយន្តរួចរាល់ ប្រធានក្រុម លោក សីហា បានដឹកនាំការប្រជុំក្រុមមួយ ដើម្បីបូកសរុប និងតាមដានការងារ កំណត់ចំនុចខ្វះខាត ពីគ្រប់ក្រុមការងារទាំងអស់ ក្នុងគោលបំណងកែតម្រូវឱ្យទាន់ពេលវេលា ដើម្បីត្រៀមសម្រាប់ការប្រកួត ដែលនឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះ ។

ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារប្រណាំងរថយន្ត Off-road កម្ពុជាKH មិនអាចភ្លេចឡើយ និងសូមអរគុណ ដល់ក្រុមហ៊ុនទាំងអស់ដែលបានជួយ ឧបត្ថមក្រុមកីឡាករប្រណាំង រួមមាន៖ ប្រេងម៉ាស៊ីន Top 1 Oil Cambodia, ក្រុមហ៊ុនដឹកជញ្ជូនផ្លូវសមុទ្រ GTVC , Liberty Carz, Mattrid Beer និងភេសជ្ជៈ Champion និង Siam Prototype Cambodia៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...