Vietjet និង Honeywell ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដែលនេះបានបង្កើតព្រឹត្តិការណ៍សំខាន់មួយ ដើម្បីជំរុញវិស័យអាកាសចរណ៍ឱ្យកាន់តែមានភាពបៃតង និងស្អាតជាងមុន

Date:

ភ្នំពេញ៖ ថ្ងៃទី 25 ខែកញ្ញា ឆ្នាំ 2024 – ក្រុមហ៊ុន Vietjet និងក្រុមហ៊ុន Honeywell Aerospace Technologies ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីផ្តល់សេវាបច្ចេកទេសអាកាសចរណ៍ និងយន្តហោះទំនើបនិងសន្សំសំចៃប្រេងដល់ Vietjet ។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក To Lam ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក។

កិច្ចព្រមព្រៀងដែលត្រូវបានធ្វើឡើងរវាងនាយកប្រតិបត្តិក្រុមហ៊ុន Vietjet លោក Dinh Viet Phuong និងលោក Joseph Vitulli តំណាងក្រុមហ៊ុន Honeywell Aerospace Technologies គឺជាជំហានដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តរបស់ Vietjet ដើម្បីធ្វើទំនើបកម្មកងនាវាអាកាសចររបស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងអនុវត្តកម្មវិធីថែទាំអាកាសចរណ៍របស់ Honeywell និង APU (Auxiliary Power Unit) នៅលើយន្តហោះ A330neo ជំនាន់ថ្មីរបស់ខ្លួន និងយន្តហោះថ្មីដែលមានតួតូចជាច្រើនទៀត។ កិច្ចព្រមព្រៀងនេះ ក៏រួមបញ្ចូល​ Honeywell Flight Efficiency ដែលជាដំណោះស្រាយផ្តល់នូវការកាត់បន្ថយការបំភាយឧស្ម័ន និងការត្រួតពិនិត្យប្រសិទ្ធភាពប្រេងឥន្ធនៈនៅទូទាំងកងនាវាអាកាសចររបស់ Vietjet ទាំងមូល។

លោក Dinh Viet Phuong នាយកប្រតិបត្តិក្រុមហ៊ុន Vietjet មានប្រសាសន៍ថា “កិច្ចព្រមព្រៀងថ្ងៃនេះ តំណាងឱ្យព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយនៅក្នុងភាពជាដៃគូដ៏យូរអង្វែងរបស់យើងជាមួយក្រុមហ៊ុន Honeywell ។ ក្រុមហ៊ុន Vietjet ប្តេជ្ញាជំរុញកំណើនប្រកបដោយនិរន្តរភាព និងជំរុញឱ្យកាន់តែមានភាពបៃតង ជាមួយនឹងគោលដៅនៃការកាត់បន្ថយការបំភាយឧស្ម័ន និងការពង្រីកបណ្តាញហោះហើរអន្តរទ្វីប។ បច្ចេកវិជ្ជាទំនើបរបស់ Honeywell នឹងដើរតួយ៉ាងសំខាន់ក្នុងការជួយយើងឱ្យកាន់តែប្រសើរឡើង ក្នុងការបម្រើអ្នកដំណើរដ៏មានតម្លៃរបស់យើងជាមួយនឹងជើងហោះហើរដ៏ទំលំទូលាយ គុណភាពខ្ពស់ សុវត្ថិភាព និងមិនប៉ះពាល់ដល់បរិស្ថាន ខណៈពេលដែលជំរុញឱ្យមាននិរន្តរភាពស្របតាមគោលដៅ ESG របស់យើង។

លោក Joseph Vitulli តំណាងក្រុមហ៊ុន Honeywell Aerospace Technologies មានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយក្នុងការពង្រីកកិច្ចសហការរបស់យើងជាមួយក្រុមហ៊ុន Vietjet តាមរយៈកិច្ចព្រមព្រៀងដ៏សំខាន់នេះ” ។ “Honeywell បានចាប់ដៃគូជាមួយក្រុមហ៊ុន Vietjet អស់រយៈពេលជិតមួយទសវត្សរ៍ ហើយនឹងបន្តគាំទ្រក្រុមហ៊ុនអាកាសចរណ៍ក្នុងការសម្រេចបាននូវគោលដៅរយៈពេលវែងរបស់ខ្លួន ខណៈពេលដែលបង្កើនបទពិសោធន៍ហោះហើររបស់អ្នកដំណើរ។ យើងបានទទួលជោគជ័យជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍ និងអនុវត្តដំណោះស្រាយដើម្បីកាត់បន្ថយកាបូនឌីអុកស៊ីត ដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍បង្កើនប្រសិទ្ធភាពការប្រើប្រាស់ប្រេងឥន្ធនៈដោយការវិភាគលើដំណើរការយន្តហោះ និងការចែករំលែកការអនុវត្តល្អបំផុតនៅទូទាំងប្រតិបត្តិការរបស់ពួកគេ។

Vietjet ទទួលបានចំណាត់ថ្នាក់សុវត្ថិភាពលំដាប់ផ្កាយ 7/7 ពីក្រុមហ៊ុន AirlineRatings ហើយត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនអតិថិជននូវតម្លៃសំបុត្រទាប ដែលមានសុវត្ថិភាពបំផុតមួយរបស់ពិភពលោកចាប់តាំងពីឆ្នាំ 2018 មក។ ក្រុមហ៊ុនអាកាសចរណ៍នៅតែបន្តពង្រីកកងនាវាអាកាសចររបស់ខ្លួនជាមួយនឹងយន្តហោះថ្មីៗដែលសន្សំសំចៃប្រេង ដោយសម្រេចបាននូវភាពជឿជាក់ផ្នែកបច្ចេកទេស ដែលមានអត្រារហូតដល់ 99.6% ដែលវាត្រូវបានគេដាក់បញ្ចូលក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍កំពូលៗ ទូទាំងពិភពលោក។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Honeywell និងអ្នកដឹកនាំអាកាសចរណ៍ពិភពលោកផ្សេងទៀត Vietjet នៅតែប្តេជ្ញាចិត្តក្នុងការវិនិយោគលើបច្ចេកវិទ្យាអាកាសចរណ៍កម្រិតខ្ពស់ ដើម្បីធានាបាននូវបទពិសោធន៍ហោះហើរដ៏ល្អបំផុតសម្រាប់អ្នកដំណើររបស់ខ្លួននៅទូទាំងពិភពលោក។

បច្ចុប្បន្ន Vietjet ដំណើរការជើងហោះហើរត្រង់ប្រចាំថ្ងៃ រវាងខេត្តសៀមរាប និងទីក្រុងហាណូយ រដ្ឋធានីនៃប្រទេសវៀតណាម។ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាក៏អាចទទួលបានអត្ថប្រយោជន៍ពីការតភ្ជាប់បណ្តាញហោះហើរយ៉ាងទូលំទូលាយរបស់ក្រុមហ៊ុនអាកាសចរណ៍ទៅកាន់គោលដៅជាច្រើននៅទូទាំងអាស៊ី និងអូស្ត្រាលីនេះផងដែរ។

អំពី Honeywell

Honeywell គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមួយរបស់ពិភពលោកក្នុងវិស័យអវកាសជាមួយ Honeywell Aerospace Technologies ដែលផលិតម៉ាស៊ីនយន្តហោះ កាប៊ីន និងអេឡិចត្រូនិច ប្រព័ន្ធតភ្ជាប់ឥតខ្សែ សមាសធាតុមេកានិច និងឧបករណ៍ជាច្រើនទៀត។ ដំណោះស្រាយផ្នែក​ Hardware និង Software របស់ក្រុមហ៊ុននឹងធ្វើឱ្យយន្តហោះសន្សំសំចៃប្រេងកាន់តែច្រើន ជើងហោះហើរត្រង់ និងទាន់ពេល និងផ្លូវអាកាសកាន់តែមានសុវត្ថិភាពជាងមុន។

Honeywell Flight Efficiency គឺជាដំណោះស្រាយគ្រប់គ្រងប្រតិបត្តិការសហគ្រាសទំនើបបំផុតរបស់ឧស្សាហកម្មដែលត្រូវបានរចនាឡើង ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍បង្កើនប្រសិទ្ធភាពប្រតិបត្តិការហោះហើរ និងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន។ លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោក រួមទាំងក្រុមហ៊ុន British Airways ក្រុមហ៊ុន Japan Airlines និងក្រុមហ៊ុនអាកាសចរណ៍ទួរគី បានអនុវត្តដំណោះស្រាយនេះ ដើម្បីសន្សំសំចៃប្រេង បង្កើនប្រសិទ្ធភាពជើងហោះហើរ និងបង្កើនលទ្ធភាពទទួលយន្តហោះសម្រាប់កងនាអាកាសចរបន្តែមទៀត។

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA) ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...