Vietjet ចាប់ផ្តើមជើងហោះហើរដោយប្រើប្រេងឥន្ធនៈអាកាសចរណ៍ប្រកបដោយចីរភាពលើកដំបូងពីប្រទេសវៀតណាម​ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងជាសកលឆ្ពោះទៅរកការធ្វើដំណើរតាមផ្លូវអាកាសបៃតង

Date:

ភ្នំពេញ៖ ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកាត់បន្ថយកាបូនឌីអុកស៊ីត និងការលើកកម្ពស់អាកាសចរណ៍បៃតងតាមរយៈប្រតិបត្តិការជើងហោះហើរដំបូងដោយប្រើប្រាស់ប្រេងឥន្ធនៈដោយចីរភាព (SAF) ដែលចាក់ប្រេងនៅក្នុងប្រទេសវៀតណាម។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ មិនត្រឹមតែជាសមិទ្ធិផលដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការផ្លាស់ប្តូរពិភពលោកឆ្ពោះទៅរកការធ្វើដំណើរតាមផ្លូវអាកាសប្រកបដោយចីរភាព ផងដែរ។

ជើងហោះហើរ Vietjet ចំនួនពីរដែលប្រើប្រាស់ប្រេងឥន្ធនៈដោយចីរភាព(SAF) បានចេញដំណើរដោយជោគជ័យពីអាកាសយានដ្ឋានអន្តរជាតិTan Son Nhat ក្នុងទីក្រុងហូជីមិញ កាលពីថ្ងៃព្រហស្បតិ៍ ដោយឆ្ពោះទៅទីក្រុង Melbourne (ប្រទេសអូស្ត្រាលី) និងទីក្រុងសេអ៊ូល (ប្រទេសកូរ៉េខាងត្បូង)។ ប្រេងឥន្ធនៈប្រកបដោយនិរន្តរភាពសម្រាប់ការហោះហើរទាំងនេះ ត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន Petrolimex Aviation ដែលជាក្រុមហ៊ុនផ្តល់ប្រេងយន្តហោះដ៏លេចធ្លោមួយនៅក្នុងប្រទេសវៀតណាម។

ប្រេងឥន្ធនៈប្រកបដោយនិរន្តរភាព ផលិតចេញពីចំណីឆៅ ដូចជា ប្រេងឆាអនុផលកសិកម្ម ជីវម៉ាសឈើ និងកាកសំណល់ផ្សេងៗនេះ ជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនបានរហូតដល់ ៨០% បើប្រៀបធៀបទៅនឹងឥន្ធនៈហ្វូស៊ីល។ ដោយគោរពតាមស្តង់ដារអាកាសចរណ៍អន្តរជាតិដ៏តឹងរឹង SAF ត្រូវបានប្រើប្រាស់ដោយសុវត្ថិភាពក្នុងប្រតិបត្តិការហោះហើរពាណិជ្ជកម្ម។

លោក Dinh Viet Thang អគ្គនាយកអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម មានប្រសាសន៍ថា៖ “ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air និង Petrolimex Aviation បានដំណើរការដោយជោគជ័យនូវជើងហោះហើរអន្តរជាតិដំបូងគេ ដោយប្រើប្រាស់ប្រេងឥន្ធនៈអាកាសចរណ៍ប្រកបដោយចីរភាព ចាក់ប្រេងនៅក្នុងប្រទេសវៀតណាមដែលនេះជាការបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការប្រើប្រាស់ប្រេងឥន្ធនៈប្រកបដោយនិរន្តរភាព។ ការប្រើប្រាស់ប្រេងឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាពនេះ ជាប្រភពនៃមោទនភាពរួមនិងការជំរុញលើកទឹកចិត្តដ៏ធំធេងសម្រាប់ឧស្សាហកម្មអាកាសចរណ៍ទាំងមូលខណៈដែលយើងរួមចំណែកដល់ការការពារបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលឆ្លុះបញ្ជាំងពីតួនាទីរបស់វៀតណាមក្នុងនាមជាប្រទេសសមាជិកដែលមានការទទួលខុសត្រូវសម្រាប់ការអាភវិឌ្ឍសហគមន៍អាកាសចរណ៍ពិភពលោក”។

លោក Dinh Viet Phuong នាយកប្រតិបត្តិក្រុមហ៊ុន Vietjet មានប្រសាសន៍ថា៖ “ជើងហោះហើរ Vietjet ថ្ងៃ បានកំពុងប្រើប្រាស់ប្រេងឥន្ធនៈប្រកបដោយចីរភាព (SAF) ដែលនេះជានិមិត្តរូបនៃជើងហោះហើរពណ៌បៃតងដ៏មានអត្ថន័យយ៉ាងពិសេស និងការធ្វើដំណើរតាមអាកាសដែលមិនប៉ះពាល់ដល់បរិស្ថាន ផ្តល់ជូនអ្នកដំណើរនូវបទពិសោធន៍ហោះហើរដ៏អស្ចារ្យ ប្រកបដោយការគិតគូរពីបរិស្ថានជាពិសេសលើផ្លូវអន្តរជាតិ។ នៅក្នុងការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការប្រើប្រាស់ប្រេងឥន្ធនៈប្រកបដោយចីរភាព (SAF) ក្រុមហ៊ុន Vietjet នៅតែប្តេជ្ញាចិត្តក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនបន្ថែមទៀតនៅក្នុងអាកាសចរណ៍ និងជំរុញកំណើនប្រកបដោយនិរន្តរភាព”។

ក្នុងនាមជាអាជីវកម្មប្រកបដោយនិរន្តរភាព ក្រុមហ៊ុន Vietjet បានបង្កើនប្រសិទ្ធភាពធនធានជាប្រចាំសម្រាប់ការការពារបរិស្ថាន។ ក្រុមហ៊ុនVietjet បានសហការជាមួយដៃគូអន្តរជាតិដ៏ល្បីៗជាច្រើនក្នុងការស្រាវជ្រាវ អភិវឌ្ឍ ផ្គត់ផ្គង់ និងអនុវត្ត SAF ស្របតាមការប្តេជ្ញាចិត្តរបស់វៀតណាមនៅ COP26 ដើម្បីសម្រេចបាននូវអព្យាក្រិតកាបូនត្រឹមឆ្នាំ ២០៥០។ Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍វៀតណាមដំបូងគេដែលបានចេញផ្សាយរបាយការណ៍និរន្តរភាព ESG ដ៏ទូលំទូលាយ គាំទ្រដល់ប្រទេសវៀតណាម ស្តីពី យុទ្ធសាស្ត្រកំណើនភាពបៃតង និងគោលដៅអព្យាក្រិតការបូនត្រឹមឆ្នាំ ២០៥០។

ក្រុមហ៊ុន Vietjet ក៏បានត្រួសត្រាយគំនិតផ្តួចផ្តើម ដូចជា ការផ្លាស់ប្តូរពីសំបុត្រពីក្រដាសទៅសំបុត្រអេឡិចត្រូនិច ជំរុញការឆែកអ៊ីននិងការបង់ប្រាក់តាមអ៊ីនធឺណេត និងការប្រើប្រាស់សម្ភារៈដែលអាចកែច្នៃឡើងវិញបានដែលមិនប៉ះពាល់ដល់បរិស្ថាននៅលើយន្តហោះ។ ក្រុមហ៊ុនអាកាសចរណ៍នេះក៏អនុវត្តកម្មវិធីសន្សំសំចៃប្រេង ហើយចូលរួមជាទៀងទាត់ក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកបរិស្ថាន ដូចជាការដាំដើមឈើ និងការសម្អាតមហាសមុទ្រផងដែរ។

ជើងហោះហើរដោយប្រើប្រាស់ប្រេងឥន្ធនៈប្រកបដោយចីរភាព (SAF)ដ៏ជោគជ័យនៅក្នុងអាកាសចរណ៍វៀតណាមទាំងនេះ ត្រូវបានប្រកាសនៅពេលដែល Vietjet បន្តពង្រីកបណ្តាញហោះហើរជាសកលរបស់ខ្លួនដើម្បីបំពេញតម្រូវការកើនឡើងសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស។ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងបន្តបង្កើនជើងហោះហើរលើផ្លូវដ៏សំខាន់ៗដែលតភ្ជាប់ខេត្តសៀមរាបទៅកាន់រដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម ក៏ដូចជា នៅលើផ្លូវផ្សេងទៀតនៅទូទាំងអាស៊ីផងដែរ។ ចាប់ពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ ជើងហោះហើរសៀមរាប-ហាណូយ ដំណើរការជារៀងរាល់ថ្ងៃ កើនឡើងពីជើងហោះហើរចំនួន ៤ ដងក្នុងមួយសប្តាហ៍ ដោយផ្តល់ឱ្យអ្នកធ្វើដំណើរក្នុងប្រទេសកម្ពុជានូវជម្រើសនៃការហោះហើរកាន់តែងាយស្រួល និងតម្លៃសមរម្យ។

អំពី ក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។ ព័ត៌មានបន្ថែមនៅ www.vietjetair.com

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...