លទ្ធផល «ពាក់កណ្តាលឆ្នាំ» របស់ក្រុមហ៊ុន Emirates ឆ្លុះបញ្ជាំងពីសុទិដ្ឋិនិយមលើកំណើនអ្នកដំណើរក្នុងស្រុក និងទូទាំងពិភពលោក

Date:

ភ្នំពេញ៖ ថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ ២០២៤ – ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតរបស់ពិភពលោកមានសុទិដ្ឋិនិយមចំពោះអនាគតថានឹងមានកំណើនចំនួនអ្នកដំណើរទាំងក្នុងនិងក្រៅស្រុក នេះបើយោងតាមក្រុមប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍នេះប្រចាំប្រទេសកម្ពុជា។

នៅក្នុងកិច្ចប្រជុំតុមូលជាមួយអ្នកសារព័ត៌មានកម្ពុជា លោក Mohammed Al Qassim ជាអ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន Emirates បានលើកឡើងថា លោកមានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះកំណើនអ្នកដំណើរនៅគ្រប់បណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍ដែលគ្របដណ្តប់លើ ១៤៨ គោលដៅក្នុងប្រទេសចំនួន ៨០។ លោក Al Qassim ក៏បានលើកឡើងអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាង កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (CEPA) ដែលត្រួសត្រាយផ្លូវសម្រាប់យុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (UAE)។[AR1]  ក្រុមហ៊ុន Emirates បានបន្តសេវាកម្មប្រចាំថ្ងៃរវាងទីក្រុងភ្នំពេញ និងឌូបៃតាមរយៈសិង្ហបុរីកាលពីខែឧសភាឆ្នាំនេះ។ ការត្រលប់មកវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ត្រូវបានកត់សម្គាល់និងស្វាគមន៍ដោយមានពិធីស្វាគមន៍ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង)។

ប្រាំមួយខែបន្ទាប់ពីការបន្តជើងហោះហើរប្រចាំថ្ងៃរបស់ក្រុមហ៊ុនអាកាសចរណ៍នេះមកទីក្រុងភ្នំពេញ ក្រុមប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ប្រចាំប្រទេសកម្ពុជាបានពិភាក្សាអំពីទស្សនវិស័យអាកាសចរណ៍សម្រាប់អនាគតរបស់ប្រទេសកម្ពុជា ភាពសុទិដ្ឋិនិយមលើចំនួនភ្ញៀវទេសចរណ៍ ការពង្រឹងសេវាកម្មរបស់ក្រុមហ៊ុន Emirates គំនិតផ្តួចផ្តើមស្តីពីនិរន្តភាព និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (CEPA) នៅក្នុងកិច្ចជុំតុមូលជាមួយសារព័ត៌មាននៅសណ្ឋាគារ Hyatt Regency នៅរាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែវិច្ឆិកា។

លោក Mohammed Al Qassim អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន Emirates បានមានប្រសាសន៍ថា៖ «ចាប់តាំងពីយើងដំណើការជើងហោះហើររបស់យើងឡើងវិញក្នុងខែឧសភាឆ្នាំនេះ យើងបានកត់សម្គាល់ឃើញថា ទីក្រុងភ្នំពេញកំពុងក្លាយជាគោលដៅទាក់ទាញកាន់តែខ្លាំងឡើងសម្រាប់អ្នកដំណើរទូទាំងបណ្តាញសាកលរបស់យើងជាមួយនឹងកំណើនជើងហោះហើរទៅកាន់ប្រទេសសិង្ហបុរី»។

លោកបានមានប្រសាសន៍បន្ថែមថា៖ «យើងសង្កេតឃើញថា ក្រុមហ៊ុនអាកាសចរណ៍កាន់តែច្រើនកំពុងបន្ថែមប្រទេសកម្ពុជាទៅក្នុងបណ្តាញហោះហើររបស់ពួកគេដែលសកម្មភាពនេះនឹងគាំទ្រដល់ចក្ខុវិស័យរបស់ក្រសួងទេសចរណ៍កម្ពុជាក្នុងការជំរុញការអភិវឌ្ឍន៍ទេសចរណ៍នៅក្នុងប្រទេសស្របតាមយុទ្ធសាស្ត្រ BUILD Plus 3Ds »។

លោក Al Qassim ក៏បានលើកឡើងអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងអាមីរ៉ាតអារ៉ាប់រួម (CEPA) ដោយលោកបានមានប្រសាសន៍ថា ក្រុមហ៊ុន Emirates ជាក្រុមហ៊ុនសមស្របមួយដែលជាតម្រូវការដល់អាជីវកម្មអេមីរ៉ាតអារ៉ាប់រួមដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា។ កិច្ចព្រមព្រៀងដែលបានចូលជាធរមាននៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤ បានជួយជម្រុញពាណិជ្ជកម្មរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមដោយមាន ការកាត់បន្ថយពន្ធនាំចូល កាត់បន្ថយការរឹតបន្តឹងពាណិជ្ជកម្ម និងជម្រុញពាណិជ្ជកម្មទំនិញ សេវាកម្ម និងការវិនិយោគ។ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងអាមីរ៉ាតអារ៉ាប់រួម (CEPA) ត្រូវបានគេរំពឹងថានឹងបង្កើនពាណិជ្ជកម្មរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។

បច្ចុប្បន្ន ក្រុមហ៊ុន Emirates កំពុងផ្តល់តម្លៃសំបុត្រយន្តហោះដ៏ទាក់ទាញទៅកាន់ទីក្រុងឌូបៃ ប្រទេសសិង្ហបុរី និងប្រទេសជាច្រើនទៀត។ អ្នកដំណើរកម្ពុជាឥឡូវនេះអាចចំណាយពេលកាន់តែតិចដោយធ្វើដំណើរតាមបណ្តាញជើងហោះហើរដ៏ធំរបស់ Emirates តាមរយៈប្រទេសសិង្ហបុរីដើម្បីធ្វើដំណើរទៅកាន់តំបន់ពេញនិយមនៅទូទាំងទ្វីបអឺរ៉ុប មជ្ឈិមបូព៌ា អាមេរិកខាងជើង និងអាហ្វ្រិក។

ក្រុមហ៊ុន Emirates ក៏កំពុងពង្រឹងវត្តមានក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនពីការរិយាល័យកណ្តាលនៅអគារ The Peak នៅកណ្តាលទីក្រុងភ្នំពេញផងដែរដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកដំណើរពីប្រទេសកម្ពុជា ។ ហាងទំនិញរបស់ក្រុមហ៊ុន Emirates ​ថ្មី​​រំពឹង​ថា​នឹង​បើកដំណើការ​នៅ​ឆ្នាំ ​២០២៥។

ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានឈ្នះពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតក្នុងពិភពលោក» នៅកម្មវិធី “The ULTRAs 2024” ដ៏ល្បីល្បាញ។ ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ត្រូវបានទទួលស្គាល់ដោយអ្នកធ្វើដំណើរទូទាំងពិភពលោករាប់លាននាក់ចំំពោះផលិតផលគុណភាពខ្ពស់ សេវាកម្មប្រកបដោយភាពច្នៃប្រឌិត និងតម្លៃសំបុត្រសមរម្យ។

ក្រុមហ៊ុន Emirates ក៏ត្រូវបានទទួលស្គាល់ដោយពានរង្វាន់ជាង ២០ ផ្សេងទៀតនៅឆ្នាំនេះ រួមទាំង «ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតលើពិភពលោក» ដោយ Telegraph Travel ដែលធ្វើអោយក្រុមហ៊ុននេះជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនអាកាសចរណ៍ឯកក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ពិភពលោកចំនួន ៩០ និងបានងារ «ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុត» ដោយ The Times និង Sunday Times Travel Awards

ក្រុមហ៊ុន Emirates ក៏កំពុងផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនលើគំនិតផ្តួចផ្តើមប្រកបដោយនិរន្តភាពរួមទាំងការបង្កើនប្រសិទ្ធភាពថាមពល និងនិរន្តភាពផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានចាប់ដៃគូជាមួយក្រុមហ៊ុន Etihad Clean Energy Development ដើម្បីចាប់ផ្តើមគម្រោងថាមពលពន្លឺព្រះអាទិត្យទ្រង់ទ្រាយធំនៅមជ្ឈមណ្ឌលវិស្វកម្ម Emirates ក្នុងទីក្រុងឌូបៃ។

គម្រោងនេះ រួមមានការអភិវឌ្ឍន៍ វិស្វកម្ម លទ្ធកម្ម ការសាងសង់ ការតេស្ដសាកល្បង និងការដាក់ឱ្យដំណើរការប្រព័ន្ធសូឡា photovoltaic (PV) នៅមជ្ឈមណ្ឌលវិស្វកម្ម Emirates រួមជាមួយនឹងសេវាប្រតិបត្តិការ និងថែទាំរយៈពេល ២០ ឆ្នាំ។

កម្មវិធីតំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យប្រមាណ ៣៩,៩៦០ ដែលផ្គត់ផ្គង់ ៣៧% នៃតម្រូវការថាមពលប្រចាំឆ្នាំរបស់រោងចក្រ និងកាត់បន្ថយការបញ្ចេញកាបូនជាង ១៣,០០០ តោនក្នុងមួយឆ្នាំ។ បន្ទះស្រូបពន្លឺព្រះអាទិត្យនេះនឹងផលិតថាមពលរហូតដល់ ២៣,១៧៧ គីឡូវ៉ាត់ និងប៉ាន់ស្មាននឹងផលិតថាមពល ៣៤,៣០១,​៩៦០ គីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។

បន្ថែមពីនេះ ក្រុមហ៊ុន Emirates កំពុងប្រើប្រាស់វេទិកា​ (Platform) របស់ខ្លួនដើម្បីផ្សព្វផ្សាយពីប្រទេសកម្ពុជាជាគោលដៅទេសចរណ៍។ គេហទំព័រ www.emirates.com របស់ក្រុមហ៊ុនអាកាសចរណ៍កំពុងលើកទឹកចិត្តអ្នកធ្វើដំណើរអន្តរជាតិឱ្យស្វែងយល់ពីភាពទាក់ទាញជាច្រើនរបស់ប្រទេសកម្ពុជា រួមទាំងប្រវត្តិសាស្រ្ត សិល្បៈ និងវប្បធម៌ខ្មែរនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាទេសភាព និងឆ្នេរសមុទ្រដ៏គួរឱ្យទាក់ទាញរបស់កម្ពុជាផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូនការបញ្ចុះតម្លៃសំបុត្រពិសេស សូមចូលទៅកាន់គេហទំព័រ https://www.emirates.com

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Emirates ដំណើរការយន្តហោះ Boeing 777-300ER ដ៏ទំនើបរបស់ខ្លួនជាមួយនឹងការកំណត់រចនាសម្ព័ន្ធ ៣ ថ្នាក់លើជើងហោះហើរទៅកាន់ទីក្រុងភ្នំពេញដោយផ្តល់ជូននូវបន្ទប់ឯកជនចំនួន ៨ នៅកៅអីប្រភេទ First Class, ៤២ កៅអីនៅ Business Class​ ដែលអាចផ្ដេកគេងបាន និង ៣០៤ កៅអីសម្រាប់ Economy Class ។ អ្នកដែលធ្វើដំណើរឆ្លងកាត់ប្រទេសកម្ពុជាអាចទទួលបានអត្ថប្រយោជន៍ពីសេវាកម្មដែលឈ្នះពានរង្វាន់ និងផលិតផលឈានមុខគេរបស់ Emirates ទាំងនៅលើអាកាស និងនៅលើដី។ អ្នកធ្វើដំណើរក៏អាចរីករាយជាមួយនឹងម្ហូបអាហារឆ្ងាញ់ៗតាមតំបន់ និងភេសជ្ជៈឥតគិតថ្លៃ ព្រមទាំងកម្មវិធីកម្សាន្តលើយន្តហោះដែលមានជាង ៦,៥០០ ប៉ុស្តិ៍។ ការកម្សាន្តតាមតម្រូវការជាង ៤០ ភាសា រួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ តន្ត្រី ហ្គេម សៀវភៅសំឡេង និងផតខាស់ (Podcast) ជាច្រើន៕

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...