ភាពតស៊ូរបស់​​លោកស្រីសៅ កុសល៖ ដំណើរឆ្ពោះទៅចំណុចស្នូលនៃការងារផ្នែកលក់របស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

Date:

ភ្នំពេញ៖​ ដំណើរអាជីពការងាររបស់លោកស្រី សៅ កុសល គឺបានបង្ហាញពីការតស៊ូ និងការរីកចម្រើនដែលជារឿងរ៉ាវបង្កប់នូវស្មារតី អំណត់អត់ធន់ និងការសម្របខ្លួនចំពោះបញ្ហាផ្សេងៗនៅក្នុងអាជីពការងារ។ លោកស្រីបានចាប់ផ្តើមអាជីពរបស់លោកស្រីនៅ ក្រុមហ៊ុន ហ៊ិននីគែន ក្នុងនាមជាអ្នកផ្សព្វផ្សាយស្រាបៀរដោយ​លោកស្រីមានតួនាទីណែនាំនូវផលិតផលរបស់ក្រុមហ៊ុនដើម្បីអោយអតិថិជនជាច្រើនបានស្គាល់។ ជាច្រើនឆ្នាំមកនេះ លោកស្រីបានកាន់តួនាទីថ្មីបន្តបន្ទាប់ ហើយសព្វថ្ងៃនេះលោកស្រីបានក្លាយជាជំនួយការរដ្ឋបាលផ្នែកលក់ដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញការលក់ និងការចែកចាយផលិតផលរបស់ក្រុមហ៊ុន ទៅបានយ៉ាងរលូន។

លោកស្រី កុសល បានរៀបរាប់អំពីបទពិសោធន៍ការងារដ៏គួរឱ្យកត់សម្គាល់របស់លោកស្រីក្នុងវីដេអូពិសេសមួយ ដើម្បីរំលឹកដល់ដំណើរការងារនេះ។ ចូរស្តាប់ពីរឿងរ៉ាវរបស់លោកស្រី កុសល នៅលើទំព័រហ្វេសប៊ុករបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ។

កុសលមានបងប្អូនប្រាំនាក់ហើយគាត់បានកំព្រាម្តាយតាំងពីតូច ហេតុនេះហើយទើបលោកស្រីត្រូវទទួលរ៉ាប់រងលើការផ្គត់ផ្គង់គ្រួសារជាមួយឪពុករបស់លោកស្រី។ ទោះបីជាលោកស្រីមានបំណងចង់បញ្ចប់ការសិក្សាក៏ដោយប៉ុន្តែឧបសគ្គផ្នែកហិរញ្ញវត្ថុបានបង្ខំឱ្យលោកស្រីបោះបង់ការសិក្សាតាំងពីនៅថ្នាក់វិទ្យាល័យ។

ប៉ុន្មាន​ឆ្នាំ​ក្រោយ​បន្ទាប់ពីបោះបង់ការសិក្សាមក កុសលក៏បាន​រក​ការងារ​ធ្វើ​ជា​អ្នក​រត់តុនៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ។ ពេលនោះ លោកស្រីបានមើលឃើញពីការខិតខំប្រឹងប្រែង និងការតស៊ូរបស់អ្នកផ្សព្វផ្សាយស្រាបៀរ។ ប៉ុន្តែដំបូងឡើយ លោកស្រីមានការស្ទាក់ស្ទើរចិត្ត ​ដោយគាត់ខ្វាយខ្វល់ថា​ការងារជាអ្នកផ្សព្វផ្សាយស្រាបៀរនេះ​ត្រឹម​ត្រូវសម្រាប់គាត់​ឬ​អត់។ ប៉ុន្តែជាមួយនឹង​ភាព​ក្លាហាន លោកស្រី​បាន​ប្រាប់​ខ្លួន​ឯង និង​ក្រុម​គ្រួសារ​ថា​៖ «​ប្រសិនបើ​ខ្ញុំ​មិន​សាក​ទេ ខ្ញុំ​នឹង​មិន​ដឹង​ឡើយ​»​។ ដូច្នេះហើយលោកស្រីក៏បានចាប់ផ្តើមការងារដំបូងជាមួយ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។

លោកស្រី​បាន​ចែក​រំលែក​ថា​៖ «​ពេល​ខ្ញុំ​ចាប់​ផ្ដើមអាជីពនេះកាលពី​ឆ្នាំ ១៩៩៨ការងារនេះ​ទាមទារឲ្យ​ចំណាយពេលវេលា​ច្រើន​ម៉ោង និង​តម្រូវឲ្យមានស្នាមញញឹមអំឡុងពេលធ្វើការជានិច្ច​។ មានពេលខ្លះ ខ្ញុំមានអារម្មណ៍ថាហត់នឿយក្រោយពីបំពេញការងារដល់យប់ជ្រៅ ប៉ុន្តែខ្ញុំគិតថាការដែលបានលក់ផលិតផលរបស់ក្រុមហ៊ុនយើងទៅអតិថិជនជាការងារមួយដែលធ្វើឲ្យខ្ញុំរីករាយ និងជម្រុញលើកទឹកចិត្តខ្ញុំបន្ថែម»។

ថ្វីត្បិតតែការយល់ឃើញរបស់សង្គមចំពោះអ្នកផ្សព្វផ្សាយស្រាបៀរមិនសូវជាមានភាពវិជ្ជមានក៏ដោយ ប៉ុន្តែការតាំងចិត្តរបស់កុសលដែលស្មោះត្រង់ចំពោះការងារមួយនេះបានធ្វើឲ្យលោកស្រីកាន់តែព្យាយាម និងតស៊ូដើម្បីបំពេញភារកិច្ចការងាររបស់ខ្លួន។ លោកស្រីបាន​បាន​រំឭក​ថា​៖ «​នៅ​ចុង​បញ្ចប់ ខ្ញុំ​មាន​មោទនភាពណាស់​ដែល​ការងារ​របស់​ខ្ញុំ​ជាការងារសុចរិតភាព និងជាបទពិសោធន៍ដ៏មានអត្ថន័យមួយ»​។

ការតស៊ូរបស់លោកស្រីបាននាំឲ្យលោកស្រីទទួលបានតួនាទីជាន់ខ្ពស់បន្ថែមដោយផ្លាស់ប្តូរពីអ្នកផ្សព្វផ្សាយមកមើលការខុសត្រូវក្រុមអ្នកផ្សព្វផ្សាយស្រាបៀរវិញ គឺមើលការខុសត្រូវចំពោះសេវាកម្មនៅរោងអាពាហ៍ពិពាហ៍។ ទោះបីជាលោកស្រីមិនសូវមានភាពជឿជាក់លើខ្លួនឯង ដោយសារតែការកម្រិតអប់រំរបស់លោកស្រីក៏ដោយ លោកស្រីត្រូវបានលើកទឹកចិត្តពីថ្នាក់ដឹកនាំរបស់លោកស្រី ដែលបានប្រាប់លោកស្រីថា «ការងាររបស់អ្នកជាគ្រូបង្រៀនដ៏ល្អបំផុតរបស់អ្នក» ។

កាលពីឆ្នាំ ២០១៩ កុសលបានទទួលនូវទំនួលខុសត្រូវជាច្រើនបន្ថែមទៀត។ លោកស្រីបានចូលបម្រើការងារក្នុងនាយកដ្ឋានរដ្ឋបាលផ្នែកលក់នៅអគារពាណិជ្ជកម្មរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ ដំណើរ​ការងារ​ដ៏​វែង​​របស់​លោកស្រីបាន​នាំ​លោកស្រី​ទៅ​កាន់​ ​ចំណុចស្នូលនៃការងារផ្នែក​លក់​របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ លោកស្រី​បាន​ចែករំលែក​ថា​៖ «​តួនាទីនេះ​ជា​ចំណោទបញ្ហា​ធំ ដែលបានធ្វើឲ្យមានការផ្លាស់ប្តូរ​ដ៏​សំខាន់ ដោយខ្ញុំ​ត្រូវ​អភិវឌ្ឍ​ជំនាញ​កុំព្យូទ័រ បង្កើន​សមត្ថភាព​ភាសា​អង់គ្លេស និង​រៀន​ជំនាញ​ថ្មី​ៗ ដើម្បីដុសខាត់បន្ថែមពីចំណេះដឹងដែលមានស្រាប់របស់ខ្ញុំ​»​។

នៅក្នុងតួនាទីថ្មីរបស់លោកស្រី លោកស្រីត្រូវគ្រប់គ្រងឯកសារ និងកិច្ចសន្យាជាមួយភ្នាក់ងាររបស់ ក្រុមហ៊ុន ហ៊ិននីគែន ដើម្បីធានាការចែកចាយផលិតផលបានត្រឹមត្រូវ ហើយរៀបចំសំណើផលិតផលផ្សេងៗទៅកាន់ភ្នាក់ងារ និងចូលរួមចំណែកក្នុងយុទ្ធសាស្រ្តពាណិជ្ជកម្មរបស់ក្រុមហ៊ុនប្រកបដោយប្រសិទ្ធភាព។ កុសលបាននិយាយដោយក្តីដឹងគុណថា៖ «ខ្ញុំអាចរីកចម្រើនក្នុងដំណើរអាជីពការងារដ៏វែងឆ្ងាយនេះ គឺដោយសារតែទទួលបានការគាំទ្រ និងការលើកទឹកចិត្តជាច្រើនពីសហការី និងក្រុមហ៊ុនកន្លងមក»។

លោកស្រីបាននិយាយទាំងស្នាមញញឹមឆ្លុះបញ្ចាំងពីមោទនភាពក្នុងដំណើរអាជីពការងាររបស់លោកស្រីបានបន្ថែមថា៖ «ខ្ញុំចង់ឲ្យយុវជនដឹងថា មិនថាអ្នកចាប់ផ្តើមនៅទីណានោះទេ ការប្តេជ្ញាចិត្ត និងឆន្ទៈរបស់អ្នកក្នុងការរៀននឹងកំណត់នូវអនាគតរបស់អ្នក។ ប្រសិនបើអ្នកជឿជាក់លើខ្លួនឯងហើយបន្តខិតខំប្រឹងប្រែង លទ្ធផលដែលអ្នកទទួលបាននឹងសមប្រកបដូចគ្នា» ។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បច្ចុប្បន្នមានបុគ្គលិកជាង ៧០០ នាក់នៅទូទាំងប្រទេស ខណៈពេលដែលជួយទ្រទង់ការងារចំនួន ៦៦.០០០ បន្ថែមទៀតនៅទូទាំងប្រទេស នេះបើយោងតាមរបាយការណ៍ផលវិជ្ជមានសេដ្ឋកិច្ចសង្គមដែលធ្វើឡើងដោយក្រុមហ៊ុន Steward Redqueen ដែលជាក្រុមហ៊ុនទីប្រឹក្សាវាយតម្លៃផលវិជ្ជមានដើម្បីសិក្សាពីការរួមចំណែករបស់ក្រុមហ៊ុនចំពោះសង្គម និងសេដ្ឋកិច្ចកម្ពុជា។

របាយការណ៍នេះត្រូវបានបង្ហាញដោយប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ ក្រុមហ៊ុន ហ៊ិននីគែន លោក Jacco van der Linden ជូនចំពោះនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងក្នុងដំណើរបំពេញទស្សនកិច្ចនាពេលថ្មីៗនេះដើម្បីរំឭកខួប ៣០ ឆ្នាំនៃការរួមចំណែករបស់ក្រុមហ៊ុនផលិតនេះក្នុងប្រទេសកម្ពុជា៕

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...