ស្រាបៀរ​ Tiger®​ បានពង្រីកដៃគូសហការក្នុងវិស័យបាល់ទាត់ជាផ្លូវការជាមួយក្លឹបបាល់ទាត់ Tottenham Hotspur

Date:

 ភាពជាដៃគូសហការជាមួយក្លឹប Tottenham Hotspur បង្កើនការប្តេជ្ញាយ៉ាងស៊ីជម្រៅរបស់ Tiger ក្នុងការគាំទ្រលើចំណង់ចំណូលចិត្តលើវិស័យកីឡាបាល់ទាត់ និងការរីកចម្រើនរួមគ្នា ដែលស្របតាមការជឿជាក់របស់ស្រាបៀរ Tiger®​ នោះគឺ ឆ្ពោះទៅមុខជាមួយគ្នា

ភ្នំពេញ៖​ ស្រាបៀរ Tiger® នៅតែបន្តជោគជ័យប្រកបដោយភាពក្លាហាន និងរីកចម្រើន ដោយការក្លាយជាដៃគូសហការជាផ្លូវការរបស់ក្លឹបបាល់ទាត់លំដាប់កំពូល Tottenham Hotspur ។ នេះ​ជា​ការសហការជាមួយដៃ​គូដ៏ធំ​ទី​ពីរ​របស់ Tiger ដែលជាក្លឹប​ដ៏​ល្បី​មួយ​នៅក្នុង​ក្រប​ខ័ណ្ឌPremier League របស់ប្រទេស​អង់គ្លេស បន្ទាប់​ពី​ការ​ប្រកាសជាដៃគូសហការ​ជាមួយ Manchester United ថ្មីៗនេះ។ តាមរយៈភាពជាដៃគូជាច្រើនឆ្នាំទាំងនេះ ក្រុមហ៊ុនផលិតស្រាបៀរដ៏ល្បីល្បាញមួយនៃតំបន់អាស៊ីនឹងពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបង្កើនទំនាក់ទំនងអោយកាន់តែស៊ីជម្រៅ ដែលនាំអ្នកគាំទ្រនៅទ្វីបអាស៊ី និងពីទ្វីបផ្សេងៗទៀត អោយកាន់តែខិតទៅជិតក្លឹបដែលពួកគេស្រឡាញ់។

លោក Sean O’Donnell ដែលជានាយកម៉ាកយីហោសកលនៃស្រាបៀរ Tiger® បាននិយាយថា “នៅខាងស្រាបៀរ Tiger® យើងជឿជាក់ថា ភាពក្លាហានរបស់បុគ្គលម្នាក់ៗគឺកើតចេញពីការគាំទ្រពីអ្នកជុំវិញខ្លួន។ ភាពជាដៃគូសហការរបស់យើងជាមួយក្លឹបដ៏ល្បីដូច Tottenham Hotspur បានបង្ហាញពីការជឿជាក់របស់យើងថាយើងឆ្ពោះទៅមុខជាមួយគ្នា។ យើងអបអរដល់ស្មារតីរួមគ្នាដែលជំរុញឱ្យមានការរីកចំរើនទាំងអស់គ្នា ដោយក្រើនរំលឹកអ្នកទាំងអស់គ្នាថា នៅពេលដែលយើងគាំទ្រគ្នាទៅវិញទៅមក យើងនឹងអាចសម្រេចបាននូវស្នាដៃមួយដែលមិនគួរឱ្យជឿ”។

ការពង្រីកភាពជាដៃគូសហការក្នុងវិស័យកីឡាបាល់ទាត់របស់ស្រាបៀរTiger® បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញចំណង់ចំណូលចិត្តផ្នែកកីឡាបាល់ទាត់នៅក្នុងទ្វីបអាស៊ី និងទ្វីបផ្សេងៗទៀត។ ក្លឹបបាល់ទាត់Spurs មានអ្នកគាំទ្រជាង ១៩៥ លាននាក់នៅតំបន់អាស៊ី ដែលធ្វើអោយពួកគេក្លាយដៃគូសហការដ៏ល្អនៃការប្តេជ្ញាចិត្តរបស់ស្រាបៀរ Tiger® ក្នុងការផ្សព្វផ្សាយចំណង់ចំណូលចិត្តផ្នែកកីឡាបាល់ទាត់នៅទូទាំងតំបន់។

Ryan Norys, ដែលជា Chief Revenue Officer របស់ Tottenham Hotspur បាននិយាយថា “វាពិតជាអស្ចារ្យណាស់ក្នុងការក្លាយជាដៃគូសហការជាមួយ Tiger ជាម៉ាកយីហោដ៏ឈានមុខមួយនៅក្នុងឧស្សាហកម្មផលិតស្រាបៀរ ដែលមានគោលបំណងក្នុងការផ្សាភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្ររបស់យើងនៅក្នុងទ្វីបអាស៊ីតាមរយៈបទពិសោធពិសេសដែលមានគោលដៅក្នុងការនាំមនុស្សជួបជុំគ្នាតាមរយៈឥទ្ធិពលនៃវិស័យបាល់ទាត់។”

ដោយទទួលបានព័ត៌មានដ៏មានន័យពីការស្ទង់មតិថ្មីៗនេះពីអ្នកគាំទ្របាល់ទាត់ចំនួន ២,០០០នាក់ ស្ទើរតែ ៣ ភាគ ៤នៃអ្នកគាំទ្រយល់ឃើញថា សកម្មភាពដែលមានការចូលរួមពីអ្នកគាំទ្រ គឺពិតជាសំខាន់ក្នុងការប្រមូលផ្តុំអ្នកគាំទ្រនៃក្លឹបដែលពួកគេបានជ្រើសរើសអោយមានការជួបជុំគ្នា ជាហេតុដែលស្រាបៀរ Tiger® នឹងប្តេជ្ញាក្នុងការផ្តល់នូវបទពិសោធដ៍រំភើបសម្រាប់អ្នកគាំទ្ររបស់ក្លឹបបាល់ទាត់ Spurs ដែលរួមបញ្ចូលនូវកម្មវិធីផ្សេងៗ ឱកាសក្នុងការទៅមើលការហ្វឹកហាត់របស់ក្រុមដោយផ្ទាល់ ជាមួយបទពិសោធក្នុងការបណ្តុះបណ្តាលដោយផ្ទាល់ពីគ្រូបង្វឹក។

ឥឡូវនេះ ជាមួយស្រាបៀរ Tiger® អ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោកអាចuncage their tigers ហើយសាមគ្គីគ្នាជាធ្លុងមួយក្នុងការអបអរនូវការគាំទ្រវិស័យបាល់ទាត់របស់ពួកគេទាំងអស់គ្នា។​ អ្នក​គាំទ្រ​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​ដំណើរមួយនេះ ដូចពេលដែលស្រាបៀរ Tiger®  និង​ដៃគូ​របស់ពួកគេបានចូលរួមគ្នាក្នុងការបង្កើតបទពិសោធ​ដែលមិនធ្លាប់មាន និង​មិន​អាច​បំភ្លេច​បាន។អ្នកគាំទ្រអាចតាមដានបន្ថែមនៅ @tigerbeer នៅក្នុង Instagram សម្រាប់ព្រឹត្តិការណ៍ដ៏ពិសេស ប្រូម៉ូសិនផ្សេងៗ និងឱកាសក្នុងការទាក់ទងជាមួយក្លឹបដែលពួកគេចូលចិត្តដែលមិនធ្លាប់ពីមុនមក៕

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...