ក្រសួងបរិស្ថាន និងក្រុមហ៊ុន Smart Axiata ចុះអនុស្សរណៈដើម្បីចូលរួមបណ្ដុះពន្លកបៃតង និងលើកកម្ពស់ការអនុវត្តសកម្មភាពបរិស្ថាន សម្រាប់ប្រទេសកម្ពុជាកាន់តែបៃតងស្អាត

Date:

ភ្នំពេញ៖​ នៅថ្ងៃទី១៩ ខែធ្នូ​ ឆ្នាំ២០២៤ Smart Axiata ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយបច្ចេកវិទ្យា និងទូរគមនាគមន៍ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយនឹង ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជាដើម្បីជម្រុញការធ្វើសកម្មភាពបរិស្ថាននៅទូទាំងប្រទេស។

ពិធីចុះអនុស្សររណៈនេះដែរ ត្រូវបានប្រព្រឹត្តឡើងនៅក្រសួងបរិស្ថាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីនៃក្រសួងបរិស្ថាន
ដោយមានការចូលរួមពីសំណាក់នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata លោក Ziad Shatara ផ្ទាល់ រួមជាមួយនឹងមន្ត្រីរាជការ និងភ្ញៀវកិត្តិយសផ្សេងទៀត មកពីស្ថាប័នទាំងពីរផងដែរ។ ការចុះអនុស្សរណៈនេះ ពិតជាមានសារ​ៈសំខាន់ក្នុងការលើកកម្ពស់កិច្ចសហការរវាងស្ថាប័នរដ្ឋ និងស្ថាប័នឯកជន ក្នុងការដោះស្រាយបញ្ហាដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ។

ក្រុមហ៊ុន Smart Axiata បាននិងកំពុងគាំទ្រយ៉ាងពេញទំហឹងទៅលើព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងបរិស្ថាន ដូចជាកម្មវិធី ​ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើដោយបាន ឧបត្ថម្ភផ្នែកហិរញ្ញវត្ថុដើម្បីគាំទ្រការបណ្ដុះពន្លកបៃតងព្រមទាំងចូលរួមផ្សព្វផ្សាយនៅលើបណ្ដាញសង្គមរបស់ Smart ផ្ទាល់ រួមទាំងបានចូលរួមផ្គត់ផ្គង់សម្ភារៈសម្រាប់ប្រើប្រាស់ក្នុងកម្មវិធី ដូចជា អាវយឺត និងថង់បរិស្ថាន។

តាមរយៈកិច្ចសហការនេះ Smart Axiata នឹងបន្តចូលរួមផ្សព្វផ្សាយសកម្មភាពបរិស្ថានថ្នាក់ជាតិបែបនេះជាបន្ទាប់ទៀត ដូចជា យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” និង “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” តាមរយៈការចែករំលែកយ៉ាងទូលំទូលាយ​នៅលើវេទិកាឌីជីថលរបស់ក្រុមហ៊ុន ដោយរួមមាន ការបញ្ជូនសារ SMS ការជូនដំណឹងនៅលើកម្មវិធីទូរសព្ទដៃ និងការប្រកាស នៅលើបណ្ដាញសង្គមផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុន Smart ក៏បានគាំទ្រការបណ្ដុះពន្លកបៃតង មួយលានដើមសម្រាប់ចែកជូនប្រជាពលរដ្ឋ ក្នុងគោលបំណងបង្កើនគម្របព្រៃឈើ និងទប់ស្កាត់ផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ។

កំឡុងពេលនៃកម្មវិធី លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានសម្ដែងការប្ដេជ្ញា យ៉ាងមុតមាំ ពីគោលដៅរបស់ក្រុមហ៊ុនក្នុងការក្លាយខ្លួនជាក្រុមហ៊ុនដែលមានការបញ្ចេញឧស្ម័នកាបូនស្មើសូន្យត្រឹមឆ្នាំ ២០៥០ ស្របទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ មិនតែប៉ុណ្ណោះ លោកក៏បានបន្តទៀតថា “សម្រាប់ថ្ងៃអនាគត យើងនៅតែដើរតួជាសហគ្រាសគម្រូតាមរយៈការអនុវត្តផ្ទាល់ ដោយប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាអាកាសធាតុ និងចូលរួមធ្វើការយ៉ាងជិតស្និទ្ធិជាមួយក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ ផ្សេងទៀតដើម្បីកសាងចីរភាពនាពេលខាងមុខ។”

លោក បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកពីសារៈសំខាន់នៃកិច្ចសហការរួមគ្នានេះថា “ការចុះហត្ថលេខាលើអនុស្សរណៈនេះជាការបោះជំហានយ៉ាងសំខាន់មួយឆ្ពោះទៅរកការជំរុញប្រទេសកម្ពុជាឱ្យកាន់តែបៃតងស្អាត។ ភាពជាដៃគូជាមួយក្រុមហ៊ុនឯកជនដែលមានការប្តេជ្ញាចិត្តដូចជា Smartមានសារៈសំខាន់ណាស់ក្នុងការសម្រេចបាននូវដំណាក់កាលទី១ នៃយុទ្ធសាស្ត្រ បញ្ចកោណ គោលដៅចីរភាពជាតិ និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់យើង”។

លោកក៏បានរំលឹកផងដែរថា “ពន្លកបៃតងដែលដុះចេញពីការបណ្តុះកូនឈើក្រោមគំនិតផ្តួចផ្តើមរបស់គ្រួសារបរិស្ថាន ដៃគូសហការជាតិនិងអន្តរជាតិ រួមទាំងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនដូចជា Smart Axiata គឺជាមរតកសម្រាប់កូនចៅជំនាន់ក្រោយរបស់កម្ពុជា”។ លោកក៏វានថ្លែងអំណរគុណ និងស្វាគមន៍ក្រុមហ៊ុន Smart Axiata ជាគ្រួសារបរិស្ថានសម្រាប់ទំនួលខុសត្រូវផ្នែកបរិស្ថាន និងរួមចំណែកធ្វើឱ្យប្រទេសកម្ពុជាកាន់តែស្អាត និងកាន់តែបៃតង។ សមិទ្ធផលរបស់ក្រុមហ៊ុន Smart Axiata ទៅលើ កិច្ចការបរិស្ថាន សង្គម និងអភិបាលកិច្ច(ESG) កន្លងមកនេះ បានសបញ្ជាក់យ៉ាងច្បាស់ពីការប្ដេជ្ញចិត្តរបស់ក្រុមហ៊ុនក្នុងអនុវត្តគោលការណ៍ចីរភាពនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ខណៈដែលក្រុមហ៊ុនបានចូលរួមលើសកម្មភាពសង្គមយ៉ាងសកម្មលើការជម្រុញសកម្មភាពបរិស្ថាន និងកាត់បន្ថយផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Smart Axiata ក៏ជាក្រុមហ៊ុន ICT និងទូរគមនាគមន៍ដំបូងគេនៅកម្ពុជា ដែលបានបោះពុម្ពរបាយការណ៍ចីរភាពប្រចាំឆ្នាំផងដែរ។

បន្ថែមពីនេះ ក្រុមហ៊ុនបានបន្សល់នូវសមិទ្ធផលសំខាន់ៗជាច្រើនក្នុងការជំរុញសេដ្ឋកិច្ចបៃតង។ ជាក់ស្ដែងស្ថានីយអង់តែន 4G របស់ក្រុមហ៊ុន ប្រមាណជា ៤០% មានប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដែលជួយកាត់បន្ថយនូវការបញ្ចេញឧស្ម័នកាបូន។ លើសពីនេះ ក្រុមហ៊ុនក៏បានប្រើប្រាស់នូវបច្ចេកវិទ្យាAI ថ្មី ដូចជា iPowerStar 2.0 ដើម្បីប្រើប្រាស់ថាមពលឱ្យប្រកបដោយប្រសិទ្ធភាព ដោយរក្សានូវបទពិសោធន៍របស់អតិថិជនឱ្យនៅរលូន។ 

ដោយឡែក ក្រុមហ៊ុនក៏បានអនុវត្តន៍ការគ្រប់គ្រងកាកសំណល់ដោយរួមបញ្ចូលសកម្មភាពដូចជា ការបែងចែកប្លាស្ទិកដើម្បីការកែច្នៃឡើងវិញ និងបណ្ដុះបណ្ដាលក្រុមការងារ ឱ្យមានស្មារតីទំនួលខុសត្រូវចំពោះបរិស្ថាន តាមរយៈការសន្សំសំចៃថាមពលអគ្គិសនី និងសន្សំសំចៃទឹក។

ក្រុមហ៊ុន Smart Axiata បានដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមចំណែកលើការអនុវត្តន៍សកម្មភាពបរិស្ថាន តាមរយៈការធ្វើការរួមគ្នាជាមួយក្រសួងបរិស្ថានលើគម្រោងជាច្រើនកន្លងមកដូចជា​ កម្មវិធីអារាមមេត្រីបរិស្ថាន វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន និងគម្រោងផ្ដល់ប្រភពទឹកស្អាតដល់សាលារៀននៅតាមជនបទ។

ការចុះអនុស្សរណៈនេះ ជាសក្ខីភាពបញ្ជាក់ពីតួនាទីរបស់ក្រុមហ៊ុន Smart Axiata ក្នុងនាមជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវ និងបង្ហាញពីសារៈប្រយោជន៍នៃការពួតដៃគ្នាជាធ្លុងមួយរវាងស្ថាប័នរដ្ឋ និងឯកជន ក្នុងការសហការគ្នាដើម្បីធ្វើការលើបញ្ហាបរិស្ថាន និងកាត់បន្ថយផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ ដោយប្រើប្រាស់ធនធាន និងជំនាញរួម៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន Vietjet ប្រកាសដាក់ដំណើរការផ្លូវហោះហើរថ្មីស្របពេលការធ្វើសវនកម្មបង្ហាញលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំនៅឆមាសទីមួយនៃឆ្នាំ 2025 ការបន្តបង្កើនកងនាវាអាកាសចរនិងការពង្រីកបណ្តាញជាសកល

ភ្នំពេញ៖ ថ្ងៃទី 01 ខែកញ្ញា ឆ្នាំ 2025​ - ក្រុមហ៊ុន Vietjet បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ខ្លួនសម្រាប់ឆមាសទីមួយនៃឆ្នាំ 2025 ដោយបង្ហាញពីកំណើនប្រាក់ចំណូល និងវត្តមានជាសកលដ៏រឹងមាំ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏បានប្រកាសពីសេវាកម្មហោះហើរផ្ទាល់ថ្មីដែលតភ្ជាប់ទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌុលសេដ្ឋកិច្ចដ៏ធំរបស់ប្រទេសវៀតណាម ជាមួយនឹងទីក្រុងម៉ានីលរដ្ឋធានីនៃប្រទេសហ្វីលីពីន ដែលគ្រោងនឹងចាប់ផ្តើមនៅក្នុងខែវិច្ឆិកាខាងមុខនេះ។ សម្រាប់អ្នកដំណើរកម្ពុជា ផ្លូវហោះហើរថ្មីនេះផ្តល់នូវភាពបត់បែនកាន់តែច្រើនក្នុងការធ្វើដំណើររវាងប្រទេស ដែលជាប្រទេសប្រជុំដោយកោះធម្មជាតិដ៏ស្រស់ស្អាតដែលគេហៅថា “កោះនៃស្នាមញញឹម”។ កំណើនអាជីវកម្មដ៏រឹងមាំ និងចក្ខុវិស័យយុទ្ធសាស្ត្រដ៏ច្បាស់លាស់ លទ្ធផលសវនកម្មរបស់ក្រុមហ៊ុន Vietjet បានបង្ហាញថា ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ប្រាក់ចំណូលដឹកជញ្ជូនតាមផ្លូវអាកាសរបស់ Vietjet ឈានដល់ 35.601 ពាន់ពាន់លានដុង (ប្រហែល 1.35 ពាន់លានដុល្លារ) ជាមួយនឹងប្រាក់ចំណេញមុនបង់ពន្ធជិត 1.6 ពាន់ពាន់លានដុង (ប្រហែល 60.71 លានដុល្លារ) ដែលឆ្លុះបញ្ចាំងពីការកើនឡើង 37ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។...

ទីក្រុងសានយ៉ា ពន្លឿនការពង្រីកខ្លួនទៅក្នុងទីផ្សារ ទេសចរណ៍អាស៊ីអាគ្នេយ៍ តាមរយៈការប្រើប្រាស់ ផ្លូវអាកាសថ្មី

ភ្នំពេញ ៖ ស្របតាមការណែនាំដើម្បី "បង្កើនធនធានទេសចរណ៍ និងវប្បធម៌ ទាញយកប្រយោជន៍ពីគុណសម្បត្តិភូមិសាស្ត្ររបស់ទីក្រុងសានយ៉ា ផ្តោតលើកំណើន ភ្ញៀវទេសចរចូល និង...

ការប្រគល់រថយន្ត ២៥០០ គ្រឿងក្នុងឆ្នាំ ២០២៥ គឺជាសមិទ្ធផលមួយ និងជាការចាប់ផ្តើមថ្មី

ភ្នំពេញ: រថយន្ត BYD គ្រឿងទី ២៥០០ ក្នុងឆ្នាំ ២០២៥ ត្រូវបានប្រគល់ជូនម្ចាស់រថយន្តជាផ្លូវការ។ តួលេខខ្លួនវាមិនស្មុគស្មាញទេ...