ក្រុមហ៊ុន Vietjet​ បញ្ចប់ការពង្រីកកងនាវាអាកាសចរឆ្នាំ ២០២៤​ ជាមួយនឹងយន្តហោះថ្មីចំនួន ១០ គ្រឿង ដើម្បីត្រៀមដឹកអ្នកដំណើរដែលនឹងមានការកើនឡើងនៅឆ្នាំ ២០២៥

Date:

ភ្នំពេញ៖ ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានស្វាគមន៍យន្តហោះ A321neo ACF (Airbus Cabin Flex) ចំនួនពីរគ្រឿងបន្ថែមទៀតពីក្រុមហ៊ុន Airbus មុនបិទបញ្ចប់ឆ្នាំ ២០២៤ កន្លងទៅ។ ក្រុមហ៊ុនអាកាសចរណ៍ក៏បានជួលយន្តហោះបន្ថែមចំនួន ៤ គ្រឿង ដាក់ទៅក្នុងកងនាវាអាកាសចររបស់ខ្លួននៅថ្ងៃទី ៨ ខែមករា ដើម្បីបំពេញតម្រូវការធ្វើដំណើរខ្ពស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលជាថ្ងៃឈប់សម្រាកដ៏ធំបំផុតរបស់ប្រទេសវៀតណាម។ ព្រឹត្ដិការណ៍ដ៏សំខាន់នេះបង្ហាញពីឆ្នាំដ៏អស្ចារ្យនៃកំណើនអ្នកធ្វើដំណើរជាបន្តបន្ទាប់ និងការពង្រីកបណ្តាញហោះហើរ ដែលជាកក្តាកំណត់ជំហ៊ានថ្មីមួយទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍សម្រាប់ឆ្នាំ ២០២៥។

កាលពីឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet បានបន្ថែមយន្តហោះថ្មីចំនួន១០គ្រឿង ទៅក្នុងកងនាវាអាកាសចររបស់ខ្លួន ដែលនាំឱ្យយន្តហោះAirbus សរុបមានចំនួន ១១៥ គ្រឿង។ ឥឡូវនេះក្រុមហ៊ុនអាកាសចរណ៍នេះ ប្រតិបត្តិការលើផ្លូវហោះហើរជាង ១៧០ ដោយតភ្ជាប់គោលដៅរស់រវើកនៅក្នុងប្រទេសវៀតណាម និងទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជា អូស្ត្រាលី ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង និងលើសពីនេះ។ការពង្រីកបណ្តាញជើងហោះហើររបស់ក្រុមហ៊ុន Vietjet បំពេញតម្រូវការការធ្វើដំណើរដែលកំពុងកើនឡើងទាំងអ្នកដំណើរក្នុងស្រុក និងភ្ញៀវទេសចរ។

យន្តហោះដ៏ទំនើប A321neo ACF ដែលទើបទទួលបានថ្មីៗ នឹងបន្ថែមជាសមាជិកក្នុងគ្រួសារយន្តហោះដ៏ជោគជ័យ គឺយន្តហោះ A320 ដែលមានការរចនាឡើងយ៉ាងទំនើប ហើយថែមទាំងមានកាប៊ីនដែលអាចបត់បែនបានសម្រាប់ដឹកអ្នកដំណើររហូតដល់ ២៤០ នាក់។ ការប្រើប្រាស់យន្តហោះ A321neo ទាំងនេះ ក៏ជួយកាត់បន្ថយការបំភាយឧស្ម័នពុលទៅកាន់រិយាកាស និងសំឡេងរំខានផងដែរ បើប្រៀបធៀបទៅនឹងម៉ូដែលយន្តហោះមុនៗ។ ការធ្វើឱ្យប្រសើរឡើងនេះ មិនត្រឹមតែជួយពង្រឹងសមត្ថភាពសេវាកម្មដឹកអ្នកដំណើររបស់ Vietjet ប៉ុណ្ណោះទេ ថែមទាំងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងគោលដៅរបស់ខ្លួនក្នុងការសម្រេចបាននូវអព្យាក្រិតកាបបូនត្រឹមឆ្នាំ ២០៥០។

កងនាវាទំនើបរបស់ Vietjet បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីផ្តល់នូវបទពិសោធន៍ធ្វើដំណើរប្រកបដោយសុវត្ថិភាព តម្លៃសមរម្យ និងរីករាយ។ការដាក់ឱ្យដំណើរការយន្តហោះបន្ថែមចុងក្រោយបំផុតនេះ នឹងត្រូវបានចាប់ផ្តើមផ្តល់សេវាភ្លាមៗនៅដើមឆ្នាំ ២០២៥ ដោយបង្កើនសមត្ថភាពរបស់ក្រុមហ៊ុនអាកាសចរណ៍សម្រាប់ការដឹកជញ្ជូននៅនិទាឃរដូវ ខណៈពេលដែលធានាថាអ្នកដំណើរមានជម្រើសជាច្រើនក្នុងការធ្វើដំណើរកាន់តែងាយស្រួល និងរីករាយជាមួយការធ្វើដំណើរបានកាន់តែឆ្ងាយក្នុងអំឡុងពេលថ្ងៃឈប់សម្រាកខាងមុខនេះ។

ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងហាណូយ អ្នកដំណើរពីប្រទេសកម្ពុជា នឹងមានភាពយ៉ាងងាយស្រួលក្នុងការទស្សនាតំបន់វប្បធម៌រស់រវើកនានានៃរដ្ឋធានីរបស់ប្រទេសវៀតណាម មុនពេលចាប់ផ្តើមធ្វើដំណើរបន្តទៅកាន់តំបន់ទេសចរណ៍ពេញនិយមជាច្រើនទៀត។ តាមរយៈការផ្តល់ជូនតម្លៃសំបុត្រធូរថ្លៃសមរម្យ និងទិសដៅធ្វើដំណើរជាច្រើន Vietjet ធានាថាអ្នកដំណើរមានឱកាសច្រើនក្នុងធ្វើដំណើរទៅកាន់កន្លែងថ្មីៗ ដែលធ្វើឱ្យបទពិសោធន៍នៃធ្វើដំណើររបស់ពួកគេកាន់តែងាយស្រួល និងរីករាយ៕

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet លក់សំបុត្របញ្ចុះតម្លៃថ្ងៃទី៩ ខែ៩៖ ធ្វើដំណើរពីសៀមរាបទៅកាន់ហាណូយ តម្លៃសំបុត្រចាប់ពីត្រឹមតែ 0 ដុល្លារអាមេរិកប៉ុណ្ណោះ

ភ្នំពេញ៖ ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៦ – Vietjet សូមអញ្ជើញអ្នកដំណើរពីប្រទេសកម្ពុជាឱ្យរៀបចំផែនការវិស្សមកាល...

Asia-Pacific Media Forum opens in Shenzheng, China

The Asia-Pacific Media Forum was open on Saturday(September 5)...

ក្រុមហ៊ុន វឌ្ឍនៈ ប្រកាសធានាដោះស្រាយបញ្ហាក្រវិលរង្វាន់ និងស្តុកទំនិញជូនដៃគូអាជីវកម្ម មុនការបិទបញ្ចប់កម្មវិធីរង្វាន់នៅខែតុលា

ភ្នំពេញ៖ ការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងសម្រាប់ផលិតផលស្រាបៀរ និងភេសជ្ជៈ នឹងត្រូវបិទបញ្ចប់ជាផ្លូវការចាប់ពីខែតុលានេះតទៅ ដែលជាការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងទីផ្សារ និងកំពុងបង្កើតជាក្តីបារម្ភដល់ម្ចាស់ហាងលក់ភេសជ្ជៈនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងផលិតផលមានរង្វាន់ក្នុងស្តុក ព្រមទាំងការដោះស្រាយក្រវិលរង្វាន់ដែលនៅសេសសល់។ ឆ្លើយតបនឹងក្តីបារម្ភនេះ ក្រុមហ៊ុន វឌ្ឍនៈ...

កក្រើកជាថ្មី! មិត្តហ្វូនប្រកាសបើកសម្ពោធជាផ្លូវការកម្មវិធី Metfone STARS រដូវកាលទី៣ ក្រោមពាក្យស្លោក “The Next Move”

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រុមហ៊ុន មិត្តហ្វូន បានប្រកាសជាផ្លូវការនៃការវិលត្រឡប់មកវិញ នៃកម្មវិធីប្រឡងសមត្ថភាពដ៏កក្រើក Metfone STARS...