ជាថ្មីម្តងទៀត Vietjet ត្រូវបានបានផ្តល់កិត្តិយសជា “ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនតម្លៃសំបុត្រទាបល្អបំផុតរបស់ពិភពលោក”

Date:

ភ្នំពេញ៖ ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ Vietjet ត្រូវបានដាក់ឈ្មោះថាជា “ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់តម្លៃសំបុត្រទាបបំផុត” សម្រាប់ឆ្នាំ ២០២៥ ម្តងទៀត។ នេះគឺជាការការផ្តល់ចំណាត់ថ្នាក់ដ៏មានសារៈសំខាន់ក្នុងប្រភេទ ពានរង្វាន់អាកាសចរណ៍ល្អបំផុតរបស់ពិភពលោក ដែលត្រូវបានធ្វើឡើងដោយ AirlineRatings.com ជាគេហទំព័រសុវត្ថិភាពអាកាសចរណ៍ និងវាយតម្លៃផលិតផលដែលទទួលស្គាល់ទូទាំងពិភពលោក។

តាមរយៈការផ្តល់កិត្តិយសដល់ក្រុមហ៊ុន Vietjet ជាមួយនឹងពានរង្វាន់អន្តរជាតិធំៗជាច្រើនឆ្នាំ AirlineRatings ទទួលស្គាល់ក្រុមហ៊ុនអាកាសចរណ៍នេះថាផ្តល់ជូនតម្លៃសំបុត្រសមរម្យ ខណៈពេលដែលរក្សាបាននូវគុណភាព និងការពេញចិត្តរបស់អតិថិជន។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បន្តពង្រឹងកងយន្តហោះ A330s និង A321s ខណៈពេលដែលពង្រីកបណ្តាញហោះហើររបស់ខ្លួន ធ្វើឱ្យអ្នកដណើរអាចធ្វើដំណើរបានតាមផ្លូវអាកាសបានគ្រប់គ្នា។ Vietjet ក៏ត្រូវបានទទួលស្គាល់ផងដែរថាជាអ្នកត្រួសត្រាយផ្លូវ និងបដិវត្តផលិតផលក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបរបស់ខ្លួន ដែលរួមមានសេវាកម្មលំដាប់ថ្នាក់អាជីវកម្ម ដែលផ្តល់នូវបទពិសោធន៍លំដាប់កំពូលសម្រាប់អ្នកដំណើរ។

អ្នកស្រី Sharon Petersen នាយកប្រតិបត្តិនៃក្រុមហ៊ុន AirlineRatings បានសាទរចំពោះសមិទ្ធិផលរបស់ក្រុមហ៊ុនអាកាសចរណ៍ដោយនិយាយថា “Vietjet មានភាពស្ទាត់ជំនាញក្នុងការផ្តល់ជូនគុណតម្លៃពិសេសដល់អ្នកដំណើរ ដោយរួមបញ្ចូលគ្នានូវតម្លៃសំបុត្រប្រកួតប្រជែងជាមួយនឹងគំរូសេវាកម្មដែលអាចទុកចិត្តបាន និងប្រកបដោយភាពច្នៃប្រឌិត។ សមត្ថភាពរបស់ Vietjet ក្នុងការធ្វើឱ្យការធ្វើដំណើររបស់ភ្ញៀវធ្វើដំណើររាប់លាននាក់ធ្វើដំណើរបានតាមផ្លូវអាកាសដោយមិនប៉ះពាល់ដល់សុវត្ថិភាព ឬប្រសិទ្ធភាពឡើយ ដែលធ្វើឱ្យ Vietjet ជាក្រុមហ៊ុនដែលផ្តល់សេវាល្អប្លែកពីគេ។ លើសនេះ ក្រុមកាងារត្រួតពិនិត្យយន្តហោះរបស់យើង បានកត់សម្គាល់ម្តងហើយម្តងទៀតនូវការលះបង់និងការប្រឹងប្រែងរបស់នាវិករបស់ Vietjet ដើម្បីជួយសម្របសម្រួលអ្នកដំណើរទាំងអស់ឱ្យធ្វើដំណើរប្រកបដោយសុវត្ថិភាព និងផាសុខភាព ដែលទាំងនេះជាអ្វីដែលយើងពិតជាស្ងើចសរសើរដល់ពួគគេយ៉ាងខ្លាំង”។

ក្រុមហ៊ុន AirlineRatings ក៏បានផ្តល់ពានរង្វាន់ដល់ក្រុមហ៊ុន Vietjet នូវចំណាត់ថ្នាក់ផ្កាយប្រាំពីរ ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពអាកាសចរណ៍នៅក្នុងពិភពលោក និងបានទទួលស្គាល់ថាជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបបំផុតទាំង ១០ ដែលមានសុវត្ថិភាពបំផុត និងល្អបំផុតរបស់ពិភពលោកអស់រយៈពេលជាច្រើនឆ្នាំ។ ក្នុងឆ្នាំ ២០២២ ក្រុមហ៊ុន Vietjet ក៏ត្រូវបានគេដាក់ឈ្មោះថាជា Value Airline of the Year ដោយក្រុមហ៊ុន AirlineRatings ។

នៅពេលដែល Vietjet អបអរការទទួលស្គាល់ដ៏មានកិត្យានុភាពនេះ អ្នកដំណើរមានហេតុផលកាន់តែច្រើនក្នុងការធ្វើដំណើរជាមួយក្រុមហ៊ុនអាកាសចរណ៍។ ពីការស្វាគមន៍បុណ្យចូលឆ្នាំនាពេលថ្មីៗនេះ Vietjet ក៏បន្តផ្តល់ជូនការបញ្ចុះតម្លៃសំបុត្រពិសេសរហូតដល់ 50% សម្រាប់សំបុត្រ Eco-class លើគ្រប់ផ្លូវហោះហើរទាំងអស់។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៥ អ្នកដំណើរអាចទទួលបានការបញ្ចុះតម្លៃរហូតដល់ 50% ដោយប្រើលេខកូដប្រូម៉ូសិន BIGSALE50 ពេលកក់សំបុត្រតាមរយៈគេហទំព័រ www.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air ។ ការផ្តល់ជូនពិសេសនេះ មានសុពលភាពសម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ១ ខែមីនា ដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ ដែលធ្វើឱ្យវាក្លាយជាឱកាសដ៏ល្អឥតខ្ចោះដើម្បីស្វែងយល់ពីទីក្រុងរស់រវើក និងទេសភាពដ៏អស្ចារ្យរបស់ប្រទេសវៀតណាម។

អ្នកធ្វើដំណើរក្នុងប្រទេសកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសនេះ ដើម្បីកក់ជើងហោះហើរពីសៀមរាបទៅហាណូយនារដូវផ្ការីកនេះ ជាមួយនឹងការតភ្ជាប់ដោយផ្ទាល់ទៅកាន់គោលដៅល្បីៗនៅទូទាំងប្រទេសវៀតណាម អាស៊ី និងប្រទេសជាច្រើនទៀត តាមរយៈបណ្តាញដ៏ធំទូលាយរបស់ Vietjet។ បច្ចុប្បន្នក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរទៅមកជារៀងរាល់ថ្ងៃនៅលើផ្លូវសៀមរាប-ហាណូយ ដោយផ្តល់ការធ្វើដំណើរយ៉ាងរហ័សរយៈពេល ១ ម៉ោង ៤០ នាទីទៅកាន់រដ្ឋធានីដ៏រស់រវើករបស់ប្រទេសវៀតណាម។

គេហទំព័រ AirlineRatings ដែលអ្នកស្ថាប័នផ្តល់ពានរង្វាន់ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតរបស់ពិភពលោក ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ ២០១៣ ដើម្បីផ្តល់កិត្តិយសដល់ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតនៅចំណាត់ថ្នាក់ប្រភេទសេវាសំខាន់ៗនានានៅក្នុងឧស្សាហកម្មនេះ។ ក្រុមហ៊ុនអាកាសចរណ៍នីមួយៗ ត្រូវបានវាយតម្លៃយ៉ាងល្អិតល្អន់ដោយផ្អែកលើអ្វីដែលខ្លួនផ្តល់ជូនអ្នកដំណើរ។ ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេផ្សេងទៀត ដែលត្រូវបានទទួលស្គាល់នៅឆ្នាំនេះរួមមាន Korean Air, Qatar, Air New Zealand, Emirates និង Etihad ៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...