ក្រុមហ៊ុន Vietjet​ ផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ធំបំផុតប្រចាំឆ្នាំ រយៈពេល១០ថ្ងៃ

Date:

ភ្នំពេញ៖ ថ្ងៃទី  ខែតុលា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet កំពុងធ្វើយុទ្ធនាការលក់សំបុត្របញ្ចុះតម្លៃដ៏ធំបំផុតប្រចាំឆ្នាំរបស់ខ្លួន ដោយផ្តល់ជូនអ្នកដំណើរពីប្រទេសកម្ពុជាដែលមានការបញ្ចុះតម្លៃរហូតដល់ 50% នៃតម្លៃសំបុត្រ ដាក់ឥវ៉ាន់ដោយឥតគិតថ្លៃ ស្នាក់នៅសណ្ឋាគារដ៏ប្រណិត និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតក្នុងអំឡុងពេល ប្រូម៉ូសិនលក់បញ្ចុះតម្លៃសំបុត្រចុងឆ្នាំនេះ ដែលមានរយៈពេលកំណត់ត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះ។ ការផ្តល់ជូនដ៏ពិសេសនេះ គឺជាឱកាសដ៏ល្អបំផុតក្នុងការរៀបចំផែនការដំណើរកម្សាន្តចុងឆ្នាំ ឬដំណើរនានានាឱកាសឆ្នាំថ្មីនៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរជាច្រើនទៀតតាមរយៈជើងហោះហើរត្រង់រវាងខេត្តសៀមរាប និងហាណូយរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet។

ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៥ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាអាចរីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ 50% នៃតម្លៃសំបុត្រ Eco-class (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) ដោយបញ្ចូលលេខកូដបញ្ចុះតម្លៃ SUPERSALE1010 នៅពេលកក់សំបុត្រតាមរយៈគេហទំព័រ www.vietjetair.com ឬកម្មវិធីទូរសព្ទ Vietjet Air ។ ប្រូម៉ូសិននេះ មានសុពលភាពសម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១ខែវិច្ឆិកា ឆ្នាំ ២០២៥ រហូតថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ (មិនរាប់បញ្ចូលថ្ងៃបុណ្យសាធារណៈ)។

ជាផ្នែកមួយនៃការប្រារព្ធពិធីប្រូម៉ូសិនលក់បញ្ចុះតម្លៃដ៏ធំបំផុតនេះ អ្នកដំណើរដែលធ្វើដំណើរចន្លោះពីថ្ងៃទី ១ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នឹងទទួលបានអត្ថប្រយោជន៍បន្ថែមជាច្រើន។ សម្រាប់អ្នកដំណើរតាមប្រភេទសំបុត្រអេកូ ក្រុមហ៊ុន Vietjet ផ្តល់ជូនការដាក់ឥវ៉ាន់ដោយឥតគិតថ្លៃចំនួន ២០ គីឡូក្រាមនៅលើជើងហោះហើរអន្តរជាតិ និងបញ្ចុះតម្លៃ 50% លើម្ហូបអាហារឈ្ងុយឆ្ងាញ់ក្តៅៗដែលបានកក់ទុកមុនសម្រាប់ជើងហោះហើរក្នុងស្រុកទៅកាន់ប្រទេសវៀតណាម និងគោលដៅអន្តរជាតិ។ ទន្ទឹមនឹងនេះ អ្នកដំណើរ SkyBoss អាចរីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ 50% នៅទូទាំងផ្លូវហោះហើរទាំងអស់ ដោយប្រើលេខកូដបញ្ចុះតម្លៃ LEADER10។

លើសពីនេះ អ្នកដំណើរធ្វើដំណើរតាម Vietjet ក៏អាចរីករាយជាមួយការស្នាក់នៅ Furama Resort ដ៏ល្បីល្បាញនៅទីក្រុង ដាណាង ដែលមានការបញ្ចុះតម្លៃរហូតដល់ 50% ដែលវាជាឋានសួគ៌ឆ្នេរសមុទ្រនៅភាគកណ្តាលវៀតណាម។ ប្រូម៉ូសិននេះ មានសុពលភាពសម្រាប់ការស្នាក់នៅរហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)។

ជាមួយនឹងការពង្រីកបណ្តាញ និងកងនាវាអាកចាសចរ Vietjet កំពុងធ្វើឱ្យអ្នកធ្វើដំណើរមានភាពងាយស្រួលជាងពេលណាៗទាំងអស់ក្នុងការធ្វើដំណើរទៅកាន់គោលដៅជាច្រើននៅប្រទេសវៀតណាម រួមទាំងផ្លូវដ៏មមាញឹកនៃទីក្រុងហាណូយ និងទីក្រុងហូជីមិញ រហូតដល់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃទីក្រុង ដាណាង ញ៉ាត្រាង និង ភូកុក សិប្បៈវប្បធម៌នៅ Hue និង ហូយអាន ដ៏គួរឱ្យទាក់ទាញ។ អ្នកដំណើរក៏អាចភ្ជាប់ជើងហោះហើរបានយ៉ាងងាយស្រួលទៅកាន់ទីក្រុងធំៗនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក តាមរយៈប្រទេសវៀតណាម ដោយសារជើងហោះហើរដែលមានតម្លៃសមរម្យរបស់ក្រុមហ៊ុន Vietjet។

តស់ កុំឱ្យឱកាសដ៏ល្អនេះកន្លងផុតឱ្យសោះ ហើយត្រៀមខ្លួនទទួលបានភាពសប្បាយរីករាយប្រកបដោយផាសុកភាពក្នុងការធ្វើដំណើរជាមួយVietjet!

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...