ក្រុមហ៊ុន Vietjet ជំរុញលើកទឹកចិត្ត និងផ្តល់ឱកាសដល់ស្ត្រីឱ្យកាន់ដំណែងជាអ្នកដឹកនាំកាន់តែច្រើនក្នុងវិស័យអាកាសចរណ៍

Date:

ភ្នំពេញ៖ ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានបង្ហាញជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនចំពោះការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងសមភាពយេនឌ័រ នៅក្នុងកម្មវិធីអាហារពេលល្ងាច Gala ស្ត្រីក្នុងអាកាសចរណ៍អន្តរជាតិ-សិង្ហបុរី(WAI-SG) ឆ្នាំ ២០២៥។ ក្រោមប្រធានបទ “ត្រួសត្រាយផ្លូវអនាគតលើលំហរអាកាស” ព្រឹត្តិការណ៍នេះប្រារព្ធឡើងដើម្បីឆ្លុះបញ្ចាំងនូវគំនិតផ្តួចផ្តើមផ្តល់ឱកាស និងផ្សារភ្ជាប់ទំនាក់ទំនងអ្នកដឹកនាំស្ត្រីជំនាន់ក្រោយ ដើម្បីបង្កើតឧស្សាហកម្មអាកាសចរណ៍ដែលរួមបញ្ចូល ភាពច្នៃប្រឌិត និងនិរន្តរភាព។

លោកស្រី Ho Ngoc Yen Phuong សមាជិកក្រុមប្រឹក្សាភិបាល អនុប្រធាន និងជាប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Vietjet បានលើកឡើងពីការខិតខំប្រឹងប្រែងបន្តរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការបង្កើតឱកាសស្មើៗគ្នាសម្រាប់ស្ត្រីនៅទូទាំងគ្រប់វិស័យនៃវិស័យអាកាសចរណ៍ មិនត្រឹមតែនៅក្នុងកាប៊ីនយន្តហោះប៉ុណ្ណោះទេ តែថែមទាំងក្នុងតួនាទីការងារបច្ចេកទេស ប្រតិបត្តិការ និងហិរញ្ញវត្ថុផងដែរ។

អ្នកស្រី Sun Xueling បានមានប្រសាសន៍នៅក្នុងព្រឹត្តិការណ៍ដែលត្រូវបានចូលរួមដោយទេសរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងអភិវឌ្ឍន៍ជាតិរបស់ប្រទេសសិង្ហបុរីថា៖ “យើងមិនគ្រាន់តែនិយាយអំពីសមភាពយេនឌ័រប៉ុណ្ណោះទេ តែយើងត្រូវទទួលស្គាល់និងធ្វើឱ្យបានផងដែរ។នៅក្រុមហ៊ុន Vietjet យើងជឿជាក់ថា ការផ្តល់សិទ្ធិអំណាច និងឱកាសដល់ស្ត្រី គឺមានសារៈសំខាន់ណាស់ ដើម្បីធ្វើការសម្រេចបាននូវកំណើនអាជីវកម្មប្រកបដោយនិរន្តរភាព និងយូរអង្វែង។”

បង្កើតឡើងដោយបណ្ឌិត Nguyen Thi Phuong Thao ដែលជាមហាសេដ្ឋីស្រីបង្កើតខ្លួនឯងដំបូងគេនៅអាស៊ីអាគ្នេយ៍ Vietjet ឈរជានិមិត្តរូបនៃភាពជាអ្នកដឹកនាំរបស់ស្ត្រី និងការផ្តល់សិទ្ធិអំណាចនិងឱកាសដល់ស្ត្រីក្នុងវិស័យអាកាសចរណ៍។ យោងតាមរបាយការណ៍ ESG ឆ្នាំ ២០២៤ របស់ក្រុមហ៊ុនអាកាសចរណ៍នេះ បុគ្គលិកស្រីមានចំនួនជិត 40% នៃកម្លាំងការងារសរុបរបស់ក្រុមហ៊ុន Vietjet ជាមួយនឹង 30% នៃតួនាទីជាអ្នកដឹកនាំដែលគ្រប់គ្រងដោយស្ត្រី ក្នុងចំណោមសមាមាត្រខ្ពស់បំផុតនៅក្នុងតំបន់។

ក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងទីក្រុងហាណូយ ដោយផ្តល់ជូនអ្នកធ្វើដំណើរពីប្រទេសកម្ពុជានូវមធ្យោបាយធ្វើដំណើរដែលមានតម្លៃសមរម្យ និងងាយស្រួលក្នុងការស្វែងយល់រដ្ឋធានីវៀតណាម មុនពេលតភ្ជាប់បន្តទៅកាន់គោលដៅល្បីៗនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក។ ជាមួយនឹងកងនាវាអាកាសចរយន្តហោះទំនើប និងកំណត់ត្រាសុវត្ថិភាព និងប្រតិបត្តិការដ៏ល្អឥតខ្ចោះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ធានាថាអ្នកដំណើរអាចធ្វើដំណើរប្រកបដោយទំនុកចិត្ត ផាសុកភាព និងរីករាយបំផុត។

Share post:

spot_imgspot_img

Popular

More like this
Related

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)...